October 13, 2025

អ្នក​ប្រដាល់​​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ បង្ហើបពីការត្រៀម​ខ្លួន​​​ប្រកួតកម្មវិធី​​ធំៗ​មាន​នៅកូរ៉េ និង​កម្ពុជា

អ្នក​លេង​គុន​ខ្មែរ​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ ថា​ខ្លួន​នឹង​មាន​ការ​ប្រកួត​ធំៗ​ចំនួន​ពីរ​គឺ​ការ​ប្រកួត​នៅ​ឯ​ប្រទេស​កូរ៉េ​ និង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ X Treme Cambodia នៅ​ឯ​សង្វៀន​ហង្សមាស​នៅ​ពេល​ខាង​មុខ។​ ​​ កីឡាករ​ លន​ បញ្ញា​ បាន​លើក​ឡើង​ក្នុង​ហ្វេសបុក​ផេក​របស់​ខ្លួន​ថា​ ឥលូវ​នេះ​មិន​បាន​សម្រាក​ទៅ​ណា​ទេ​គឺ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ចំនួន​ពីរ​ធំៗ​នា​ពេលខាង​មុខ​នេះ។​ នៅ​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នេះ​រូប​គេ​រួម​ទាំង​កីឡាករ​គុន​ខ្មែរ​មួយ​ចំនួន​ទៀត​នឹង​ចេញទៅ​ប្រកួត​នៅ​ឯ​ប្រទេស​កូរ៉េ។​ ចំណែក​ការ​ប្រកួត​មួយ​ទៀត​នោះ​គឺ​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ X Treme Cambodia នៅ​សង្វៀន​ហង្សមាស។​ អ្នក​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ ដូច​ដឹង​ស្រាប់​ហើយ​នៅ​ហង្សមាស​តែងតែ​នាំ​យក​ជើង​ខ្លាំង​​ៗ​មក​ ដូច្នេះ​ហើយ​រូប​គេ​អាច​នឹង​ជួប​កីឡាករ​លំដាប់​ផង​ដែរ។​ យ៉ាងណា​ការ​ប្រកួត​នៅ​ហង្សមាស​នេះ​រូប​គេ​មិន​បាន​បញ្ជាក់​ថា​ថ្ងៃខែ​ណា​នៅ​ឡើយទេ។​ បញ្ជាក់​ដែរ​ថា​ លន​ បញ្ញា​ ជា​ជើង​ខ្លាំង​លំដាប់​ទម្ងន់​ ៦៧​គីឡូក្រាម​នៅ​កម្ពុជា​ និង​កំពុង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​កម្រ​ចាញ់​។​ អ្នក​ប្រដាល់​រូប​នេះ​ជា​កូន​សិស្ស​លោក​ ធន់​ សុភា​ នៃ​ក្លឹប​ប្រដាល់​ធន់សុភាគុនខ្មែរ៕​ ប្រភព៖ KAMPUCHEATHMEY

អ្នក​ប្រដាល់​​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ បង្ហើបពីការត្រៀម​ខ្លួន​​​ប្រកួតកម្មវិធី​​ធំៗ​មាន​នៅកូរ៉េ និង​កម្ពុជា Read More »

កីឡាករ​រត់​ប្រណាំង​​កម្ពុជា ២ រូបឈ្នះ​មេដាយ​ប្រាក់ ពីម៉ារ៉ាតុង​អន្តរជាតិ​នៅវៀតណាម

