December 19, 2025

ហ្វីលីពីន រិះគន់ SEA Games 2025 ដែលមានថៃធ្វើម្ចាស់ផ្ទះ ថាជាការរៀបចំដ៏អន់បំផុត

(បរទេស)៖ អត្តពលិកគប់ដុំដែកហ្វឹលីពីន William Morrison បានរិះគន់យ៉ាងចាស់ដៃចំពោះម្ចាស់ផ្ទះថៃ ដែលបានរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ លើកទី៣៣ នៅឯពហុកីឡដ្ឋាន Suphachalasal National និងបានហៅថាជា «SEA Games ដ៏អាក្រក់បំផុត ដែលលោកពុំធ្លាប់ជួបឡើយ»។ បើយោងតាមការចេញផ្សាយដោយ Tiebreaker Times បានឱ្យដឹងថា អត្តពលិកហ្វីលីពីនខាងលើនេះបានបង្ហាញអារម្មណ៍ខកចិត្តជាខ្លាំង ចំពោះភាពគ្មានតម្លាភាពដែលបានកើតឡើងក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្តងនេះ។ លោកថា «មានអត្តលិកជាច្រើនបានប្តឹង រួមទាំងខ្ញុំ។ ពួកគេបាននិយាយថា ទីតាំង shot មិនស្ថិតក្នុងតំបន់ ដែលកន្លងមកខ្ញុំតែងតែធ្វើបែបនេះស្រាប់»។ លោក Morrison បានគូសបញ្ជាក់ថា «កន្លងមក ខ្ញុំតែងតែធ្វើបែបនេះនៅ Asian Games, Asian Championship, ការប្រកួតនៅអាមេរិក កាណាដា ជប៉ុន និងកន្លែងផ្សេងៗទៀត ដោយមិនដែលខុសទាស់អ្វី ទើបតែពេលនេះទេ»។ មួយវិញទៀតនៅអំឡុងការប្រកួតរបស់លោក ក៏មានការពន្យារពេលដែលធ្វើឱ្យប៉ះពាល់ដល់ទម្រង់លេង មានទាំងការសួរនាំ និងបញ្ឈប់ការប្រកួតពាក់កណ្តាលទីទៀតផង។ «ជាក់ស្តែងពេលខ្ញុំកំពុងរៀបគប់ ពួកគេបានបញ្ឈប់ខ្ញុំក៏មាន។ ហេតុអ្វីអ្នកធ្វើបែបនេះ? វាជាការរារាំងខ្ញុំដោយចេតនាមែនទេ? ហេតុអ្វីបានជាអ្នកព្យាយាមបញ្ឈប់ពួកគេ ទាំងដែលពួកគេបានកំពុងព្យាយាមរត់ ដើម្បីចោលតម្រង់គោលដៅ?»។ លោក Morrison បន្ថែម។ […]

ហ្វីលីពីន រិះគន់ SEA Games 2025 ដែលមានថៃធ្វើម្ចាស់ផ្ទះ ថាជាការរៀបចំដ៏អន់បំផុត Read More »

គ្រូ​ព្រះ​ខ័ន​រាជ​ស្វាយរៀងថា ៖«បើ Bangkok United មិន​មក​ប្រកួត​នៅ​កម្ពុជា គឺ​ជា​បញ្ហា​​របស់គេ»

ក្លិប​បាល់ទាត់​របស់​ថៃ Bangkok United ត្រូវ​ធ្វើ​ដំណើរ​មក​ប្រកួត​ជា​មួយ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ សម្រាប់​ការ​ប្រកួតវគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់​ជើងឯក​ក្លិប​អាស៊ាន ASEAN Club Championship។ កាល​ពី​ដើម​សប្តាហ៍​នេះ ក្លិប True Bangkok United បានផ្ញើលិខិត​ជូនដំណឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់ អាស៊ាន (AFF) អំពីគោលបំណងពួកគេ នឹងមិនហោះ​មកប្រទេស កម្ពុជា ​​ដើម្បី​ប្រកួត​ជា​មួយនឹងក្រុម ព្រះខ័នរាជស្វាយរៀងឡើយ ដោយសារ​ពួក​គេ​បារម្ភ​ពី​សុវត្ថិភាព​ ពាក់​ព័ន្ធ​នឹង​​សង្គ្រាម​ព្រំ​ដែន។   ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ លោក Mattew McConkey គ្រូ​បង្វឹក​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​លើក​ឡើង​ក្នុង​សន្និសីទ​​មុន​ការ​ប្រកួត​ជា​មួយ ​អង្គរថាយហ្គឺរ ថា ៖«សម្រាប់​ការ​ប្រកួត​ជា​មួយ Bangkok United បើ​មើល​តាម​កាល​វិភាគ​ប្រកួតគឺ​ប្រកួត​នៅ​ប្រទេស​កម្ពុជា​យើង។ ប្រសិន​បើ ពួក​គេ​​មិន​មក​​ប្រកួត​ មិន​មែន​ជា​បញ្ហា​ខាង​យើង​ទេ គឺ​ជា​បញ្ហា​ខាង​គេ»។ ក្រុម Bangkok United នៅ​មាន​ឱកាសស្តួច​ស្តើង​​ប៉ុណ្ណោះ​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ឆ្លង​កាត់ ៣ ប្រកួត​ ពួក​គេ​រក​បាន​តែ​ ១ ពិន្ទុ​ប៉ុណ្ណោះ

