September 14, 2025

Arteta៖ ភាពរឹងមាំរបស់ Arsenal អាចប្រជែងទាំងជើងឯកលីគ និងអឺរ៉ុប

បន្ទាប់ពីយកឈ្នះ Nottingham Forest ៣-០ ក្នុងជំនួប Premier League អ្នកចាត់ការទូទៅលោក Mikel Artetaមើលឃើញពីភាពរឹងមាំរបស់ Arsenalនិងជឿជាក់ថារដូវកាល ២០២៥-២៦កូនក្រុមខ្លួនអាចប្រជែងទាំងក្រមខណ្ឌលីគ និងជើងឯកអឺរ៉ុប។ ក្រោមការដឹកនាំរបស់ Arteta ពីឆ្នាំ ២០១៩មក នៅក្នុង៣រដូវកាលចុងក្រោយ គេមើលឃើញថា Arsenal បានចាប់ផ្តើមបង្ហាញភាពខ្លាំងបន្តិចម្តងៗក្នុងការប្រជែងលីគកំពូលអង់គ្លេស បើទោះពួកគេធ្វើមិនបានល្អនៅចុងរដូវកាលក៏ដោយ។ ភាពលេចធ្លោសម្រាប់កាំភ្លើងធំ ហាក់បង្ហាញឱ្យឃើញជាថ្មីទៀតហើយនៅដើមរដូវកាល ២០២៥-២៦នេះ។ ៤ប្រកួតដំបូង Arsenal ឈ្នះ៣ និងចាញ់១ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទម្រង់លេងដ៏រឹងមាំតាំងពីតំបន់ការពារ ដល់ប្រយុទ្ធរបស់ក្រុមស្ថិតក្នុងក្រុងឡុងដ៏មួយនេះ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក្រុមកាំភ្លើងបានរុសរើកីឡាមួយចំនួនថែមទៀត ក្នុងនោះបានទិញចូលខ្សែប្រយុទ្ធ Viktor Gyokeres ខ្សែបម្រើ Noni Madueke និង Eberechi Eze និងខ្សែការពារ Cristthian Mosquera។ ក្នុងជំនួបលីគសប្តាហ៍ទី៤ ទាំង៤រូបនេះហើយ ដែលធ្វើឱ្យ Nottingham Forest ស្ទើរតែគ្មានបាល់លេង និងរបូតដល់ទៅ៣គ្រាប់ បើទោះ Arsenal អវត្តមាន Bukayo Saka, William Saliba, Declan Riceហើយប្រធានក្រុម Martin Odegaard ត្រូវបង្ខំចិត្តប្តូរចេញនៅពាក់កណ្តាលវគ្គទី១ដោយសាររបួស។ ៣គ្រាប់របស់កាំភ្លើងធំ សម្រេចបានដោយ Marin Zubimendi ២គ្រាប់ និង Gyokeres ១គ្រាប់។ ៤ប្រកួតដំបូងនេះ បានធ្វើឱ្យលោក Arteta ពេញចិត្ត និងមើលឃើញពីភាពគ្មានចន្លោះរបស់ Arsenal ហើយលោកជឿជាក់កូនក្រុមអាចប្រជែងទាំង Premier League និង UEFA Champions League រដូវកាលនេះ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ៤៣ឆ្នាំប្រាប់អ្នកយកព័ត៌មានក្រោយចប់ប្រកួតថា៖«យើងបានដឹងពីស្តង់ដាររបស់ក្រុមផ្សេងៗទាំងក្នុងលីគ និងអឺរ៉ុប ប៉ុន្តែពេលនេះខ្ញុំសប្បាយចិត្តណាស់ ព្រោះយើងមានកម្រិតស្តង់ដាររបស់យើងដូចគ្នា។ កីឡាករ ត្រូវប្រកួតពី ៧០ ឬ ៧៤ ប្រកួតពេញមួយរដូវកាល ដូច្នេះរដូវកាលនេះកូនក្រុមខ្ញុំមានកម្លាំងគ្រប់គ្រាន់ហើយ»។ ក្រោយជ័យជម្នះនេះ Arsenal កើន៩ពិន្ទុ ឡើងឈរកំពូលតារាង EPLបណ្តោះអាសន្នជំនួស Livepool ដែលមាន៩ពិន្ទុដូចគ្នាតែទើបប្រកួត៣លើក។ Tottenha Hotspur ឡើងឈរលេខ២ មាន៩ពិន្ទុ ក្រោយបន្តឈ្នះ West Ham United ៣-០។ លទ្ធផលគូផ្សេងទៀត Chelsea ស្មើ Brentford ២-២, Crystal Palace ស្មើ Sunderlan ០-០, Fulham ឈ្នះ Leeds United ១-០, Newcastel ឈ្នះ Wolves ១-០, Everton ស្មើ Aston […]

