ពត៌មានថ្មីៗ

Spanish Super Cup 2026 តើនឹងបង្កើនរង្វាន់ខ្ពស់កម្រិតណាពី RFEF?

(អេស្ប៉ាញ)៖ ពានរង្វាន់ Spanish Super Cup 2០26 កំពុងត្រៀមលេងដែលមាន ៤ក្រុមខ្លាំងៗមានដូចជា FC Barcelona, Real Madrid, Atletico Madrid និង Athletic Bilbao និងចាប់ផ្តើមលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខាងមុខនេះ ខណៈ FC Barcelona ជាក្រុមការពារជើងឯក២០២៥ ។ ខណៈនេះសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានសម្រេចចិត្តបង្កើនរង្វាន់យ៉ាងច្រើន ដោយមានគោលបំណងផ្តល់ភាពពាក់ព័ន្ធកាន់តែច្រើនដល់ការប្រកួត និងលើកទឹកចិត្តក្រុមដែលចូលរួម ដែលឆ្នាំ២០២៥ ទឹកប្រាក់សរុប ២៣លានអឺរ៉ូត្រូវបានចែកចាយទៅកាន់ក្រុមដែលចូលរួម ។ ដែលលើកនេះនឹងត្រូវចែកចាយរវាងក្លឹប Barcelona, Real Madrid, Atletico Madrid និង Athletic Club ហើយការចែកចាយនឹងមិនដូចមុននោះទេ គឺក្លឹបនីមួយៗទទួលបានចំណែករបស់ខ្លួនទៅតាមពានរង្វាន់ដែលឈ្នះ បូករួមជាលទ្ធផលការប្រកួត និងតាមការគាំទ្រពីទស្សនាតាមទូរទស្សន៍ ដូច្នេះចំនួនទឹកប្រាក់នឹងប្រែប្រួលទៅតាមសមិទ្ធផលដែលមាន និងភាពជាក់ស្តែងថ្មីៗរបស់ក្រុមនីមួយៗ ។ សម្រាប់តួរលេខឆ្នាំ២០២៥ គឺមានភាពចម្រូងចម្រាសមួយចំនួនដោយក្រុម Real Madrid និង Barcelona ទទួលបាន ៦លានអឺរ៉ូក្នុងមួយក្រុម […]

Spanish Super Cup 2026 តើនឹងបង្កើនរង្វាន់ខ្ពស់កម្រិតណាពី RFEF? Read More »

លោក អ៊ុក ចំរុង អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា ទទួលមរណភាព នៅអាយុ៥៩ឆ្នាំ ដោយជំងឺលើសឈាម

លោក អ៊ុក ចំរុង អតីតអ្នកចាំទីជម្រើសជាតិបាល់ទាត់កម្ពុជាទសវត្សរ៍ទី៩០ ទទួលមរណភាពដោយសារជំងឺលើសឈាម ក្នុងជន្មាយុ ៥៩ឆ្នាំ កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់លោក ផាត ចំរុងរស្មី កូនប្រុសច្បងអតីតជម្រើសជាតិរូបនេះ។ លោក ប្រាក់ សុវណ្ណារ៉ា អតីតមិត្តរួមអាជីពបាល់ទាត់ បានសរសើរពីទេពកោសល្យ លោក អ៊ុក ចំរុង ថាជាកីឡាករ មានស្មារតី និងកម្លាំងចិត្តខ្ពស់។ លោក អ៊ុក ចំរុង បានលាចាកលោកនេះ ប៉ុន្ដែស្នារតី និងកិច្ចការចូលរួមក្នុងវិស័យបាល់ទាត់កម្ពុជាមួយចំនួន បានបន្សល់ទុកនៅ។ លោក ចំរុង បានចាប់ផ្ដើមលេងបាល់ទាត់ដំបូងក្នុងឆ្នាំ១៩៨៥ ក្នុងនាមជាអ្នកចាំទីឲ្យក្រុមបាល់ទាត់របស់វិទ្យាល័យសន្ធរមុខ។ លុះចូលដល់ ឆ្នាំ១៩៩០ កីឡាកររូបនេះ​ បានជាប់ជាជម្រើសកីឡាកររបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ៣ឆ្នាំបន្ទាប់ នៅឆ្នាំ១៩៩៣ អ្នកចាំទីរូបនេះ ក៏បានចូលរួមអាជីពជាមួយក្រុមបាល់ទាត់អាកាសចរស៊ីវិល។  លោក ប្រាក់ សុវណ្ណារ៉ា បានដំណាលប្រាប់សារព័ត៌មានឌីជីតលថ្មីៗត្រួសៗពីជីវប្រវត្តិរបស់អតីអ្នកចាំទី អ៊ុក ចំរុង ថា នៅឆ្នាំ១៩៩៣ កីឡាករជើងចាស់ទាំង២នេះ

