November 10, 2025

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ប្រកាស​ទទួល​ពាក្យ​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេចក្រឡាហោម​ លើក​ទី៤

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បាន​ប្រកាស​ទទួល​ពាក្យ​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​សម្ដេចក្រឡាហោម​ ស ខេង​ លើក​ទី៤​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ដូច្នេះ​​សមាគម​-ក្លឹប​ ទាំង​អស់​ដែល​មាន​បំណង​ចង់​ប្រកួតប្រជែងសូម​រួសរាន់​ឡើង។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​លើ​ផេក​សហព័ន្ធ​បាន​បញ្ជាក់​ថា​ សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ ស ខេង​ ផ្នែក​បុរស​ នៅ​ថ្ងៃ​ទី១១​ ដល់​ ២៥​ ខែ​មករា​ ឆ្នាំ​២០២៦ ខាង​មុខនេះ​​នៅ​ទីលាន​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​   ដូច្នេះ​សេចក្ដី​ប្រកាស​នេះ​ជា​ការ​ជូន​ដំណឹង​ដល់​បណ្ដា​សមាគម​-ក្លឹប​បាល់ទះ​ទាំង​អស់​ឲ្យ​រួសរាន់​មក​ទទួល​ពាក្យ​ និង​បំពេញ​បែបបទ​ចូលរួម​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ម្សិលមិញ​នេះ​រហូត​ដល់​ថ្ងៃ​ទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ទើប​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ចូលរួម។ ចំពោះ​ព័ត៌មាន​អំពី​ការ​ចុះឈ្មោះ​ ឬ​ចម្ងល់​ផ្សេងៗ​ពាក់ព័ន្ធ​ និង​ការ​ស្នើសុំ​ចូលរួម​ការ​ប្រកួត​នេះ​សមាគម-ក្លឹប ​អាច​មក​កាន់​​សហព័ន្ធ​កីឡា​បាល់ទះ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​ក៏​ដូច​ជា​ទំនាក់ទំនងតាម​រយៈ​លេខ​ទូរសព្ទ 012 798 504/ 096 430 999 9 ៕​ ប្រភព៖ KAMPUCHEATHMEY

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ប្រកាស​ទទួល​ពាក្យ​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេចក្រឡាហោម​ លើក​ទី៤ Read More »

ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន​ជាង​គេ

បញ្ជី​ឈ្មោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ​ហុងកុង នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។ ក្នុង​ចំណោម​កីឡាករ ២៣ នាក់​គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង (៨​នាក់) វិសាខា (៦​នាក់) ភ្នំពេញ​ក្រោន (២​នាក់) ណាហ្គាវើលដ៍ (២​នាក់) បឹងកេត (១​នាក់) អាយអេសអាយ ដង្កោសែន​ជ័យ (១នាក់) ឡាយហ្វ ព្រះ​សីហនុ (១​នាក់) ក្លិបថៃ PT Prachuap FC (១នាក់) និង ក្លិបឥណ្ឌូណេស៊ី Bhyangkara (១នាក់)។   សម្រាប់​កីឡាករ​លេង​នៅ​ក្រៅ​ប្រទេសគឺ Nick Taylor នៅ​ប្រទេស​ថៃ និង​ Andres Neito នៅ​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​​ខ្សែ​ការពារ Takaki Ose មិន​ត្រូវ​បាន​កោះ​ហៅ​ទេ ទំនង​ជារបួស​មិន​ទាន់​ជា​សះ​ស្បើយ។ ជា​មួយ​គ្នា​នេះ សុផល ឌីម៉ង់ និង សុះ ស៊ូហាណា ក៏​ត្រូវ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​វិញ​ដែរ ខណៈ​កីឡាករ

ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន​ជាង​គេ Read More »

វឿន វាសនា ជាប់ជាកីឡាករល្អប្រចាំការប្រកួតទៀតហើយ ក្រោយជួយ Win Streak ឈ្នះម្សិលមិញ

កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា បានជួយក្រុមបាល់ទះ Win Streak ឈ្នះ ១១ ប្រកួតជាប់គ្នាក្នុងលីគបាល់ទះអាជីព​តៃវ៉ាន់ បន្ទាប់​ពី​ការ​ប្រកួតចុងក្រោយទល់នឹង Taoyuan Cloud Leopard ម្សិលមិញ ដោយ​រូប​គេ​ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួតជាលើកទី ៦ នៅរដូវកាលនេះ។ កាលពីថ្ងៃ សៅរិ៍ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រុមបាល់ទះ Win Streak បានយកឈ្នះលើក្រុម Taipei East Power ក្នុងលទ្ធផល ៣ សិតទល់ ១។ បន្ទាប់​មក​​នៅ​ថ្ងៃ អាទិត្យ ទី ០៩ ខែ វិច្ឆិកា ពួកគេបានបន្តយកឈ្នះលើក្រុម Taoyuan Cloud Leopard ក្នុងលទ្ធផល ៣ សិតទល់ ០។ ជ័យជម្នះ ១១ ប្រកួតជាប់ៗគ្នានៅរដូវកាលនេះ ជាពិសេសការប្រកួត ២

