Admin

បឹងកេត ជួប ទ័ព ជា​គូមិន​គួររំលង ក្រៅ​ពី វិសាខា ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង

ការ​ជួប​គ្នា​​របស់​ម្ចាស់​ផ្ទះ​ បឹងកេត ទទួល​ភ្ញៀវ កង​យោធពល​ខេមរភូមិន្ទ ម៉ោង​៦​ល្ងាច ថ្ងៃ​អាទិត្យ ទី​១៤ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក សប្តាហ៍ ទី​៤ លីគ​កំពូល​កម្ពុជា ជាគូគួរ​ឲ្យ​ចាប់​អារម្មណ៍។ គូប្រកួតសប្តាហ៍ទី៤ អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចំពោះ វិសាខា ប៉ះ ព្រះខ័នរាជស្វាយរៀង ប៉ុន្តែបើផ្អែកលើទម្រង់លេងនៅដើមរដូវកាលថ្មី ការជួបគ្នារវាង បឹងកេត និង កងយោធពលខេមរភូមិន្ទ គឺរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំង។ ក្រុមរបស់លោកគ្រូ ភា សុភក្ត្រា មាន ៥ ពិន្ទុ កំពុងស្ថិតលេខ ៣ នៃតារាង បន្ទាប់ពីឈ្នះ វិសាខា ២-១, ស្មើ ណាហ្គាវើលដ៍ ១-១ និងស្មើ ភ្នំពេញក្រោន ១-១ ដោយមិនទាន់ស្គាល់បរាជ័យឡើយ។ ក្រុមកងយោធពលខេមរភូមិន្ទ ត្រូវបានមើលឃើញពីតំបន់ការពារដ៏រឹងមាំដែលដៃគូពិបាកទម្លាយឈានចូលប្រអប់គ្រោះថ្នាក់។ អ្វីដែលពិសេស ពួកគេប្រើក្បាច់ការពារ និងវាយបកដ៏មានប្រសិទ្ធភាពតាមរយៈកីឡាករវ័យក្មេងល្អៗដូចជា ខន ណារ៉ុង និងខ្សែប្រយុទ្ធជប៉ុន។ ដោយ​ឡែក បឹងកេត […]

បឹងកេត ជួប ទ័ព ជា​គូមិន​គួររំលង ក្រៅ​ពី វិសាខា ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង Read More »

ចោរនេះ​ឌឺណាស់! លួច​ម៉ូតូអ្នក​ប្រដាល់​​ ឡុង​ ប៉េងលឿន​ ហើយ​ទុក​ស្បែកជើង​ឲ្យ​មួយ​គូ​ទៀត​

