Admin

Ronaldo ទទូចឱ្យ Al-Nassr ចុះកុងត្រាយកអតីតមិត្តរួមក្រុមនៅ Man United ម្នាក់

ប្រធានក្រុម Cristiano Ronaldo បានទទូចឱ្យក្លិប Al-Nassr នាំយកអតីតមិត្តរួមក្រុមរបស់ខ្លួននៅ Manchester United គឺ​កីឡាករ Mason Greenwood មករួមក្រុមជាមួយខ្លួននៅរដូវកាល​ថ្មី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ Marca។ ថ្មីៗនេះក្លិប Al-Nassr ទើបតែចុះកិច្ចសន្យាយកបាន Joao Felix ពីក្លិប Chelsea ក្នុងតម្លៃ ៥៧.៧៦ លានដុល្លារអាមេរិក បូកជាមួយលក្ខខណ្ឌបន្ថែមទឹកប្រាក់នៅពេលក្រោយចំនួន ៥៧.៧៦ លានដុល្លារអាមេរិកទៀត។ ទោះបីជាយ៉ាងណា ប្រធានក្រុម Ronaldo នៅតែមានបំណងចង់ឱ្យក្លិបយកកីឡាករដែលមានសក្តានុពលពីតំបន់ អឺរ៉ុប បន្ថែមទៀត ដើម្បីមកជួយក្រុម ក្នុងការប្រជែងពាននៅរដូវកាលថ្មី ២០២៥-២០២៦។ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ បានសម្លឹងឃើញ Greenwood ជាកីឡាករដ៏សក្តិសម ដើម្បីមករួមក្រុមជាមួយខ្លួននៅរដូវកាលថ្មី ខណៈអ្នកទាំង ២ ធ្លាប់បានលេងក្នុងក្រុមជាមួយគ្នាម្តងរួចមកហើយ អំឡុងពេលនៅ Man United ចន្លោះពីឆ្នាំរដូវកាលក្តៅឆ្នាំ ២០២១ ដល់ចុងឆ្នាំ […]

Ronaldo ទទូចឱ្យ Al-Nassr ចុះកុងត្រាយកអតីតមិត្តរួមក្រុមនៅ Man United ម្នាក់ Read More »

កំពូលអ្នកលេងអុក Carlsen ឈ្នះជើងឯកអុកនៅ Esports World Cup លើកដំបូង

លោក Magnus Carlsen កំពូលអ្នកលេងអុកដ៏ល្បីល្បាញលំដាប់ពិភពលោក សញ្ជាតិន័រវែស បានឈ្នះពានរង្វាន់ជើងឯកអុក ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក (Esports World Cup) ឆ្នាំ ២០២៥ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ Esports World Cup ជាពានដំបូង ក្រៅពីការប្រកួតកម្រិតពិភពលោកកន្លងមកដែលបុរសវ័យ ៣៤ឆ្នាំ ធ្លាប់ឈ្នះ។ ការប្រកួតលេងអុកតាមប្រព័ន្ធអេឡិចត្រូនិក លោក Carlsen បានផ្តួលដៃគូជាច្រើន រហូតអាចឡើងវគ្គផ្តាច់ព្រ័ត្រ។ ចុងក្រោយ កីឡាករវ័យ ៣៤ឆ្នាំ បានយកឈ្នះកីឡាករ Alireza Firouzja ក្នុងទីក្រុងរីយ៉ាដ ដើម្បីឈ្នះជើងឯកអុក Esports World Cup ជាមួយនឹងប្រាក់រង្វាន់ ២៥ម៉ឺនដុល្លារ។ វិញ្ញាសាអុកអេឡិចត្រូនិក មានតម្លៃប្រាក់រង្វាន់បែងចែកសរុប ១,៥លានដុល្លារ។ លោក Carlsen បានចូលរួមការប្រកួតក្នុងនាមជាសមាជិកកីឡាអេឡិចត្រូនិកមកពីក្រុម Team Liquid កំពុងឈរកំពូលតារាងជាក្រុមកីឡាអេឡិចត្រូនិកមានពិន្ទុនាំមុខគេបង្អស់ ប្រចាំព្រឹត្តិការណ៍ទាំងមូល។ កីឡាករន័រវែសរូបនេះ បច្ចុប្បន្នជាកីឡាករលេងអុកកម្រិតទី១ ពិភពលោក និងជាម្ចាស់ជើងឯកកីឡាអុក ២សម័យ នៅឆ្នាំ ២០១៣