Arteta៖ ភាពរឹងមាំរបស់ Arsenal អាចប្រជែងទាំងជើងឯកលីគ និងអឺរ៉ុប Read More »

លោក ថោង ខុន គាំទ្រស្ថាប័នគុនខ្មែរ កម្ពុជា-អាមេរិក-ចិន-ម៉ាឡេស៊ី រួមគ្នារៀបចំការប្រកួតមិត្តភាព អរគុណដល់ការជួយសម្របសម្រួលឲ្យមានកិច្ចប្រជុំពិសេស និងបទឈប់បាញ់រវាងកម្ពុជា-ថៃ

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញការគាំទ្រសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយសហព័ន្ធគុនខ្មែរប្រចាំរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក, ស្ថាប័ន Emei Legend របស់ប្រទេសចិន និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ដែលបានសហការគ្នារៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរមិត្តភាព លើទឹកដីខេត្តសៀមរាប ដើម្បីបង្ហាញការថ្លែងអំណរគុណដល់ប្រទេសទាំង ៣ (អាមេរិក ចិន និងម៉ាឡេស៊ី) ដែលបានជួយសម្របសម្រួលឲ្យមានកិច្ចប្រជុំពិសេស និងសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីចុងខែកក្កដាកន្លងទៅ។ ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតី ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងពិធីបើកការប្រកួតកីឡាប្រដាល់គុនខ្មែរមិត្តភាពកម្ពុជា-អាមេរិក-ចិន-ម៉ាឡេស៊ី នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីឆ្នើមៗ តំណាងប្រទេសនីមួយៗ បានចូលរួមអង្រួនសង្វៀនប្រកួតគុនខ្មែរលក្ខណៈមិត្តភាពអន្ដរជាតិ លើទឹកដីអង្គរដ៏បវរ ដែលជាបតិកភណ្ឌពិភពលោក និងជាតំបន់ទេសចរណ៍វប្បធម៌ដ៏ធំចម្បងរបស់កម្ពុជា និងជាទឹកដីកំណើននៃប្រដាល់គុនខ្មែរផងដែរ។ លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណដល់សហព័ន្ធប្រដាល់គុនខ្មែរ ដែលបានរួមសហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរប្រចាំរដ្ឋវ៉ាស៊ីនតោន, ស្ថាប័ន Emei Legend របស់ចិន និងសហព័ន្ធប្រដាល់គុនខ្មែរនៅប្រទេសម៉ាឡេស៊ី រៀបចំការប្រកួតជាលក្ខណៈមិត្តភាព ៤ប្រទេសនេះឡើង ក្នុងគោលបំណងដើម្បីថ្លែងអំណរគុណដល់ប្រទេសជាមិត្តទាំង

លោក ថោង ខុន គាំទ្រស្ថាប័នគុនខ្មែរ កម្ពុជា-អាមេរិក-ចិន-ម៉ាឡេស៊ី រួមគ្នារៀបចំការប្រកួតមិត្តភាព អរគុណដល់ការជួយសម្របសម្រួលឲ្យមានកិច្ចប្រជុំពិសេស និងបទឈប់បាញ់រវាងកម្ពុជា-ថៃ Read More »