កីឡាករ​រត់​ប្រណាំង​ជម្រើស​ជាតិ​កម្ពុជា ២ រូប បាន​ឈ្នះ​មេដាយ​ប្រាក់​ដូច​គ្នា​ពី​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​រត់​​ម៉ារ៉ាតុង​អន្តរជាតិ​ នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​អាទិត្យ ទី​១២ ខែ​តុលា ឆ្នាំ ២០២៥។ វិញ្ញាសា​ពាក់​កណ្តាល​ម៉ារ៉ាតុង ២១​គីឡូម៉ែត្រ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​កូន​កាត់​ខ្មែរ-បារាំង Lai Terence ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ដោយ​ប្រើ​ ថិរវេលា ១​ម៉ោង ១៤នាទី និង ០៤វិនាទី តាម​ពី​ក្រោយ​ម្ចាស់​មេដាយ​មាស​ជា​កីឡាករ​ម្ចាស់​ផ្ទះ​វៀតណាម Pham Phan ដែល​ប្រើ​​ ថិរវេលា ១​ម៉ោង ១៣​នាទី​ និង ៣៧​វិនាទី ហើយ​មេដាយ​សំរិទ្ធ​បាន​ទៅ​កីឡាករកេនយ៉ា Kimutai Hillary ដែល​ប្រើ​​ថិរវេលា ១​ម៉ោង ១៥​នាទី និង ៤៥​វិនាទី។ សម្រាប់​វិញ្ញាសា​ម៉ារ៉ាតុង​ពេញ ៤២​គីឡូម៉ែត្រ កីឡាករ​ វ៉ាន់ ភារ៉ា ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ បន្ទាប់​ពី​ប្រើ​​​ថិរវេលា​ ២​ម៉ោង ៣៨​នាទី និង ៤២​នាទី តាម​ពី​លក្រោយ​ម្ចាស់​មេដាយ​មាសត្រឹម​តែ​ជាង ៦​នាទី ​ប៉ុណ្ណោះ​ពី​កីឡាករវៀតណាម Huynh

កីឡាករ​រត់​ប្រណាំង​​កម្ពុជា ២ រូបឈ្នះ​មេដាយ​ប្រាក់ ពីម៉ារ៉ាតុង​អន្តរជាតិ​នៅវៀតណាម Read More »

Haaland វ៉ា Kane, Neymar, Mbappe ក្លាយជាកីឡាកររក ៥០ គ្រាប់នៅជម្រើសជាតិលឿនបំផុត

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ ន័រវែស Erling Haaland បានបង្ហាញសមត្ថភាពនៃការស៊ុតបញ្ចូលទីសឹងមិនគួរឱ្យជឿ ដោយបច្ចុប្បន្នរូបគេបានវ៉ាកំពូលកីឡាករក្នុងពិភពលោកជាច្រើន ក្លាយជាកីឡាកររកបាន ៥០ គ្រាប់លឿនបំផុតឱ្យក្រុមជម្រើសជាតិ។ Erling Haaland រកគ្រាប់បាល់បានសរុបចំនួន ៥១ គ្រាប់ហើយសម្រាប់ក្រុមជម្រើសជាតិ បន្ទាប់ពីរូបគេរកបាន ៣ គ្រាប់ (hat-trick) ជួយឱ្យ ន័រវែស យកឈ្នះលើក្រុមជម្រើសជាតិ ក្រិច ក្នុងលទ្ធផល ៥-០ នៃការប្រកួតវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោក World Cup ២០២៦ កាលពីថ្ងៃ សៅរិ៍ ទី ១១ ខែ តុលា ឆ្នាំ ២០២៥។ ខ្សែប្រយុទ្ធរបស់ Manchester City វ័យ ២៥ ឆ្នាំបានចាយពេលប្រកួតចំនួន ៤៦ ប្រកួត ដើម្បីរកបានគ្រាប់បាល់ ៥០ គ្រាប់ ខណៈដែលស្ថិតិនេះបានធ្វើឱ្យគាត់វ៉ាកីឡាករលំដាប់កំពូលជាច្រើនរួមមាន Harry Kane, Neymar Jr., Kylian Mbappe, Robert

Haaland វ៉ា Kane, Neymar, Mbappe ក្លាយជាកីឡាកររក ៥០ គ្រាប់នៅជម្រើសជាតិលឿនបំផុត Read More »

