December 11, 2025

ប្រតិភូកីឡាកម្ពុជាចុងក្រោយ បានមកដល់មាតុភូមិដោយសុវត្ថិភាព ក្រោយកម្ពុជា ប្រកាសដកខ្លួនពីស៊ីហ្គេម កាលពីម្សិលមិញ

(ភ្នំពេញ)៖ ប្រតិភូកីឡាកម្ពុជាចុងក្រោយ ៣រូប ដឹកនាំដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានត្រឡប់មកមាតុភូមិវិញហើយ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ បន្ទាប់ពីកម្ពុជា បានប្រកាសដកខ្លួន និងត្រឡប់មកមាតុភូមិវិញភ្លាមៗ ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។ គួរដឹងថា ស្របពេលមានភាពតានតឹងខ្លាំង នៅតាមព្រំដែន បន្ទាប់ពីយោធាថៃ បើកការបាញ់ប្រហារទាំងកំរោលមកលើកងកម្លាំង និងជនស៊ីវិល របស់កម្ពុជា គិតពីល្ងាចថ្ងៃទី៧ រហូតដល់ពេលនេះ ។ ការណ៍នេះ ដោយសារការព្រួយបារម្ភពីសុវត្ថិភាព របស់ក្រុមគ្រួសារប្រតិភូកីឡាកម្ពុជា NOCC ក៏បានជូនដំណឹងទៅកាន់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេម ឆ្នាំ២០២៥ អំពីការសម្រេចចិត្តដកខ្លួន និងត្រឡប់មកមាតុភូមិវិញ ភ្លាមៗ កាលពីថ្ងៃពុធម្សិលមិញ។ ការដកខ្លួននេះ ក៏ត្រូវបានអាស៊ានគោរពតាមការសម្រេចចិត្តរបស់កម្ពុជាផងដែរ។ ក្រោយការប្រកាសដកខ្លួននេះដែរ នៅថ្ងៃដដែល ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៧៨រូប បានធ្វើដំណើរមកដល់មាតុភូមិវិញ ដោយសុវត្ថិភាព គិតត្រឹមយប់ថ្ងៃទី១០ ខែធ្នូ គ្រាដែលប្រតិភូកីឡាកម្ពុជា ៣រូបចុងក្រោយ […]

ប្រតិភូកីឡាកម្ពុជាចុងក្រោយ បានមកដល់មាតុភូមិដោយសុវត្ថិភាព ក្រោយកម្ពុជា ប្រកាសដកខ្លួនពីស៊ីហ្គេម កាលពីម្សិលមិញ Read More »

អ្នករៀបចំ World Cup នៅទីក្រុង Seattle ចំពោះសកម្មភាព LGBTQ+ នឹងបន្តតាមការគ្រោងតែមិនប៉ះពាល់ការប្រកួតរវាងអេហ្ស៊ីប និងអ៊ីរ៉ង់

(អាមេរិក)៖ អ្នករៀបចំព្រឹត្តិការណ៍ FIFA World Cup 2026 នៅទីក្រុង Seattle កាលពីថ្ងៃពុធបានឱ្យដឹងថា ចំពោះព្រឹត្តិការណ៍ LGBTQ+ Pride នឹងបន្តតាមការគ្រោងទុក ដែលមិនប៉ះពាល់ដល់ការប្រកួតនៅខែមិថុនានោះទេ នៃជំនួបរវាងប្រទេសអេហ្ស៊ីប និងអ៊ីរ៉ង់ ។ ខណៈក៏មានការជំទាស់ពីមន្ត្រីកីឡារបស់ប្រទេសទាំងពីរ ចំពោះសកម្មភាពសិទ្ធិស្រឡាញ់ភេទដូចគ្នាត្រូវបានចាត់ទុកថាជាការសុខច្បាប់នៃសាសនាក៏ដោយ ។ ជាមួយគ្នានេះ គណៈកម្មាធិការ World Cup នៅទីក្រុង Seattle បាននិយាយថា នឹងរៀបចំព្រឹត្តិការណ៍ដែលមានឈ្មោះថា«Pride Match» នៅថ្ងៃទី២៦ ខែមិថុនា គឺដើម្បីបង្ហាញពី June Pride Weekend ប្រចាំឆ្នាំក្នុងទីក្រុង និងជាការប្រារព្ធពិធីស្រដៀងនៅទូទាំងរដ្ឋ Washington ដើម្បីគាំទ្រសិទ្ធិ LGBTQ+។ សូមជម្រាបផងថា ការឆ្លើយតាបរបស់គណៈកម្មការរៀបចំ World Cup នៅទីក្រុង Seattle នេះ គឺបន្ទាប់ពីសមាគមបាល់ទាត់អេហ្ស៊ីប កាលពីថ្ងៃអង្គារ បានផ្ញើលិខិតមួយច្បាប់ទៅកាន់ FIFA ដើម្បីជំរុញឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះ មានការទប់ស្កាត់សកម្មភាពណាមួយដែលទាក់ទងនឹង LGBTQ+ Pride ក្នុងអំឡុងពេលការប្រកួតរបស់ក្រុមជម្រើសជាតិពួកគេនៅទីក្រុង

