ជើងឯកពិភពលោក Usyk ថា ចង់ប្រកួតជាមួយ Wilder នាឆ្នាំក្រោយ
(បរទេស)៖ ម្ចាស់ខ្សែក្រវាត់ពិភពលោក WBC និងវ៉ៃមិនដែលចាញ់ផងនោះ Oleksandr Usyk បានដៅឈ្មោះកីឡាករ Deontay Wilder គឺជាគូប្រជែងបន្ទាប់សម្រាប់រូបគេនាឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករប្រដាល់សកលទម្ងន់ធ្ងន់របស់អ៊ុយក្រែនខាងលើនេះ ធ្លាប់ប្រកួតបាន ២៤ប្រកួតមិនចាញ់ឡើយ ស្របពេលគូប្រជែងបន្ទាប់របស់គេ Wilder វិញ ធ្លាប់ឈ្នះ ៤៤ដង ចាញ់ ៤ដង និងស្មើ ១ដង។ Usyk វ័យ ៣៨ឆ្នាំ បានបញ្ចប់កីឡាករមកពីទីក្រុង London គឺ Daniel Dubois ពាក់កណ្តាលផ្លូវនៅឯសង្វៀនដែលស្ថិតក្នុងពហុកីឡដ្ឋានជាតិអង់គ្លេស Wembley កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីក្លាយជាជើងឯកពិភពលោក ២សម័យមិនចាញ់ផងដែរ។ លោកថា «ឆ្នាំក្រោយនេះ ខ្ញុំនឹងបន្តឡើងប្រកួតវិញ។ ខ្ញុំចង់វ៉ៃជាមួយ Deontay Wilder ក៏ព្រោះតែខ្ញុំគិតថា វាគួរឱ្យចាប់អារម្មណ៍»។ ទោះជាយ៉ាងណា Usyk ដែលបានផ្តួល Fury, Dubois និង Anthony Joshua ២លើកដូចគ្នា ធ្លាប់បានថ្លែងកន្លងមកថា រូបលោកមានគម្រោងប្រកួតតែ […]
ជើងឯកពិភពលោក Usyk ថា ចង់ប្រកួតជាមួយ Wilder នាឆ្នាំក្រោយ Read More »










