Admin

ផ្ទុះបាតុកម្មនៅមុនជំនួបរវាង Villa និង Maccabi ខណៈប៉ូលីសជិត ១ពាន់នាក់ ត្រូវបានដាក់ពង្រាយ

(បរទេស)៖ អ្នកគាំទ្របាល់ទាត់ច្រើនរយនាក់ បានសហការគ្នាតវ៉ាប្រឆាំងទៅនឹងក្រុមប៉ូលីស នៅមុនការប្រកួតរវាង Aston Villa និង Maccabi Tel Aviv ចាប់ផ្តើមនាយប់មិញ ក្នុងខណៈក្រុមមន្រ្តីប៉ូលីសប្រមាណជាង ៧០០នាក់ត្រូវបានដាក់ពង្រាយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្នុងហេតុការណ៍នោះដែរ មនុស្សចំនួន ៦នាក់ត្រូវបានឃាត់ខ្លួន នៃកិច្ចសហប្រតិបត្តិការបង្រ្កាបរបស់ប៉ូលីសស្ថិតក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេស មុនការប្រកួតក្របខណ្ឌទី២ អឺរ៉ុប UEFA Europa League 2025-26 ចាប់ផ្តើម។ ក្នុងចំណោមភាគច្រើននៃបាតុករទាំងនោះ គឺជាអ្នកគាំទ្រខាងប៉ាឡេស្ទីន ដែលបានលើកបដា និងទង់ជាតិនៅខាងក្រៅកីឡដ្ឋាន Villa Park ជាមួយគ្នាក្រុមអ្នកគាំទ្រខាងអ៉ីស្រាអែលមានចំនួនតិចតួច ក៏បានធ្វើព្យុះហយាត្រាឆ្ពោះទៅកីឡដ្ឋាននោះដែរ ដើម្បីជាការតវ៉ាប្រឆាំងទៅនឹងសេចក្តីសម្រេចដែលបានហាមឃាត់ ចំពោះអ្នកគាំទ្រក្រៅស្រុកចូលរួមទស្សនាការប្រកួតនេះ។ លោក Tom Joyce ដែលជាមន្រ្តីមេប៉ូលីសបានថ្លែងថា ការដាក់ពង្រាយប៉ូលីសដ៏ច្រើនបែបនេះ គឺដើម្បីឆ្លើយបតទៅនឹងភាពចាំបាច់ ក្នុងការទប់ស្កាត់ទៅនឹងក្រុមប្រឆាំងដែលមានច្រើនក្រុម និងរក្សាបានសណ្តាប់ធ្នាប់នៅមុនការប្រកួតចាប់ផ្តើ។ ជាលទ្ធផល ក្រុមលេងនៅ Premier League បានយកឈ្នះ Maccabi មកពីអ៉ីស្រាអែល ២-០ ឈរនៅលេខ៦ បណ្តោះអាសន្ន […]

ផ្ទុះបាតុកម្មនៅមុនជំនួបរវាង Villa និង Maccabi ខណៈប៉ូលីសជិត ១ពាន់នាក់ ត្រូវបានដាក់ពង្រាយ Read More »

Yamal បំបែកកំណត់ត្រា Mbappe ក្លាយជាកីឡា​ករក្មេងបំផុតជាប់ក្នុង FIFPRO ១១ នាក់ល្អបំផុត

ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal បានបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Real Madrid កីឡាករ Kylian Mbappe ក្លាយជាកីឡាករមានវ័យក្មេងបំផុត បានឈ្នះពានជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោករបស់ FIFPRO។ ជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោករបស់ FIFPRO ២០២៥ ត្រូវបានប្រកាសជាផ្លូវការហើយ កាលពីថ្ងៃទី ចន្ទ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥។ Lamine Yamal គឺជាកីឡាករម្នាក់ បានជាប់នៅក្នុងជម្រើសនោះ។ រឿងដ៏ភ្ញាក់ផ្អើល គឺរូបគេបានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលស្ថិតនៅក្នុងក្រុមនោះ ពោលគឺមានវ័យ ១៨ ឆ្នាំ ខណៈស្ថិតិនេះដែរ បានធ្វើឱ្យរូបគេបំបែកកំណត់ត្រា Mbappe កាលពីឆ្នាំ ២០១៨ ដែលពេលនោះមានវ័យ ១៩ ឆ្នាំ។ ខាងក្រោមនេះ ជាកីឡាករ ដែលឈ្នះពានជម្រើស ១១ នាក់ល្អបំផុតរបស់ FIFPRO ២០២៥៖

