Admin

ទីលានវាយកូនហ្គោល Donald Trump នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Irish Open 2026

(វ៉ាស៊ីនតោន)៖ ទីលានវាយកូនហ្គោលផ្ទាល់ខ្លួនលំដាប់អន្តរជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលស្ថិតក្នុងតំបន់ Doonbeg ត្រូវបានជ្រើសរើសជាទីតាំងប្រកួត Irish Open នាឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ទីលានដែលបានបើកដំណើរការតាំងពីឆ្នាំ២០០២ មួយនេះ គឺជាអតីតរមណីយ៍ដ្ឋានដែលត្រូវបានទិញដោយលោកត្រាំ នាអំឡុងឆ្នាំ២០១៤ បន្ទាប់ពីត្រូវបានគូរប្លង់ដោយលោក Greg Norman អតីតតារាវាយកូនហ្គោលលំដាប់លេខ១ ពិភពលោកទៀតផង។ ទីតាំងដ៏វិសេសវិសាលនេះដែរ នឹងដំណើរការកម្មវិធីប្រកួត Irish Open 2026 ចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ដោយមានរយៈពេលត្រឹម ១សប្តាហ៍ប៉ុណ្ណោះ ក្រោយពេលកម្មវិធី Walker Cup រៀបចំនៅតំបន់ Clare រវាងចក្រភពអង់គ្លេស អៀរឡង់ និងសហរដ្ឋអាមេរិកបានបិទបញ្ចប់។ ម្ចាស់ជើងឯកកម្រិត Masters គឺ Rory McIlroy ដែលបានឈ្នះ Irish Open កាលពីថ្ងៃអាទិត្យនៅទីលាន K Clup ស្ថិតក្នុង County Kildare នាឆ្នាំ២០២៥ ក៏នឹងបន្តចូលរួមកម្មវិធីនេះដែរនាឆ្នាំក្រោយ។ គួរបញ្ជាក់ផងថា Irish […]

ទីលានវាយកូនហ្គោល Donald Trump នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Irish Open 2026 Read More »

ស៊ន​ រ៉ាគីម​ បុក​ហាត់​ខ្លាំង​៣សប្ដាហ៍​ត្រៀម​ប្រកួត​ជា​ថ្មី​ក្រោយ​សម្រាក​ព្យាបាល​របួស​អស់​៩​ខែ​

អ្នក​លេង​គុន​ខ្មែរ​ ស៊ន​ រ៉ាគីម​ ថា​រូប​គេ​បុក​ហ្វឹកហាត់​ខ្លាំង​ប្រហែល​ ៣សប្ដាហ៍​ហើយ​ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ​គ្រប់គ្រាន់​វិល​មក​កាន់​ការ​ប្រកួត​ស្អែក​នេះ​ក្រោយ​សម្រាក​ព្យាបាល​របួស​ជើង​អស់រយៈពេល​ ៩​ខែ​មក​នេះ។​ កីឡាករ​ ស៊ន​ រ៉ាគីម​ បាន​ឲ្យ​ដឹង​មក​ថា​ ចំពោះ​បញ្ហា​របួស​កន្លង​ទៅ​នោះ​គឺ​បាន​ជា​សះស្បើយ​ និង​បាន​ហ្វឹកហាត់​ខ្លាំង​ដូច​ដើម​វិញហើយ​។​ ការ​ហ្វឹកហាត់​ទាត់​ធ្ងន់ៗ​ និង​ស្នៀត​វាយ​ដៃ​គឺ​ខ្លួន​បាន​សាកល្បង​រួចរាល់​ហើយ​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ឡើយ​ ប៉ុន្តែ​ក៏​រងចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​លើ​សង្វៀន​សិន​។​ អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​បន្ថែម​ទៀត​ថា​ រូប​គេ​នឹង​ខំប្រឹ​ង​ប្រែង​ប្រកួត​ឲ្យ​បាន​ល្អ​ជូន​អ្នក​គាំទ្រ​។​ ដោយ​សារ​ខ្លួន​អាក់ខាន​ឡើង​សង្វៀន​ជិត​១ឆ្នាំ​មកហើយ​ ដូច្នេះ​បើ​ការ​ប្រកួត​នេះ​ល្អ​ ឬ​មិន​ល្អ​ដល់​កម្រិត​ណា​នោះ​សូម​ប្រិយមិត្ត​កុំ​ប្រកាន់​។​ បញ្ជាក់​ដែរ​ថា​ កីឡាករ​ ស៊ន​ រ៉ាគីម​ បាត់​មុខ​ពី​សង្វៀន​គុន​ខ្មែរ​ប្រហែល​ ៩​ខែ​មក​ហើយ​ដោយ​សារ​បួស​ដៃ​ និង​របួស​ជើង។​ នៅ​ថ្ងៃ​ទី១២​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ស្អែក​នេះ​រូប​គេ​នឹង​ត្រូវ​ប្រកួ​ត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ឡាវ​នៅ​សង្វៀន​ថោន​ ចាប់​ពី​ម៉ោង​ ៧យប់​តទៅ៕​ ប្រភព៖ KAMPUCHEATHMEY

