November 3, 2025

ក្រុមហុកគីនារីកម្ពុជា ចេញទៅហ្វឹកហាត់ និងប្រកួតមិត្តភាពនៅម៉ាឡេស៊ី ត្រៀមជើងឯកអាស៊ី នាដើមឆ្នាំក្រោយ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិហុកគីនារីកម្ពុជា បានចេញទៅបោះជំរុំហ្វឹកហាត់ និងប្រកួតមិត្តភាពអន្ដរជាតិ ជាមួយបណ្ដាក្លិប និងក្រុមម្ចាស់ផ្ទះ ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតជើងឯកអាស៊ី នាដើមឆ្នាំ២០២៦ ខាងមុខ។ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បានបញ្ជាក់ថា បេសកកម្មបោះជំរំហ្វឹកហាត់ មានរយៈពេល ១ខែពេញ ក្នុងខែវិច្ឆិកានេះ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងមានការឧបត្ថម្ភគាំទ្រពីសហព័ន្ធកីឡាហុកគីអាស៊ី(AHF)។ កំឡុងពេលហ្វឹកហាត់នេះ ក្រុមកីឡាហុកគីនារីកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិមួយចំនួន ជាមួយក្លិប ក៏ដូចជាក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ដោយសហព័ន្ធចាត់ទុកនេះគឺជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទង់ និងជម្រុញការអភិវឌ្ឍសមត្ថភាព បច្ចេកទេស របស់កីឡាការិនីកម្ពុជា សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានានៅពេលខាងមុខ ពិសេសត្រៀមការប្រកួតពានរង្វាន់ជើងឯកអាស៊ី Asian Cup នាដើមឆ្នាំ២០២៦ ។ គួរដឹងថា ការបោះជំរំហ្វឹកហាត់នៅម៉ាឡេស៊ីរបស់ក្រុមជម្រើសជាតិហុកគីនារីកម្ពុជានេះ មានគ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីសរុបចំនួន ១៤រូប ។ ចំពោះការហ្វឹកហាត់ផ្ដោតលើវិញ្ញាសាក្នុងសាល(Indoor)ផង និងវិញ្ញាសា Hockey5’s ផង ដែលសហព័ន្ធកីឡាហុកគីអាស៊ី រៀបចំនៅ Raja Ashman – […]

ក្រុមហុកគីនារីកម្ពុជា ចេញទៅហ្វឹកហាត់ និងប្រកួតមិត្តភាពនៅម៉ាឡេស៊ី ត្រៀមជើងឯកអាស៊ី នាដើមឆ្នាំក្រោយ Read More »

ទីបំផុត West Ham រកជ័យជម្នះបានហើយ ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី Nuno

(បរទេស)៖ ក្រុមញញួរធំ West Ham United អាចរកជ័យជម្នះបានហើយ ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទៅថ្មី លោក Nuno Espirito Santo តាមរយៈវាយបកឈ្នះក្រុមសារិកាព្រៃ Newcastle United ដោយលទ្ធផល ៣-១ កាលពីរាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះមានន័យថា ពួកគេបានបញ្ចប់កំណត់ត្រាលេងមិនឈ្នះសោះ ស្ថិតក្រោមការបង្វឹករបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ Nuno ដែលបានចូលកាន់តំណែងធំនេះនាអំឡុងខែកញ្ញា ឆ្នាំ២០២៥។ ទោះជាយ៉ាងណា ៣ពិន្ទុនៅកីឡដ្ឋាន London របស់ខ្លួន ក៏ពួកគេស្ថិតនៅលេខរៀងទី១៨ នៅ Premier League ក្នុងតំបន់កាត់ចោលដដែល ដោយទើបរកបាន ៧ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ១០ប្រកួតមកនេះ តាមពីក្រោយ Burnley ដែលស្ថិតនៅតំបន់សុវត្ថិភាពលេខ១៧ បណ្តោះអាសន្ន ក៏ប៉ុន្តែបានឈរពីលើក្រុម Nottingham Forest និង Wolves។ ក្នុងជំនួបនោះដែរ Jacob Murphy ជាអ្នករកបានគ្រាប់នាំមុខ ក្រោយពេលចាប់ផ្តើមលេងបានតែ ៤នាទីប៉ុណ្ណោះ នៅពេល Lucas Paqueta

