August 31, 2025

ការមកដល់របស់ ខ្សែប្រយុទ្ធ Woltemadeពី Stuttgart អាចបើកផ្លូវឱ្យ Isak ទៅកាន់Liverpool

ក្លឹប Newcastle United បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់ Nick Woltemade ពីក្លឹប Stuttgart ក្នុងកិច្ចព្រមព្រៀងខ្ពស់បំបែកកំណត់ត្រាក្លឹប។ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថាកិច្ចព្រមព្រៀងនេះមានតម្លៃ 69 លានផោន (93.21 លានដុល្លារ) ។ កិច្ចព្រមព្រៀងរបស់កីឡាករវ័យ 23 ឆ្នាំរូបនេះលើសពីតម្លៃ 63 លានផោនដែល Newcastle បានចំណាយសម្រាប់ខ្សែប្រយុទ្ធស៊ុយអែត Alexander Isak កាលពីបីឆ្នាំមុននៅពេលដែលគាត់បានក្លាយជាកីឡាករថ្លៃបំផុតរបស់ក្លឹប។ Woltemade បានឆ្លងកាត់សាលា Werder Bremen ហើយបានក្លាយជាកីឡាករវ័យក្មេងបំផុតនៅ Bundesliga ក្នុងឆ្នាំ 2020 នៅអាយុ 17 ឆ្នាំ។ គាត់បានចូលរួមជាមួយ Stuttgart កាលពីឆ្នាំមុន និងស៊ុតបញ្ចូលទីបាន 17 គ្រាប់ក្នុងការបង្ហាញខ្លួន 33 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ ក្រោយចុះកិច្ចសន្យារយៈពេល៦ឆ្នាំ ធ្វើឱ្យក្រុមNewcastle​បញ្ចប់​ការ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ដែល​អូស​បន្លាយជាយូរមកហើយនិងអាចបើកផ្លូវឱ្យកីឡាករAlexander Isakបានផ្លាស់ទៅកាន់ហង្សក្រហម។ ប្រភព៖ NKDNEWS

ការមកដល់របស់ ខ្សែប្រយុទ្ធ Woltemadeពី Stuttgart អាចបើកផ្លូវឱ្យ Isak ទៅកាន់Liverpool Read More »

លីគបាល់ទាត់បុរស-នារីកម្ពុជា សម្រាកដល់ពាក់កណ្ដាលខែកញ្ញា

លីគបាល់ទាត់នារីកម្ពុជា និងលីគបាល់ទាត់ផ្នែកបុរស នឹងចាប់ផ្ដើមការប្រកួតឡើងវិញ នៅថ្ងៃទី១៣ និង១៤ ខែកញ្ញា ឆ្នាំ២០២៥។ លីគបាល់ទាត់ទាំង២ផ្នែក ត្រូវសម្រាក ដោយសារក្រុមជម្រើសជាតិ ត្រូវត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា (FIFA’s Day) និងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ លីគនារីកម្ពុជា ត្រូវបានសម្រាកចាប់តាំងពីថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃទី១២ កញ្ញា។ នៅថ្ងៃទី១៣ កញ្ញា ការប្រកួតសប្ដាហ៍ទី៥ នៃលីគនារី នឹងចាប់ដំណើរការឡើងវិញ។ ការសម្រាករយៈពេល ២ខែនេះ គឺដោយសារ កីឡាការិនីមកពីបណ្ដាក្លិប ដែលមានឈ្មោះប្រមូលផ្ដុំជាក្រុមជម្រើសជាតិ ត្រូវចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ក្នុងនោះមាន AFC U-20 Women’s Asian Cup 2026 និង ពានរង្វាន់ ASEAN MSIG Serenity Cup។ ចំណែក កីឡាការិនីវ័យក្មេងមួយចំនួនទៀត មានភារកិច្ចត្រូវប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ សីហា ឆ្នាំ២០២៥។ អំឡុងពេលសម្រាក នេះក៏ជាពេលផ្ទេរកីឡាការិនី (Transfer Window) របស់លីគនារី។