ស៊ន​ រ៉ាគីម​ បុក​ហាត់​ខ្លាំង​៣សប្ដាហ៍​ត្រៀម​ប្រកួត​ជា​ថ្មី​ក្រោយ​សម្រាក​ព្យាបាល​របួស​អស់​៩​ខែ​ Read More »

Ronaldo វ៉ាដាច់កីឡាករក្នុងលោក ជាប់ជាកីឡាកររកចំណូលច្រើនបំផុត ឆ្នាំ ២០២៥

ខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo បានស្ថិតនៅ​លើគេ ជាកីឡាករបាល់ទាត់ រកប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៥។ ស្ថិតិអ្នករកចំណូលច្រើនជាងគេបំផុតនេះ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ បានកាន់កាប់ចំនួន ៣ ឆ្នាំជាប់គ្នាមកហើយ ដោយគិតទាំងឆ្នាំ ២០២៥។ ឆ្នាំ ២០២៥ Ronaldo រកបានប្រាក់ចំណូលបានដល់ទៅ ២៧៥ លានដុល្លារអាមេរិក ខណៈ​ចំនួននេះ គឺបានវ៉ាដាច់តែម្តងចំពោះកីឡាករលំដាប់កំពូល ៤ រូបផ្សេងទៀត ដូចជា Lionel Messi, Karim Benzema, Neymar Jr. និង Kylian Mbappe។   ខាងក្រោមនេះ ជាព័ត៌មានលម្អិតអំពីកីឡាករលំដាប់កំពូលទាំង ៥ រកបានប្រាក់ចំណូលច្រើនបំផុតប្រចាំឆ្នាំ ២០២៥៖   ៥. Neymar Jr. (Santos)៖ រកចំណូលសរុបបានចំនួន ៧៦ លានដុល្លារអាមេរិក។ ៤. Kylian Mbappe (Real

Ronaldo វ៉ាដាច់កីឡាករក្នុងលោក ជាប់ជាកីឡាកររកចំណូលច្រើនបំផុត ឆ្នាំ ២០២៥ Read More »

