ពត៌មានថ្មីៗ

ម្ចាស់​ខ្សែក្រវាត់​ ៦ខ្សែ​ គោរមៈ​ ច័ន្ទរាជ្យ​ ត្រៀម​​ប្រឡង​បាក់ឌុប ​ចុង​ខែ​នេះ

ជើង​ខ្លាំង​គុន​ខ្មែរ​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​៦​ខ្សែ​ កីឡាករ​ គោរមៈ​ ច័ន្ទរាជ្យ​ នឹង​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ (បាក់ឌុប) នៅ​ថ្ងៃ​ទី ២៨​-២៩​ ខែ​សីហា​ ឆ្នាំ​២០២៥​ នៅ​រាជធានីភ្នំពេញ។​ អ្នក​លេង​គុន​ខ្មែរ​ដើម​កំណើត​នៅ​រាជធានីភ្នំពេញ​ គោរមៈ​ ច័ន្ទរាជ្យ​ ត្រូវ​បាន​មហាជន​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អាជីព​ប្រដាល់ និង​ការ​សិក្សា។ បើ​ទោះ​បី​ជា​អាជីព​ប្រដាល់​របស់​ខ្លួន​កំពុង​ទទួល​បាន​ផ្លែ​ផ្កា​ទាំង​វ័យ​ក្មេង ប៉ុន្តែ​កីឡាកររូប​នេះ​មិន​បោះ​បង់​ចោល​ការ​សិក្សា​ឡើយ។ ​ ម្ចាស់​ខ្សែក្រវាត់​ជា​ច្រើន​​​ខ្សែ​រូប​នេះ​បាន​កំពុង​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​សិក្សា និង​ត្រៀម​ខ្លួន​យ៉ាង​ម៉ត់​ចត់​ដោយ​បាន​បន្ធូរ​បន្ថយ​ការ​ហ្វឹក​ហាត់​ប្រដាល់​ដើម្បី​យក​ពេល​វេលា​មើល​មេរៀន​​ត្រៀម​ប្រឡង​បាក់ឌុប​ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ចុង​ខែ​សីហានេះ។ កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​នេះ​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​នា​ពេល​បច្ចុប្បន្ន​។ ជា​​ពិសេស​ការ​ឈ្នះ​ខ្សែក្រវាត់​២ខ្សែ​ចុងក្រោយ​​គឺ​ខ្សែក្រវាត់​គុន​ខ្មែរ​ ISKA​ បន្ទាប់​ពីឈ្នះ​មិត្ត​រួម​ជាតិ​ អ៊ូច​ ធារិទ្ធ​ និង​មួយ​ខ្សែក្រវាត់​គុន​ចម្រុះ​​​គឺ​ខ្សែក្រវាត់​ GMA (MMA) ក្រោយ​ផ្ដួល​កីឡាករ​​ម៉ាឡេស៊ី​ នៅ​ទឹក​ទី២​ នៅ​ប្រទេស​វៀតណាម​។​ ជា​មួយ​ភាព​ជោគជ័យ​ទាំង​នេះ​ គេ​មើល​ឃើញ​ថា​ គោរមៈ​ ច័ន្ទរាជ្យ​ ហាក់​រវល់​ច្រើន​ខាង​​ផ្នែក​​កីឡា​។​ ក្រៅ​តែ​ការ​បង្ហាញ​មុខ​ប្រកួត​នៅ​តាម​សង្វៀន​ផ្សេងៗ​ហើយ​នោះ​រូប​គេ​ក៏ជា​កីឡាករ​ជម្រើសជាតិ​ផ្នែក​កីឡា​គុន​ចម្រុះ​ (MMA)​ ដែល​កំពុង​ប្រមូល​ផ្ដុំ​ និង​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ផង​ដែរ។​ បញ្ជាក់​ដែរ​ សម័យ​ប្រឡង​បាក់ឌុប​ ឆ្នាំ២០២៥​ នេះ​នឹង​ធ្វើ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី២៨​ ដល់​ ២៩​ ខែ​សីហា​ បន្ទាប់​ពី​បានពន្យារ​ពេល​ដោយ​សារ​បញ្ហាព្រំដែន​កាល​ពី​ពេល​ថ្មីៗ​នេះ។​ គោរមៈ​ […]

