Admin

Ronaldo តាមស្មើកំណត់ត្រា Carlos Ruiz ជាកីឡាកររកគ្រាប់ច្រើនជាងគេនៅវគ្គជម្រុះ World Cup

ក្រុមជម្រើសជាតិព័រទុយហ្កាល់វាយបកឈ្នះ ហុងគ្រី លទ្ធផល ៣-២ ក្នុងការប្រកួតវគ្គជម្រុះ World Cup 2026 ក្នុងពូល F ប្រចាំទ្វីបអឺរ៉ុប។ ប្រធានក្រុម Cristiano Ronaldo ដែលរកបាន ១គ្រាប់ដោយការស៊ុតបាល់ប៉េណាល់ទី បានជួយរូបគេតាមស្មើកំណត់ត្រាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅវគ្គជម្រុះបាល់ទាត់ពិភពលោក និងឈានទៅបំបែកកំណត់ត្រាថែមទៀត។ ក្រុមម្ចាស់ផ្ទះហុងគ្រី អាចស៊ុតគ្រាប់បើកឆាក នៅនាទី២១ សម្រេចបានដោយការតែតយ៉ាងល្អ ពីសំណាក់កីឡាករខ្សែប្រយុទ្ធ Barnabas Varga ហើយកីឡាករដដែលក៏ជាអ្នករកគ្រាប់ទី២ សម្រាប់ហុងគ្រី តាមស្មើព័រទុយហ្កាល់ លទ្ធផល ២-២ នៅនាទី៨៤។ ខ្សែបម្រើ Joao Cancelo ស៊ុតគ្រាប់ទី៣ មុន Bernardo Silva និង Ronaldo ដើម្បីជួយព័រទុយហ្កាល់ឈ្នះហុងគ្រី ៣-២។  ការទាត់បាល់ពិន័យ ១១ម៉ែត្រ ដ៏ល្អពីសំណាក់ Cristiano Ronaldo នៅនាទី៥៨ ជាការស៊ុតបាល់ចូលទីដ៏អស្ចារ្យមួយ ដែលកីឡាករវ័យ ៤០ឆ្នាំ បានផ្តួលអ្នកចាំទីហុងគ្រី ទោះគេបានលោតចំគោលដៅក៏ដោយ។ គ្រាប់បាល់នោះ ធ្វើឱ្យខ្សែប្រយុទ្ធវ័យ […]

Ronaldo តាមស្មើកំណត់ត្រា Carlos Ruiz ជាកីឡាកររកគ្រាប់ច្រើនជាងគេនៅវគ្គជម្រុះ World Cup Read More »

គ្រូ​អ៊ីរ៉ាក់​ និង​ ប៉ាគីស្ថាន​ អរគុណ​ចំពោះ​កម្ពុជា​ទទួល​បដិសណ្ឋារកិច្ច​ក្រុមយ៉ាង​ល្អ​