ទីបំផុត West Ham រកជ័យជម្នះបានហើយ ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី Nuno Read More »

កីឡាករ-ការិនីកេនយ៉ា ប្រមូលជ័យលាភី ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិក្រុងញូវយ៉ក

​កីឡាករ និងកីឡាការិនីមកពីកេនយ៉ា ឡើងជាន់ក្តាជ័យលាភីមុនគេទាំងអស់ក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិទីក្រុងញូវយ៉ក ឆ្នាំ ២០២៥ ដែលបានរៀបចំឡើងនៅថ្ងៃទី២ ខែវិច្ឆិកា។ កីឡាករ Benson Kipruto បញ្ចប់ទីមុនគេបង្អស់ ដោយប្រើថិរវេលា ២:០៨:០៩។ ចំណែកកីឡាការិនី Hellen Obiri ប្រើថិរវេលា ២:១៩:៥១ ដើម្បីដល់ទីមុនគេ។ កីឡាករ Kipruto បានរត់មកដល់ទីមុន កីឡាករ Alexander Mutiso ដោយលើសពេលត្រឹម ០:០:៣ បន្ទាប់ពីកីឡាករទាំង ២ បានរត់ប្រកៀកប្រកិតគ្នាខ្លាំងតាំងពីដើមទី រហូតដល់ទីផ្តាច់ព្រ័ត្រ។ កីឡាករ Albert Korir ម្ចាស់ជើងឯកម៉ារ៉ាតុងញូវយ៉ក ឆ្នាំ ២០២១ បញ្ចប់ចំណាត់ថ្នាក់លេខ ៣ ប្រើថិរវេលា ២:០៨:៥៧។ ជ័យជម្នះនៅព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិទីក្រុងញូវយ៉ក​ ជាការឈ្នះជើងឯកលើកទី ៤ សម្រាប់កីឡាករវ័យ ៣៤ឆ្នាំ ។ កីឡាករកេនយ៉ារូបនេះ ធ្លាប់ឈ្នះការប្រណាំងនៅទីក្រុងតូក្យូ ឆ្នាំ ២០២៤, ទីក្រុងឈីកាហ្គោ ឆ្នាំ ២០២២ និងទីក្រុងបូស្តុន

កីឡាករ-ការិនីកេនយ៉ា ប្រមូលជ័យលាភី ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិក្រុងញូវយ៉ក Read More »

អ្នក​គាំទ្រ​កម្ពុជា ស្ថិត​នៅ​លេខ​២ ក្នុង​ពាន​ Challenge League ក្រោយ​ចប់សន្សំក្នុង​ពូល

ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់ AFC Challenge League បាន​បញ្ចប់​ហើយ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​​ចាប់​ពី​ថ្ងៃ​ទី ​២៦​ ខែ​តុលា ដល់​ទី​ ១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ដោយ​មាន​ប្រទេស​ ៥​ បាន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ ក្នុង​នោះ​ កម្ពុជា ទទួលរៀប​ចំ​ការ​ប្រកួត​ពូល D។ ការ​ប្រកួត​​ទាំង​តំបន់​អាស៊ី​ខាង​កើត និង​ អាស៊ី​ខាង​លិច សរុប​ ៣០​ ប្រកួត ដោយ​​​កើត​មាន​គ្រាប់​បាល់​ចំនួន ៩៣ គ្រាប់។ គិត​ជា​មធ្យម ៣.២​​ គ្រាប់ ក្នុង​មួយ​ប្រកួត។ កីឡាករ Moses Dyer របស់​ ភ្នំពេញ​ក្រោន ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ ៥ គ្រាប់។   ចំណែក​​អ្នក​ទស្សនា​ផ្ទាល់​សរុប ចំនួន ៧០ ៤០៨ ​នាក់សម្រាប់​ការ​ប្រកួត​ទាំង ៣០ លើក។ គិត​ជា​មធ្យមភាគ​ មួយ​ប្រកួត​មាន​អ្នក​ទស្សនា​ផ្ទាល់ ២ ៣៤៧​នាក់។ ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ពូល