Yamal បំបែកកំណត់ត្រា Mbappe ក្លាយជាកីឡា​ករក្មេងបំផុតជាប់ក្នុង FIFPRO ១១ នាក់ល្អបំផុត Read More »

Johnny Heitinga អតីតជំនួយការគ្រូបង្វឹក Liverpool ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Ajax របស់ប្រទេសហូឡង់

លោក Heitinga វ័យ 41 ឆ្នាំត្រូវបានបន្ធូរបន្ថយពីភារកិច្ចគ្រប់គ្រងរបស់គាត់ដោយក្លឹបហូឡង់បន្ទាប់ពីការបរាជ័យក្នុងផ្ទះ 3-0 កាលពីថ្ងៃពុធក្រោមថ្វីជើងក្រុម Galatasaray ក្នុងក្របខ័ណ្ឌ Champions League ។វាគឺជាការបរាជ័យលើកទីបួនរបស់ពួកគេនៅក្នុងពានរង្វាន់ធំទ្វីបអឺរ៉ុបក្នុងរដូវកាលនេះ ដែលធ្វើឲ្យពួកគេស្ថិតនៅបាតតារាងនៃលីគ ដោយមិនអាចទទួលបានតែមួយពិន្ទុសោះ។ អតីតកីឡាកររបស់ Evertonលោក Heitinga បានដើរតួជាជំនួយការគ្រូបង្វឹករបស់ Arne Slot កាលពីរដូវកាលមុន ខណៈដែល Liverpool បានឈ្នះពានរង្វាន់ Premier League ។ អតីតខ្សែការពារសញ្ជាតិហូឡង់រូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយ Ajax កាលពីចុងខែឧសភា ដោយបានវិលត្រឡប់មកក្លឹបវិញជាកន្លែងដែលគាត់បានបង្ហាញខ្លួនច្រើនជាង 200ប្រកួត មុននឹងប្រកបអាជីពជាគ្រូបង្វឹកក្រុមបម្រុង និងជាគ្រូបង្វឹកបណ្តោះអាសន្ន។ Ajax បាននិយាយថា Heitinga ត្រូវបានព្យួរ ហើយកិច្ចសន្យារបស់គាត់នឹងត្រូវបានបញ្ចប់។ នាយកបច្ចេកទេសលោក Alex Kroes បាននិយាយលើគេហទំព័ររបស់ក្លឹបថា “វាគឺជាការសម្រេចចិត្តដ៏ឈឺចាប់មួយ។ យើងដឹងថាវាអាចត្រូវការពេលវេលាសម្រាប់គ្រូបង្វឹកថ្មីដើម្បីធ្វើការជាមួយក្រុមដែលបានទទួលការផ្លាស់ប្តូរ”។   ជំនួយការគ្រូបង្វឹក Fred Grim អាយុ 60 ឆ្នាំនឹងគ្រប់គ្រង Ajax បណ្តោះអាសន្ន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក

Johnny Heitinga អតីតជំនួយការគ្រូបង្វឹក Liverpool ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Ajax របស់ប្រទេសហូឡង់ Read More »