លោក អ៊ុក ចំរុង អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា ទទួលមរណភាព នៅអាយុ៥៩ឆ្នាំ ដោយជំងឺលើសឈាម Read More »

មក​ស្គាល់​ប្រវត្តិកីឡាករ Dehmie Cyrus កំពុងធ្វើឲ្យភ្ញាក់ផ្អើល​ក្នុង​លីគកំពូលកម្ពុជា

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមបាល់ទាត់ បឹងកេត កីឡាករ Dehmie Cyrus កំពុងធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបគេស៊ុតបញ្ចូលទី ៤ គ្រាប់ម្នាក់ឯងនៅក្នុងការប្រកួតនៃក្របខណ្ឌលីគកំពូល កម្ពុជា ដែល បឹងកេត បានយកឈ្នះលើក្រុម កងយោធពលខេមរភូមិន្ទ នៅស្តាតចាស់ កាលពីថ្ងៃ អាទិត្យ ទី ៤ ខែ មករា ឆ្នាំ ២០២៦។ កីឡាករ Dehmie Cyrus ត្រូវបាន បឹងកេត ចុះកិច្ចសន្យាយកបានកាលពីខែ ធ្នូ កន្លងទៅ ជាមួយកីឡាករសញ្ជាតិ នូវែលសេឡង់ Myer Bevan ម្នាក់ទៀត ដើម្បីចូលរួមការប្រកួតលីគជុំទី ២។ វត្តមាន​កីឡាករថ្មីទាំង ២ ជាពិសេស Dehmie បានធ្វើឱ្យទម្រង់លេងរបស់ក្រុម បឹងកេត មានការប្រែប្រួលមកល្អប្រសើរជាខ្លាំង បើធៀបនឹងកាលពីជើងទី ១។ Dehmie កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយរូបគេស៊ុតបញ្ចូលទី ៤ គ្រាប់ក្នុង​ជ័យជម្នះ ៦-០ លើ​ក្រុម កងយោធពលខេមរភូមិន្ទ។

មក​ស្គាល់​ប្រវត្តិកីឡាករ Dehmie Cyrus កំពុងធ្វើឲ្យភ្ញាក់ផ្អើល​ក្នុង​លីគកំពូលកម្ពុជា Read More »

