August 7, 2025

មន្ដ្រីកីឡាកម្ពុជា នឹងជួបអគ្គលេខាធិការអាស៊ាន ពិភាក្សាពីត្រៀមធ្វើម្ចាស់ផ្ទះកិច្ចជុំឧត្តមមន្ដ្រី និងថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៦-២០២៧

(ភ្នំពេញ)៖ ប្រតិភូអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា កាលពីថ្ងៃពុធកន្លងទៅ បានធ្វើដំណើរទៅជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីជជែកអំពីផែនការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៧ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។ លោក ប៉ុន សុខ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន ។ ដូច្នេះដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងអប់រំ ពេលនេះប្រតិភូអគ្គនាយកដ្ឋានកីឡា បានចេញទៅជួបសម្ដែងការគួរសមជាមួយអគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សា និងរៀបចំផែនការ ដ្បិតរាល់ប្រទេសម្ចាស់ផ្ទះ ត្រូវសហការជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីធានាបាននូវការអនុវត្តក្នុងកិច្ចការទាំងអស់នេះ។ លោកបន្ដថា «នេះជាការដំណើរផ្លាស់ប្ដូរវេនគ្នា នៃការធ្វើម្ចាស់ផ្ទះ ដែលយើងបានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីរួចហើយ គឺរាជរដ្ឋាភិបាល អនុញ្ញាតឲ្យក្រសួងអប់រំ ទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៧ ។ យើងសង្ឃឹមថា កិច្ចប្រជុំនេះ យើងនឹងមានដាក់ចេញនូវសកម្មភាពសំខាន់ៗមួយចំនួន សម្រាប់ការអនុវត្តនៅក្នុងអាស៊ានទាំងមូល ប៉ុន្ដែរាល់ការសម្រេចដាក់ចេញនូវសកម្មភាពទាំងអស់នោះ ត្រូវរង់ចាំកិច្ចប្រជុំចប់ […]

មន្ដ្រីកីឡាកម្ពុជា នឹងជួបអគ្គលេខាធិការអាស៊ាន ពិភាក្សាពីត្រៀមធ្វើម្ចាស់ផ្ទះកិច្ចជុំឧត្តមមន្ដ្រី និងថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៦-២០២៧ Read More »

Son ផ្លាស់ទៅ​ក្លិប​នៅ​អាមេរិក​ ទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេទី ២ បន្ទាប់ពី Messi

ក្រោយផ្លាស់ទៅក្លិប Los Angeles FC កីឡាករសញ្ជាតិ កូរ៉េខាងត្បូង Son Heung-min នឹងក្លាយជាកីឡាករទី ២ បន្ទាប់ពីខ្សែប្រយុទ្ធ Inter Miami កីឡាករ Lionel Messi ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតប្រចាំលីគកំពូល អាមេរិក Major League Soccer។ នៅរដូវក្តៅនេះ Son បានធ្វើការសម្រេចចិត្តយ៉ាងភ្ញាក់ផ្អើល ដោយបានចាកចេញពី Tottenham Hotspur ដែលខ្លួនស្នាក់នៅអស់រយៈពេល ១០ ឆ្នាំ ទៅចូលរួមជាមួយក្លិប LAFC នៃលីគកំពូល អាមេរិក។ យ៉ាងណា នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៥ ក្លិប LAFC បានប្រកាសជាផ្លូវការហើយអំពីការចុះកិច្ចសន្យាយកបាន Son ពី Spurs ក្នុងតម្លៃកំណត់ត្រាប្រចាំលីគ អាមេរិក ចំនួន ២៦ លានដុល្លារអាមេរិក អមជាមួយកិច្ចសន្យារយៈពេល ២ ឆ្នាំ

Son ផ្លាស់ទៅ​ក្លិប​នៅ​អាមេរិក​ ទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេទី ២ បន្ទាប់ពី Messi Read More »

