January 4, 2026

រដ្ឋាភិបាលហ្កាបុង ដេញគ្រូបង្វឹក, Aubameyang និងរំសាយក្រុមជម្រើសជាតិ ក្រោយធ្លាក់ពី AFCON

រដ្ឋបាលភិបាលហ្កាបុង បានប្រកាសរឿងដ៏ភ្ញាក់ផ្អើលបំផុតមួយក្នុងពិភពលោក ដោយបានសម្រេចចិត្តរំសាយសកម្មភាពក្រុមបាល់ទាត់ជម្រើសជាតិទាំងស្រុង ព្រមទាំងដេញគ្រូបង្វឹក ពិសេសបានដេញកីឡាករសំខាន់បំផុតក្នុងក្រុម Pierre Emerick Aubameyang។ រឿងនេះកើតឡើងក្រោយក្រុមធ្លាក់ចេញពីពានរង្វាន់ Africa Cup of Nations ត្រឹមវគ្គពូល ចាញ់រាល់ការប្រកួតទាំងអស់។ កាលពីថ្ងៃទី១ មករា ឆ្នាំ ២០២៦ រដ្ឋមន្ត្រីកីឡាហ្កាបុង បានចេញមុខប្រកាសតាមកញ្ចក់ទូរទស្សន៍ បញ្ជាក់ពីការសម្រេចចិត្តផ្អាកដំណើរការក្រុមបាល់ទាត់ជម្រើសជាតិ។ បន្ទាប់ពីក្រុមធ្វើបានល្អ បញ្ចប់ចំណាត់ថ្នាក់បាតតារាងក្នុងពូល B ក្នុងពានរង្វាន់ AFCON និងបានធ្លាក់ចេញត្រឹមវគ្គចែកពូល។ ការប្រកួតពានរង្វាន់ AFCON ឆ្នាំ ២០២៥ កំពុងរៀបចំនៅក្នុងប្រទេសម៉ារ៉ុក។ ការបង្ហាញទម្រង់លេងដ៏អាក្រក់ និងអន់បំផុតមិនធ្លាប់មាន នៅក្នុងព្រឹត្តិការណ៍ AFCON ឆ្នាំ ២០២៥ របស់ក្រុមជម្រើសជាតិហ្កាបុង ត្រូវបានរដ្ឋាភិបាលពួកគេចាត់ទុកថាជារឿងអាម៉ាស់បំផុតក្នុងវិស័យបាល់ទាត់របស់ពួកគេ។ ជាហេតុនាំឱ្យរដ្ឋាភិបាលសម្រេចចិត្តផ្អាកសកម្មភាពក្រុមជម្រើសជាតិរហូតដល់ថ្ងៃប្រកាសបើកឱ្យដំណើរជាថ្មីឡើងវិញ។ ស្ថិតក្នុងពូល F នៃការប្រកួតនោះ ក្រុមហ្កាបុង ដែលដឹកនាំដោយអតីតខ្សែការពារជំនាន់មុន លោក Thierry Mouyouma បានចាញ់ការប្រកួតក្រោមថ្វីជើងក្រុមកាមេរូន និងម៉ូសំប៊ិក លទ្ធផល ២-០ ទាំងពីរប្រកួត។ ចំណែការប្រកួតចុងក្រោយ ចាញ់ក្រុមកូតឌីវ័រ លទ្ធផល ៣-២ នៅទីក្រុង Marrakech ហើយរឿងអាម៉ាស់បំផុតគឺកូតឌីវ័រ គឺដាក់ត្រឹមកីឡាករឈុតទី២ របស់ពួកគេឱ្យចូលលេង​ ក្នុងការប្រកួតនោះប៉ុណ្ណោះ។ បន្ទាប់ពីចប់ភារកិច្ចក្នុងជម្រើសជាតិភ្លាម ទាំងកីឡាករខ្សែប្រយុទ្ធ Aubameyang និងខ្សែការពារ Ecuele Manga ដែលបានលេងការប្រកួតចុងក្រោយជាមួយហ្កាបុង បានវិលត្រឡប់ទៅក្លិប Olympique de Marseille នៅប្រទេសបារាំងវិញភ្លាមៗដូចគ្នា។ ការវិលត្រឡប់លឿននោះក្នុងហេតុផលព្យាបាលបញ្ហារបួសសាច់ដុំ។  […]

រដ្ឋាភិបាលហ្កាបុង ដេញគ្រូបង្វឹក, Aubameyang និងរំសាយក្រុមជម្រើសជាតិ ក្រោយធ្លាក់ពី AFCON Read More »

