Admin

Salah បង្ហាញជម្រើស ៥ នាក់ក្នុងក្តីស្រមៃរបស់ខ្លួន មានទាំង M10 និង CR7

ខ្សែប្រយុទ្ធឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah បាន​បង្ហាញជម្រើស ៥ នាក់ក្នុងក្តីស្រមៃរបស់ខ្លួន ខណៈក្នុងនោះមានទាំង Cristiano Ronaldo និង Lionel Messi។ ថ្លែងនៅក្នុងកិច្ចសម្ភាសខ្លីមួយជាមួយទំព័រ Ballon d’Or ខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប វ័យ ៣៣ ឆ្នាំ បានជ្រើសរើសកីឡាករឆ្នើមៗ ៥ នាក់ ដែលជាជម្រើសក្នុងក្តីស្រមៃរបស់ខ្លួន។ ក្នុងនោះ Salah បានជ្រើសរើស Leo Messi, Cristiano Ronaldo, Zinedine Zidane, Ronaldo Nazario និងរូបគាត់ខ្លួនឯង។ ចំពោះកីឡាករទាំង ៥ នាក់ខាងលើ ដែល Salah បានជ្រើសរើស ហាក់មានការភ្ញាក់ផ្អើលដែរ ដោយក្នុងចំណោមកីឡាករទាំង ៥ នាក់នោះ គឺពុំមានអ្នកចាំទី ខ្សែការពារ ឬ ខ្សែបម្រើសូម្បីម្នាក់ ពោលគឺសុទ្ធតែជាខ្សែប្រយុទ្ធសុទ្ធតែម្តង៕ ប្រភព៖ KAMPUCHEATHMEY

Salah បង្ហាញជម្រើស ៥ នាក់ក្នុងក្តីស្រមៃរបស់ខ្លួន មានទាំង M10 និង CR7 Read More »

កុំ​ភ្លេច រសៀល​​នេះ​ ក្រុម​ U20 នារី​កម្ពុជា​ ប្រកួត​ជា​មួយ​ ក្រុម​នារី​ លីប៉ង់ នៅ​​ចិន

ក្រុម​បាល់ទាត់ជម្រើស​ជាតិ​នារី​កម្ពុជា​អាយុ​​២០​ឆ្នាំ (U20) ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ U20 នារីលីប៉ង់ វេលា​ម៉ោង​ ២:៣០​នាទី រសៀល ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ ២០២៥ វគ្គ​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​នារី​អាស៊ី AFC U20 Women’s Asian Cup 2026 នៅ​ប្រទេស​ចិន។ នេះ​ជា​ស្ថិតិ​ថ្មី​សម្រាប់​ក្រុម​បាល់ទាត់​នារី​កម្ពុជា​​អាយុ​ ២០​ឆ្នាំ​ដែល​មាន​ឈ្មោះ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​នារី​កម្រិត​អាស៊ី ពី​ព្រោះ​កន្លង​មក​មិន​ធ្លាប់​បាន​ចូល​​រួម​ឡើយ ហើយ​មាន​តែ​ក្រុម​ធំ​ប៉ុណ្ណោះ​ដែល​មាន​សកម្មភាព​លើ​ឆាក​អន្តរជាតិ។ ក្រុម​នារី​កម្ពុជា ស្ថិត​នៅ​ពូល E ដែល​មាន​ក្រុម​នារី​ម្ចាស់​ផ្ទះ ចិន លីប៉ង់ និង​ស៊ីរី។ នៅ​ថ្ងៃ​ទី​៨ ក្រុម​នារី​កម្ពុជា ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​ ចិន និង​ចុង​ក្រោយ ប៉ះ ក្រុម​នារីស៊ីរី នៅ​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ ២០២៥។ ការ​ប្រកួត​នេះ​ក្រុម​នីមួយ​ៗ​មាន​ពេល​វេលា​សម្រាក​តែ​២​ថ្ងៃ​ប៉ុណ្ណោះ។ សូម​បញ្ជាក់​ថា ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​នេះ​មាន​ក្រុម​ចំនួន ​៣៣ ដែល​ត្រូវ​បាន​បែង​ចែក​ជា ៨ ពូល ហើយពូល​ចំនួន ៧​ មាន​ ៨​ក្រុម និង​ ១

កុំ​ភ្លេច រសៀល​​នេះ​ ក្រុម​ U20 នារី​កម្ពុជា​ ប្រកួត​ជា​មួយ​ ក្រុម​នារី​ លីប៉ង់ នៅ​​ចិន Read More »