កំពូលអ្នកលេងអុក Carlsen ឈ្នះជើងឯកអុកនៅ Esports World Cup លើកដំបូង Read More »

Son ទំនងចូលរួមជាមួយក្លិបនៅអាមេរិក ក្នុងតម្លៃបំបែកកំណត់ត្រា ក្រោយចាកចេញពី Spurs ផ្លូវការ

(វ៉ាស៊ីនតោន)៖ ខ្សែប្រយុទ្ធជួរមុខ Son Heung-min ត្រូវបានគេជឿជាក់ថា នឹងចូលរួមជាមួយក្លិប Los Angeles FC លេងនៅលីគកំពូល Major League Soccer របស់សហរដ្ឋអាមេរិក ក្នុងរង្វង់តម្លៃផ្ទេរ ២០លានផោន ក្រោយពេលចាកចេញពី Tottenham Hotspur ផ្លូវការរួចមក។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង វ័យ ៣៣ឆ្នាំរូបនេះ នឹងបំបែកកំណត់ត្រាផ្ទេរខ្ពស់បំផុតប្រចាំលីគអាមេរិក ដែលបច្ចុប្បន្ន Emmanuel Latte ទិញពីក្លិប Middlesbrough មានតម្លៃ ២២.៥លានផោនថ្លៃជាងគេកាលខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្លិបរួមលីគ Atlanta United។ ទោះជាយ៉ាង ការពិភាក្សាគ្នាចុងក្រោយនេះនៅតែបន្តធ្វើឡើងដដែល មុនឈានដល់ការចុះកិច្ចសន្យាផ្លូវការ និងការពិនិត្យសុខភាពផងដែរ។ Son ដែលស្ថិតក្រោមកិច្ចសន្យាជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspur ដល់ឆ្នាំ២០២៦ ត្រូវបានគេគិតថា បានបង្ហាញខ្លួនលើកចុងក្រោយនៃជំនួប Spurs លេងស្មើ ១-១ ទល់នឹងក្រុមរបស់អង់គ្លេសដូចគ្នា Newcastle United ដែលបញ្ចប់ក្នុងលទ្ធផល

Son ទំនងចូលរួមជាមួយក្លិបនៅអាមេរិក ក្នុងតម្លៃបំបែកកំណត់ត្រា ក្រោយចាកចេញពី Spurs ផ្លូវការ Read More »

តារា កូន​ខ្មែរ​-អាល្លឺម៉ង់ ចង់​ចូល​រួម​ជា​មួយ​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា

យុវជន​កូន​ខ្មែរ-អាល្លឺម៉ង់ តារា ចង់​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទាត់​យុវជន​ជម្រើស​ជាតិ​កម្ពុជា ប្រសិន​បើ​មាន​ឱកាស ខណៈ​ររូប​គេ​មាន​សកម្មភាព​លេង​បាល់ទាត់​ជា​រៀង​រាល់​ថ្ងៃ​នៅ​ប្រទេស​អាល្លឺម៉ង់។ កាល​ពី​ថ្ងៃអាទិត្យ ទី​៣ ខែ​សីហា ឆ្នាំ ២០២៥ តារា និង​ឪពុក​របស់​ខ្លួន​បាន​ទៅ​ទស្សនា​ការ​ប្រកួត​​​ពាន​បើក​រដូវ​កាល​ថ្មី ខេមបូឌាន​ស៊ុប​ភើ​ខាប់ ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​ទៅ​ទស្សនា​បាល់ទាត់​នៅ​រាជ​ធានី​ភ្នំពេញ​នេះ​ដោយសារ​រូប​គេ​ និង​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​កម្សាន្ត​មក​ប្រទេស​កម្ពុជា​ក្នុង​ពេល​សម្រាក​ពី​ការ​សិក្សា។ សារព័ត៌មាន​«កម្ពុជា​ថ្មី» បាន​ជួប​ តារា និង​ឪពុក​របស់​គេ​ដែល​កំពុង​ទស្សនា​ការ​ប្រកួត ហើយ​បាន​សាក​សួរ​ពី​ចំណាប់​អារម្មណ៍​របស់​គេ។ យុវជន​ខ្មែរ-អាល្លឺម៉ង់ បាន​ប្រាប់​ថា រូប​គេ​ពិត​ជា​ចូល​ចិត្ត​បាល់ទាត់ និង​ចង់​ក្លាយ​ជា​កីឡាករ​អាជីព។ ជា​ពិសេស​រូប​គេ​ចង់​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នា​ពេល​ខាង​មុខ ប្រសិន​បើ​មាន​ឱកាស។ គ្រាន់​តែក្នុង​ពេល​ដំណើរ​កម្សាន្ត​មក​ប្រទេស​កម្ពុជា រូប​គេ​មិន​ទុក​ពេល​វេលា​ចោល​នោះ​ទេ​គឺ​បាន​ចេញ​ទៅ​លេង​បាល់ទាត់​ជា​មួយ​យុវជន​ផ្សេង​ទៀត​ជា​រៀង​រាល់​ថ្ងៃ​ថែម​ទៀត​ផង។ តារា ដែល​មាន​ម្តាយ​ជា​ជន​ជាតិ​ខ្មែរ និង​ឪពុក​ជា​ជន​ជាតិ​អាល្លឺម៉ង់​ទទួល​បាន​ការ​អប់រំ​យ៉ាង​ល្អ​ពី​ម្តាយ​ឲ្យ​ចេះ​និយាយ​ភាសា​ខ្មែរ និង​​ប្រទេស​កម្ពុជា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ឪពុក​ម្តាយ​តែង​តែ​ជំរុញ​លើក​ទឹក​ចិត្ត​កូន​ក្នុង​ការលេង​បាល់ទាត់ ហើយ​ឪពុក​ម្តាយ​ក៏​ចង់​ឃើញ​កូន​​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែរ។ រូប​គេ​ទើប​អាយុ ១៤​ឆ្នាំ ប៉ុន្តែ​មានកាយ​សម្បទា​ខ្ពស់​ធំ​ល្អ​ដែល​មាន​អំណោយ​ផល​​​សម្រាប់​ការ​លេង​បាល់ទាត់​តែ​ម្តង៕ ប្រភព៖​ KAMPUCHEATHMEY

តារា កូន​ខ្មែរ​-អាល្លឺម៉ង់ ចង់​ចូល​រួម​ជា​មួយ​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា Read More »

គួរ​ឲ្យ​ចាប់​អារម្មណ៍​ ពាន​ឯកត្តជន​ MVP បាន​ទៅកីឡាករ​បាំង​កណ្តាល​របស់​ប៉ូឡូញ ក្នុង​ពាន VNL

ម្ចាស់ពានឯកត្តជននីមួយៗក្នុងពានលីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League ២០២៥ ត្រូវបានរកឃើញជាផ្លូវការ ខណៈអ្នកឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ បានទៅលើអ្នកបាំង​កណ្តាល​របស់​ក្រុម​បាល់ទះ​ជម្រើសជាតិ ប៉ូឡូញ Jakub Kochanowski។ ការប្រកួតពាន FIVB Men’s Volleyball Nations League ២០២៥ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ២ ខែ សីហា។ ក្នុងនោះក្រុមជើងឯកបានទៅលើក្រុមជម្រើសជាតិ ប៉ូឡូញ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមជម្រើសជាតិ អ៉ីតាលី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ សិតទល់នឹង ០។ ចំណែកក្រុម ប្រេស៊ីល បានចំណាត់ថ្នាក់លេខ ៣ និងក្រុមជម្រើសជាតិ ស្លូវេនី បានចំណាត់ថ្នាក់លេខ ៤។ យ៉ាងណា អ្នកឈ្នះពានឯកត្តជនទាំង ៦ ត្រូវបានប្រកាសជាផ្លូវការហើយកាលពីថ្ងៃទី ៤ ខែ សីហា យប់​មិញ។ ក្នុងនោះអ្នកឈ្នះពាន លីប៉ើរ៉ូល្អបំផុត បានទៅលើកីឡាករ ប្រេស៊ីល Maique Nascimento។ អ្នកឈ្នះពាន​អ្នក​ប៉ះសេ​ល្អបំផុត