ក្រុម​កម្ពុជា មិន​ទាន់​ចេញបញ្ជីឈ្មោះ ខណៈនៅ​សល់៥​ថ្ងៃ​ទៀត​ប៉ះ ហុងកុង

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មិន​ទាន់​ចេញ​បញ្ជី​ឈ្មោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ឡើយ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​ជា​មួយ ហុងកុង នៅ​ថ្ងៃ FIFA Day។ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លូវ​ការ​ជា​មួយ ហុងកុង ក្នុង​ថ្ងៃ FIFA Day នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅ​ទី​ក្រុងហុងកុង ប្រទេស​ចិន។ រហូត​ដល់​ពេល​នេះ​នៅ​សល់​ត្រឹម​តែ​ ៥ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឡើយ។ អ្នក​គាំទ្រ​ពិត​ជា​ចង់​ដឹង​ពី​សមាស​ភាព​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ណាស់ ថា​តើ​ត្រូវ​បាន​ជ្រើស​រើស​មក​ពី​ក្លិប​ណា​ខ្លះ បន្ទាប់​ពី​ខក​ខាន​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ថ្ងៃ FIFA Day ពីរ​លើក​មក​ហើយ​ក្នុង​ឆ្នាំ​ ២០២៥។ ការ​ចាប់​អារម្មណ៍ និង​ចង់​ដឹង​ខ្លាំង​ពី​អ្នក​គាំទ្រ​ដោយសារ​តែ​មាន​កីឡាករ​មួយ​ចំនួន​បាន​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​គឺ​ឥណ្ឌូណេស៊ី និង ថៃ ហើយ​នៅ​ក្នុង​ស្រុក​ក៏​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ដូច្នេះ​អ្នក​គាំទ្រ​ពិត​ជា​ចង់​ឃើញ​ក្រុម​កម្ពុជា​មាន​កម្រិត​គុណភាព​ប្រែ​ប្រួលកម្រិត​ណា។ ការ​មិន​ទាន់​ប្រកាសបញ្ជី​ឈ្មោះ ប្រហែល​ជា​ដោយសារ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​មិន​ទាន់​ឈប់​សម្រាក​ទេ ដោយសារ​នៅ​ចុង​សប្តាហ៍​នេះ​មាន​ការ​ប្រកួត​ទៀត។ រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ អ្នក​គាំទ្រ​ចង់​ឃើញ កម្ពុជា​ បំបែក​កំណត់​ត្រា​អាក្រក់​ជា​មួយ ហុងកុង។ ជួប​គ្នា ៦ លើក​ចុង​ក្រោយ ហុងកុង ឈ្នះ ៤ និង​ស្មើ ២ ហើយ​កម្ពុជា​មិន​ធ្លាប់​ឈ្នះ​ឡើយ។

ក្រុម​កម្ពុជា មិន​ទាន់​ចេញបញ្ជីឈ្មោះ ខណៈនៅ​សល់៥​ថ្ងៃ​ទៀត​ប៉ះ ហុងកុង Read More »

កីឡាករ​លំដាប់​ៗ​​ស្រុក​ខ្មែរ​ច្រើន​នាក់​​បាន​ចាញ់​ក្នុង​ពេល​បុណ្យ​អុំទូក

នៅ​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក មាន​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​​ជា​ច្រើន​គូ​ ក្នុង​នោះ​មាន​ការ​ប្រកួត​គុន​ចម្រុះ និង​ឃីកបុក​ស៊ីង ថែម​ទៀត។ លទ្ធផល​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន។ កីឡាករ កីឡាការិនី​កម្ពុជា​លំដាប់​ជួរ​មុខ​ជា​ច្រើន​គូ​បាន​បរាជ័យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ជើង​ខ្លាំង​លំដាប់លេខ​១​ស្រុក​ខ្មែរ​ទម្ងន់​៥៧​គីឡូក្រាម បឺត សង្ឃឹម បានចាញ់​ក្នុង​ទឹក​ទី១ ហើយ មនុស្ស​ឈើ សុខ ធី​ បានចាញ់ពិន្ទុ។   អ្វី​ដែល​អ្នក​គាំទ្រ​សោក​ស្តាយ​បំផុត គឺកីឡាករ​លំដាប់​លេខ​១​ស្រុក​ខ្មែរ​ទម្ងន់៧៣​គីឡូក្រាម ធឿន ធារ៉ា បាន​ចាញ់ដៃ​គូ​ចាស់ បាវែល មក​ពី​ប្រទេស​បេឡារុស្ស ដែល​ធ្វើ​ឲ្យ​រូប​គេ​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​ដែល​មាន​បេក្ខភាព​៨​នាក់​ក្នុង​មួយ​រាត្រី។ ជា​មួយ​គ្នា​នេះ កីឡាករ គោរមៈ ច័ន្ទរាជ បាន​ចាញ់​ពិន្ទុ​កីឡាករ​ចិន​សម្រាប់​ការ​ប្រកួត​​ឃីក​បុក​ស៊ី ហើយ​កីឡាការិនី អេ យ៉ានុត បាន​ចាញ់​សន្លប់​ក្រោម​កណ្តាប់​ដៃ​កីឡាការិនី​អាមេរិក និងកីឡាករ គឹម វាសនា ក៏​បានចាញ់​សន្លប់​។ ចំណែក​ការ​ប្រកួត​គុន​ចម្រុះ​វិញ គ្មាន​កីឡាករកម្ពុជា​​ណា​ម្នាក់​ដែល​អាច​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​ចិន​ឡើយ។ ទោះ​បី​ជាយ៉ាង​ណា លទ្ធផល​ដែល​គួរ​ឲ្យ​សរសើរ​របស់​កីឡាករ​កម្ពុជា​គឺ អេ អាំម៉ារីនភូថង ដណ្តើម​ខ្សែ​ក្រវាត់​បាន​ពី​កីឡាករ​អាមេរិន Even Boulton។ នេះ​ជា​បរាជ័យ​លើក​ទី១​របស់​កីឡាករ​អាមេរិក បន្ទាប់​ពី​រូប​គេ​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា​ជា​ច្រើន​នាក់។ កូន​ប្រុស​របស់​លោក