វឿន វាសនា ជាប់ជាកីឡាករល្អប្រចាំការប្រកួតទៀតហើយ ក្រោយជួយ Win Streak ឈ្នះម្សិលមិញ Read More »

កីឡាករបន្លំចូលសញ្ជាតិម៉ាឡេស៊ីទាំង៧ ទារសំណងពី FAM ក្រោយរងបម្រាមពី FIFA

កីឡាករបរទេស ៧នាក់​ ដែលបានក្លែងបន្លំឯកសារដើម្បីចូលសញ្ជាតិម៉ាឡេស៊ី ត្រៀមចាត់វិធានការផ្លូវច្បាប់ដើម្បីទារសំណងពីសហព័ន្ធបាល់ទាត់ម៉ឡេស៊ី (FAM) ក្រោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដាក់បម្រាមពីសកម្មភាពបាល់ទាត់រយៈពេល ១ឆ្នាំ។ បើតាមការចុះផ្សាយរបស់កាសែត Harian Metro កីឡាករ ៧រូបជាប់ទណ្ឌកម្មពី FIFA បានស្វែងរកឱកាសក្នុងការប្តឹងផ្លូវច្បាប់ ដោយចោទប្រកាន់ទៅ FAM ដែលធ្វើឱ្យពួកគេខាតបង់ប្រាក់ចំណូល និងប្រឈមមុខបាត់បង់អាជីពបាល់ទាត់។ កីឡាករទាំងនោះ សុទ្ធសឹងតែរងពិន័យជាប្រាក់ម្នាក់ ២០០០ដុល្លារ និងត្រូវបានហាមឃាត់ពីសកម្មភាពបាល់ទាត់ ១ឆ្នាំ។ «មេធាវីនៅក្រៅប្រទេសកំពុងតែជជែកជាមួយនឹងក្រុមកីឡាករទាំង ៧រូប ដើម្បីពិចារណាស្វែងរកឱកាសចាត់វិធានការផ្លូវច្បាប់ប្រឆាំងទល់នឹង FAM។ រឿងនេះមិនចម្លែកនោះទេ ស្របពេលកីឡាករបានបាត់បង់រាល់ប្រភពប្រាក់ចំណូលរបស់ពួកគេ។ ការទាមទារសំណងនេះគឺជារឿងសំខាន់សម្រាប់ពួកគេក្នុងការរស់នៅរហូតទាល់តែទណ្ឌកម្មដល់ពេលផុតកំណត់ និងរកក្លិបថ្មីដើម្បីចូលលេងឡើងវិញ។»។ នេះបើតាមការចុះផ្សាយរបស់កាសែត Harian Metro។ ទណ្ឌកម្មពី FIFA លើពួកគេបច្ចុប្បន្នកំពុងដំណើរការ ហើយវានឹងផុតកំណត់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦។ ប៉ុន្តែទើបតែជាង ២ខែ ប៉ុណ្ណោះ ការប៉ះពាល់លើអាជីពបាល់ទាត់សម្រាប់កីឡាករមួយចំនួន កំពុងកើតមានឡើងបន្តិចម្តងៗ។ ខ្សែប្រយុទ្ធ Rodrigo Holgado ត្រូវបានក្លិប America de Cali

កីឡាករបន្លំចូលសញ្ជាតិម៉ាឡេស៊ីទាំង៧ ទារសំណងពី FAM ក្រោយរងបម្រាមពី FIFA Read More »

Wolfsburg បណ្តេញគ្រូបង្វឹក Simonis ចេញបន្ទាប់ពីដឹកនាំការប្រកួតក្នុងលីគចំនួន10ដង

ក្លឹប VfL Wolfsburg បានបណ្តេញគ្រូបង្វឹក Paul Simonis បន្ទាប់ពីក្រុមនេះបានចាញ់ 2-1 លើក្រុម Werder Bremen ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសុក្រ។ លោកSimonis ដែលមានឈ្មោះហៅក្រៅថា ‘Gouda Guardiola’ ដោយសារភាពស្រដៀងរបស់គាត់ទៅនឹងគ្រូបង្វឹក Manchester City លោក Pep Guardiola បានចូលកាន់តំណែងកាលពីខែមិថុនានៅឯក្លឹប Wolfsburg បន្ទាប់ពីបានដឹកនាំក្រុមហូឡង់ Go Ahead Eagles ឱ្យឈ្នះពានរង្វាន់ហូឡង់ KNVB Cup លើកដំបូងរបស់ពួកគេក្នុងខែមេសា។ Wolfsburg បានចាប់ផ្តើមក្នុងរដូវកាលនេះមិនល្អដោយចាញ់ 6 លើកក្នុងចំណោម 10 ប្រកួតក្នុងលីគរបស់ពួកគេមកទល់ពេលនេះ ឈរនៅចំណាត់ថ្នាក់ទី 14 មាន 8 ពិន្ទុ។ លោក Peter Christiansen នាយកផ្នែកកីឡារបស់ Wolfsburg បាននិយាយថា “នៅក្នុងកីឡាបាល់ទាត់ វាគឺអំពីលទ្ធផល និងពិន្ទុនៅចុងបញ្ចប់នៃថ្ងៃ ហើយការអភិវឌ្ឍន៍នៅក្នុងប៉ុន្មានសប្តាហ៍មុននេះ

