August 24, 2025

ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ បឹងកេត បង្កើតកំណត់​ត្រា ឈ្នះ ៣-០ ចំនួន ៤ ប្រកួត​ជាប់​គ្នា

ក្លិប​បាល់់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បង្កើត​កំណត់​ត្រា​ថ្មី​ដ៏​ល្អ​ឥត​ខ្ចោះ​ដោយ​​បាន​ឈ្នះ​លើ​ដៃ​គូ​ប្រកួត​ក្នុង​លទ្ធផល ៣-០ ចំនួន ៤ ប្រកួត​ជាប់​គ្នា​ដែល​ជា​លទ្ធផល​ដ៏​កម្រ​សម្រាប់​ក្លិប​បង្កើត​​សមិទ្ធផល​ដ៏​ភ្ញាក់​ផ្អើល​បែប​នេះ។ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ បឹងកេត ដោយ​លទ្ធផល ៣-០ សម្រាប់​ការប្រកួត​ក្នុង​សប្តាហ៍​ទី​៣ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​ ២០២៥-២៦។ ៣​គ្រាប់​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​ដោយ​កីឡាករ Kwame Peprah ចំនួន ២ គ្រាប់​តាំង​ពី​ ៥ នាទី​ដំបូង​នៃ​វគ្គ​ទី​ ១ និង​គ្រាប់​បាល់ទី​៣​រក​បាន​ដោយខ្សែ​ការពារ សឿយ វិសាល នៅ​ចុង​វគ្គ​ទី​២។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លីគ​៣​សប្តាហ៍​ដំបូង ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​ដោយ ស៊ុត​ចូល​ដៃ​គូ ៩ គ្រាប់ រក​បាន​៩​ពិន្ទុ បន្ត​ឈរ​លើ​កំពូល និង​គ្មាន​ដៃ​គូ​ណា​អាច​ស៊ុត​ចូល​ពួក​គេ​បាន​ឡើយ។ ជ័យជម្នះ​ក្នុង​លទ្ធផល ៣-០ បែប​នេះ​គឺ​ជា​លើក​ទី​៤ បន្ទាប់ពី​ធ្វើ​បាន​លទ្ធផល​ដូច​គ្នា ​៣ ​លើក​មុន​គឺ ឈ្នះ ណាហ្គាវើលដ៍ ៣-០ ក្នុង​លីគ​សប្តាហ៍​ទី​១, ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​លីគ​សប្តាហ៍​ទី​២ និង​ឈ្នះ Shan United […]

ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ បឹងកេត បង្កើតកំណត់​ត្រា ឈ្នះ ៣-០ ចំនួន ៤ ប្រកួត​ជាប់​គ្នា Read More »

Son រកបានគ្រាប់ដំបូងនៅ LAFC ក្នុងជំនួបស្មើ ១-១ ទល់ FC Dallas

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung Min រកបានគ្រាប់បាល់ដំបូងរបស់គេ នៅក្លិបថ្មី Los Angeles FC នៅការប្រកួតស្មើលទ្ធផល ១-១ ទល់នឹងក្រុម ​FC Dallas ថ្ងៃទី២៤ សីហា។ កីឡាករវ័យ ៣៣ឆ្នាំ រកបានគ្រាប់បាល់ទីមួយរបស់គេលើទឹកដីអាម៉េរិក ដោយពុំមានការបញ្ជូនពីមិត្តរួមក្រុមអ្វីឡើយ បាល់នោះកើតចេញពីសមត្ថភាពរបស់គេ ក្នុងការស្វែងរកឱកាសបញ្ចប់ទីបានយ៉ាងល្អ។ Son ស៊ុតបើកការនាំមុខដល់ក្រុម ​LAFC នៅនាទី៦ មុនពេល FC Dallas អាចរកគ្រាប់បាល់តាមស្មើត្រឡប់មកវិញ នៅនាទី១៣ ហើយការប្រកួតក៏បន្តអូសបន្លាយរហូតចប់ការប្រកួតត្រឹមលទ្ធផលស្មើ ១-១។ គ្រាប់ដំបូងរបស់អតីតកីឡាករ Tottenham Hotspur កើតឡើងនៅក្នុងការបង្ហាញខ្លួនប្រកួតលើកទី៣ របស់គេនៅក្លិប LAFC។ ការប្រកួតរបស់ Son បានផ្ទេរមកក្លិបអាម៉េរិកក្នុងតម្លៃបំបែកកំណត់ត្រាជាង ២៧លានដុល្លារ គេនឹងមានការប្រកួតបន្ទាប់នៅថ្ងៃទី៣១ សីហា ដោយស្វាគមន៍ក្រុមភ្ញៀវ San Diego FC។ វត្តមាន Son ពាក់អាវលេខ ៧ ប្រចាំ LAFC

