ពត៌មានថ្មីៗ

ស្ថាបនិក​ក្លឹប​ប្រដាល់​ KKIF ប្រកាស​បិទ​រាល់​ការ​ប្រកួត​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​សៀម​

ស្ថាបនិក​ក្លឹប​ប្រដាល់​ KKIF​ លោក​ ស្រី ចាន់ថន​ បាន​ប្រកាស​បិទ​រាល់​ការ​ប្រកួត​ដែល​ឧបត្ថម្ភ​ដោយ​ផលិតផល​របស់​ប្រទេស​សៀម​ចាប់​ពី​ពេល​នេះ​តទៅ ស្រប​ពេល​កីឡាករ​ក្នុង​ក្លឹប​នេះ​ក៏​នឹង​មិន​ប្រកួត​ក្នុង​កម្មវិធី​ណា​ដែល​ឧបត្ថម្ភ​គាំទ្រ​ពី​ប្រទេស​មួយ​នេះ​ដែរ។​ លោក ស្រី ចាន់ថន ដែលជាម្ចាស់ក្លឹបប្រដាល់ KKIF បានបង្ហោះនៅលើហ្វេសបុកផេករបស់លោកកាលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នេះថា ក្លឹបនឹងបិទរាល់ការប្រកួតដែលឧបត្ថម្ភដោយប្រទេសសៀមចាប់ពីពេលនេះតទៅ។ ចំពោះកីឡាករ កីឡាការិនីក្នុងក្លឹបក៏ដូចនេះដែរគឺតាំងចិត្តមិនប្រកួតក្នុងកម្មវិធីដែលឧបត្ថម្ភគាំទ្រពីប្រទេសសៀមនេះទេ។ មិនថារូបលោកផ្ទាល់ ឬកីឡាករ KKIF នោះទេឲ្យតែប្រទេសជាតិត្រូវការកម្លាំងទ័ពគឺស្ម័គ្រចិត្តចូលបម្រើជាតិជានិច្ចដោយមានមិនចិត្តស្ទាក់ស្ទើរអ្វីនោះឡើយ។ មួយរយៈពេលនេះក្លឹបប្រដាល់ KKIF ក៏បានដឹកនាំស្បៀងជាគ្រឿងឧបភោគបរិភោគមួយចំនួនឧបត្ថម្ភដល់កងទ័ពដែលបានឈរជើងតាមបន្ទាត់ព្រំដែនផងដែរកន្លងទៅនេះ។ បញ្ជាក់ដែរថា បន្ទាប់ពីមានការឈ្លានពានពីសំណាក់ប្រទេសសៀមមកលើកម្ពុជាអំឡុងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ប៉ុន្តែស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនហាក់មិនទាន់ស្ងប់នៅឡើយទេតាមរយៈការបង្កហេតុជាបន្តបន្ទាប់ពីប្រទេសមួយនេះ។ ដោយឡែកវិស័យប្រដាល់ទាំងមូលក៏មិនទាន់បើកប្រកួតទាំងស្រុងនៅឡើយដែរ។ ចំពោះក្លឹប KKIF ជាស្ថាបនិកបង្កើតកម្មវិធីប្រកួតប្រដាល់ក្នុងស្រុកមួយដែរ៕ ប្រភព៖ KAMPUCHEATHMEY

ស្ថាបនិក​ក្លឹប​ប្រដាល់​ KKIF ប្រកាស​បិទ​រាល់​ការ​ប្រកួត​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​សៀម​ Read More »

ឈ្នះ​ប៉ះ​ឈ្នះ! អង្គរថាយហ្គឺរ ជួប ព្រះ​ខ័ន​រាជ​ស្វាយរៀង ជាក្រុម​ជួប​គ្នា​តែង​តែ​ជក់​ចិត្ត