ម្ចាស់​ខ្សែក្រវាត់​ ៦ខ្សែ​ គោរមៈ​ ច័ន្ទរាជ្យ​ ត្រៀម​​ប្រឡង​បាក់ឌុប ​ចុង​ខែ​នេះ Read More »

Morata រិះគន់ក្លិបតួកគី Galatasaray នៅពេលបញ្ចប់កិច្ចសន្យាខ្ចីជើងដ៏ភ្ញាក់ផ្អើល

(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Alvararo Morata បានសំដែងការខកចិត្តជាខ្លាំង ចំពោះក្លិប Galatasaray លេងក្នុងលីគកំពូលតួកគី Turkish Super Lig ដែលបានបញ្ចប់កិច្ចសន្យាខ្ចីជើងដ៏ឆាប់រហ័សរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ៣២ឆ្នាំរូបនេះ រកបាន ៦គ្រាប់ ពីការចូលលេងសរុបចំនួន ១២ប្រកួតជាមួយ Galatasaray គិតចាប់តាំងពីចុះកិច្ចសន្យាខ្ចីជើងពីក្លិបអ៉ីតាលី AC Milan នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយនឹងជម្រើសទិញដាច់ក្នុងតម្លៃ ៨.៦លានផោនទៀតផង ក៏ប៉ុន្តែពួកគេបានបញ្ចប់កិច្ចសន្យាដ៏លឿនបំផុតក្នុងសប្តាហ៍នេះទៅវិញ។ ទាក់ទិននឹងបញ្ហានេះ Morata បាននិយាយថា «គ្មានជម្រើសឡើយ ក្រៅតែពីការចាកចេញ» ក៏ប៉ុន្តែបដិសេធចំពោះការកាត់ប្រាក់ខែ ដ្បិតក្លិបបានបាត់បង់ចំពោះការប្តេជ្ញាចិត្តបែបនេះ។ បច្ចុប្បន្ន Morata បានផ្លាស់ទៅចូលរួមជាមួយក្លិប Como ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ នៅ Serie A របស់អ៉ីតាលីរដូវកាលមុនហើយ ដោយមានអតីតមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញ និងតោខៀវ Chelsea គឺ Cesc Fabregas ធ្វើជាអ្នកចាត់ការនៅទីនោះ ក្រោមកិច្ចសន្យាខ្ចីជើង ១រដូវកាលពី AC Milan។ គួរបញ្ជាក់ផងថា

Morata រិះគន់ក្លិបតួកគី Galatasaray នៅពេលបញ្ចប់កិច្ចសន្យាខ្ចីជើងដ៏ភ្ញាក់ផ្អើល Read More »

ប្រធាន​ក្រុម​ឥណ្ឌូណេស៊ី Idzes បំបែក​កំណត់​ត្រាកីឡាករ​អាស៊ី​អាគ្នេយ៍ថ្លៃជាងគេ​ក្រោយផ្ទេរទៅ Serie A