Man Utd គ្មានផែនការនាំយកកីឡាករថ្មីមករួមក្រុមឡើយ ពេលទីផ្សារដោះដូរខែមករាបើក

អ្នកចាត់ការទូទៅក្រុម Manchester United លោក Ruben Amorim បានចេញមុខអះអាងថាក្រុមគ្មានផែកការឡើយ ក្នុងការនាំយកកីឡាករថ្មីមករួមក្រុម នៅពេលទីផ្សារដោះដូរពាក់កណ្តាលរដូវកាលខែមករា បានបើកដំណើរការ​។​ បុរសសញ្ជាតិព័រទុយហ្កាល់ រក្សាជំហរជឿជាក់លើកូនក្រុមដែលកំពុងមាន ទោះក្រុមកំពុងតែប្រជែងកៅអី UEFA Champions League ក៏ដោយ។ Man Utd ដែលត្រូវធ្វើដំណើរទៅជួបក្រុម ​Leeds United នៅថ្ងៃទី៤ មករា បច្ចុប្បន្នជាក្រុមឈរលេខ ៦ ក្នុងតារាង Premier League។ បើពួកគេឈ្នះការប្រកួតទល់នឹងក្រុមមានកម្រិតលេខ ១៦ លើកនេះ នោះក្រុមទាំងមូលនឹងអាចឡើងទៅឈរនៅលេខ ៤ ក្នុងតារាង។ ប៉ុន្តែបើស្មើ ឬចាញ់​ ក្រុមក្រោមការដឹកនាំរបស់បុរសវ័យ ៤០ឆ្នាំ នឹងបាត់ឱកាសឡើងឈរចំណោមកំពូលតារាងទាំង ៤ (Top 4)។ រយៈកាលចុងក្រោយនេះ ក្រុមស្ថិតក្រោមការដឹកនាំរបស់បុរសសញ្ជាតិព័រទុយហ្កាល់ ក៏សម្បូរទៅដោយកីឡាកររបួសច្រើន ស្របពេលកីឡាករខ្លះជាប់ភារកិច្ចជួយក្រុមជម្រើសជាតិប្រកួតនៅពានរង្វាន់អាហ្រ្វិក Africa cup of nations ​(AFCON)។ Man Utd ពេលនេះ មានគម្លាតពិន្ទុត្រឹម ៣ពិន្ទុ ពីក្រុមលេខ ៤ Liverpool និង ១ពិន្ទុ ឈរពីក្រោមក្រុម Chelsea ដែលនៅលេខ ៥។ នៅពេលត្រូវបានអ្នកកាសែតសួរនាំអំពីការស្វែងរកកីឡាករថ្មី ក្នុងពេលទីផ្សារដោះដូរពាក់កណ្តាលរដូវកាលបើក។ លោក Amorim ក៏បានឆ្លើយដោយមិនស្ទាក់ស្ទើរថា ក្រុមគ្មានផែនការលើកីឡាករថ្មីឡើយ។  «យើងមិនមានការជជែកណាមួយបានធ្វើឡើងនោះទេ សម្រាប់ការផ្លាស់ប្តូរសមាជិកក្នុងក្រុមនៅពេលនេះ។ យើងកំពុងស្ថិតក្នុងការវិវត្តិខ្លួនជាក្រុម

Man Utd គ្មានផែនការនាំយកកីឡាករថ្មីមករួមក្រុមឡើយ ពេលទីផ្សារដោះដូរខែមករាបើក Read More »

Arsenal ពង្រីកគម្លាតនាំមុខកំពូលតារាង, Aston Villa ឡើងលេខ ២ រីឯ Wolves ឈ្នះលើកដំបូង