លោក Zidane បង្ហើបគោលដៅចង់ធ្វើជាគ្រូបង្វឹកវិញ ខណៈមានក្រុម ២ លោកចង់ដឹកនាំ

លោក Zidane ត្រូវបានគេទទួលស្គាល់ ជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ក្នុងប្រវត្តិសាស្ត្រ Real Madrid។ លោកបានឈ្នះពាន Champions League ៣ លើក, La Liga ២ លើក និងពានមួយចំនួនទៀត ក្នុងការដឹកនាំ Real Madrid ២ លើក ដោយលើកទី ១ ពីឆ្នាំ ២០១៦ ដល់ ២០១៨ និងលើកទី ២ ពីឆ្នាំ ២០១៩ ដល់ ២០២១។ ទោះបីជាយ៉ាងណា ចាប់តាំងពីលោកចាកចេញពី Real Madrid នៅឆ្នាំ ២០២១ ក៏ធ្លាប់មានក្លិបធំៗមួយចំនួនចង់បានលោកទៅដឹកនាំផងដែរ ក្នុងនោះមាន Manchester United ជាដើម ប៉ុន្តែលោកមិនបានទទួលយកសំណើទាំងអស់នោះទេ។ ដោយឡែកថ្មីៗនេះ លោកស្រាប់តែបានបង្ហើប ថា នៅពេលអនាគតលោកមានបំណងចង់ដឹកនាំក្រុម Juventus ឬ ក្រុមជម្រើសជាតិ បារាំង។ ទាក់ទងនឹងរឿងខាងលើ លោក

លោក Zidane បង្ហើបគោលដៅចង់ធ្វើជាគ្រូបង្វឹកវិញ ខណៈមានក្រុម ២ លោកចង់ដឹកនាំ Read More »

កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់ បញ្ជាក់​ពី​របួស​របស់​ខ្លួន​មិន​ធ្ងន់ធ្ងរ​ទេ​អរគុណ​ចំបោះ​អ្នក​គាំទ្រ​ដែល​បារម្ភ​

ការ​ប្រកួត​គុន​ចម្រុះ​នៅ​សង្វៀន​ GMA​ ឯ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម​នោះ​ក្រុម​កម្ពុជា​ឈ្នះ​១​ និង​ចាញ់១​ ខណៈ​កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់​ អរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​បារម្ភ​ដល់​ខ្លួន​អំឡុង​ពេល​ចាញ់​ការ​ប្រកួត​មួយនេះ។​ កីឡាករ រិន សារ័ត្ន ហាក់គ្រប់គ្រងការប្រកួតមួយនេះបានល្អពិសេសជំនាញលេងលើកម្រាលរបស់គេ។ ជំនួបជាមួយកីឡាករ មីយ៉ាន់ម៉ា នេះប្រើពេលត្រឹម ១ទឹកដំបូងប៉ុណ្ណោះ សារ័ត្ន បានឃ្លេដៃរហូតគូប្រកួតសុំចុះចាញ់តែម្ដង។ ចំណែកការប្រកួតរបស់កីឡាករកម្ពុជាមួយរូបទៀតគឺ ស៊ឹម ប៊ុនស្រ៊ន់ បញ្ចប់ទៅត្រឹមទឹកទី១ ផងដែរតាមរយៈការឃ្លេករបស់ម្ចាស់ផ្ទះវៀតណាម។ ការខានប្រកួតយូរធ្វើឲ្យ ប៊ុនស្រ៊ន់ មិនសូវធ្វើបានល្អនោះឡើយ ខណៈកម្លាំងកាយក៏មើលឃើញថាចាញ់ដៃគូផងដែរ។ មុនឈានដល់ការបញ្ចប់ការប្រកួតនោះគឺ ប៊ុនស្រ៊ន់ ត្រូវដៃគូវាយកែងរហូតមានឈាមទៀតផងទើបបន្ទាប់មកចូលស្នៀតឃ្លេករបស់ដៃគូរហូតសម្រេចគោះដៃបោះបង់ការប្រកួតក្នុងទឹកទី ១នោះតែម្ដង។ យ៉ាងណា​ក្នុង​វីដេអូ​បង្ហោះ​នៅ​មុន​នេះ​ ស៊ឹម​ ប៊ុនស្រ៊ន់​ បាន​បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ថា​ មិន​មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ​នៅ​ពេល​នេះ​ខ្លួន​បាន​មក​ដល់​ហាង​កាហ្វេស​កសិកម្ម​ និង​កសិដ្ឋាន​លក់​កូនឈើ​របស់​ខ្លួនឯ​ខេត្ត​កំពង់ចាម​​វិញ​ហើយ។​ ជីវិត​អ្នក​ប្រដាល់​តែ​ប៉ុណ្ណឹង​ឯង​ឡើង​ប្រកួត​មាន​របួស​តិច​ ឬ​ច្រើន​ជា​រឿង​ធម្មតា​ទៅ​ហើយ​។​ ប៊ុនស្រ៊ន់​ អរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​បារម្ភ​អំពី​សុខទុក្ខ​ក្រោយ​ចាញ់​ការ​ប្រកួត​នៅ​ឯ​ប្រទេស​វៀតណាម​នេះ​ ពោល​គឺ​មិន​មាន​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ។ បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​នៅ​ឯ​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី១១​ ខែ​តុលា​ ឆ្នាំ​២០២៥​ នេះ​លទ្ធផល​ រិន​ សារ័ត្ន​ ឈ្នះ​កីឡាករ​មីយ៉ាន់ម៉ា​ Soe Moe Zaw ក្នុង​ទឹក​ទី១​ ។

កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់ បញ្ជាក់​ពី​របួស​របស់​ខ្លួន​មិន​ធ្ងន់ធ្ងរ​ទេ​អរគុណ​ចំបោះ​អ្នក​គាំទ្រ​ដែល​បារម្ភ​ Read More »

តារា​សិល្បៈ ៤៥ នាក់ អត្តពលិក ៥៣ នាក់​ទៅ​ចូល​រួម​កីឡា​យុវជន​ទ្វីប​អាស៊ី នៅ​បារ៉ែន

ប្រតិភូ​កីឡា​កម្ពុជា ​នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ Etihad Airway ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​​យុវជន​ទ្វីប​អាស៊ី លើក​ទី​៣ នៅ​ព្រះ​រាជា​ណាចក្រ​បារ៉ែន ចាប់​ពី​ថ្ងៃ​ទី​២២ ដល់ ទី​៣១ ខែ​តុលា ឆ្នាំ ២០២៥។   កម្ពុជា​បាន​សម្រេច​បញ្ជូន​យុវ​កីឡាករ កីឡាការិនី​ចំនួន ៥៣ នាក់ លើ​ប្រភេទ​កីឡា​ចំនួន ១៤ ​ដើម្បី​ចូល​រួម​ប្រកួត​កីឡា​យុវជន​ទ្វីប​អាស៊ី ឆ្នាំ ២០២៥ ដែល​មាន​ចំនួន ២៣​ប្រភេទ​កីឡា​ត្រូវ​បាន​ម្ចាស់​ផ្ទះ​អនុម័ត។ កីឡា​ទាំង ១៤ ប្រភេទ​សម្រាប់​កម្ពុជា​គឺ ​កីឡា ហែល​ទឹក អត្តពលកម្ម វាយសី បាល់បោះ៣ទល់៣ ជឺជីតស៊ូ យូដូ គុន​ខ្មែរ យុទ្ធគុន​ចម្រុះ តេក្វាន់ដូWT វាយកូនឃ្លីលើ​តុ បាល់ទាត់លើតុ លើកទម្ងន់ ចំបាប់ និង​បញ្ចស៊ីឡាត់ សរុប​ចំនួន ១៤ ប្រភេទ​កីឡា លើ ២៣ ប្រភេទ​កីឡា។ កីឡា​ជឺជីតស៊ូ និង គុន​ខ្មែរ អាច​ជា​កីឡា​មាន​សក្តានុពល​សម្រាប់​កម្ពុជា​ស្វែង​រក​មេដាយ។ ជា​មួយ​គ្នានេះ កម្ពុជា​ក៏​សម្រេច​បញ្ជូន​កីឡា​ប្រភេទ​ថ្មី«បាល់ទាត់​លើ​តុ»