អតីតខ្សែបម្រើ Man Utd គឺ Eriksen ចូលរួមជាមួយ Wolfsburg ដល់ឆ្នាំ២០២៧

(បរទេស)៖ កីឡាករអន្តរជាតិដាណឺម៉ាក Christian Eriksen បានព្រមព្រៀងចុះកិច្ចសន្យាលេងឱ្យក្លឹប Wolfsburg បន្ទាប់ពីចាកចេញពី Manchester United នៅចុងបញ្ចប់រដូវកាលមុនរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Eriksen វ័យ ៣៣ឆ្នាំ នឹងលេងនៅក្របខណ្ឌលីគ Bundesliga របស់អាល្លឺម៉ង់រហូតដល់រដូវក្តៅ ឆ្នាំ២០២៧ ខាងមុខ។ កីឡាករនាំលេងរូបនេះបានបង្ហាញខ្លួន ១០៧ប្រកួត និងស៊ុតបាន ៨គ្រាប់ផងដែរ ក្នុងចំណោម ៣រដូវកាលនៅកីឡដ្ឋាន Old Trafford និងរួមចំណែកជួយ Man Utd ដណ្តើមបានជើងឯក League Cup 2023 និងពាន FA Cup នៅឆ្នាំបន្ទាប់ទៀតផង។ Eriksen ដែលបានចូលលេង ១៤៤លើកជាមួយជម្រើសជាតិដាណឺម៉ាកបានថ្លែងថា «Wolfsburg គឺជាក្លឹបអាជីពនៅ Bundesliga លើកដំបូងសម្រាប់ខ្ញុំ។ ខ្ញុំកំពុងទន្ទឹងរង់ចាំចំពោះដំណើរផ្សងព្រេងថ្មី ជាមួយនឹងភាពជោគជ័យថ្មីជាមួយគ្នាផងដែរ។ Wolfsburg គឺជាក្រុមដែលសំបូរទៅដោយកីឡាករដាណឺម៉ាក និងអ្នកចាត់ការទូទៅ Paul Simonis មានបទពិសោធន៍ទៀត»។ ក្នុងនាមខ្សែបម្រើដែលពោរពេញដោយបទពិសោធន៍ Eriksen ដែលធ្លាប់ជួបបញ្ហាជំងឺបេះដូងកាលនៅ

អតីតខ្សែបម្រើ Man Utd គឺ Eriksen ចូលរួមជាមួយ Wolfsburg ដល់ឆ្នាំ២០២៧ Read More »

ម្ចាស់ជើងឯករត់ឆ្លងឧបសគ្គ Chepngeno រងបម្រាម ២ឆ្នាំ ក្រោយរកឃើញប្រើសារធាតុហាមឃាត់

Joyline Chepngeno កីឡាការិនីរត់ចម្ងាយឆ្លងឧបសគ្គ (Ultra Marathon) សញ្ជាតិកេនយ៉ា ដែលជាម្ចាស់ជើងឯក ព្រឹត្តិការណ៍ ​OCC UTMB Mont Blanc និង Sierre Zinal ឆ្នាំ ២០២៥ ត្រូវបានហាមឃាត់រយៈពេល ២ឆ្នាំ ក្រោយធ្វើតេស្តរកឃើញសារធាតុហាមឃាត់។ កីឡាការិនីចិន Miao Yao ទទួលបានជើងឯក OCC UTMB World Serie ឆ្នាំ២០២៥ ជំនួសវិញ។ កីឡាការិនីវ័យ ២៧ឆ្នាំ ត្រូវបានគេតេស្តរកឃើញសារធាតុហាមឃាត់ ដូចជាថ្នាំបំបាត់ការរលាក និងជំនួយកម្លាំង ក្រោយនាងឈ្នះ ការរត់ប្រណាំងឆ្លងឧបសគ្គ Sierre-Zinal WMRA (World Mountain Running Association) World Cup ឆ្នាំ ២០២៥ នៅក្នុងប្រទេសស្វ៉ីស។ ព្រឹត្តិការណ៍ Sierre Zinal ជាការរត់ប្រណាំងចម្ងាយ ៥០គីឡូម៉ែត្រ ធ្វើឡើងនៅតាមបណ្តោយភ្នំនៅខេត្ត ​Valais

ម្ចាស់ជើងឯករត់ឆ្លងឧបសគ្គ Chepngeno រងបម្រាម ២ឆ្នាំ ក្រោយរកឃើញប្រើសារធាតុហាមឃាត់ Read More »

ក្រុម​យុវជន​កម្ពុជា ខក​ចិត្ត ៩ លើក​ គ្រាន់​តែ​ក្រុម​​លេខ ២ ល្អបំផុត​ក្នុង​ពូល ​ពាន​អន្តរជាតិ

