August 4, 2025

សមាសភាពកីឡាការិនីបាល់ទាត់កម្ពុជា ២៣នាក់ ទៅប្រកួតជម្រុះ AFC U20 Women’s Asian Cup នៅចិន

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាអាយុក្រោម ២០ឆ្នាំ ស្ថិតនៅពូល E ក្នុងការប្រកួតជម្រុះ  AFC U20 Women’s Asian Cup 2026 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៦-១០ ខែសីហា ឆ្នាំ២០២៥ នៅ Yinchuan ប្រទេសចិន។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញសមាសភាពកីឡាការិនីចំនួន ២៣រូប ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ។   ក្រុមនារី U-20 ស្ថិតនៅពូល E ជាមួយចិន លីបង់ និងស៊ីរី។ ក្រុមបាល់ទាត់នារីកម្ពុជា នឹងត្រូវប្រកួតជាមួយ លីបង់ នៅថ្ងៃទី៦ សីហា ក្នុងកីឡដ្ឋាន Helan Mountain វេលាម៉ោង ៣:៣០រសៀល និងបន្ដជួបម្ចាស់ផ្ទះ ចិន នៅថ្ងៃទី៨ សីហា វេលាម៉ោង ៧:៣៥ យប់ នៅកីឡដ្ឋានដដែលនេះ។ លុះចូលដល់ថ្ងៃទី១០ សីហា កម្ពុជា ត្រូវប៉ះជាមួយក្រុមនារីស៊ីរី វេលាម៉ោង ៣:៣០ រសៀល។ […]

សមាសភាពកីឡាការិនីបាល់ទាត់កម្ពុជា ២៣នាក់ ទៅប្រកួតជម្រុះ AFC U20 Women’s Asian Cup នៅចិន Read More »

រិន​ សារ័ត្ន អន់ចិត្តចំពោះ​ខ្លួន​ឯង​លួច​សម្រក់​ទឹកភ្នែក​ក្រោយ​យក​ជ័យជម្នះ​ជូន​កម្ពុជា​មិន​បាន​