Son រកបានគ្រាប់ដំបូងនៅ LAFC ក្នុងជំនួបស្មើ ១-១ ទល់ FC Dallas Read More »

អាជ្ញាកណ្ដាល និងគ្រូបង្វឹកយុទ្ធគុនចម្រុះកម្ពុជា ៤រូប ចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតទ្វីបអាស៊ី លើកដំបូង នៅបារ៉ែន

(ភ្នំពេញ)៖ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានបញ្ជូនប្រតិភូ ដែលជាអាជ្ញាកណ្ដាល និងគ្រូបង្វឹក ៤រូប ចូលរួមកម្មវិធីអភិវឌ្ឍន៍ក្រុមប្រឹក្សាអូឡាំពិកអាស៊ី-សមាគមកីឡាយុទ្ធគុនចម្រុះអាស៊ីបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងគ្រូបង្វឹក លើកទី១ (1st OCA – AMMA Referees & Coaches Development Program) នៅទីក្រុង Manama ប្រទេសបារ៉ែន ចាប់ពីថ្ងៃទី២៥-២៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ដោយទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីប្រធានសហព័ន្ធលោក វ៉ាត់ ចំរើន ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធបានចាត់បញ្ជូនប្រតិភូ ៤រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតទ្វីបខាងលើ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) និងសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី(AMMA) ដើម្បីឆ្លើយតបនឹងភាពរីកចម្រើនរបស់វិស័យកីឡាយុទ្ធគុនចម្រុះទូទាំងតំបន់អាស៊ីនាពេលបច្ចុប្បន្ន។ លោកបន្ដថា «បន្ទាប់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានបង្កើតឲ្យមានសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី បច្ចុប្បន្ន MMA បានហក់ចូលព្រឹត្តិការណ៍ធំៗស្ទើរគ្រប់ព្រឹត្តិការណ៍កីឡារបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ដូច្នេះទើបក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានប្រមូលផ្ដុំបណ្ដាប្រទេសទាំងអស់ជាង ៣០ប្រទេស ដើម្បីបញ្ជូនមនុស្សសំខាន់ៗ ចូលរួមវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងគ្រូបង្វឹក លើកដំបូងនេះ ដើម្បីឲ្យគាត់បានយល់កាន់តែច្បាស់ អំពីបទបញ្ជាការប្រកួត

អាជ្ញាកណ្ដាល និងគ្រូបង្វឹកយុទ្ធគុនចម្រុះកម្ពុជា ៤រូប ចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតទ្វីបអាស៊ី លើកដំបូង នៅបារ៉ែន Read More »