គ្រូ​ព្រះ​ខ័ន​រាជ​ស្វាយរៀងថា ៖«បើ Bangkok United មិន​មក​ប្រកួត​នៅ​កម្ពុជា គឺ​ជា​បញ្ហា​​របស់គេ» Read More »

សម្រែក​«ខ្ញុំ​ត្រូវការ​សន្តិភាព»ទាំង​អ្នក​កីឡា​ និង​ប្រជាពលរដ្ឋគឺ​ចង់បង្ហាញ​ពិភពលោកថា​កម្ពុជា​មិន​ត្រូវ​ការ​សង្គ្រាម

កាល​ពី​រសៀល​ថ្ងៃទី១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​ក្នុង​នោះ​រួម​ទាំង​ផ្នែក​កីឡា​ផង​ដែរ​បាន​ចូលរួម​កម្មវិធី​ «ដើរ​ដើម្បី​សន្តិភាព​» និង​ជា​ការ​បង្ហាញ​ទៅ​ដល់​ពិភពលោក​ថា​កម្ពុជា​មិនត្រូវ​ការ​សង្គ្រាម​នោះ​ទេ។ ថ្លែង​ក្នុង​កម្មវិធី​ដើរ​ដើម្បី​សន្តិភាព​ កីឡាករ​ លន បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ ការ​មក​ចូលរួម​នេះគឺ​រូប​គេ​រួម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ចង់​បង្ហាញ​ដល់​អន្តរជាតិ​ថា​កម្ពុជា​មិន​ត្រូវ​ការ​សង្គ្រាម​នោះ​ឡើយ​។​ សូម​អន្តរជាតិ​ជួយ​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​សៀម​មក​លើ​កម្ពុជា​នៅ​ពេល​នេះ​ផង។​   អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បន្ត​ទៀត​ថា​ កម្មវិធី​ដើរ​ដើម្បី​សន្តិភាព​ នេះ​គឺ​បាន​បង្ហាញ​ពី​ការ​រួបរួម​គ្នា​របស់​ខ្មែរ​គ្រប់​ផ្នែក​ទាំង​អស់​មិន​ថា​សិល្បៈ​ មន្ត្រីរាជការ​ កីឡា​ ឬ​ប្រជាពលរដ្ឋ​ទូទៅ​បាន​សាមគ្គីគ្នា​ និង​គាំទ្រ​ដល់​វីរកងទ័ព​ជួរមុខ​ដែល​កំពុង​ច្បាំង​ជា​មួយ​សត្រូវ។​ កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវបន្ត​សាមគ្គី​គ្នា​ផ្ដល់​កម្លាំង​ចិត្ត​ដល់​វីរកងទ័ព​ខ្មែរ​ និង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​បែប​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​មិន​ថា​ជា​ស្បៀង​អាហារ​ ឬ​របស់​ប្រើប្រាស់​ផ្សេងៗ​នោះ​ឡើយ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ជន​ភៀសសឹក​ និង​ក្រុម​គ្រួសារ​កងទ័ព​ផង​ដែរ។ ចំណែក​កីឡាករ​ សុខ​ ចាន់មាន​ ដែល​មក​ពី​កីឡា​ប៊ូល​ និង​ប៉េតង់​ វិញ​ក៏​បាន​ឲ្យ​ដឹង​នា​ឱកាស​នោះ​ដែរ​ថា​ ការ​មក​ចូលរួម​នេះ​គឺ​មាន​សារសំខាន់​ជា​ខ្លាំង​ដល់​ការ​បង្ហាញ​ទៅ​អន្តរជាតិ​ថា​កម្ពុជា​កំពុង​រង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង។​ កម្ពុជា​មិន​ត្រូវ​ការ​មាន​សង្គ្រាម​ជា​មួយ​បណ្ដា​ប្រទេស​ណា​មួយ​ឡើយ​ និង​សូមឲ្យ​ពិភពលោក​ជួយ​ដោះស្រាយ​ការ​ឈ្លានពាន​មក​​លើ​កម្ពុជា​នេះ​ផង។​ ម្ចាស់​មេដាយ​អន្តរជាតិ​ជា​ច្រើន​គ្រឿង​ខាង​លើ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​គាំទ្រ​ផលិត​របស់​ប្រទេស​សៀម​ដែល​ជា​ប្រទេស​ឈ្លានពាន​មក​លើ​កម្ពុជា​នោះ​ទេ​ ព្រោះ​បើ​បន្ត​ប្រើប្រាស់​ដូច​ជា​ការ​ឧបត្ថម្ភ​ឲ្យ​មក​ធ្វើ​បាប​ខ្មែរ​អីចឹង​ដែរ។ បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍ ​«ដើរ​ដើម្បី​សន្តិភាព​​​» កាល​ម្សិលមិញ​នេះ​គឺ​ដំណើរ​ការ​ចាប់​ពី​ម៉ោង​ ៤​រសៀល​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ចាប់​ពី​ផ្សារ​រាត្រី​ឆ្ពោះ​មក​កាន់​វិមានឯករាជ្យ។​ កម្មវិធី​នេះ​ផង​ដែរ​គឺ​ផ្ដួចផ្ដើម​ឡើង​ដោយ​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា៕ ប្រភព៖ KAMPUCHEATHMEY