គួរ​ឲ្យ​ចាប់​អារម្មណ៍​ ពាន​ឯកត្តជន​ MVP បាន​ទៅកីឡាករ​បាំង​កណ្តាល​របស់​ប៉ូឡូញ ក្នុង​ពាន VNL Read More »

Tellez ទើបលេងលើកដំបូងជាមួយភ្នំពេញក្រោន ត្រូវអ្នកគាំទ្រសរសើរពីសមត្ថភាពមិនដាច់ពីមាត់

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ ភ្នំពេញក្រោន Makerlo Tellez ត្រូវបានអ្នកគាំទ្របង្ហាញការកោតសរសើរមិនដាច់ពីមាត់ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងជាមួយក្រុម ក្នុងពានរង្វាន់បើករដូវកាល Cambodian Super Cup កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ។ ម្សិលមិញ Tellez ត្រូវបានគ្រូបង្វឹកលោក Oleg Starynskyi ផ្តល់សេចក្តីទុកចិត្តឱ្យផ្លាស់ប្តូរចូលនៅដើមវគ្គទី ២។ ទោះបីទើបផ្លាស់មកកាន់ក្លិបសឹង្ហក្រហមក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិ បូលីវី វ័យ ២៥ ឆ្នាំ ពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន តាមរយៈការញាក់គូប្រកួត និងបង្កើតឱកាសជាដើម ហើយនៅក្នុងការប្រកួតនោះទៀតសោត រូបគេក៏បានស៊ុតបញ្ចូលទីមួយគ្រាប់ផងដែរ។ ទោះបីជាយ៉ាងណា ភ្នំពេញក្រោន បានបរាជ័យក្រោមថ្វីជើងក្រុម ព្រះខ័នរាជស្វាយរៀង នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៣ ទល់នឹង ៥ បន្ទាប់ពីបញ្ចប់ការប្រកួត ៩០នាទីពេញ ក្រុមទាំង ២ ស្មើគ្នា ២ ទល់នឹង ២។ ចំពោះការបរាជ័យនេះ បានធ្វើឱ្យ ភ្នំពេញក្រោន

Tellez ទើបលេងលើកដំបូងជាមួយភ្នំពេញក្រោន ត្រូវអ្នកគាំទ្រសរសើរពីសមត្ថភាពមិនដាច់ពីមាត់ Read More »

សមាសភាពកីឡាការិនីបាល់ទាត់កម្ពុជា ២៣នាក់ ទៅប្រកួតជម្រុះ AFC U20 Women’s Asian Cup នៅចិន

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាអាយុក្រោម ២០ឆ្នាំ ស្ថិតនៅពូល E ក្នុងការប្រកួតជម្រុះ  AFC U20 Women’s Asian Cup 2026 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៦-១០ ខែសីហា ឆ្នាំ២០២៥ នៅ Yinchuan ប្រទេសចិន។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញសមាសភាពកីឡាការិនីចំនួន ២៣រូប ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ។   ក្រុមនារី U-20 ស្ថិតនៅពូល E ជាមួយចិន លីបង់ និងស៊ីរី។ ក្រុមបាល់ទាត់នារីកម្ពុជា នឹងត្រូវប្រកួតជាមួយ លីបង់ នៅថ្ងៃទី៦ សីហា ក្នុងកីឡដ្ឋាន Helan Mountain វេលាម៉ោង ៣:៣០រសៀល និងបន្ដជួបម្ចាស់ផ្ទះ ចិន នៅថ្ងៃទី៨ សីហា វេលាម៉ោង ៧:៣៥ យប់ នៅកីឡដ្ឋានដដែលនេះ។ លុះចូលដល់ថ្ងៃទី១០ សីហា កម្ពុជា ត្រូវប៉ះជាមួយក្រុមនារីស៊ីរី វេលាម៉ោង ៣:៣០ រសៀល។