តារា​សិល្បៈ ៤៥ នាក់ អត្តពលិក ៥៣ នាក់​ទៅ​ចូល​រួម​កីឡា​យុវជន​ទ្វីប​អាស៊ី នៅ​បារ៉ែន Read More »

៥​ក្រុម រក​បាន ៣ ពិន្ទុ​ដូច​គ្នា ក្នុង​​សប្តាហ៍​ទី១ ស្វាយរៀង​ខាប់​អាយុ១៥​ឆ្នាំ លើក​ទី២

ការ​​ប្រកួត ស្វាយរៀង​ខាប់​អាយុ ១៥ ឆ្នាំ លើក​ទី២ បាន​បញ្ចប់​សប្តាហ៍​ទី​១​​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ដោយ​គ្មាន​ការ​ប្រកួត​ណាបញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ឡើយ។ គូ​បើក​ឆាក វគ្គ​សន្សំ ក្នុង​ពូល ​ពូល «ក» ក្រុម​យុវជន សសយក ស្រុក​ចន្ទ្រា បាន​ចាញ់​ ក្រុមយុវជន CRS Sport ដោយ​លទ្ធផល ៥-១ កាល​ពីវេលា​ម៉ោង ២:00 រសៀល ថ្ងៃ​សៅរ៍ ទី​១១ ខែ​តុលា ឆ្នាំ ២០២៥ ហើយ​វេលា​ ៣:៣០​នាទី​រសៀល ក្រុម​យុវជន គោព្រៃ​ភូមិ​ស្វាយធំ បាន​ឈ្នះ​យ៉ាង​តឹង​លើ​ ក្រុម​យុវជន សសយក ស្រុក​កំពង់រោទិ៍ ១-០។ ​ការ​ប្រកួត​នៅ​ពូល «ខ» ក្រុមយុវជន Young Star បាន​ចាញ់ ក្រុមសាមគ្គីកីឡា​ ០-៦ នៅវេលា​ម៉ោង​ ៨:០០​ព្រឹក ថ្ងៃ​អាទិត្យ ទី​១២ ខែ​តុលា​ ហើយ​វេលា​ម៉ោង ២:០០​រសៀល ក្រុម​យុវជន សសយក ស្រុក​ស្វាយទាប

៥​ក្រុម រក​បាន ៣ ពិន្ទុ​ដូច​គ្នា ក្នុង​​សប្តាហ៍​ទី១ ស្វាយរៀង​ខាប់​អាយុ១៥​ឆ្នាំ លើក​ទី២ Read More »

យុវជន​ លី​ ចិត្រាបុត្រ​ ការ​ហាត់​បាល់ទះជួយ​ឲ្យ​ខ្លួន​ស្រក​ទម្ងន់​ កាត់​បន្ថយ​លេង​ទូរសព្ទ​