លោក ឃួន ឡាបូរ៉ាវី៖ ក្រុមនារីកម្ពុជា អវត្តមានកីឡាការិនីឆ្នើមច្រើនរូប នៅ Serenity Cup 2025

ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយវៀតណាម ក្នុងពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Lach Tray វេលាម៉ោង ៧:៣០យប់។ លោក ឃួន​ ឡាបូរ៉ាវី គ្រូជំនួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា អះអាងថាទម្រង់លេង របស់កូនក្រុម នឹងមិនសូវលេចធ្លោដូចការប្រកួតក្នុងដី កន្លងមកនោះទេ ដោយសារតែបាត់សមាជិកឆ្នើមៗ ច្រើនរូប ដោយជំនួសសមាសភាពថ្មីវិញ។ ការប្រកួតពានរង្វាន់ ASEAN MSIG Serenity Cup 2025 ដែលធ្វើនៅប្រទេសវៀតណាម នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៦-១៩ សីហា ឆ្នាំ២០២៥។ ដោយឡែក សមាសភាពកីឡាការិនីភ្នំពេញក្រោន ដែលមានសក្ដានុពល និងតែងតែជាប់ក្នុងក្រុមជម្រើសជាតិនារីកម្ពុជា មិនអាចចូលរួមក្នុងបេសកកម្មនេះបានទេ។ ហេតុផលនោះ គឺក្រុមនារីភ្នំពេញក្រោន ជាប់ភារកិច្ចធ្វើជាម្ចាស់ផ្ទះ ពូល E នៃពានរង្វាន់ AFC Women’s Champions League 2025-2026

លោក ឃួន ឡាបូរ៉ាវី៖ ក្រុមនារីកម្ពុជា អវត្តមានកីឡាការិនីឆ្នើមច្រើនរូប នៅ Serenity Cup 2025 Read More »

កីឡាករថៃដែលវាយអាជ្ញាកណ្តាលត្រូវបានថ្កោលទោសដោយប្រធានសមាគមកីឡាបាល់ទាត់

លោកស្រី Madam Pang ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) បានបញ្ជាឱ្យចាត់វិធានការវិន័យយ៉ាងតឹងរ៉ឹងចំពោះកីឡាករក្នុងស្រុកដែលបានប្រើហិង្សាវាយប្រហារលើអាជ្ញាកណ្តាលអំឡុងពេលប្រកួតក្នុងក្លឹប។ នៅក្នុងការប្រកួត Pang Aai Open Cup កាលពីថ្ងៃទី 3 ខែសីហា កីឡាករ Paramachot Duangmit របស់ក្លឹប Ueang Fah A បានលើកជើងខ្ពស់ដ៏គ្រោះថ្នាក់ជាមួយកីឡាករក្លឹប Creative FC ហើយត្រូវបានអាជ្ញាកណ្តាល Siwakorn Singthana ពិន័យកាតក្រហមភ្លាមៗ។ កីឡាករ Ueang Fah A ខឹងសម្បារបានតបវិញដោយដាល់អាជ្ញាកណ្តាលពីរដងចំមុខ មុននឹងដេញគាត់ ចាប់ក្បាលគាត់ ហើយបន្តវាយគាត់។ លោក Siwakorn ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានស្នាមជាំលើមុខ ហើយក្រោយមកបានដាក់របាយការណ៍ប៉ូលិស។ កូឡាករ Paramachot បានបិទគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ចាប់តាំងពីពេលនោះមក។ Siwakorn គឺជាសមាជិកនៃគណៈកម្មាធិការអាជ្ញាកណ្តាល FAT ហើយបច្ចុប្បន្នជាមន្ត្រីនៅក្នុង Thai League 3 ដែលជាផ្នែកមួយនៃប្រព័ន្ធបាល់ទាត់អាជីពរបស់ប្រទេសថៃ។ Madam Pang បានដឹកនាំ FAT

កីឡាករថៃដែលវាយអាជ្ញាកណ្តាលត្រូវបានថ្កោលទោសដោយប្រធានសមាគមកីឡាបាល់ទាត់ Read More »

ការប្រកួតសប្តាហ៍ទី៣ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្តថ្ងៃនេះបញ្ចប់៣គូ ដោយលទ្ធផលសុទ្ធតែតឹងតែង

ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ (ថ្នាក់ខេត្ត) សម្រាប់សប្តាហ៍ទី ៣ បានបញ្ចប់ចំនួន ៣ គូនៅថ្ងៃ អង្គារ៍ ទី ០៥ ខែ សីហា ឆ្នាំ ២០២៥ នេះ។ ក្នុងនោះក្រុម​បាល់ទាត់មន្ទីរអយក ខេត្តកំពត ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ ក្រោយយកឈ្នះលើក្រុមសមាគមកីឡាបាល់ទាត់ខេត្តកែប ក្នុងលទ្ធផល ៣ ទល់នឹង ២។ ចំណែកក្រុមភ្នំពេញហ្កាឡាក់ស៊ី ក៏ទទួលបាន ៣ ពិន្ទុផងដែរ ដោយយកឈ្នះលើក្រុម មន្ទីរអយក ខេត្តកំពង់ស្ពឺ ២ ទល់នឹង ១។ ដោយឡែកមួយគូទៀត គឺក្រុមសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល បានយកឈ្នះលើក្រុម ភ្នំដាមហានគរខេត្តតាកែវ ក្នុងលទ្ធផល ៣ ទល់នឹង ០។ លទ្ធផល សប្តាហ៍ទី៣ មន្ទីរអយក ខេត្តកំពត ៣-២ សមាគមកីឡាបាល់ទាត់ខេត្តកែប មន្ទីរអយក

ការប្រកួតសប្តាហ៍ទី៣ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្តថ្ងៃនេះបញ្ចប់៣គូ ដោយលទ្ធផលសុទ្ធតែតឹងតែង Read More »

លោក ​ត្រាំ នឹងបង្កើតក្រុមការងារគ្រប់គ្រងកីឡាអូឡាំពិកឆ្នាំ ២០២៨ ដើម្បីគ្រប់គ្រងសន្តិសុខ និងធ្វើដំណើរ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នឹងចុះហត្ថលេខាបង្កើតក្រុមការងារគ្រប់គ្រងរៀបចំកីឡាអូឡាំពិករដូវក្តៅទីក្រុង Los Angeles ឆ្នាំ ២០២៨ ពោលគឺមុនព្រឹត្តិការណ៍ជិត ៣ឆ្នាំ ដើម្បីដោះស្រាយបញ្ហាផ្នែកសន្តិសុខ និងបញ្ហាលិខិតធ្វើដំណើរផ្សេងៗ។ បើតាមមន្ត្រីរដ្ឋាភិបាលអាម៉េរិក ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ គ្រោងនឹងចុះហត្ថលេខាលើលិខិតបង្កើតក្រុមការងារអូឡាំពិកឆ្នាំ ២០២៨ នៅថ្ងៃទី៥ ខែសីហា នេះតែម្តង នៅឯសេតវិមាន។ ក្រុមការងាររៀបចំកីឡាអូឡាំពិកឆ្នាំ ២០២៨ គ្រោងបង្កើតនោះ ភាគច្រើនជាសមាជិកក្បាលម៉ាស៊ីនចេញពីមន្ត្រីរដ្ឋាភិបាល និងទីភ្នាក់ងាររដ្ឋាភិបាលរបស់លោក ត្រាំ ផ្ទាល់ ហើយពួគគេនឹងចូលខ្លួនក្លាយជាអ្នកសម្របសម្រួលរាល់កិច្ចការងារទាក់ទងនឹងផែនការកីឡាអូឡាំពិក។  បញ្ហាចម្បងៗក្នុងការរៀបចំកីឡាអូឡាំពិកឆ្នាំ ២០២៨ នៅអាម៉េរិក ដែលត្រៀមដាក់ឱ្យដោះស្រាយ រួមមានប្រព័ន្ធដឹកជញ្ជូន បញ្ហាលិខិតឆ្លងដែនរបស់ក្រុមអត្តពលិក ប្រតិភូគ្រូប​ង្វឹក មន្រ្តីការប្រកួត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងជាពិសេសទីតាំងកីឡដ្ឋានរៀបចំការប្រកួត ស្ថិតក្នុងទីក្រុង Los Angeles។ បើតាមសម្តីរបស់អ្នកស្រី Karoline Leavitt លេខាធិការសារព័ត៌មានរបស់សេតវិមាន លោក ត្រាំ រីករាយចំពោះពេលវេលាកាន់តំណែងជាលើកទី២ របស់លោក ដែលមានការរៀបចំព្រឹត្តិការណ៍កីឡាធំៗមានដូចជា World

