Admin

លោក ទីន ហូសេន៖ ម៉ូតូទឹកខ្លាំង មនុស្សខ្លាំង ទើបអាចទទួលបានជ័យជម្នះ

ម៉ូតូទឹក មានកម្លាំងម៉ាស៊ីនខ្លាំងតែម្យ៉ាងមិនគ្រប់គ្រាន់ ក្នុងការប្រកួតយកជ័យជម្នះទេ សមត្ថភាពកីឡាករ ក៏ត្រូវតែ​ខ្លាំងឱ្យសមនឹងកម្លាំងម៉ូតូទឹកដែរ។ នេះ បើតាមការបញ្ជាក់​ពី​លោក ទីន ហូសេន អគ្គលេខាធិការរងសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាគ្រូជំនួយក្រុម​ជម្រើសជាតិម៉ូតូទឹក។ កីឡាម៉ូតូទឹក គឺជាកីឡាសក្ដានុពលរបស់កម្ពុជា ដែលធ្លាប់ឈ្នះមេដាយ និងជ័យលាភី​អន្ដរជាតិជាច្រើន ក្នុងនោះមានដូចជា៖ មេដាយមាស១ និងសំរឹទ្ធ១ នៅ Asian Games ឆ្នាំ២០១៨, មេដាយមាស២ ព្រឹត្តិការណ៍ Jet Ski World Series ឆ្នាំ២០២៤ និងមេដាយ​មាស១ ប្រាក់១ និងសំរឹទ្ធិ២ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ជាដើម។ លោក ទីន ហូសេន ដែលតែងតែជូនដំណើរកីឡាករទៅប្រកួតនៅក្រៅប្រទេស សម្លឹង​ឃើញ​សមត្ថភាពអត្ដពលិកកម្ពុជា មានកម្រិតខ្ពស់។ បើមិនមានបញ្ហាខូចម៉ូតូទឹកទេ កីឡា​ករកម្ពុជា នឹងអាចដណ្ដើមបានជ័យលាភី បានស្ទើរតែគ្រប់ព្រឹត្តិការណ៍។ បើតាមគ្រូជំនួយរូបនេះ កីឡាករកម្ពុជា មានភាពប៉ិនប្រសប់​ក្នុងការគ្រប់គ្រងគ្រឿងម៉ាស៊ីន​របស់ខ្លួន​។ ក្រៅពីនេះ កីឡាករកម្ពុជា ពូកែបត់បែនតាមស្ថានភាពក្នុងទីលានផ្ទៃទឹក។ លោក ទីន ហូសេន បាននិយាយថា៖«កីឡាករកម្ពុជាយើង […]

លោក ទីន ហូសេន៖ ម៉ូតូទឹកខ្លាំង មនុស្សខ្លាំង ទើបអាចទទួលបានជ័យជម្នះ Read More »

ជើងឯកវ៉ូវីណាមពិភពលោក៖ ត្រឹម ២ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយ ១៣គ្រឿង ខណៈការប្រកួតនឹងបន្ដដល់ថ្ងៃសុក្រ

(ភ្នំពេញ)៖ ក្រោយបើកយុទ្ធនាការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៨ ឆ្នាំ២០២៥ រយៈពេល ២ថ្ងៃ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី គិតត្រឹមល្ងាចថ្ងៃទី៥ ខែវិច្ឆិកានេះ ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ១៣គ្រឿងហើយ រួមមានមេដាយមាស ៥ ប្រាក់ ៥ និងសំរឹទ្ធ ៣។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលកំពុងដឹកនាំក្រុមអត្តពលិកកម្ពុជា ចូលរួមការប្រកួតផ្ទាល់ នៅកោះបាលី ។ ក្នុងចំណោមមេដាយខាងលើ គឺមានមេដាយ ៥គ្រឿង ដណ្ដើមបានកាលពីម្សិលមិញ រួមមានមេដាយមាស ៣ និងសំរឹទ្ធ ២ គ្រាដែលនៅថ្ងៃពុធនេះ កម្ពុជាបន្ដឈ្នះមេដាយ ៨គ្រឿងទៀត រួមមានមេដាយមាស ២ ប្រាក់ ៥ និងសំរឹទ្ធ ១។ ប្រធានសហព័ន្ធដដែបន្ដថា ការប្រកួតនៅសល់ ២ថ្ងៃទៀត ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រចុងសប្ដាហ៍នេះ ក្នុងនោះ កម្ពុជានៅសល់វិញ្ញាសាត្រូវប្រកួតចំនួន ១២វិញ្ញាសាទៀត ។ ដូច្នេះលោករំពឹងថា កីឡាករ-កីឡាការិនី នឹងបន្ដការខំប្រឹងអស់ពីសមត្ថភាព

