September 3, 2025

Bayer Leverkusen សម្លឹងឃើញអតីតគ្រូ Barcelona ម្នាក់ ជំនួសលោក Ten Hag

ក្លិប Bayer Leverkusen បានកំណត់គោលដៅលើអតីតគ្រូបង្វឹក Barcelona លោក Xavi Hernandez ដើម្បីមកជំនួសលោក Erik ten Hag ដែលទើបត្រូវបានបណ្តេញចេញពីតំណែង។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន beIN Sports បានឱ្យដឹងថា ក្លិប Bayer Leverkusen កំពុងគិតគូអំពីគម្រោងដ៏រឹងមាំមួយ សម្រាប់ក្លិបក្នុងការប្រកួតប្រជែងនៅលីគ Bundesliga និងពាន អឺរ៉ុប។ បច្ចុប្បន្ន ពួកគេបានកំណត់អត្តសញ្ញាណលើលោក Xavi ជាគោលដៅធំបំផុត ដើម្បីមកជំនួសកន្លែងលោក Ten Hag។ ប្រភពដដែលបានបញ្ជាក់ថា ខាងភាគីក្លិប Bayer Leverkusen បានទាក់ទងដោយផ្ទាល់ទៅកាន់លោក Xavi ដើម្បីពិភាក្សារឿងនេះ។ ក្រុមប្រឹក្សាភិបាលរបស់ក្លិប Bayer Leverkusen ពេញចិត្តលើលោក Xavi ចំពោះស្តាយ៍នៃប្រព័ន្ធលេងរបស់លោក និងសមត្ថភាពក្នុងការបណ្តុះបណ្តាលយុវជន ដែលនេះគឺស្របទៅតាមចក្ខុវិស័យ ក្លិបកំពុងចង់បាន។ ទោះបីជាយ៉ាងណា ប្រភពជិតស្និទ្ធនឹងលោក Xavi បានបញ្ជាក់ ថា បច្ចុប្បន្នបុរសសញ្ជាតិ អេស្ប៉ាញ […]

Bayer Leverkusen សម្លឹងឃើញអតីតគ្រូ Barcelona ម្នាក់ ជំនួសលោក Ten Hag Read More »

៥ រដូវកាលចុងក្រោយ Man United ចាយ​លុយ​ទិញ​កីឡាករច្រើនជាង​គេ​បំផុត​នៅ​អង់គ្លេស​

ក្លិបបិសាចក្រហម Manchester United បានស្ថិតនៅលំដាប់លេខរៀងទី ១ ជាក្លិបចាយលុយទិញកីឡាករច្រើនបំផុតក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ ប៉ុន្តែរឿងដែលភ្ញាក់ផ្អើល ក្រុមស្ថិតនៅចំណាត់ថ្នាក់លំដាប់កំពូលទាំង ៥ គឺគ្មានឈ្មោះ Liverpool ឡើយ ទោះបីជារដូវកាលនេះ ពួកគេបានចាយលុយទិញកីឡាករច្រើនយ៉ាងណាក៏ដោយ។ តាមរយៈទិន្នន័យពី Transfer Market បានបង្ហាញថា Man United ឈរនៅលើគេ ជាក្លិបចំណាយលុយទិញកីឡាករច្រើនជាងគេបំផុត ក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ ពោលគឺចាយលុយសរុបចំនួន ៩១០.៥២ លានដុល្លារអាមេរិក។ Arsenal ឈរលេខ ២ ដោយ ៥ រដូវកាលនេះ ដោយចាយអស់ចំនួន ៨៩៨.៧៦ លានដុល្លារអាមេរិក។ Chelsea ឈរលេខ ៣ ចាយលុយសរុបអស់ចំនួន ៨៦៤.៦៨ លានដុល្លារអាមេរិក។ Tottenham Hotspur ឈរលេខ ៤ ចាយអស់ចំនួន ៧៥៩.៤០ លានដុល្លារអាមេរិក និងចុងក្រោយក្រុម Newcastle United

៥ រដូវកាលចុងក្រោយ Man United ចាយ​លុយ​ទិញ​កីឡាករច្រើនជាង​គេ​បំផុត​នៅ​អង់គ្លេស​ Read More »

លោក Koji បាន​លើក​​​ ផលចំណេញ ២​យ៉ាង​ នឹង​ជួយ U23 កម្ពុជា ធ្វើបានល្អក្នុងវគ្គជម្រុះ U23 Asian Cup