សមាសភាពកីឡាការិនីបាល់ទាត់កម្ពុជា ២៣នាក់ ទៅប្រកួតជម្រុះ AFC U20 Women’s Asian Cup នៅចិន Read More »

រិន​ សារ័ត្ន អន់ចិត្តចំពោះ​ខ្លួន​ឯង​លួច​សម្រក់​ទឹកភ្នែក​ក្រោយ​យក​ជ័យជម្នះ​ជូន​កម្ពុជា​មិន​បាន​

អ្នក​លេង​គុន​ខ្មែរ​ រិន​ សារ័ត្ន​ អន់​ចិត្ត​ចំពោះខ្លួន​ឯងជា​​ខ្លាំង​ដែល​មិន​អាច​ដណ្ដើម​យក​ជ័យជម្នះ​ជូន​ប្រទេស​កម្ពុជា​បាន​ និង​លួចសម្រក់​ទឹកភ្នែក​ក្រោយ​ចុះ​ពី​សង្វៀន​ភ្លាមៗ។​ កីឡាករ​ រិន​ សារ័ត្ន​ បាន​ឲ្យ​ដឹង​មក​ថា ​មូលហេតុ​ដែល​ខ្លួន​សម្រក់​ទឹកភ្នែក​ក្រោយ​ចុះ​ពី​សង្វៀន​នៅ​ឯ​ប្រទេស​វៀតណាម​នោះ​គឺ​ដោយ​សារ​អន់​ចិត្ត​ចំពោះ​ខ្លួន​ដែល​ធ្វើ​មិន​បាន​ល្អ​ និង​មិន​អាច​ដណ្ដើម​យក​ជ័យជម្នះ​ជូន​ប្រជាជន​កម្ពុជា​បាន។​ កីឡាករ​ថៃ​ដែល​ជា​ដៃគូ​រូប​នេះ​បាន​កែប្រែ​ក្បាច់​ប្រកួត​ទាំង​ស្រុង​ខុស​ពី​ការ​ប្រកួត​មុនៗ​តែ​ម្ដង។​ មួយ​វិញ​ទៀត​ដៃគូ​ជា​ជើង​ខ្លាំង​ផ្នែក​ជឺជីតស៊ូ​ផង​ រួម​ទាំង​មាឌធំ​ និង​ចាញ់​កម្លាំង​គេ​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ខ្លួន​ពិបាក​វាយ​បក​ ឬ​ប្រជែង​ឲ្យ​បាន​នៅ​ខាង​លើ​ដើម្បីវាយបកវិញ។​ សារ័ត្ន​ ពេញ​ ៥ទឹក​នេះ​ខ្លួន​បាន​ត្រឹម​ទប់​ៗ​ដៃគូ​ប៉ុណ្ណោះ​ ពិសេស​ចូល​ឃ្លេ​របស់​ថៃ​រូប​នេះ ២-៣​ដង​ទៀត​ផង​ ប៉ុន្តែ​ដោយ​ចិត្ត​មិន​ចុះ​ចាញ់​ព្យាយាម​រក​វិធី​ដោះ​វិញ​បាន។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បាន​សុំ​ទោស​ចំពោះ​អ្នក​គាំទ្រ​ដែល​ខ្លួន​ធ្វើ​មិន​បាន​ល្អ​នៅ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​លើក​នេះ។​ រូប​គេ​ពិត​ជា​ខំប្រឹង​អស់​ពី​សមត្ថភាព​ហើយ​ក្នុង​ការ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ដណ្ដើម​ខ្សែក្រវាត់​ GMA​ លើក​នេះ។​ បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ GMA​ នៅ​ឯ​ប្រទេស​វៀតណាម​ កាល​ពី​យប់​ថ្ងៃ​ទី២​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ​កីឡាករ​កម្ពុជា​ ៣រូប​គឺ​ គោរមៈ​ ច័ន្ទរាជ្យ​ ឈ្នះ​កីឡាករ​ ម៉ាឡេស៊ី​ នៅ​ទឹក​ទី២​ ទទួល​បាន​ខ្សែក្រវាត់​ ១គ្រឿង។​ ដោយ​ឡែក​កីឡាករ​ រិន​ សារ័ត្ន​ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ និង​ ឡុង​ ឡា​ ចាញ់​កីឡាករ​ ម៉ាឡេស៊ី​ ដោយ​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី១។​ ការ​ប្រកួត​នេះ​គេ​មើល​ឃើញ​ថា​ រិន​ សារ័ត្ន​