​ក្រុម​អង្គរថាយហ្គឺរ បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ទទួល ក្រុម​ខ្លាំង ព្រះ​ខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង​ ៦ ​ល្ងាច ថ្ងៃ​សៅរ៍ ទី​១៦ ខែ​សីហា ឆ្នាំ ២០២៥ សម្រាប់​ការ​ប្រកួត​សប្តាហ៍ទី​២ លីគ​បាល់ទាត់​កំពូល​កម្ពុជា។ អង្គរថាយហ្គឺរ តែង​តែ​នាំ​​ចូល​កីឡាករ​បរទេសល្អៗ ប៉ុន្តែ​មិន​រក្សា​ទុក​ច្រើន​រដូវ​កាល​ឡើយ។ កីឡាករ​​បរទេស​នៅ​ក្លិប​កម្ពុជា​ជា​ច្រើន​ត្រូវ​បាន​នាំ​យក​ពី​ក្លិប​អង្គរថាយហ្គឺរ។ សម្រាប់​រដូវ​កាល​ថ្មី​នេះ ពួក​គេ​មាន​កីឡាករ​បរទេស​ដែល​មាន​ល្បឿន​លឿន និង​បញ្ចប់​ទី​ច្បាស់ មាន​ដូច​ជា ខ្សែ​ការពារ​ប្រេស៊ីល Matheus Freitas ខ្សែ​បម្រើ​ជប៉ុន Takara Masutani និង Takuto Yasuoka ខណៈ​ខ្សែ​ប្រយុទ្ធ​ជប៉ុន Mark Ajay Kurita, ហូឡង់ Guytho Mijland និង​ប្រេស៊ីល Eduardo Junior។ ព្រះ​ខ័ន​រាជ​ស្វាយរៀង សំបូរ​កីឡាករល្អ​ៗ​ទាំង​ខ្មែរ និង​បរទេស។ ខ្សែ​បម្រើ​ជប៉ុន Ryo Fujii និង 2- Takashi Odaawara និង​ខ្សែ​ប្រយុទ្ធ​ឡាវ Bounphachan Bounkong, Cristian

ឈ្នះ​ប៉ះ​ឈ្នះ! អង្គរថាយហ្គឺរ ជួប ព្រះ​ខ័ន​រាជ​ស្វាយរៀង ជាក្រុម​ជួប​គ្នា​តែង​តែ​ជក់​ចិត្ត Read More »

ការលះបង់​ជូន​ជាតិ​ វឿន​ វាសនា​ ចូល​ហាត់ត្រៀម​ស៊ីហ្គេម​​ ៣ខែ​ខាត​បង់​ប្រាក់ខែ​មិន​តិច​ជាង​ ៣ម៉ឺន​ដុល្លារ​

កីឡាករ​បាល់ទះ​ឆ្នើម​របស់​កម្ពុជា​ វឿន​ វាសនា​ ជា​ការ​លះបង់​ដើម្បី​ជួយ​ជាតិ​មាតុភូមិ​ត្រៀម​ស៊ីហ្គេម​ចុង​ឆ្នាំ​ ២០២៥​ នេះ​រូប​គេ​នឹង​មក​ចូល​ជំរំហ្វឹកហាត់​ជា​មួយក្រុម​ជម្រើស​ជាតិ​រយៈពេល ​៣ខែ​មុន​​ការ​ប្រកួត​មក​ដល់​ ស្របពេល​ ៣ខែ​នេះ​រូបគេ​មិន​ទទួល​បាន​ប្រាក់​ខែ​ពី​ក្លឹប​ Win Streak ខ្ទង់​៣ម៉ឺន​ដុល្លារឯណោះ។​ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ ចំពោះកីឡាករ វឿន វាសនា រូបគេនឹងមកចូលជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាអំឡុងខែតុលា ឆ្នាំ២០២៥ ដើម្បីត្រៀមប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅចុងឆ្នាំនេះ។ លោក អាំង សិរីពិសិដ្ឋ បង្ហើបប្រាប់ទៀតថា នេះជាការលះបង់មួយសម្រាប់ប្រទេសជាតិដោយសុទ្ធតែចិត្តបើទោះជា៣ខែដែលនឹងមកហ្វឹកហាត់ត្រូវខាតបង់ប្រាក់ខែខ្ទង់៣ម៉ឺនដុល្លារពីក្លឹប Win Streak នៅតៃវ៉ាន់ដែលខ្លួនកំពុងប្រកបអាជីពនៅទីនោះក៏ដោយ។ ថ្នាក់ដឹកនាំសហព័ន្ធបាល់ទះរូបនេះបន្តទៀតថា កីឡាករទាំងអស់គួរយកគំរូបតាម វឿន វាសនា ត្រូវលះបង់ជូនជាតិមាតុភូមិននៅពេលដែលប្រទេសជាតិត្រូវការនៅពេលណាមួយ។ ដូចរូបគេហេតុតែស្រឡាញ់ និងចង់ជួយក្រុមជម្រើសជាតិសុខចិត្តលះបង់ប្រាក់ខែមកជួយកីឡាបាល់ទះកម្ពុជាដូចពេលនេះ។ បញ្ជាក់ដែរថា គម្រោងនៃការមកហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជារបស់ វឿន វាសនា នេះនឹងមកអំឡុងខែតុលា ឆាប់ៗនេះ។ ស៊ីហ្គេម លើកទី៣៣ នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ ២១ ខែធ្នូ ឆ្នាំ២០២៥ នៅឯប្រទេសថៃ។ ចំពោះការចូលរួមយ៉ាងណានោះសហព័ន្ធមិនបានបញ្ជាក់នៅឡើយ ដោយគ្រាន់តែបន្តហ្វឹកហាត់ជាប្រចាំ

