January 12, 2026

កីឡាករឥណ្ឌូណេស៊ី Gimnastiar រងបម្រាមពីបាល់ទាត់មួយជីវិត ​ក្រោយហក់ធាក់គូប្រកួតរហូតចូលពេទ្យ

កីឡាករបាល់ទាត់ឥណ្ឌូណេស៊ី Muhammad Hilmi Gimnastiar  បានរងបម្រាមពីសកម្មភាពបាល់ទាត់អស់មួយជីវិត បន្ទាប់ពីហក់ធាក់គូប្រជែងចំដើមទ្រូងដោយចេតនា រហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ទង្វើរបស់ Gimnastiar  ត្រូវបានគេចាត់ទុកថាជាការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតប្រចាំប្រវត្តិសាស្ត្របាល់ទាត់ឥណ្ឌូណេស៊ី។ ហេតុការណ៍ដែលកីឡាករ Gimnastiar មកពីខេត្ត Putra Jaya បានបង្កឡើងក្នុងការប្រកួតស្ថិតក្នុងលីគកម្រិតទី៤ ប្រចាំឥណ្ឌូណេស៊ី ក្នុងជំនួបរវាងក្រុមរបស់គេ PS Putra Jaya Pasuruan និង Perseta 1970។  សកម្មភាពត្រូវបានអ្នកគាំទ្រថតបាន បង្ហាញថាខ្សែបម្រើ Hilmi Gimnastiar បានហក់ធាក់លើគូប្រកួតចំដើមទ្រូង ហើយដួលលើទីលានភ្លាមៗ មុនបញ្ជូនទៅមន្ទីរពេទ្យ។  ហេតុផលមួយទៀតត្រូវបានគេលើកឡើង ទំនងមកពីក្រុម PS Putra Jaya ត្រូវគូប្រកួតនាំមុខមុន ៤-០ ទើបធ្វើឱ្យកីឡាករ Hilmi ផ្ទុះកំហឹងបាត់ម្ចាស់ការមិនខ្វល់ពីការដណ្តើមបាល់ តែបង្កហិង្សាលើគូប្រកួតទៅវិញ។ បន្ទាប់ពីបង្កគ្រោះថ្នាក់លើគូប្រកួតរួច កីឡាករ Muhammad Hilmi Gimnastiar ក៏ទទួលបានកាតក្រហម។ តែក្រោយមក គណៈកម្មាធិការវិន័យបាល់ទាត់ឥណ្ឌូណេស៊ី បានសម្រេចចិត្ត​ដាក់បម្រាមលើកីឡាកររូបនេះ ពីសកម្មភាពបាល់ទាត់អស់មួយជីវិត និងប្រាក់ប្រមាណ ១៥០ដុល្លារប៉ុណ្ណោះ។ […]

កីឡាករឥណ្ឌូណេស៊ី Gimnastiar រងបម្រាមពីបាល់ទាត់មួយជីវិត ​ក្រោយហក់ធាក់គូប្រកួតរហូតចូលពេទ្យ Read More »

Man Utd អស់ឱកាសប្រជែងពានរដូវកាលនេះ ក្រោយធ្លាក់ចេញពី FA Cup

លោក Darren Fletcher អ្នកចាត់ការបណ្តោះអាសន្នរបស់ក្រុម Manchester United និយាយថាការធ្លាក់ចេញពីពានរង្វាន់ FA Cup ជុំទី៣ ក្រោមថ្វីជើង Brighton & Hove Albion បង្ហាញពីភាពកម្សោយរបស់ក្រុមកីឡាករទាំងមូល។ FA Cup ជាពានរង្វាន់ទី២ បន្ទាប់ពី EFL Cup ដែលក្រុមរហស្សនាមបិសាចក្រហមអស់ឱកាសប្រជែង នៅរដូវកាល ២០២៥-២៦ នេះ។ បរាជ័យក្នុងលទ្ធផល ២-១ ស្ថិតក្នុងកីឡដ្ឋាន Old Trafford បានធ្វើ ឱ្យក្តីសង្ឃឹមរបស់ Man Utd ក្នុងការប្រជែងពានរង្វាន់ឱ្យបានរដូវកាលនេះ ត្រូវរលាយ ព្រោះតែក្រុមពុំមានពានរង្វាន់ណាត្រូវប្រជែងបន្តទៀតឡើយ។ ស្របពេលឱកាសប្រជែងពាន Premier League ដែលសល់មួយចុងក្រោយ ជារឿងមិនងាយនឹងទៅរួច។ កីឡាករដើរចេញពីទីលានប្រកួតដោយទឹកមុខក្រៀមក្រំ និងអស់សង្ឃឹម ខណៈអ្នកគាំទ្រនាំគ្នាស្រែកជេរប្រមាថ ស្តីបន្ទោសការបង្ហាញទម្រង់លេងដ៏អន់របស់ក្រុម។ នៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Fletcher ជាគ្រូបង្វឹកក្រុមអាយុក្រោម ១៨ឆ្នាំ Man Utd រួចផ្លាស់កាន់តំណែងអ្នកចាត់ការបណ្តោះអាសន្ននៅក្រុមធំ បានបង្ហាញអស់គ្មានសល់