អ្នករៀបចំ World Cup នៅទីក្រុង Seattle ចំពោះសកម្មភាព LGBTQ+ នឹងបន្តតាមការគ្រោងតែមិនប៉ះពាល់ការប្រកួតរវាងអេហ្ស៊ីប និងអ៊ីរ៉ង់ Read More »

អ្នកជំនាញកីឡាកម្ពុជា សោកស្ដាយទង្វើឈ្លានពានថៃ បង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃស៊ីហ្គេម និងគុណតម្លៃអូឡាំពិក

(ភ្នំពេញ)៖ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងការសោកស្ដាយ ចំពោះទង្វើឈ្លានពាន និងការស្រេកឃ្លានសង្គ្រាមរបស់ប្រទេសថៃ ដែលបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃស៊ីហ្គេម ព្រមទាំងគុណតម្លៃអូឡាំពិក ដែលកំណត់តាំងពីបុរាណ រហូតដល់បច្ចុប្បន្ន។ ការលើកឡើងនេះ បន្ទាប់ពីក្រុមការងារ NOCC បានរៀបចំនូវកម្មវិធីអប់រំគុណតម្លៃអូឡាំពិក(OVEP) ឆ្នាំ២០២៥ នៅវិទ្យាល័យជាស៊ីមសាមគ្គី កាលពីថ្ងៃពុធកន្លងទៅ ដោយមានសិស្សានុសិស្សជាង ១០០នាក់ចូលរួម ដើម្បីអប់រំ និងផ្សព្វផ្សាយពីគុណតម្លៃ និងប្រវត្តិអូឡាំពិក តាំងពីបុរាណ រហូតដល់បច្ចុប្បន្ន ក្នុងនោះលោក ប៊ុយ សុភ័ណ្ឌ ក៏បានរំលេចនូវបទឈប់បាញ់អូឡាំពិក ដើម្បីឲ្យបណ្ដាប្រទេសនានាចូលរួមលេងកីឡា ឆ្ពោះទៅរកការបញ្ចប់សង្គ្រាម និងកសាងនូវសន្ដិភាពលើពិភពលោកផងដែរ។ ភ្ជាប់ជាមួយវេទិកាប្រចាំឆ្នាំនេះ លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា «យើងបានរំលេចអំពីគុណតម្លៃអូឡាំពិក ក៏ដូចជាប្រវត្តិអូឡាំពិក តាំងពីសម័យក្រិច មកដល់បច្ចុប្បន្ន ដែលគោលបំណងសំខាន់ ក៏ដូចជាចក្ខុវិស័យរបស់អូឡាំពិក គឺការកសាងពិភពលោកឲ្យស្រស់បំព្រង និងប្រកបដោយសន្ដិភាព តាមរយៈកីឡា។ ក្នុងចលនាអូឡាំពិក តាំងពីសម័យបុរាណ នៅចក្រភពក្រិច ពេលរៀបចំអូឡាំពិក សម័យបុរាណ គឺតម្រូវឲ្យរដ្ឋទាំងអស់ ដែលកំពុងបង្ក និងមានសង្គ្រាម តម្រូវឲ្យរៀបចំបទឈប់បាញ់ រយៈពេល

អ្នកជំនាញកីឡាកម្ពុជា សោកស្ដាយទង្វើឈ្លានពានថៃ បង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃស៊ីហ្គេម និងគុណតម្លៃអូឡាំពិក Read More »

ប្រធានលីគអារ៉ាប់បញ្ជាក់ថា Salah ខិតជិតផ្ទេរទៅកាន់ Pro-League មែនទែនហើយ

(បរទេស)៖ លោក Omar Mugharbel ប្រធាននាយកប្រតិបត្តិលីគ Saudi Pro League បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Mohamed Salah របស់ក្លឹបហង្សក្រហម Liverpool ខិតជិតផ្ទេរចេញប្រទេសអង់គ្លេសមែនទែនហើយ តាមរយៈផ្លាស់ទៅលេងនៅអារ៉ាប៊ីសាអូឌីតវិញ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រធានក្រុមអេហ្ស៊ីប វ័យ ៣៣ឆ្នាំរូបនេះ ពុំមានឈ្មោះលេងក្នុងក្រុម Liverpool ឡើយ ពេលយកឈ្នះម្ចាស់ផ្ទះ Inter Milan ១-០ នៅកម្មវិធី UEFA Champions League កាលពីរាត្រីថ្ងៃអង្គារ បន្ទាប់ពីជួបរឿងប្រេះឆាជាមួយអ្នកចាត់ការទូទៅលោក Arne Slot ក៏ជាដូចក្លឹបផងនោះ។ ក្រោយលេងស្មើ ៣-៣ នៅក្នុងផ្ទះរបស់ Leeds United នៅក្របខណ្ឌ Premier League កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន Salah ត្រូវបានគេតិះទៀនពីទម្រង់លេងធ្លាក់ចុះ និងមានភាពរកាំរកូសជាមួយគ្រូបង្វឹកទៀតផង។ ការថ្លែងក្នុងកម្មវិធី World Football Summit ស្ថិតក្នុងទីក្រុង Riyadh

