Admin

ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន​ជាង​គេ

បញ្ជី​ឈ្មោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ​ហុងកុង នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។ ក្នុង​ចំណោម​កីឡាករ ២៣ នាក់​គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង (៨​នាក់) វិសាខា (៦​នាក់) ភ្នំពេញ​ក្រោន (២​នាក់) ណាហ្គាវើលដ៍ (២​នាក់) បឹងកេត (១​នាក់) អាយអេសអាយ ដង្កោសែន​ជ័យ (១នាក់) ឡាយហ្វ ព្រះ​សីហនុ (១​នាក់) ក្លិបថៃ PT Prachuap FC (១នាក់) និង ក្លិបឥណ្ឌូណេស៊ី Bhyangkara (១នាក់)។   សម្រាប់​កីឡាករ​លេង​នៅ​ក្រៅ​ប្រទេសគឺ Nick Taylor នៅ​ប្រទេស​ថៃ និង​ Andres Neito នៅ​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​​ខ្សែ​ការពារ Takaki Ose មិន​ត្រូវ​បាន​កោះ​ហៅ​ទេ ទំនង​ជារបួស​មិន​ទាន់​ជា​សះ​ស្បើយ។ ជា​មួយ​គ្នា​នេះ សុផល ឌីម៉ង់ និង សុះ ស៊ូហាណា ក៏​ត្រូវ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​វិញ​ដែរ ខណៈ​កីឡាករ […]

ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន​ជាង​គេ Read More »

វឿន វាសនា ជាប់ជាកីឡាករល្អប្រចាំការប្រកួតទៀតហើយ ក្រោយជួយ Win Streak ឈ្នះម្សិលមិញ

កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា បានជួយក្រុមបាល់ទះ Win Streak ឈ្នះ ១១ ប្រកួតជាប់គ្នាក្នុងលីគបាល់ទះអាជីព​តៃវ៉ាន់ បន្ទាប់​ពី​ការ​ប្រកួតចុងក្រោយទល់នឹង Taoyuan Cloud Leopard ម្សិលមិញ ដោយ​រូប​គេ​ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួតជាលើកទី ៦ នៅរដូវកាលនេះ។ កាលពីថ្ងៃ សៅរិ៍ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រុមបាល់ទះ Win Streak បានយកឈ្នះលើក្រុម Taipei East Power ក្នុងលទ្ធផល ៣ សិតទល់ ១។ បន្ទាប់​មក​​នៅ​ថ្ងៃ អាទិត្យ ទី ០៩ ខែ វិច្ឆិកា ពួកគេបានបន្តយកឈ្នះលើក្រុម Taoyuan Cloud Leopard ក្នុងលទ្ធផល ៣ សិតទល់ ០។ ជ័យជម្នះ ១១ ប្រកួតជាប់ៗគ្នានៅរដូវកាលនេះ ជាពិសេសការប្រកួត ២

វឿន វាសនា ជាប់ជាកីឡាករល្អប្រចាំការប្រកួតទៀតហើយ ក្រោយជួយ Win Streak ឈ្នះម្សិលមិញ Read More »