អ្នក​លេង​គុន​ខ្មែរ​ រិន​ សារ័ត្ន​ អន់​ចិត្ត​ចំពោះខ្លួន​ឯងជា​​ខ្លាំង​ដែល​មិន​អាច​ដណ្ដើម​យក​ជ័យជម្នះ​ជូន​ប្រទេស​កម្ពុជា​បាន​ និង​លួចសម្រក់​ទឹកភ្នែក​ក្រោយ​ចុះ​ពី​សង្វៀន​ភ្លាមៗ។​ កីឡាករ​ រិន​ សារ័ត្ន​ បាន​ឲ្យ​ដឹង​មក​ថា ​មូលហេតុ​ដែល​ខ្លួន​សម្រក់​ទឹកភ្នែក​ក្រោយ​ចុះ​ពី​សង្វៀន​នៅ​ឯ​ប្រទេស​វៀតណាម​នោះ​គឺ​ដោយ​សារ​អន់​ចិត្ត​ចំពោះ​ខ្លួន​ដែល​ធ្វើ​មិន​បាន​ល្អ​ និង​មិន​អាច​ដណ្ដើម​យក​ជ័យជម្នះ​ជូន​ប្រជាជន​កម្ពុជា​បាន។​ កីឡាករ​ថៃ​ដែល​ជា​ដៃគូ​រូប​នេះ​បាន​កែប្រែ​ក្បាច់​ប្រកួត​ទាំង​ស្រុង​ខុស​ពី​ការ​ប្រកួត​មុនៗ​តែ​ម្ដង។​ មួយ​វិញ​ទៀត​ដៃគូ​ជា​ជើង​ខ្លាំង​ផ្នែក​ជឺជីតស៊ូ​ផង​ រួម​ទាំង​មាឌធំ​ និង​ចាញ់​កម្លាំង​គេ​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ខ្លួន​ពិបាក​វាយ​បក​ ឬ​ប្រជែង​ឲ្យ​បាន​នៅ​ខាង​លើ​ដើម្បីវាយបកវិញ។​ សារ័ត្ន​ ពេញ​ ៥ទឹក​នេះ​ខ្លួន​បាន​ត្រឹម​ទប់​ៗ​ដៃគូ​ប៉ុណ្ណោះ​ ពិសេស​ចូល​ឃ្លេ​របស់​ថៃ​រូប​នេះ ២-៣​ដង​ទៀត​ផង​ ប៉ុន្តែ​ដោយ​ចិត្ត​មិន​ចុះ​ចាញ់​ព្យាយាម​រក​វិធី​ដោះ​វិញ​បាន។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បាន​សុំ​ទោស​ចំពោះ​អ្នក​គាំទ្រ​ដែល​ខ្លួន​ធ្វើ​មិន​បាន​ល្អ​នៅ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​លើក​នេះ។​ រូប​គេ​ពិត​ជា​ខំប្រឹង​អស់​ពី​សមត្ថភាព​ហើយ​ក្នុង​ការ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ដណ្ដើម​ខ្សែក្រវាត់​ GMA​ លើក​នេះ។​ បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ GMA​ នៅ​ឯ​ប្រទេស​វៀតណាម​ កាល​ពី​យប់​ថ្ងៃ​ទី២​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ​កីឡាករ​កម្ពុជា​ ៣រូប​គឺ​ គោរមៈ​ ច័ន្ទរាជ្យ​ ឈ្នះ​កីឡាករ​ ម៉ាឡេស៊ី​ នៅ​ទឹក​ទី២​ ទទួល​បាន​ខ្សែក្រវាត់​ ១គ្រឿង។​ ដោយ​ឡែក​កីឡាករ​ រិន​ សារ័ត្ន​ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ និង​ ឡុង​ ឡា​ ចាញ់​កីឡាករ​ ម៉ាឡេស៊ី​ ដោយ​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី១។​ ការ​ប្រកួត​នេះ​គេ​មើល​ឃើញ​ថា​ រិន​ សារ័ត្ន​

រិន​ សារ័ត្ន អន់ចិត្តចំពោះ​ខ្លួន​ឯង​លួច​សម្រក់​ទឹកភ្នែក​ក្រោយ​យក​ជ័យជម្នះ​ជូន​កម្ពុជា​មិន​បាន​ Read More »

ផ្លូវការ! ក្លិបចំណូលថ្មី កំពង់ដេវ៉ា បាននាំចូលខ្សែការពារវ័យក្មេងរបស់ជម្រើសជាតិ ឥណ្ឌូណេស៊ី

ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី នៃលីគកំពូល កម្ពុជា Cambodian Premier League បាននាំចូលខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យមួយរូបរបស់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី Sulthan Zaky ពីក្រុម PSM Makassar ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។ ពាក់ព័ន្ធនឹងការផ្ទេរនេះ ក្លិប កំពង់ដេវ៉ា មិនទាន់បានប្រកាសនោះទេ ប៉ុន្តែផ្ទុយទៅវិញ ការផ្ទេរនេះត្រូវបានប្រកាសដោយក្លិប PSM Makassar ដែលជាក្លិបរបស់សាមីកីឡាករផ្ទាល់។ ក្លិបនៃលីគកំពូល ឥណ្ឌូណេស៊ី បានប្រកាសនៅលើគណនី IG របស់ខ្លួនយ៉ាងដូច្នេះថា៖ «ក្លិប PSM Makassar បានផ្ទេខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យ Sulthan Zaky ទៅកាន់ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី ក្នុងលីគកំពូល កម្ពុជា»។ Sulthan Zaky ត្រូវបានគេចាត់ទុកជាខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យមួយរូបរបស់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី និងក្លិប PSM Makassar។ កីឡាករវ័យ ១៩ ឆ្នាំរូបនេះ ធ្លាប់បានជាប់នៅក្នុងក្រុមយុវជនរបស់