Al Hilal ប្រឈមបម្រាមពីការប្រកួត Saudi Super Cup រដូវកាល ២០២៦-២៧

Al Hilal ប្រឈមមុខការហាមឃាត់ពីការប្រកួតពានរង្វាន់ Saudi Super Cup រដូវកាល​ ២០២៦​-២៧ ដោយសារពួកគេបានដកខ្លួនចេញពីការប្រកួតនេះ នៅដើមរដូវកាល ២០២៥-២៦។ នេះបើតាមការប្រកាសរបស់គណៈកម្មការផ្នែកវិន័យ របស់សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF)។ ការសម្រេចចិត្តហាមឃាត់នេះ ធ្វើឡើង​ក្រោយពីក្លិប Al Hilal សម្រេចចិត្តដកខ្លួនចេញពីការប្រកួត Saudi Super Cup ដោយយកពេលសម្រាក ត្រៀមការប្រកួតរដូវកាលថ្មី ២០២៥-២៦ ក្រោយពីក្រុមបញ្ចប់ភារកិច្ចប្រកួត FIFA Club World Cup ឆ្នាំ២០២៥ នៅប្រទេសអាម៉េរិករួចមក។  ដើមឡើយពានរង្វាន់ Saudi Super Cup ត្រៀមធ្វើឡើងនៅលើទឹកដីហុងកុង ដោយមានក្រុមចំនួន ៤ ចូលរួមប្រកួតប្រជែង រួមមាន Al Nassr, Al Ittihad, Al Hilal និង Al Qadisiyah ប៉ុន្តែក្រោយ Al Hilal ដកខ្លួនចេញ ក្លិប

Al Hilal ប្រឈមបម្រាមពីការប្រកួត Saudi Super Cup រដូវកាល ២០២៦-២៧ Read More »

លោក​ ឡោ សំណាង​ អ្នក​ចង់ក្លាយជាអ្នក​​ប្រដាល់​អាជីព​ត្រូវ​មាន​មហិច្ឆតាខ្ពស់

អតីត​អ្នក​ប្រដាល់​ លោក​ ឡោ​ សំណាង​ ថា​អ្នក​ដែល​ចង់​ចាប់​អាជីព​ប្រដាល់​ និង​ចង់​ចូល​ហ្វឹកហាត់គុន​ខ្មែរ​​ជា​មួយ​លោក​គឺ​ត្រូវ​មាន​មហិច្ឆតា​ខ្ពស់ កាយសម្បទា​អំណោយផល​ និង​មាន​ចិត្ត​តស៊ូ​ព្យាយាមទើប​អាច​ប្រឡូកក្នុង​វិស័យ​កីឡា​មួយ​នេះ​បាន។ លោក​ ឡោ​ សំណាង​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​លោក​មាន​ក្លឹប​ប្រដាល់​ផ្ទាល់​ខ្លួន​មួយ​ហើយ​គឺ​ឡោសំណាង​គុន​ខ្មែរ​ និង​កំពុង​មាន​សិស្ស​ហ្វឹកហាត់​ប្រហែល​ជិត​ ១០នាក់​ហើយ។​ បន្ទាប់​ពី​បង្កើត​ក្លឹប​ថ្មី​នេះ​មក​ក៏មាន​​យុវជន​ច្រើន​ដែល​បាន​សុំ​មក​ហ្វឹកហាត់ជា​មួយ។​ អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​រូប​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​យុវជន​ចង់​ចូល​ហ្វឹកហាត់​ជា​អាជីព​ជា​មួយ​រូប​លោក​គឺ​ត្រូវ​តែ​ជា​អ្នក​មាន​មហិច្ឆតា​ខ្ពស់​​ក្នុង​វិស័យ​មួយ​នេះ​នៅ​ថ្ងៃ​ខាង​មុខ​ កាយសម្បទា​អំណោយ​ផល​ និង​មាន​អត្តចរិក​ល្អ​ផង​ដែរ​ទើប​លោក​ទទួល​យក។​ ចំណែក​អ្នក​ហ្វឹកហាត់​បែប​សុខភាព​មិន​ថ្វី​នោះ​ឡើយ​លោក​រីករាយ​និង​ទទួល​ស្វាគមន៍​ផង​ដែរ។​ បញ្ជាក់​ដែរ​ថា​ លោក​ ឡោ​ សំណាង​ ជា​អតីត​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ល្បីឈ្មោះ​មួយ​រូប​កាល​ពី​មុន​។​ បច្ចុប្បន្ន​លោក​បាន​បង្កើត​ក្លឹប​ថ្មី​មួយ​ឈ្មោះ​ ឡោសំណាង​គុន​ខ្មែរ​ ដែល​មាន​ទីតាំង​​នៅ​មុខ​ព្រលាន​យន្តហោះ។​ ប្រសិន​បើ​យុវជន​ ឬ​អ្នក​ចង់​ហ្វឹកហាត់​បែប​សុខភាព​អាច​ទំនាក់ទំនង​ជា​ទៅ​កាន់​លេខ​របស់​លោក​ផ្ទាល់​ 069 43 53 36 ហើយ​លេខ​នេះ​ក៏​ប្រើ​តេឡេក្រាម​ផង​ដែរ៕​ ប្រភព៖ KAMPUCHEATHMEY