Neymar ធ្លាប់ពិចារណាព្យួរស្បែងជើងពីអាជីពបាល់ទាត់ ដោយសាររបួសរ៉ាំរ៉ៃ

Neymar Jr ខ្សែប្រយុទ្ធក្រុម Santos FC ធ្លាប់ពិចារណាព្យួរស្បែងជើងពីអាជីពកីឡាករបាល់ទាត់នៅវ័យ ៣៣ឆ្នាំ ដោយសារធុញទ្រាន់នឹងបញ្ហារបួសរ៉ាំរ៉ៃរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ Neymar ជាកីឡាករមួយរូបដែលមិនងាយធ្លាក់ទម្រង់លេង និងងាយបាត់បង់នូវបច្ចេកទេសញាក់បាល់ដ៏ពូកែរបស់គេឡើយ។ ភាគតិចណាស់កីឡាករនៅក្នុងបាល់ទាត់សម័យទំនើបពេលបច្ចុប្បន្ន ពុំសូវជាមានទេពកោសល្យខ្លាំងដូចទៅនឹង សមត្ថភាពរបស់ Neymar។​ ប៉ុន្តែបញ្ហាមិនសូវគោរពវិន័យ និងបញ្ហារបួសជាប្រចាំ ធ្វើឱ្យកីឡាករសញ្ជាតិប្រេស៊ីលដើរដល់ចំណុចធ្លាក់ចុះលឿន សម្រាប់អាជីពរបស់គេ។ នៅរយៈពេល ៣ឆ្នាំចុងក្រោយ បញ្ហារបួសបានញាំញីខ្លាំងនៅក្នុងអាជីពជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ សម្រាប់ Neymar។ ទម្រង់លេងក៏កាន់តែធ្លាក់ចុះបន្តិចម្តងៗ ស្របពេលបញ្ហាផ្លូវចិត្តកំពុងតែស្ទុះឡើងខ្លាំងដាក់សម្ពាធលើខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ។ កីឡាករវ័យ ៣៣ឆ្នាំ ជាកីឡាករបាល់ទាត់មួយរូបដែលលេចធ្លោបំផុតមួយប្រចាំប្រវត្តិសាស្ត្របាល់ទាត់។ ប៉ុន្តែភាពល្បីល្បាញរបស់គេក៏បានធ្លាក់ចុះវិញលឿនដូចគ្នា។ ការបង្ហាញទម្រង់លេងល្អបំផុតរបស់គេកាលពីឆ្នាំ ២០១៣ នៅក្លិប ​Santos FC រហូតទាក់ចិត្តក្លិបយក្ស Barcelona ទិញយកគេទៅចូលរួមក្រុមលើទឹកដីអេស្ប៉ាញ ក្នុងតម្លៃជាង ៨១លានដុល្លារ។ ៤ឆ្នាំ នៅអេស្ប៉ាញ ជួយ Neymar សាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ព្រមទាំងឱ្យគេលើកពានជាច្រើន ដូចជា La Liga និង Champions League​ជាដើម។  បន្ទាប់មក កីឡាករវ័យ

Neymar ធ្លាប់ពិចារណាព្យួរស្បែងជើងពីអាជីពបាល់ទាត់ ដោយសាររបួសរ៉ាំរ៉ៃ Read More »

Pogba ជាប់ជាកីឡាករត្រឡប់ចូលអាជីពបាល់ទាត់លេចធ្លោបំផុតរបស់ Globe Soccer

Paul Pogba បានទទួល​ពានរង្វាន់ Comeback Award ពីកម្មវិធី BEYOND Developments Globe Soccer លើកទី១៦ ក្នុងនាមជា​កីឡាករវិលត្រឡប់ចូលប្រកបអាជីពកីឡាបាល់ទាត់ដ៏លេចធ្លោបំផុតប្រចាំឆ្នាំ ២០២៥។ កីឡាករបារាំង Ousmane Dembele ជាប់ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ Globe Soccer Awards ក្នុង​កម្មវិធីរបស់ Globe Soccer ​ដែល​រៀបចំឡើង​ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មេ​រ៉ា​ត​អារ៉ាប់​រួម នៅ​យប់​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ​២០២៥​ កំពូលកីឡាករគុនចម្រុះដ៏ល្បីល្បាញ Khabib Nurmagomedov បានប្រគល់ពានរង្វាន់ Comeback Award ទៅឱ្យកីឡាករបារាំង Paul Pogba។​ Globe Soccer បានអបអរចំពោះការវិលត្រឡប់ចូលសកម្មភាពកីឡាបាល់ទាត់សារជាថ្មីរបស់ Pogba បន្ទាប់ពីចាកឆ្ងាយពីទីលានបាល់ទាត់ជាងមួយឆ្នាំ។ អតីតកីឡាករ Manchester United រូបនេះ ជាប់បម្រាម ៤ឆ្នាំ ពីសកម្មភាពបាល់ទាត់​ ក្រោយធ្វើតេស្តរកឃើញប្រើប្រាស់សារធាតុញៀន អំឡុងប្រកបអាជីពនៅក្លិប Juventus របស់អ៊ីតាលី។ យ៉ាងណាក៏ដោយ បន្ទាប់ពីប្តឹងឧទ្ធរណ៍