អ្នក​លេង​គុន​ខ្មែរ​ ឡុង​ ប៉េងលឿន​ បាត់​ម៉ូតូ​ ១គ្រឿង​ម៉ាក់​ Scoopy​ ឆ្នាំ​២០២១​ ពណ៌ខ្មៅ​ កាល​ពី​យប់​ថ្ងៃ​ទី១១​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ បន្ទាប់​ពី​រូប​គេ​សម្រាក​មួយ​ភ្លែតក្រោយ​ពេល​ធ្វើ​ទម្ងន់អស់​កម្លាំង​ពេក​​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។​ កីឡាករ ឡុង ប៉េងលឿន បានឲ្យដឹងមកថា ម៉ូតូនេះជាកម្លាំងញើសឈាមរបស់ខ្លួនឡើងប្រកួត និងផ្សំជាមួយថវិកាប្រពន្ធដែលបានលក់ដូរកន្លងទៅទើបបានទិញម៉ូតូមួយនេះប្រើប្រាស់ប្រចាំថ្ងៃគ្រាន់ជិះទៅថ្លឹងទម្ងន់ប្រកួតជាដើម។ ឥលូវបាត់ហើយកាលពីយប់មិញនេះ ស្របពេលចោរលួចទៅហើយបែរជាទុកស្បែកជើងឲ្យ១គូឲ្យវិញទៀត។ អ្នកប្រដាល់គុនខ្មែរជួរមុខរូបនេះបន្តលើកឡើងទៀតថា ម៉ូតូ Scoopy របស់ខ្លួននេះបាត់ចន្លោះប្រហែលម៉ោង១១-១២ យប់មិញនៅក្នុងផ្ទះតែម្ដង បន្ទាប់ពីរូបគេធ្វើទម្ងន់អស់កម្លាំងបន្តិចក៏សម្រាកមួយភ្លែតមិនបានចាក់សោររបងផ្ទះនោះឡើយ និងមួយទៀតដោយសាររង់ចាំបងមកពីលក់ដូរវិញផង។ ប៉េងលឿន​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ផង​ដែរ​ប្រសិន​បើ​ប្រទះ​ឃើញ​ម៉ូតូ​ Scoopy ពណ៌ខ្មៅ​ ឆ្នាំ​២០២១​ ដែល​មាន​ស្លាក​លេខ​ ភ្នំពេញ​ 1lQ -0805 សូម​ផ្ដល់​ដំណឹង​ទៅ​កាន់​ខ្លួន​ផង​តាម​រយៈ​លេខ​ទូរសព្ទ​ 095 624 242- 097 560 621 1 ដើម្បី​ឆាប់​រក​ឃើញ​វិញគ្រាន់​​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ​វិញ​។​ បញ្ជាក់​ដែរ​ថា​ ឡុង​ ប៉េងលឿន​ ជា​កីឡាករ​ជួរ​មុខ​លើ​ប្រភេទ​ទម្ង់​ ៦៣,៥​គីឡូក្រាម​រូប​គេ​កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​នាគរាជចតុមុខ។​ ម៉ូតូ​ Scoopy ស្លាកលេខ ភ្នំពេញ​ 1lQ

ចោរនេះ​ឌឺណាស់! លួច​ម៉ូតូអ្នក​ប្រដាល់​​ ឡុង​ ប៉េងលឿន​ ហើយ​ទុក​ស្បែកជើង​ឲ្យ​មួយ​គូ​ទៀត​ Read More »

ព័រទុយហ្គាល់ ត្រូវគេព្យាករ​មានភាគ​រយ ​ខ្ពស់ជាង​គេ នឹងឈ្នះជើងឯក World Cup ឆ្នាំ ២០២៦

ក្រុម​កីឡា​បាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ ត្រូវបានគេព្យាករ​ពី​ការ​មានភាគរយខ្ពស់​ជាង​គេ​ ក្នុងការឈ្នះជើងឯកពិភពលោក World Cup ​ឆ្នាំ ២០២៦ ។ ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក លើកទី២៣ នឹងចូលមកដល់នៅខែ មិថុនា ឆ្នាំ ២០២៦ ប៉ុន្តែគិតត្រឹមពេលនេះ មានអ្នកនិយមបាល់ទាត់ជាច្រើន បានព្យាករខ្លះៗទៅហើយ ថា ក្រុមណានឹងអាចមានឱកាសឈ្នះពានបាល់ទាត់ដ៏ធំបំផុតដែលធ្វើឡើងរាល់ ៤ ឆ្នាំម្តង។ យោងតាមការព្យាកររបស់ ONE Football បានបង្ហាញថា ព័រទុយហ្គាល់ មានភាគរយច្រើនជាងគេ គឺរហូតដល់ ៤២%។ ចំណែក អេស្ប៉ាញ មានឱកាស ២០%។ អាហ្សង់ទីន មានឱកាស ១៥%។ បារាំងមានឱកាស ៨%។ ប្រេស៊ីល មានឱកាស ៦%។ អង់គ្លេស មានឱកាស ៥% និងចុងក្រោយ អាល្លឺម៉ង់ មានឱកាស ៤ %។ គួរឱ្យដឹងថា ការប្រកួត​បាល់ទាត់ជើងឯកពិភពលោក ឆ្នាំ ២០២៦ ទំនងនឹងក្លាយជាការប្រកួតចុងក្រោយ​សម្រាប់​ខ្សែប្រយុទ្ធឆ្នើម