លោក​ ឡោ សំណាង​ អ្នក​ចង់ក្លាយជាអ្នក​​ប្រដាល់​អាជីព​ត្រូវ​មាន​មហិច្ឆតាខ្ពស់ Read More »

Muller សមាជិកឈ្នះ World Cup 2014 ជាមួយអាល្លឺម៉ង់ ចូលរួមជាមួយក្លិប Vancouver ដល់ចប់ឆ្នាំ២០២៥

(បរទេស)៖ ខ្សែប្រយុទ្ធ Thomas Muller បានចុះកិច្ចសន្យាលេងឱ្យក្លិប Vancouver Whitecaps របស់សហរដ្ឋអាមេរិក ក្រោយចប់កិច្ចសន្យាជាមួយក្លិបអាល្លឺម៉ង់ Bayern Munich រួចមករដូវកាលមុន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករចាស់វស្សាវ័យ ៣៥ឆ្នាំរូបនេះ បានព្រមព្រៀងលេងឱ្យក្រុមស្ថិតនៅក្របខណ្ឌ Major League Soccer មួយនេះត្រឹមចប់រដូវកាលឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ ជាមួយនឹងជម្រើសតបានដល់ឆ្នាំ២០២៦ ទៀតដែរ។ បច្ចុប្បន្ន Vancouver បានកំពុងឈរនៅលេខរៀងទី២ ក្នុងលីគបណ្តោះអាសន្ន ចាញ់ប្រៀបក្រុមកំពូលតារាង San Diego តែ ១ពិន្ទុប៉ុណ្ណោះប្រចាំតំបន់ Wester Conference នៅ MLS ដ្បិតសល់ ១០ប្រកួតទៀតបិទរដូវកាលឆ្នាំ២០២៥ នេះ។ Muller បានចាកចេញពីទ្រនំចាស់ Bayern Munich ដែលបានចំណាយពេល ២៥ឆ្នាំលេងឱ្យក្រុមជើងឯកអាល្លឺម៉ង់មួយនេះ និងបានចូលលេង ១៣១ប្រកួតផងដែរជាមួយជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ ដោយស៊ុតបាន ៤៥គ្រាប់សរុប និងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក កាលឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ក្នុងនាមម្ចាស់ស្បែកជើងមាស Golden Boot

Muller សមាជិកឈ្នះ World Cup 2014 ជាមួយអាល្លឺម៉ង់ ចូលរួមជាមួយក្លិប Vancouver ដល់ចប់ឆ្នាំ២០២៥ Read More »

កីឡាករជឺជិតស៊ូ មិថុរ៉ា និង ពីរកក្កដា ទៅចូលរួមព្រឹត្តិការណ៍កីឡា​ពិភព​លោក World Games នៅចិន

កីឡាករជឺជិតស៊ូជម្រើសជាតិកម្ពុជា គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា​ បាន​ចេញ​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ ២០២៥ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ ព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក (World Games) ឆ្នាំ ២០២៥ នៅទីក្រុង ឈិនទូ សាធារណរដ្ឋប្រជាមានិតចិន។ ផ្អែកលើចំណាត់ថ្នាក់អន្តរជាតិ កីឡាករកម្ពុជា​ទាំង២រូប មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ​សម្រាប់​ការ​ចូលរួមប្រកួត​កីឡា​ជឺជីតស៊ូ លើ​វិញ្ញាសា ADULTS JU – JITSU SHOW OPEN ដែល​ជា​វិញ្ញាសា​សម្តែង​កម្រិត​ខ្ពស់​បំផុត។ គួរឱ្យដឹងថា កីឡាករទាំង ២ បាន​ដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ​ព្រឹក​ទី៧ ខែសីហា ឆ្នាំ២០២៥ ខណៈ​ព្រឹត្តិការណ៍ The 2025 World Games មាន​រយៈ​ពេល​ ១០ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥៕ ប្រភព៖KAMPUCEHEATHMEY