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ប៉ាគីស្ថាន​ និង អ៉ីរ៉ាក់​ បាន​ថ្លែង​អំណរគុណ​ដល់​ម្ចាស់​ផ្ទះ​កម្ពុជា​ សម្រាប់​បដិសណ្ឋារកិច្ច​ដល់​ក្រុម​លោក​បាន​យ៉ាង​ល្អ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ប្រកួត​ជម្រុះ​ AFC Asian Cup 2026​ នៅ​កម្ពុជា​។​ ក្រោយ​ចុង​បញ្ចប់​នៃ​សន្និសីទសារព័ត៌មាន​យប់​មិញ​នេះ​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​អ៉ីរ៉ាក់​ លោក​ Emad​ Mohammed​ បាន​ថ្លែង​អំណរគុណ​ដល់ម្ចាស់ផ្ទះ​កម្ពុជា​ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ក្រុម​លោក​បាន​យ៉ាង​ល្អ​។​ ការ​ទទួល​ស្វាគមន​ និង​អ្នកគាំទ្រ​របស់​កម្ពុជា​ពិ​តជា​ផ្ដល់​ភាព​កក់ក្ដៅដល់​ក្រុម​របស់​លោក​ ហើយ​សង្ឃឹម​ថា​ នឹង​បាន​មក​កម្ពុជា​ជា​ថ្មី​ទៀត​នៅ​ការ​ប្រកួត​ក្រោយៗ។​ ចំណែក​ខាង​ក្រុម​ប៉ាគីស្ថាន ​វិញ​ក៏​បាន​ឆ្លើយតប​ជា​មួយ​សំនួរ​របស់​ កម្ពុជា​ថ្មី​ តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ការ​រៀបចំការ​ប្រកួត​​របស់​ប្រទេស​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​នេះ? ពួកគេ​ឆ្លើយ​យ៉ាង​រីករាយ​ថា​ ម្ចាស់​ផ្ទះ​កម្ពុជា​គឺ​ពិត​ជា​រៀបចំ​បានល្អ​។ ពិសេស​នោះ​គឺ​បដិសណ្ឋារកិច្ច​ដល់​ក្រុម​ភ្ញៀវ​មិន​មាន​ចោទ​ជា​បញ្ហា​អ្វី​នោះ​ទេ។​ ទាំង​ការ​ទទួល​ចេញ​ពី​ព្រលាន​យន្តហោះ​ និង​ការ​ស្នាក់​នៅ​សណ្ឋាគារ​គឺ​កម្ពុជា​ធ្វើ​បាន​ល្អ។​ បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជម្រុះ​ចុងក្រោយ​ក្នុង​ពូល​ G នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ប្រកួត​ពាន​រង្វាន់​ AFC Asian Cup 2026 កន្លង​ទៅ​នេះ​គឺ​កម្ពុជា​ជា​​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន​ប្រទេស​ទាំង ​៣​មក​ប្រកួត​រួម​មាន​ ប៉ាគីស្ថាន​ អ៉ីរ៉ាក់​ និង​អូម៉ង់។​ ការ​ប្រកួត​ជា​ផ្លូវ​ការ​ចាប់​ពីថ្ងៃ​ទី៣​ ខែ​កញ្ញា​ ២០២៥​ បាន​បិទ​បញ្ចប់​ហើយ​កាល​ពីយប់​ថ្ងៃ​ទី៩​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ក្រោយ​ក្រុម​នីមួយៗ​ប្រកួត​បាន​ ៣ប្រកួត​រួច​មក​៕​ ប្រភព៖ KAMPUCHEATHMEY

គ្រូ​អ៊ីរ៉ាក់​ និង​ ប៉ាគីស្ថាន​ អរគុណ​ចំពោះ​កម្ពុជា​ទទួល​បដិសណ្ឋារកិច្ច​ក្រុមយ៉ាង​ល្អ​ Read More »

ខំ​ត្រៀម​ខ្លួន​ជាង​មួយ​ឆ្នាំ ចុងក្រោយ​ ក្រុម​បាល់ទះ​យុវជន​កម្ពុជា មិន​បាន​ទៅ​ប្រកួត​កីឡា​យុវជន​អាស៊ី