Jay Idzes ខ្សែការពារ និងជាប្រធានក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានបង្កើតកំណត់ត្រាថ្មីក្នុងនាមជាកីឡាករអាស៊ីអាគ្នេយ៍មានតម្លៃផ្ទេរថ្លៃជាងគេ ក្រោយផ្លាស់ពី Venezia ទៅ Sassuolo នៃលីគកំពូលអ៊ីតាលី Serie A។ Sassuolo បានប្រកាសនៅថ្ងៃទី១០ ខែសីហា ក្នុងការទទួលសមាជិកថ្មីកីឡាករ Idzes ក្នុងតម្លៃផ្ទេរ ៩,៣លានដុល្លារ និងលក្ខខណ្ឌបូកបន្ថែមចំនួន ៥៨ម៉ឺនដុល្លារថែមទៀត ជាមួយកិច្ចសន្យា៤ឆ្នាំ។ តម្លៃខ្លួន ៩,៣លានដុល្លារ ខ្សែការពារវ័យ២៥ឆ្នាំ ជាតម្លៃផ្ទេរខ្ពស់បំផុតសម្រាប់កីឡាករអាស៊ីអាគ្នេយ៍ ដោយបំបែកកំណត់ត្រារបស់ខ្សែបម្រើក្រុមជម្រើសជាតិថៃ Chanathip Songkrasin បន្ទាប់ពីរូបគេផ្លាស់ពី Consadole Sapporo ទៅ Kawasaki Frontale ក្នុងនៃលីគកំពូលជប៉ុន J1 League ក្នុងតម្លៃ ៣,៩លានដុល្លារ កាលពីឆ្នាំ ២០២១។ ដោយឡែក អ្នកចាំទី Emil Audero ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីបានផ្ទេរពី Juventus ទៅ Sampdoria ក្នុងតម្លៃ ២៣លានដុល្លារក្នុងឆ្នាំ ២០១៩ ប៉ុន្តែរូបគេមិនទាន់ជាពលរដ្ឋឥណ្ឌូណេស៊ីនៅឡើយទេ។ ដូច្នេះ

ប្រធាន​ក្រុម​ឥណ្ឌូណេស៊ី Idzes បំបែក​កំណត់​ត្រាកីឡាករ​អាស៊ី​អាគ្នេយ៍ថ្លៃជាងគេ​ក្រោយផ្ទេរទៅ Serie A Read More »

កីឡាករអ៊ុយក្រែន Zabarnyi ម្នាក់ទៀតក្នុងចំណោមខ្សែការពារដែលចេញពី Bournemouthទៅកាន់ក្លឹបយក្សអ៉ឺរ៉ុប

ម្ចាស់ជើងឯកទ្វីបអឺរ៉ុបParis St Germainបាននិយាយកាលពីថ្ងៃអង្គារថាពួកគេបានចុះហត្ថលេខាទិញខ្សែការពារកណ្តាល Illia Zabarnyi ពីក្លឹប Bournemouth ក្នុងក្របខ័ណ្ឌ Premier League ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំដោយកីឡាករវ័យ 22 ឆ្នាំរូបនេះបានក្លាយជាកីឡាករអ៊ុយក្រែនដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបបារាំង។ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងទេ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាតម្លៃផ្ទេរមានតម្លៃប្រហែល 63 លានអឺរ៉ូ (73 លានដុល្លារ) ។ កីឡាករអន្តរជាតិអ៊ុយក្រែនគឺជាផ្នែកសំខាន់នៃខ្សែការពាររបស់ Bournemouth កាលពីរដូវកាលមុន ដោយបានបង្ហាញខ្លួនចំនួន 36 ដង ខណៈដែលក្លឹបសម្រេចបានគ្រាប់បាល់ស៊ុតបញ្ចូលទីជាវិជ្ជមាននៅក្នុងយុទ្ធនាការ Premier League ជាលើកដំបូងដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 9 ។ Zabarnyi គឺជាខ្សែការពារចុងក្រោយរបស់ Bournemouth ដែលចាកចេញនៅរដូវក្តៅនេះ បន្ទាប់ពី Dean Huijsen បានចូលរួមជាមួយ Real Madrid ហើយ Milos Kerkez បានចុះហត្ថលេខាជាមួយ Liverpool ។ Zabarnyi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំរីករាយណាស់ដែលបានចូលរួមជាមួយ Paris Saint-Germain

កីឡាករអ៊ុយក្រែន Zabarnyi ម្នាក់ទៀតក្នុងចំណោមខ្សែការពារដែលចេញពី Bournemouthទៅកាន់ក្លឹបយក្សអ៉ឺរ៉ុប Read More »