ផ្លូវការ! ក្លិបចំណូលថ្មី កំពង់ដេវ៉ា បាននាំចូលខ្សែការពារវ័យក្មេងរបស់ជម្រើសជាតិ ឥណ្ឌូណេស៊ី Read More »

ខ្សែប្រយុទ្ធចំណូលថ្មី ព្រះខ័នរាជស្វាយរៀង Kwame ផ្ទុះការចាប់អារម្មណ៍ខ្លាំងអំពីល្បឿន

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍អំពីល្បឿន និងសមត្ថភាពស៊ុតបញ្ចូលទីដ៏ប៉ិនប្រសប់របស់គេយ៉ាងខ្លាំង បន្ទាប់ពីការប្រកួតដណ្តើមពានបើករដូវកាល Cambodian Super Cup កាលពីល្ងាចថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ។ Kwame Peprah បានរួមចំណែកយ៉ាងធំធេង ដោយរូបគេបានស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯងជួយឱ្យ ព្រះខ័នរាជស្វាយរៀង យកឈ្នះលើក្រុម ភ្នំពេញក្រោន ក្លាយជាម្ចាស់ពានរង្វាន់បើករដូវកាល Cambodian Super Cup។ ការប្រកួត ៩០ នាទីពេញ ក្រុមទាំង ២ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ខណៈចុងក្រោយក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើ ភ្នំពេញក្រោន ក្នុងវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៥ ទល់នឹង ៣។ ក្រោយការប្រកួតនេះបញ្ចប់ Kwame Peprah ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត។ អ្នកគាំទ្របានចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា វ័យ

ខ្សែប្រយុទ្ធចំណូលថ្មី ព្រះខ័នរាជស្វាយរៀង Kwame ផ្ទុះការចាប់អារម្មណ៍ខ្លាំងអំពីល្បឿន Read More »

គោរមៈ​ ច័ន្ទរាជ្យ​ យកការ​ប្រកួត​មួយ​នេះបង្ហាញពិភពលោក​​ថា «​កម្ពុជាមិន​ចង់​មាន​សង្គ្រាម​ទេ»

គោរមៈ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ការប្រកួត​​នៅ​ឯ​វៀតណាម​នេះ​គឺ​តានតឹង​ និង​លំបាក​ក្នុង​ការ​យក​ជ័យជម្នះ​លើ​កីឡាករ​ម៉ាឡេស៊ី​ Tan bo Meng ព្រោះ​ដៃគូ​ល្អ​ចាប់​ និង​បុក​ខ្លាំង​ពី​ដើម​ទឹក​ទី១​ មក​ម្ល៉េះ។​ ប៉ុន្តែ​ការ​ខំប្រឹង​តស៊ូ​ការពារ​ និង​វាយ​កែង​បាន​ល្អ​ទើប​ធ្វើ​ឲ្យ​កីឡាករ​ ម៉ាឡេស៊ី​ ខ្លាច​កែង​ និង​ស្រុត​កម្លាំងម្ដង​បន្តិចៗ​រហូត​ខ្លួន​អាច​ផ្ដួល​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង។​ ការប្រកួតនៅឯវៀតណាមនេះគឺមានសារសំខាន់ចំពោះខ្លួនជាខ្លាំង ព្រោះជាការដណ្ដើមជ័យជម្នះជូនប្រជាជនកម្ពុជា បង្ហាញពីក្បាច់គុនខ្មែរ និងជាការផ្ញើសារទៅកាន់ពិភពលោកថា «ប្រទេសកម្ពុជារបស់ខ្ញុំមិនចង់មានសង្គ្រាមទេ» ដូច្នេះហើយបើទោះជាពិបាកខ្លាំងក៏ត្រូវតស៊ូយកឈ្នះដែរ។ សម្ដី គោរមៈ ច័ន្ទរាជ្យ។ កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ បន្ថែមទៀតថា សូមប្រជាជនកម្ពុជាទាំងអស់រីករាយនូវជ័យជម្នះមួយនេះបន្ទាប់ពីការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្ត នាពេលកន្លងមកពីការឈ្លានពានរបស់ប្រទេសជិតខាងកាលពីប៉ុន្មានថ្ងៃមុននេះតាមបណ្ដោយព្រំដែន។ បញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ កីឡាករ គោរមៈ ច័ន្ទរាជ្យ បានផ្ដួលកីឡាករម៉ាឡេស៊ី ឲ្យអាជ្ញាកណ្ដាលបញ្ឈប់នៅទឹកទី២ នៃការប្រកួតដណ្ដើមខ្សែក្រវាត់ GMA នៅឯទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ឥលូវនេះគ្រូបង្វឹក កីឡាករកម្ពុជាទាំង ៣រូបបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយកាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ៕ ប្រភព៖ KAMPUCHEA THMEY

