Admin

លោក Figo ចុចឈ្មោះតារាឆ្នើម Barcelona ម្នាក់ លោកពេញចិត្តចង់ឱ្យផ្ទេរទៅ Real Madrid

វីរបុរស Real Madrid លោក Luis Figo បានជ្រើសរើសខ្សែបម្រើ Pedri ជាកីឡាករម្នាក់គត់ ដែលលោកពេញចិត្តចង់​ឱ្យផ្ទេរពី Barcelona ទៅកាន់ទឹកដី Santiago Bernabeu។ ជាការពិត Barcelona និង Real Madrid គឺជាគូប្រជែងដ៏តឹងតែងនឹងគ្នាអស់រយៈពេលជាយូរមកហើយ នៅក្នុងលីគ La Liga របស់ អេស្ប៉ាញ។ ជាធម្មតា គឺកម្រមានកីឡាកររបស់ក្លិបទាំង ២ ផ្លាស់ប្តូរក្លិបគ្នាលេងទៅវិញទៅមកណាស់។ លើកលែងតែកីឡាករប៉ុន្មាននាក់ប៉ុណ្ណោះ ដូចជាលោក Ronaldo Nazario, Alfonso Albéniz, កីឡាករមួយចំនួនទៀត និងលោក Luis Figo នេះឯង។ ថ្លែងនៅក្នុងកិច្ចសម្ភាសមួយ លោក Figo ត្រូវបានគេស្នើឱ្យជ្រើសរើសកីឡាករ Barcelona ម្នាក់ ដែលលោកពេញចិត្តចង់ឱ្យផ្ទេរមកកាន់ Real Madrid។ ភ្លាមនោះ លោកបានឆ្លើយតបមកវិញដោយមិនលាក់លាម ថា Pedri។ លោក Figo […]

លោក Figo ចុចឈ្មោះតារាឆ្នើម Barcelona ម្នាក់ លោកពេញចិត្តចង់ឱ្យផ្ទេរទៅ Real Madrid Read More »

គ្រូ U23 កម្ពុជា ថា អ៉ីរ៉ាក់ល្អទាំងព្រម មុនជំនួបដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្រ U23 ទ្វីបអាស៊ី យប់នេះ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមខ្លាំង U23 អ៉ីរ៉ាក់ នាម៉ោង ៧យប់ថ្ងៃទី០៩ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្នុងជំនួបបញ្ចប់វគ្គជម្រុះពូល G ដើម្បីកាត់សេចក្ដីក្រុមឡើងជុំផ្ដាច់ព្រ័ត្រ នៃជើងឯកបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំទ្វីបអាស៊ី (AFC U23 Asian Cup) ឆ្នាំ២០២៦។ នេះគឺជាការប្រកួតដ៏សំខាន់ សម្រាប់ក្រុមទាំងពីរ ដែលត្រូវការពិន្ទុចាំបាច់ ដើម្បីមានឱកាសឡើងវគ្គបន្ដ ជាពិសេសក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវការជ័យជម្នះដាច់ខាត ហើយក៏ជាឧបសគ្គដ៏ធំផងដែរ ដ្បិតគ្រូបង្វឹកលោក Koji Gyotoku បានសរសើរការលេងរបស់ក្រុមជម្រើសជាតិអ៉ីរ៉ាក់ គឺល្អទាំងព្រម។ លោក Koji បានលើកឡើងថា «បើមើលការលេងរបស់ពួកគេ (U23 អ៉ីរ៉ាក់) ពួកគេល្អទាំងព្រមតែម្ដង ទាំងបច្ចេកទេស ទាំងតាក់ទិចលេង និងកាយសម្បទារបស់គេ គឺមើលឃើញថាគេធ្វើបានល្អ»។ បែបនេះក្ដីលោកបានប្ដេជ្ញាក្នុងការរៀបចំ និងជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុត ក្នុងជំនួបដ៏សំខាន់យប់នេះ។ គួរដឹងថា បច្ចុប្បន្នក្រុម U23 អ៉ីរ៉ាក់ កំពុងឈរកំពូលតារាង មាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា គ្រាដែលកម្ពុជា

គ្រូ U23 កម្ពុជា ថា អ៉ីរ៉ាក់ល្អទាំងព្រម មុនជំនួបដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្រ U23 ទ្វីបអាស៊ី យប់នេះ Read More »