យុវជន​ លី ចិត្រាបុត្រ​ ថា​ការ​ចូល​មក​ហ្វឹកហាត់​កីឡា​បាល់ទះ​នេះ​គឺ​ល្អ​បាន​ជួយ​ឲ្យ​ស្រកទម្ងន់​បាន​ប្រហែល​ ១០​គីឡូក្រាម​ និង​បាន​កាត់​បន្ថយ​ការ​ទំនេរ​លេង​ទូរសព្ទ​ឥតប្រយោជន៍​ជា​ដើម​ទៀត​ផង។​ លី​ ចិត្រាបុត្រ​ បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​ពេល​នេះ​រូប​គេ​បាន​ហ្វឹកហាត់​បាល់ទះ​បែប​សុខភាព​នេះ​បាន​ប្រហែល ​១ឆ្នាំ​មក​ហើយ។​ ដើម​កំបូង​គឺ​ខ្លួន​​ឃើញ​គេ​ហ្វឹកហាត់​មើល​ទៅ​ល្អ​ សប្បាយ​ បន្ទាប់​មក​ក៏​សុំ​ឪពុកម្ដាយ​ចូល​ហ្វឹកហាត់​មក​ដល់​សព្វថ្ងៃ​នេះ​តែ​ម្ដង។​ ក្មេងប្រុស​វ័យ​ ១១​ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា​ ការ​ហ្វឹកហាត់​បាល់ទះ​នេះ​គឺ​ជួយ​រូប​គេ​បាន​ច្រើន​គឺ​ដូចជា​ស្រកទម្ងន់​ពី​ ៨៤​គីឡូក្រាម​មក​ត្រឹម​ ៧៤​គីឡូក្រាម​វិញ។​ ជួយ​ឲ្យ​មាន​រាងកាយ​រឹងមាំ​ រហ័សរហួន​ មាន​មិត្តភក្តិ​ថ្មីៗ​ និង​កាត់​បន្ថយ​ពី​ពេល​ទំនេរ​លេង​ទូរសព្ទ​ឥតប្រយោជន៍​បាន​ទៀត​ផង។​ បញ្ជាក់​ដែរ​ថា​ យុវជន​ លី ចិត្រាបុត្រ​ បច្ចុប្បន្ន​នេះ​កំពុង​ហ្វឹកហាត់​បាល់ទះ​ជា​មួយ​លោក​គ្រូ​ គុណ​ ប៊ុនសាន​ ដែល​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជានៅ​ទីតាំង​ក្លឹប​បាល់ទះ​ស្នងការ​។​ រូប​គេ​បាន​ហ្វឹកហាត់​កីឡា​បាល់ទះ​នេះ​ប្រហែល​ ១ឆ្នាំ​មក​ហើយ៕​ ប្រភព៖ KAMPUCHEATHMEY

យុវជន​ លី​ ចិត្រាបុត្រ​ ការ​ហាត់​បាល់ទះជួយ​ឲ្យ​ខ្លួន​ស្រក​ទម្ងន់​ កាត់​បន្ថយ​លេង​ទូរសព្ទ​ Read More »

មន្ដ្រីសហព័ន្ធ រំពឹងញាំងកីឡាហុកគីកាន់តែពេញនិយមក្នុងស្រទប់យុវវ័យ ក្រោយបញ្ចប់វគ្គគ្រូបង្វឹកកម្រិត១

(ភ្នំពេញ)៖ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា រំពឹងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ នឹងអាចញាំងឲ្យប្រភេទកីឡាអូឡាំពិនេះ កាន់តែពេញនិយមក្នុងស្រទាប់យុវវ័យ ។ ការបង្ហាញសុទិដ្ឋនិយមនេះក្រោយសហព័ន្ធបានបញ្ចប់វគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាហុកគីកម្រិត១ ដោយជោគជ័យ បន្ទាប់ពីដំណើរការសិក្សារយៈពេល ៥ថ្ងៃ កាលពីសប្ដាហ៍កន្លងទៅ។ វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមចំនួន ២៥នាក់ មកពីក្លិប និងសមាគមចំនួន ៤ រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប ព្រមទាំងកីឡាករ-កីឡាការិនីជម្រើសជាតិផងដែរ ។ វគ្គនេះដែរ រៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងសហព័ន្ធ ក្រោមគម្រោងអង្គការសាមគ្គីអូឡាំពិក និងសហព័ន្ធកីឡាហុកគីអន្តរជាតិ(FIH) ដែលបង្រៀនដោយគ្រូឧទ្ទេសជនជាំតិប៉ាគីស្ថានលោក Tahir Zaman។ អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ថា មុនដំណើរការវគ្គសិក្សានេះ សហព័ន្ធបានជ្រើសរើសគ្រូ នៅតាមបណ្តាក្លិប សមាគម ជាសមាជិកដែលមានសកម្មភាពប្រក្រតី(ប្រជាប្រិយ)នៅមូលដ្ឋាន និងមានសក្តានុពលទាំងបរិមាណ និងគុណផល។ ក្រៅពីនោះ សហព័ន្ធក៏បានកំណត់យកកីឡាករ-កីឡារិនីជម្រើសជាតិ ដើម្បីឲ្យពួកគេមានលក្ខណ:សម្បត្តិសមរម្យជាគ្រូកម្រិត១ នាពេលអនាគតផងដែរ។ លោកបន្ដថា ទោះបីវគ្គបណ្តុះបណ្តាលនេះ មានរយ:ពេលខ្លីបន្តិចមែន ប៉ុន្តែមានទាំងទ្រឹស្ដី និងអនុវត្ត ហើយក៏មានការប្រកួតសាកល្បងផងដែរ។ ចំពោះខ្លឹមសារមេរៀន រួមមាន៖