រិន​ សារ័ត្ន អន់ចិត្តចំពោះ​ខ្លួន​ឯង​លួច​សម្រក់​ទឹកភ្នែក​ក្រោយ​យក​ជ័យជម្នះ​ជូន​កម្ពុជា​មិន​បាន​ Read More »

ផ្លូវការ! ក្លិបចំណូលថ្មី កំពង់ដេវ៉ា បាននាំចូលខ្សែការពារវ័យក្មេងរបស់ជម្រើសជាតិ ឥណ្ឌូណេស៊ី

ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី នៃលីគកំពូល កម្ពុជា Cambodian Premier League បាននាំចូលខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យមួយរូបរបស់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី Sulthan Zaky ពីក្រុម PSM Makassar ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។ ពាក់ព័ន្ធនឹងការផ្ទេរនេះ ក្លិប កំពង់ដេវ៉ា មិនទាន់បានប្រកាសនោះទេ ប៉ុន្តែផ្ទុយទៅវិញ ការផ្ទេរនេះត្រូវបានប្រកាសដោយក្លិប PSM Makassar ដែលជាក្លិបរបស់សាមីកីឡាករផ្ទាល់។ ក្លិបនៃលីគកំពូល ឥណ្ឌូណេស៊ី បានប្រកាសនៅលើគណនី IG របស់ខ្លួនយ៉ាងដូច្នេះថា៖ «ក្លិប PSM Makassar បានផ្ទេខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យ Sulthan Zaky ទៅកាន់ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី ក្នុងលីគកំពូល កម្ពុជា»។ Sulthan Zaky ត្រូវបានគេចាត់ទុកជាខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យមួយរូបរបស់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី និងក្លិប PSM Makassar។ កីឡាករវ័យ ១៩ ឆ្នាំរូបនេះ ធ្លាប់បានជាប់នៅក្នុងក្រុមយុវជនរបស់

ផ្លូវការ! ក្លិបចំណូលថ្មី កំពង់ដេវ៉ា បាននាំចូលខ្សែការពារវ័យក្មេងរបស់ជម្រើសជាតិ ឥណ្ឌូណេស៊ី Read More »

ខ្សែប្រយុទ្ធចំណូលថ្មី ព្រះខ័នរាជស្វាយរៀង Kwame ផ្ទុះការចាប់អារម្មណ៍ខ្លាំងអំពីល្បឿន

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍អំពីល្បឿន និងសមត្ថភាពស៊ុតបញ្ចូលទីដ៏ប៉ិនប្រសប់របស់គេយ៉ាងខ្លាំង បន្ទាប់ពីការប្រកួតដណ្តើមពានបើករដូវកាល Cambodian Super Cup កាលពីល្ងាចថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ។ Kwame Peprah បានរួមចំណែកយ៉ាងធំធេង ដោយរូបគេបានស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯងជួយឱ្យ ព្រះខ័នរាជស្វាយរៀង យកឈ្នះលើក្រុម ភ្នំពេញក្រោន ក្លាយជាម្ចាស់ពានរង្វាន់បើករដូវកាល Cambodian Super Cup។ ការប្រកួត ៩០ នាទីពេញ ក្រុមទាំង ២ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ខណៈចុងក្រោយក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើ ភ្នំពេញក្រោន ក្នុងវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៥ ទល់នឹង ៣។ ក្រោយការប្រកួតនេះបញ្ចប់ Kwame Peprah ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត។ អ្នកគាំទ្របានចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា វ័យ

ខ្សែប្រយុទ្ធចំណូលថ្មី ព្រះខ័នរាជស្វាយរៀង Kwame ផ្ទុះការចាប់អារម្មណ៍ខ្លាំងអំពីល្បឿន Read More »

Scroll to Top