August 19, 2025

កីឡាការិនី Vos ខឹងសហព័ន្ធបាល់ទាត់ហុងកុង ដែលឱ្យទីលានទៅក្រុម Ronaldo ហ្វឹកហាត់

កីឡាការិនី Danielle Vos លេងឱ្យក្លិបនារី Kitchee ក្នុងទីក្រុងហុងកុង រិះគន់សហព័ន្ធបាល់ទាត់ហុងកុង(HKFA) ខ្លាំងៗ ក្រោយសហព័ន្ធលុបចោលកាលវិភាគហ្វឹកហាត់ក្រុមរបស់នាង ដោយផ្តល់ទីតាំងឱ្យក្លិប Al Nassr របស់ Cristiano Ronaldo ហ្វឹកហាត់។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់វ័យ ៤០ឆ្នាំ ពេលនេះកំពុងជួយ Al Nassr ប្រកួតប្រជែងពានរង្វាន់ Saudi Super Cup លើទឹកដីហុងកុង។ Danielle Vos តួនាទីខ្សែការពារ បញ្ចេញកំហឹងលើបណ្តាញសង្គម ភ្ជាប់ជាមួយរូបភាព Ronaldo នឹងបានសរសេរពាក្យខកចិត្តជាច្រើន សំដៅ HKFA ក្រោយទីលានហ្វឹកហាត់របស់ក្រុមនាងបានកក់ ប្រគល់ឱ្យក្លិប Al Nassr ធ្វើជាទីតាំងហ្វឹកហាត់។  «ជារឿងមួយដែលអាម៉ាស់ ម្តងហើយម្តងទៀត!» នេះជាការសម្តែងអារម្មណ៍ខឹងពីសំណាក់​កីឡាការិនី Danielle Vos ក្រោយពេលក្រុមខកខានហ្វឹកហាត់ច្រើនលើក ហើយនាងក៏ជះកំហឹងបន្ថែមទៀត លើការបង្ហោះនោះដូច្នេះថា៖«សហព័ន្ធមានបំណង និងគម្រោងការទុកមុនរួចទៅហើយដែលមិនគាំទ្រដល់ការប្រកួតបាល់ទាត់នារីក្នុងទីក្រុងហុងកុងឡើយ។ សប្តាហ៍មុនយើងបានកក់ទីលានសម្រាប់ហ្វឹកហាត់លើស្មៅធម្មជាតិ ត្រៀមការប្រកួត AFC Women’s Champions League […]

កីឡាការិនី Vos ខឹងសហព័ន្ធបាល់ទាត់ហុងកុង ដែលឱ្យទីលានទៅក្រុម Ronaldo ហ្វឹកហាត់ Read More »

Messi មានឈ្មោះក្នុងជម្រើសជាតិអាហ្សង់ទីនត្រៀមជម្រុះ World Cup 2026 ក្រោយជាពីរបួស

កំពូលខ្សែប្រយុទ្ធ Lionel Messi មានឈ្មោះវិលចូលជម្រើសជាតិអាហ្សង់ទីនឡើងវិញ ក្រោយជាពីបញ្ហា របួសសាច់ដុំ ខណៈគេត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ទ្វីបអាម៉េរិកខាង ត្បូង ទល់វ៉េណេស៊ុយអេឡា និងអេក្វាទ័រ។ កីឡាករ​​អាហ្សង់ទីនទាំង៣១រូប រួមទាំង Messi ដែលទើប ប្រកាស នៅថ្ងៃទី១៨ សីហា ភាគច្រើនជាកីឡាករចំណូលថ្មី និងវ័យក្មេងៗ ទើបលេចធ្លោ​សមត្ថភាព នៅរយៈកាលចុងក្រោយ។ ជាមួយវត្តមានប្រធានក្រុម Messi ក្រុមកីឡាករអាហ្សង់ទីនដែលត្រៀមវគ្គជម្រុះ ​World Cup ឆ្នាំ២០២៦ ភាគច្រើនជាយុវជនវ័យក្មេងមានសមត្ថភាព និងលេចធ្លោខ្លាំង ទាំងក្នុងនិងក្រៅស្រុក។ កីឡាករទាំងនោះ រួមមាន Claudio Echeverri របស់ Manchester City, ខ្សែបម្រើ Alan Varela ក្លិប Porto និង Franco Mastantuono ទើបផ្លាស់ទៅ Real Madrid។ លោក ​Lionel Scaloni