គោរមៈ​ ច័ន្ទរាជ្យ​ យកការ​ប្រកួត​មួយ​នេះបង្ហាញពិភពលោក​​ថា «​កម្ពុជាមិន​ចង់​មាន​សង្គ្រាម​ទេ» Read More »

Man Utd ឈ្នះពានមិត្តភាពនៅអាម៉េរិក ខណៈ Fernandez រិះគន់កូនក្រុមមួយចំនួនដែលមិនប្រឹងប្រែង

(ភ្នំពេញ)៖ ក្លិប Manchester United បិទបញ្ចប់ដំណើរប្រកួតមិត្តភាព Premier League Summer Serie លើទឹកដីអាម៉េរិក ជាមួយនឹងពានរង្វាន់កិត្តិយសមួយ ក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុម Everton ក្នុងលទ្ធផលស្មើ ២-២ នាកីឡដ្ឋាន Mercedes Benz។ នៅក្នុងការប្រកួតនោះ កីឡាករ Bruno Fernandez ស៊ុតបាល់ពិន័យ ១១ម៉ែត្រ រកគ្រាប់បើកឆាក មុនពេលមិត្តរួមក្រុម Mason Mount រកបានគ្រាប់បាល់ទី២។ ប៉ុន្តែក្រុម Everton ដឹកនាំដោយលោក David Moyes អាចរកគ្រាប់តាមស្មើត្រឡប់មកវិញ បញ្ចប់ឱកាសឈ្នះការប្រកួត ៣លើក ជាប់គ្នារបស់ក្រុមរហស្សនាមបិសាចក្រហមលើទឹកដីអាម៉េរិក។ កីឡាករ Iliman Ndiaye ជាអ្នករកគ្រាប់តាម ១គ្រាប់ ត្រឡប់មកវិញ សម្រាប់ Everton មុនពេលកីឡាករ Ayden Heaven ខ្សែការពារវ័យក្មេងយុវជនក្រុម Man Utd ភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯង។ ការប្រកួតនោះ កីឡាករចំណូលថ្មី

Man Utd ឈ្នះពានមិត្តភាពនៅអាម៉េរិក ខណៈ Fernandez រិះគន់កូនក្រុមមួយចំនួនដែលមិនប្រឹងប្រែង Read More »