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ២៣ ឆ្នាំ លោក Koji Gyotoku បានបង្ហើបពីកត្តា ២ ដែល​នឹង​ជួយឱ្យ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា មានប្រៀបលើក្រុមគូប្រជែងទាំង ៣ ក្នុងពូល G ហើយអាចធ្វើបានល្អសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup™ Saudi Arabia 2026។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃ អង្គារ៍ ទី២ ខែ កញ្ញា ឆ្នាំ ២០២៥ គ្រូបង្គោលសញ្ជាតិ ជប៉ុន វ័យ ៦០ ឆ្នាំបានមានប្រសាសន៍ ថា៖ «ផលចំណេញរបស់ពួកយើង គឺយើងមិនចាំបាច់ធ្វើដំណើរ។ ចំណែកមួយទៀត គឺពួកយើងបានស៊ាំជាមួយអាកាសធាតុនៅក្នុងស្រុករបស់ពួកយើងស្រាប់។ ផលចំណេញគឺមាន ២ ចំណុចហ្នឹង។ ខ្ញុំសង្ឃឹម ថា កីឡាកររបស់ខ្ញុំ នឹងធ្វើបានល្អគ្រប់ការប្រកួត»។ ជុំវិញការលើកឡើងខាងលើ លោក Koji បានមើលឃើញពីផលចំណេញ ២ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពាន

លោក Koji បាន​លើក​​​ ផលចំណេញ ២​យ៉ាង​ នឹង​ជួយ U23 កម្ពុជា ធ្វើបានល្អក្នុងវគ្គជម្រុះ U23 Asian Cup Read More »

ជើងខ្លាំង សុខ ធី​-បឺត​ សង្ឃឹម​ ពិត​ជាមាន​គេ​ផ្គូផ្គង​ឲ្យ​ប៉ះ​គ្នា​មែន​មុន​បញ្ហា​ព្រំដែន

អ្នក​លេង​គុន​ខ្មែរ​ សុខ​ ធី​ និង​ បឺត​ សង្ឃឹម​ ពិត​ជា​មាន​ការ​ផ្គូផ្គងឲ្យ​ប៉ះ​គ្នា​មែន​មុន​ផ្ទុះ​បញ្ហាព្រំដែន ​ខ្មែរ-សៀម​ ខណៈ​មក​ដល់​ឥលូវ​នេះ​មិន​ទាន់​មានការ​ផ្សព្វផ្សាយ​ពី​ដំណឹង​ថ្មី​ពាក់ព័ន្ធ​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​នៅ​ឡើយ​ទេ។​ ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ​ បឺត​ សង្ឃឹម​ បាន​បញ្ជាក់​ថា​ ពី​មុន​មាន​ការ​ផ្គូផ្គងឲ្យ​ប៉ះ​កីឡាករ​ សុខ​ ធី​ មែន​ក្នុង​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​។​ ដោយសារ​ខាង​កីឡាករ​ សុខ​ ធី​ មិន​អាច​ចុះ​មក​វាយ​ទម្ងន់​ ៥៧​គីឡូក្រាម​បាន​ ដូច្នេះ​ខ្លួន​ក៏​យល់​ព្រម​ឡើង​ទៅ​វាយ​ទម្ងន់​ ៦០​គីឡូក្រាម​វិញ​ ប្រសិនបើ​បាន​ជួប​ប្រកួត​មែន។​ គម្រោង​នៃ​ការ​ប៉ះ​គ្នា​ពី​មុនមក​​នេះ​គឺគ្រោង​ប្រកួត​អំឡុង​ខែ​តុលា​ ឆ្នាំ​២០២៥​។​ ចំណែក​កីឡាករ​ សុខ​ ធី​ ក៏​បាន​បញ្ជាក់​ដូច​គ្នា​ដែរ​ថា​មាន​ការ​ផ្គូផ្គង​ឲ្យ​ប៉ះ​កីឡាករ​ជើង​ខ្លាំង​ បឺត​ សង្ឃឹម​ មែន​អំឡុង​មុន​ពេល​មាន​បញ្ហាព្រំដែន​ ​ខ្មែរ-សៀម ។​ ការ​ផ្គូផ្គង​ពេល​នោះ​គឺ​ទម្ងន់​ ៦០​គីឡូក្រាម​ និង​វាយ​ហ្គង់​ធំ​ ប៉ុន្មាន​ទឹក​ក៏​បាន។​ សុខ​ ធី​ បញ្ជាក់​ដែរ​ថា​ ខ្លួន​ពិបាក​ធ្វើ​ទម្ងន់​ចុះ​មក​ណាស់​ ដោយ​សារ​ឥលូវ​ធ្ងន់​ខ្លាំង​វាយ​ត្រឹម​ ៦០​គីឡូក្រាម​នេះ​រៀង​ពិបាក​ធ្វើ​ចុះ​មក​ផង​ ដូច្នេះ​បើ​ប៉ះ​ សង្ឃឹម​ សុំ​វាយ​តាម​ទម្ងន់​របស់​ខ្លួន​។​ បញ្ជាក់​ដែរ​ថា​ ការ​ផ្គូផ្គង​​ និង​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ពីការ​ប៉ះ​គ្នា​រវាង​ សុខ​ ធី​