អ្នក​គាំទ្រ​កម្ពុជា ស្ថិត​នៅ​លេខ​២ ក្នុង​ពាន​ Challenge League ក្រោយ​ចប់សន្សំក្នុង​ពូល Read More »

ក្លិបអង់គ្លេស ១ ចូលប្រជែងជាមួយ Barcelona តាមចុះកុងត្រាយក Kane

ក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងបង្ហាញឆន្ទៈចង់ចុះកិច្ចសន្យាយកអតីតខ្សែប្រយុទ្ធរបស់ខ្លួនកីឡាករ Harry Kane ពី Bayern Munich មកវិញ ស្របពេលដែលក្លិបអ្នកមានបុណ្យ FC Barcelona ក៏កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះដូចគ្នា។ Kane កំពុងតែរីករាយជាមួយការបង្ហាញសមត្ថភាពយ៉ាងល្អជាមួយក្រុម Bayern Munich ដោយការលេងនៅទីនោះតាំងពីរដូវក្តៅឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន រូបគេរកបាន ១០៧ គ្រាប់ ក្នុងចំណោមការលេងចំនួន ១១១ ប្រកួតគ្រប់កម្មវិធី។   ទោះបីជាយ៉ាងណា អនាគតរបស់គាត់ជាមួយ Bayern Munich កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារព័ត៌មាន អាល្លឺម៉ង់ បានទម្លាយ ថា ក្លិបគ្រោងលក់ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ៣២ ឆ្នាំក្នុងតម្លៃផ្តាច់កុងត្រាចំនួន ៧៤.៤០ លានដុល្លារអាមេរិក។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ SPORT បានឱ្យដឹងថា Kane កំពុងពិចារណាអំពីជម្រើសក្លិបបន្ទាប់របស់គាត់ ខណៈដែលពាក្យចចាមអារ៉ាម គឺកីឡាករបានសម្លឹងឃើញ Barcelona។

ក្លិបអង់គ្លេស ១ ចូលប្រជែងជាមួយ Barcelona តាមចុះកុងត្រាយក Kane Read More »

Enderby ខ្សែប្រយុទ្ធរបស់ Liverpool ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយរបួសកជាទម្ងន់

(បរទេស)៖ កីឡាការិនី Mai Enderby នៃក្លឹបហង្សក្រហម Liverpool ត្រូវបានសែងចេញពីទីលាន ដើម្បីដឹកនាំទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ក្រោយពេលរងរបួសកជាទម្ងន់កាលពីរាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ការប្រកួតទាំងស្រុងត្រូវបានពន្យារពេលដល់ទៅ ២២នាទីឯណោះ បន្ទាប់ពី Enderby ដែលស្ថិតក្នុងក្រុមជម្រើសជាតិ ឈុតក្រោមអាយុ ២៣ឆ្នាំអង់គ្លេសផងនោះ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ មុនពេលក្រុមស្រ្តី Liverpool បានរងបរាជ័យ ២-១ នៅក្នុងផ្ទះរបស់ Tottenham Hotspur។ កីឡាការិនីដែលមានវ័យទើបតែ ២០ឆ្នាំរូបនេះ បានចូលលេងទាំង ៦ប្រកួតតែម្តងសម្រាប់ Liverpool នារដូវកាលថ្មី ក្នុងក្របខណ្ឌលីគ Women’s Super League 2025-26 និងលេងក្នុងជម្រើសដំបូងទៀតពេលប៉ះ Spurs ដ្បិតក្រុមហង្សក្រហមមួយនេះ កំពុងស្ថិតនៅលេខ២ រាប់ពីក្រោម ដោយពុំទាន់រកបាន ៣ពិន្ទុក្នុងប្រកួតណាមួយនៅឡើយ។ Liverpool បានអវត្តមានកីឡាការិនី Marie Hobinger និង Sophie Roman Haug ដោយសារមានរបួស ACL នៅមុនពេលបន្តបាត់បង់ Enderby