អង្គរថាយហ្គឺរ លត់ ដង្កោសែនជ័យ ៨-០ឡើងឈរកំពូលតារាង CPL

ជ័យជម្នះរបស់អង្គរថាយហ្គឺរ ដ៏ច្រើនលើសលុបបានកើតឡើងនៅកីឡដ្ឋាន អាគីហីរ៉ូកាតូ បន្ទាប់ពីយកឈ្នះភ្ញៀវអាយ អេស អាយ ដង្កោសែនជ័យ ៨-០ ក្នុងការប្រកួតខេមបូឌានព្រីមៀរលីគ (CPL)។ ក្រុមមានមូលដ្ឋានក្នុងខេត្តសៀមរាប ឡើងឈរកំពូលតារាង CPL បណ្តោះអាសន្ន ស្របពេល អឹមអូអាយ កំពង់ដេវ៉ា ឡើងចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះហ្គាណាវើលដ៍ ២-១។ បន្ទាប់ពីសម្រាកជិតមួយខែ លីគកំពូលកម្ពុជា បានត្រឡប់មកវិញ សម្រាប់ជំនួបសប្តាហ៍ទី៤ នៅថ្ងៃទី១៣ ខែកញ្ញា។ នៅកីឡដ្ឋាន អាគីហីរ៉ូកាតូ ខេត្តសៀមរាប ម្ចាស់ផ្ទះអង្គរថាយហ្គឺរបានផ្តល់មេរៀនឱ្យក្រុមភ្ញៀវដង្កោសែនជ័យជាមួយលទ្ធផលមិនឱ្យតដៃរួច ៨-០។  ទាំង៨គ្រាប់របស់អង្គរថាយហ្គឺរ សម្រេចបានដោយកីឡាករ៥រូប ក្នុងនោះខ្សែប្រយុទ្ធប្រេស៊ីល Eduardo Juniorរកបាន៣គ្រាប់ម្នាក់ឯង (hat-trick) ស្របពេលកីឡាករជប៉ុន Kurota Mark Adjeiធ្វើបាន២គ្រាប់ និង៣គ្រាប់ទៀតធ្វើបានពីកីឡាករ Guytho Mijland, ទាំ មករា និង ឃូលីបាលី អាបឌែល។ តាមរយៈជ័យជម្នះនេះ បានជួយក្រុមដែលមានម្ចាស់ក្លិបជាជនជាតិជប៉ុនលោក អាគីហីរ៉ូកាតូ ឡើងឈរកំពូលតារាង CPL បណ្តោះអាសន្ន ដោយរកបាន៩ពិន្ទុ ក្រោយឆ្លងកាត៤ប្រកួត។ ក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀងធ្លាក់ទៅលេខ២ មាន៩ពិន្ទុ ប៉ុន្តែទើបប្រកួត៣លើក។ ក្រុម អឹមអូអាយ កំពង់ដេវ៉ា វាយបកយកឈ្នះម្ចាស់ផ្ទះណាហ្គាវើលដ៍ ២-១ នៅកីឡដ្ឋានកំពង់ស្ពឺ។ Oliveira De Paula Lucas រកបានគ្រាប់នាំមុខមុនឱ្យក្រុមលោក ឃឹម បូរី នៅនាទី ២៧ មុនពេល កំពង់ដេវ៉ាតាមបានពីរគ្រាប់វិញដោយ Mateus Barbosa Soares នៅនាទី៥៥ និង៧៦។ ឆ្លងកាត់៤ប្រកួតមាន៧ពិន្ទុ

អង្គរថាយហ្គឺរ លត់ ដង្កោសែនជ័យ ៨-០ឡើងឈរកំពូលតារាង CPL Read More »

Ronaldoជាប់ជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតលើពិភពលោកសម្រាប់ឆ្នាំ2024

កីឡាករ Cristiano Ronaldo បានជាប់ឈ្មោះជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើភពផែនដីសម្រាប់ឆ្នាំមុន ដោយបានផ្តួលគូប្រជែងយូរអង្វែង Lionel Messi ដែលជាប់ចំណាត់ថ្នាក់លេខ 3 ។ យោងតាមស្ថិតិដោយ bestbettingsitesoffers.co.uk រាយការណ៍ដោយ The Sun អត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ 2024 ត្រូវបានបង្ហាញឱ្យដឹង ដោយវាប្រហែលជាមិនមែនជាការភ្ញាក់ផ្អើលដ៏អស្ចារ្យដែល Ronaldo ចេញមកឈរនៅលើកំពូលនោះទេ។ កីឡាករវ័យ 40 ឆ្នាំរូបនេះត្រូវបានគេនិយាយថារកបាន 192.40 លានផោន (260 លានដុល្លារ) ស្ទើរតែទ្វេដងនៃ ចំណូល Messi សរុប 99.90 លានផោន (135 លានដុល្លារ) ។ កីឡាករវាយកូនហ្គោល Jon Rahm ជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយនឹង ចំណូល161.32លានផោន (218លានដុល្លារ) ខណៈដែលកំពូលទាំងដប់ក៏មានកីឡាករបាល់ទាត់ Kylian Mbappe (លេខ 6, 81.4លានផោន), Neymar (លេខ 7, 79.92

Ronaldoជាប់ជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតលើពិភពលោកសម្រាប់ឆ្នាំ2024 Read More »