ជើងខ្លាំង សុខ ធី​-បឺត​ សង្ឃឹម​ ពិត​ជាមាន​គេ​ផ្គូផ្គង​ឲ្យ​ប៉ះ​គ្នា​មែន​មុន​បញ្ហា​ព្រំដែន Read More »

យប់​នេះ កម្ពុជា ប៉ះ អូម៉ង់ ជាក្រុមមានកំណត់ត្រាល្អជាង ក្នុងពាន AFC U23​ Asian Cup

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ ២៣ ឆ្នាំ (U23) ត្រូវ​ប្រកួតក្រុម U23 អូម៉ង់ វេលា​ម៉ោង ៧យប់​ ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ ២០២៥ វគ្គ​ជម្រុះ​​ក្នុង​ពូល G ពាន​រង្វាន់ AFC U23 Asian Cup ឆ្នាំ ២០២៥។ កម្រិត​គុណភាព​នៃ​ក្រុម​ទាំង​ពីរ​មិន​លើសខ្វះ​គ្នាប៉ុន្មាន​ឡើយ បើ​តាម​​ស្ថិតិ និង​ប្រវត្តិ​ក្នុង​ពាន​រង្វាន់​យុវជន​អាស៊ី​មួយ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា បើ​គិត​លើ​តារាង​ចំណាត់​ថ្នាក់​កម្ពុជា​ស្ថិត​នៅ​លើ​ អូម៉ង់។ ក្រុម​ U23 កម្ពុជា​ ​​បាន​ចូល​រួម​​ប្រកួត​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​នេះ​គ្រប់​សម័យ​កាល គិត​ចាប់​តាំង​ពី​ពាន​រង្វាន់​នេះ​ត្រូវ​បាន​រៀបចំ​ដំបូង​នៅ​ឆ្នាំ ២០១៣ ប៉ុន្តែ​មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​ឡើយ។ ឆ្នាំ​ ២០២៥​ នេះ​ គឺ​ជា​ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ទី​ ៣ សម្រាប់​កម្ពុជា​ បន្ទាប់​ពី​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ​ ២០១៧ និង ឆ្នាំ​ ២០១៩។   ស្ថិតិ​របស់​ កម្ពុជា ឆ្នាំ ២០១៣ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយឈ្នះ ១ ​ប្រកួត

យប់​នេះ កម្ពុជា ប៉ះ អូម៉ង់ ជាក្រុមមានកំណត់ត្រាល្អជាង ក្នុងពាន AFC U23​ Asian Cup Read More »

ឧក រហ៊ីត​ ប្រើ​ពេល ១ម៉ោង​១៧​នាទី យក​បាន មេដាយ​មាស ២១គម​ ម៉ារ៉ាតុង​អន្តរជាតិចក្រភព​អង្គរ