ការលះបង់​ជូន​ជាតិ​ វឿន​ វាសនា​ ចូល​ហាត់ត្រៀម​ស៊ីហ្គេម​​ ៣ខែ​ខាត​បង់​ប្រាក់ខែ​មិន​តិច​ជាង​ ៣ម៉ឺន​ដុល្លារ​ Read More »

ប្រាក់រង្វាន់ពាន ACGL រដូវកាលនេះ ខណៈ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោន មាន​ ១០​ ម៉ឺនដុល្លារដូចគ្នាវគ្គ​ចែក​ពូល

នៅរដូវកាល ២០២៥-២០២៦ គឺជារដូវកាលទី ២ សម្រាប់​ពាន​ក្លិប​អាស៊ី កម្រិតទី ៣ AFC Challenge League ដំណើការឡើងវិញ បន្ទាប់ពីផ្អាកតាំងពីឆ្នាំ ២០១៤ ដែលពេលនោះប្រើឈ្មោះ AFC President’s Cup ខណៈប្រាក់រង្វាន់វិញក៏នៅតែរក្សាយ៉ាងច្រើនដដែល មិនខុសពីរដូវកាលមុននោះទេ។ យោងតាមសៀវភៅបទបញ្ជាការប្រកួតរបស់ AFC បានបង្ហាញយ៉ាងច្បាស់អំពីប្រាក់រង្វាន់របស់ពាន AFC Challenge League ក្នុងរដូវកាល ២០២៥-២០២៦ គឺនៅរក្សាដូចរដូវកាលមុនដដែល។ ក្នុងនោះក្រុមនីមួយៗ ដែលបានចូលដល់វគ្គចែកពូលនឹងទទួលបាន ១០ ម៉ឺនដុល្លារអាមេរិក។ ដូច្នេះក្រុម ២ របស់កម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន មានប្រាក់រង្វាន់ ១០ ម៉ឺនដុល្លារអាមេរិកដូចគ្នាសម្រាប់ការលេងនៅវគ្គសន្សំពិន្ទុក្នុងពូល។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំពេញក្រោន ទទួលបាន ៥ ម៉ឺនដុល្លារអាមេរិកហើយសម្រាប់ការប្រកួតវគ្គជម្រុះជាមួយក្រុម Kasuka FC របស់ ព្រុយណេ កាលពីថ្ងៃទី១២ ខែសីហា។ ករណីបានឡើងដល់វគ្គ ៨

ប្រាក់រង្វាន់ពាន ACGL រដូវកាលនេះ ខណៈ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោន មាន​ ១០​ ម៉ឺនដុល្លារដូចគ្នាវគ្គ​ចែក​ពូល Read More »