សម្រែក​«ខ្ញុំ​ត្រូវការ​សន្តិភាព»ទាំង​អ្នក​កីឡា​ និង​ប្រជាពលរដ្ឋគឺ​ចង់បង្ហាញ​ពិភពលោកថា​កម្ពុជា​មិន​ត្រូវ​ការ​សង្គ្រាម Read More »

វីរកងទ័ព​ ប៊ុង​ តុងធៀន​ ដែល​​ពលី​នេះជា​អតីត​កីឡាករ​ការ៉ាតេ​ និង​ធ្លាប់​ឈ្នះ​មេដាយ​រហូត​ដល់​ ១០​គ្រឿង

​វីរកងទ័ព​ការពារ​ព្រំដែន​ ពលទោ​ ប៊ុង​ តុងធៀន​ ដែល​បាន​ពលី​ក្នុង​សមរភូមិ​ និង​​កំពុង​ធ្វើ​ពិធី​បុណ្យ​សពនៅ​ឯ​ខេត្ត​បាត់ដំបង​នៅ​ពេល​នេះ​ជា​អតីត​កីឡាករ​ការ៉ាតេ​ រួម​ទាំង​ធ្លាប់​ឈ្នះ​មេដាយ​រហូត​ ១០​គ្រឿ​ង​ជូន​ក្លឹប​ និង​ខេត្ត​ទៀត​ផងតាំង​ពី​ឆ្នាំ​២០១៧​ មក​ម្ល៉េះ។ វីរកងទ័ព​ ប៊ុង​ តុងធៀន បាន​ចូល​ហ្វឹកហាត់​កីឡា​ការ៉តេ​ក្នុង​អំឡុង​ឆ្នាំ​២០១៥​ មក​ម្ល៉េះ​ដោយ​កាល​នោះ​ហ្វឹកហាត់​ជា​មួយ​លោក​ នាង ឌឿន ក្នុង​ក្លឹប​មណ្ឌល​កីឡាគុនការ៉ាតេ​ដូ​ ខេត្ត​បាត់ដំបង និងមាន​​កម្រិត​ខ្សែក្រវាត់​ខ្មៅ ១ដាន់​។​ យុវជន​ឆ្នើម​ និង​ជា​វីរកងទ័ព​ដ៏​ក្លាហាន​រូប​នេះ​ធ្លាប់​បាន​ដណ្ដើម​​មេដាយ​រហូត​ដល់​ទៅ​ ១០​គ្រឿង​ឯណោះ​ចាប់​ពី​ចូលរួម​ការ​ប្រកួត​កីឡា​ការ៉ាតេ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ពី​ឆ្នាំ​២០១៧​ រហូត​ដល់​ ឆ្នាំ​២០២៤​ កន្លង​ទៅ​នេះ។​ មេដាយ​ទាំង​ ១០​គ្រឿង​នោះ​រួម​មាន​មេដាយ​មាស ២​ ប្រាក់​ ៣​ និង​សំរឹទ្ធ៤។​ ចំណែក​មេដាយ​ប្រាក់​ ១គ្រឿង​ទៀត​នោះ​គឺ​រូប​គេ​ធ្លាប់​ឈ្នះ​ក្នុង​ការ​ប្រកួត​កីឡា​សិស្សមធ្យមសិក្សា។ បញ្ជាក់​ដែរ​ថា​ វីរកងទ័ព​ការពារ​ព្រំដែន​ ពលទោ​ ប៊ុង​ តុងធៀន​ បាន​ពលី​នៅ​សមភូមិ​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី៨​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ បន្ទាប់​ពី​មាន​ការ​ឈ្លានពាន​របស់​ប្រទេស​សៀម​ ជា​លើក​ទី២​ កាល​ពី​អំឡុង​ថ្ងៃ​ទី៧​ ខែ​ធ្នូ​ រហូត​មក​ដល់​ពេល​នេះ។​ សាកសព​ពលទោ​ ប៊ុង​ តុងធៀន​ ទើប​និង​រក​ឃើញ​ និង​បញ្ជូន​មក​គេហដ្ឋាន​របស់​ខ្លួន​ និង​កំពុ​ងធ្វើ​ពិធី​បុណ្យ​ទៅ​តាម​គន្លង​ប្រពៃណី​ខ្មែរ​នៅ​ឯ​​ភូមិ​រំចេក​ ៥​