កីឡាករ​ឆ្នើម​ផ្នែក​អត្តពលកម្ម​ ឧក​ រហ៊ីត​ ដណ្ដើម​បាន​មេដាយ​មាស លើ​វិញ្ញាសា​ ២១គីឡូម៉ែត្រ​ នៃ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភពអង្គរ​ លើក​ទី១០​ ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​សៀមរាប​ដែល​ទើប​បញ្ចប់​ទៅ​នេះ​ដោយ​រូប​គេ​ធ្វើ​បាន​ថិរវេលា​ ១ម៉ោង​ និង១៧នាទី។​ កីឡាករ​ ឧក​ រហ៊ីត​ បាន​ឲ្យ​ដឹង​ថា​ បើ​ទោះជា​ឈ្នះមេដាយ​មាស​ក្នុង​ការ​ចូលរួម​ប្រកួត​វិញ្ញាសា​ ២១​គីឡូម៉ែត្រ​លើក​នេះ​គឺ​ធ្វើ​មិន​សូវ​បាន​ល្អ​ដូច​លើក​មុនៗ​នោះ​ឡើយ​ ពោល​ដោយសារ​​ការ​ត្រៀម​ខ្លួន​មិន​បាន​ល្អ។​ ការ​លើក​ពេល​ប្រកួត​ទើប​ខ្លួន​មិន​បាន​ហ្វឹកហាត់​ត្រៀម​ឲ្យបានពេញលេញ​​។ ស្រប​ពេល​ការ​ត្រៀម​ខ្លួនលើក​​ដំបូង​គឺ​បាន​ពេញ​ល្អ​ ប៉ុន្តែ​ត្រូវ​លើក​ពេល​។​ ជើង​ខ្លាំងមក​ពី​ខេត្ត​សៀមរាប​រូប​នេះ​បន្ថែម​ទៀត​ថា​ លើក​នេះ​រូប​គេ​ធ្វើ​បាន​ថិរវេលា ១ម៉ោង ១៧​នាទី ​ប្រៀបធៀប​នឹង​​ថិរវេលារបស់​ខ្លួន​មុនៗ​គឺ​ចាញ់​លើក​មុន​នោះ​ទេ​។​ លើក​មុន​ធ្វើ​បាន​ថិរវេលា​ ១ម៉ោង​ និង១២នាទី។​ បញ្ជាក់​ដែរ​ថា​ ​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិចក្រភព​អង្គរ លើក​ទី​១០ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​​ខេត្ត​សៀមរាប ក្រោម​ការ​ចូលរួម​ពី​អ្នក​រត់​ប្រមាណ​ជាង​ ៤០០០​នាក់៕​ ប្រភព៖ KAMPUCHEATHMEY

ឧក រហ៊ីត​ ប្រើ​ពេល ១ម៉ោង​១៧​នាទី យក​បាន មេដាយ​មាស ២១គម​ ម៉ារ៉ាតុង​អន្តរជាតិចក្រភព​អង្គរ Read More »

Bugner អតីតជើងឯកអឺរ៉ុប ៣សម័យ ទទួលមរណភាព ក្នុងវ័យ ៧៥ឆ្នាំ

(បរទេស)៖ អតីតកីឡាករប្រដាល់ទម្ងន់ធ្ងន់ Joe Bugner ដែលធ្លាប់ជាម្ចាស់ខ្សែក្រវាត់ប្រចាំទ្វីប ៣សម័យកាលផងនោះ បានអនិច្ចកម្មហើយក្នុងវ័យ ៧៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Bugner ធ្លាប់ជាគូប្រជែងធំរបស់ជើងខ្លាំង Muhammad Ali ២លើក និងធ្លាប់ប៉ះ Joe Frazier ផងដែរនាអំឡុងឆ្នាំ១៩៧៣ មុនបន្តជួប Ali ម្តងទៀតក្នុងឆ្នាំ១៩៧៥ ដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោក WBC។ លើសពីនេះទៀត រូបគេក៏ធ្លាប់ដណ្តើមបានខ្សែក្រវាត់របស់ចក្រភពអង់គ្លេស រួមទាំងក្នុងកម្មវិធី Commonwealth ទៀតផង ក្នុងនាមកីឡាករប្រដាល់សកលមួយរូបដែលស្ថិតក្នុងចំណោម top 10 ទៀតផងនាអំឡុងឆ្នាំ១៩៧០ ជាមួយនឹងកំណត់ត្រាប្រកួតសរុបបាន ៨៣លើក ឈ្នះ ៦៩ដង ចាញ់ ១៣ដង និងស្មើ ១ដង ដោយធ្លាប់ផ្តួលដៃគូសន្លប់បាន ៤១ដង។ សហព័ន្ធប្រដាល់អង់គ្លេសបានចេញសេចក្តីថ្លែងការណ៍ ចំពោះការចូលរួមមរណទុក្ខដ៏ក្រៀមក្រំទៅដល់ក្រុមគ្រួសារនៃសពរបស់លោក Joe Bugner នៅឯគេហដ្ឋានដែលស្ថិតក្នុងទីក្រុង Brisbane ប្រទេសអូស្រ្តាលី។ វាគឺជាថ្ងៃដ៏សោកសៅបំផុតសម្រាប់គ្រួសារប្រដាល់ មិនថានៅអង់គ្លេស និងអឺរ៉ុបទាំងមូល៕ ប្រភព៖ FRESHNEWS

