ពត៌មានថ្មីៗ

យុទ្ធគុនបុរាណខ្មែរ ទំនងមានទំនាក់ទំនងនឹងក្បាច់គុនចិន តាំងពីសម័យអង្គរ

ក្រុមគណៈកម្មការជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរអាថ៌កំបាំងយុទ្ធគុន និងយុទ្ធមន្តបុរាណខ្មែរ កំពុងស្រាវជ្រាវ ចំណុចពិសេសមួយចំនួនអំពី ទំនាក់ទំនងរវាងក្បាច់គុនខ្មែរ និងក្បាច់គុនចិន អំឡុងពេលដែលកម្ពុជា-ចិន មាន ប្រវត្តិសាស្ត្រការទូតជាមួយគ្នានៅសម័យអង្គរ។ គណៈកម្មការជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរអាថ៌កំបាំងយុទ្ធគុន និងយុទ្ធមន្តបុរាណខ្មែរ បានរៀបចំកិច្ចប្រជុំពិសេសជាមួយ សមាគមមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនទំនាក់ទំនងកម្ពុជា-ចិន ដោយផ្តោតសំខាន់លើទំនាក់ទំនងរវាងក្បាច់គុនបុរាណខ្មែរ និងចិន នៅរសៀលថ្ងៃទី១៤ ខែសីហា។ ក្នុងកិច្ចប្រជុំនៅស្នាក់ការ NOCC លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកពីសំណួរទៅកាន់សមាគមអ្នកស្រាវជ្រាវកម្ពុជា-ចិន ទៅនឹងទំនាក់ទំនងក្បាច់គុនខ្មែរ និងចិន តើនឹងអាចមានការផ្សារភ្ជាប់គ្នា ឬក៏ផ្លាស់ប្តូរនូវបច្ចេកទេសយុទ្ធគុន ឬទេ ស្របពេលប្រទេសទាំងពីរ ធ្លាប់មានប្រវត្តិសាស្រ្តការទូត និងទំនាក់ទំនងជាច្រើនរយឆ្នាំរួចមក។ គណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំង បង្ហាញបំណងចង់បានចម្លើយត្រឡប់ពីភាគីចិនជុំវិញទំនាក់ទំនងរវាងក្បាច់គុន និងក្បាច់គុននេះ ដើម្បីអាចទាញយកសេចក្តីសន្និដ្ឋានរួមគ្នា មានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ បញ្ជាក់ថាក្បាច់គុនប្រទេសទាំងពីរ នឹងអាចមានទំនាក់ទំនងគ្នាតាំងពីសម័យកាលបុរាណមកពិតមែន។ កិច្ចប្រជុំនោះ ក៏ផ្តល់សញ្ញាល្អៗ ដល់កម្ពុជា ក្នុងការស្រាវជ្រាវអំពីទំនាក់ទំនងក្បាច់គុនខ្មែរ និងចិន ដែលនឹងអាចជាប់ទាក់ទងគ្នា តាំងតែពីសម័យមុនអង្គរ និងនៅសម័យអង្គរ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិកា NOCC។ […]

យុទ្ធគុនបុរាណខ្មែរ ទំនងមានទំនាក់ទំនងនឹងក្បាច់គុនចិន តាំងពីសម័យអង្គរ Read More »

ខ្សែប្រយុទ្ធបារាំង Coman ចូលរួមលេងជាមួយ Al-Nassr ក្រោយផ្លាស់ចេញពី Bayern Munich

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kingsley Coman បានចូលរួមជាមួយក្រុម Al-Nassr នៅក្របខ័ណ្ឌ Saudi Pro League ក្រោយផ្លាស់ចេញពីម្ចាស់ជើងឯក Bundesligaក្លឹប Bayern Munich ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ នេះបើតាមក្លឹបទាំងពីរបានឱ្យដឹងពីថ្ងៃសុក្រ។ ក្លឹបបាល់ទាត់Al-Nassr របស់អារ៉ាប់ប៊ីសាអ៊ូឌីដបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមផ្លូវការ X ថា “កិច្ចសន្យារបស់ Coman នឹងមានសុពលភាពរហូតដល់ឆ្នាំ 2028 ហើយ Al-Nassr បានចុះហត្ថលេខាជាផ្លូវការជាមួយតារាបាល់ទាត់បារាំង Kingsley Coman” ។ ខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះបានចូលរួមជាមួយ Bayern ក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus ក្នុងឆ្នាំ 2015 មុនពេលការផ្ទេរនេះត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ពីរឆ្នាំក្រោយមក។ ក្លឹបយក្សរបស់អាល្លឺម៉ង់ បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “ដប់ឆ្នាំបន្ទាប់ពីចូលរួមជាមួយ Bayern ជាលើកដំបូង Kingsley Coman បានចាកចេញពីទីក្រុង Munich ទៅចូលរួមជាមួយ Al-Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត” ។Coman បានឈ្នះជើងឯក Bundesliga