Pogba ជាប់ជាកីឡាករត្រឡប់ចូលអាជីពបាល់ទាត់លេចធ្លោបំផុតរបស់ Globe Soccer Read More »

លន បញ្ញា​ នឹង​ដក​ថវិកា​​ ២០០​ដុល្លារ​ពី​តម្លៃ​ខ្លួន​ប្រកួត​ និង​បង្កើត​មូលនិធិ​ដើម្បី​សងគុណ​វីរកងទ័ព​កម្ពុជា​

កីឡាករ​គុន​ខ្មែរ​ លន​ បញ្ញា​ ប្រកាស​ដក​ថវិកា​ចំនួន​ ២០០​ដុល្លារ​ពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ WKN នៅ​ថ្ងៃ​ទី១១​ ខែ​មករា​ ឆ្នាំ​២០២៦​ និង​បង្កើត​មូលនិធិ​មួយ​ប្រមូល​ថវិកា​យក​ទៅ​ទិញ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជា​ការ​តបស្នងសងគុណ​ដល់​វីរកងទ័ព​កម្ពុជា។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ បាន​លើក​ឡើង​ថា​ ដោយ​មាន​ការ​ស្នើសុំ​ពី​វីរកងទ័ព​នៅ​ជួរមុខ​ជា​ច្រើន​សុំ​ជំនួយ​ជា​សម្ភារ​ប្រើប្រាស់​ដូច​ជា​ Power Bank វិទ្យុទាក់ទង​ អង្រឹង​ បារី​ ទឹក​ និង​សម្ភារ​សំខាន់ៗ​មួយ​ចំនួន​ ដូច្នេះ​ខ្លួន​នឹង​ដក​ថវិកា​ចំនួន​ ២០០​ដុល្លារ​ពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ WKN​ នៅ​ថ្ងៃ​ទី១១​ ខែ​មករា​ ឆ្នាំ​២០២៦​ ដើម្បី​ទិញ​សម្ភារ​ជា​ការ​តបស្នងសងគុណ​។​ ម្ចាស់​មេដាយ​មាស​ ស៊ីហ្គេម​ ឆ្នាំ​២០២៣​ រូប​នេះ​បន្ត​ទៀត​ថា​ ក្រៅ​តែ​ពី​ថវិកា​ផ្ទាល់​ខ្លួន​ហើយ​នោះ​នឹង​បង្កើត​ជា​មូលនិធិ​មួយ​ដើម្បី​រៃអង្គាស់​ថវិកា​ពី​សប្បុរសជន​គ្រប់​ទិសដែល​មាន​បំណង​ចង់​ចូលរួមក្នុង​​សកម្មភាព​ឧបត្ថម្ភ​ជា​មួយ​ខ្លួន​លើក​នេះ។​ បញ្ញា​ បន្ត​ថា​នេះ​ជា​ការ​តបស្នង​សងគុណ​ដល់​វីរកងទ័ព​ដែល​បាន​លៈបង់​សាច់​ស្រស់​ ឈាម​ស្រស់ ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​អំឡុង​ការ​ឈ្លានពាន​ពី​សត្រូវ​សៀម​កន្លង​ទៅ​នេះ។ បញ្ជាក់​ដែរ​ថា​ កីឡាករ​ លន​ បញ្ញា​ និង​លោក​ ធន់​ សុភា​ រួម​ទាំង​សិស្ស​គុន​ក្នុង​ក្លឹប​របស់​ខ្លួន​បាន​ដឹកនាំ​សម្ភារ​ប្រើប្រាស់​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ដង​រួច​ហើយ​ទៅ​ជួយ​ដល់​វីរកងទ័ព​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។​ រូប​គេ​មាន​គម្រោង​នឹង​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​វីរកទ័ព​ជា​លើក​ទី​ពីរ​បន្ទាប់​ពី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ WKN​ ថ្ងៃ​ទី១១​ ខែ​មករា​ ឆ្នាំ​២០២៦​ នៅ​ឯ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល រួច​ហើយ​។​