McTominay និង De Bruyne រួមគ្នាជួយ Napoli ឈ្នះការប្រកួតថ្ងៃបើកឆាកលីគ Serie A

ក្លិប SSC Napoli ក្រុមការពារតំណែងឯក បង្ហាញទម្រង់លេងដ៏ល្អ ថ្ងៃបើកឆាករដូវកាលថ្មីប្រចាំលីគកំពូលអ៊ីតាលី Serie A ជាមួយនឹងលទ្ធផលឈ្នះការប្រកួត ២-០ ទល់នឹងក្រុម ​Sassuolo។ ខ្សែបម្រើជើងចាស់ពីក្របខណ្ឌ Premier League រួមមាន Scott McTominay និង Kevin De Bruyne រួមគ្នារកបានម្នាក់ ១គ្រាប់ ជួយឱ្យ Napoli យកបានជ័យជម្នះ។ ក្រុមការពារជើងឯក ពោរពេញខ្សែបម្រើកម្រិតពិភពលោកមកពីអង់គ្លេស ហាក់ពុំសូវបារម្ភលើការខ្វះខាតកីឡាករបង្កើតឱកាស ឬការបញ្ជូនបាល់ទៅតំបន់ប្រយុទ្ធល្អៗនោះឡើយ ស្របពេលខ្សែបម្រើរឹងមាំ ២រូប កំពុងជួយធ្វើព្យុះភ្លៀងនៅក្នុងក្រុម ធ្វើគូប្រជែងដទៃពិបាកក្នុងការលេងតទល់។​  ទោះខ្សែប្រយុទ្ធ Romelu Lukaku ជួបបញ្ហារបួស អវត្តមាន តែអតីតកីឡាករក្លិប Manchester United និង Man City មិនធ្វើឱ្យក្រុមរងបរាជ័យឡើយ។ វត្តមានរបស់ De Bruyne ជាកីឡាករពូកែគ្រប់គ្រងតំបន់បម្រើ គេតែងតែបំពេញតួនាទីបានល្អខ្លាំង ស្របពេលជំនាញបញ្ជូនបាល់របស់គេទៅកាន់ប្រអប់គ្រោះថ្នាក់គូប្រកួត នៅតែមានប្រសិទ្ធិភាព និងជួយបង្កើតឱកាសជាច្រើនដល់ក្រុមដដែល

McTominay និង De Bruyne រួមគ្នាជួយ Napoli ឈ្នះការប្រកួតថ្ងៃបើកឆាកលីគ Serie A Read More »

មិននឹកស្មាន! ជំនួបធំ ២ប្រកួតបើកឆាក Premier League សុទ្ធតែរងបរាជ័យដូចគ្នា ពិសេសគឺក្រុម Manchester តែម្តង

(ឡុងដ៍)៖ Big Match ២ប្រកួតបើកឆាកលីគកំពូលអង់គ្លេស Premier League 2025-26 សុទ្ធតែរងបរាជ័យក្នុងដីដូចគ្នា ពោលគឺក្រុមខ្លាំងប្រចាំទីក្រុង Manchester តែមួយផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ បិសាចក្រហម Manchester United បានចាញ់កាំភ្លើងធំ Arsenal ១ទល់នឹង០ នៅកីឡដ្ឋាន Old Trafford របស់ខ្លួន នៅថ្ងៃបើកឆាកសប្តាហ៍ទី១ នៅ Premier League នៅមុនពេលមេឃខៀវ Manchester City ដែលស្ថិតក្នុងទីក្រុង Manchester ជាមួយគ្នា បានរងបរាជ័យ ២-០ នៅកីឡដ្ឋាន Etihad ផងដែរ ក្រោមថ្វីជើងរបស់ Tottenham Hotspur ប្រចាំសប្តាហ៍ទី២ នារាត្រីថ្ងៃសៅរ៍។ ក្រុមរបស់លោក Pep Guardiola បានរបូត ២គ្រាប់តែម្តងនៅត្រឹមរយៈពេល ៤៥នាទីនៃវគ្គទី១ និងពុំអាចឆ្លើយតបចំពោះមាន់ខ្នាយមាសបានឡើយ បើទោះបីជាខិតខំសម្រុកយ៉ាងណាក៏ដោយក្នុងវគ្គទី២។ នេះមានន័យថា Man City បានដើរតាមគន្លងចាស់ស្រដៀងនឹងជើងទី១ ក្នុងលីគនារដូវកាល

មិននឹកស្មាន! ជំនួបធំ ២ប្រកួតបើកឆាក Premier League សុទ្ធតែរងបរាជ័យដូចគ្នា ពិសេសគឺក្រុម Manchester តែម្តង Read More »