លោក ​ត្រាំ នឹងបង្កើតក្រុមការងារគ្រប់គ្រងកីឡាអូឡាំពិកឆ្នាំ ២០២៨ ដើម្បីគ្រប់គ្រងសន្តិសុខ និងធ្វើដំណើរ Read More »

CPL នាំយកបទពិសោធន៍ថ្មីពីអឺរ៉ុប មកកាន់លីគកំពូលកម្ពុជា ដើម្បីទាក់ទាញអ្នកគាំទ្រកាន់តែខ្លាំង

(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានដាក់បង្ហាញនូវកម្មវិធី CPL Play ដែលជាបទពិសោធន៍ថ្មីសម្រាប់លីគកំពូលកម្ពុជា ដើម្បីទាក់ទាញអ្នកគាំទ្រកាន់តែច្រើន ជាមួយបណ្ដាសមាគម/ក្លិបសមាជិក និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងជំរុញភាពរីកចម្រើន និងកាន់តែប្រសើរឡើង នៃវិស័យកីឡាបាល់ទាត់កម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Peter Koo នាយកគ្រប់គ្រង CPL ក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងការដាក់បង្ហាញកម្មវិធី CPL PLAY រវាងក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងក្រុមហ៊ុន StadiumX នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មុនលីគកំពូលកម្ពុជា ចាប់ផ្ដើមការប្រកួតរដូវកាលថ្មី នាចុងសប្ដាហ៍នេះ។ លោក Peter Koo បានបញ្ជាក់ថា នេះគឺជាកម្មវិធីថ្មី និងបទពិសោធន៍ថ្មី សម្រាប់វិស័យបាល់ទាត់កម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាក់ទាញអ្នកគាំទ្រ(Fan) ដ្បិតកន្លងមកធ្លាប់តែមាននៅលីគអាមេរិក អង់គ្លេស និងបណ្ដាលីគធំៗនៅអឺរ៉ុប ។ ដូច្នេះនេះជាលើកដំបូង CPL បានប្រើប្រាស់នូវប្រព័ន្ធឌីជីថល សម្រាប់ផ្ដល់នូវទំនាក់ទំនង និងអត្ថប្រយោជន៍ជាច្រើនដល់អ្នកគាំទ្រ ក៏ដូចជាភាគីពាក់ព័ន្ធ។ លោកបន្ដថា CPL Play មានកម្មវិធីជាដំណាក់ ដែលអ្នកគាំទ្រអាចចូលរួមបាន ចាប់ពីការទិញកាត Player Cards

CPL នាំយកបទពិសោធន៍ថ្មីពីអឺរ៉ុប មកកាន់លីគកំពូលកម្ពុជា ដើម្បីទាក់ទាញអ្នកគាំទ្រកាន់តែខ្លាំង Read More »

ប្រធាន FIFA ផ្តល់ការគាំទ្រដល់លោកស្រីអាជ្ញាកណ្តាល Garcia ជុំវិញការគំរាមដល់ជីវិត

(បរទេស)៖ ប្រធាន FIFA លោក Gianni Infantino បានសម្តែងការគាំទ្រចំពោះលោកស្រីអាជ្ញាកណ្តាល Katia Itzel Garcia និងសហព័ន្ធកីឡាបាល់ទាត់ម៉ិកស៊ិក (FMF) បន្ទាប់ពីមន្ត្រីអជ្ញាកណ្តាលរូបនេះបានបង្ហើបថា លោកស្រីបានទទួលរងការរំលោភបំពាននៅលើអ៊ីនធឺណិត បន្ទាប់ពីដឹកនាំការប្រកួតពាន របស់ម៉ិកស៊ិក រវាងក្រុម Monterrey និង Cincinnati កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ cia ដែលបានធ្លាប់ធ្វើការដឹកនាំការប្រកួតរបស់ក្រុមបុរស នៅកម្មវិធីលីគ Liga MX, Gold Cup និងព្រឹត្តិការណ៍ Olympic Games បានគេរាយការណ៍ថា បានរងការគំរាមកំហែងដល់ជីវិត បន្ទាប់ពីលោកស្រីអាជ្ញាកណ្តាលរូបនេះដឹកនាំការប្រកួតកម្មវិធីពាន Leagues Cup 2025 ។ លោក Infantino បានសរសេរនៅលើគណនី Instagram របស់លោកកាលពីថ្ងៃចន្ទថា «ខ្ញុំមានការខកចិត្ត និងមានការសោកស្ដាយចំពោះការគំរាមកំហែងប្រឆាំង នឹងលោកស្រីអាជ្ញាកណ្តាល Katia Itzel បន្ទាប់ពីការដឹកនាំនៅក្នុងការប្រកួតជុំទី១ កម្មវិធីពាន League Cup 2025 »។ លោកបន្តថា