លន បញ្ញា​ នឹង​ដក​ថវិកា​​ ២០០​ដុល្លារ​ពី​តម្លៃ​ខ្លួន​ប្រកួត​ និង​បង្កើត​មូលនិធិ​ដើម្បី​សងគុណ​វីរកងទ័ព​កម្ពុជា​ Read More »

Man Utd បញ្ចប់លោក​ Amorim ពីតំណែងអ្នកចាត់ការ ដាក់ Fletcher ជំនួសវិញ

ក្លិប Manchester United នៅថ្ងៃទី៥ ខែមករា បានសម្រេចបញ្ចប់តំណែងលោក Amorim ជាអ្នកចាត់ការទូទៅ ក្រោយដឹកនាំក្រុមប្រកួតស្មើ Leeds United ១-១ ក្នុងជំនួបលីគ Premier League។ លោក Darren Fletcher អតីតកីឡាករ Man Utd នឹងជំនួសលោក Amorim។ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្កាល់ រងការរិះគន់យ៉ាងខ្លាំងនៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីដឹកនាំក្រុមចាញ់១ និង៣ និងឈ្នះ១ប៉ុណ្ណោះ ក្នុងចំណោម៥ប្រកួតចុងក្រោយ។ ឆ្លងកាត់២០ប្រកួត Man Utd ស្ថិតនៅចំណាត់ថ្នាក់ទី៦ ដោយរកបាន៣១ពិន្ទុ ក្នុងនោះឈ្នះ៨ ចាញ់៥ និងស្មើ ៧លើក។ បើតាមការផ្សាយរបស់ក្លិប Man Utd បន្ទាប់ពីសម្រេចដកលោក Amorim ក្រោយដឹកនាំបានរយៈពេល១៤ខែ ក្លិបបិសាចក្រហមនឹងតែងតាំង លោក Darren Fletcher ដឹកនាំក្រុមក្នុងជំនួបលីគកំពូលអង់គ្លេសទល់នឹង Burnley នៅរាត្រីថ្ងៃទី៧ ខែមករា នេះ។ លោក Amorim

Man Utd បញ្ចប់លោក​ Amorim ពីតំណែងអ្នកចាត់ការ ដាក់ Fletcher ជំនួសវិញ Read More »

Messi របូតពានរង្វាន់កីឡាករល្អប្រចាំទ្វីបអាម៉េរិកខាងត្បូងភ្លាម បន្ទាប់​ពីចូលឆ្នាំថ្មី ២០២៦