Wolfsburg បណ្តេញគ្រូបង្វឹក Simonis ចេញបន្ទាប់ពីដឹកនាំការប្រកួតក្នុងលីគចំនួន10ដង Read More »

Man City ទទួលជ័យជម្នះ ៣-០ លើ Liverpoolដើម្បីលោក Guardiola អបអរការប្រកួតទី១ពាន់

ក្រុម Manchester City បានបំបាក់គូប្រជែង Liverpool ក្នុងលទ្ធផល 3-0 ក្នុងការប្រកួតជើងខ្លាំងនៅ Premier League កាលពីថ្ងៃអាទិត្យ ដោយមានកីឡាករ Erling Haaland, Nico Gonzalez និង Jeremy Doku ស៊ុតបញ្ចូលទីដើម្បីផ្សាទទួលជ័យជម្នះដែលមានសារៈសំខាន់ក្នុងការប្រជែងដណ្តើមពាន។ អ្វីដែលពិសេសការប្រកួតនេះគឺជាលើកទី 1ពាន់ របស់លោក Pep Guardiola ក្នុងនាមជាអ្នកចាត់ការទូទៅ ហើយក្រុមរបស់គាត់ផ្តល់ព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយនឹងជ័យជម្នះដែលបានធ្វើឱ្យពួកគេឡើងមកលេខ 2 ក្នុងតារាងដែលមាន 22 ពិន្ទុបន្ទាប់ពី 11 ប្រកួត 4 ពិន្ទុតាមពីក្រោយក្រុម Arsenal ។ ក្រុមហង្សក្រហម Liverpool បានធ្លាក់ទៅលេខរៀងទី៨ ដោយមាន១៨ពិន្ទុ។ លោក Guardiola បាននិយាយថាក្រោយចប់ការប្រកួតថា “ខ្ញុំគ្រាន់តែចង់និយាយអរគុណដល់កីឡាករ បុគ្គលិកផ្នែកខាងក្រោយ ដែលផ្តល់អំណោយដល់ខ្ញុំ។ ខ្ញុំមានមោទនភាពដែលបានធ្វើវានៅទីនេះក្នុងទីក្រុង Manchester ជាមួយទីក្រុងរបស់ខ្ញុំ”។ ជ័យជម្នះលើកនេះគឺការវាយកម្ទេចក្រុមរបស់លោក Arne Slot ដែលបង្ហាញពីការបញ្ចប់នៃក្តីសង្ឃឹមណាមួយដែល Liverpool

Man City ទទួលជ័យជម្នះ ៣-០ លើ Liverpoolដើម្បីលោក Guardiola អបអរការប្រកួតទី១ពាន់ Read More »

Lewandowski បានស៊ុតបាល់បញ្ចូលទីបានបីគ្រាប់ជួយ Barcelona ឈ្នះ 4-2 នៅ Celta Vigo

Robert Lewandowski បានស៊ុតបញ្ចូលទីបានបីគ្រាប់ (hat-trick) ហើយ Lamine Yamal ក៏រកបានមួយគ្រាប់ផងដែរ នៅពេល Barcelona បានទទួលជ័យជម្នះ 4-2 នៅលើទឹកដី Celta Vigo កាលពីថ្ងៃអាទិត្យ ហើយតាមពីក្រោយត្រឹមបីពិន្ទុពីក្រុមកំពូលតារាង Real Madrid ។ គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick បានប្រាប់អ្នកយកព័ត៌មានថា “បន្ទាប់ពីរបួសរបស់គាត់ ខ្ញុំបានឃើញថា Lewandowski ជាកីឡាករផ្សេងពីមុនជាវិជ្ជមាន។គាត់បានត្រលប់មកវិញមុនកាលវិភាគ។ វាពិតជាល្អណាស់ដែលគាត់បានស៊ុតបញ្ចូលទីបានបីគ្រាប់ដើម្បីបង្កើនទំនុកចិត្តរបស់គាត់។ រដូវកាលមុនគាត់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង”។ បន្ទាប់ពី Real Madridបានស្មើជាមួយ Rayo Vallecano នៅព្រឹកថ្ងៃនោះ Barcelona បានខិតគម្លាតលើគូប្រជែងរបស់ពួកគេដោយរំកិលរហូតដល់ 28 ពិន្ទុឈរលេខ2 និងបានទម្លាក់ក្រុមលេខ 3 Villarreal ចំនួនពីរពិន្ទុវិញ៕ ប្រភព៖ NKDNEWS

Lewandowski បានស៊ុតបាល់បញ្ចូលទីបានបីគ្រាប់ជួយ Barcelona ឈ្នះ 4-2 នៅ Celta Vigo Read More »

Scroll to Top