វិញ្ញាសា​កីឡា​បាល់ទាត់​ផ្នែក​បុរសអាយុ ១៨ ឆ្នាំ ទាំង​បុរស និង U18 ត្រូវ​បាន​ចាប់​ឆ្នោត​​ជ្រើស​រើស​ពូល​រួច​រាល់​ហើយ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​​យុវជន​ទ្វីប​អាស៊ី (Asian Youth Games) លើកទី​៣ ឆ្នាំ ២០២៥ នៅ​ប្រទេស​បារ៉ែន ប៉ុន្តែ​មិន​មាន​​​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​​យុវជន​កម្ពុជា​ឡើយ។ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់បានឲ្យដឹងក្នុងបទសម្ភាសកន្លងមកថា សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រមូលផ្តុំក្រុមបាល់ទះកម្ពុជាអាយុក្រោម ១៨ ឆ្នាំ ហ្វឹកហាត់ត្រៀមខ្លួនប្រមាណ ១ ឆ្នាំមកហើយ ដើម្បីទៅចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន។ ទោះបីជាយ៉ាងណា កាលពីថ្ងៃទី៨ ខែកញ្ញា ការចាប់ឆ្នោតជ្រើសរើសពូល លើវិញ្ញាសាបាល់ទះបុរស មានចំនួន ១២ ប្រទេសប៉ុណ្ណោះគឺពូល A មាន បារ៉ែន (ម្ចាស់ផ្ទះ) ប៉ាគីស្ថាន ម៉ុងហ្គោលី, ពូល B មាន អ៉ីរ៉ង់ ចិន កាតា, ពូល C មាន

ខំ​ត្រៀម​ខ្លួន​ជាង​មួយ​ឆ្នាំ ចុងក្រោយ​ ក្រុម​បាល់ទះ​យុវជន​កម្ពុជា មិន​បាន​ទៅ​ប្រកួត​កីឡា​យុវជន​អាស៊ី Read More »

Rooney មិន​បាន​ចាត់​ទុក​លោក Alex Ferguson​ ជាគ្រូបង្វឹកល្អបំផុតរបស់ខ្លួននៅ Man United

លោក Wayne Rooney វីរបុរសមួយរូបរបស់ Manchester United បានបដិសេធ​លោក Sir Alex Ferguson ជាគ្រូបង្វឹកល្អបំផុត​របស់​ខ្លួន​ អំឡុងពេលលោកលេងនៅទឹកដី Old Trafford។ Wane Rooney ទទួលបានភាពជោគជ័យខ្លាំង អំឡុងពេលលេងនៅ Man United ក្រោមការដឹកនាំរបស់លោក Alex Ferguson ចន្លោះពីឆ្នាំពី ២០០៤ ដល់ឆ្នាំ ២០១៣។ អំឡុងពេលនោះ រូបគេបានឈ្នះពាន Premier League ចំនួន ៥ លើក, ពាន Champions League ១ លើក និងពានក្នុងស្រុកមួយចំនួនទៀត។ ទោះបីជាយ៉ាងណា Rooney មិនបានជ្រើសរើសយកលោក Alex Ferguson ជាគ្រូបង្វឹក ដែលគាត់ចាត់ទុកល្អបំផុតក្នុងអាជីពរបស់គាត់នៅ Man United ឡើយ។ ផ្ទុយទៅវិញ លោកបានជ្រើសរើសយកគ្រូបង្វឹកសញ្ជាតិ ហូល្លង់ លោក Louis

Rooney មិន​បាន​ចាត់​ទុក​លោក Alex Ferguson​ ជាគ្រូបង្វឹកល្អបំផុតរបស់ខ្លួននៅ Man United Read More »

គ្រូបង្វឹក Tuchel ដឹកនាំអង់គ្លេសឈ្នះ ១០០% លេងជម្រុះ World Cup 2026 និងមិនរបូតសូម្បី ១គ្រាប់