ជើងឯកវ៉ូវីណាមពិភពលោក៖ ត្រឹម ២ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយ ១៣គ្រឿង ខណៈការប្រកួតនឹងបន្ដដល់ថ្ងៃសុក្រ Read More »

Dowman យុវជន Arsenal ក្លាយជាកីឡាករក្មេងជាងគេជាប្រវត្តិសាស្រ្ត បង្ហាញខ្លួននៅ UCL

(បរទេស)៖ យុវជន Max Dowman របស់ក្លឹបកាំភ្លើងធំ Arsenal បានក្លាយជាកីឡាករក្មេងជាងគេបំផុត ដែលបង្ហាញខ្លួនជាប្រវត្តិសាស្រ្ត ក្នុងក្របខណ្ឌលីគកំពូលអឺរ៉ុប UEFA Champions League។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ស្ថិតក្នុងវ័យ ១៥ឆ្នាំ និង ៣០៨ថ្ងៃ ខ្សែប្រយុទ្ធរូបនេះបានបំបែកកំណត់ត្រាចាស់របស់កីឡាករ Youssoufa Moukoko ដ្បិតយុវជនអាល្លឺម៉ង់បានបង្ហាញខ្លួនក្នុងក្លឹប Borussia Dortmund ប្រកួតទល់នឹង Zenit ដែលមានវ័យ ១៦ឆ្នាំ និង ១៨ថ្ងៃ។ រាប់ទាំងលើកនេះ Dowman បានចូលលេង ៥ប្រកួតមកហើយសម្រាប់ Arsenal នារដូវកាលថ្មីនេះ នៅពេលត្រូវបានប្តូរចូល នៃជំនួបដែលកាំភ្លើងរបស់អង់គ្លេសមួយនេះបំបាក់គូប្រជែង Slavia Prague ៣-០ ក្នុងប្រកួតទី៤ ជើងទី១ នៅ UEFA Champion League 2025-26។ Dowman បានចាកចេញពីកៅអីបម្រុង ដើម្បីប្តូរជំនួស Leandro Trossard នៅនាទី៧២ ក្នុងការរួមចំណែកជួយក្រុមរបស់លោក Mikel

Dowman យុវជន Arsenal ក្លាយជាកីឡាករក្មេងជាងគេជាប្រវត្តិសាស្រ្ត បង្ហាញខ្លួននៅ UCL Read More »

Doue និង Agyemang ឈ្នះពានរង្វាន់កីឡាករវ័យក្មេងលេងល្អបំផុតបំផុតឆ្នាំ២០២៥

កីឡាករDesire Doue បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងលេងល្អបំផុត (Golden Boy) ឆ្នាំ២០២៥ ជាមួយនឹងកីឡាការិនី Michelle Agyemang ទទួលបានពានរង្វាន់កីឡាការិនីវ័យក្មេងលេងល្អបំផុត (Golden Girl)នៅអឺរ៉ុប។ ខ្សែប្រយុទ្ធបារាំង Doue ដែលមានអាយុ ២០ ឆ្នាំគឺកីឡាករដ៏សំខាន់កាលពីរដូវកាលមុនខណៈដែល Paris St-Germain បានឈ្នះពានរង្វាន់ ៣ រួមទាំងពានរង្វាន់ Champions League លើកដំបូងមិនធ្លាប់មានរបស់ពួកគេ។ កីឡាករសញ្ជាតិបារាំងរូបនេះស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១៦ ដងក្នុងចំណោម ៦១ ប្រកួត រួមទាំងការស៊ុតបញ្ចូលទីពីរដងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ PSG ជាមួយក្រុម Inter Milan ។ ចំណែកខ្សែប្រយុទ្ធអង់គ្លេស និងក្លឹប Brighton កីឡាការិនី Agyemang ដែលកំពុងខ្ចីជើងពីក្លឹប Arsenal ស៊ុតបញ្ចូលទីបានពីរគ្រាប់ដ៏សំខាន់ ខណៈដែលក្រុមជម្រើសជាតិស្រ្តីអង់គ្លេសបានឈ្នះជើងឯកទ្វីបអឺរ៉ុបឆ្នាំ 2025 និងត្រូវបានតែងតាំងជាកីឡាការិនីវ័យក្មេងប្រចាំការប្រកួតនោះផងដែរ។ កីឡាការិនីវ័យ 19