Bugner អតីតជើងឯកអឺរ៉ុប ៣សម័យ ទទួលមរណភាព ក្នុងវ័យ ៧៥ឆ្នាំ Read More »

Galatasarayទិញបាន Gundogan របស់ Man City លើការផ្ទេរដោយឥតគិតថ្លៃ

Galatasaray បានចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ដែលមានបទពិសោធន៍ Ilkay Gundogan ពី Manchester City លើការផ្ទេរដោយឥតគិតថ្លៃ។ កីឡាករវ័យ 34 ឆ្នាំបានយល់ព្រមលើកិច្ចព្រមព្រៀងមួយលេងរហូតដល់ចុងបញ្ចប់នៃរដូវកាល 2026-27 ជាមួយនឹងក្រុមជើងឯកប្រទេសទួរគី។ Gundogan នៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចសន្យារបស់ City ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យចាកចេញជាមួយនឹងទីផ្សារដោះដូរកីឡាកររបស់ប្រទេសទួរគីបើករហូតដល់ថ្ងៃទី 12 ខែកញ្ញា។ Gundogan បានបង្ហាញខ្លួនចំនួន 358 ដងក្នុងការលេង ជាមួយ Man City ដោយស៊ុតបញ្ចូលទីបាន 65 គ្រាប់ និងឈ្នះពានរង្វាន់ចំនួន 14 រួមទាំង Premier League, FA Cup និង Champions League ចំនួនបីដងក្នុងឆ្នាំ 2023 នៅពេលដែលគាត់បានធ្វើជាប្រធានក្រុម។ Gundogan គឺជាកីឡាករដំបូងរបស់ លោក Pep Guardiola ទិញសម្រាប់ Man City ក្នុងឆ្នាំ 2016 ហើយបានចំណាយពេល 7 ឆ្នាំនៅទីនោះ

Galatasarayទិញបាន Gundogan របស់ Man City លើការផ្ទេរដោយឥតគិតថ្លៃ Read More »

Man City ចុះហត្ថលេខាទិញយកអ្នកចាំទីអ៊ីតាលី Donnarumma ពី PSG

ក្លឹបបាល់ទាត់ Manchester City បានចុះហត្ថលេខាទិញអ្នកចាំទីអ៊ីតាលី Gianluigi Donnarumma ពីក្លឹប Paris Saint-Germain ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ បន្ទាប់ពីក្លឹបនៅអង់គ្លេសបានយល់ព្រមឱ្យអ្នកចាំទីប្រេស៊ីល Ederson ទៅក្លឹបទួរគី Fenerbahce ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា Man City បានចំណាយ 30 លានផោន (40.5 លានដុល្លារ) សម្រាប់ Donnarumma ដែលនឹងពាក់អាវលេខ 99 ហើយបានយល់ព្រមលក់ Ederson ក្នុងតម្លៃ 12 លានផោន។ លោក Hugo Viana នាយកផ្នែកកីឡាបាល់ទាត់របស់ City បាននិយាយថា “ប្រវត្តិ គុណភាព និងកំណត់ត្រារបស់ Gianluigi និយាយដោយខ្លួនឯង ហើយយើងទាំងអស់គ្នាពិតជារំភើបចិត្តណាស់ដែលគាត់បានចូលរួមជាមួយពួកយើងនៅទីនេះ។ គាត់បានប្រមូលនូវបទពិសោធន៍កម្រិតកំពូល និងដឹងពីអ្វីដែលតម្រូវឱ្យសម្រេចបាននូវភាពជោគជ័យក្នុងកម្រិតមួយប្រកបដោយនិរន្តរភាព”។ ការចាកចេញរបស់ Ederson ទៅកាន់ក្រុមទួរគី Fenerbahce លើការផ្ទេរអចិន្រ្តៃយ៍កាលពីព្រឹកថ្ងៃអង្គារបានត្រួសត្រាយផ្លូវសម្រាប់ការចុះហត្ថលេខារបស់ Donnarumma ។

Man City ចុះហត្ថលេខាទិញយកអ្នកចាំទីអ៊ីតាលី Donnarumma ពី PSG Read More »

Scroll to Top