កីឡាករជឺជិតស៊ូ មិថុរ៉ា និង ពីរកក្កដា ទៅចូលរួមព្រឹត្តិការណ៍កីឡា​ពិភព​លោក World Games នៅចិន Read More »

ក្រុមបាល់ទាត់នារីកម្ពុជា ទាំងពីរឈុត បរាជ័យក្រោមថ្វីជើងវៀតណាម និងលីបង់

ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីរបស់កម្ពុជា ទាំងឈុតធំ និង U20 សុទ្ធតែរងបរាជ័យ។ ក្រុមនារីឈុតធំ ចាញ់វៀតណាម លទ្ធផល៦-០ សម្រាប់ការប្រកួតបើកឆាកពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Lach Tray ក្នុងប្រទេសវៀតណាម ឯក្រុមនារីអាយុក្រោម ២០ឆ្នាំកម្ពុជា ចាញ់ លីបង់ លទ្ធផល១-០ នៅកីឡដ្ឋាន Helan Mountain ប្រទេសចិន ក្នុងពូល E នៃវគ្គជម្រុះ AFC U-20 Women’s Asian Cup ឆ្នាំ ២០២៥។ នេះ គឺជាលើកទី៥ ដែលក្រុមនារីឈុតធំកម្ពុជា បានចាញ់ក្រុមនារីវៀតណាម។ លទ្ធផលនេះ សម្រាប់លោក ឃួន ឡាបូរ៉ាវី គ្រូជំនួយក្រុមនារីឈុតធំកម្ពុជា គឺជារឿងដែលពិបាកក្នុងការប្រជែងជាមួយក្រុមម្ចាស់ផ្ទះ ដែលមានកម្រិតខ្លាំងជាង។ ម្យ៉ាងវិញទៀត ក្រុមជម្រើសជាតិកម្ពុជា

ក្រុមបាល់ទាត់នារីកម្ពុជា ទាំងពីរឈុត បរាជ័យក្រោមថ្វីជើងវៀតណាម និងលីបង់ Read More »

ភ្នំពេញក្រោន និងអង្គការក្រៅរដ្ឋាភិបាល សហការគ្នាអប់រំអំពីគ្រាប់មីន ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសសហការជាមួយ អង្គការស្មារតីនៃអ្នកកីឡា ក្នុងការផ្ដួចផ្ដើមគំនិតថ្មីមួយ អំពីគម្រោង «បាល់ទាត់ និងការអប់រំអំពីហានិភ័យ អំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ សម្រាប់យុវជនដែលផ្លាស់ទីលំនៅ» ដោយផ្ដោតខេត្តចំនួន ២ គឺខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ រហូតមានការប៉ះទង្គិចប្រដាប់អាវុធ កាលពីថ្មីៗ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លឹបដ៏លេចធ្លោរមួយ នៃលីគកំពូលកម្ពុជាខាងលើ បានបញ្ជាក់ថា គម្រោងដ៏សំខាន់នេះ ក្រោមកិច្ចសហការណ៍ជាមួយ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) នឹងផ្តល់ការអប់រំស្តីពីហានិភ័យនៃអាវុធជាតិផ្ទុះ (EORE) ជាបន្ទាន់តាមរយៈកីឡាបាល់ទាត់ ដែលជាកីឡាទទួលបានការស្រលាញ់ដោយយុវជនដែលផ្លាស់ទីលំនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ។ គំនិតផ្តួចផ្តើមនេះដែរ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងជម្លោះព្រំដែននាពេលថ្មីៗ រវាងកម្ពុជា និងថៃ ដែលបាននាំឲ្យមានការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន ខណៈពេលដែលសហគមន៍ជាច្រើន កំពុងចាប់ផ្តើមដំណើរការត្រឡប់ទៅផ្ទះរបស់ពួកគេវិញ វាអាចជាការគំរាមកំហែងនៃហានិភ័យសំណល់ជាតិផ្ទុះដែលសល់ពីសង្រ្គាម (ERW) ដែលនៅតែជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ជាពិសេសសម្រាប់កុមារ។ លោក លី ហៀង អគ្គលេខាធិការក្លឹប បាននិយាយថា «ភ្នំពេញក្រោន គឺលើសពីក្លឹបបាល់ទាត់មួយ យើងគឺជាសសរស្តម្ភនៃសហគមន៍របស់យើង។ សុវត្ថិភាព និងសុខុមាលភាពរបស់យុវជនកម្ពុជា គឺជាអាទិភាពបំផុតរបស់យើង។ តាមរយៈការចាប់ដៃគូជាមួយ អង្គការស្មារតីនៃអ្នកកីឡា យើងអាចប្រើប្រាស់អនុភាពកីឡាបាល់ទាត់ ដើម្បីផ្តល់សារសង្គ្រោះជីវិតការភ្ជាប់ទំនាក់ទំនង និងជះឥទ្ធិពលសម្រាប់យុវជនទាំងនេះ»។