Doue និង Agyemang ឈ្នះពានរង្វាន់កីឡាករវ័យក្មេងលេងល្អបំផុតបំផុតឆ្នាំ២០២៥ Read More »

UEL៖ ជំនួបរវាង Aston Villa-Maccabi នឹងដាក់ពង្រាយប៉ូលិស ៧០០នាក់ ការពារសុវត្ថិភាព

យ៉ាងហោចមន្ត្រីប៉ូលិសអង់គ្លេស ៧០០នាក់ នឹងត្រូវដាក់ពង្រាយដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព។ ការពង្រឹងសុវត្ថិភាពនេះធ្វើឡើងអំឡុងការប្រកួតរវាងក្រុម Aston Villa របស់លីគកំពូលអង់គ្លេស ស្វាគមន៍ក្រុមភ្ញៀវ Maccabi Tel Aviv មកពីអ៊ីស្រាអែល ពេលក្រុមទាំង២ ប៉ះគ្នានៅពានរង្វាន់ Europa League ថ្ងៃទី៦ វិច្ឆិកា។ ពលរដ្ឋរស់នៅជុំវិញកីឡដ្ឋាន Villa Park ក៏ត្រូវបានអាជ្ញាធរតំបន់ព្រមានអំពីបញ្ហានឹងអាចកើតមានជាយថហេតុ នៅក្នុងការប្រកួតរបស់ក្រុម Aston Villa ទល់នឹងក្រុមមកពីអ៊ីស្រាអែលនោះ។ កន្លងមកមុនការប្រកួតនេះចូលមកដល់ ក៏ធ្លាប់មានរឿងរ៉ាវចម្រូងចម្រាសមួយចំនួន​ ដោយមន្ត្រីប៉ូលិសអង់គ្លេស បានហាមឃាត់មិនឱ្យមានអ្នកគាំទ្រក្លិប Maccabi ចូលទស្សនាការប្រកួតបានឡើយ។ ក្លិប Aston Villa ក៏សម្រេចចិត្តហាមឃាត់អ្នកគាំទ្រក្រុមភ្ញៀវ​ ទៅតាមសំណើររបស់ក្រុមប្រឹក្សាសន្តិសុខទីក្រុង Birmingham។  លើសពីនេះក្លិប Maccabi Tel Aviv ក៏បានសម្រេចចិត្តហាមឃាត់ និងមិនទទួលយកសំបុត្រ ដែលត្រូវផ្តល់ឱ្យអ្នកគាំទ្រខ្លួន នៅក្នុងការប្រកួតនោះ។ ហេតុផលចម្បងដែលប៉ូលិសអង់គ្លេស ហាមឃាត់មិនឱ្យមានអ្នកគាំទ្រអ៊ីស្រាអែលក្នុងការប្រកួតរបស់ក្រុម Aston Villa ព្រោះតែបារម្ភបញ្ហាសុវត្ថិភាព ពីសំណាក់បាតុករគាំទ្រប៉ាឡេស្ទីន អាចនឹងនាំគ្នាធ្វើបាតុកម្ម។ កន្លងមកនៅប្រទេសអ៊ីតាលី