កីឡាករ​លំដាប់​ៗ​​ស្រុក​ខ្មែរ​ច្រើន​នាក់​​បាន​ចាញ់​ក្នុង​ពេល​បុណ្យ​អុំទូក Read More »

CR7 និង Messi បន្តមានឈ្មោះ ក្នុងបេក្ខភាពប្រជែងពាន ១១ នាក់ល្អបំផុតក្នុងលោក

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសឈ្មោះបេក្ខភាពឆ្នើមទាំង ៨៨ នាក់ជាផ្លូវការនៅថ្ងៃ ចន្ទ ទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ដើម្បីប្រជែងពានកីឡាករជម្រើស​ ១១ នាក់ល្អបំផុតក្នុងពិភពលោករបស់ FIFA សម្រាប់ឆ្នាំ ២០២៥ ខណៈខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo និង Lionel Messi នៅតែបន្តមានឈ្មោះ។ បេក្ខភាពកីឡាករ ដែលត្រូវបាន FIFA ជ្រើសរើស ដើម្បីប្រកួតប្រជែង គឺសុទ្ធតែជាកីឡាករ ដែលបង្ហាញសមត្ថភាពលេចធ្លោបំផុតជាមួយក្រុម និងជម្រើសជាតិរបស់ពួកគេសម្រាប់ឆ្នាំ ២០២៥។ ពាននេះបានបើកឱ្យអ្នកគាំទ្រទូទាំងពិភពលោក ធ្វើការបោះឆ្នោតកីឡាករ ដែលពួកគេពេញចិត្តចាប់ពីឥឡូវនេះតទៅ រហូតដល់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥។   ទោះបីជាយ៉ាងណា FIFA មិនទាន់បានប្រកាសផ្លូវការនៅឡើយទេ អំពីកាលបរិច្ឆេទពិតប្រាកដ ដើម្បីប្រកាសអ្នកឈ្នះពាននេះ ប៉ុន្តែបើក្រឡេកទៅមើលឆ្នាំមុន គឺការប្រកាសអ្នកឈ្នះ បានធ្វើឡើងនៅថ្ងៃទី ១៧ ខែ ធ្នូ

CR7 និង Messi បន្តមានឈ្មោះ ក្នុងបេក្ខភាពប្រជែងពាន ១១ នាក់ល្អបំផុតក្នុងលោក Read More »

Wu វាយបកទម្លាក់ជើងខ្លាំងលេខ១ ពិភពលោក Trump ចេញពី International Championship ដ៏គួរឱ្យភ្ញាក់ផ្អើល