វីរកងទ័ព​ ប៊ុង​ តុងធៀន​ ដែល​​ពលី​នេះជា​អតីត​កីឡាករ​ការ៉ាតេ​ និង​ធ្លាប់​ឈ្នះ​មេដាយ​រហូត​ដល់​ ១០​គ្រឿង Read More »

ម្ចាស់ស្បែកជើងមាស Andres Nieto ត្រឡប់មកភ្នំពេញក្រោនវិញ ក្រោយមិនសូវកបនៅលីគកំពូលឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ កីឡាករជម្រើសជាតិកម្ពុជា Andres Nieto បានត្រឡប់មកជាមួយក្លិបភ្នំពេញក្រោនវិញហើយ ក្រោយចាកចេញកន្លះរដូវកាល ទៅលេងឲ្យក្លិប Bhayangkara FC នៅលីគកំពូលឥណ្ឌូនេស៊ី តែមិនសូវកប ផ្ទុយពីប្រកបអាជីពនៅលីគកំពូលកម្ពុជា ដែលតែងរកគ្រាប់បាល់ រហូតឈ្នះស្បែកជើងមាសទៀតផង។ កីឡាករកូឡុំប៊ី សញ្ជាតិខ្មែរ បានបង្ហាញការសប្បាយរីករាយ ក្នុងការត្រឡប់មកបន្ដអាជីពបាល់ទាត់ជាមួយក្រុមសិង្ហក្រហម ក៏ដូចជាប្រទេសកម្ពុជា ដែល Nieto បានចាត់ទុកជាផ្ទះរបស់ខ្លួន ហើយរូបគេ ក៏បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីជួយក្រុមក្នុងការប្រកួតប្រជែង ទាំងលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់អន្ដរជាតិផងដែរ។ គួរដឹងថា ក្រោយចំណាយពេលកន្លះរដូវកាល ជាមួយក្លិប Bhayangkara FC កីឡាករជម្រើសជាតិកម្ពុជារូបនេះ មិនសូវបានបង្ហាញខ្លួននោះទេ ពោលគឺគេបានបង្ហាញខ្លួនត្រឹម ៦ប្រកួត ។ អ្វីដែលមិនសមប្រកបបំផុត គឺ Nieto មិនអាចរកគ្រាប់បាក់ ឬការបញ្ជូនបាល់(Assist)ឲ្យមិត្តរួមក្រុមសូម្បីមួយគ្រាប់ ផ្ទុយកាលពីរដូវកាលមុន ដែលរូបគេលេងនៅលីគកំពូលកម្ពុជា រកបាន ២១គ្រាប់ ដើម្បីគ្រងពានស្បែកជើងមាស ហើយថែមទាំងឈ្នះពានកីឡាករល្អប្រចាំរដូវកាលទៀតផង៕ ប្រភព៖ FRESHNEWS

