មិនរអានឹងឡើងសង្វៀន តែ គោរមៈ ច័ន្ទរាជ្យ ភ័យខ្លាចធ្លាក់បាក់ឌុប
កីឡាករ ផេង សុបញ្ញា ដែលអ្នកគាំទ្រប្រដាល់គុនខ្មែរស្គាល់ឈ្មោះក្រៅច្បាស់ថា «គោរមៈ ច័ន្ទរាជ្យ» គឺជាកីឡាករប្រដាល់មួយរូប បានឆ្លងកាត់សង្វៀនអន្ដរជាតិជាច្រើនកម្រិត។ ក្រៅពីចេះក្បាច់ប្រដាល់គុនខ្មែរ អ្នកប្រដាល់វ័យ១៩ឆ្នាំ មានពហុជំនាញលើក្បាច់គុនផ្សេងៗ ដូចជាចំបាប់ និងយុទ្ធគុនចម្រុះ ផងដែរ។ បញ្ញា មិនធ្លាប់មានអារម្មណ៍ញញើតគូប្រកួតនោះឡើយ ប៉ុន្ដែ បែជាបារម្ភ ខ្លាចធ្លាក់ការប្រឡងបាក់ឌុបយ៉ាងខ្លាំង និងភ័យចំពោះអនុរក្ស ដែលសម្រួល និងជួយរៀបចំការប្រឡង ទៅវិញ។ យុវជន ផេង សុបញ្ញា នឹងត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំធ្វើនៅថ្ងៃទី២៨-២៩ សីហា ឆ្នាំ២០២៥។ អ្នកប្រដាល់រូបនេះ គឺជាសិស្ស ដែលបានសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យបាក់ទូក។ នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ សិស្សវ័យ ១៩ឆ្នាំរូបនេះ ពុំសូវមានពេលរៀនបំប៉នបន្ថែមឡើយ ដោយសារតែខ្លួន ជាកីឡាករប្រដាល់អាជីព ហើយត្រូវត្រៀមសម្រាប់ព្រឹត្តិការណ៍ប្រកួតជាតិ និងអន្ដរជាតិនៅក្រៅប្រទេស។ ថ្មីៗនេះ អ្នកប្រដាល់វ័យក្មេងនេះ បានឈ្នះខ្សែក្រវ៉ាត់គុនចម្រុះនៅសង្វៀន Gods of Martial Arts ប្រទេសវៀតណាម កាលពីថ្ងៃទី២ […]
មិនរអានឹងឡើងសង្វៀន តែ គោរមៈ ច័ន្ទរាជ្យ ភ័យខ្លាចធ្លាក់បាក់ឌុប Read More »