កីឡាករបន្លំចូលសញ្ជាតិម៉ាឡេស៊ីទាំង៧ ទារសំណងពី FAM ក្រោយរងបម្រាមពី FIFA

កីឡាករបរទេស ៧នាក់​ ដែលបានក្លែងបន្លំឯកសារដើម្បីចូលសញ្ជាតិម៉ាឡេស៊ី ត្រៀមចាត់វិធានការផ្លូវច្បាប់ដើម្បីទារសំណងពីសហព័ន្ធបាល់ទាត់ម៉ឡេស៊ី (FAM) ក្រោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដាក់បម្រាមពីសកម្មភាពបាល់ទាត់រយៈពេល ១ឆ្នាំ។ បើតាមការចុះផ្សាយរបស់កាសែត Harian Metro កីឡាករ ៧រូបជាប់ទណ្ឌកម្មពី FIFA បានស្វែងរកឱកាសក្នុងការប្តឹងផ្លូវច្បាប់ ដោយចោទប្រកាន់ទៅ FAM ដែលធ្វើឱ្យពួកគេខាតបង់ប្រាក់ចំណូល និងប្រឈមមុខបាត់បង់អាជីពបាល់ទាត់។ កីឡាករទាំងនោះ សុទ្ធសឹងតែរងពិន័យជាប្រាក់ម្នាក់ ២០០០ដុល្លារ និងត្រូវបានហាមឃាត់ពីសកម្មភាពបាល់ទាត់ ១ឆ្នាំ។ «មេធាវីនៅក្រៅប្រទេសកំពុងតែជជែកជាមួយនឹងក្រុមកីឡាករទាំង ៧រូប ដើម្បីពិចារណាស្វែងរកឱកាសចាត់វិធានការផ្លូវច្បាប់ប្រឆាំងទល់នឹង FAM។ រឿងនេះមិនចម្លែកនោះទេ ស្របពេលកីឡាករបានបាត់បង់រាល់ប្រភពប្រាក់ចំណូលរបស់ពួកគេ។ ការទាមទារសំណងនេះគឺជារឿងសំខាន់សម្រាប់ពួកគេក្នុងការរស់នៅរហូតទាល់តែទណ្ឌកម្មដល់ពេលផុតកំណត់ និងរកក្លិបថ្មីដើម្បីចូលលេងឡើងវិញ។»។ នេះបើតាមការចុះផ្សាយរបស់កាសែត Harian Metro។ ទណ្ឌកម្មពី FIFA លើពួកគេបច្ចុប្បន្នកំពុងដំណើរការ ហើយវានឹងផុតកំណត់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦។ ប៉ុន្តែទើបតែជាង ២ខែ ប៉ុណ្ណោះ ការប៉ះពាល់លើអាជីពបាល់ទាត់សម្រាប់កីឡាករមួយចំនួន កំពុងកើតមានឡើងបន្តិចម្តងៗ។ ខ្សែប្រយុទ្ធ Rodrigo Holgado ត្រូវបានក្លិប America de Cali

កីឡាករបន្លំចូលសញ្ជាតិម៉ាឡេស៊ីទាំង៧ ទារសំណងពី FAM ក្រោយរងបម្រាមពី FIFA Read More »

Wolfsburg បណ្តេញគ្រូបង្វឹក Simonis ចេញបន្ទាប់ពីដឹកនាំការប្រកួតក្នុងលីគចំនួន10ដង

ក្លឹប VfL Wolfsburg បានបណ្តេញគ្រូបង្វឹក Paul Simonis បន្ទាប់ពីក្រុមនេះបានចាញ់ 2-1 លើក្រុម Werder Bremen ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសុក្រ។ លោកSimonis ដែលមានឈ្មោះហៅក្រៅថា ‘Gouda Guardiola’ ដោយសារភាពស្រដៀងរបស់គាត់ទៅនឹងគ្រូបង្វឹក Manchester City លោក Pep Guardiola បានចូលកាន់តំណែងកាលពីខែមិថុនានៅឯក្លឹប Wolfsburg បន្ទាប់ពីបានដឹកនាំក្រុមហូឡង់ Go Ahead Eagles ឱ្យឈ្នះពានរង្វាន់ហូឡង់ KNVB Cup លើកដំបូងរបស់ពួកគេក្នុងខែមេសា។ Wolfsburg បានចាប់ផ្តើមក្នុងរដូវកាលនេះមិនល្អដោយចាញ់ 6 លើកក្នុងចំណោម 10 ប្រកួតក្នុងលីគរបស់ពួកគេមកទល់ពេលនេះ ឈរនៅចំណាត់ថ្នាក់ទី 14 មាន 8 ពិន្ទុ។ លោក Peter Christiansen នាយកផ្នែកកីឡារបស់ Wolfsburg បាននិយាយថា “នៅក្នុងកីឡាបាល់ទាត់ វាគឺអំពីលទ្ធផល និងពិន្ទុនៅចុងបញ្ចប់នៃថ្ងៃ ហើយការអភិវឌ្ឍន៍នៅក្នុងប៉ុន្មានសប្តាហ៍មុននេះ

Wolfsburg បណ្តេញគ្រូបង្វឹក Simonis ចេញបន្ទាប់ពីដឹកនាំការប្រកួតក្នុងលីគចំនួន10ដង Read More »