(បរទេស)៖ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ដែលមានកិច្ចសន្យាដឹកនាំតោកំណាចអង់គ្លេស ១៨ខែ បានកំពុងសាងកំណត់ត្រាដ៏ល្អមួយ តាមរយៈរកបានជ័យជម្នះ ៥ប្រកួតជាប់ៗគ្នានៃវគ្គជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប (UEFA)។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ អ្វីដែលកាន់តែពិសេសទៀតនោះ អតីតអ្នកចាត់ការទូទៅតោខៀវ Chelsea រូបនេះបានរក្សាសំណាញ់ទី (clean sheet) មិនឱ្យគូប្រកួតស៊ុតចូលសូម្បី ១គ្រាប់ឡើយ ក្រៅពីបំប៉ោងសំណាញ់ទីសរុបបាន ១៣គ្រាប់ទៀតផង ពីការប្រកួត ៥លើកសន្សំពិន្ទុប្រចាំពូល K។ ទោះជាយ៉ាងណា ក្រុមជម្រើសជាតិអង់គ្លេស អតីតជើងឯក World Cup 1966 និងរងជើងឯក Euro ២សម័យកាលចុងក្រោយនេះ ពុំទាន់ធានាកៅអីទៅដែនដីសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដានាឆ្នាំក្រោយនៅឡើយទេ ដ្បិតកំពុងឈរទីកំពូលដាច់ជាមួយនឹង ១៥ពិន្ទុពេញក៏ដោយ។ លោក Tuchel ដែលបានចូលកាន់តួនាទីជំនួសគ្រូបង្វឹក Gareth Southgate នាអំឡុងខែមករា ឆ្នាំ២០២៥ បានថ្លែងក្នុងសន្និសីទ មុនពេលយកឈ្នះម្ចាស់ផ្ទះស៊ែប៊ី ៥-០ នាយប់មិញថា «ខ្ញុំមើលឃើញ និងមានអារម្មណ៍ ជាមួយនឹងការប្តេជ្ញាចិត្តថា

គ្រូបង្វឹក Tuchel ដឹកនាំអង់គ្លេសឈ្នះ ១០០% លេងជម្រុះ World Cup 2026 និងមិនរបូតសូម្បី ១គ្រាប់ Read More »

ព្រឿង​ សុជាតិ​ ឆ្លៀតមក​មើល​ម្ដាយ​កំពុង​ឈឺ​ក្រោយស្ថានការណ៍​ព្រំដែន​ធូរស្រាល​បន្តិច​​​