ស្វាយរៀង ឈ្នះភ្នំពេញក្រោនលើកពាន Super Cup ក្នុងជំនួបដែលផ្តល់ការគោរពដល់កងទ័ពពលី

(ភ្នំពេញ)៖ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើ ភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ លទ្ធផល ៥-៣ គ្រងជើងឯក Super Cup ដែលជាពានបើករដូវកាលលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦។ មុនចាប់ផ្តើមប្រកួតដែលធ្វើឡើង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កីឡាករក្រុមទាំងពីរ ស្មិងស្មាធិ៍ ដើម្បីជាការដឹងគុណ និងគោរពដល់វិញ្ញាណខ័ន្ធកងទ័ពខ្មែរ ព្រមទាំងជនរងគ្រោះដោយសារការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា។ មុនចាប់ផ្ដើមការប្រកួតរវាងក្រុមខ្លាំងទាំង២ កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រទាំងអស់ក្នុងកីឡដ្ឋាន បាននាំគ្នាគោរព និងរំលែកទុក្ខទៅដល់វិញ្ញាណខ័ន្ធវិរកងទ័ព និងជនរងគ្រោះកម្ពុជា ដែលបានស្លាប់ ដោយសារការឈ្លានពានពីថៃ។ ទិដ្ឋភាពនេះ បានបង្ហាញពីការចាប់ផ្ដើមលីគ រដូវកាល ២០២៥-២០២៦ ដែលមានបង្កប់ភាពសោកសៅបំផុត។ ការប្រកួតនេះ គឺជាជំនួបសងសឹកសម្រាប់ភ្នំពេញក្រោន ដែលធ្លាប់ចាញ់ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០២៤ ក្នុងលទ្ធផល ២-១។ ក្រុមទាំង២ សុទ្ធតែបានផ្លាស់ប្ដូរសមាសភាពកីឡាករបរទេស ដើម្បីប្រកួតពេញមួយរដូវកាលនេះ ដូចគ្នា។ ដោយឡែក Yudai Ogawa ដែលជាអតីតខ្សែបម្រើកណ្ដាលរបស់ភ្នំពេញក្រោន ក៏បានទៅបន្ដអាជីព នៅព្រះខ័នរាជស្វាយរៀង

ស្វាយរៀង ឈ្នះភ្នំពេញក្រោនលើកពាន Super Cup ក្នុងជំនួបដែលផ្តល់ការគោរពដល់កងទ័ពពលី Read More »

Messi បានចាកចេញពីការប្រកួតនៅដើមតង់ទីមួយ បន្ទាប់ពីរងរបួសក្នុង Miami’s Leagues Cup

MIAMI សហរដ្ឋអាមេរិក – Lionel Messi បានរងរបួស ហើយត្រូវបានដកចេញនៅនាទីទី 11 នៃការទាត់បាល់ប៉េណាល់ទីរបស់ Inter Miami’s Leagues Cup យកឈ្នះលើ Necaxa របស់ម៉ិកស៊ិកកាលពីថ្ងៃសៅរ៍នៅកីឡដ្ឋាន Fort Lauderdale’s Chase ។ ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ 38 ឆ្នាំរូបនេះ ហាក់ដូចជាកំពុងទទួលការព្យាបាលលើជើងខាងស្តាំ ឬក្រលៀន។ Mascherano បាននិយាយក្រោយការប្រកួតថា៖ «គាត់មានអារម្មណ៍មិនស្រួល ហើយយើងនឹងមិនអាចដឹងបានទេរហូតដល់ថ្ងៃស្អែកថារបួសធ្ងន់ធ្ងរប៉ុនណា»។ Messi មានពំុមានអារម្មណ៍ថាឈឹចាប់ទេ ប៉ុន្តែជើងខាងស្តាំរបស់គាត់ដូចជាទាញៗ។  Messi បានបណ្តើរបាល់ចូលទៅខ្សែការពារ Necaxa ប៉ុន្តែគាត់បានដួលនៅចំណុចកំពូលនៃប្រអប់ បន្ទាប់ពីខ្សែការពារ Alexis Pena របស់ Necaxa បន្ទាប់មកដួលទៅនឹងដីដែលធ្វើឪ្យជើងខាងស្តាំ ឬក្រលៀនហាកដូចជាមានបញ្ហា។ Mascherano ជ្រើសរើសបញ្ជូន Federico Redondo ដើម្បីជំនួស Messi ។   Inter Miami បានឈ្នះ 5-4 លើការស៊ុតបាល់ប៉េណាល់ទី

Messi បានចាកចេញពីការប្រកួតនៅដើមតង់ទីមួយ បន្ទាប់ពីរងរបួសក្នុង Miami’s Leagues Cup Read More »

ម្ចាស់ជើងឯករត់ប្រណាំងពិភពលោក Richardson របស់សហរដ្ឋអាមេរិកត្រូវបានចាប់ខ្លួនពីបទប្រើហិង្សាលើមិត្តប្រុស