ព័រទុយហ្គាល់ ត្រូវគេព្យាករ​មានភាគ​រយ ​ខ្ពស់ជាង​គេ នឹងឈ្នះជើងឯក World Cup ឆ្នាំ ២០២៦ Read More »

FIFA ទទួលបានការស្នើទិញសំបុត្រចូលទស្សនា World Cup ចំនួន ១,៥លាន សន្លឹកក្នុងរយៈពេល 24 ម៉ោង

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សំបុត្រជាង ១,៥ លានសន្លឹកត្រូវបានស្នើសុំទិញពីអ្នកគាំទ្រក្នុងចំណោម ២១០ ប្រទេសក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការបើកដំណើរការលក់មុនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026។ អ្នកដែលបានដាក់ស្នើ ភាគច្រើនមកពីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា បន្ទាប់មកអាហ្សង់ទីន កូឡុំប៊ី ប្រេស៊ីល អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ និងអាល្លឺម៉ង់។ អ្នកគាំទ្របាល់ទាត់កំពុងតែចាប់អារម្មណ៍ខ្លាំងលើការប្រកួតដែលបានពង្រីកចំនួន 48 ក្រុមហើយនឹងធ្វើជាម្ចាស់ផ្ទះដោយម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក ដោយមានការប្រកួតចំនួន 104 នៅទូទាំង 16 ទីក្រុងម្ចាស់ផ្ទះ។ បេក្ខជនដែលស្នើទិញដោយជោគជ័យនឹងត្រូវបានការជូនដំណឹងតាមរយៈអ៊ីមែលចាប់ពីថ្ងៃទី 29 ខែកញ្ញា និងផ្តល់ពេលវេលាកំណត់ដើម្បីទិញសំបុត្រចាប់ពីថ្ងៃទី 1 ខែតុលា។ សំបុត្រនឹងចាប់ផ្តើមពី ៦០ ដុល្លារក្នុងមួយសន្លឹក ប៉ុន្តែតម្លៃថាមវន្តនឹងដំណើរការក្នុងដំណាក់កាលដំបូងនៃការលក់សំបុត្រដោយអ្នកគាំទ្រអាចនឹងបង់តម្លៃខុសៗគ្នាទៅតាមតម្រូវការទីផ្សារ។ ដំណាក់កាលលក់សំបុត្របន្ថែមគ្រោងនឹងចាប់ផ្តើមនៅខែតុលា។ ប្រភព៖ NKDNEWS

FIFA ទទួលបានការស្នើទិញសំបុត្រចូលទស្សនា World Cup ចំនួន ១,៥លាន សន្លឹកក្នុងរយៈពេល 24 ម៉ោង Read More »

កែវ​ រំចង់​ ឡើង​សង្វៀន​បាយ័ន​ថ្ងៃ​អាទិត្យ​នេះ​ក្រោយ​បាត់មុខ​ពី​គុន​ខ្មែរមួយ​រយៈពេល

អ្នក​លេង​គុនខ្មែរ​ កែវ​ រំចង់​ នឹង​វិល​ចូល​សង្វៀន​ប្រដាល់​វិញ​ហើយ​នៅ​ថ្ងៃ​ទី១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ដោយ​ប៉ះ​បរទេប្រកួត​លើ​ប្រភេទ​ទម្ង់​ ៨០​គីឡូក្រាម។​ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ដែល​បាត់​មុខ​អ្នក​ប្រដាល់​ កែវ​ រំចង់​ ពី​សង្វៀន​ប្រកួត​នានា​ក្នុ​ង​ស្រុក។​ ការ​បាត់​មុខ​នេះ​អាច​មក​ពី​ការងារ​រវល់​ផង​ និង​ដោយ​សារ​ការ​បង្ហាត់​សិស្សៗ​បែ​ប​សុខភាព​នៅ​ក្លឹប​ហាត់​ឯកជន​ផង។​ នៅ​តាម​បណ្ដាញ​សង្គម​គេ​ឃើញ​ រំចង់​ បាន​ខំប្រឹង​ហ្វឹកហាត់​ឡើង​វិញ​ និង​ព្យាយាម​សម្រក់​ទម្ងន់​ផង​ដែរ។​ យ៉ាងណា​ការ​ប្រកួត​លើក​នេះ​រូប​គេ​នៅ​តែ​ប្រកួតលើ​​ប្រភេទទម្ងន់​ធ្ងន់​ខ្លាំង​ដដែល​ទេ​ ពោល​វាយ​ក្នុង​ទម្ងន់​ ៨០​គីឡូក្រាម​។​ រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​មើល​ថា​ កីឡាករ​ កែវ​ រំចង់​ អាច​យក​ឈ្នះ​កីឡាករ​ Deyson Sapalo នេះ​បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ​ ទី១៤​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ វេលា​ម៉ោង​ ១២​ថ្ងៃ​ត្រង់​តទៅ​លើ​សង្វៀនបាយ័ន​ស្ទឹងមានជ័យ៕ ប្រភព៖ KAMPUCHEATHMEY