កំពូលខ្សែប្រយុទ្ធ Lionel Messi ទទួលបានដំណឹងអាក្រក់ភ្លាមៗ បន្ទាប់ពីចូលឆ្នាំថ្មី ២០២៦ បានត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ។ កីឡាករម្ចាស់ពានរង្វាន់ MLS Cup របូតឱកាសឈ្នះពានរង្វាន់កីឡាករល្អប្រចាំទ្វីបអាម៉េរិកខាងត្បូង ២០២៥ (Best South American Player of the Year) នៅក្នុងឆ្នាំ។ ​Messi ថែមទាំងបាត់បង់វត្តមានមិត្តរួមក្រុមដ៏ជិតស្និទ្ធគឺកីឡាករ Sergio Busquets និង Jordi Alba ផងដែរ ចូលឆ្នាំ ២០២៦ នេះ។ បើតាមការចុះផ្សាយរបស់ WorldSoccerTalk អ្នកកាសែតប្រមាណ ២៥០នាក់ ទូទាំងទ្វីបអាម៉េរិកខាងត្បូង បានបោះឆ្នោតឱ្យ Messi មានវ័យ ៣៨ឆ្នាំ ឈរនៅលេខ ២ ចំពោះការប្រជែងពានរង្វាន់កីឡាករល្អប្រចាំទ្វីបអាម៉េរិកខាងត្បូង។  កីឡាករ Giorgian De Arrascaeta ដែលលេងឱ្យក្លិប Flamengo របស់ប្រទេសប្រេស៊ីល ក្លាយជាកីឡាករលេងល្អជាងគេបង្អស់ប្រចាំទ្វីបអាម៉េរិកខាងត្បូង ឆ្នាំ ២០២៥។ ចំណែកកីឡាករ Adrian Martinez ឈរនៅលេខ ៣ បន្ទាប់ពីទទួលបានការបោះឆ្នោតពីសំណាក់តំណាងអ្នកកាសែត ២៥០នាក់ ប្រចាំទ្វីបអាម៉េរិកខាងត្បូងផ្ទាល់។  កីឡាករ De Arrascaeta ដែលមានវ័យ ៣១ឆ្នាំ កាលរដូវកាល ២០២៥ កន្លងទៅ គេបង្ហាញខ្លួនយ៉ាងអស្ចារ្យ និងក្លាយជាកីឡាករសំខាន់បំផុតសម្រាប់ក្រុម Flamengo។  កីឡាករខ្សែបម្រើប្រយុទ្ធរូបនោះ បង្ហាញខ្លួនលេង ៦៤ប្រកួត ដោយគេរកបាន ២៥គ្រាប់ស៊ុតបញ្ចូលទី និងបញ្ជូនបាល់ ២០គ្រាប់ឱ្យមិត្តរួមក្រុមរបស់គេ។ វត្តមានរបស់គេជួយ Flamengo ឈ្នះពានរង្វាន់

Messi របូតពានរង្វាន់កីឡាករល្អប្រចាំទ្វីបអាម៉េរិកខាងត្បូងភ្លាម បន្ទាប់​ពីចូលឆ្នាំថ្មី ២០២៦ Read More »

កាមេរូននឹងប៉ះម្ចាស់ផ្ទះម៉ារ៉ុកក្នុងវគ្គ8ក្រុមចុងក្រោយពានរង្វាន់ Cup of Nations

កាមេរូន នឹងត្រូវប៉ះម្ចាស់ផ្ទះម៉ារ៉ុកក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Africa Cup of Nations (Afcon) ឆ្នាំ 2025 បន្ទាប់ពីគ្រាប់បាល់របស់ Junior Tchamadeu និង Christian Kofane បានផ្តល់ឱ្យពួកគេនូវជ័យជម្នះ 2-1 លើក្រុមអាហ្វ្រិកខាងត្បូង។ បន្ទាប់ពីការចាប់ផ្តើមវាយលុកយ៉ាងខ្លាំងរបស់កីឡាករអាហ្រ្វិកខាងត្បូង វាគឺជាសំណាងដែលជួយបង្កើតឱកាសខ្សែការពារស្ដាំ Tchamadeu របស់ Stoke City រកគ្រាប់បាល់បើកឆាកនៅនាទីទី 34 ឱ្យកាមេរូននាំមុខមុននៅតង់ទីមួយ។ ការប្រកួតក៏មានភ្លៀងធ្លាក់មកខ្លាំងផងដែរ ខ្សែប្រយុទ្ធ Kofane បានតែតបាល់បញ្ចូលទីដ៏ល្អឥតខ្ចោះទៅលើអ្នកចាំទី Ronwen Williams ត្រឹមតែពីរនាទីប៉ុណ្ណោះក្នុងតង់ទីពីរ បន្ទាប់ពីមានការបញ្ជូនបាល់ពីស្លាបឆ្វេងដោយកីឡាករ Mahamadou Nagida ។ អាហ្វ្រិកខាងត្បូងបានធ្វើឱ្យអ្នកគាំទ្ររាប់ពាន់នាក់របស់ពួកគេទៅផ្ទះដោយរីករាយ នៅពេលដែលកីឡាករ Evidence Makgopaរកបានមួយគ្រាប់ចុងម៉ោងជិតចប់ការប្រកួត។ ចំណែកក្រុមម្ចាស់ផ្ទះដែលបានយកឈ្នះតង់ហ្សានី 1-0 កាលពីថ្ងៃអាទិត្យមុននេះ ឥឡូវនេះកំពុងរង់ចាំក្រុម កាមេរូន ដែលមើលទៅហាក់ដូចជាការប៉ះគ្នាដ៏ស្រក់ទឹកមាត់នៅក្នុងទីក្រុង Rabat នៅថ្ងៃសុក្រ៕ ប្រភព៖ NKDNEWS