Man City ទទួលជ័យជម្នះ ៣-០ លើ Liverpoolដើម្បីលោក Guardiola អបអរការប្រកួតទី១ពាន់

ក្រុម Manchester City បានបំបាក់គូប្រជែង Liverpool ក្នុងលទ្ធផល 3-0 ក្នុងការប្រកួតជើងខ្លាំងនៅ Premier League កាលពីថ្ងៃអាទិត្យ ដោយមានកីឡាករ Erling Haaland, Nico Gonzalez និង Jeremy Doku ស៊ុតបញ្ចូលទីដើម្បីផ្សាទទួលជ័យជម្នះដែលមានសារៈសំខាន់ក្នុងការប្រជែងដណ្តើមពាន។ អ្វីដែលពិសេសការប្រកួតនេះគឺជាលើកទី 1ពាន់ របស់លោក Pep Guardiola ក្នុងនាមជាអ្នកចាត់ការទូទៅ ហើយក្រុមរបស់គាត់ផ្តល់ព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយនឹងជ័យជម្នះដែលបានធ្វើឱ្យពួកគេឡើងមកលេខ 2 ក្នុងតារាងដែលមាន 22 ពិន្ទុបន្ទាប់ពី 11 ប្រកួត 4 ពិន្ទុតាមពីក្រោយក្រុម Arsenal ។ ក្រុមហង្សក្រហម Liverpool បានធ្លាក់ទៅលេខរៀងទី៨ ដោយមាន១៨ពិន្ទុ។ លោក Guardiola បាននិយាយថាក្រោយចប់ការប្រកួតថា “ខ្ញុំគ្រាន់តែចង់និយាយអរគុណដល់កីឡាករ បុគ្គលិកផ្នែកខាងក្រោយ ដែលផ្តល់អំណោយដល់ខ្ញុំ។ ខ្ញុំមានមោទនភាពដែលបានធ្វើវានៅទីនេះក្នុងទីក្រុង Manchester ជាមួយទីក្រុងរបស់ខ្ញុំ”។ ជ័យជម្នះលើកនេះគឺការវាយកម្ទេចក្រុមរបស់លោក Arne Slot ដែលបង្ហាញពីការបញ្ចប់នៃក្តីសង្ឃឹមណាមួយដែល Liverpool

Man City ទទួលជ័យជម្នះ ៣-០ លើ Liverpoolដើម្បីលោក Guardiola អបអរការប្រកួតទី១ពាន់ Read More »

Lewandowski បានស៊ុតបាល់បញ្ចូលទីបានបីគ្រាប់ជួយ Barcelona ឈ្នះ 4-2 នៅ Celta Vigo

Robert Lewandowski បានស៊ុតបញ្ចូលទីបានបីគ្រាប់ (hat-trick) ហើយ Lamine Yamal ក៏រកបានមួយគ្រាប់ផងដែរ នៅពេល Barcelona បានទទួលជ័យជម្នះ 4-2 នៅលើទឹកដី Celta Vigo កាលពីថ្ងៃអាទិត្យ ហើយតាមពីក្រោយត្រឹមបីពិន្ទុពីក្រុមកំពូលតារាង Real Madrid ។ គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick បានប្រាប់អ្នកយកព័ត៌មានថា “បន្ទាប់ពីរបួសរបស់គាត់ ខ្ញុំបានឃើញថា Lewandowski ជាកីឡាករផ្សេងពីមុនជាវិជ្ជមាន។គាត់បានត្រលប់មកវិញមុនកាលវិភាគ។ វាពិតជាល្អណាស់ដែលគាត់បានស៊ុតបញ្ចូលទីបានបីគ្រាប់ដើម្បីបង្កើនទំនុកចិត្តរបស់គាត់។ រដូវកាលមុនគាត់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង”។ បន្ទាប់ពី Real Madridបានស្មើជាមួយ Rayo Vallecano នៅព្រឹកថ្ងៃនោះ Barcelona បានខិតគម្លាតលើគូប្រជែងរបស់ពួកគេដោយរំកិលរហូតដល់ 28 ពិន្ទុឈរលេខ2 និងបានទម្លាក់ក្រុមលេខ 3 Villarreal ចំនួនពីរពិន្ទុវិញ៕ ប្រភព៖ NKDNEWS

Lewandowski បានស៊ុតបាល់បញ្ចូលទីបានបីគ្រាប់ជួយ Barcelona ឈ្នះ 4-2 នៅ Celta Vigo Read More »

Amorim ថាកូនក្រុមគិតការប្រកួតទល់ម្ចាស់ផ្ទះ Spurs ងាយស្រួលជ្រុលពេក ទើបរបូត ៣ពិន្ទុ

លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United និយាយថាកូនក្រុមលេងដោយមានការគិតងាយស្រួលជ្រុលខ្លាំងពេក ក្នុងការប្រកួត នៅមុនពេលក្រុមម្ចាស់ផ្ទះ Tottenham Hotspur អាចវាយបកត្រឡប់មកវិញ ធ្វើឱ្យរបូត ៣ពិន្ទុ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ក៏បង្ហាញអារម្មណ៍ខកចិត្តតិចតួចលើកូនក្រុម បន្ទាប់ពីការប្រកួតបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ២-២ ហើយក្រុមទាំងពីរ ត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ។ នៅការប្រកួតនោះ កីឡាករ Bryan Mbuemo ជាអ្នកតែតបាល់បើកឆាកគ្រាប់នាំមុខឱ្យ Man Utd នៅនាទី៣២ កើតចេញពីការបញ្ជូនយ៉ាងល្អពី Amad Diallo។ យ៉ាងណាមិញ ចូលវគ្គទីពីរ កីឡាករសំខាន់របស់ក្រុមរហស្សនាមបិសាចក្រហម រួមមានខ្សែការពារ Harry Maguire និងខ្សែប្រយុទ្ធ Benjamin Sesko រងរបួសត្រូវប្តូរចេញ ធ្វើឱ្យទម្រង់លេងក្រុមមានការប្រែប្រួលខ្លាំង។ Spurs ក៏ឆ្លៀតឱកាសនោះ ស្វែងរកគ្រាប់បាល់វាយបកបានដល់ទៅ ២គ្រាប់មកវិញ ដោយកីឡាករ Mathys Tel នាទី៨៣ និង Richarlison នាទី៩០+១។  ក្រុមម្ចាស់ផ្ទះហៀបនឹងក្រសោបបាន

Amorim ថាកូនក្រុមគិតការប្រកួតទល់ម្ចាស់ផ្ទះ Spurs ងាយស្រួលជ្រុលពេក ទើបរបូត ៣ពិន្ទុ Read More »

Djokovic ដកខ្លួនចេញចេញពីកម្មវិធី ATP Finals បន្ទាប់ពីឈ្នះពានទី១០១នៅក្នុងអាជីព

ម្ចាស់ជើងឯក ATP Finals ប្រាំពីរសម័យ Novak Djokovic បានដកខ្លួនចេញពីការប្រកួតបញ្ចប់រដូវកាលដោយសារតែរបួសស្មាប៉ុន្មានម៉ោងបន្ទាប់ពីការឈ្នះពានរង្វាន់លើកទី ១០១ របស់គាត់នៅឯការប្រកួត Hellenic Championshipនៅទីក្រុងTurin ។ Djokovic បានចំណាយពេលជិតបីម៉ោងដើម្បីផ្តួលកីឡាករអ៊ីតាលី Lorenzo Musetti ដោយលទ្ធផល4-6 6-3 7-5 ហើយនឹងមិននៅក្នុងទីក្រុង Turin ដែលជាកន្លែងការប្រកួត ATP Finals ចាប់ផ្តើមនៅថ្ងៃអាទិត្យនេះឡើយ។ Djokovic បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំពិតជាទន្ទឹងរង់ចាំការប្រកួតនៅទីក្រុង Turin និងផ្តល់ឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ។ ប៉ុន្តែបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះនៅទីក្រុង Athens ខ្ញុំមានការសោកស្ដាយក្នុងការចែករំលែកថាខ្ញុំត្រូវការដកខ្លួនចេញដោយសារតែរបួសដែលកំពុងបន្ត។” Djokovic ក៏បានខកខានការប្រកួតរដូវកាលមុនដែរដោយមានរបួស ដោយបានឈ្នះពានចុងឆ្នាំនេះជាលើកទីប្រាំពីររបស់គាត់ក្នុងឆ្នាំ ២០២៣៕ ប្រភព៖ NKDNEWS

Djokovic ដកខ្លួនចេញចេញពីកម្មវិធី ATP Finals បន្ទាប់ពីឈ្នះពានទី១០១នៅក្នុងអាជីព Read More »