Roma ដាក់សំណើរ ២០លានផោន ដើម្បីទិញ Sancho ពីក្លឹប Man United

(ឡុងដ៏)៖ ក្លឹបបាល់ទាត់អ៉ឺតាលី AS Roma ពេលនេះត្រូវបានរបាយការណ៍បង្ហាញថា មានការដាក់សំណើរទឹកប្រាក់ប្រមាណ ២០លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេស Jadon Sancho ពីក្លឹបបិសាចក្រហម Manchester United ដ្បិតរូបគេមិនទាន់បានចូលរួមហ្វឹកហាត់ជាមួយក្រុមឈុតដំបូងរបស់ក្រុមនោះទេ ។ នេះបើតាមប្រភពពី Manchester United News Daily ។ Sancho បានចេញទៅលេងខ្ចីជើងជាមួយក្រុមតោខៀវ Chelsea ជាមួយការឈ្នះពាន FIFA Club World Cup ថ្មីៗនេះផងដែរ ខណៈរូបគេក៏កំពុងតែស្វែងរកក្លឹបថ្មីមុនពេលទីផ្សារដោះដូរបិទនៅថ្ងៃទី០១ ខែកញ្ញាមកដល់ នាមជាកីឡាករម្នាក់ត្រូវបាន Man United នាំក្នុងតម្លៃ ៧៣លានផោន កាលពី ៤ឆ្នាំមុន។ ជាមួយគ្នានេះ បុរសវ័យ ២៥ឆ្នាំ Sancho ក៏ស្ថិតក្នុងការចាប់អារម្មណ៍ពីក្លិបសេះបង្កង Juventus ផងដែរ ខណៈក្លឹប Roma នេះក៏ជាការស្វែងរកជម្រើសកីឡាករថ្មីក្នុងការបង្កើនទម្រុងនេះក្រុម នៅពេលពួកគេមានសិទិ្ធលេងពាន Champions League រដូវកាលនេះ តែទោះជាយ៉ាងណាក៏ដោយបញ្ហានេះ នៅមានភាពស្មុគស្មាញច្រើនដោយសារកិច្ចសន្យារបស់ Sancho

Roma ដាក់សំណើរ ២០លានផោន ដើម្បីទិញ Sancho ពីក្លឹប Man United Read More »

Ronnie វាយបកទម្លាក់ Wilson ចេញពីកម្មវិធី Masters 2025 ដែលមានបញ្ចប់ទឹកប្រាក់ ៥០ម៉ឺនផោន

(រីយ៉ាដ)៖ កីឡាករស្នូកឃ័រ Ronnie O’Sullivan បានវាយបកទម្លាក់ជើងខ្លាំង Kyren Wilson ដោយលទ្ធផល ៦-៥ ដើម្បីឆ្លងចូលវគ្គ ៤នាក់ចុងក្រោយនៃកម្មវិធី Saudi Arabia Masters 2025 ដែលមានប្រាក់រង្វាន់ ៥០០,០០០ផោន សម្រាប់ជើងឯក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករចាស់វស្សាអង់គ្លេស រហស្សនាម «The Rocket» ធ្វើបានជ័យជម្នះ ៣ ហ្វ្រេម (frames) ចុងក្រោយ បន្ទាប់ពី Wilson បានបើកការនាំមុខ ៥-៣ ពីការប្រកួតវគ្គ ៨នាក់យប់មិញនេះនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងប្រកួតនោះដែរ Ronnie អតីតជើងឯកពិភពលោក ៧សម័យកាល ក៏បានបើកការនាំមុខ ២-១ តាមរយៈវាយបានពិន្ទុខ្ពស់បំផុត ៨៨ពិន្ទុ និង ១១៦ពិន្ទុផងដែរ នៅមុនពេលម្ចាស់ជើងឯក Shanghai Masters ថ្មីៗនេះធ្វើបាន ៤សិតមកវិញ ដ្បិតគូប្រជែងវ័យ ៤៩ឆ្នាំ Ronnie ធ្វើបានតែ ១ហ្វ្រេមប៉ុណ្ណោះ។ ការឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ Ronnie

