អ្នកគាំទ្រ Crystal Palace យកលុយក្លែងក្លាយទៅចោលនៅស្នាក់ការ UEFA ដែលដកក្រុមខ្លួនពី Europa League
អ្នកគាំទ្រក្លិប Crystal Palace បានយកវ៉ាលីពោរពេញដោយប្រាក់ក្លែងក្លាយ ទៅចោលនៅស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដោយលាយជាមួយលិខិតគោលបំណងផ្ញើសំណើទៅប្រធានសហព័ន្ធលោក Aleksander Ceferin ទាមទារឱ្យបញ្ចូលក្លិបត្រឡប់ទៅការប្រកួត UEFA Europa League វិញ។ ការតវ៉ាពីសំណាក់អ្នកគាំទ្រ Crystal Palace កើតឡើងយ៉ាងគំហុក ក្រោយសេចក្តីសម្រេចរបស់ UEFA ទម្លាក់ក្រុមជើងឯក FA Cup ទៅលីគកម្រិតទី៣ Europa Conference ដោយចោទប្រកាន់ថាក្លិបមានម្ចាស់តែមួយគ្រង់គ្រងជាមួយនឹងក្លិប Olympique Lyonnais។ ការតវ៉ាពីសំណាក់អ្នកគាំទ្រ Crystal Palace កើតឡើងតាំងពីថ្ងៃទី២២ ខែកក្កដា ទាំងនៅអង់គ្លេស និងជាពិសេសនៅទីស្នាក់ការរបស់ UEFA ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វ៊ីស។ គេឃើញមានក្រុមអ្នកគាំទ្រមួយចំនួន បានយកវ៉ាលីដាក់ប្រាក់ក្លែងក្លាយ ទៅចោលនៅទីនោះ បង្ហាញការប្រឆាំងទៅនឹងការសម្រេចចិត្តរបស់ UEFA។ ក្រុមអ្នកគាំទ្រក្លិបជើងឯក FA Cup បានដាក់លិខិតក្នុងវ៉ាលីនោះផ្ញើរសំដៅទៅប្រធាន UEFA ទាក់ទងនឹងរឿងទម្លាក់ក្លិបរបស់ពួកគេចេញពីពាន Europa League ដោយចោទថាសហព័ន្ធស៊ីសំណូក គ្មានតម្លាភាព […]