កម្ពុជា​ មាន​ក្លិប​២​គឺ​ ព្រះខ័នរាជស្វាយរៀង និង​ភ្នំពេញ​ក្រោន ឡើង​វគ្គ​ចែក​ពូល​ពាន​ ACGL

ទីបំផុតក្លិបបាល់ទាត់ ភ្នំពេញក្រោន ដណ្តើមបានកៅអីឡើងវគ្គចែកពូលពានរង្វាន់ AFC Challenge League ជាផ្លូវការហើយ បន្ទាប់ពីទទួលជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Kasuka FC នាល្ងាចថ្ងៃ អង្គារ៍ ទី ១២ ខែ សីហា ឆ្នាំ ២០២៥ នេះ។ ក្រុម ភ្នំពេញក្រោន ពិតជាធ្វើបានល្អខ្លាំងមែនទែន នៅក្នុងការប្រកួតជម្រុះ ដែលធ្វើឡើងនៅប្រទេស ប្រ៊ុយណេ។ ពួកគេបានយកឈ្នះលើក្រុម Kasuka ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦ ទល់នឹង ០។ ក្នុងនោះ ៦ គ្រាប់របស់ ភ្នំពេញក្រោន គឺរកបានដោយកីឡាករឡុង ភារ៉ាត់ ២ គ្រាប់, កីឡាករ Moses Dyer ២ គ្រាប់, សារ ទី ១ គ្រាប់ និងខ្សែការពារ Raul Feher ១គ្រាប់។ តាមរយៈជ័យជម្នះនេះ ភ្នំពេញក្រោន ​បាន​​ឡើងទៅកាន់វគ្គចែកពូល​ជា​មួយ​

កម្ពុជា​ មាន​ក្លិប​២​គឺ​ ព្រះខ័នរាជស្វាយរៀង និង​ភ្នំពេញ​ក្រោន ឡើង​វគ្គ​ចែក​ពូល​ពាន​ ACGL Read More »

៣ក្លិបឡើងមក Premier League រដូវកាលនេះ ខិតជិតបំបែកកំណត់ត្រាចាយលុយទិញកីឡាករ

(បរទេស)៖ Burnley, Leeds United និង Sunderland ដែលត្រៀមធ្វើព្យុះធ្វើភ្លៀងក្នុងលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មី ២០២៥-២៥ ក៏កំពុងឈានទៅបំបែកកំណត់ត្រាចាយលុយទិញកីឡាករថ្មីចូលផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ការដែលជិតសម្រេចកិច្ចព្រមព្រៀងទិញខ្សែការពារ Omar Alderete ពីក្លិបអេស្ប៉ាញ Getafe របស់ឆ្មាខ្មៅ Sunderland ក្នុងតម្លៃ ១០លានផោននោះ នឹងញាំងឱ្យក្លិបទាំង ៣ខាងលើនេះមានការចាយវាយកើនដល់ទៅ ២៩៣.៣លានផោន ច្រើនជាងពេលណាៗទាំងអស់ ដោយគិតចាប់តាំងពីរដូវកាល ២០១៦-១៧។ ចំនួននេះនឹងបំបែកកំណត់ត្រាចាស់នារដូវក្តៅមុន នៅពេលក្រុម Southampton, Ipswich Town និង Leicester City បូកបញ្ចូលគ្នាចាយអស់ប្រមាណ ២៧៦.៥លានផោន។ ការទិញខ្សែការពារឆ្វេង សញ្ជាតិប៉ារ៉ាហ្គាយ Alderete នឹងក្លាយជាសមាជិកថ្មីទី១១ ក្នុងទីផ្សារទិញ-ដូរកីឡាករនារដូវក្តៅនេះរបស់ឆ្មាខ្មៅ ដោយចាយអស់ទឹកប្រាក់សរុប ១៣២លានផោនផងដែរ គិតចាប់តាំងពីលោក Regis le Bris ដឹកនាំប្រកួតឈ្នះនៃវគ្គជម្រុះចុងក្រោយកាលពីខែឧសភា ឆ្នាំ២០២៥។ ពួកគេត្រៀមបង្ហាញខ្លួនក្នុងលីគកំពូលអង់គ្លេសឡើងវិញ តាមរយៈ ១ប្រកួតបើកឆាករបស់ Sunderland