កែវ​ រំចង់​ ឡើង​សង្វៀន​បាយ័ន​ថ្ងៃ​អាទិត្យ​នេះ​ក្រោយ​បាត់មុខ​ពី​គុន​ខ្មែរមួយ​រយៈពេល Read More »

Ronaldo ទទួលបានពានរង្វាន់ឯកត្តជនថ្មី «Best of All Time» ពីលីគបាល់ទាត់ព័រទុយហ្កាល់

Cristiano Ronaldo ទទួលបានពានរង្វាន់ឯកត្តជនថ្មីមួយបន្ថែមចូលក្នុងអាជីព ជាពានកីឡាករល្អអស្ចារ្យដាច់គេបំផុត (Best of All Time) ពីសំណាក់លីគបាល់ទាត់ព័រទុយហ្កាល់ Primeira Liga។ ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ ក៏យល់ព្រមទទួល ទោះមិនមែនជាពានរង្វាន់កម្រិតតំបន់ ឬពិភពលោកក៏ដោយ។ កាលពីថ្ងៃទី១០ កញ្ញា ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់អាជីពព័រទុយហ្កាល់ បានរៀបចំពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ សម្រាប់កីឡាករបានបង្ហាញខ្លួនល្អ ប្រចាំប្រទេសព័រទុយហ្កាល់ នៅរដូវកាល​ ២០២៤-២៥។  ខ្សែប្រយុទ្ធ Viktor Gyokeres ដែលទើបបានផ្លាស់ចេញពី Sporting Lisbon ទៅក្លិប Arsenal ជាប់ជាកីឡាករល្អប្រចាំឆ្នាំ (Best Player of the Year) ប្រចាំលីគកំពូលព័រទុយហ្កាល់ តាមរយៈរកបាន ៥៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៥២លើក រដូវកាលមុន។ យ៉ាងណាមិញ កីឡាករដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់អ្នកគាំទ្រព័រទុយហ្កាល់ បានលើប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ ​Cristiano Ronaldo ឯណោះវិញទេ ដោយគេបានឈ្នះពានរង្វាន់កីឡាករល្អដាច់គេបំផុត Best of All Time។

Ronaldo ទទួលបានពានរង្វាន់ឯកត្តជនថ្មី «Best of All Time» ពីលីគបាល់ទាត់ព័រទុយហ្កាល់ Read More »