Messi មានឈ្មោះក្នុងជម្រើសជាតិអាហ្សង់ទីនត្រៀមជម្រុះ World Cup 2026 ក្រោយជាពីរបួស Read More »

ពានក្លិបអាស៊ាន Shopee Cup រដូវកាលនេះ បង្កើនប្រាក់រង្វាន់ច្រើនជាងរដូវកាលមុន

ការប្រកួតពានរង្វាន់ក្លិប​អាស៊ាន​ ASEAN Club Championship Shopee Cup រដូវកាលថ្មី ២០២៥-២០២៦ កាន់តែជិតឈានចូលមកដល់ហើយ ខណៈរដូវកាលនេះ ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក និងជើងឯករងត្រូវបាន​បង្កើន​ច្រើន​ជាង​រដូវ​កាល​មុនបន្តិច។ ព័ត៌មានផ្លូវការអំពីប្រាក់រង្វាន់នៃពាន Shopee Cup គឺមិនទាន់មានការបញ្ជាក់​នៅឡើយទេ ប៉ុន្តែបើយោងតាមប្រភពពី ASEAN Football បានបង្ហាញថា ប្រាក់រង្វាន់រដូវកាលនេះ គឺមានការបង្កើនបន្តិចបន្តួច។ កាលពីរដូវកាលមុនក្រុមជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ៤០០, ០០០ ដុល្លារអាមេរិក (៤០​ម៉ឺន​ដុល្លារ) និងជើងឯករងទទួលបាន ២០០, ០០០ ដុល្លារអាមេរិក (២០​ម៉ឺន​ដុល្លារ)។ ចំណែករដូវកាល ​២០២៥-២០២៦ ក្រុមជើងឯកនឹងទទួលបាន ៤២៥, ០០០ និងក្រុមជើងឯករងនឹងទទួលបាន ២១៥, ០០០ ដុល្លារអាមេរិក។ គួរឱ្យដឹងថា កាលពីរដូវកាលមុន ២០២៤-២០២៥ បានបញ្ចប់ទៅ ដោយក្រុម Buriram United ក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះក្រុម Cong An Hanoi របស់ វៀតណាម

ពានក្លិបអាស៊ាន Shopee Cup រដូវកាលនេះ បង្កើនប្រាក់រង្វាន់ច្រើនជាងរដូវកាលមុន Read More »

Lewandowski ចាត់ទុក Yamal ជាកីឡាករកម្រដូច Messi & CR7 ដោយ​១០ឆ្នាំទើបកើតម្តង

ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Robert Lewandowski បានចាត់ទុក Lamine Yamal ជាកីឡាករដ៏ពិសេសម្នាក់ និងជាប្រភេទកីឡាករកម្រដូច​កំពូលកីឡាករ Lionel Messi និង Cristiano Ronaldo ដែរ។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិ អេស្ប៉ាញ វ័យ ១៨ ឆ្នាំ កំពុងដើរតួនាទីជាកីឡាករដ៏សំខាន់របស់ Barcelona ជាមួយដៃគូប្រយុទ្ធខាងលើរួមមាន Robert Lewandowski និង Raphinha ជាដើម។ ជាមួយគ្នានេះ តាមរយៈទេពកោសល្យ និងសមត្ថភាពដ៏ពិសេសរបស់គេ គឺបានធ្វើឱ្យអ្នកគាំទ្រលើពិភពលោក តែងតែយករូបគេទៅប្រៀបធៀបជាមួយកីឡាករឆ្នើមៗជាច្រើន ដូចជា Neymar, Lionel Messi និង Cristiano Ronaldo។ Lewandowski ដែលជាមិត្តរួមក្រុមរបស់ Yamal ក៏បានមើលឃើញអំពីសមត្ថភាពដ៏កម្ររបស់រូបគេបែបនេះដែរ ដោយលោកចាត់ទុកខ្សែប្រយុទ្ធអេស្ប៉ាញ រូបនេះជាកីឡាករកម្រដូច Messi និង Ronaldo ហើយរយៈពេល ១០ ឆ្នាំ ទើបកើតម្តង។ ដកស្រង់ពាក្យសម្តីដើមចេញពីអ្នកកាសែត