កម្មវិធី​ប្រកួតពាន​អាស៊ី ACGL សម្រាប់ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ ភ្នំពេញ​ក្រោន

ការ​ប្រកួត​ពាន AFC Challenge League រដូវ​កាល ២០២៥-២៦ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ ២០២៥ ទាំង​តំបន់​អាស៊ី​​ខាង​លិច និង​តំបន់​អាស៊ី​ខាងកើត។ តំបន់អាស៊ីខាងលិចមាន ៣ ពូល ខណៈ តំបន់អាស៊ីខាងកើត មាន ២ ពូល ក្នុងនោះ កម្ពុជា ជាប្រទេសតែមួយគត់ដែលមានក្លិបចំនួន ២ លេងនៅតំបន់អាស៊ីខាងកើត។ ដោយសារប្រទេសមួយមានក្លិបពីរទើបត្រូវបានចាប់ឆ្នោតឲ្យពូលផ្សេងគ្នា។ ព្រះខ័នរាជស្វាយរៀង ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត សម្រាប់ពូល D ដែលក្រុម Manila Digger (ហ្វីលីពីន) SP Falcons (ម៉ុងហ្គោលី) និង Ezra FC (ឡាវ)។ ចំណែក ភ្នំពេញក្រោន ស្ថិតនៅពូល E ជាមួយក្រុម Dewa United FC (ម្ចាស់ផ្ទះឥណ្ឌូណេស៊ី) Shan United (មីយ៉ាន់ម៉ា) និង

កម្មវិធី​ប្រកួតពាន​អាស៊ី ACGL សម្រាប់ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ ភ្នំពេញ​ក្រោន Read More »

អ៉ីតាលី និងអ៉ីស្រាអែល ស៊ុតគ្នាទៅវិញទៅមក ៩គ្រាប់ជក់ចិត្ត នៃវគ្គជម្រុះ World Cup 2026 តំបន់អឺរ៉ុប

(បរទេស)៖ ក្រុមបាល់ទាត់អាសូរីអ៉ីតាលី និងអ៉ីស្រាអែល បានបំប៉ោងសំណាញ់ទីគ្នាដល់ទៅ ៩គ្រាប់ឯណោះ ក្នុងប្រកួតជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប (UEFA) នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្នុងជំនួបដ៏ជក់ចិត្តដិតអារម្មណ៍នេះដែរ អ៉ីតាលី អតីតជើងឯក World Cup ៤សម័យកាលស្មើនឹងអាល្លឺម៉ង់ផងនោះ ជាអ្នកទទួលបានជ័យជម្នះ ៣ពិន្ទុ នៃការប្រកួតសន្សំពិន្ទុលើកទី៤ ប្រចាំពូល I របស់ពួកគេ ក្រោមលទ្ធផលឈ្នះផ្លូវការ ៥-៤។ ពួកគេរកបានជ័យជម្នះ ៣លើក និងចាញ់ ១លើកផងដែរ ក្រោយឆ្លងកាត់ ៤ប្រកួតមកនេះ ក្នុងនាមអតីតក្រុមខ្លាំងអដែលបានអវត្តមានពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup ២សម័យចុងក្រោយនេះ ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី និងកាតា។ ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Nagyerdei ទឹកដីកណ្តាល អ៉ីស្រាអែលបានវាយបកតាមស្មើ ៤-៤ ដ៏អស្ចារ្យ ពោលគឺនៅនាទី៨៧ និងនាទី៨៩ ជិតដល់ម៉ោងចប់ការប្រកួត មុនពេល Tonali ដែលកោះហៅពីក្រុម Newcastle United ធ្វើបានគ្រាប់ជ័យជម្នះនៅនាទី៩០+១៕ ប្រភព៖

អ៉ីតាលី និងអ៉ីស្រាអែល ស៊ុតគ្នាទៅវិញទៅមក ៩គ្រាប់ជក់ចិត្ត នៃវគ្គជម្រុះ World Cup 2026 តំបន់អឺរ៉ុប Read More »