ខ្សែប្រយុទ្ធបារាំង Coman ចូលរួមលេងជាមួយ Al-Nassr ក្រោយផ្លាស់ចេញពី Bayern Munich Read More »

ក្រុមការពារតំណែងជើងឯក Liverpool ឈ្នះ 4-2 ក្នុងការប្រកួតបើកឆាកដ៏រំភើបនៅPremier League

កីឡាករ Mo Salah របស់ Liverpool និងកីឡាករបម្រុង Federico Chiesa បានរកគ្រាប់បាល់បញ្ចូលទីនៅចុងម៉ោង ខណៈដែលក្រុមម្ចាស់ជើងឯក Premier League បានចាប់ផ្តើមការពារតំណែងជើងឯករបស់ពួកគេដោយការយកឈ្នះលើក្រុម Bournemouth ក្នុងលទ្ធផល 4-2 ក្នុងការប្រកួតដ៏រំភើបមួយនៅរាត្រីបើករដូវកាលនៅកីឡដ្ឋាន Anfield កាលពីថ្ងៃសុក្រ។ កីឡាករចំណូលថ្មី Hugo Ekitike រកបានមួយគ្រាប់នៅលើការប្រកួតលីកដំបូងរបស់គាត់ដើម្បីជួយក្រុមម្ចាស់ផ្ទះនាំមុខនៅនាទី 37 ហើយ កីឡាករ Cody Gakpo បាននាំមុខគ្រាប់ទីពីរនៅនាទីទី 49 ។ ប៉ុន្តែក្រុមភ្ញៀវបានតាមស្មើវិញដោយកីឡករស្បែកខ្មៅ Antoine Semenyo មួយគ្រាប់មកវិញនៅនាទីទី 64 និងបន្ថែមមួយគ្រាប់ទៀតនៅ 12 នាទីក្រោយមកដើម្បីអង្រួនក្រុម Liverpool និងធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះភ្ញាក់ផ្អើល។ ទោះជាយ៉ាងណាក៏ដោយកីឡាករបម្រុង Chiesaបានធ្វើឱ្យអ្នកគាំទ្រនៅទឹកដី Anfieldរបស់ហង្សក្រហមសប្បាយរីករាយឡើងវិញដោយស៊ុតបាល់បំប៉ោងសំណាញ់ទីនៅនាទីទី 88 ហើយ Salah បានស៊ុតបញ្ចូលទីចូលទៅក្នុងម៉ោងបន្ថែមដើម្បីបញ្ចប់ការប្រកួតដោយទទូលបានបីពិន្ទុ។ Bournemouth ត្រូវបានបង្ហាញជាមួយនឹងការចាប់ផ្តើមដ៏លំបាកបំផុតក្នុងយុទ្ធនាការរដូវកាលថ្មី Premier League របស់ពួកគេ ខណៈដែលពួកគេបានជួបក្រុមម្ចាស់ជើងឯក Liverpool

ក្រុមការពារតំណែងជើងឯក Liverpool ឈ្នះ 4-2 ក្នុងការប្រកួតបើកឆាកដ៏រំភើបនៅPremier League Read More »