ជប៉ុន ស្ថិតក្នុងពូល G មិនពិបាកឆ្លងផុតវគ្គ​ក្នុង​ពូល ជើង​ឯកបាល់ទះពិភពលោក ២០២៥

ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន ត្រូវបានគេព្យាករ នឹងមិនពិបាកឡើយ ក្នុងការឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ក្នុងពានរង្វាន់បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ២០២៥។ ក្នុងការប្រកួតពានបាល់ទះជើងឯកពិភពលោក ជប៉ុន ស្ថិតនៅពូល G ជាមួយក្រុម កាណាដា តួកគី និង លីប៉ី។ សម្រាប់ពូល G នេះ ជប៉ុន អាចនឹងមានភាគរយខ្ពស់ខ្លាំង ក្នុងការឡើងទៅកាន់វគ្គបន្ត ដោយសារតាមកម្រិតជាក់ស្តែង ក្រុមរហស្សនាមដាវសាំម៉ូរ៉ៃ សុទ្ធតែមានកម្រិតនៅលើក្រុមទាំង ៣ នោះ។ បច្ចុប្បន្ន ជប៉ុន ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ពិភពលោក។ ចំណែក កាណាដា ស្ថិតនៅចំណាត់ថ្នាក់លេខ ១១, តួកគី ស្ថិតនៅចំណាត់ថ្នាក់លេខ ១៦ និងចុងក្រោយ លីប៉ី ស្ថិតនៅចំណាត់ថ្នាក់លេខ ៧៥។ រីឯស្ថិតិប្រកួតវិញ នាមួយរយៈចុងក្រោយនេះ ជប៉ុន កាន់តែល្អថែមទៀត

ជប៉ុន ស្ថិតក្នុងពូល G មិនពិបាកឆ្លងផុតវគ្គ​ក្នុង​ពូល ជើង​ឯកបាល់ទះពិភពលោក ២០២៥ Read More »

ក្រុម U23 ឥណ្ឌូណេស៊ី រងការរិះគន់ខ្លាំង ក្រោយធ្លាក់ Asian Cup ត្រឹមវគ្គជម្រុះ

អ្នកគាំទ្រ និង​ប្រព័ន្ធផ្សព្វផ្សាយកីឡាឥណ្ឌូណេស៊ីបង្ហាញការខកចិត្តចំពោះក្រុមបាល់ទាត់អាយុក្រោម ២៣ឆ្នាំ ឥណ្ឌូណេស៊ី ដែលធ្លាក់ចេញពីការប្រកួត U23 Asian Cup 2026 ត្រឹមវគ្គជម្រុះ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir ស្នើឱ្យត្រួតពិនិត្យឡើងវិញ ចំពោះបរាជ័យនេះ។ អ្នកគាំទ្រ និង​ប្រព័ន្ធផ្សព្វផ្សាយកីឡាឥណ្ឌូណេស៊ីបង្ហាញការខកចិត្តចំពោះក្រុមបាល់ទាត់អាយុក្រោម ២៣ឆ្នាំ ឥណ្ឌូណេស៊ី ដែលធ្លាក់ចេញពីការប្រកួត U23 Asian Cup 2026 ត្រឹមវគ្គជម្រុះ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir ស្នើឱ្យត្រួតពិនិត្យឡើងវិញ ចំពោះបរាជ័យនេះ។ ស្ថិតនៅកីឡដ្ឋាន Gelora Delta កាលពីថ្ងៃទី៩ កញ្ញា ឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះពូល J បានចាញ់កូរ៉េខាងត្បូង ១-០ ក្នុងការប្រកួតចុងក្រោយ ធ្វើឱ្យក្រុមរបូតឱកាសឡើងវគ្គបន្តពានរង្វាន់ U23 Asian Cup 2026 នៅអារ៉ាប៊ីសាអូឌីត។ ឥណ្ឌូណេស៊ី ឆ្លងកាត់កាត់ ៣ប្រកួត រកបានត្រឹមតែ

ក្រុម U23 ឥណ្ឌូណេស៊ី រងការរិះគន់ខ្លាំង ក្រោយធ្លាក់ Asian Cup ត្រឹមវគ្គជម្រុះ Read More »