មក​ដឹង​ប្រវត្តិកីឡាករគុន​ខ្មែរ​​ សុផាត​ មេសា​ មានទាំង​សមត្ថភាព​សម្រស់​ក៏​បាន​

មក​ដឹង​ពី​ប្រវត្តិកីឡាករ​គុន​ខ្មែរ​ សុផាត​ មេសា​ សមត្ថភាព​ប្រកួត​ក៏​ខ្លាំង ៥៩ដង​ ផ្ដួលដៃគូ​ឲ្យ​សន្លប់​ ៤០​ដង​ ​រីឯ​សម្រស់​វិញ​ស្អាត​មិន​ចាញ់​តារា​នោះ​ឡើយ។​ តើ​កីឡាករ​គុន​ខ្មែរ​រូប​នេះ​មាន​ប្រភព​មក​ពី​ណា​ និង​មាន​កម្រិត​នៃ​ការ​សិក្សា​យ៉ាងណាខ្លះ​ទៅ​។​ កីឡាករ​ សុផាត​ មេសា​ កើត​នៅ​ឆ្នាំ​២០០៥​ បច្ចុប្បន្ន​នេះ​មាន​អាយុ​ ២០​ឆ្នាំ។​ រូប​គេ​មាន​ឪពុក​ឈ្មោះ​ ម៉ាក់​ សុផាត​ ម្ដាយ​ឈ្មោះ​ នាង​ ចាន់ថន និង​មាន​បងប្អូនបង្កើត​ចំនួន​ ​៤នាក់​។​ កីឡាករ​វ័យ​ក្មេង​រូប​នេះ​ក៏​ជាប់​ឈាម​ជ័រ​ជា​អ្នក​ប្រដាល់​ផង​ដែរ​ ពោល​ឪពុក​របស់​ខ្លួន​ជា​អតីត​អ្នក​ប្រដាល់​សកល​ជម្រើសជាតិ​ពី​មុន។​ ​​រូប​គេ​ក៏​ជា​ក្មួយ​បង្កើត​របស់​លោក​អាជ្ញាកណ្ដាល​ល្បីឈ្មោះ​ ម៉ាក់​ សាមឿន​ និង​ត្រូ​វ​ជា​ចៅ​របស់​លោក​ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក់​ ផង​ដែរ។​ សុផាត​ មេសា​ បញ្ចប់​បាក់ឌុប​នៅ​ឆ្នាំ​២០២៣​ ដែល​កាល​នោះ​រូប​គេ​សិក្សា​នៅ​វិទ្យាល័យ​ទួល​អំពិល​ ក្នុង​ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។​ បច្ចុប្បន្ន​ក្មួយ​ប្រុស​របស់​លោក​ ម៉ាក់​ សាមឿន​ រូប​នេះ​កំពុង​សិក្សា​បរិញ្ញាបត្រផ្នែកច្បាប់ក្នុង​ឆ្នាំ​ទី៣​ នៅ​សកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប​ផង​ដែរ។​ និស្សិត​ច្បាបប់​រូប​នេះ​ចូល​ហ្វឹកហាត់​ប្រដាល់​ក្នុង​ក្លឹប​បញ្ជាការដ្ឋានកាំភ្លើងធំ នៅ​ឆ្នាំ ​២០២២​ និង​បាន​ឡើង​ប្រកួត​សរុប​ ៥៩ដង​ ឈ្នះ​៥១​ ចាញ់៦​ និង​ស្មើ​ពិន្ទុ​២ដង​ ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​រហូត​ដល់​ទៅ​ ៤០​ដង​ឯណោះ។​ រូប​គេ​ជា​ម្ចាស់​ពាន​

មក​ដឹង​ប្រវត្តិកីឡាករគុន​ខ្មែរ​​ សុផាត​ មេសា​ មានទាំង​សមត្ថភាព​សម្រស់​ក៏​បាន​ Read More »

អ្នក​ចុះឈ្មោះ​ចូលរួម​ការ​ប្រកួត​​ប្រណាំងកង់​ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» បាន​ជិត​១០០នាក់​ហើយ​