ក្រុម​បាល់ទាត់​​យុវជន​ជម្រើស​ជាតិ​កម្ពុជា​ទាំង​កម្រិត អាយុ ១៦​ឆ្នាំ ២០ឆ្នាំ និង ២៣ឆ្នាំ ​បាន​ខក​ចិត្ត​ជា​ច្រើន​លើក​សម្រាប់​ក្រុម​ចំណាត់​ថ្នាក់​លេខ ២ ល្អ​បំផុត​ក្នុង​ពូល​នៃ​ពាន​រង្វាន់​អាស៊ាន និង​អាស៊ី។ ស្ថិតិ​​មាន​ចំនួន ៩ លើក ដែល​ក្រុម​បាល់ទាត់​យុវជន​កម្ពុជា​ ទទួល​បាន​​លេខ ២ ក្នុង​ពូល ហើយ​មាន​ឱកាស​អ៊ុត​មើល​​​ចំណាត់​ថ្នាក់​លេខ ២ ល្អ​បំផុត​ក្នុង​ពូល​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ ប៉ុន្តែ​តែង​តែ​ខក​ចិត្ត​ដោយ​សារ​ចាញ់​គ្រាប់​បាល់ និង​ពិន្ទុ​តិច​ជាង​គេ។ ទោះ​បី​ជា​យ៉ាង​ណា តំណែង​លេខ ២ ល្អបំផុត​ក្នុង​ពូល ក្រុម U23 កម្ពុជា ទទួល​បាន​ជោគជ័យ ១ លើក​កាល​ពី​ឆ្នាំ ២០២០ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូវីដ-១៩ ម្ចាស់​ផ្ទះ អ៊ូបេគីស្ថាន​ បាន​លុប​ចោល​​ ដូច្នេះ​កម្ពុជា​អត់​បាន​​ទៅ​ប្រកួត​នៅ​ជុំ​ចុង​ក្រោយ​ទៀត។ ពាន AFF U16 Championship (កម្ពុជា បាន​លេខ ២ ក្នុង​ពូល ១ លើក)   ឆ្នាំ ២០២៤ ក្រុម U16 កម្ពុជា បានឈ្នះ មីយ៉ាន់ម៉ា

ក្រុម​យុវជន​កម្ពុជា ខក​ចិត្ត ៩ លើក​ គ្រាន់​តែ​ក្រុម​​លេខ ២ ល្អបំផុត​ក្នុង​ពូល ​ពាន​អន្តរជាតិ Read More »

ហ្វីលីពីន មាន​ឱកាស​​អាច​ឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល​​ ជើង​ឯក​បាល់ទះពិភពលោក

ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន អាចមានឱកាសឆ្លងផុតវគ្គចែកពូលពានរង្វាន់បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ២០២៥ នេះ ដ្បិតនេះជាលើកដំបូង ដែលពួកគេមានឈ្មោះលេងក្នុងព្រឹត្តិការណ៍បាល់ទះដ៏ធំកម្រិតពិភពលោកនេះក៏ដោយ។ នេះជាលើកដំបូងបង្អស់សម្រាប់ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន ដែលទទួលបានកៅអីចូលលេងពានបាល់ទះជើងឯកពិភពលោក ដោយសារពួកគេមានកៅអីស្វ័យប្រវត្តិ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ។ ពិតណាស់សម្រាប់ក្រុមបាល់ទះទាំង ៣២ ដែលមានឈ្មោះលេងពានរង្វាន់មួយនេះ គឺសុទ្ធតែជាក្រុមខ្លាំងៗក្នុងពិភពលោក។ ជាក់ស្តែងពូល A ដែលជាពូលរបស់ ហ្វីលីពីន មានដូចជា  អ៉ីរ៉ង់ អេហ្ស៊ីប និងទុយនីស៊ី។ តាមរយៈសមាសភាពក្រុមទាំងអស់នេះ ត្រូវបានគេមើលឃើញ ថា ហ្វីលីពីន អាចនឹងពិបាកឆ្លងផុតវគ្គចែកពូល ដោយសារក្រុមទាំង ៣ នោះ សុទ្ធតែជាក្រុមមានកម្រិតលើ ហ្វីលីពីន។ អ៉ីរ៉ង់ ស្ថិតនៅចំណាត់ថ្នាក់លេខ ១៣ ពិភពលោក។ អេហ្ស៊ីប ស្ថិតនៅចំណាត់ថ្នាក់លេខ ២៣ និង ទុយនីស៊ី ស្ថិតនៅចំណាត់ថ្នាក់លេខ ៤៣។ ចំណែក ហ្វីលីពីន វិញស្ថិតនៅចំណាត់ថ្នាក់លេខ ៨២ ឯណោះ។