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ ព្រឿង​ សុជាតិ​ បន្ទាប់​ពី​ឈរ​ជើង​នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យទប់ទល់​ជា​មួយ​ការ​ឈ្លានពាន​របស់​សៀម​​អស់ជា​ច្រើន​សប្ដាហ៍​កន្ល​ងទៅ​នេះ​ ឥលូវ​ឆ្លៀតពេលមក​មើល​ម្ដាយ​កំពុង​ឈឺ​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ​​ក្រោយស្ថានការណ៍​ធូរស្រាលបន្តិច​​។​ ព្រឿង​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ ម្ដាយ​របស់​ខ្លួន​កំពុង​ឈឺ​ជំងឺ​លើសឈាម​ និង​ត្រូវ​បញ្ចូនមក​ពេទ្យ​ដើម្បី​សម្រាក​ព្យាបាល​នៅ​ឯ​ខេត្ត​កំពង់ចាម។​ ស្ថានភាព​ជំងឺ​នៅ​មិនទាន់ធូរស្រាល​នៅ​ឡើយ​ទេ ពោល​គ្រូ​ពេទ្យ​កំពុងតាមដាន​ជំងឺ​នៅ​ពេល​នេះ។​ សិស្ស​គុន​ក្លឹប​លោក​ សេន​ ប៊ុនថេន​ លើក​ឡើងទៀត​​ថា​ ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​អ្នក​ធ្វើ​ចំការ​ និង​ឪពុក​ម្ដាយ​មាន​ជីវភាព​ក្រលំបាក​បាន​ចំណូល​តែ​ពី​ការងារ​នេះ​ និង​ការ​ឧបត្ថម្ភខ្លះៗ​ពី​កូន​ប៉ុណ្ណោះ។​ ដោយ​មួយ​រយៈពេល​នេះ​មាន​បញ្ហា​ព្រំដែន​​ត្រូវ​ទៅ​ឈរ​ជើង​ច្បាំង​ជា​មួយ​សៀម​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ខ្លួន​មិនមាន​ពេល​មក​មើលថែ​ ឬ​ជូន​ថវិកា​ដល់ឪពុក​ម្ដាយ​នោះ​ឡើយ​។​ ​ពេល​នេះស្ថានការណ៍​ធូរស្រាល​បន្តិច ​ដូច្នេះទើប​រូប​គេ​ឆ្លៀត​មកមើល​ម្ដាយ​ដែល​កំពុង​ឈឺ​សម្រាក​ព្យាបាល។​ អតីត​អ្នក​ប្រដាល់​រូប​គេ​ក៏​បាន​លើក​ពី​ទុក្ខកង្វល់​របស់​ខ្លួន​ដែរ​ថា​ ឥលូវ​នេះ​កំពុ​ង​ខ្វះខា​ត​ខ្លាំង​ ពោល​ខ្លួន​ឯង​ឈឺ​ផង​ និង​មួយ​ទៀត​ម្ដាយ​ក៏​ត្រូវ​សម្រាក​ព្យាបាល​ជំងឺទៀត។​ ដូច្នេះ​កំពុង​ជួប​ទុក្ខលំបាក​មិន​សូវ​មាន​ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​នេះឡើយ។​ សុជាតិ​ ប្រាប់​ទៀត​ថា​ ខ្លួន​នឹង​វិល​ត្រឡប់​​ទៅ​បន្ទាយ​នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ​វិញ​ឆាប់​ៗនេះ​ ព្រោះ​មិន​អាច​នៅ​បាន​យូរ​នោះ​ឡើយ។​ បញ្ជាក់​ដែរ​ថា​ ព្រឿង​ សុជាតិ​ ជា​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ដោយ​សារ​តែ​រវល់​ក៏​អាក់ខាន​ឡើង​ប្រកួត​មួយរយៈពេល​ធំ។​ រូប​គេ​ជាទាហាន​នៅ​កងពលតូច​លេខ៦​ ចំណុះ​ឲ្យ​កងពល​ធំ​អន្តរាគមន៍លេខ២ ខេត្ត​ឧត្តរមានជ័យ។​ នេះ​លេខទំនាក់ទំនង និង​តេឡេក្រាម​​របស់​ ព្រឿង​ សុជាតិ​ 087 210 991៕​ ប្រភព៖ KAMPUCHEATHMEY

ព្រឿង​ សុជាតិ​ ឆ្លៀតមក​មើល​ម្ដាយ​កំពុង​ឈឺ​ក្រោយស្ថានការណ៍​ព្រំដែន​ធូរស្រាល​បន្តិច​​​ Read More »