សហព័ន្ធ​កីឡា​ទោចក្រយានបាន​បញ្ជាក់​ថា ​គិត​មក​ដល់​ពេល​នេះ​អ្នក​ចុះឈ្មោះ​ចូលរួម​ការ​ប្រកួត​ប្រណាំង​កង់​ក្នុង​ព្រឹត្តិការណ៍​ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» បាន​ជិត​ ១០០នាក់​ហើយ ស្រប​ពេល​ការ​ទទួល​ចុះ​ឈ្មោះ​នៅ​តែ​បន្ត​។​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​ លោក​ នូ​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ចុះឈ្មោះ​បាន​ប្រហែលជិត​ ១០០​នាក់​ហើយ​នៅ​ពេល​នេះ។​ ក្នុង​នាម​សហព័ន្ធ​ជឿជាក់​ថា​នឹង​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​តទៅ​ ព្រោះ​សន្ទុះ​នៃ​ការ​គាំទ្រ​វិស័យ​កីឡា​ទោចក្រយាន​មាន​ចំនួន​កើនឡើង​ និង​ជា​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ផង។​ សហព័ន្ធ​ក៏​នៅ​តែ​បន្ត​ទទួល​ការ​ចុះឈ្មោះ​ពី​មហាជន​ផង​ដែរ​ដែល​មាន​បំណង​ចង់​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ដែលនឹ​ង​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​លើក​នេះ​។​ ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​ក្នុងស្រុក​​ឲ្យ​កាន់​តែ​ផុលផុស​ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ដល់​ភ្ញៀវ​ជាតិ​-អន្តរជាតិបន្ថែម​ទៀត។​ ប្រសិន​បើ​មហាជន​ចង់​ចុះឈ្មោះ​ចូលរួម​ការ​ប្រកួត​ប្រណាំង​កង់​ភ្នំ​ ចម្ងាយ​ ៣០​គីឡូម៉ែត្រ​អាច​ទាក់ទង​ទៅ​កាន់​សហព័ន្ធ​បាន។​ ការ​ចុះឈ្មោះ​ចូលរួម​មិន​តម្រូវ​ឲ្យ​បង់​ថវិកា​នោះ​ទេ​ស្របពេលអ្នក​ឈ្នះ​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ទៀត​ផង។​ ព្រឹត្តិាករណ៍​ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» ​ខាង​ផ្នែក​ប្រណាំង​កង់​ភ្នំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ខាង​មុខ​នេះ៕ ប្រភព៖ KAMPUCHEATHMEY

អ្នក​ចុះឈ្មោះ​ចូលរួម​ការ​ប្រកួត​​ប្រណាំងកង់​ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» បាន​ជិត​១០០នាក់​ហើយ​ Read More »

Ronaldo មានស្ថិតិក្នុងការប្រកួតវគ្គជម្រុះ World Cup ល្អជាង Messi

កំពូលខ្សែប្រយុទ្ធ ​​Cristiano Ronaldo និង Lionel Messi ជាកីឡាករបាល់ទាត់ មានកំណត់ត្រារកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើន ប្រចាំប្រវត្តិសាស្ត្រវគ្គជម្រុះ FIFA World Cup​។ Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ មានស្ថិតិល្អជាង ប្រធានក្រុមអាហ្សង់ទីន នៅក្នុងកម្រិតប្រកួតប្រជែងវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោក កន្លងមក។ កំពូលកីឡាករទាំងពីរ មានភារកិច្ចក្នុងការជួយក្រុមប្រកួតប្រជែង វគ្គជម្រុះ World Cup 2026 ដែលទំនងជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចុងក្រោយបង្អស់ សម្រាប់ពួកគេ។ World Cup 2026 នៅអាម៉េរិក កាណាដា និងម៉ិកស៊ិក អាចជាការបង្ហាញខ្លួនលើកទី៦ សម្រាប់ Ronaldo និង Messi ក្នុងអាជីពបាល់ទាត់ជាង ២០ឆ្នាំ តាំងពីឆ្នាំ ២០០៦ មក។ កាលសប្តាហ៍មុន ​Ronaldo ស៊ុតបញ្ចូលទី ២គ្រាប់ ជួយព័រទុយហ្កាល់ ផ្តួលក្រុម អាមេនី លទ្ធផល ៥-០ ថ្ងៃបើកឆាកក្នុងពូល H វគ្គជម្រុះ World

Ronaldo មានស្ថិតិក្នុងការប្រកួតវគ្គជម្រុះ World Cup ល្អជាង Messi Read More »

ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​​ម្នាក់​របស់ U23 អ៉ីរ៉ាក់ មក​ពី​​លីគ​កំពូលអារ៉ាប៊ីសាអ៊ូឌីត ប៉ះ កម្ពុជា​ យប់​នេះ

