អៀរឡង់ នឹងស្នើសុំ UEFA ដាក់បម្រាមលើបាល់ទាត់អ៊ីស្រាអែល
សហព័ន្ធបាល់ទាត់អៀរឡង់ នឹងចូលរួមបោះឆ្នោត ស្នើសុំឱ្យសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) សម្រេចដាក់បម្រាមឃាត់អ៊ីស្រាអែលពីការប្រកួតបាល់ទាត់កម្រិតទ្វីបអឺរ៉ុប។ នេះគឺស្របទៅតាមសំណើរ UEFA កន្លងមក ដែលពួកគេធ្លាប់ប្រកាសនឹងបើកកិច្ចការប្រជុំជាមួយសមាជិកគ្រប់ប្រទេស ដើម្បីពិចារណាលើការព្យួរបាល់ទាត់អ៊ីស្រាអែល។ កាលពីមុនមក ក៏មានក្លិប និងក្រុមបាល់ទាត់ជម្រើសជាតិមួយចំនួន បានស្មើសុំ UEFA ឱ្យព្យួរអ៊ីស្រាអែលពីការប្រកួតកម្រិតអន្តរជាតិក្នុងតំបន់ ក្រោមមូលហេតុដែលអ៊ីស្រាអែល បានបំពានបទប្បញត្តិចំនួន ២ នៃច្បាប់របស់ UEFA។ ករណីទីមួយអ៊ីស្រាអែល បានរៀបចំក្លិបបាល់ទាត់នៅក្នុងទឹកដីប៉ាឡេស្ទីន គ្មានការយល់ព្រមពីសហព័ន្ធបាល់ទាត់ប៉ាឡេស្ទីន។ ចំណែករឿងទីពីរសហព័ន្ធបាល់ទាត់អ៊ីស្រាអែល (IFA) មិនអាចអនុវត្តតាមគោលនយោបាយប្រឆាំងការរើសអើងរបស់ UEFA ឱ្យមានប្រសិទ្ធភាព។ ករណីទាំង ២ នេះ ត្រូវបានបណ្តាក្លិប និងក្រុមជម្រើសជាតិនៅទ្វីបអឺរ៉ុប អំពាវនាវឱ្យ UEFA ពិចារណាក្នុងការព្យួរក្រុមបាល់ទាត់ពីអ៊ីស្រាអែល ឬអាចឈានដល់ការដកសិទ្ធិជាសមាជិកសហព័ន្ធចេញតែម្តង។ រឿងទាំងពីរនេះ កើតឡើងក្រោយពីបណ្តាប្រទេសតំបន់អឺរ៉ុប មិនពេញចិត្តចំពោះអំពើប្រល័យពូជសាស្រ្តដែល កងទ័ពអ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីនរង្គាល ក្នុងសង្គ្រាមទល់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់កាហ្សា។ បើតាមអ្នកនាំពាក្យសហព័ន្ធបាល់ទាត់អៀរឡង់ FAI ខ្លួននឹងសម្រេចចិត្តបោះឆ្នោត ឱ្យមានការហាមឃាត់លើអ៊ីស្រាអែល។ អ្នកនាំពាក្យសហព័ន្ធ FAI ដដែល ថែមទាំងចោទប្រកាន់អ៊ីស្រាអែល ថាបានបំពានបទប្បញត្តិ និងច្បាប់សំខាន់ៗរបស់ […]
អៀរឡង់ នឹងស្នើសុំ UEFA ដាក់បម្រាមលើបាល់ទាត់អ៊ីស្រាអែល Read More »