Barca គ្មានបំណងបញ្ជូន Rashford ត្រឡប់ទៅ Man Utd ឡើយ

ក្លិប​ Barcelona បានចេញមុខធានា ថាខ្លួនគ្មានផែនការបញ្ជូនកីឡាករ Marcus Rashford ឱ្យត្រឡប់ទៅកាន់ Manchester United វិញនោះទេ ស្របពេលក្លិបជើងខ្លាំងអេស្ប៉ាញ មានជំនឿចិត្តខ្ពស់ថា ខ្សែប្រយុទ្ធអង់គ្លេសនឹងអាចក្លាយជាកីឡាករកំពូលមួយរូប នៅ Nou Camp។ តារាបាល់ទាត់អង់គ្លេស បានចូលរួមក្លិប Barca ក្រោមលក្ខខណ្ឌខ្ចីជើងរយៈពេលវែង ពីក្លិប​បិសាចក្រហម នៅ អំឡុងទីផ្សារដោះដូរកីឡាដើមរដូវកាល ២០២៥-២៦។  Rashford ចង់ឱ្យក្លិប Barca ទិញយកគេផ្តាច់នៅរដូវកាលក្រោយ ស្របពេលក្លិបយក្សអេស្ប៉ាញ មានជម្រើសទិញផ្តាច់ ក្នុងតម្លៃ ៣០លានអឺរ៉ូ (៤០លានដុល្លារ) ​បើកីឡាករវ័យ ២៧ឆ្នាំបង្ហាញទម្រង់លេងល្អនៅទឹកដីអេស្ប៉ាញ។ ​ចាប់តាំងពីផ្លាស់ចូលរួមក្លិបនៅតំបន់ Catalan កីឡាករអន្តរជាតិអង់គ្លេស នៅមិនទាន់រកបានគ្រាប់បាល់ ឬបញ្ជូនបាល់ដល់មិត្តរួមក្រុមថ្មីនៅឡើយ ដែលរឿងនេះធ្វើឱ្យ Barca ត្រូវគិតពិចារណាឡើងវិញ លើការទិញយករូបគេ នៅរដូវកាលបន្ទាប់។ ទោះបានមកលេងនៅក្រុមថ្មី ប៉ុន្តែ Rashford ភាគច្រើនអង្គុយនៅកៅអីបម្រុង ហើយបានផ្លាស់ប្តូរចូលលេងនៅចុងម៉ោង។ ​កាលពីពេលថ្មីៗនេះ ព័ត៌មានមួយចំនួនរបស់អេស្ប៉ាញ ចុះផ្សាយថាក្លិប Barca បានសម្រេចចិត្តចង់បញ្ជូនកីឡាករសញ្ជាតិអង់គ្លេស

Barca គ្មានបំណងបញ្ជូន Rashford ត្រឡប់ទៅ Man Utd ឡើយ Read More »

ផ្លូវ​ការ រក​ឃើញ ក្រុម​ ១៦ ឡើង​ជុំ​ចុង​ក្រោយ​ពាន AFC U23 Asian Cup 2026

ការ​ប្រកួត​បាល់ទាត់​ពាន​យុវជន​អាស៊ី អាយុ​២៣ ឆ្នាំ AFC U23 Asian Cup 2026 ​បាន​រក​ឃើញ​ក្រុម​ចំនួន ១៦ ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​ប្រកួត​ម្រុះ​ក្នុង​ពូល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ ២០២៥។ នៅវគ្គ ១៦ ក្រុមចុងក្រោយ នឹងត្រូវធ្វើការចាប់ឆ្នោតជ្រើសរើសជា ៤ ពូល ដែលក្នុង ១ ពូលមាន ៤ ក្រុម។ សម្រាប់ការប្រកួតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃ ៧ ដល់ ២៥ ខែមករា ឆ្នាំ ២០២៦។ អារ៉ាប៊ីសាអ៊ូឌីត (ម្ចាស់ផ្ទះ) ហ៊្សក់ដានី លេខ១ពូល A ជប៉ុន លេខ ១ ពល B វៀតណាម លេខ ១ ពូល C អូស្ត្រាលី លេខ ១ ពូល D គីជីស្ថាន

ផ្លូវ​ការ រក​ឃើញ ក្រុម​ ១៦ ឡើង​ជុំ​ចុង​ក្រោយ​ពាន AFC U23 Asian Cup 2026 Read More »

ស្ងាត់ៗ! FIFA រកឃើញ ១៨ប្រទេស កក់កៅអីទៅ World Cup 2026 ក្នុងនោះអាស៊ី និងឡាទីន ច្រើនជាងគេ