Chelsea ជាក្លិបតែមួយគត់នៅ EPL នឹងគ្មានស្លាកឧបត្ថម្ភធំលើអាវ រដូវកាលថ្មី

ក្លិប Chelsea នឹងបន្តជាក្លិបតែមួយគត់ នៅក្នុងក្របខណ្ឌ Premier League ដែលនឹងប្រកួតដោយគ្មានស្លាកអ្នកឧបត្ថម្ភធំនៅលើអាវ ក្នុងលីគកំពូលអង់គ្លេស រដូវកាលថ្មី ២០២៥-២៦។ កាលពីពេលថ្មីៗនេះក្លិប Nottingham Forest រកបានដៃគូឧបត្ថម្ភធំថ្មីជាក្រុមហ៊ុនល្បែងភ្នាល់របស់អាម៉េរិក ឈ្មោះ ​Bally Corporation។ រឿងនេះបានបន្តធ្វើឱ្យក្លិប Chelsea នឹងក្លាយជាក្លិបតែមួយប្រចាំលីគកំពូលអង់គ្លេស​ នឹងត្រូវប្រកួតដោយគ្មានស្លាកឧបត្ថម្ភធំលើអាវក្រុម។ ប៉ុន្តែយ៉ាងណានៅពីក្រោយ នៃការគ្មានស្លាកសញ្ញាក្រុមហ៊ុនឧបត្ថម្ភធំលើក្លិបរហស្សនាមតោខៀវ គឺពោរពេញដោយការប្រជែងពីសំណាក់ក្រុមហ៊ុនធំៗទាំងអស់នោះ ដើម្បីអាចក្លាយជាដៃគូជាមួយនឹង Chelsea សម្រាប់រដូវកាលថ្មី។ ក្លិប Chelsea ត្រូវបានគេដឹងថា​ បច្ចុប្បន្នកំពុងតែផ្តោតទៅលើឱកាសជាដៃគូនឹងក្រុមហ៊ុនឧបត្ថម្ភធំថ្មីមួយ ដែលនឹងអាចក្លាយជាដៃគូរយៈពេលវែងតែម្តង មិនមែនត្រឹមតែពេល ២ ឬ ៣ឆ្នាំ នោះទេ។ គោលដៅក្លិប Chelsea ក៏សម្លឹងមើលឱកាសទទួលបានប្រាក់ពីចន្លោះ ៨១លាន ទៅ ៨៨លានដុល្លារ ពីដៃគូជាមួយក្រុមហ៊ុនឧបត្ថម្ភនោះ ក្រោយក្រុមមានកៅអីលេងក្នុង UEFA Champions League និងឈ្នះពាន FIFA Club World Cup ឆ្នាំ ២០២៥។

Chelsea ជាក្លិបតែមួយគត់នៅ EPL នឹងគ្មានស្លាកឧបត្ថម្ភធំលើអាវ រដូវកាលថ្មី Read More »

អ្នកនិយមកីឡារត់ នឹងបន្តរួមគ្នារត់បញ្ចេញសំឡេងរកសន្តិភាព «Peace in Motion»

ក្រុមអ្នកនិយមកីឡារត់ជាច្រើនក្រុម នឹងបន្តប្រមូលផ្តុំជួបជុំគ្នា នៅរាជធានីភ្នំពេញ ដើម្បីបន្តចលនាស្មារតីរត់រួមគ្នាជាថ្មី ក្នុងកម្មវិធី Peace in Motion ក្នុងបំណងបង្ហាញស្មារតីស្នេហាជាតិ ការបញ្ចេញសំឡេងស្វែងរកសន្តិភាពពិតប្រាកដរបស់កម្ពុជាទៅពិភពលោក ខណៈថៃបានបន្តអូសទាញស្ថានការណ៍តាមបណ្តោយព្រំដែនឱ្យកាន់តែតានតឹង។ ការរត់នេះ​ ក៏ដើម្បីអបអរ សាមគ្គីភាព មិត្តភាព ការលើកទឹកចិត្ត និងបំណងពិតរបស់ពលរដ្ឋកម្ពុជា ក្នុងការរួមចំណែកតាមលទ្ធភាពអាចធ្វើទៅបាន ដើម្បីប្រទេសជាតិ ក្នុងគ្រាលំបាក។ «បេះដូងមួយ សំឡេងមួយ កម្ពុជារួមគ្នាតែមួយ» នេះជាស្មារតីរួមរបស់ក្រុមរត់ជាង ១០ក្រុម ដែលគ្រោងនឹងបន្តរួមគ្នាធ្វើតាមរយៈការរត់កម្សាន្តចម្ងាយខ្លី ៦គីឡូម៉ែត្រ ដើម្បីចូលរួមបង្ហាញស្មារតីសាមគ្គីភាព សន្តិភាពពិតប្រាកដ ការគាំទ្រលើកទឹកចិត្តកងទ័ពឈរជើងជួរមុខការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។ កម្មវិធីនេះ ក៏ដូចជាការរួមគ្នាបន្តបំពងសំឡេងជាថ្មី ឱ្យអន្តរជាតិ និងពិភពលោក ​ដឹងឮកាន់តែខ្លាំង ពីស្ថានភាពកំពុងកើតមាននៅកម្ពុជា។  ​​ការរត់ «Peace in Motion» នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៦ សីហា ក្នុងរយៈចម្ងាយ ៦គីឡូម៉ែត្រ ដោយចាប់ផ្តើមនៅម៉ោង ៥ និង៣០នាទីព្រឹក ពីវិមានឯករាជ្យជាតិ ឆ្ពោះទៅសួនច្បារមុនផ្សាររាត្រី តាមបណ្តោយមាត់ទន្លេ រាជធានីភ្នំពេញ។ តាមរយៈកីឡារត់ដ៏ពេញនិយម និងកំពុងចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន និងពលរដ្ឋកម្ពុជា ផ្តើមពីអ្នករត់ម្នាក់