៣ក្លិបឡើងមក Premier League រដូវកាលនេះ ខិតជិតបំបែកកំណត់ត្រាចាយលុយទិញកីឡាករ Read More »

ការ​ចូល​រួម​​រត់​ម៉ារ៉ាតុង​ចុង​ខែ​នេះ​ ជា​ការ​រួម​ចំណែក​ជួយ​ដល់​​កម្លាំងជួរ​មុខ ជន​ភៀសសឹក

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ ចក្រភព​ខ្មែរ​អង្គរ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា បន្ទាប់​ពី​បាន​លើក​ពេល​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ ២០២៥។ ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​វិញ​រំលេច​​សារដ៏​សំខាន់​​ដល់​ពិភព​លោក​ឲ្យ​បាន​ឃើញ​ពីសារសំខាន់​នៃ​​សុខ​សន្តិភាព និង​សុខ​ទុក្ខ​របស់​កង​កម្លាំង​ការពារ​ជួរ​មុខ ព្រម​ទាំង​ជន​ភៀស​សឹក។ លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ ២០២៥ ថា គោល​បំណង​សំខាន់​៣​ដែល​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រភព​ខ្មែរ​អង្គរ​​រៀបចំ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥។ ទី​១ រៀបចំ​ឡើង​ដើម្បី​សុខសន្តិភាព ​ទី​២ ដើម្បី​ការពារ​សម្បត្តិ​បេតិភ័ណ្ឌ​ពិភព​លោក និង​ទី​៣​ដើម្បី​រួម​ចំណែក​ជួយ​ដល់​កម្លាំង​កងទ័ព​ដែល​កំពុង​ឈរ​ជើង​នៅ​ជួរ​មុខ និង​ជន​ភៀស​សឹក។ លោក​បាន​លើក​ឡើង​ថា ៖«យើង​រៀប​ចំ​នេះ​ឡើង​ដើម្បី​សុខ​សន្តិភាព ភាព​សុខសាន្ត​របស់​ប្រជា​ពល​រដ្ឋ។ ពីរ​រត់​ដើម្បី​ការពារ​បេតិកភ័ណ្ឌ​មនុស្ស​ជាតិ​ដែល​កំពុង​ត្រូវ​បាន​ខូច​ខាត និង​បី​​ រត់​ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វីរជន​កង​ទ័ព​របស់​យើង និង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ជា​ជន​ភៀស​សឹក​ពី​ជម្លោះ​ព្រំ​ដែន។ ខ្លឹមសារ​ទាំង​៣សំខាន់​នេះ​គឺ​មិន​មែន​ចេះ​ដាក់​ទេ ប៉ុន្តែ​សុទ្ធ​តែ​ទទួល​បាន​ការ​ណែនាំ​ពី​ថ្នាក់​ដឹក​នាំ​ដើម្បីសារ​ឲ្យ​ពិភពលោក​បាន​ឃើញ»។​ ជា​មួយ​គ្នា​នេះ លោក សែម ផល្លា នាយក​​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នៅ​កម្ពុជា បាន​ថ្លែង​ថា សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះ​ករ​ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រ​ភព​​អង្គរ។ ជា​ពិសេស​សូម​​បង​ប្អូន​កុំ​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់ ពី​ព្រោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​រៀបចំ​យ៉ាង​ល្អ​ដើម្បី​ធានា​ដល់​​អ្នក​ចូល​រួម​​ទទួល​បាន​ភាព​កក់​ក្តៅ និងសុខ​សុវត្ថិភាព។ លោក​