Arsenal បង្ហាញខ្សែប្រយុទ្ធអង់គ្លេស Ezeជាផ្លូវការមុនពេលលុតក្រុម Leed 5-0

ក្រុមកាំភ្លើងធំ Arsenal បានប្រកាសពីការចុះហត្ថលេខាទិញកីឡាករ Eberechi Eze ពីក្រុម Crystal Palace កាលពីថ្ងៃសៅរ៍ហើយបានធ្វើពិធីបង្ហាញជាផ្លូវការនៅមុនពេលប្រកួតអង់គ្លេសPremier League ដែលក្រុមម្ចាស់ផ្ទះបានបំបាក់ភ្ញៀវ Leed United ក្នុងលទ្ធផល5-0។ ក្រុមកាំភ្លើងធំបានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 68 លានផោន(91.95លានដុល្លារអាមេរិក) សម្រាប់កីឡាករវ័យ 27 ឆ្នាំរូបនេះហើយក្លាយជាកីឡាករទីប្រាំពីររបស់ពួកគេនៅរដូវក្តៅនេះ។ Eze គឺជាគោលដៅសំខាន់មួយរបស់ Tottenham ហើយ Spurs បានយល់ព្រមលក្ខខណ្ឌជាមួយ Palace និង Ezeផងដែរ។ប៉ុន្តែចុងក្រោយEzeបានសម្រេចវិលត្រលប់មកកាន់ក្រុមកាំភ្លើងធំដែលជាកន្លែងគាត់បានចាប់ផ្តើមអាជីពយុវជនរបស់គាត់។ Eze សម្រាកលំហែកាយ ពាក់អាវ និងខោខូវប៊យ Arsenal បានដើរលេងដើម្បីទទួលស្វាគមន៍យ៉ាងត្រេកត្រអាលពីអ្នកគាំទ្រមុនការប្រកួតជាមួយ Leeds ។ ការចុះហត្ថលេខាទិញ Eze ធ្វើឱ្យ Arsenal កើនការចំណាយអស់ជាង 260 លានផោន បន្ទាប់ពីពួកគេក៏បានទិញកីឡាករ Viktor Gyokeres, Martin Zubimendi, Christian Norgaard, Cristian Mosquera, Noni Madueke

Arsenal បង្ហាញខ្សែប្រយុទ្ធអង់គ្លេស Ezeជាផ្លូវការមុនពេលលុតក្រុម Leed 5-0 Read More »

ល្ងាច​នេះ​ បឹងកេត​ អាច​ទម្លាយ​សំណាញ់​ទី​ ព្រះខ័ន​រាជស្វាយរៀង បានឬទេ?

ជំនួប​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​មក​ដល់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​សីហា នេះ​រវាង ម្ចាស់​ផ្ទះ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង បឹងកេត សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៣ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ ក្រុម​ទាំង​ពីរ​មិន​ទាន់​ចាញ់​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​ពីរ​សប្តាហ៍​ដំបូង។ ថ្ងៃ​បើក​ឆាក​លីគ បឹងកេត បាន​យក​ឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ដោយ​លទ្ធផល ២-០ និង​សប្តាហ៍​ទី​២ ពួក​គេ​បាន​ស្មើ​ជា​មួយ​ក្រុម​ខ្លាំង ភ្នំពេញ​ក្រោន ដោយ​គ្មាន​គ្រាប់​បាល់។ បឹងកេត មាន​៤​ពិន្ទុ​ កំពុង​ឈរ​លេខ ​២ ​ក្នុង​តារាងពិន្ទុ។ ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ប្រកួត​លីគ​កម្ពុជា​ពីរ​សប្តាហ៍។ ពួក​គេ​បាន​យក​ឈ្នះ ណាហ្គាវើលដ៍ ៣-០ និងបាន​​ឈ្នះ​ អង្គរថាយហ្គឺរ​ ៣-០ ដើម្បី​រក​បាន​៦​ពិន្ទុ​ពេញឈរ​លើ​កំពូល​តារាង។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ពួក​គេ​បាន​យក​ឈ្នះ​ Shan United ៣-០ ទៀត​សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ទី​១ ក្នុង​ពាន​រង្វាន់​ ASEAN Club Championship កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ប្រទេស​មីយ៉ាន់ម៉ា។ និយាយ​រួម ៣ ប្រកួត​ចុង​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង

ល្ងាច​នេះ​ បឹងកេត​ អាច​ទម្លាយ​សំណាញ់​ទី​ ព្រះខ័ន​រាជស្វាយរៀង បានឬទេ? Read More »

Scroll to Top