UEL៖ ជំនួបរវាង Aston Villa-Maccabi នឹងដាក់ពង្រាយប៉ូលិស ៧០០នាក់ ការពារសុវត្ថិភាព Read More »

ម៉ាឡេស៊ីប្តេជ្ញាបន្តតស៊ូប្តឹងឧទ្ធរណ៍រឿងទណ្ឌកម្មក្លែងបន្លំកីឡាករចូលសញ្ជាតិ ទោះ FIFA បដិសេធ

សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM) បានប្រកាសថានឹងតស៊ូបន្តប្តឹងឧទ្ធរណ៍ទៅកាន់តុលាការអាជ្ញាកណ្តាលកីឡា(CAS) បន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) បដិសេធសំណើរប្តឹងឧទ្ធរណ៍ខ្លួន ចំពោះការដាក់ទណ្ឌកម្មលើសហព័ន្ធ និងលើកីឡាករក្លែងបន្លំចូលសញ្ជាតិម៉ាឡេស៊ី ៧នាក់។ លោក Datuk Yusoff Mahadi ប្រធានស្តីទីសហព័ន្ធ FAM បានអះអាងថា FAM នឹងប្រើវិធីសាស្ត្រចុងក្រោយ គឺនាំយករឿងក្តីខ្លួនជាមួយ FIFA ទៅកាន់តុលាកាអាជ្ញាកណ្តាលកីឡា (CAS ) ដើម្បីឱ្យជួយដោះស្រាយបញ្ហាបានកើតមានកន្លងមក។ ការប្រកាសរបស់ប្រធានស្តីទី FAM ធ្វើឡើងត្រឹមតែ ១០នាទី ប៉ុណ្ណោះ បន្ទាប់ពី FIFA ប្រកាសពីការបដិសេធពាក្យបណ្តឹងឧទ្ធរណ៍របស់ពួកគេ លើរឿងក្លែងបន្លំឯកសារកីឡាករបរទេសចូលសញ្ជាតិ ៧នាក់។ «នេះជាលើកដំបូងដែល FAM ជួបប្រទះនឹងបញ្ហាបែបនេះ។ មេធាវីរបស់យើង និងថ្នាក់ដឹកនាំសហព័ន្ធពិតជាភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់ FIFA។ យ៉ាងណាក៏ដោយ FAM នឹងបន្តរក្សជំហរក្នុងការ ការពារសិទ្ធិរបស់យើងនិងកីឡាករ ព្រមទាំងចំណាប់អារម្មណ៍មកលើកីឡាករបាល់ទាត់ម៉ាឡេស៊ីនៅកម្រិតអន្តរជាតិ។ ក្រោយពីយើងទទួលការបដិសេធពី FIFA យើងនឹងបន្តដាក់ពាក្យប្តឹងទៅកាន់តុលាការ CAS ចំពោះបញ្ហានេះបន្តទៀត។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោក Mahadi។  កីឡាករទាំង៧រូប ជាប់ទណ្ឌកម្មពី FIFA

ម៉ាឡេស៊ីប្តេជ្ញាបន្តតស៊ូប្តឹងឧទ្ធរណ៍រឿងទណ្ឌកម្មក្លែងបន្លំកីឡាករចូលសញ្ជាតិ ទោះ FIFA បដិសេធ Read More »

