កីឡាកាយសម្ព័ន្ធ បើកវគ្គបំប៉ន់សមត្ថភាពគ្រូបង្វឹក ដើម្បីកំណត់អត្តសញ្ញាណទេពកោសល្យកីឡាវ័យក្មេង
(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូជំនាញអាអេរ៉ូប៊ិកកម្រិត១ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹកថ្នាក់ជាតិ ឆ្ពោះទៅរកការកំណត់អត្តសញ្ញាណទេពកោសល្យកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់បណ្ដុះបណ្ដាលត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃអនាគត។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើ Academy Level I, National Development Youth MAG, Training Camp and Talent Identification ដោយសហព័ន្ធបានបញ្ចូលមេរៀនកំណត់អត្តសញ្ញាណទេពកោសល្យកីឡាករវ័យក្មេង និងការបោះជំរំហ្វឹកហាត់ ហើយឆ្នាំនេះ មានសិក្ខាកាមជាគ្រូបង្វឹកចំនួន ២២នាក់ចូលរួម រួមទាំងកីឡាករ-កីឡាការិនីវ័យក្មេងចំនួន ២៥នាក់ ក៏បានចូលរួមបោះជំរំហ្វឹកហាត់ក្នុងវគ្គនេះផងដែរ។ លោកបន្ដថា «សម្រាប់វគ្គនេះ ពួកគាត់(សិក្ខាកាម)ពេញចិត្តខ្លាំង ពិសេសដោយយើងបានដាក់កីឡាករ-កីឡាការិនីចូលរួមបោះជំរំហ្វឹកហាត់រហូតដល់ ២៥នាក់ អ៊ីចឹងពួកគាត់មានភារកិច្ចច្រើន ត្រូវអនុវត្តផ្ទាល់ជាមួយកីឡាករ-កីឡាការិនីទាំងអស់ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីវ័យក្មេងល្អ ដែលមានសមត្ថភាព និងទេពកោសល្យ ត្រៀមចូលរួមការប្រកួតជើងឯកប្រចាំឆ្នាំ២០២៥ ក៏ដូចជាជ្រើសរើសទុកពេលក្រោយទៀត នៅពេលយើងត្រូវការជ្រើសរើសបញ្ចូលក្រុមថ្នាល ឬក្រុមយុវជនបន្ដទៀត»។ «ជារួមវគ្គនេះ ខ្ញុំពិនិត្យឃើញ […]