ក្រុម Arsenal ផ្តួលក្រុមឡើងជើង AFC Bournemouth លទ្ធផល ៣-២ ថ្ងៃទី៣ មករា បន្តពង្រីកគម្លាតការនាំមុខនៅកំពូលតារាងក្របខណ្ឌ Premier League រហូតដល់ទៅ ៦ពិន្ទុ។ ចំណែក Aston Villa ហក់ឡើងលេខ ២ ក្រោយឈ្នះ Nottingham Forest ៣-១ ហើយ Wolverhampton Wanderers រកបានជ័យជម្នះលើកដំបូងនៅរដូវកាល ២០២៥-២៦។ ដំបូងក្រុមរហស្សនាមកាំភ្លើងធំ ត្រូវបានក្រុមម្ចាស់ផ្ទះបើកការនាំមុខមុនតាំងនាទី១០ ប៉ុន្តែកីឡាករខ្សែការពារ Gabriel Magalhaes រកបានគ្រាប់តាមស្មើនៅនាទី១៦ ដែលជាការប្រកួតក្នុងវគ្គទីមួយ។ ចូលវគ្គទីពីរ Arsenal រកបាន ២គ្រាប់បន្ថែម ដោយកីឡាករ Declan Rice ស៊ុត ២គ្រាប់ នាទី៥៤ និង៧១ មុនពេលក្រុមម្ចាស់ផ្ទះតាមរកគ្រាប់បាល់ទី២ របស់ពួកគេមកវិញ នៅនាទី៧៦។ ក្រុមក្រោមការដឹកនាំរបស់លោក Mikel Arteta បានព្យាយាមរក្សាការនាំមុខរហូតបញ្ចប់ការប្រកួតដណ្តើមបាន ៣ពិន្ទុ ចេញពីកីឡដ្ឋាន Vitality។ ជ័យជម្នះបានរុញឱ្យ Arsenal បន្តនាំមុខនៅលើកំពូលតារាង Premier League ព្រមទាំងពង្រីកគម្លាតការនាំមុខរហូតដល់ ៦ពិន្ទុ។ ក្រុមកាំភ្លើងធំពេលនេះរកបាន ៤៨ពិន្ទុ ពីការប្រកួតសរុបចំនួន ២០សប្តាហ៍រួចមក។ ចំណែក Aston Villa ដែលទើបចាញ់ការប្រកួតទល់ Arsenal កាលពីសប្តាហ៍មុន ចុងឆ្នាំ ២០២៥ ក្នុងលទ្ធផល ៤-១ នៅពេលនេះ ពួកគេលោតឡើងឈរលេខ ២ បន្ទាប់ពីផ្តួលក្រុម Nottingham Forest លទ្ធផល ៣-១ នៅថ្ងៃទី៣ មករា។ ផ្តួល Nottingham

Arsenal ពង្រីកគម្លាតនាំមុខកំពូលតារាង, Aston Villa ឡើងលេខ ២ រីឯ Wolves ឈ្នះលើកដំបូង Read More »

Shields លេចធ្លោខ្លាំងក្នុងលីគឥណ្ឌា ២ រដូវកាលចុងក្រោយ មុនផ្លាស់មក ព្រះខ័នរាជស្វាយរៀង

ក្លិប ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការអំពីការនាំចូលខ្សែបម្រើថ្មីសញ្ជាតិ ស្កុតលែនដ៍ Connor Shields ដែលមានបទពិសោធជោគជាំលេងនៅតំបន់ អឺរ៉ុប និងចុងក្រោយលេងនៅលីគកំពូល ឥណ្ឌា ជាមួយក្រុម Chennaiyin FC។ ការនាំចូលខ្សែបម្រើសញ្ជាតិ ស្កុតលែនដ៍ វ័យ ២៨ ឆ្នាំនៅពេលនេះ គឺដើម្បីពង្រឹងក្រុម ក្នុងការប្រកួតពានអន្តរជាតិ ASEAN Club Championship Shopee Cup និង AFC Challenge League។ យ៉ាងណា វត្តមានរបស់ Connor Shields នឹងមិនអាចចូលលេងក្នុងលីគកំពូល កម្ពុជា (Cambodian Premier League) បានទេ ព្រោះបច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេសគ្រប់ ៦ នាក់ហើយ។   ការមកដល់របស់ Connor Shields ត្រូវបានអ្នកគាំទ្រចាត់ទុក នឹងក្លាយជាកម្លាំងចលករបន្ថែមសម្រាប់ ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតប្រជែងពានអន្តរជាតិ ព្រោះរូបគេជាកីឡាករម្នាក់ ដែលមានបទពិសោធច្រើនលេងនៅតំបន់ អឺរ៉ុប និង អាស៊ី ហើយក៏ជាកីឡាករម្នាក់

Shields លេចធ្លោខ្លាំងក្នុងលីគឥណ្ឌា ២ រដូវកាលចុងក្រោយ មុនផ្លាស់មក ព្រះខ័នរាជស្វាយរៀង Read More »