Haaland និយាយថាគាត់នៅឆ្ងាយពុំអាចប្រៀបធៀបជាមួយ Messi និង Ronaldoបានទេ

ខ្សែប្រយុទ្ធErling Haaland បានដាក់ខ្លួនចំពោះការប្រៀបធៀបទៅតារាបាល់ទាត់ដ៏ល្បីល្បាញសម័យបច្ចុប្បន្ន Lionel Messi និង Cristiano Ronaldo ដោយនិយាយថា “គ្មាននរណាម្នាក់” អាចធ្វើដូចកំណត់ត្រាស៊ុតបញ្ចូលទីរបស់ពួកគេបានទេ។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 26 ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់ Manchester City និង Norway នៅដើមខែវិច្ឆិកាដោយធ្វើឱ្យចំនួនគ្រាប់បាល់អាជីពរបស់គាត់មានកើនដល់ 327 គ្រាប់។ ប៉ុន្តែ Haaland ស្ថិតនៅផ្លូវឆ្ងាយពីក្រោយស្នាដៃរបស់អ្នកទាំងពីរ។ វីរបុរសបាល់ទាត់អាហ្សង់ទីន Messi អាយុ 38 ឆ្នាំបានស៊ុតបញ្ចូលទីសរុបចំនួន 892 គ្រាប់ខណៈដែលកីឡាករសញ្ជាតិព័រទុយហ្គាល់អាយុ 40 ឆ្នាំ Ronaldo រកបាន952គ្រាប់ហើយ ខណៈដែលគាត់កំណត់គោលដៅយកឱ្យបាន 1,000គ្រាប់ ក្នុងអាជីពដ៏រុងរឿងរបស់គាត់។ ខ្សែប្រយុទ្ធរបស់ក្លឹបMan City នេះស៊ុតបញ្ចូលទីបាន 56 គ្រាប់ក្នុងរដូវកាល 2022-23 ដែលជារដូវកាលដំបូងរបស់គាត់នៅក្លឹបបន្ទាប់ពីផ្លាស់ចេញពី Borussia Dortmund ដែលជាយុទ្ធនាការដ៏ជោគជ័យបំផុតរបស់គាត់រហូតមកដល់បច្ចុប្បន្ន។   Haaland ក៏បានស៊ុតបញ្ចូលទីបាន 53 គ្រាប់ក្នុងការប្រកួត

Haaland និយាយថាគាត់នៅឆ្ងាយពុំអាចប្រៀបធៀបជាមួយ Messi និង Ronaldoបានទេ Read More »

សោកនាដកម្មគួរឱ្យសោកស្តាយអ្នកគ្រប់គ្រងក្លឹបអាយុ 44 ឆ្នាំម្នាក់បានស្លាប់ក្រោយដួលនៅលើទីលានប្រកួត

អ្នកចាត់ការសញ្ជាតិបូស្នៀវ័យ 44 ឆ្នាំ Mladen Zizovicបានដួលនៅនាទីទី 22 នៃការប្រកួតរបស់ក្រុម Radnički 1923 ជាមួយ Mladost ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសស៊ែប៊ីកាលពីល្ងាចថ្ងៃអាទិត្យ។ ភ្លាមៗនោះ គ្រូពេទ្យបានប្រញាប់ប្រញាល់ បញ្ជូនគាត់ទៅមន្ទីរពេទ្យ ប៉ុន្តែគួរឱ្យសោកស្តាយ មិនអាចជួយសង្គ្រោះជីវិតគាត់បាន។ ការប្រកួតត្រូវបានផ្អាកភ្លាមៗ មុនពេលអាជ្ញាកណ្តាលបន្តការប្រកួតពេល ដែលZizovicកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។ តែ២០នាទីក្រោយមកក៏ត្រូវបានគេបញ្ជាក់ថាគាត់បានស្លាប់បាត់ទៅហើយ។ កីឡាករ និងគ្រូបង្វឹកមកពីក្រុមទាំងពីរបានស្រក់ទឹកភ្នែកនៅលើទីលាន មុនពេលការប្រកួតត្រូវបានបោះបង់ចោល។ Zizovic ដែលជាអតីតកីឡាករជម្រើសជាតិបូស្នៀ ទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីនៅថ្ងៃទី 23 ខែតុលា ហើយការប្រកួត ជាមួយនឹង Mladost ទើបតែជាការប្រកួតទីបីរបស់គាត់ដែលទទួលបន្ទុកដឹកនាំ៕ ប្រភព៖ NKDNEWS

សោកនាដកម្មគួរឱ្យសោកស្តាយអ្នកគ្រប់គ្រងក្លឹបអាយុ 44 ឆ្នាំម្នាក់បានស្លាប់ក្រោយដួលនៅលើទីលានប្រកួត Read More »

OCA ថ្លែងអំណរគុណកម្ពុជា ដែលលើកពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ទៅឆ្នាំ២០៣១ និងរួមចំណែកក្នុងជោគជ័យ នៃការប្រកួតឆ្នាំ២០២៥ នៅបារ៉ែន