Enderby ខ្សែប្រយុទ្ធរបស់ Liverpool ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយរបួសកជាទម្ងន់ Read More »

Yamalបានចែកផ្លូវពីមិត្តស្រីតារាប៉ុប Nicki Nicole ហើយច្រានចោលពាក្យចចាមអារ៉ាមថាគាត់លួចក្បត់ស្នេហ៍

តារាបាល់ទាត់ Lamine Yamalដែលមានវ័យ អាយុ 18 ឆ្នាំ បាននិយាយថាគាត់បានចែកផ្លូវពីមិត្តស្រីតារាប៉ុប Nicki Nicole អាយុ 25 ឆ្នាំ ខណៈដែលកីឡាករBarcelonaរូបនេះ ច្រានចោលពាក្យចចាមអារ៉ាមថាគាត់បានបោកប្រាស់មិត្តស្រីក្នុងអំឡុងពេលទំនាក់ទំនងរបស់ពួកគេទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកមានឥទ្ធិពលលើបណ្តាញសង្គមសញ្ជាតិអុីតាលីម្នាក់។ អ្នកទាំងពីរបានចេញមុខជាសាធារណៈជាមួយនឹងទំនាក់ទំនងរបស់ពួកគេកាលពីចុងខែសីហា ខណៈដែល Lamine បានដើរចេញជាមួយ Nicki ដើម្បីប្រារព្ធខួបកំណើតគម្រប់ 25 ឆ្នាំរបស់នាង ប្រហែលមួយខែបន្ទាប់ពីពួកគេត្រូវបានគេប្រទះឃើញថើបគ្នានៅក្លឹបរាត្រីមួយ។ គូស្នេហ៍តារាមួយគូនេះ បានចែករំលែកវីដេអូឃ្លីបកាលពីដើមខែនេះ នៃការជិះឧទ្ធម្ភាគចក្រដ៏រ៉ូមែនទិកមួយកំឡុងពេលវិស្សមកាលមួយ ខណៈពេលដែលកីឡាករអន្តរជាតិអេស្បាញរូបនេះ រងរបួសក្រលៀន។ របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញកាលពីដើមសប្តាហ៍នេះបានលើកឡើងថា Lamine បានជួបដោយសម្ងាត់ជាមួយអ្នកមានឥទ្ធិពលលើបណ្តាញសង្គមជនជាតិអ៊ីតាលី Anna Gegnoso ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Milan នាពេលថ្មីៗនេះ ដោយធ្វើឱ្យមានពាក្យចចាមអារ៉ាមអំពីរឿងស្នេហាលួចលាក់រវាងអ្នកទាំងពីរ។ កីឡាករវ័យជំទង់ដែលជាប់ចំណាត់ថ្នាក់លេខ 2 ក្នុងពានរង្វាន់ Ballon d’Or ឆ្នាំ 2025 តាមពីក្រោយអ្នកឈ្នះ Ousmane Dembele បានបង្កើតចំណងជើងលើសារព័ត៍មាននាពេលថ្មីៗនេះ ដោយសារតែបញ្ហាក្រលៀនដែលកំពុងបន្តរបស់គាត់ និងការរាយការណ៍របស់គាត់អំពីការទិញផ្ទះរបសើ Gerard Pique និង Shakira ។

Yamalបានចែកផ្លូវពីមិត្តស្រីតារាប៉ុប Nicki Nicole ហើយច្រានចោលពាក្យចចាមអារ៉ាមថាគាត់លួចក្បត់ស្នេហ៍ Read More »

Scroll to Top