Man Utd អស់ឱកាសប្រជែងពានរដូវកាលនេះ ក្រោយធ្លាក់ចេញពី FA Cup Read More »

Pro Esports ស្គាល់​រស​ជាតិ​ពាន​លើក​​ដំបូង​ ក្រោយ​ឈ្នះ​ជើង​ឯក​ថ្នាក់​ជាតិ

ក្រុម​កីឡាអេឡិចត្រូនិក Pro Esports បាន​ឈ្នះ​ពាន​រង្វាន់​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្រុម បន្ទាប់​ពី​បាន​ឈ្នះ​​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​​ថ្នាក់​ជាតិ ឆ្នាំ ២០២៥ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា ឆ្នាំ ២០២៦។ មុន​ពេល​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ថ្នាក់​ជាតិ​នេះ ក្រុម Pro Esports ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​គិត​ចាប់​តាំង​ពី វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​មិន​ស្គាល់​បរាជ័យ​ទាល់​តែ​សោះ​ពោល​គឺ​ឈ្នះ​គ្រប់​ការ​ប្រកួត​តែ​ម្តង។   គិត​ចាប់​តាំង​ពី​ឆ្នាំ ២០២៣ រហូត​ដល់ ដើម​ឆ្នាំ ២០២៦ ក្រុម Pro  Esports ធ្លាប់​បាន​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​ចំនួន ៩​ លើកហើយ ប៉ុន្តែ​មិន​ធ្លាប់ឈ្នះ​ពាន​ឡើយ។ ទើប​តែដើម​ឆ្នាំ ២០២៦​នេះ ពួក​គេ​បាន​ឈ្នះ​ជើង​ឯក​ជា​លើក​ដំបូង។ ការ​ប្រកួត​​ ​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ ២០២៥ ចាប់​ពី​ថ្ងៃ​ទី៥ ដល់ ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ ២០២៥ នៅ​មជ្ឈមណ្ឌល​កីឡា T.Y Media Esports Center ដោយ​មាន​​ចំនួន ៤ វិញ្ញាសា គឺ eFootball

Pro Esports ស្គាល់​រស​ជាតិ​ពាន​លើក​​ដំបូង​ ក្រោយ​ឈ្នះ​ជើង​ឯក​ថ្នាក់​ជាតិ Read More »

វឿន វាសនា រកបានពិន្ទុច្រើនជាងគេ ២ ប្រកួតជាប់គ្នា ក្នុងជ័យជម្នះ ២ លើកចុងក្រោយនៅលីគតៃវ៉ាន់

កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា នៅតែបង្ហាញសក្តានុពលដ៏ខ្លាំងក្លារបស់ខ្លួន ក្នុងលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) ដោយការប្រកួត ២ ប្រកួតចុងក្រោយ រូបគេរកបានពិន្ទុច្រើនជាងគេទាំង ២ ប្រកួត និងជួយឱ្យ Win Streak ឈ្នះ ២ ប្រកួតជាប់គ្នា។ រម្លឹកនៅក្នុងការប្រកួតសប្តាហ៍ទី ១៣ កន្លងទៅ ក្រុមបាល់ទះ Win Streak បានទទួលជ័យជម្នះទាំង ២ ប្រកួត ដោយការប្រកួតទល់នឹងក្រុម Taoyuan Cloud Leopard កាលពីថ្ងៃ សៅរិ៍ ទី ១០ ខែ មករា បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ១។ ចំណែកការប្រកួតទល់នឹងក្រុម Taiwan Steel Swan បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ២។ វឿន វាសនា បានដើរតួយ៉ាងសំខាន់នៅក្នុងការប្រកួតទាំង ២

វឿន វាសនា រកបានពិន្ទុច្រើនជាងគេ ២ ប្រកួតជាប់គ្នា ក្នុងជ័យជម្នះ ២ លើកចុងក្រោយនៅលីគតៃវ៉ាន់ Read More »

លន បញ្ញា ត្រូវ​ចារ​ឈ្មោះ​​នៅ BoxRec ក្រោយផ្តួល Zakaria ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ WKN