Lewandowski ចាត់ទុក Yamal ជាកីឡាករកម្រដូច Messi & CR7 ដោយ​១០ឆ្នាំទើបកើតម្តង Read More »

កីឡាករ ឧក រហ៊ីត មិន​ទាន់​សម្រេច​ក្ដី​ស្រមៃ​យក​មេដាយ​កម្រិត​អន្តរជាតិ​ជូន​កម្ពុជា​បាន​

កីឡាករ​អត្តពលកម្ម​ ឧក​ រហ៊ីត​ ថា​ខ្លួន​មិន​ទាន់​សម្រេច​ដក្ដី​ស្រមៃ​យក​មេដាយ​កម្រិត​អន្តរជាតិ​ដូច​ស៊ីហ្គេម​​ជា​ដើម​ជូន​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។​ ឧក​ រហ៊ីត បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​រឿង​ជោគជ័យ​ក្នុង​អាជីព​កីឡា​អត្តពលកម្ម​នេះ​ចែក​ជា​ពីរ​ដំណាក់​កាល​គឺ​ដំណាក់​កាល​ទី១​ អាច​ថា​បាន​ជោគជ័យ​ហើយ​ដោយ​សារ​ការ​ប្រឹងប្រែង​កន្លង​មក​តាំង​ពី​គេ​មិន​ទទួល​ស្គាល់​ ឬ​មិនសារទរ​រហូត​មាន​អ្នក​ស្គាល់​ រួម​ទាំង​ក្រុម​គ្រួសារ​ផង​ដែរ។​ មនុស្ស​ជុំ​វិញ​ និង​មហាជន​ក្នុង​វិស័យ​កីឡា​​អត្តពលកម្ម​ ឬកីឡា​រត់​ចម្ងាយ​នេះ​មាន​គេស្គាល់​ខ្លួន​ និង​ដឹង​ពី​សមត្ថភាព។​ ចំណែក​ដំណាក់​កាល​ទី២​ នៅ​មិនទាន់​សម្រេច​នោះ​ទេ​គឺ​ការ​យក​មេដាយ​អន្តរជាតិ​ជូន​ដូច​ជាស៊ីហ្គេម​ ឬ​កម្មវិធី​ប្រកួត​ជើងឯក​ផ្សេងៗ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​​។​ ត្រង់​ចំណុច​នេះ​គឺ​ជា​ក្ដី​ស្រមៃ​មួយ​របស់​ខ្លួន​ដែល​មិន​ទាន់​អាច​បំពេញ​បាន។​ រូប​គេ​នឹង​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​តទៅ​ទៀត​ ពង្រឹង​សមត្ថភាព​ និង​ស្វែង​រក​នូវ​វិធី​សាស្ត្រ​ល្អ​ៗដើម្បី​ឲ្យ​ខ្លួន​អភិវឌ្ឍន៍​សមត្ថភាព​ឈាន​ដល់​ដណ្ដើម​មេដាយ​​ជូន​កម្ពុជា​ឲ្យ​បាន។​ កីឡាករ​ដើម​កំណើត​ពី​​ខេត្ត​សៀមរាប​រូប​នេះ​បន្ត​ទៀត​ថា​ នៅ​ថ្ងៃ​​ខាង​មុខ​រូប​គេ​ប្រហែល​នឹង​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​រយៈពេល​វែង​​ ព្រោះ​នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ខ្លួន​អាច​បង្កើន​សមត្ថភាព​ឲ្យ​កាន់​តែ​ខ្លាំង​ឆ្ពោះ​ទៅ​សម្រេច​ក្ដី​ស្រមៃ​យក​មេដាយ​ជូន​ប្រទេស​កម្ពុជា។​ បញ្ជាក់​ដែរថា​ កីឡាករ​ ឧក រហ៊ីត​ ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​អត្តពលកម្ម​នេះ​តាំង​ពី​ឆ្នាំ​២០១៤ និង​បាន​តេស្ត​ជាប់​ជម្រើស​ជាតិ​ចាប់​ពី​ឆ្នាំ​២០១៩​ ក្លាយ​ជាជម្រើស​ជាតិ​រហូត​មក​ដល់​ពេល​នេះ។​ រូប​គេ​ចាត់​ជា​កីឡាករ​ឆ្នើម​របស់​កម្ពុជា​ហើយ​នៅ​ពេល​បច្ចុប្បន្ន​​តាម​រយៈ​ការ​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នានា​នៅ​កម្ពុជា​។​ រហ៊ីត​ កំពុង​លេង​លើ​វិញ្ញាសា​រត់​ចម្ងាយ​ ២១​គីឡូម៉ែត្រ​ (Half Marathon)៕​ ប្រភព៖ KAMPUCHEATHMEY