កីឡាករ Ali Jasim Elaibi ជា​ខ្សែ​ប្រយុទ្ធ​​ដ៏​លេច​ធ្លោ​របស់ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ អ៉ីរ៉ាក់​ អាយុ​ក្រោម ២៣ (U23) ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ក្នុង​ពូល G ពាន​រង្វាន់ AFC U23 Asian Cup នៅ​ប្រទេស​កម្ពុជា។ កីឡាករ Ali Jasim Elaibi ដែល​មាន​អាយុ ២១ ឆ្នាំ កម្ពស់ ១.៧៨​ ម៉ែត្រ​ រូប​នេះ​ រក​បាន ៣ គ្រាប់​នៅ​ពេល ក្រុម អ៉ីរ៉ាក់ បាន​យក​ឈ្នះ​លើ ប៉ាគីស្ថាន ដោយ​លទ្ធផល ៨-១ និង​រួម​ចំណែក​ដ៏​សំខាន់​សម្រាប់​ជ័យជម្នះ ១-០ លើ អូម៉ង់។ ស្ថិត​នៅ​ក្នុង​វ័យ​ទើប ២១ ឆ្នាំ រូប​គេ​បាន​ជាប់​ជម្រើស​ជាតិ​ អ៉ីរ៉ាក់​​ ទាំង​ក្រុម​ជម្រើស​​ក្រុម​ទី១ និង​ក្រុម​យុវជន​តាំង​ពី​កម្រិត U17 ដល់ U23។ សម្រាប់​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​កម្រិត​យុវជន រូប​គេ​​រក​បាន ១០​គ្រាប់

ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​​ម្នាក់​របស់ U23 អ៉ីរ៉ាក់ មក​ពី​​លីគ​កំពូលអារ៉ាប៊ីសាអ៊ូឌីត ប៉ះ កម្ពុជា​ យប់​នេះ Read More »

អ្នកចាំទីវ័យ៣៤ឆ្នាំ ម្នាក់ស្លាប់ក្រោយប្រើទ្រូងសង្គ្រោះបាល់ពិន័យប៉េណាល់ទី

អ្នកចាំទី Antonio Edson dos Santos Sousa វ័យ ៣៤ឆ្នាំ បានគាំងបេះដូង និងស្លាប់ភ្លាមៗ ក្រោយជួយសង្គ្រោះបាល់ពិន័យប៉េណាល់ទី​ អំឡុងការប្រកួតបាល់ទាត់ហ្វូតសាលមួយក្នុងទីក្រុងប៉ារ៉ា ប្រទេសប្រេស៊ីល។ ហេតុការណ៍នេះ កើតឡើងក្នុងក្រុងមួយឈ្មោះថា Augusto Correa កាលពីថ្ងៃទី២​ខែកញ្ញា អំឡុងពេលថ្ងៃប្រារព្ធពិធីបុណ្យឯករាជ្យរបស់ប្រេស៊ីល ដោយអ្នកចាំទីពាក់កណ្តាលអាជីព Sousa បានចូលលេងឱ្យក្រុម Sind Motos ហើយគេបានប្រើទ្រូង ដើម្បីសង្គ្រោះបាល់ពីការស៊ុតមួយទំហឹងជើងរបស់គូប្រកួត ពេលទាត់បាល់ពិន័យប៉េណាល់ទី។ បើតាមវីដេអូផ្សាយផ្ទាល់ការប្រកួត អ្នកចាំទី Sousa បានសង្គ្រោះបាល់ដែលទាត់ចេញនោះ បន្ទាប់មកគេបានអបអរការសង្គ្រោះបាល់នោះជាមួយមិត្តរួមក្រុម តែបន្តិចក្រោយមក គេក៏បានដួលសន្លប់គាំងបេះដូង។ បើតាមការចុះផ្សាយរបស់កាសែត The Sun ទោះមានការសង្គ្រោះបន្ទាន់ និងបញ្ជូនទៅមន្ទីរពេទ្យ តែអ្នកចាំទីវ័យ ៣៤ឆ្នាំ មិនអាចរួចផុតជីវិតបាន។ ក្រោយការស្លាប់របស់ ​Sousa អាជ្ញាក្នុងតំបន់ក៏សម្រេចចិត្តផ្អាកការប្រកួតហ្វូលសាលនោះ នៅថ្ងៃបន្ទាប់ ដើម្បីបង្ហាញការគោរព និងជាការកាន់ទុក្ខ។ យ៉ាងណាការស្លាប់របស់អ្នកចាំទី៣៤ឆ្នាំ មិនត្រូវបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ តែអ្នកជំនាញថាការប៉ះទង្គិចពីកម្លាំងបាល់ចំដើមទ្រូង អាចបង្កការប៉ះពាល់ដល់ដំណើរការចង្វាក់បេះដូង រហូតធ្វើឱ្យគេគាំងបេះដូងភ្លាមៗ។ ក្រោយបាត់បង់ជីវិតអ្នកចាំទី ​Sousa