កម្ពុជានឹងចូលរួមកិច្ចប្រជុំឧត្តមមន្ដ្រី-រដ្ឋមន្ដ្រីកីឡាអាស៊ានហាណូយ និងផ្សព្វផ្សាយពីការត្រៀមធ្វើម្ចាស់ផ្ទះ នាឆ្នាំក្រោយ

(ភ្នំពេញ)៖ ប្រតិភូកីឡាជាន់ខ្ពស់របស់កម្ពុជា ដឹកនាំដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី១៣-១៧ ខែកញ្ញាខាងមុខ ជាមួយការត្រៀមបង្ហាញនូវយុទ្ធសាស្ដ្រមួយចំនួន អំពីត្រៀមខ្លួនរួចរាល់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់តំបន់ទាំងពីរ នាឆ្នាំ២០២៦-២០២៧ ខាងមុខ។ លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ កាលពីថ្ងៃទី១២ ខែកញ្ញាថា កិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នៅទីក្រុងហាណូយ នាពេលខាងមុខ មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងវិស័យអប់រំកាយ និងកីឡា នៅក្នុងតំបន់ ដោយមានជំនួយពីស្មារតីអាស៊ាន ព្រមទាំងជំនួយពីដៃគូអាស៊ានបូក(ចិន និងជប៉ុន) ដែលតែងចូលរួមកិច្ចការកសាងនូវវិស័យអប់រំ និងកីឡា ក៏ដូចជាកសាងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈនៃសកម្មភាពអប់រំកាយ និងកីឡា ក៏ដូចជាការបញ្ចូលនូវការបណ្ដុះបណ្ដាល និងការជួយគ្នាទៅវិញទៅមកខាងផ្នែកយេនឌ័រក្នុងកីឡាជាដើម។ លោកបន្ដថា «នេះគឺជាកិច្ចការមួយដ៏សំខាន់ ហើយអ្វីដែលរឹតតែពិសេស និងសំខាន់ទៀត បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា ទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៦ និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន

កម្ពុជានឹងចូលរួមកិច្ចប្រជុំឧត្តមមន្ដ្រី-រដ្ឋមន្ដ្រីកីឡាអាស៊ានហាណូយ និងផ្សព្វផ្សាយពីការត្រៀមធ្វើម្ចាស់ផ្ទះ នាឆ្នាំក្រោយ Read More »

លោក​ ពេជ្រ​ សុផាន់​៖ ផ្ទះ​របស់​ ពេជ្រ​ អាទិទេព​ ចេញ​ជា​រូប​រាង​ហើយ​ក្រោយ​ចាប់​អាជីព​ប្រដាល់​មិន​ដល់​៣ឆ្នាំ​ផង

លោក​ ពេជ្រ​ សុផាន់​ ដែល​ជា​គ្រូ​ប្រដាល់​ល្បីឈ្មោះ​នៅ​កម្ពុជា​ បាន​បង្ហោះ​សារ​លើ​ហ្វេសបុក​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នេះ​ថា​ ផ្ទះ​របស់​សិស្ស​ខ្លួន​ ពេជ្រ​ អាទិទេព​ សាងសង់ចេញ​ជា​រូបរាង​ហើយ​ ខណៈ​រូប​គេ​ចាប់​អាជីព​ប្រដាល់​មិន​ដល់​ ៣ឆ្នាំ​ផង។ ការ​បង្ហោះ​លើក​ឡើង​នេះ​លោក​ ពេជ្រ​ សុផាន់​ ចង់​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​សិស្ស​ខ្លួន​ម្នាក់​ទៀត​ដែល​បាន​ខំប្រឹង​ប្រែង​ក្នុង​អាជីព​ប្រដាល់​នេះ​ត្រឹម​រយៈពេល​ជិត​ ៣ឆ្នាំ​ប៉ុណ្ណោះ​អាច​ទទួល​បាន​សមិទ្ធផល​ល្អ​បែប​នេះ។​ ចំណុច​មួយ​ទៀត​នោះ​គឺ​លោក​ចង់​ផ្ញើ​សារ​ទៅ​ដល់​បណ្ដា​កីឡាករ​ដែល​ចាប់អាជីព​ប្រដាល់​នេះ​គឺ​ឲ្យ​តែ​ខំប្រឹង​ពិត​ប្រាកដ​នឹង​ទទួល​បាន​ផល​​ពិត​ប្រាកដ​ដូច​គ្នា។ បញ្ជាក់​ដែរ​ថា​ លោក​ ពេជ្រ សុផាន់​ ជា​គ្រូ​ប្រដាល់​ល្បីឈ្មោះ​មួយ​ដែល​បណ្ដុះ​សិស្ស​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ និង​ជោគជ័យ​ច្រើន​លើ​វិថី​ប្រដាល់​គុន​ខ្មែរ​នេះ។​ គេ​ឃើញមាន​ ពេជ្រ​ សម្បត្តិ​ ពេជ្រ​ សឹង្ហៈ​ ពេជ្រ​ ប៊ុនសិទ្ធ​ និង​ឥលូវ​នេះ​មាន​ ពេជ្រ​ អាទិទេព​ ម្នាក់​ទៀត​ហើយ​ដែល​ជោគជ័យ​ក្នុង​វិស័យ​ប្រដាល់​ដោយមានទីផ្សារ​​ប្រកួត​ជា​ហូរហែ​ មាន​តម្លៃ​ខ្លួន​ប្រកួត​ខ្ពស់​ អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជួយ​ដល់​ខ្លួន​ និង​ក្រុម​គ្រួសារ៕ ប្រភព៖ KAMPUCHEATHMEU