Ronnie វាយបកទម្លាក់ Wilson ចេញពីកម្មវិធី Masters 2025 ដែលមានបញ្ចប់ទឹកប្រាក់ ៥០ម៉ឺនផោន Read More »

ការព្យាករភាគច្រើនបង្ហាញថា Liverpool បន្តឈ្នះ Premier League គ្រាដែល AI ទាយថា Man City

(បរទេស)៖ ការស្ទង់មតិភាគច្រើនបានបង្ហាញថា Liverpool នៅតែជាក្រុមបន្តការពារតំណែងជើងឯកលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មី ២០២៥-២៦ ដដែល ស្របពេលបញ្ញាសិប្បនិមិត្ត AI បានព្យាករថា មេឃខៀវ Manchester City ទៅវិញទេ ដែលជាម្ចាស់ជើងឯក។ ការធ្វើសម្រង់ព្យាករ ដ៏ដូចជាប្រមូលទិន្នន័យនេះដែរ ត្រូវបានធ្វើឡើងដោយគេហទំព័រកីឡា BBC នៅពេលដែល Premier League រដូវកាលថ្មី នឹងចាប់ផ្តើមដំណើរការពីរាត្រីនេះតទៅហើយ តាមរយៈហង្សក្រហម Liverpool ដែលជាជើងឯករដូវកាល ២០២៤-២៥ ត្រូវបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួន ដើម្បីទទួលក្រុម AFC Bournemouth នៅថ្ងៃបើកឆាកមុនគេ។ នៅចាំបានថា ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅ Arne Slot ដណ្តើមបានជើងឯកលីគជាលើកដំបូង ក្នុងរដូវកាលទី១ របស់បុរសសញ្ជាតិហូឡង់ បាននាំមុខដាច់ ១០ពិន្ទុពីកាំភ្លើងធំ Arsenal នៅថ្ងៃបិទបញ្ចប់រដូវកាល និងតាមទាន់កំណត់ត្រាឈ្នះ PL គម្រប់ ២០លើកស្មើនឹង Man Utd ដែរ។ ទិន្នន័យព្យាករសរុបត្រូវបានបង្ហាញថា

ការព្យាករភាគច្រើនបង្ហាញថា Liverpool បន្តឈ្នះ Premier League គ្រាដែល AI ទាយថា Man City Read More »

កីឡាករបាល់ទះកំពូល ៥ រូប​ជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតក្នុង​លោក​ ឆ្នាំ ២០២៥

សម្រាប់ឆ្នាំ ២០២៥ នេះ មានកីឡាករបាល់ទះលំដាប់កំពូល ៥ នាក់ ត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក ខណៈអ្នកវាយផ្តាច់របស់ក្រុមជម្រើសជាតិ ប៉ូឡូញ Wilfredo Leon នៅតែឈរចំណាត់ថ្នាក់លេខ ១។ ដកស្រង់ចេញពី Volley Box ខាងក្រោមនេះជាកីឡាករបាល់ទះទាំង ៥ ដែលត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក គិតត្រឹមខែ សីហា ឆ្នាំ ២០២៥៖   ៥៖ អ្នកបាំងបាល់កណ្តាលសញ្ជាតិ ប្រេស៊ីល Lucas Saatkamp   កីឡាករវ័យ ៣៩ ឆ្នាំ កម្ពស់ ២.១០ ម៉ែត្ររូបនេះ ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ស្ថិតនៅលេខរៀងទី ៥ ក្នុងពិភពលោក។ កាលពីរដូវកាល ២០២៤-២០២៥ រូបគេបានឈ្នះពាន ២ ជាមួយក្លិប Sada Cruzeiro Vôlei ដូចជាលីគកំពូលប្រេស៊ីល Brazilian Superliga និងពានក្លិប​ទ្វីប​អាមេរិក​ខាង​ត្បូង South America Club Championship។

កីឡាករបាល់ទះកំពូល ៥ រូប​ជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតក្នុង​លោក​ ឆ្នាំ ២០២៥ Read More »