ប្រធានលីគអារ៉ាប់បញ្ជាក់ថា Salah ខិតជិតផ្ទេរទៅកាន់ Pro-League មែនទែនហើយ Read More »

អង់គ្លេស កំដៅសាច់ដុំជាមួយអ៊ុយរូហ្គាយ និងជប៉ុន ដើម្បីត្រៀម World Cup 2026

(បរទេស)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងសាកជើងទល់នឹងជម្រើសជាតិអ៊ុយរូហ្គាយ និងសាម៉ូរៃខៀវជប៉ុន នៃជំនួបមិត្តភាពអន្តរជាតិនាអំឡុងខែមីនា ដើម្បីត្រៀមលេងពាន FIFA World Cup 2026 នាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ អង់គ្លេស នឹងបើកទ្វារកីឡដ្ឋានជាតិរបស់ខ្លួន Wembley ដែលស្ថិតក្នុងទីក្រុង London ដើម្បីស្វាគមន៍ក្រុមទាំងពីរខាងលើ ដែលជា ២ប្រកួតចុងក្រោយរបស់ពួកគេ មុនពេលលេង World Cup ជំនាន់ទី២៣ នៅអាមេរិក មិចស៊ិក និងកាណាដា នាអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦។ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ លោក Thomas Tuchel ដឹកនាំដឹកនាំអង់គ្លេសលេងទល់នឹងអ៊ុយរូហ្គាយ នាថ្ងៃសុក្រ ទី២៧ ខែមីនា មុនពេលប៉ះជប៉ុន នៅថ្ងៃអង្គារ មុនពេលគ្រូបង្វឹកដែលមានកិច្ចសន្យា ១៨ខែដឹកនាំអង់គ្លេស ប្រកាសបញ្ជីឈ្មោះកីឡាកររបស់ខ្លួនលេង World Cup 2026 នាខែឧសភា។ គួរបញ្ជាក់ផងថា អ៊ុយរូហ្គាយដែលស្ថិតក្នុងតំបន់អាមេរិកឡាទីន និងមានចំណាត់ថ្នាក់លេខ១៦ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA នៅពេលជប៉ុន ក្រុមស្ថិតនៅអាស៊ី ឈរនៅលេខរៀងទី១៨

អង់គ្លេស កំដៅសាច់ដុំជាមួយអ៊ុយរូហ្គាយ និងជប៉ុន ដើម្បីត្រៀម World Cup 2026 Read More »

Arsenal បន្តនាំមុខយ៉ាងស្រួល ខណៈ Real លេងចាញ់ Man City ២-១ ជុំទី៦ UCL

(បរទេស)៖ ក្រុមកាំភ្លើងធំ Arsenal នៅតែបន្តនាំមុខកំពូលតារាងលីគ UEFA Champions League យកឈ្នះក្រុម Club Brugge យ៉ាងងាយស្រួល ៣-០ ខណៈក្រុមជើងឯកច្រើនជាងគេ Real Madrid ភ្លាត់ចាញ់ក្រុម Manchester City ២-១ ពីការលេងជុំទី៦ នេះ ។ Arsenal ដឹកនាំដោយលោក Mikel Arteta បានកំពុងបង្ហាញនឹងរក្សាភាពខ្លាំងរបស់ខ្លួន ក្នុងការប្រជែងជើងឯក UEFA Champions League លើកដំបូងរបស់ពួកគេដោយពេលនេះបានកើន ១៨ពិន្ទុ លើស ៣ពិន្ទុពីក្រុមលេខ២ Bayern Munich ដែលយកឈ្នះ Sporting Cp ៣-១ ដែរនោះ ។ ស្ថិតក្នុងជំនួប Man City យកឈ្នះ Real គឺកើតឡើងពីការស៊ុតបញ្ចូលទីតាមស្មើដោយកីឡាករ Nico O’Reilly ក្រោយការនាំមុខដោយ Rodrygo ១គ្រាប់នៅនាទី២៨ ខណៈ Haaland

Arsenal បន្តនាំមុខយ៉ាងស្រួល ខណៈ Real លេងចាញ់ Man City ២-១ ជុំទី៦ UCL Read More »

Scroll to Top