Spanish Super Cup 2026 តើនឹងបង្កើនរង្វាន់ខ្ពស់កម្រិតណាពី RFEF?
(អេស្ប៉ាញ)៖ ពានរង្វាន់ Spanish Super Cup 2០26 កំពុងត្រៀមលេងដែលមាន ៤ក្រុមខ្លាំងៗមានដូចជា FC Barcelona, Real Madrid, Atletico Madrid និង Athletic Bilbao និងចាប់ផ្តើមលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខាងមុខនេះ ខណៈ FC Barcelona ជាក្រុមការពារជើងឯក២០២៥ ។ ខណៈនេះសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានសម្រេចចិត្តបង្កើនរង្វាន់យ៉ាងច្រើន ដោយមានគោលបំណងផ្តល់ភាពពាក់ព័ន្ធកាន់តែច្រើនដល់ការប្រកួត និងលើកទឹកចិត្តក្រុមដែលចូលរួម ដែលឆ្នាំ២០២៥ ទឹកប្រាក់សរុប ២៣លានអឺរ៉ូត្រូវបានចែកចាយទៅកាន់ក្រុមដែលចូលរួម ។ ដែលលើកនេះនឹងត្រូវចែកចាយរវាងក្លឹប Barcelona, Real Madrid, Atletico Madrid និង Athletic Club ហើយការចែកចាយនឹងមិនដូចមុននោះទេ គឺក្លឹបនីមួយៗទទួលបានចំណែករបស់ខ្លួនទៅតាមពានរង្វាន់ដែលឈ្នះ បូករួមជាលទ្ធផលការប្រកួត និងតាមការគាំទ្រពីទស្សនាតាមទូរទស្សន៍ ដូច្នេះចំនួនទឹកប្រាក់នឹងប្រែប្រួលទៅតាមសមិទ្ធផលដែលមាន និងភាពជាក់ស្តែងថ្មីៗរបស់ក្រុមនីមួយៗ ។ សម្រាប់តួរលេខឆ្នាំ២០២៥ គឺមានភាពចម្រូងចម្រាសមួយចំនួនដោយក្រុម Real Madrid និង Barcelona ទទួលបាន ៦លានអឺរ៉ូក្នុងមួយក្រុម […]
Spanish Super Cup 2026 តើនឹងបង្កើនរង្វាន់ខ្ពស់កម្រិតណាពី RFEF? Read More »