(បរទេស)៖ កីឡាការិនីរត់ប្រណាំងរបស់សហរដ្ឋអាមេរិក Sha’Carri Richardson ត្រូវបានចាប់ខ្លួនពីបទប្រើហិង្សាលើមិត្តប្រុស Christian Coleman ភ្លាមៗមុនពេលការប្រកួតនៃកមកមវិធី U.S. Track and Field Championships នៅរដ្ឋ Oregon ។ ប៉ូលីសក្នុងរដ្ឋ Washington បាននិយាយថា ម្ចាស់ជើងឯកពិភពលោក 100m វ័យ 25 ឆ្នាំរូបនេះ ត្រូវបានឃុំខ្លួនកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយកីឡាករ Coleman នៅពេលដែលគូស្នេហ៍នេះបានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma ។ របាយការណ៍ចាប់ខ្លួន Richardson ផ្ញើទៅ AFP ដោយប៉ូលីសទីក្រុង Seattle បាននិយាយថា វីដេអូសន្តិសុខបានថត Richardson ក្នុងការឈ្លោះប្រកែកគ្នាដោយពាក្យសំដីជាមួយ Colemanដែលជាមិត្តប្រុសរបស់នាង។ របាយការណ៍នោះបានសរសេរថា Richardsonដើរតាមពីក្រោយយ៉ាងប្រកៀកជាមួយ Coleman ច្រើនដង ខណៈដែល Coleman ហាក់កំពុងព្យាយាមដើរចេញ។បន្ទាប់មក Richardson រុញ Coleman ខ្លាំងល្មមដែលធ្វើឱ្យគាត់ធ្លាក់ចូលទៅក្នុងជួរឈរក្បែរនោះ នាងបានរុញ Coleman ម្តងទៀតយ៉ាងខ្លាំង

ម្ចាស់ជើងឯករត់ប្រណាំងពិភពលោក Richardson របស់សហរដ្ឋអាមេរិកត្រូវបានចាប់ខ្លួនពីបទប្រើហិង្សាលើមិត្តប្រុស Read More »

Chelsea បន្តចាយលុយនាំយកខ្សែការពារសញ្ជាតិហូឡង់ Hato ពី Ajaxមកពង្រឹងក្លឹប

(បរទេស)៖ Chelsea បានចុះហត្ថលេខាទិញខ្សែការពារសញ្ជាតិហូឡង់ Jorrel Hato ពីក្រុម Ajax Amsterdam ក្នុងតម្លៃ 44.18 លានអឺរ៉ូ (51.18 លានដុល្លារ) នេះបើយោងតាមក្លឹបទាំងពីរបាននិយាយកាលពីថ្ងៃអាទិត្យ។ Chelsea បាននិយាយថាកីឡាករវ័យ 19 ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 7 ឆ្នាំហើយនឹងចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់គាត់នៅសប្តាហ៍នេះ។ Hato ត្រូវបានជាប់ឈ្មោះជាកីឡាករលេងល្អប្រចាំឆ្នាំ Johan Cruyff Talent of the Year នៅក្នុងក្របខណ្ឌ័ហូឡង់ Eredivisie កាលពីរដូវកាលមុន។ Hato បានឆ្លងកាត់សាលារបស់ Ajax ហើយបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅក្នុងខែមករាឆ្នាំ 2023 ដោយបន្តបង្ហាញខ្លួន 111 លើកសម្រាប់ក្លឹប។ Hato បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់សម្រាប់ប្រទេសហូឡង់ដែលមានអាយុ 17 ឆ្នាំហើយចាប់តាំងពីពេលនោះមកជាប់ជម្រើសជាតិសរុប 6ដង។ Chelsea ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងលីគកាលពីរដូវកាលមុន និងបានឈ្នះពានរង្វាន់ Club World Cup ក្នុងខែកក្កដា ចាប់ផ្តើមយុទ្ធនាការ Premier

Chelsea បន្តចាយលុយនាំយកខ្សែការពារសញ្ជាតិហូឡង់ Hato ពី Ajaxមកពង្រឹងក្លឹប Read More »

Scroll to Top