លីគបាល់ទាត់បុរស-នារីកម្ពុជា សម្រាកដល់ពាក់កណ្ដាលខែកញ្ញា Read More »

លោក Solskjaer ត្រូវបានបញ្ចប់តំណែងពីក្លឹប Besiktas ទាំងអាមាសមុខ

(បរទេស)៖ អតីតអ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer ត្រូវបានក្លឹបលីគទួរគី Besiktas បានសម្រេចបណ្តេញចេញពីតំណែង បន្ទាប់ពីបុរសវ័យ ៥២ឆ្នាំរូបនេះ បន្ទាប់ពីដឹកនាំក្រុមលេងចាញ់ក្រុមលីគស្វីស Lausanne ក្នុងការប្រកួតវគ្គ Play-off របស់ Conference League កាលពីថ្ងៃព្រហស្បតិ៍ ។ សូមជម្រាបផងថា Ole Gunnar Solskjaer បានចូលដឹកនាំក្លឹប Istanbul កាលពីខែមករា ឆ្នាំ២០២៥ នេះ ហើយបានដឹកនាំក្លឹបនេះឱ្យឈានដល់ចំណាត់ថ្នាក់លេខ៤ ក្នុងលីគទួរគី Super Lig កាលពីរដូវកាលមុន ហើយតាមរយៈការចាញ់នេះធ្វើឱ្យពួកគេមិនសល់កៅអីណាមួយអាចលេងពានអឺរ៉ុបក្នុងកាលរដូវកាលនេះទេ ។ លោកនាមដឹកនាំ Besiktas ពីខែមករា ដល់ខែសីហានេះ បានចំនួន ២៩ប្រកួត រកបានលទ្ធផល ១៥ប្រកួតផងដែរ ។ បន្ទាប់ពីកិច្ចប្រជុំនេះ ប្រធានក្លឹបលោក Serdal Adali បានថ្លែងអំណរគុណដល់លោក Solskjaer សម្រាប់ការងាររបស់លោកនាពេលកន្លងមក ខណៈលោក Nuri

លោក Solskjaer ត្រូវបានបញ្ចប់តំណែងពីក្លឹប Besiktas ទាំងអាមាសមុខ Read More »

Villa ចាប់ផ្តើមបើកការចរចារជាមួយ West Ham ក្នុងការផ្ទេរ Paqueta

Aston Villa បានបើកការចរចារក្នុងការខ្ចីជើងជាមួយនឹងជម្រើសទិញផ្ដាច់កីឡាករខ្សែបម្រើកណ្តាល Lucas Paqueta។ប្រភពបានប្រាប់ BBC Sport ថាការពិភាក្សាដំបូងបានផ្តោតលើកិច្ចព្រមព្រៀងកញ្ចប់សរុបប្រមាណ £50លានរួមទាំងថ្លៃខ្ចីជើង មុនពេលកិច្ចសន្យានេះត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយ។ ប្រភពជឿទុកចិត្តបានអះអាងថា West Ham ចង់រក្សាទុក Paqueta ប៉ុន្តែត្រូវរង់ចាំមើលថាតើក្លឹបនៅទីក្រុងឡុងដ៍អនុញ្ញាតឲ្យផ្លាស់ប្តូរឬអត់។ប៉ុន្តែកីឡាករវ័យ 28 ឆ្នាំត្រូវបានគេយល់ថាមានការបើកចិត្តចង់ចូលរួមជាមួយ Villa មុនពេលផុតកំណត់នៃការផ្ទេរនៅថ្ងៃច័ន្ទ។ កីឡាករខ្សែបម្រើប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះ បានហ្វឹកហាត់ជាមួយក្រុម West Ham ជាធម្មតា នៅថ្ងៃសៅរ៍ មុនពេលធ្វើដំណើរទៅ Nottingham Forest ក្នុងថ្ងៃអាទិត្យ។គេរំពឹងថា គាត់នឹងធ្វើដំណើរទៅចូលរួមការប្រកួតនៅ City Ground ប៉ុន្តិរឿងអនាគតរបស់គាត់នៅ London Stadium កំពុងមានសំណួរ។ Tottenham និង Everton ក៏មានចំណាប់អារម្មណ៍លើ Paqueta ផងដែរ។ ប្រភព៖ BBCប្រែបសម្រួលដោយ៖855STAR 