អ្នកចាំទីវ័យ៣៤ឆ្នាំ ម្នាក់ស្លាប់ក្រោយប្រើទ្រូងសង្គ្រោះបាល់ពិន័យប៉េណាល់ទី Read More »

ស្រីរ័ត្ន​ ជាកីឡាការិនីខ្មែរដំបូងដែលឈ្នះម៉ារ៉ាតុងចក្រភពអង្គរ ខណៈ ភារ៉ា ឈ្នះ២លើកជាប់គ្នា

សៀមរាប៖ ជាលើកដំបូង​បើគិត​ចាប់តាំងពីឆ្នាំ២០១៤ មក កាន់ ស្រីរ័ត្ន ក្លាយជាកីឡាការិនី​ដំបូង​បំផុត​របស់​កម្ពុជា ដែលបានឈ្នះជើងឯក​លើ​វិញ្ញាសា​រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ​ចក្រភពអង្គរ (Angkor Empire Marathon) លើកទី១០ ខណៈ វ៉ាន់ ភារ៉ា ក៏ជាកីឡាករ​ទីមួយ​ផងដែរ ដែលបាន​ឈ្នះ​ជើងឯកពីរឆ្នាំ​ជាប់គ្នា លើ​ចម្ងាយ​៤២.១៩៥គីឡូម៉ែត្រ​។ ជាមួយនឹងថិរវេលា ០៣:២២:០៩ កាន់ ស្រីរ័ត្ន នៃក្រុម​អត្តពលកម្មជម្រើសជាតិ បាន​ជាកីឡាការិនីកម្ពុជាដំបូង​បំផុត​ដែលទទួលបានចំណាត់ថ្នាក់​លេខ១ លើវិញ្ញាសាម៉ារ៉ាតុងចម្ងាយ​៤២.១៩៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ Angkor Empire Marathon លើកទី១០ កាលពីថ្ងៃទី៣១ ខែសីហា នៅរមណីយដ្ឋានអង្គរ ខេត្ត​សៀមរាប។ សម្រាប់ស្រីរ័ត្ន វាជាការប្រកួតម៉ារ៉ាតុងផ្លូវ​ការ​លើកដំបូងបំផុត​របស់ខ្លួន ដោយ​កីឡាការិនី​ជម្រើសជាតិ​រូបនេះ ជាម្ចាស់កំណត់ត្រាថ្នាក់ជាតិលើ​ចម្ងាយពាក់កណ្តាលម៉ារ៉ាតុង (២១.០៩៧៥គីឡូម៉ែត្រ) ក្នុងថិរវេលា ១:២៤:៤០។ ព្រឹត្តិការណ៍នៅលើទឹកដីអង្គរនេះ ក៏ជាកំណត់ត្រា​ថ្មី​ផងដែរ​សម្រាប់​កម្ពុជា ដោយមាន​កីឡាការិនីក្នុងស្រុកបញ្ចប់ទីនាំមុខគេដល់ទៅពីរនាក់។ អេង មុយងីម ដណ្តើមបាន​លេខ​២​ដោយប្រើពេល ០៣:៣៩:៥៤។ លេខ​៣ បាន​ទៅលើកីឡាការិនីហ្វីលីពីន Arlene Morris Napeek ក្នុង​ថិរវេលា ០៣:៤២:៥៥។ ទោះបីជាមិនបានបញ្ចប់កំណត់ត្រាក្រោម​៤ម៉ោង

ស្រីរ័ត្ន​ ជាកីឡាការិនីខ្មែរដំបូងដែលឈ្នះម៉ារ៉ាតុងចក្រភពអង្គរ ខណៈ ភារ៉ា ឈ្នះ២លើកជាប់គ្នា Read More »

Scroll to Top