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដោយស្ថិតក្រោមការរៀបចំរបស់ FIFA ពេលនេះរកបាន ១៨ប្រទេស ក្នុងចំណោម ៤៨ក្រុមសរុប ដែលបានកក់កៅអីទៅជុំចុងក្រោយនាឆ្នាំ២០២៦ ក្នុងនោះដែរមានក្រុមតំណាងទ្វីបអាស៊ី និងអាមេរិកឡាទីនច្រើនជាងគេបណ្តោះអាសន្ន។ យុទ្ធនាការដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ ៤ឆ្នាំម្តង ជំនាន់ទី២៣ នឹងធ្វើនៅ ៣ប្រទេសសហម្ចាស់ផ្ទះរួមមាន អាមេរិក មិចស៊ិក និងកាណាដានោះ ចាប់ដំណើរការពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ជាការកត់សម្គាល់ ការប្រកួតជម្រុះតាមតំបន់នានាទាំង ៦តំបន់តាំងពីឆ្នាំ២០២៣ មកគឺមាន ៥តំបន់បានរកឃើញបេក្ខភាពតំណាងបណ្តើរៗហើយ លើកលែងតែទ្វីបអឺរ៉ុប (UEFA) ដែលមានកៅអីច្រើនជាងគេ ពុំទាន់រកឃើញមួយក្រុមនៅឡើយទេ ដ្បិតកម្មវិធីវគ្គជម្រុះ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា មុនពិធីចាប់ពូលធ្វើឡើងនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។ ទាំង ១៨ក្រុមមកពី ៥តំបន់ ដែលធានាកៅអីទៅលេង World Cup 2026 វគ្គ ៤៨ក្រុមរួមមាន៖១៖ ទ្វីបអាស៊ី (AFC)-អូស្រ្តាលី អ៉ីរ៉ង់ ជប៉ុន ហ្សកដានី កូរ៉េខាងត្បូង និងអ៊ូសបេគីស្ថាន។២៖ ទ្វីបអាហ្វ្រិក (CAF)-ម៉ារ៉ុក

ស្ងាត់ៗ! FIFA រកឃើញ ១៨ប្រទេស កក់កៅអីទៅ World Cup 2026 ក្នុងនោះអាស៊ី និងឡាទីន ច្រើនជាងគេ Read More »

ឡុង សុវណ្ណឌឿន ដឹកដៃមិត្តរួមជាតិ ២ នាក់ ទៅប្រកួតកម្មវិធី V-ACTIVE KUN KHMER TO CHINA នៅ ចិន

អ្នកលេងគុនខ្មែរស៊េរីចាស់រហស្សនាម អធិរាជខ្លាកំណាចលាក់មុខ ឡុង សុវណ្ណឌឿន នឹងត្រូវឆ្លងដែនទៅទឹកដីប្រទេស ចិន ជាមួយមិត្តរួមជាតិ ២ រូបទៀតរួមមាន តែ វណ្ណា និង អូន ស៊ីនួន ដើម្បីប្រកួតក្នុងកម្មវិធី V-ACTIVE KUN KHMER TO CHINA kun khmer x kickboxing។ ការប្រកួតដ៏អស្ចារ្យក្នុងកម្មវិធី V-ACTIVE KUN KHMER TO CHINA នេះ នឹងធ្វើឡើងនៅខេត្តអានហ៊ួយ ប្រទេសចិន។ សមាសភាពគូប្រកួតនីមួយៗ ក៏បានប្រកាសរួចរាល់ហើយដែរ ក្នុងនោះខ្លាចាស់ ឡុង សុវណ្ណឌឿន ត្រូវជាមួយកីឡាករម្ចាស់ផ្ទះចិនរហស្សនាមឥន្ទ្រីត្រដាងស្លាប HAN ZHONGYI ដែលជាកីឡាករជើងខ្លាំងម្នាក់ មានសាច់ស្នៀតប្រយុទ្ធមិនអាចមើលរំលងបាន។ ដោយឡែក ២ គូទៀត គឺកីឡាករ តែ វណ្ណា ត្រូវជួបជាមួយកីឡាករ ចិន Liu Shenghao និងកីឡាករ អូន

ឡុង សុវណ្ណឌឿន ដឹកដៃមិត្តរួមជាតិ ២ នាក់ ទៅប្រកួតកម្មវិធី V-ACTIVE KUN KHMER TO CHINA នៅ ចិន Read More »

Scroll to Top