កាមេរូននឹងប៉ះម្ចាស់ផ្ទះម៉ារ៉ុកក្នុងវគ្គ8ក្រុមចុងក្រោយពានរង្វាន់ Cup of Nations Read More »

អ្នកលេងកីឡាអេឡិចត្រូនិកថៃសារភាពថាបានបន្លំឈ្មោះអ្នកផ្សេងក្នុង ការប្រកួតកីឡាស៊ីហ្គេម

ប៉ុន្មានសប្តាហ៍បន្ទាប់ពីរឿងអាស្រូវបោកប្រាស់បានកើតឡើងនៅស៊ីហ្គេមលើកទី 33 អ្នកលេងកីឡាអេឡិចត្រូនិក (esports) ថៃបានសារភាពថាគាត់គឺជាអ្នកដែលបានចូលរួមប្រកួតក្រោមឈ្មោះរបស់ Tokyogurl ។ ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងកីឡាករថៃ Wasarin Naraphat ដែលគេស្គាល់តាមអ៊ីនធឺណិតថា Tokyogurl អំឡុងពេលថៃចាញ់វៀតណាម 0-3 កាលពីថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2025។ អ្នកស៊ើបអង្កេតក្រោយមកបានកំណត់ថាកម្មវិធីភាគីទីបីដែលគ្មានការអនុញ្ញាតត្រូវបានប្រើប្រាស់ដើម្បីឱ្យអ្នកផ្សេងចូល និងលេងពីចម្ងាយនៅកន្លែងរបស់នាង ដែលនាំឱ្យ Tokyogurl បាត់បង់សិទ្ធិពីការប្រកួត។ កាលពីល្ងាចថ្ងៃទី 2 ខែមករា អ្នកលេង esports ថៃ Cheerio ឬហៅកាត់ថា Kong បានបង្ហោះវីដេអូមួយនៅលើ TikTok ដោយទទួលស្គាល់ថាគាត់ជាអ្នកដែលលេងជំនួសនាង។ លោកថា លោកមានការសោកស្ដាយជាខ្លាំងចំពោះទង្វើរបស់ខ្លួន ទទួលយករាល់ការរិះគន់ និងផលវិបាក និងសូមអភ័យទោសដល់សាធារណជន មន្ត្រីកីឡា esports ថៃ និងកីឡាករ-កីឡាការិនី ដែលបានបាត់បង់ឱកាសចូលរួមប្រកួត។ Cheerio បានពិពណ៌នាការសម្រេចចិត្តរបស់គាត់ថាជារឿងអាត្មានិយម ហើយបាននិយាយថាវាបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃក្នុងវិស័យកីឡាអេឡិចត្រូនិក។ ការសារភាពរបស់គាត់បានកើតឡើង 18 ថ្ងៃបន្ទាប់ពីការប្រកួតដោយអ្នកលេងបាននិយាយថាទំហំនៃប្រតិកម្មជាសាធារណៈដំបូងបានធ្វើឱ្យគាត់មិនច្បាស់ពីរបៀបឆ្លើយតប។ នៅព្រឹកបន្ទាប់ Tokyogurl បានបង្ហោះសារសុំទោសខ្លីៗនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង

អ្នកលេងកីឡាអេឡិចត្រូនិកថៃសារភាពថាបានបន្លំឈ្មោះអ្នកផ្សេងក្នុង ការប្រកួតកីឡាស៊ីហ្គេម Read More »

Scroll to Top