ត្រឹម២ប្រកួតដំបូង សា ទី កំពុងបង្ហាញគុណផលភ្ញាក់ផ្អើលនៅក្លិបភ្នំពេញក្រោន
ខ្សែប្រយុទ្ធស្លាប សា ទី កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ បន្ទាប់ពីរូបគេបានបង្ហាញសមត្ថភាពល្អនៅក្លិបថ្មី ភ្នំពេញក្រោន ក្រោយចាកចេញពីក្លិប វិសាខា នៅក្នុងរដូវកាលនេះ។ ការបង្ហាញខ្លួនផ្លូវការលើកទី១ សា ទី ត្រូវបានគ្រូបង្វឹកលោក Oleg Starynskyi ប្តូរចូលនៅនាទី ៦៦ ក្នុងវគ្គទី២ ពានខេមបូឌានស៊ុបភើខាប់ ឆ្នាំ ២០២៥ ហើយបានធ្វើឲ្យទម្រង់លេងរបស់ ភ្នំពេញក្រោន ល្អប្រសើរ។ ចូលលេងបានត្រឹមតែ១នាទី រូបគេបានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ Makerlo Tellez តែតតាមស្មើ ព្រះខ័នរាជស្វាយរៀង ១-១ ហើយនៅនាទី៩០+៦ រូបគេបានស៊ុតគ្រាប់បាល់តាមស្មើជាលើកទី២ ប៉ុន្តែបានស៊ុតបាល់១១ម៉ែត្រកាត់សេចក្តីមិនជោគជ័យ។ សម្រាប់ការបង្ហាញខ្លួនផ្លូវការលើកទី២ សា ទី ត្រូវបានគ្រូបង្វឹកដាក់ឲ្យចូលលេងនៅវគ្គទី២ ដោយជំនួសកីឡាករ Maksym Priadun បន្ទាប់ពីចប់វគ្គទី១ ដែល ភ្នំពេញក្រោន នាំមុខ ក្រុម Kasuka FC ១-០ សម្រាប់ការប្រកួតវគ្គជម្រុះ AFC Challenge League យប់ថ្ងៃទី១២ ខែសីហា […]
ត្រឹម២ប្រកួតដំបូង សា ទី កំពុងបង្ហាញគុណផលភ្ញាក់ផ្អើលនៅក្លិបភ្នំពេញក្រោន Read More »