កីឡាករ ឧក រហ៊ីត មិន​ទាន់​សម្រេច​ក្ដី​ស្រមៃ​យក​មេដាយ​កម្រិត​អន្តរជាតិ​ជូន​កម្ពុជា​បាន​ Read More »

Isak ទំនងមិនចូលរួមកម្មវិធីចែកពាន PFA នៅរាត្រីថ្ងៃអង្គារនេះទេ ក្នុងទីក្រុង Manchester

(ឡុងដ៍)៖ ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត Alexander Isak ស្ថិតក្នុងមន្ទិល ពីការចូលរួមកម្មវិធីប្រគល់ពានរង្វាន់ប្រចាំរដូវកាល Professional Footballs’ Association នៅប្រទេសអង់គ្លេសនារាត្រីថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាកររូបនេះ ក៏មានឈ្មោះក្នុងបញ្ជីឈ្នះពានឯកត្តជនណាមួយដែរ ក៏ប៉ុន្តែត្រូវបានគេគិតថា នឹងអវត្តមានទៅវិញ នៅចំពោះស្ថានភាពមិនច្បាស់លាស់ក្នុងក្លិបសារិកាព្រៃ Newcastle United លេងនៅកីឡដ្ឋាន St. James’ Park ដ្បិតថ្មីៗនេះ មានមហិច្ឆតាចង់ទៅរួមក្រុម Liverpool ឱ្យបានមុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារ។ ក្នុងរយៈពេលមិនលើសពី ២៤ម៉ោង មុនពេលកម្មវិធីចាប់ផ្តើម Isak មិនទាន់បានបញ្ជាក់ពីបំណងចូលរួមនៅឡើយទេ សម្រាប់កម្មវិធីដែលនឹងធ្វើឡើងនៅឯវិមាន Manchester Opera House។ បើយោងតាមប្រភពជិតស្និទ្ធពីកីឡាករវ័យ ២៥ឆ្នាំរូបនេះបានបញ្ជាក់ថា Isak គឺគ្មានគម្រោងចូលរួមក្នុងកម្មវិធីនេះទេ ស្របពេលបច្ចុប្បន្ន រូបគេមិនបានចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសទី១ របស់លោក Eddie Howe ដែរ។ អតីតខ្សែប្រយុទ្ធមកពីក្លិប Real Sociedad រូបនេះ ស៊ុតបាន ៦២គ្រាប់ ពីការចូលលេងសរុប

Isak ទំនងមិនចូលរួមកម្មវិធីចែកពាន PFA នៅរាត្រីថ្ងៃអង្គារនេះទេ ក្នុងទីក្រុង Manchester Read More »

គ្រូព្រះខ័នរាជ មិនសប្បាយចិត្តនឹងកម្មវិធីប្រកួតលីគ ដ្បិតកៀកជំនួបបើកឆាកជើងឯកក្លិបអាស៊ាន តែលោក បែ មករា ថាកុំយកបុងមុខហ្វេន