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) បានផ្ញើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា សម្រាប់កិច្ចសហការដ៏មានតម្លៃ និងការគាំទ្រយ៉ាងរឹងមាំរបស់ប្រមុខចលនាអូឡាំពិកកម្ពុជា ដែលបានជំរុញឲ្យព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន កាលពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានបញ្ចប់ដោយជោគជ័យ។ ទន្ទឹមជាមួយគ្នា ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ក៏បានផ្ញើលិខិតដាច់ដោយឡែកមួយទៀត ដោយបានសុំការយោគយល់ និងអធ្យាស្រ័យពីប្រទេសកម្ពុជា ចំពោះការស្នើសុំផ្លាស់ប្ដូរកាលបរិច្ឆេទរៀបចំការប្រកួតកីឡាយុវជនអាស៊ី ដែលគ្រោងរៀបចំនៅប្រទេសកម្ពុជា នាឆ្នាំ២០២៩ ទៅឆ្នាំ២០៣១ វិញ ហើយ OCA ក៏បានថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានឯកភាពលើការលើកពេលនេះផងដែរ។ យោងតាមលិខិតចុះហត្ថលេខាដោយលោក Husain Al Musallam អគ្គនាយប្រឹក្សាអូឡាំពិកអាស៊ី ដែល NOCC ទទួលបាននៅថ្ងៃទី៤ ខែវិច្ឆិកានេះ បានបញ្ជាក់ថា «សាមគ្គីភាព ស្មារតីកីឡា និងមិត្តភាព ដែលបានបង្ហាញដោយគណៈប្រតិភូរបស់ឯកឧត្តម(ឯកឧត្តមបណ្ឌិត ថោង ខុន) ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគុណតម្លៃនៃសហគមន៍កីឡាអាស៊ី។ OCA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសហការជិតស្និទ្ធ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងអំឡុងដំណាក់កាលរៀបចំ និងដំណាក់កាលហ្គេម។ យើងទាំងអស់គ្នាបានបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់យុវជនអាស៊ី

OCA ថ្លែងអំណរគុណកម្ពុជា ដែលលើកពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ទៅឆ្នាំ២០៣១ និងរួមចំណែកក្នុងជោគជ័យ នៃការប្រកួតឆ្នាំ២០២៥ នៅបារ៉ែន Read More »

កម្ពុជាដណ្ដើមបានមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍វ៉ូវីណាមជើងឯកពិភពលោក នៅឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ក្រុមកីឡាវ៉ូវីណាមកម្ពុជា បានចាប់ផ្ដើមយុទ្ធានាការប្រកួតជើងឯកពិភពលោក លើកទី៨ នៅកោះបាលី នាប្រទេសឥណ្ឌូនេស៊ី ជាផ្លូវការហើយ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ជាមួយការដណ្ដើមបានមេដាយមាស ១គ្រឿង ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។ សម្រាប់មេដាយមាសដំបូង ដែលកម្ពុជាទទួលបានខាងលើ គឺដណ្ដើមបានលើវិញ្ញាសាសម្ដែងស្នៀតការពារខ្លួន បុរស ៣នាក់ និងនារី ៣នាក់ រួមមានកីឡាករ លី បូរ៉ាមី, ជិន ពិសិដ្ឋ, ម៉េត សុភ័ក្ដ្រា និងកីឡាការិនី ពៅ សុខា, ឃួន ចាន់សុភ័ក្រនាថ និង វ៉ែន ស្រីមាន។ គួរដឹងថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ២៩រូប ចូលរួមការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៨ ឆ្នាំ២០២៥ នៅកោះបាលី ដែលប្រព្រឹត្តទៅពីថ្ងៃទី១-៨ ខែវិច្ឆិកាខាងមុខ៕ ប្រភព៖ FRESHNEWS

កម្ពុជាដណ្ដើមបានមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍វ៉ូវីណាមជើងឯកពិភពលោក នៅឥណ្ឌូនេស៊ី Read More »

Scroll to Top