មន្ដ្រីសហព័ន្ធ រំពឹងញាំងកីឡាហុកគីកាន់តែពេញនិយមក្នុងស្រទប់យុវវ័យ ក្រោយបញ្ចប់វគ្គគ្រូបង្វឹកកម្រិត១ Read More »

កម្ពុជា បាន​មេដាយ​សំរិទ្ធប៉េតង់ពិភព​លោក ខណៈប្រទេស​អាស៊ាន ៣ ​ឈ្នះ​មេដាយ​មាស

ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​ពិភព​លោក ផ្នែក​នារី​ ឆ្នាំ ២០២៥ នៅ​ប្រទេស​បារាំង បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១២ ខែ​តុលា បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​ជា​ច្រើន​ថ្ងៃ។ លទ្ធភាគ​ភាគ​ច្រើន​ជា​ក្រុម​​កីឡា​ការិនី​ប៉េតង់​នៅ​តំបន់​អាស៊ាន​ដែល​ដណ្តើម​បាន​មេដាយ​មាស ប៉ុន្តែ​ក្រុម​​កីឡាការិនី​ប៉េតង់​កម្ពុជា​ដែល​ធ្លាប់​​ខ្លាំង​លើ​ឆាក​អន្តរជាតិ​បែរ​ជា​មិន​អាចរក​បាន​មេដាយ​មាស​សោះ។   ក្រុមកីឡា​ប៉េតង់​ជម្រើស​ជាតិ​ម៉ាឡេស៊ី បាន​ឈ្នះ​​ជើង​ឯក Nations Cup សម្រាប់​វិញ្ញាសា​ក្រុម​នារី។ បន្ទាប់​ពី​ឆ្លង​កាត់​វគ្គ​សន្សំពិន្ទុ​ដោយ​ជោគជ័យ​មក ក្រុម​នារីម៉ាឡេស៊ី បាន​ឈ្នះ ក្រុម​នារី ជប៉ុន ដោយ​ពិន្ទុ ១៣-៥ ក្នុង​វគ្គ​ ១៦​ ក្រុម​ចុង​ក្រោយ ហើយ​បាន​បន្ត​យក​ឈ្នះ ន័រវេស ដោយ​លទ្ធផល ១៣-៣ នៅ​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ម៉ាឡេស៊ី បាន​យក​ឈ្នះ អូទ្រីស ដោយ​លទ្ធផល ១៣-៣ និង​វគ្គ​ផ្តាច់​ព្រ័ត្រ បានឈ្នះ អ៉ីតាលី ដោយ​លទ្ធផល ១៤-៦ ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន Nations Cup។ ថៃ​បាន​ឈ្នះ​មេដាយ​មាស លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​នារី​ទោល។ ក្រោយ​ឆ្លង​កាត់​វគ្គ​សន្សំពិន្ទុ កីឡាការិនី​ថៃ​បាន​យក​ឈ្នះ​វៀតណាម​ដោយ​លទ្ធផល ៣៤-២១ នៅ​វគ្គ ៨

កម្ពុជា បាន​មេដាយ​សំរិទ្ធប៉េតង់ពិភព​លោក ខណៈប្រទេស​អាស៊ាន ៣ ​ឈ្នះ​មេដាយ​មាស Read More »

Scroll to Top