(ភ្នំពេញ)៖ ស្របពេលក្លិបព្រះខ័នរាជស្វាយរៀង ចេញយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ ក៏មានការផ្ដោងសម្ដីដាក់គ្នា រវាងគ្រូបង្វឹកលោក Mattew Mcconkey និងអគ្គលេខាធិការក្លិបបឹងកេតលោក បែ មករា ដែលជាក្រុមត្រូវជួបគ្នា ក្នុងលីគកំពូលកម្ពុជា នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ពោលគឺក្រោយជំនួបបើកឆាកពូលB រវាងព្រះខ័នរាជស្វាយរៀង និងក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។ មុនចេញពីមាតុភូមិកាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ លោក Mattew Mcconkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ប្រកួតដំបូងទល់ក្រុម Shan United មិនមានបញ្ហា ឬក្ដីបារម្ភអ្វីទេ ដោយសារក្រុមមានពេលវេលាគ្រប់គ្រាន់ បន្ទាប់ពីការប្រកួតជាមួយអង្គរថាយហ្គឺរ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។ តែអ្វីដែលលោកបារម្ភ គឺការប្រកួតលីគកំពូលកម្ពុជា ជាមួយបឹងកេត ដ្បិតក្រោយប្រកួតជាមួយ Shan United នៅថ្ងៃព្រហស្បតិ៍ ក្រុមខ្លួនត្រូវប្រើពេលយូរ ដើម្បីត្រឡប់មកមាតុភូមិវិញ នៅថ្ងៃសុក្រ ហើយមានពេល ១ថ្ងៃ ដើម្បីត្រៀមការប្រកួតបន្ទាប់នៅថ្ងៃអាទិត្យ។

គ្រូព្រះខ័នរាជ មិនសប្បាយចិត្តនឹងកម្មវិធីប្រកួតលីគ ដ្បិតកៀកជំនួបបើកឆាកជើងឯកក្លិបអាស៊ាន តែលោក បែ មករា ថាកុំយកបុងមុខហ្វេន Read More »

Pique និង Shakira លក់ផ្ទះវីឡាតម្លៃ 3.5 លានដុល្លារក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីបែកគ្នា

អតីតប្រធានក្រុម Barcelona លោក Gerald Pique និងអតីតដៃគូរបស់គាត់គឺតារាប៉ុបកូឡុំប៊ី Shakira បានសម្រេចចិត្តលក់អចលនទ្រព្យមួយដែលពួកគេទិញរួមគ្នានៅក្នុងប្រទេសអេស្ប៉ាញដោយបែងចែកប្រាក់ចំណេញស្មើគ្នា។ បច្ចុប្បន្ន Shakira មានរស់នៅទីក្រុង Miami និងសម្តែងសម្រាប់អ្នកគាំទ្ររាប់ពាន់នាក់ ចំណែក Pique បានរីករាយនឹងជីវិតជាមួយមិត្តស្រីថ្មីរបស់គាត់ ដោយធ្វើដំណើរទៅកាន់ Grand Canyon និងផ្តោតលើការបណ្តាក់ទុនជំនួញរបស់គាត់ចាប់តាំងពីចូលនិវត្តន៍ពីបាល់ទាត់កាលពីបីឆ្នាំមុន។ ទោះបីជាពួកគេបែកគ្នានៅឆ្នាំ 2022 ក៏ដោយ ក៏ Pique និង Shakira នៅតែមានទ្រព្យសម្បត្តិរួមដែលចាំបាច់ត្រូវដោះស្រាយ រួមទាំងទ្រព្យសម្បត្តិដែលពួកគេទិញដើម្បីរៀបចំសម្រាប់ជីវិតដ៏យូរអង្វែងជាមួយគ្នា ដែលទីបំផុតមិនក្លាយជាការពិត។ យោងតាមសារព័ត៌មាន ABC អ្នកទាំងពីរទើបតែបានលក់អចលនទ្រព្យមួយក្នុងចំណោមអចលនទ្រព្យទាំងបីដែលពួកគេកាន់កាប់នៅ Esplugues de Llobregat ដែលជាទីក្រុងនៅជិត Barcelona ។ អចលនទ្រព្យដែលដើមឡើយមានបំណងជាលំនៅដ្ឋានសម្រាប់ឪពុកម្តាយរបស់ Shakira និងមានទីតាំងនៅជាប់នឹងផ្ទះឪពុកម្តាយរបស់ Pique (ដែលមិនមែនសម្រាប់លក់) ត្រូវបានលក់ក្នុងតម្លៃ 3.5 លានដុល្លារ។ វីឡាដែលនៅសេសសល់ពីរទៀតនៅតែមានទីផ្សារ។ អគារនីមួយៗត្រូវបានសាងសង់នៅលើផ្ទៃដី 715 ម៉ែត្រការ៉េ ជាមួយនឹងបន្ទប់គេងចំនួន 6 អាងហែលទឹកក្នុងផ្ទះ និងខាងក្រៅ