គុនខ្មែរ និងគុនល្បុក្កតោ ចាប់ផ្តើមល្បីនៅរុស្សី

(ភ្នំពេញ)៖ គុនខ្មែរ និងគុនល្បុក្កតោ កំពុងរីកលូតលាត់ និងល្បីល្បាញ នៅប្រទេសរុស្សី បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ បាននឹងកំពុងជំរុញការអភិវឌ្ឍ ហើយទទួលបានសិស្សគុនជាច្រើន ដែលហ្វឹកហាត់កីឡាអត្តសញ្ញាណជាតិខ្មែរនេះ។ នេះបើតាមការបបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធានស្ដីទីសហព័ន្ធកីឡាគុនល្បុក្កតោ និងគុនខ្មែរអន្ដរជាតិ ក្នុងឱកាសចូលរួមវេទិកាកីឡាពិភពលោក រួមជាមួយលោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុង Moscow បានចុះពិនិត្យក្លិបគុនខ្មែរ និងគុនល្បុក្កតោ នៅសាលាអនុវិទ្យាល័យលេខ១៧ នៅទីក្រុង Moscow សហព័ន្ធរុស្សី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ រុស្សីបានខិតខំអភិវឌ្ឍន៍កីឡាវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ ដោយបើកទីលានហ្វឹកហាត់ និងកម្មវិធីហ្វឹកហាត់ដល់កូនសិស្សជិត ១០០០នាក់។ រុស្សីបានរៀបចំការប្រកួតគុនខ្មែរ និងគុនល្បុក្កតោថ្នាក់ជាតិជារៀងរាល់ឆ្នាំ ហើយក៏កំពុងពង្រីកទៅថ្នាក់ឧត្តមសិក្សាបន្ថែមទៀត។ ក្រោយបានទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណកម្មាធិការអូឡាំពិកកម្ពុជ(NOCC) ដែលបានចុះអនុស្ស MOU ជាមួយរុស្សី ដើម្បីរួមគ្នាអភិវឌ្ឍន៍កីឡាប្រពៃណីនៃប្រទេសទាំងពីរ កាលពីថ្មីៗ។ ទន្ទឹមជាមួយការខិតខំបណ្ដុះបណ្ដាល និងដុសខាតសមត្ថភាព បច្ចេកទេស នេះដែរ ប្រតិភូកីឡាគុនខ្មែររុស្ស៊ី

គុនខ្មែរ និងគុនល្បុក្កតោ ចាប់ផ្តើមល្បីនៅរុស្សី Read More »

Palmero ជាប់រឿងអាស្រូវក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី ត្រូវក្លិបនៅអេស្ប៉ាញផ្តាច់កុងត្រា

កីឡាករ Gabriel Palmero សញ្ជាតិដើមអេស្ប៉ាញ ជាកីឡាករដំបូងគេម្នាក់ និងម្នាក់ដំបូងគេបង្អស់ចំណោម ៦នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី ត្រូវបានក្លិបបញ្ចប់កិច្ចសន្យាមុនកំណត់។ Palmero វ័យ ២៣ឆ្នាំ បានក្លាយជាកីឡាករដំបូងគេបង្អស់ ចំណោមកីឡាករ ៦នាក់ផ្សេងទៀត ត្រូវបានក្លិបនៅលីគកម្រិតទី៣ អេស្ប៉ាញ Unionistas de Salamanca បញ្ចប់កិច្ចសន្យា ហើយគេនឹងគ្មានក្លិបលេងតទៀត ចាប់ពីថ្ងៃទី៨ វិច្ចិកា ទៅ។ នេះជាឥទ្ធិពលនៃការពិន័យរបស់ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ចំពោះករណីក្លែងបន្លំឯកសារចូលសញ្ជាតិកីឡាករ របស់សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM)។ តាមពិតទៅក្លិប Salamanca បានខ្ចីជើងកីឡាករដើមកំណើតអេស្ប៉ាញ ពីក្លិប Club Deportivo Tenerife។ ប៉ុន្តែពេលនេះក្លិបដើម Tenerife របស់កីឡាករ Palmero ក៏បានសម្រេចចិត្តផ្តាច់កិច្ចសន្យាកីឡាករដូចគ្នា។ បើតាមការចុះផ្សាយរបស់កាសែត The Star ក្លិប Unionistas de Salamanca ឈានដល់កិច្ចសន្យាជាមួយក្លិប Tenerife ក្នុងការបញ្ចប់កិច្ចសន្យាកីឡាករ Palmero។ ការសម្រេចចិត្តនេះ

Palmero ជាប់រឿងអាស្រូវក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី ត្រូវក្លិបនៅអេស្ប៉ាញផ្តាច់កុងត្រា Read More »

Scroll to Top