អ្នកនិយមកីឡារត់ នឹងបន្តរួមគ្នារត់បញ្ចេញសំឡេងរកសន្តិភាព «Peace in Motion» Read More »

EPL ត្រឡប់ចូលរដូវកាលថ្មី ស្របពេលក្រុមធំៗ វិនិយោគកីឡាករថ្លៃៗ

ការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៥-២៦ នឹងដំណើរការនៅរាត្រីថ្ងៃទី១៥ ខែសីហា ដោយម្ចាស់ការពារតំណែងជើងឯក Liverpool នឹងបើកឆាកមុនគេទទួលស្វាមគន៍ Bournemouth វេលាម៉ោង ២ អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ទីផ្សារដោះដូរកីឡាករមិនទាន់បិទទ្វារផង ប៉ុន្តែក្លិបធំៗនៅអង់គ្លេស ចាយលុយរាប់រយលានដុល្លាររួចហើយ ដើម្បីទិញចូលកីឡាករមានគុណភាពទៅរួមក្រុម។ មិនខុសពីរដូវកាលមុខៗឡើយ ក្លិបធំៗនៅគ្រប់ក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលៗនៅតំបន់អឺរ៉ុប សុទ្ធតែបញ្ចេញខ្ទង់ចំណាយរយលានដុល្លារដើម្បីនាំចូលកីឡាករល្បីៗមានសមត្ថភាពទៅពង្រឹងក្រុមពួកគេ។ ចំណោមលីគកំពូលទាំង ៥ តំបន់អឺរ៉ុប ក្លិបធំៗនៃលីគកំពូលអង់គ្លេស លេចធ្លោជាងគេក្នុងការទិញដូរកីឡាករ នៅរដូវកាល ២០២៥-២៦ នេះ។ សូម្បី Manchester United ដែលគ្មានកៅអីអឺរ៉ុបផងនោះ បានចាយលុយជាង២០០លានដុល្លាររួចហើយ ដើម្បីទិញកីឡាករពង្រឹងក្រុមប្រជែងលីគ និងខាប់នៅអង់គ្លេសរដូវកាលថ្មី។ នៅ Premier League មាន៨ក្រុមឯ​ណោះដែលបានកៅអីរ៉ុប ក្នុងនោះ ៦ក្រុម រួមមាន Liverpool, Arsenal, Manchester City, Chelsea, Newcastle Untied និង Tottenham Hotspurត្រូវប្រជែង UEFA

EPL ត្រឡប់ចូលរដូវកាលថ្មី ស្របពេលក្រុមធំៗ វិនិយោគកីឡាករថ្លៃៗ Read More »

មេធំ Barcelona និងមេធំ PSG ខ្វែងគំនិតគ្នារឿងបេក្ខភាពអាចឈ្នះពាន Ballon d’Or ឆ្នាំនេះ

ប្រធានក្លិប Barcelona លោក Joan Laporta និងប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បានបញ្ចេញទស្សនៈខ្វែងគំនិតគ្នា ចំពោះបេក្ខភាព ដែលនឹងអាចឈ្នះពានឯកត្តជនកំពូល Ballon d’Or ឆ្នាំ ២០២៥។ ថ្មីៗនេះលោក Laporta បានផ្តល់បទសម្ភាសពាក់ព័ន្ធនឹងអ្នកឈ្នះពាន Ballon d’Or ថា៖ «ពាន Ballon d’Or ត្រូវតែបានទៅលើកីឡាករ Barcelona។ Lamine គឺជាកីឡាករដ៏អស្ចារ្យ ហើយគាត់បានបង្ហាញវាគ្រប់យ៉ាងរៀងរាល់ការប្រកួត»។ នាប៉ុន្មានថ្ងៃបន្ទាប់ លោក Al-Khelaifi ក៏បានបង្ហាញពីទស្សនៈរបស់លោក ដោយផ្ទុយនឹងការលើកឡើងរបស់ប្រធានក្លិប Barcelona យ៉ាងដូច្នេះថា៖ «ប្រសិនបើ Ousmane Dembele មិនបានឈ្នះពាន Ballon d’Or ទេ នោះវានឹងមានបញ្ហា»។ តាមទស្សនៈរបស់ប្រធានក្លិបទាំង ២ ខាងលើ សុទ្ធតែជឿជាក់ខ្ពស់ដូចគ្នា លើកីឡាកររបស់ពួកគេរៀងៗខ្លួន ដោយលោក Laporta គឺគិតថា