មានគ្រាមួយ Zidane លាឈប់ដឹកនាំ Real ក៏ព្រោះក្លឹបព្យាយាមទិញកីឡាករពី Man Utd

(បរទេស)៖ លោក Zinedine Zidane ដែលកំពុងទំនេរពីការងារបង្វឹក ត្រូវបានគេទម្លាយអាថ៌កំបាំងមួយ ដែលញាំងឱ្យបុរសសញ្ជាតិបារាំងរូបនេះ បង្ខំចិត្តចាកចេញពីតួនាទីអ្នកចាត់ការទូទៅ Real Madrid ព្រោះក្លឹបព្យាយាមទិញកីឡាករពី Manchester United ខ្លាំងពេក។ ថ្មីៗនេះដែរ Zidane ត្រូវបានគេទាក់ទងឱ្យចូលប្រឡូកក្នុងពិភពបង្វឹកក្រុមបាល់ទាត់វិញ ជាមួយព័ត៌មានខ្លះនៅតួកគីបានផ្យាយថា អតីតវីរបុរសបារាំងរូបនេះ ត្រូវបានបញ្ចុះបញ្ចូល ដើម្បីទៅជំនួសតំណែងលោក Jose Mourinho ក្នុងក្លឹប Fenerbahce ទៀតផង។ ទោះជាយ៉ាងណា បើតាមប្រភពពី L’Equipe របស់បារាំងវិញបានចេញផ្សាយថា Zidane ខ្លួនឯងគឺបានត្រៀមរួចរាល់ហើយ ដើម្បីដឹកនាំក្រុមមាន់គកបារាំង ជំនួសកៅអីគ្រូបង្វឹកបច្ចុប្បន្ន លោក Didier Deschamps បន្ទាប់ពីចប់ World Cup ឆ្នាំក្រោយ។ Zidane វ័យ ៥៣ឆ្នាំ បានលាឈប់ភ្លាមៗ បន្ទាប់ពីដឹកនាំ Real ឈ្នះជើងឯកអឺរ៉ុប UEFA Champions League ៣សម័យជាប់គ្នា ជាមួយនឹងរបាយការណ៍ដែលគេសង្ស័យថា មានទំនាស់ជាមួយប្រធានក្លឹប លោក Florentino

មានគ្រាមួយ Zidane លាឈប់ដឹកនាំ Real ក៏ព្រោះក្លឹបព្យាយាមទិញកីឡាករពី Man Utd Read More »

អាហ្សង់ទីន នឹងបាត់បង់តំណែងលេខ១ ពិភពលោក ក្រោយលេងចាញ់អេក្វាទ័រ នៅជម្រុះ World Cup 2026

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងធ្លាក់ចេញពីតំណែងលេខ១ នៃតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Rankings បន្ទាប់ពីបរាជ័យ ១-០ ក្រោមថ្វីជើងរបស់អេក្វាទ័រ នៃវគ្គជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកខាងត្បូងនាព្រឹកថ្ងៃទី១០ ខែកញ្ញា។ ពីគេហទំព័រកីឡា msn បានចេញផ្សាយថា ក្រុមគោជល់អេស្ប៉ាញ ម្ចាស់ជើងឯកអឺរ៉ុប UEFA Euro 2020 នឹងឡើងមកឈរនៅចំណាត់ថ្នាក់១ ពិភពលោកវិញ ចំពោះការធ្វើបច្ចុប្បន្នភាពនាពេលដ៏ខ្លីខាងមុខរបស់ FIFA បន្ទាប់ពីអាហ្សង់ទីន បានកាន់កាប់តំណែងកំពូលតារាងនេះអស់ជាង ២ឆ្នាំ។ គួរបញ្ជាក់ផងថា អាហ្សង់ទីន បានរងបរាជ័យ ១ទល់នឹង០ នៅក្នុងផ្ទះរបស់ក្រុមជម្រើសជាតិអេក្វាទ័រ ដោយពុំមានវត្តមានប្រធានក្រុម Lionel Messi ឡើយ នៅថ្ងៃប្រកួតទី១៨ បិទបញ្ចប់ជម្រុះ World Cup ដោយពុំមានប៉ះពាល់ដល់តំណែងកំពូលតារាង ក្នុងចំណោមទាំង ១០ក្រុមរបស់ពួកគេឡើយ។ នៅចាំបានថា ក្រុមពពកសអាហ្សង់ទីន បានឡើងទៅឈរទីកំពូល FIFA Rankings តាំងពីខែមេសា ឆ្នាំ២០២៣ ក្រោយពួកគេឈ្នះជើងឯកពិភពលោក World

អាហ្សង់ទីន នឹងបាត់បង់តំណែងលេខ១ ពិភពលោក ក្រោយលេងចាញ់អេក្វាទ័រ នៅជម្រុះ World Cup 2026 Read More »

Scroll to Top