ការ​ចូល​រួម​​រត់​ម៉ារ៉ាតុង​ចុង​ខែ​នេះ​ ជា​ការ​រួម​ចំណែក​ជួយ​ដល់​​កម្លាំងជួរ​មុខ ជន​ភៀសសឹក Read More »

លោក Pep ទទូចឱ្យ Man City ចុះកុងត្រាយកខ្សែប្រយុទ្ធតម្លៃ ១០០ លានម្នាក់ពី Real Madrid

ក្លិបមេឃខៀវ Manchester City កំពុងមានបំណងចង់បានខ្សែប្រយុទ្ធស្លាបរបស់ក្លិប​ Real Madrid គឺកីឡាករ Rodrygo នៅរដូវក្តៅនេះ។ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ការចាប់អារម្មណ៍ចង់បានរបស់ Man City ទៅលើ Rodrygo នេះ គឺជាការស្នើសុំរបស់អ្នកចាត់ការលោក Pep Guardiola។ ប្រភពដដែលបានបន្ថែមទៀតថា Real Madrid នឹងបិទផ្លូវឱ្យខ្សែប្រយុទ្ធសញ្ជតិ ប្រេស៊ីល វ័យ ២៥ ឆ្នាំចាកចេញនោះទេ ប៉ុន្តែពួកគេប្រាប់ទៅភាគក្លិប Man City ថា ពួកគេត្រូវការលុយចំនួន ១១៦ លានដុល្លារអាមេរិកពីការផ្ទេរនេះ។ គួរឱ្យដឹងថា Rodrygo គឺជាខ្សែប្រយុទ្ធដ៏មានទេពកោសល្យម្នាក់ ប៉ុន្តែជាង ១ រដូវកាលចុងក្រោយនេះ រូបគេហាក់ពុំសូវមាននាទីលេងច្រើនឡើយ បន្ទាប់ពី Kylian Mbappe មកដល់ ហើយនៅរដូវកាលថ្មីនេះទៀតសោត មានព័ត៌មានលេចឮថា គ្រូបង្វឹកលោក Xabi Alonso

លោក Pep ទទូចឱ្យ Man City ចុះកុងត្រាយកខ្សែប្រយុទ្ធតម្លៃ ១០០ លានម្នាក់ពី Real Madrid Read More »

អេស្ប៉ាញ ឯកភាពចំពោះគម្រោងការយក La Liga ទៅប្រកួតនៅទឹកដីអាមេរិក

(បរទេស)៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញ FA បានព្រមព្រៀងចំពោះគម្រោងយកកម្មវិធីប្រកួតលីគ La Liga របស់ពួកគេទៅប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ទោះជាយ៉ាងណា ប្រទេសស្ថិតនៅតំបន់អឺរ៉ុបមួយនេះ ក៏ត្រូវទទួលការឯកភាពពី FIFA និង UEFA ផងដែរ ដើម្បីយកកម្មវិធីប្រកួតប្រចាំឆ្នាំរបស់ La Liga ទៅរៀបចំនៅកីឡដ្ឋាន Hard Rock ដែលស្ថិតក្នុងទីក្រុង Miami ជាទីដែលរៀបចំព្រឹត្តិការណ៍ World Cup 2026 ចំនួន ៧ប្រកួតផងនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបានឱ្យដឹងថា «ក្រោយពីកិច្ចប្រចាំមួយនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាបានទទួលសំណើពីក្លិប Villarreal CF និង FC Barcelona ក្នុងប្រកួតទី១៧ របស់ពួកគេក្នុងលីគ យកទៅប្រកួតនៅទឹកដីអាមេរិកជំនួសប្រទេសអេស្ប៉ាញវិញ ស្របពេលសហព័ន្ធក៏បានកំពុងរៀបចំដាក់សំណើទៅ FIFA ដើម្បីបានប្រកួតនៅថ្ងៃទី២០ ខែធ្នូចុងឆ្នាំដែរ»។ ទោះជាយ៉ាងណា បើយោងតាមបច្ចុប្បន្នភាពច្បាប់ថ្មីរបស់ FIFA ពុំមានការអនុញ្ញាតចំពោះការប្រកួតលីគណាមួយ ត្រូវបានធ្វើឡើងនៅបរទេសឡើយ ក៏ប៉ុន្តែកាលពីឆ្នាំទៅក៏មានក្រុមការងារចុះស្រាវជ្រាវអំពីលទ្ធភាពដែលអាច និងបញ្ហាប្រឈមផងដែរ។ បើផ្អែកតាមមួយជ្រុងទៀតនៃការប្រកួត មានដូចជាការប្រកួតពានបើករដូវកាលអ៉ីតាលី Italian