ប្រធាន FIFA ផ្តល់ការគាំទ្រដល់លោកស្រីអាជ្ញាកណ្តាល Garcia ជុំវិញការគំរាមដល់ជីវិត Read More »

Palace ត្រូវបានចាប់ឆ្នោតប៉ះក្រុម Fredrikstad ឬក៏ Midtjylland ក្នុងខណៈទន្ទឹងរង់ចាំសាលក្រមពីតុលាការ

(បរទេស)៖ ក្លិបអង់គ្លេស Crystal Palace ត្រូវបានចាប់ឆ្នោតរួចរាល់ហើយ ដើម្បីលេងវគ្គជម្រុះពានរង្វាន់លំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League ស្ថិតក្នុងការទន្ទឹងរង់ចាំសាលក្រមផងដែរ ពីតុលាការកីឡា (CAS)។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្រុមរហស្សនាម «ឥន្រ្ទីយ៍» សមាជិកលេងនៅ Premier League ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែង Fredrikstad របស់ប្រទេសន័រវេស ឬក៏ក្រុម Midtjylland របស់ដាណឺម៉ាក ដើម្បីប្រជែងកៅអី១ ឡើងទៅលេងវគ្គ Group Phase ៣៦ក្រុមចុងក្រោយ។ Palace ម្ចាស់ជើងឯកពានលំដាប់ទី២ អង់គ្លេស FA Cup រដូវកាលមុន ក្រោយយកឈ្នះ Manchester City ២-១ វគ្គផ្តាច់ព្រ័ត្រនោះ ពោលគឺពួកគេទទួលបានកៅអីស្វ័យប្រវត្តិ ក្នុងការលេងពានទី២ អឺរ៉ុប UEFA Europa League រដូវកាលថ្មី ក៏ប៉ុន្តែត្រូវបានកាត់ទៅលេងពានទី៣ វិញ ដោយ UEFA ក៏ព្រោះខុសលក្ខន្តិកៈសហព័ន្ធអឺរ៉ុប ដោយសារ Palace មានម្ចាស់ច្រើន។

Palace ត្រូវបានចាប់ឆ្នោតប៉ះក្រុម Fredrikstad ឬក៏ Midtjylland ក្នុងខណៈទន្ទឹងរង់ចាំសាលក្រមពីតុលាការ Read More »

កីឡាករបាល់ទាត់ចំនួន 5 នាក់ដែលមានតម្លៃផ្ទេរខ្ពស់បំផុតលើពិភពលោក

ទោះបីជាគាត់មិនទាន់ឈានដល់ឋានៈជាកំពូលតារាក៏ដោយ ក៏ខ្សែប្រយុទ្ធព័រទុយហ្គាល់ Joao Felix ជាប់ចំណាត់ថ្នាក់ទី 4 ទាក់ទងនឹងតម្លៃផ្ទេរបាល់ទាត់ ដោយតាមពីក្រោយតែ Cristiano Ronaldo, Romelu Lukaku និង Neymar តែប៉ុណ្ណោះ។ 1. Neymar (462 លានដុល្លារ) ខ្សែប្រយុទ្ធប្រេស៊ីលបានចាប់ផ្តើមអាជីពរបស់គាត់នៅ Santos មុនពេលផ្ទេរទៅ Barcelona ក្នុងតម្លៃ 102 លានដុល្លារ បន្ទាប់មកទៅ PSG (ក្នុងរូបភាព) ក្នុងតម្លៃបំបែកកំណត់ត្រា 263 លានដុល្លារទៅ Al Hilal ក្នុងតម្លៃ 97 លានដុល្លារ ហើយនៅទីបំផុតបានត្រលប់ទៅ Santos វិញដោយមិនគិតថ្លៃផ្ទេរ។ Neymar ស៊ុតបញ្ចូលទីបាន 364 គ្រាប់ក្នុង 607 ប្រកួត ឈ្នះ Champions League និង La Liga 2 ដងជាមួយ Barcelona

កីឡាករបាល់ទាត់ចំនួន 5 នាក់ដែលមានតម្លៃផ្ទេរខ្ពស់បំផុតលើពិភពលោក Read More »

Scroll to Top