Pique និង Shakira លក់ផ្ទះវីឡាតម្លៃ 3.5 លានដុល្លារក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីបែកគ្នា Read More »

ការចំណាយលើការទិញដូរកីឡាករនៅអង់គ្លេស Premier Leagueកើន លើសពី 2.7ពាន់លានដុល្លារ

ក្លឹបបាល់ទាត់នៅក្របខ័ណ្ឌអង់គ្លេស Premier League បានបង្ហាញពីអំណាចហិរញ្ញវត្ថុរបស់ពួកគេដោយចំណាយប្រាក់ 2 ពាន់លានផោន (2.71 ពាន់លានដុល្លារ) លើការចុះហត្ថលេខាទិញកីឡាករដែលមានកេរ្តិ៍ឈ្មោះខ្ពស់នៅរដូវក្តៅនេះ។ Liverpool បានក្លាយខ្លួនជាអ្នកចំណាយច្រើនជាងគេរហូតមកដល់ពេលនេះ ដោយបានចំណាយប្រាក់ជាង 250 លានផោន (338.8 លានដុល្លារ) ដើម្បីនាំយកកីឡាករថ្មីៗជាច្រើនរួមមាន Florian Wirtz, Hugo Ekitike, Milos Kerkez និង Jeremie Frimpong ។ Wirtz និង Ekitike ស្ថិតក្នុងចំណោមកិច្ចសន្យាថ្លៃបំផុតទាំងប្រាំក្នុងក្របខ័ណ្ឌ Premier League រដូវក្តៅនេះ។ ថ្មីៗនេះក្លឹបហង្សក្រហមក៏បានទិញខ្សែការពារកណ្តាលដ៏មានទេពកោសល្យ Giovanni Leoni ពី Parma ក្នុងតម្លៃជាង 30 លានផោន។ តាមពីក្រោយ Liverpool ក្នុងការចំណាយគឺ Manchester United ។ បន្ទាប់ពីខកចិត្តកាលពីរដូវកាលមុន បិសាចក្រហមបានវិនិយោគជិត 200 លានផោនលើខ្សែប្រយុទ្ធថ្មីចំនួន 3 នាក់គឺ Matheus

ការចំណាយលើការទិញដូរកីឡាករនៅអង់គ្លេស Premier Leagueកើន លើសពី 2.7ពាន់លានដុល្លារ Read More »

Roy Keane ព្យាករក្រុមឈ្នះជើងឯកលីគអង់គ្លេសរដូវកាលនេះ ខណៈ Liverpool ឈរលេខ ២

វីបុរសរបស់ Manchester United លោក Roy Keane បានធ្វើការព្យាករអំពីក្រុម ដែលនឹងអាចឈ្នះពានលីគកំពូល អង់គ្លេស Premier League រដូវកាល ២០២៥-២០២៦ នេះ។ ថ្លែងប្រាប់សារព័ត៌មាន Sky Sports លោក Roy Keane ជឿជាក់ ថា ក្រុមកាំភ្លើងធំ Arsenal នឹងឈ្នះពាន Premier League នៅរដូវកាលនេះ បន្ទាប់ពីពួកគេខកចិត្ត ៣ រដូវកាលជាប់គ្នា ដោយសារស្ថិតនៅចំណាត់ថ្នាក់លេខ ២ ពីក្រោយក្រុម Manchester City ២ រដូវកាល និងរដូវកាលមុននេះស្ថិតនៅចំណាត់ថ្នាក់លេខ ២ ពីក្រោយក្រុម Liverpool។ បុរសសញ្ជាតិ អៀរឡង់ វ័យ ៥៤ ឆ្នាំបានបន្ត ថា Liverpool នៅរដូវកាលនេះនឹងមិនអាចការពារតំណែងជើងឯករបស់ខ្លួនបានឡើយ ដោយពួកគេនឹងឈរលេខរៀងទី ២។ ចំណែកក្រុម Man City

Roy Keane ព្យាករក្រុមឈ្នះជើងឯកលីគអង់គ្លេសរដូវកាលនេះ ខណៈ Liverpool ឈរលេខ ២ Read More »

Scroll to Top