រដ្ឋាភិបាលស្វ៊ីសឱ្យ Federer ឬប្រធាន FIFA ជួយចរចាពន្ធគយអាម៉េរិក ជាមួយត្រាំ

រដ្ឋាភិបាលស្វ៊ីស ចង់ឱ្យវីរបុរសកីឡាវាយកូនបាល់ Roger Federer ឬលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ចូលរួមអន្តរាគមន៍ចរចាជាមួយលោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយបន្ទុកពន្ធ បន្ទាប់ពីអាម៉េរិកដាក់ពន្ធនាំចូល ៣៩ ភាគរយលើទំនិញរបស់ស្វ៊ីស។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីស្វ៊ីសលោកស្រី Karin Keller-Sutter។ អ្នកនយោបាយស្វ៊ីស មួយចំនួនបានស្នើលោក Infantino ដែលជាជនរួមជាតិខ្លួន ជាបណ្តាញចរចាក្រៅផ្លូវការជាមួយលោក ដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះ បានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup នៅរដ្ឋ New Jersey កាលពីខែកក្កដា។   ក្រៅពីមានទំនាក់ទំនងល្អជាមួយប្រធាន FIFA លោក ត្រាំ ក៏ជាអ្នកគាំទ្រអតីតតារាវាយកូនបាល់ដ៏ល្បី Federer មួយរូបដែរ។ Federer វ័យ៤៤ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈកីឡាវាយកូនបាល់ មុនសម្រេចចូលនិវត្តន៍នៅឆ្នាំ ២០២២។ អ្នកស្រី Keller-Sutter ប្រធានាធិបតីស្វ៊ីស បានប្រាប់ទូរទស្សន៍ Tele Zueri

រដ្ឋាភិបាលស្វ៊ីសឱ្យ Federer ឬប្រធាន FIFA ជួយចរចាពន្ធគយអាម៉េរិក ជាមួយត្រាំ Read More »

កីឡាករជឺជិតស៊ូ គង់ម៉ូណា មិថុរ៉ា ដាក់គោលដៅអភិវឌ្ឍខ្លួន ឆ្ពោះទៅប្រជែងកម្រិតពិភពលោក

បន្ទាប់ពីចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ (12th World Games) នៅទីក្រុង Chengdu ប្រទេសចិន កីឡាករជឺជិតស៊ូកម្ពុជា គង់ម៉ូណា មិថុរ៉ា យល់ថាសមត្ថភាពខ្លួននៅមានកម្រិតទាប ហើយត្រូវការពង្រឹង និងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំង ដើម្បីអាចមានសមត្ថភាពប្រកួតប្រជែងក្នុងព្រឹត្តការណ៍កម្រិតពិភពលោក។ កីឡាករ គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា គឺជាកីឡាករជឺជិតស៊ូកម្ពុជា ២រូប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ នៅប្រទេសចិន។ កីឡាករកម្ពុជាទាំង២រូបនេះ បានបរាជ័យក្នុងព្រឹត្តិការណ៍នេះ ដោយបានចំណាត់ថ្នាក់លេខ៧ ក្នុងវិញ្ញាសាសម្ដែងគូបុរស កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២៥។ បន្ទាប់ពីឆ្លងកាត់ការប្រកួតកម្រិតពិភពលោកនេះ កីឡាករ គង់ម៉ូណា មិថុរ៉ា យល់ថាកម្រិត និងសមត្ថភាពខ្លួននៅទាប ហើយត្រូវការពង្រឹងបន្ថែមទៀត។ ចំពោះការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ កីឡាករកម្ពុជាទាំង២ រូបនេះ ធ្វើបានល្អ ដោយធ្លាប់ជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានតាំងចិត្តពង្រឹងសមត្ថភាពបន្ថែម ដោយចង់បានមេដាយកម្រិតពិភពលោកបន្ថែមទៀត។ គង់ម៉ូណា មិថុរ៉ា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «ចំណុចសំខាន់

កីឡាករជឺជិតស៊ូ គង់ម៉ូណា មិថុរ៉ា ដាក់គោលដៅអភិវឌ្ឍខ្លួន ឆ្ពោះទៅប្រជែងកម្រិតពិភពលោក Read More »

Scroll to Top