អបអរសាទរកីឡាករស្គីទឹកកកកម្ពុជា ទទួលបានមេដាយមាស ៨គ្រឿង ពីការប្រកួតនៅទីក្រុងហុងកុង

(ភ្នំពេញ)៖ ជាថ្មីម្តងទៀតអបអរសាទរដល់កូនខ្មែរកីឡាករស្គីទឹកកក មកពី Ice Dome Cambodia របស់កម្ពុជា ចូលរួមកម្មវិធីប្រកួតស្គីទឹកកក នៅទីក្រុងហុងកុង ប្រទេសចិន ដឹកនាំដោយលោកគ្រូបង្វឹក សេន ប៊ុនធឿន រយៈពេល០១ថ្ងៃ នៅថ្ងៃ០៤ ខែមករា ឆ្នាំ២០២៦ ខាងប្រទេសកម្ពុជា មានកីឡាករ ចូលរួមចំនួន ០៣នាក់ ក្នុងនោះកីឡាករ ០២នាក់ ត្រូវប្រកួតចំនួន ០២វិញ្ញាសារ និងកីឡាករ ០១ម្នាក់ទៀត ត្រូវប្រកួត ០៤វិញ្ញាសារ ផងដែរ។ សមាជិកកីឡាករដែលមកចូលរួមប្រកួតកីឡាស្គីទឹកកក មានចំនួន ១០០នាក់។ ហេីយពួកយេីងមានមោទនភាពចំពោះក្រុមកីឡាករស្គីទឹកកកកម្ពុជា បានទទួលមេដាយមាស ០៨គ្រឿង។ សូមបញ្ជាក់បន្ថែមថា លោកគ្រូ សេន ប៊ុនធឿន ក៏បានសំណូរពរ សូមឱ្យបងប្អូនងាកមកចាំអារម្មណ៍បន្ថែមទៀត ក្នុងកីឡាស្គីកទឹកកក របស់ប្រទេសកម្ពុជា យេីងផងដែរ៕ ប្រភព៖ FRESHNEWS

អបអរសាទរកីឡាករស្គីទឹកកកកម្ពុជា ទទួលបានមេដាយមាស ៨គ្រឿង ពីការប្រកួតនៅទីក្រុងហុងកុង Read More »

ខ្សែប្រយុទ្ធMbappeនឹងអវត្តមានពេល Real Madrid បើកទ្វារផ្ទះស្វាគមន៍ Betisយប់នេះ

អ្នកចាត់ការ Xabi Alonso បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹប Real Madrid នឹងខកខានការប្រកួតក្នុងផ្ទះនៃកម្មវិធីអេស្ប៉ាញ LaLiga នៅថ្ងៃអាទិត្យទល់នឹងក្រុម Real Betis ដោយសារតែរបួសជង្គង់ ប៉ុន្តែកំពុងជំរុញឱ្យមានវត្តមានសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup នៅសប្តាហ៍ក្រោយជាមួយនឹងក្រុម Atletico Madrid។ ប្រធានក្រុមជម្រើសជាតិបារាំងអាយុ 27 ឆ្នាំដែលតាមស្មើកំណត់ត្រាក្លឹបរបស់ Cristiano Ronaldo នៃការស៊ុតបញ្ចូលទីបាន 59 គ្រាប់ក្នុងមួយឆ្នាំសម្រាប់ក្រុម Real ក្នុងជ័យជម្នះ 2-0 លើក្រុម Sevilla កាលពីថ្ងៃទី 20 ខែធ្នូនោះ មានរបួសជង្គង់ខាងឆ្វេងរបស់គាត់។ លោកAlonso បានប្រាប់អ្នកយកព័ត៌មានថា “យើងពិតជាគ្មានវត្តមានរបស់ Kylian។ យើងត្រូវមានជំនឿច្រើនលើអ្នកដែលនឹងចូលលេងនៅថ្ងៃស្អែក។ ឥឡូវនេះយើងនឹងឃើញហើយ យើងត្រូវរង់ចាំមើលថាតើអ្វីៗមានការវិវត្តទៅមុខ ហើយយើងនឹងធ្វើគ្រប់យ៉ាងដើម្បីយកគាត់មកវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។តើនៅពេលណាឆាប់តាមដែលអាចធ្វើទៅបាន? នោះជាសំណួរ។ ខ្ញុំមិនដឹងទេ។ ពាន Super Cup? យើងសង្ឃឹមថាគាត់នឹងអាចត្រលប់មកវិញ”។ កូនក្រុមរបស់

ខ្សែប្រយុទ្ធMbappeនឹងអវត្តមានពេល Real Madrid បើកទ្វារផ្ទះស្វាគមន៍ Betisយប់នេះ Read More »

Scroll to Top