ភ្នំពេញក្រោន និងអង្គការក្រៅរដ្ឋាភិបាល សហការគ្នាអប់រំអំពីគ្រាប់មីន ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃ Read More »

លោក Oleg Starynskyi ប្រាប់មូលហេតុ​ប្រើ​កីឡាករ​បរទេស​​ច្រើន​នៅ​តំបន់​ការពារ

លោក Oleg Starynskyi គ្រូ​បង្វឹក​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​ប្រើ​ប្រាស់​កីឡាករ​បរទេស​ច្រើន​នៅ​តំបន់​ការពារ និង​តំបន់​ប្រយុទ្ធ​សម្រាប់​​រដូវ​កាល​ថ្មី​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា និង​ពាន​រង្វាន់​អន្តរជាតិ​នារដូវ​កាល​២០២៥-២៦។ បន្ទាប់​ពី​រដូវ​កាល​ចាស់​បាន​បញ្ចប់​ទៅ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ នៃ​លីគ​កំពូល​កម្ពុជា និង​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ក្លិប​ភ្នំពេញ​ក្រោន​ ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​បញ្ចេញ​កីឡាករ​​ល្អ​ៗ​ទាំង​កីឡាករ​ខ្មែរ និង​កីឡាករ​បរទេស។ ក្លិប​រក្សា​ទុក​កីឡាករ​បរទេស​តែ​ម្នាក់​គត់​គឺ​ខ្សែ​ការពារ​​កូរ៉េ​ខាង​ត្បូង Park Yi-young ប៉ុន្តែ​បាន​នាំ​ចូល​កីឡាករ​បរទេស​២​នាក់​នៅ​តំបន់​ការពារ​សុទ្ធ​តែ​មក​ពី​តំបន់​អឺរ៉ុប​​គឺ Raul Feher សញ្ជាតិ​រ៉ូម៉ានី និង​ Rick Ketting សញ្ជាតិហូឡង់។ ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី» លោក Oleg Starynskyi បាន​ប្រាប់​ថា ក្លិប​ភាគ​ច្រើន​នៅ​លីគ​កំពូល​កម្ពុជា ប្រើ​ប្រាស់​ខ្សែ​ប្រយុទ្ធ​ជា​កីឡាករ​បរទេស​ដែល​មាន​កាយ​សម្បទាធំ​ខ្ពស់។ ប្រសិន​បើ​បច្ចេកទេស​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​កីឡាករ​ដែល​មាន​កាយ​សម្បទា​ធំ​ខ្ពស់​​ហាក់​ល្អ​ប្រសើរ​ជាង​កីឡាករ​ដែល​មាន​កាយ​សម្បទា​មិន​សូវ​ខ្ពស់។ ជាក់​ស្តែង​​​កាល​ពី​មុន ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​កីឡាករ Marcus Haber ដែល​មាន​បច្ចេកទេស​មិន​លើស​កីឡាករ​ដទៃ​ទេ ប៉ុន្តែ​រូប​គេ​មាន​កម្ពស់​ខ្ពស់​ងាយ​ស្រួល​ក្នុង​ការ​រក​គ្រាប់​បាល់ ហើយ​បាន​ជា​រូប​គេ​បាន​ឈ្នះ​ស្បែក​ជើង​មាស​២រដូវ​កាល​ជាប់​គ្នា។ ដូច្នេះ​ខ្សែ​ការពារ​ទាល់​តែ​មាន​កាយ​សម្បទា​ខ្ពស់​ធំ​ដែរ​ទើប​អាច​ប្រជែង​នឹង​ខ្សែ​ប្រយុទ្ធ​ដែល​មាន​កាយ​សម្បទា​ធំ​ខ្ពស់។ គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​រូប​នេះ​បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​លោក​​មាន​ខ្សែ​ការពារ​ជាកីឡាករ​បរទេស​ដល់​ទៅ​ ៣ នាក់ ប៉ុន្តែ​មិន​មែន​គ្រប់​ការ​ប្រកួត​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ដាក់​ឲ្យ​លេង​នោះ​ទេ។ កីឡាករ​ម្នាក់​ៗ​មិន​អាច​លេង​បាន​ល្អគ្រប់​ការ​ប្រកួត​ពេញ​មួយ​រដួវ​កាល​នោះ​ទេ ដូច្នេះ​លោក​នឹង​ប្រើ​ប្រាស់​កីឡាករ​បរទេស​លាយ​ចម្រុះ​កីឡាករ​ខ្មែរ​ដើម្បី​ឲ្យ​លេង​ជា​មួយ​គ្នា​ដែរ។​កីឡាករ​ខ្មែរ​ក៏​​បាន​លេង ហើយ​ចាប់​ដៃ​គូ​ជា​មួយ​កីឡាករ​បរទេស​រឹត​តែ​​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​បង្កើនសមត្ថភាព។ សូម​បញ្ជាក់​ថា ភ្នំពេញ​ក្រោន មាន​ខ្សែ​​ការពារសញ្ជាតិ​កូរ៉េ​ខាង​ត្បូង Park