ម្ចាស់ស្បែកជើងមាស Andres Nieto ត្រឡប់មកភ្នំពេញក្រោនវិញ ក្រោយមិនសូវកបនៅលីគកំពូលឥណ្ឌូនេស៊ី Read More »

សូម្បី Messi ក៏បោះឆ្នោតគាំទ្រ Dembele ដើម្បីឈ្នះពាន The Best FIFA 2025 ដែរ

(បរទេស)៖ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានបោះឆ្នោតគាំទ្រខ្សែប្រយុទ្ធ Ousmane Dembele ដើម្បីទទួលបានពានឯកត្តជន The Best Player Award ប្រចាំឆ្នាំ២០២៥ របស់ FIFA ដែរ។ នេះបើយោងតាមការចេញផ្សាយដោយ Marca។ Messi ដែលធ្លាប់ឈ្នះពាន The Best FIFA បាន ៣លើកផងនោះនៅចន្លោះឆ្នាំ២០១៩ ២០២២ និងឆ្នាំ២០២៣ បានធ្វើការដាក់ពិន្ទុចំពោះជម្រើស ៣នាក់ចុងក្រោយរបស់លោកគឺ Dembele របស់ក្លឹប PSG ចំនួន ៥ពិន្ទុ លេខ២ Kylian Mbappe របស់ Real Madrid ៣ពិន្ទុ និងចុងក្រោយ ១ពិន្ទុទៅលើ Lamine Yamal មកពីក្លឹប FC Barcelona។ គួរបញ្ជាក់ផងថា ចំពោះដំណើរការនៃការជ្រើសរើស The Best FIFA Men’s Player award

សូម្បី Messi ក៏បោះឆ្នោតគាំទ្រ Dembele ដើម្បីឈ្នះពាន The Best FIFA 2025 ដែរ Read More »

ខ្សែការពារសញ្ជាតិអេក្វាឌ័រ Pineida បានស្លាប់នៅក្នុងការបាញ់ប្រហារ

ខ្សែការពារ​អេក្វាឌ័រ Mario Pineida បាន​ស្លាប់​ក្នុង​អាយុ 33 ឆ្នាំ បន្ទាប់​ពី​ត្រូវ​បាន​គេ​បាញ់​នៅទីក្រុង Guayaquil។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Pineida ត្រូវបានបាញ់កាលពីថ្ងៃពុធដោយមនុស្សពីរនាក់ជិះម៉ូតូដែលបើកការបាញ់ប្រហារមកលើគាត់ ម្តាយរបស់គាត់ និងស្ត្រីម្នាក់ទៀតនៅខាងក្រៅហាងមួយនៅភាគខាងជើងនៃទីក្រុងខាងលើ។ ក្រសួងមហាផ្ទៃអេក្វាឌ័របាននិយាយថា ខ្លួនបានបញ្ជូនអង្គភាពប៉ូលីសពិសេសមួយដើម្បីស៊ើបអង្កេត។ ទីក្រុង Guayaquil បានក្លាយជាចំណុចក្តៅសម្រាប់អំពើហិង្សារបស់ក្រុមក្មេងទំនើង និងការជួញដូរគ្រឿងញៀន ជាមួយនឹងឃាតកម្មចំនួន 1,900ករណី ត្រូវបានកត់ត្រានៅចន្លោះខែមករា និងខែកញ្ញា ដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្រទេសអេក្វាឌ័រ។កីឡាករបាល់ទាត់លំដាប់ទីពីរចំនួន 3 នាក់បានស្លាប់នៅក្នុងខែកញ្ញា ហើយកីឡាករក្នុងស្រុកម្នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារកាលពីខែតុលា។Pineida បានឈ្នះពានចំនួនប្រាំបួនសម្រាប់អេក្វាឌ័រចន្លោះឆ្នាំ 2014 និង 2021 ។ គាត់បានចាប់ផ្តើមអាជីពក្លឹបរបស់គាត់នៅ Independiente DV មុនពេលផ្លាស់ទៅក្លឹប Barcelona SC នៅ Guayaquil ក្នុងឆ្នាំ 2016 ។ គាត់ក៏បានចំណាយពេលលេងលក្ខណខ្ចីជើងនៅ Fluminese និង El Nacional ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធបាល់ទាត់អេក្វាឌ័របានថ្កោលទោសចំពោះអំពើហិង្សានេះ និងបានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ Pineida៕ ប្រភព៖ NKDNEWS

ខ្សែការពារសញ្ជាតិអេក្វាឌ័រ Pineida បានស្លាប់នៅក្នុងការបាញ់ប្រហារ Read More »

Scroll to Top