(បរទេស)៖ កីឡាករស្នូកឃ័រ Wu Yize របស់ម្ចាស់ផ្ទះចិន បានធ្វើការវាយបកទម្លាក់ជើងខ្លាំង Judd Trump ដែលបានកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកបច្ចុប្បន្នចេញពីកម្មវិធី International Championship 2025 ស្ថិតក្នុងខេត្ត Nanjing ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអង់គ្លេស វ័យ ៣៦ឆ្នាំ Trump បានបើកការនាំមុខដល់ទៅ ៤-០ នៅមុន Wu ដែលឈរនៅលំដាប់លេខ២២ ពិភពលោក ធ្វើបាន ៦ហ្រេមជាប់ៗ ដើម្បីទទួលជ័យជម្នះតែម្តង ក្នុងការឆ្លងទៅវគ្គ ៨នាក់ចុងក្រោយ។ នេះមានន័យថា Trump នៅតែមិនឈ្នះជើងឯកណាមួយឡើយ ក្នុងកម្មវិធីប្រកួតយកចំណាត់ថ្នាក់ គិតចាប់តាំងពីគ្រងជើងឯកពាន UK Championship ក្នុងខែធ្នូ ឆ្នាំ២០២៤ មក។ រូបគេទើបតែបានចាញ់ផ្តាច់ព្រ័ត្រក្នុងកម្មវិធី Northern Ireland Open 2025 ស្ថិតក្នុងទីក្រុង Belfast កាលពីខែមុន តាមរយៈចាញ់កីឡាករអង់គ្លេសដូចគ្នាគឺ Jack Lisowski។ Wu

Wu វាយបកទម្លាក់ជើងខ្លាំងលេខ១ ពិភពលោក Trump ចេញពី International Championship ដ៏គួរឱ្យភ្ញាក់ផ្អើល Read More »

Ronaldo រៀបចំខ្លួនចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ឆាប់ៗនេះហើយ

Cristiano Ronaldo បានបង្ហាញគម្រោងចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ឆាប់ៗនេះហើយ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ និង Al Nassr បង្ហាញពីការត្រៀមខ្លួនបញ្ចប់អាជីពដ៏អស្ចារ្យរបស់ខ្លួនក្នុងកិច្ចសម្ភាសន៍មួយ ទាំងទឹកភ្នែក។ ក្នុងបទសម្ភាសន៍ជាមួយលោក Piers Morgan ក្នុងកម្មវិធី Piers Morgan Uncensored ថ្មីៗនេះ Ronaldo បានពិភាក្សាអំពីការចូលនិវត្តន៍ និងជីវិតក្រោយបញ្ចប់អាជីពកីឡាករបាល់ទាត់របស់ខ្លួន។ មកទល់ពេលនេះ ខ្សែប្រយុទ្ធឆ្នើមវ័យ ៤០ឆ្នាំ ដែលរកបាន ៩៥២គ្រាប់ច្រើនដាច់គេក្នុងកំណត់ត្រា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានស្នាដៃលេចធ្លោបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់។ ប៉ុន្តែយ៉ាងណាក៏ដោយ ទីបញ្ចប់នៃអាជីពដ៏អស្ចារ្យរបស់ Ronaldo នឹងមកដល់ឆាប់ៗនេះ។ នៅពេលសួរថាពេលណាអ្នកនឹងពិចារណាព្យួរស្បែកជើង Ronaldo ដែលមានកិច្ចសន្យាជាមួយ Al Nassr រហូតដល់ឆ្នាំ ២០២៧ ឆ្លើយភ្លាមថា «ឆាប់ៗនេះហើយ»។  «ខ្ញុំគិតបានត្រៀមខ្លួនរួចរាល់ហើយ។ ជាការពិតណាស់ វាពិតជាពិបាក, ពិបាកណាស់សម្រាប់ខ្ញុំ។ ខ្ញុំប្រហែលជាយំមិនខានទេ»។ Ronaldo ឆ្លើយតបទៅ Piers ដូច្នេះ មុនបន្ថែមថា៖«ប៉ុន្តែ Piers ខ្ញុំរៀបចំអនាគតរបស់ខ្ញុំតាំងពីអាយុ ២៥, ២៦, ២៧

Ronaldo រៀបចំខ្លួនចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ឆាប់ៗនេះហើយ Read More »