លោក​ ពេជ្រ​ សុផាន់​៖ ផ្ទះ​របស់​ ពេជ្រ​ អាទិទេព​ ចេញ​ជា​រូប​រាង​ហើយ​ក្រោយ​ចាប់​អាជីព​ប្រដាល់​មិន​ដល់​៣ឆ្នាំ​ផង Read More »

Yamal មានមហិច្ឆតា និងជំនឿចិត្តអាចឈ្នះ Ballon d’Or លើសពី១ដង

វ័យ ១៨ឆ្នាំ ខ្សែប្រយុទ្ធឆ្នើម Lamine Yamal បង្ហាញមហិច្ឆតា និងការតាំងចិត្តរបស់ខ្លួន ដើម្បីទទួលបានពានរង្វាន់កីឡាករឆ្នើមបំផុតលើលោក Ballon d’Or ច្រើនជាងមួយលើក។ «ខ្ញុំឧស្សាប្រាប់មិត្តខ្ញុំណាស់ថា ខ្ញុំមិនសុបិនចង់បានតែមួយទេ សម្រាប់ Ballon d’Or ប៉ុន្តែខ្ញុំចង់ឈ្នះច្រើនក្នុងអាជីពរបស់កីឡាករបាល់ទាត់របស់ខ្ញុំ»។ ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអេស្ប៉ាញបង្ហាញជំនឿចិត្តរបស់ខ្លួនបែបនេះនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃទី១០ ខែកញ្ញា។ Yamal ថែមទាំងមានជំនឿចិត្តលើខ្លួនឯងថា រូបគេមានសមត្ថភាពឈ្នះ Ballon d’Or។  កីឡាករយុវជន FC Barcelona រៀបរាប់ថា៖«ប្រសិនបើខ្ញុំធ្វើមិនបាន នោះមកពីខ្ញុំនៅមិនទាន់ធ្វើបានល្អគ្រប់គ្រាន់ ឬខ្វះការតាំងចិត្ត។ ខ្ញុំសុបិនចង់ឈ្នះ Ballon d’Or ច្រើន ហើយប្រសិនបើថ្ងៃនោះមកដល់ ខ្ញុំពិតជារីករាយណាស់។ ក្រៅពីឈ្នះពាននេះ ខ្ញុំក៏មានមហិច្ឆតា និងធានាឈ្នះគ្រប់ពានរង្វាន់សម្រាប់ក្លិបរបស់ខ្ញុំផងដែរ»។ ទើបឈានចូលវ័យ ១៨ឆ្នាំ Yamal អាចក្លាយជាកីឡាករក្មេងបំផុតដែលអាចឈ្នះ Ballon d’Or លើកដំបូងក្នុងប្រវត្តិសាស្ត្រ។ សមាជិកក្រុម FC Barcelona រូបនេះ ត្រូវបានគេចាត់ទុកថាជាបេក្ខភាពដ៏លេចធ្លោម្នាក់ក្នុងចំណោមកីឡាករលេចធ្លោផ្សេងទៀត ដូចជា Ousmane Dembele និងសមាជិកក្រុម PSG ដូចជា Vitinha

Yamal មានមហិច្ឆតា និងជំនឿចិត្តអាចឈ្នះ Ballon d’Or លើសពី១ដង Read More »

Scroll to Top