ជើង​ខ្លាំង​គុន​ខ្មែរ លន បញ្ញា បាន​ក្លាយ​ជា​​កីឡាករ​កម្ពុជា​ទី​១​​​សម្រាប់​ការ​​ទទួល​បាន​​​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក WKN បន្ទាប់​ពី​បាន​ផ្តួល​​​កីឡាករ​ម៉ារ៉ុក Zakaria Rouigate ឲ្យ​បោះ​បង់​ចោល​ការ​ប្រកួត​ក្នុង​ទឹក​ទី១ នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា ឆ្នាំ ២០២៦។   ការ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​ដែល​អ្នក​គាំទ្រ​​គិត​ថា នឹង​ជក់​ចិត្ត​ដិត​អារម្មណ៍​ខ្លាំង ប៉ុន្តែ​ចំណាយ​ពេល​មិន​ដល់ ១ ទឹក​ផង​ក៏​បញ្ចប់​ទៅ​ដោយ​កីឡាករ​កម្ពុជា លន បញ្ញា យក​ជើង​ឆ្វេង​ធាក់​លើ​មុខ​របស់​កីឡាករ Zakaria Rouigate ដែលធ្វើ​ឲ្យ​មាន​បញ្ហា​ឈឺ​ចាប់​ប្រអប់​មាត់​ខ្លាំង។ ក្រោយ​អាជ្ញា​កណ្តាល​រាប់​១១០ កីឡាករ​ម៉ារ៉ុក​រូប​នេះ​មិន​អាច​បន្ត​ការ​ប្រកួត​បាន​ទេ​ ដូច្នេះ​ខ្សែ​ក្រវាត់​បាន​ធ្លាក់​ទៅ​ លន បញ្ញា។ នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ-WKN ទី​១ បន្ទាប់​ពីមាន​​កិច្ច​សហការ​រវាង សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​បណ្តាញ​ឃីក​បុក​ស៊ីង​ពិភព​លោក។ WKN បាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដ៏​ជោគជ័យ​នៃ​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ។ ផេក​ផ្លូវ​ការ​បាន​សរសេរ​ថា ៖«យើង​ខ្ញុំ​ពិត​ជា​រីក​រាយ​យ៉ាង​ខ្លាំង ហើយ​មាន​មោទនភាព​​​បំផុត​ដែល​​​រក​ឃើញ​ម្ចាស់​ជើង​ឯក WKN គុន​ខ្មែរ​ទី១​ដែលឥឡូវ​នេះ​ចូល​ក្នុង​ប្រវត្តិ​សាស្ត្រ​ផ្លូវ​ការ​របស់​ពួក​យើង»។   លោក Stephane Cabrera ប្រធាន​បណ្តាញឃីក​បុក​ស៊ីង​ពិភ​លោក​​ធ្លាប់​បាន​លើក​ឡើង​ថា លោក​ពិត​ជា​មាន​មោទនភាពខ្លាំង​ណាស់​ដែល​បាន​កំពុង​ធ្វើ​ការយ៉ាង​ល្អ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដើម្បី​អភិវឌ្ឍ​​កីឡា​អត្តសញ្ញាណ​ខ្មែរ​រីក​ចម្រើន​លើ​ឆាក​អន្តរជាតិ។ អ្វី​ដែលកាន់​តែ​ពិសេស​សម្រាប់​ការ​ប្រកួត​គុន​ខ្មែរ​ WKN គឺ រាល់​ការ​ប្រកួត​នឹងកត់​ត្រា​ជា​ផ្លូវ​ការ នៅ BoxRec

លន បញ្ញា ត្រូវ​ចារ​ឈ្មោះ​​នៅ BoxRec ក្រោយផ្តួល Zakaria ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ WKN Read More »

គ្រាប់បាល់ជុំទីបីFA Cup កើតឡើងច្រើនបំផុតប្រវត្តិសាស្ត្ររយៈពេល69ឆ្នាំ

គ្រាប់​បាល់ ភាព​ភ្ញាក់​ផ្អើល និង​កម្លាំង​អ្នក​គាំទ្រ​បានបំបែកឯតទគ្គកម្មរបស់កម្មវិធីពានរង្វាន់ FA Cup ចុងសប្តាហ៍នេះ។ កំណត់ត្រាគ្រាប់បាល់នៃជុំទីបីបានកើតមានច្រើនបំផុតក្នុងរយៈពេល69ឆ្នាំ មានតែបីដងប៉ុណ្ណោះដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងក្នុងជុំទី 3 នៃ FA Cup ចាប់តាំងពីដំណាក់កាលនៃការប្រកួតដំបូងមាន 32 ប្រកួតក្នុងឆ្នាំ 1925-26 (មិនរាប់បញ្ចូលឆ្នាំ 1945-46 នៅពេលដែលការប្រកួតជើងពីរត្រូវបានលេង)។ សរុប 124 គ្រាប់ត្រូវបានស៊ុតបញ្ចូលទីនៅទូទាំង 30 ប្រកួតថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាមធ្យម 4.1 គ្រាប់ក្នុងមួយប្រកួត ជាមួយនឹងការប្រកួតពីរទៀតនៅតែត្រូវលេង រវាងជើងឯក Premier League Liverpool និង League One Barnsley នៅថ្ងៃចន្ទ និង League Two Salford City និង Swindon Town នៅថ្ងៃអង្គារ។ គ្រាប់បាល់ទាំងនោះតែបួនគ្រាប់ប៉ុណ្ណោះត្រូវបានគេរកបាននៅម៉ោងបន្ថែម។ កំណត់ត្រាក្នុងសតវត្សកន្លងមកនេះនៅតែជាគ្រាប់បាល់ចំនួន 138គ្រាប់ ជុំទី 3 ក្នុងឆ្នាំ 1926-27

គ្រាប់បាល់ជុំទីបីFA Cup កើតឡើងច្រើនបំផុតប្រវត្តិសាស្ត្ររយៈពេល69ឆ្នាំ Read More »

Scroll to Top