Villa ចាប់ផ្តើមបើកការចរចារជាមួយ West Ham ក្នុងការផ្ទេរ Paqueta Read More »

Xiao យកឈ្នះ Wilson ដោយលទ្ធផល ១០-៩ ដើម្បីបន្តគ្រប់គ្រងពាន Wuhan Open 2025

(វូហាន)៖ កីឡាករស្នូកឃ័រសាធារណរដ្ឋប្រជាមានិតចិន Xiao Guodong បានបន្តក្តោបក្តាប់ពាន Wuhan Open បន្តទៀត តាមរយៈផ្តួលគូប្រជែងមកពីអង់គ្លេស Gary Wilson ១០ទល់នឹង៩ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Xiao វ័យ ៣៦ឆ្នាំ ដែលបានគ្រងជើងឯកពាន Wuhan Open កាលឆ្នាំ២០២៤ បានក្លាយកីឡាករទី៤ ក្នុងលោកដែលការពារពាននេះបានសម្រេច ក្រោយជើងខ្លាំង ៣រូបផ្សេងទៀតធ្វើបានមានដូចជា John Parrot, Mark Allen និង Wilson។ នៅក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ Xiao កីឡាករចិនឈរនៅចំណាត់ថ្នាក់លេខ១៤ ពិភពលោក បានបើកការនាំមុខ ៩-៨ មុនពេល Wilson វាយបកតាមស្មើវិញត្រឹម ៥២ពិន្ទុប៉ុណ្ណោះ មុនឈានដល់ ហ្វ្រេមទី១៩ កាត់សេចក្តី។ Xiao ដែលជាម្ចាស់ជើងឯក ទទួលបានពានប្រចាំព្រឹតិ្តការណ៍ និងអមដោយប្រាក់រង្វាន់ ១៤០,០០០ផោន គ្រាដែល Wilson ជើងឯករងបាន ៦៣,០០០ផោន, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន ៣០,០០០ផោន,

Xiao យកឈ្នះ Wilson ដោយលទ្ធផល ១០-៩ ដើម្បីបន្តគ្រប់គ្រងពាន Wuhan Open 2025 Read More »