អេស្ប៉ាញ ឯកភាពចំពោះគម្រោងការយក La Liga ទៅប្រកួតនៅទឹកដីអាមេរិក Read More »

មកស្គាល់គ្រូកីឡាជើងចាស់ ម៉េត សម្បត្តិ «ជំនាន់ឪពុកល្បីម្ដង ដល់ជំនាន់កូនល្បីម្តងទៀត»

លោក​ ម៉េត​ សម្បត្តិ​ ជា​គ្រូ​កីឡា​ជើង​ចាស់​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា និង​ធ្លាប់​ជា​កីឡាករ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ល្អ​លើ​ប្រភេទ​កីឡា​បាល់ទាត់​ និង​អត្តពលកម្ម​ពី​ជំនាន់​​ឆ្នាំ​ ១៩៨០​ ​ផង​ដែរ។​ នៅ​ជំនាន់​លោក​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ហើយ​នោះ​មក​​ដល់​ជំនាន់​កូនៗ​ក៏​បន្ត​ធ្វើ​ឲ្យ​វង្សត្រកូន​ ម៉េត​ របស់​លោក​កាន់​តែ​ល្បីឈ្មោះ​ថែម​ទៀត​តាម​រយៈ​ការ​ឈ្នះ​មេដាយ​លើ​ប្រភេទ​កីឡា​រៀងខ្លួន។​ តោះ! មក​ដឹង​ពី​ប្រវត្តិ​លោក​ ម៉េត​ សម្បត្តិ​ ទាំង​អស់​គ្នា… លោក​ ម៉េត​ សម្បត្តិ​ កើត​នៅ​ឆ្នាំ​១៩៦​៦​ ជា​អ្នក​​រាជធានីភ្នំពេញ និង​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៩៤​ ជា​មួយ​លោក​ស្រី ប៉ុល ពេជ្រមន្នី ដែល​ជា​អតីត​កីឡា​ការិនី​មួយ​រូប​ និង​ជា​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​ គ្រូ​កីឡា​ជើង​ចាស់​រូប​នេះ​មានកូន ៣នាក់​គឺ ​កូន​ទី១​ ឈ្មោះ​ ម៉េត​ សារី​ មាន​អាយុ​ ៣០​ឆ្នាំ​ កូន​ទី២​ ឈ្មោះ​ ម៉េត​ សុភត្ត្រា អាយុ​ ២៨​ឆ្នាំ​ និង​កូន​ស្រីពៅ​ឈ្មោះ​ ម៉េត ម៉ារីយ៉ាន់​ អាយុ ២៣​ឆ្នាំ។​ បច្ចុប្បន្ន​លោក​ជា​មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ដែល​កំពុង​មើល​ការ​ខុសត្រូវ​កីឡាករ​ កីឡា​ការិនី​នៅពហុ​កីឡដ្ឋាន​មរតកតេជោ។ ​ចំណែក​កូន​ទាំង​

មកស្គាល់គ្រូកីឡាជើងចាស់ ម៉េត សម្បត្តិ «ជំនាន់ឪពុកល្បីម្ដង ដល់ជំនាន់កូនល្បីម្តងទៀត» Read More »

Scroll to Top