មេធំ Barcelona និងមេធំ PSG ខ្វែងគំនិតគ្នារឿងបេក្ខភាពអាចឈ្នះពាន Ballon d’Or ឆ្នាំនេះ Read More »

លោក Graeme Dott អតីតជើងឯកស្នូកឃ័រពិភពលោក រងការចោទប្រកាន់បំពានផ្លូវភេទលើអនីតិជន

(បរទេស)៖ ម្ចាស់ជើងឯក world snooker champion 2006 លោក Graeme Dott រងបទចោទប្រកាន់បំពារបំពានផ្លូវលើក្មេង ២រូបនាអំឡុងឆ្នាំ១៩៩៣ និងឆ្នាំ២០១០។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្នុងបទចោទប្រកាន់នោះបានបញ្ជាក់ថា លោក Dott បានប៉ះពាល់រាងកាយក្មេងស្រីដោយមិនសមរម្យ និងបញ្ជាឱ្យនាងដោះសម្លៀកបំពាក់ និងបង្ខំឱ្យពួកគេមើលគាត់ងូតទឹកទៀតផង។ ទោះជាយ៉ាងណា បុរសវ័យ ៤៨ឆ្នាំរូបនេះ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។ ករណីទាំងពីរនេះដែរ ត្រូវបានតុលាការកំពូលប្រចាំទីក្រុង Glasgow ប្រទេសស្កុតឡេនបើកសវនការជំនំជម្រះ ដោយពុំមានវត្តមានលោក Dott នោះទេ មានត្រឹមមេធាវីរបស់លោកគឺ Euan Dow ដោយបានស្នើឱ្យមានសាក្ស៊ីយ៉ាងហោចណាស់ ១នាក់ផងដែរ និងបញ្ជាក់ថា កូនក្តីរបស់លោកមិនទាន់ត្រៀមខ្លួនរួចរាល់ និងស្នើសុំពេលវេលាបន្តទៀតដែរ។ ចៅក្រមក៏បានប្រកាសផងដែរនៅ ៥ថ្ងៃបន្ទាប់ពីជំនុំជម្រះ ករណីនេះនឹងលើកទៅជំនុំជម្រះម្តងទៀតនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅពេលលោក Dott នៅតែប្រឈមមុខជាប់ពន្ធនាគារដដែល។ នៅពេលនេះ លោក Dott ត្រូវបានដកបញ្ឈរជើងបណ្តោះអាសន្ន ដោយសហព័ន្ធស្នូកឃ័រពិភពលោក ក្រោយផ្ទុះបទចោទប្រកាន់រួចមកតាំងពីដើមឆ្នាំនេះ៕ ប្រភព៖ FRESHNEWS

លោក Graeme Dott អតីតជើងឯកស្នូកឃ័រពិភពលោក រងការចោទប្រកាន់បំពានផ្លូវភេទលើអនីតិជន Read More »

យុវជនខ្មែរ-អាមេរិក Starrett នឹងចាកចេញពីថ្នាល Barcelona ផ្លាស់ទៅថ្នាល Inter Miami

យុវជនកូនកាត់ខ្មែរ-អាមេរិក Carson Starrett នឹងចាកចេញពីថ្នាលយុវជនរបស់ Barcelona ដោយផ្លាស់ទៅកាន់ថ្នាលយុវជនរបស់ក្លិប Inter Miami នាមុនរដូវកាលក្រោយចូលមកដល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Footyaccess។ Starrett បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ដំបូងនៅថ្នាលយុវជនរបស់ក្លិប FC Barcelona ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក។ កីឡាករ វ័យ ១៣ ឆ្នាំរូបនេះ មានម្តាយជាខ្មែរ និងឪពុកជាជនជាតិ អាមេរិក។ ត្រឹមវ័យ ១៣ ឆ្នាំ រូបគេមានកម្ពស់ ១.៨៥ ម៉ែត្រ និងលេងតួនាទីជាខ្សែប្រយុទ្ធកណ្តាល។ Starrett ត្រូវបានគេដឹងថា ជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ហើយនាពេលកន្លងមក រូបគេក៏ធ្លាប់ជាប់ជម្រើសជាតិ អាមេរិក អាយុក្រោម ១៤ ឆ្នាំផងដែរ៕ ប្រពភ៖ KAMPUCHEATHMEY