Arsenal, Bayern និង Inter បន្តឈ្នះ ១០០% នៅ UEFA Champions League ដូចគ្នា

(បរទេស)៖ បណ្តាក្រុមខ្លាំងមកពីលីគកំពូល ៣ប្រទេសផ្សេងគ្នារួមមាន Arsenal, Bayern Munich និង Inter Milan សុទ្ធតែរក្សាបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នាតែម្តង ក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្រុមកាំភ្លើងធំ Arsenal មកពីកំពូលតារាង Premier League របស់អង់គ្លេស បន្តរកបាន ៣ពិន្ទុក្រៅផ្ទះ តាមរយៈបំបាក់ម្ចាស់ផ្ទះ Slavia Prague ដោយលទ្ធផល ៣-០ នៅពេលដែល Bayern Munich មកពី Bundesliga បានយកឈ្នះក្រុមការពារតំណែងជើងឯកចាស់ Paris St. Germain ២-១ ទាំងដែលក្រុមរបស់អាល្លឺម៉ង់នៅសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះកាលពីរាត្រីថ្ងៃអង្គារ នៅរដ្ឋធានីប៉ារីស។ កាលពីយប់មិញនេះដែរ Inter Milan អតីតក្រុមរងជើងឯក UCL ២សម័យកាល ក្នុងចំណោម ៣រដូវកាលចុងក្រោយនេះ បានយកឈ្នះភ្ញៀវ Kairat មកពីកាហ្សាក់ស្ថាន ២-១

Arsenal, Bayern និង Inter បន្តឈ្នះ ១០០% នៅ UEFA Champions League ដូចគ្នា Read More »

FIFA បង្កើតពានសន្តិភាពថ្មីមួយទៀតផ្តល់ជូនដំបូងគេក្នុងការចាប់ឆ្នោត World Cup 2026

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA)បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានប្រកាសអំពីពានរង្វាន់ប្រចាំឆ្នាំថ្មីមួយដែលមានឈ្មោះថាពានរង្វានសន្តិភាព (FIFA Peace Prize) ដែលនឹងផ្តល់ឱ្យអ្នកឈ្នះដំបូងគេក្នុងអំឡុងពេលចាប់ឆ្នោតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2026 នៅទីក្រុង Washington DC នៅខែក្រោយ។ FIFA បានបញ្ចាក់ថា FIFA Peace Prize ត្រូវបានបង្កើតឡើងដើម្បី ផ្តល់ជារង្វាន់ដល់បុគ្គលដែលបានធ្វើសកម្មភាពពិសេស និងអស្ចារ្យដើម្បីសន្តិភាព។ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា “នៅក្នុងពិភពលោកដែលមិនមានជម្លោះ និងបែកបាក់កាន់តែខ្លាំង វាជាមូលដ្ឋានគ្រឹះក្នុងការទទួលស្គាល់ការរួមចំណែកដ៏ឆ្នើមរបស់អ្នកដែលខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះ និងនាំមនុស្សឱ្យរួមគ្នាក្នុងស្មារតីសន្តិភាព។ បាល់ទាត់ឈរដើម្បីសន្តិភាព ហើយក្នុងនាមសហគមន៍បាល់ទាត់ពិភពលោកទាំងមូល ពានរង្វាន់សន្តិភាព FIFA – បាល់ទាត់បង្រួបបង្រួមពិភពលោកនឹងទទួលស្គាល់ការខិតខំប្រឹងប្រែងដ៏ធំសម្បើមរបស់បុគ្គលទាំងនោះដែលរួបរួមមនុស្សនាំមកនូវក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ”។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីខែសីហាថា ការចាប់ឆ្នោត World Cup នឹងប្រព្រឹត្តទៅនៅថ្ងៃទី 5 ខែធ្នូ នៅមជ្ឈមណ្ឌល John F Kennedy សម្រាប់ការសម្តែងសិល្បៈ

FIFA បង្កើតពានសន្តិភាពថ្មីមួយទៀតផ្តល់ជូនដំបូងគេក្នុងការចាប់ឆ្នោត World Cup 2026 Read More »

Scroll to Top