ខានចាញ់យូរ ធឿន ធារ៉ា និង អេ អាំម៉ារីន ចាប់ដៃគ្នាចាញ់ក្នុងកម្មវិធីតែមួយ
អ្នកប្រដាល់ល្បីឈ្មោះកម្រចាញ់ និងជាសិស្សគុនរបស់លោក អេ ភូថង គឺកីឡាករ ធឿន ធារ៉ា និងកូនប្រុសរបស់លោក អេ អាំម៉ារីន ជើងខ្លាំងរបស់កម្ពុជាទាំងពីរចាញ់ដូចគ្នាក្នុងកម្មវិធីប្រដាល់តែមួយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លើសង្វៀនថោន។ ការចាញ់របស់ ធឿន ធារ៉ា ហាក់ធ្វើឲ្យអ្នកគាំទ្រគុនខ្មែរមានការភ្ញាក់ផ្អើលខ្លាំង ព្រោះកម្រឃើញកីឡាកររូបនេះចាញ់សន្លប់ណាស់ពិសេសរាល់ការប្រកួតរបស់គេនៅសង្វៀនថោនតែងតែធ្វើបានល្អ។ ការចាញ់នេះហាក់លឿនខ្លាំងពេកត្រឹមទឹកទី១ ខណៈម្នាក់ៗមិនទាន់ចេញស្នៀតអស់នៅឡើយទេ។ ការប្រកួតបែបរុំអំបោះឆៅនេះគឺប្រឈមនិងគ្រោះថ្នាក់ខ្លាំង ដូច្នេះទាល់តែមានការប្រុងប្រយ័ត្នគ្រប់ពេលទើបបាន។ ទឹកទី១ កីឡាករ RUSLAN NAGIYEV រូបនេះគឺទម្រង់វាយល្អចេញចូលលឿន និងឆក់ដៃបានច្រើន ប៉ុន្តែមិនសូវត្រូវ។ ការសន្លប់របស់ ធារ៉ា នេះដោយសារតែរូបគេឆក់វាយឆ្វេងទៅលើពោះរបស់ RUSLAN NAGIYEV ក៏ភ្លាត់ត្រូវដៃឆ្វេងរបស់ដៃគូវិញត្រង់ភ្នែកស្ដាំធ្វើឲ្យឈឺរហូតបោះបង់ការប្រកួតនៅពេលនោះតែម្ដងទៅ។ ចំណែក អេ អាំម៉ារីន វិញមិនចាញ់សន្លប់ដូច ធារ៉ា ឡើយ ប៉ុន្តែអស់ស៊ុហ្វរលីងដោយសារប្ដូរគ្នាផង និងដៃគូវាយត្រូវច្រើនផង។ កូនប្រុសលោក អេ ភូថង រូបនេះក៏កម្រចាញ់ការប្រកួតផងដែរ ពោលតាមរយៈកាយសម្បទាខ្ពស់ វែងល្អ និងចង្វាក់វាយកាច រួមផ្សំការបោះជង្គង់ល្អផងនោះទើបរូបគេកម្រចាញ់ការប្រកួតណាស់។ អាចថាជាការចៃដន្យខ្លាំងណាស់កូនសិស្ស និងកូនបង្កើតរបស់លោក […]
ខានចាញ់យូរ ធឿន ធារ៉ា និង អេ អាំម៉ារីន ចាប់ដៃគ្នាចាញ់ក្នុងកម្មវិធីតែមួយ Read More »