លោក Oleg Starynskyi ប្រាប់មូលហេតុ​ប្រើ​កីឡាករ​បរទេស​​ច្រើន​នៅ​តំបន់​ការពារ Read More »

Nishida ជាកីឡាករអាស៊ីម្នាក់គត់ ស្ថិតក្នុងបញ្ជីអត្តពលិកបាល់ទះ ៥ រូប​ ​លោតវាយ​បាន​ខ្ពស់បំផុត​ក្នុង​លោក

អ្នកលេងតួនាទីស្មាត់ឆ្វេងរបស់ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន Yuji Nishida បានស្ថិតនៅក្នុង​បញ្ជី​កីឡាករ កីឡាការិនី​បាល់ទះកំពូលទាំង ៥ រូប​ដែល​ហក់លោត​វាយបាល់​បាន​ខ្ពស់ជាងគេបំផុត​នៅ​ក្នុង​ពិភព​លោក។ នេះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ ដែលកីឡាករ Yuji Nishida បានក្លាយជាកីឡាករមកពីទ្វីប អាស៊ី ម្នាក់គត់ ស្ថិតក្នុងអត្តពលិកទាំង ៥ រូប ហក់វាយបាល់ខ្ពស់ជាងគេបំផុត។ ដោយឡែក រឿងដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺក្នុងចំណោមអត្តពលិកទាំង ៥ នាក់នេះ ក៏មានកីឡាការិនីម្នាក់ផងដែរ។ ខាងក្រោមនេះ ជាឈ្មោះអត្តពលិកបាល់ទះទាំង ៥ ជាប់ឈ្មោះហក់វាយបាល់ខ្ពស់ជាងគេបំផុតគិតត្រឹមខែ សីហា ឆ្នាំ ២០២៥ នេះ៖ លំដាប់​ទី៥. កីឡាករ អាមេរិក Ben Patch៖ កីឡាកររូបនេះមានវ័យ ៣១ ឆ្នាំ និងមានកម្ពស់ ២.០៣ ម៉ែត្រ។ រូបគេអាច​លោត​វាយ​បានកម្ពស់ ៣.៨២ ម៉ែត្រ និង​លោត​បាំង​បាន​កម្ពស់ ៣.៥៨​ម៉ែត្រ។ លំដាប់​ទី៤. កីឡាករ ជប៉ុន Yuji Nishida៖ អ្នកលេងតួនាទីស្មាត់របស់ក្រុម

Nishida ជាកីឡាករអាស៊ីម្នាក់គត់ ស្ថិតក្នុងបញ្ជីអត្តពលិកបាល់ទះ ៥ រូប​ ​លោតវាយ​បាន​ខ្ពស់បំផុត​ក្នុង​លោក Read More »

Scroll to Top