ហ្វីលីពីន មាន​ឱកាស​​អាច​ឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល​​ ជើង​ឯក​បាល់ទះពិភពលោក Read More »

ប្រេស៊ីល ជាប់ឈ្មោះជាក្រុម ១ គត់ មិនធ្លាប់ធ្លាក់ក្នុងវគ្គជម្រុះ តាំងពី World Cup បង្កើតឡើង

ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល បានជាប់ឈ្មោះជាក្រុម ១ គត់ក្នុងពិភពលោក ដែលមិន​ធ្លាប់​​ធ្លាក់ក្នុងវគ្គជម្រុះ​​​ប្រចាំ​តំបន់​របស់​ខ្លួន​ឡើយ​ ចាប់តាំងពី​ជើងឯកពិភពលោក FIFA World Cup បង្កើតឡើង។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ត្រូវបានបង្កើតឡើងអស់រយៈពេល ៩៥ ឆ្នាំហើយ ពោលគឺចាប់តាំងពីឆ្នាំ ១៩៣០ មក។ យ៉ាងណា សម្រាប់ការរៀបចំសរុបចំនួន ២២ លើក បូករួមទាំងនៅឆ្នាំ ២០២៦ ខាងមុខ ដែលជាលើកទី ២៣ គឺមានតែក្រុមសាំបា ប្រេស៊ីល មួយប៉ុណ្ណោះ ដែលមិនធ្លាប់ធ្លាក់ក្នុងវគ្គជម្រុះតាមតំបន់។ ប្រការនេះ មានន័យ ថា ពួកគេតែងតែឆ្លងផុតវគ្គជម្រុះ ហើយឡើងទៅកាន់ការប្រកួតជុំចុងក្រោយ គ្រប់ព្រឹត្តិការណ៍។ ក្រុមជម្រើសជាតិ ប្រេស៊ីល បានកក់កៅអីរួចរាល់ហើយ ក្នុងការឡើងទៅប្រកួត ជុំចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០២៦ ដែល សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកក្រុម ៦ ទៀត ក្នុងទ្វីប អាមេរិកខាងត្បូង

ប្រេស៊ីល ជាប់ឈ្មោះជាក្រុម ១ គត់ មិនធ្លាប់ធ្លាក់ក្នុងវគ្គជម្រុះ តាំងពី World Cup បង្កើតឡើង Read More »

Haaland រកបាន ៥គ្រាប់ជាលើកដំបូងនៅជម្រើសជាតិន័រវេស ខិតជិតយកបានកៅអី World Cup 2026 លើកដំបូង ក្នុងរយៈពេល ២៧ឆ្នាំ

(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Erling Haaland រកបាន ៥គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះរបស់ន័រវេស បំបាក់គូប្រជែងម៉ូដូវ៉ា ១១ទល់នឹង១ នាយប់មិញនេះកាន់តែប្រកៀកយកបានកៅអីទៅលេង World Cup 2026 ជាលើកដំបូង គិតចាប់ពីឆ្នាំ១៩៩៨។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះជា ៥គ្រាប់លើកដំបូងផងដែររបស់កីឡាករវ័យ ២៥ឆ្នាំជាមួយជម្រើសជាតិន័រវេស ខណៈដែលធ្លាប់ធ្វើបាន ២លើកជាមួយក្លឹបអាជីព មេឃខៀវ Manchester City ជារួមការធ្វើបានហែតទ្រីក ៥លើក។ ៣ពិន្ទុដ៏សំខាន់នៅកីឡដ្ឋាន Ullevaal Stadion ដែលស្ថិតក្នុងទីក្រុង Oslo នេះដែរ បានជួយឱ្យន័រវេសនាំមុខកំពូលតារាងដាច់ ៦ពិន្ទុពីក្រុមលេខ២ អាសូរីអ៉ីតាលី ប្រចាំពូល I ដើម្បីប្រជែងឡើងទៅ World Cup ជំនាន់ទី២៣ ទៅជុំចុងក្រោយជាលើកដំបូងផងដែរ ក្រោយរង់ចាំអស់រយៈពេល ២៧ឆ្នាំ។ ន័រវេស បានបំប៉ោងសំណាញ់ទីគូប្រកួត ១១គ្រាប់នេះជាលើកទី៣ ផងដែរ ខណៈកំណត់ត្រាចាស់ពួកគេបានបំបាក់ហ្វាំងឡង់ ១២-០ កាលឆ្នាំ១៩៤៦ ហើយការឈានដល់ជុំចុងក្រោយនៅ World Cup 1998

