អត្ដពលិកឌូអាត្លុងកម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ១០ នៅកីឡាពិភពលោក
កីឡាករឌូអាត្លុងកម្ពុជា Sokha Mickael Chiumond បានដណ្ដើមបានលេខ១០ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ (12th World Games) នៅទីក្រុង Chengdu ប្រទេសចិន នាព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០២៥។ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ចាត់ទុកថាចំណាត់ថ្នាក់នេះ ល្អសម្រាប់កម្ពុជា ដ្បិតស្ថិតនៅលើកីឡាករអាស៊ី ដោយក្រោមតែកីឡាករអឺរ៉ុប។ កីឡាករ Sokha Michael Chiumond គឺជាកីឡាឌូអាត្លុងរបស់កម្ពុជា តែម្នាក់គត់ បានទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ នៅប្រទេសចិន។ វត្តមានរបស់កីឡាករកម្ពុជារូបនេះ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក មិនមែនបានដោយសារការផ្ដល់សិទ្ធិអនុគ្រោះឲ្យចូលរួមនោះទេ ប៉ុន្ដែបានមកដោយសារសមត្ថភាព នៃការប្រកួតប្រជែងវគ្គជម្រុះអន្ដរជាតិ។ Sokha Michael Chiumond ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ១០ ក្នុងព្រឹត្តិការណ៍ World Games បានចូលរួមប្រកួតលើកីឡាឌូអាត្លុង ក្នុងចំណោមអត្តពលិកសរុបចំនួន ៣៤នាក់ ដែលមានវិញ្ញាសារត់ប្រណាំង ១០គីឡូម៉ែត្រ ប្រណាំងកង់ ៤០គីឡូម៉ែត្រ និងរត់ប្រណាំង ៥គីឡូម៉ែត្រ។ កីឡាករ […]
អត្ដពលិកឌូអាត្លុងកម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ១០ នៅកីឡាពិភពលោក Read More »