កីឡាករបាល់ទឹក ២រូប​បង្ហាញ​ភាព​រីករាយ​ក្រោយ​ទទួល​បាន​ចំណេះដឹង​ពី​គ្រូ​សិង្ហបុរី​

កីឡាករ​បាល់ទឹក​ ២រូប​រួម​មាន​ អ៊ុក​ វន្ថា​ និង​កីឡាករ​ សារ៉ាត់​ ជាតូ​ បង្ហាញ​ភាព​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​ពី​គ្រូ​ឧន្ទេស​ពីប្រទេស​សិង្ហបុរី​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ ៣ថ្ងៃ​មក​នេះ​។​ កីឡាករ​បាល់ទឹក​ទាំង​ពីរ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បាល់ទឹក​ កម្រិត ១​ នេះ​សហព័ន្ធ​បង្កើត​ឡើង​គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ដល់​កីឡាករ​ ឬ​គ្រូ​បង្វឹក​ ព្រោះ​បាន​ទទួល​នូវ​ចំណេះដឹង​ បច្ចេកទេស​ថ្មីៗ​ និង​ដឹងពីការ​អភិវឌ្ឍន៍​ផ្សេងៗ​លើ​ប្រភេទ​កីឡា​នេះ​នៅ​អន្តរជាតិ។​ អ៊ុក​ វន្ថា​ និង​កីឡាករ​ សារ៉ាត់​ ជាតូ បន្ថែមទៀត​ថា​ ចំណេះ​ដឹង​ថ្មីៗ​ច្រើន​ដែល​ខ្លួនមិន​​ចេះ​ ប៉ុន្តែ​បន្ទាប់​ពី​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ដោយ​គ្រូ​ជំនាញ​រួច​មក​ពួកគេ​ពិតជា​ទទួលបាន​អ្វី​ដែល​ថ្មី​។​ បច្ចេកទេស​ប្រជែងយក​បាល់​ក្នុង​ទឹក​ និង​ភាព​បត់បែន​ ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ឡើង​វិញ​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត។​ បញ្ជាក់ដែរ​ថា​ សហព័ន្ធខ្មែរ​កីឡា​ហែល​ទឹក​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​បាល់ទឹក​កម្រិត ១​ រយៈពេល​ ៣ថ្ងៃ​គឺ​ចាប់​ពីថ្ងៃ​ទី២៧​ ដល់​ ២៩​ ខែ​សីហា​ ឆ្នាំ​២០២៥។​ សិក្ខាកាម​ចូលរួម​វគ្គ​នេះ​មាន​សរុប​ ២៥នាក់​ (នារី៣នាក់)។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គ្រូ​ឧន្ទេស​ដោយ​លោក​ Leesai Meng អ្នកជំនាញ​មក​ពី​ប្រទេស​សិង្ហបុរី៕​ ប្រភព៖ KAMPUCHEATHMEY

កីឡាករបាល់ទឹក ២រូប​បង្ហាញ​ភាព​រីករាយ​ក្រោយ​ទទួល​បាន​ចំណេះដឹង​ពី​គ្រូ​សិង្ហបុរី​ Read More »

អត្តពលិកជាតិ-អន្ដរជាតិជាង ៤ពាន់នាក់ ចូលរួមរត់ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ខណៈមានចិន ជប៉ុន បារាំង អង់គ្លេស និងអាមេរិក ច្រើនជាងគេ

(ភ្នំពេញ)៖ អត្តពលិកជាតិ-អន្ដរជាតិសរុបចំនួន ៤,២២៤នាក់ នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅតំបន់អង្គរ ខេត្តសៀមរាប ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ-អន្ដរជាតិទាំងអស់ ដែលបានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទ១០ នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ហើយលោកក៏បានសូមការអភ័យទោស ចំពោះការលើកពេលរៀបចំពីថ្ងៃទី៣ ខែសីហា មកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នេះផងដែរ។ លោកបណ្ឌិតបន្ដថា «តាមពិតទៅ បទឈប់បាញ់ បានអនុវត្តន៍ ចាប់ពីក្រោយម៉ោង ១២យប់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ឯថ្ងៃរត់ ម៉ារ៉ាតុង ពីមុនយើង បានកំណត់ នៅថ្ងៃទី៣ សីហា ឆ្នាំ២០២៥ ។ ប៉ុន្តែដោយមានសំណូមពរពីអត្តពលិកជាតិរបស់យើងថា យើងគួរលើកពេលទៅថ្ងៃក្រោយសិន ដោយយើងមិនទាន់អារម្មណ៍ស្ងប់ល្អនៅឡើយ ទោះបីការប្រយុទ្ធគ្នា នៅព្រំដែនទើបត្រូវបានបញ្ឈប់ ក៏ពិតមែន។ តែចំពោះអត្តពលិកអន្តរជាតិមួយចំនួន ប្រមាណជាង ៣៨០នាក់ ដោយពួកគាត់មានសំណូមពរថា

អត្តពលិកជាតិ-អន្ដរជាតិជាង ៤ពាន់នាក់ ចូលរួមរត់ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ខណៈមានចិន ជប៉ុន បារាំង អង់គ្លេស និងអាមេរិក ច្រើនជាងគេ Read More »

Scroll to Top