យុវជនខ្មែរ-អាមេរិក Starrett នឹងចាកចេញពីថ្នាល Barcelona ផ្លាស់ទៅថ្នាល Inter Miami Read More »

ស្ថាប័នជំនាញ រួមគ្នាគាស់កកាយ និងបកស្រាយសំណួរ តើយុទ្ធគុនបុរាណខ្មែរ មានពាក់ព័ន្ធក្បាច់គុនចិនឬអត់?

(ភ្នំពេញ)៖ គណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានចាប់ផ្ដើមគាស់កកាយអំពីប្រវត្តិយុទ្ធគុនខ្មែរបុរាណនៅក្រៅប្រទេស ជាមួយការសិក្សាឲ្យបានស៊ីជម្រៅ មុនឈានទៅសរសេរក្នុងគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដែលជាគំនិតផ្ដួចផ្ដើម និងជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងត្រឹមត្រឹមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍ និងអភិរក្សក្បាច់គុនដូនតាខ្មែរ សម្រាប់តម្កល់ទុកជាមរតករតនៈសម្បត្តិរបស់ជាតិទៅថ្ងៃអនាគត។ ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី១៤ ខែសីហាកន្លងទៅ លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ក៏ដូចជាក្រុមការងារក្រុមជំនុំស្រាវជ្រាវមរតកយុទ្ធគុនខ្មែរបុរាណ បានជួបពិភាក្សាការងារជាមួយប្រតិភូថ្នាក់ដឹកនាំសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងមូលនិធិចិនដើម្បីសន្ដិភាព និងការអភិវឌ្ឍ ហើយភាគីទាំងពីរ ក៏បានបើនភ្លើងខៀវរួមគ្នាលើការងារសិក្សាស្រាវជ្រាវនេះ ដើម្បីស្រាយបំភ្លឺអំពីប្រវត្តិទំនាក់ទំនងក្បាច់គុនរវាងប្រទេសទាំងពីរ ពិសេសគឺការឆ្លើយតនឹងសំណួរ តើយុទ្ធគុនបុរាណខ្មែរ តាំងមុនសម័យអង្គរ មានពាក់ព័ន្ធអ្វីជាមួយក្បាច់គុនចិនឬអត់? លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំខាងលើថា នេះគឺជាជំនួបដ៏ពិសេសមួយ ដោយផ្ដោតលើទំនាក់ទំនងមិត្តភាពប្រវត្តិសាស្ដ្ររវាងកម្ពុជា-ចិន ពាក់ព័ន្ធនឹងយុទ្ធគុន កម្ពុជាកំពុងសិក្សាស្រាវជ្រាវស្វែងរកចំណុចពិសេសរបស់យុទ្ធគុនខ្មែរបុរាណ បន្ទាប់ពីមានតឹកតាងមួយចំនួន នៅលើជញ្ជាំងប្រសាទបុរាណខ្មែរ ដូចជាប្រាសាទបាយ័នជាដើម បានបង្ហាញពីតម្រុយ នៃទំនាក់ទំនងកងទ័ពរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងយុទ្ធគុន តាំងពីបុរាណកាលមក។ នេះគឺជាអាថ៌កំបាំង ដែលកម្ពុជាត្រូវស្វែងរកឯកសារយោងពាក់ព័ន្ធ ដោយទាមទារឲ្យមានការចូលរួមសហការពីភាគីចិន។ ឆ្លៀតឱកាសនោះ ក្រោយស្ដាប់ការបកស្រាយ និងបទបង្ហាញមួយចំនួនពីលោក ជា មុនីរិទ្ធិ

ស្ថាប័នជំនាញ រួមគ្នាគាស់កកាយ និងបកស្រាយសំណួរ តើយុទ្ធគុនបុរាណខ្មែរ មានពាក់ព័ន្ធក្បាច់គុនចិនឬអត់? Read More »

Scroll to Top