Haaland រកបាន ៥គ្រាប់ជាលើកដំបូងនៅជម្រើសជាតិន័រវេស ខិតជិតយកបានកៅអី World Cup 2026 លើកដំបូង ក្នុងរយៈពេល ២៧ឆ្នាំ Read More »

U23 កម្ពុជា ឆ្លងកាត់វគ្គជម្រុះពូលG ឈរត្រឹមលេខ២ ជាមួយកំណត់ត្រាលេងមិនស្គាល់ចាញ់ តែមិនអាចឡើងវគ្គបន្ដជើងឯក U23 អាស៊ី

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានបញ្ចប់យុទ្ធនាការ ក្នុងនាមម្ចាស់ផ្ទះវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំទ្វីបអាស៊ី (AFC U23 Asian Cup) ឆ្នាំ២០២៦ ពូលG ហើយ ដោយបានត្រឹមឈរលេខ២ ក្នុងពូល ជាមួយកំណត់ត្រាមិនស្គាល់ចាញ់ តែមិនអាចឡើងទៅជុំផ្ដាច់ព្រ័ត្របានឡើយ ក្រោយបន្ដស្មើក្រុមកំពូលតារាង U23 អ៊ីរ៉ាក់ ក្នុងជំនួបបញ្ចប់ពូល ដោយលទ្ធផល ០-០ កាលពីរាត្រីថ្ងៃទី៩ ខែកញ្ញាកន្លងទៅ។ ក្នុងជំនួបកាត់សេចក្ដីនេះ គេឃើញក្រុមជម្រើសជាតិយុវជន U23 អ៊ីរ៉ាក់ បានព្យាយាមដាក់សម្ពាធខ្លាំងលើក្រុមគោព្រៃជំទង់កម្ពុជា តែមិនអាចទម្លាយរបាំងការពាររបស់ក្រុមម្ចាស់ផ្ទះបានឡើយ ពិសេសក្រោយការព្យាយាមសង្គ្រោះបាល់បានម្ដងហើយម្ដងទៀតពីសំណាក់អ្នកចាំទី រ៉េត លីហេង ។ ជាមួយគ្នាក្រុម U23 កម្ពុជា ទោះបីព្យាយាមលេងការពារ តែក៏មានឱកាសម្ដងម្កាលផងដែរ តែមិនអាចបញ្ចប់ទីក្រុមខ្លាំងអ៊ីរ៉ាក់បានឡើយ ដែលនាំឲ្យក្រុមទាំងពីរ រក្សាលទ្ធផល ០-០ ពេញ ៩០នាទី។ ក្រោយបញ្ចប់ការប្រកួតនេះលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិ U23 កម្ពុជា បានលើកឡើងថា «យើងបានដឹងមុនហើយថា អ៊ីរ៉ាក់ គឺជាក្រុមខ្លាំង

U23 កម្ពុជា ឆ្លងកាត់វគ្គជម្រុះពូលG ឈរត្រឹមលេខ២ ជាមួយកំណត់ត្រាលេងមិនស្គាល់ចាញ់ តែមិនអាចឡើងវគ្គបន្ដជើងឯក U23 អាស៊ី Read More »

Scroll to Top