September 10, 2025

ហ្វីលីពីន មាន​ឱកាស​​អាច​ឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល​​ ជើង​ឯក​បាល់ទះពិភពលោក

ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន អាចមានឱកាសឆ្លងផុតវគ្គចែកពូលពានរង្វាន់បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ២០២៥ នេះ ដ្បិតនេះជាលើកដំបូង ដែលពួកគេមានឈ្មោះលេងក្នុងព្រឹត្តិការណ៍បាល់ទះដ៏ធំកម្រិតពិភពលោកនេះក៏ដោយ។ នេះជាលើកដំបូងបង្អស់សម្រាប់ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន ដែលទទួលបានកៅអីចូលលេងពានបាល់ទះជើងឯកពិភពលោក ដោយសារពួកគេមានកៅអីស្វ័យប្រវត្តិ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ។ ពិតណាស់សម្រាប់ក្រុមបាល់ទះទាំង ៣២ ដែលមានឈ្មោះលេងពានរង្វាន់មួយនេះ គឺសុទ្ធតែជាក្រុមខ្លាំងៗក្នុងពិភពលោក។ ជាក់ស្តែងពូល A ដែលជាពូលរបស់ ហ្វីលីពីន មានដូចជា  អ៉ីរ៉ង់ អេហ្ស៊ីប និងទុយនីស៊ី។ តាមរយៈសមាសភាពក្រុមទាំងអស់នេះ ត្រូវបានគេមើលឃើញ ថា ហ្វីលីពីន អាចនឹងពិបាកឆ្លងផុតវគ្គចែកពូល ដោយសារក្រុមទាំង ៣ នោះ សុទ្ធតែជាក្រុមមានកម្រិតលើ ហ្វីលីពីន។ អ៉ីរ៉ង់ ស្ថិតនៅចំណាត់ថ្នាក់លេខ ១៣ ពិភពលោក។ អេហ្ស៊ីប ស្ថិតនៅចំណាត់ថ្នាក់លេខ ២៣ និង ទុយនីស៊ី ស្ថិតនៅចំណាត់ថ្នាក់លេខ ៤៣។ ចំណែក ហ្វីលីពីន វិញស្ថិតនៅចំណាត់ថ្នាក់លេខ ៨២ ឯណោះ។ […]

ហ្វីលីពីន មាន​ឱកាស​​អាច​ឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល​​ ជើង​ឯក​បាល់ទះពិភពលោក Read More »

ប្រេស៊ីល ជាប់ឈ្មោះជាក្រុម ១ គត់ មិនធ្លាប់ធ្លាក់ក្នុងវគ្គជម្រុះ តាំងពី World Cup បង្កើតឡើង

ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល បានជាប់ឈ្មោះជាក្រុម ១ គត់ក្នុងពិភពលោក ដែលមិន​ធ្លាប់​​ធ្លាក់ក្នុងវគ្គជម្រុះ​​​ប្រចាំ​តំបន់​របស់​ខ្លួន​ឡើយ​ ចាប់តាំងពី​ជើងឯកពិភពលោក FIFA World Cup បង្កើតឡើង។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ត្រូវបានបង្កើតឡើងអស់រយៈពេល ៩៥ ឆ្នាំហើយ ពោលគឺចាប់តាំងពីឆ្នាំ ១៩៣០ មក។ យ៉ាងណា សម្រាប់ការរៀបចំសរុបចំនួន ២២ លើក បូករួមទាំងនៅឆ្នាំ ២០២៦ ខាងមុខ ដែលជាលើកទី ២៣ គឺមានតែក្រុមសាំបា ប្រេស៊ីល មួយប៉ុណ្ណោះ ដែលមិនធ្លាប់ធ្លាក់ក្នុងវគ្គជម្រុះតាមតំបន់។ ប្រការនេះ មានន័យ ថា ពួកគេតែងតែឆ្លងផុតវគ្គជម្រុះ ហើយឡើងទៅកាន់ការប្រកួតជុំចុងក្រោយ គ្រប់ព្រឹត្តិការណ៍។ ក្រុមជម្រើសជាតិ ប្រេស៊ីល បានកក់កៅអីរួចរាល់ហើយ ក្នុងការឡើងទៅប្រកួត ជុំចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០២៦ ដែល សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកក្រុម ៦ ទៀត ក្នុងទ្វីប អាមេរិកខាងត្បូង

ប្រេស៊ីល ជាប់ឈ្មោះជាក្រុម ១ គត់ មិនធ្លាប់ធ្លាក់ក្នុងវគ្គជម្រុះ តាំងពី World Cup បង្កើតឡើង Read More »

Haaland រកបាន ៥គ្រាប់ជាលើកដំបូងនៅជម្រើសជាតិន័រវេស ខិតជិតយកបានកៅអី World Cup 2026 លើកដំបូង ក្នុងរយៈពេល ២៧ឆ្នាំ

(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Erling Haaland រកបាន ៥គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះរបស់ន័រវេស បំបាក់គូប្រជែងម៉ូដូវ៉ា ១១ទល់នឹង១ នាយប់មិញនេះកាន់តែប្រកៀកយកបានកៅអីទៅលេង World Cup 2026 ជាលើកដំបូង គិតចាប់ពីឆ្នាំ១៩៩៨។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះជា ៥គ្រាប់លើកដំបូងផងដែររបស់កីឡាករវ័យ ២៥ឆ្នាំជាមួយជម្រើសជាតិន័រវេស ខណៈដែលធ្លាប់ធ្វើបាន ២លើកជាមួយក្លឹបអាជីព មេឃខៀវ Manchester City ជារួមការធ្វើបានហែតទ្រីក ៥លើក។ ៣ពិន្ទុដ៏សំខាន់នៅកីឡដ្ឋាន Ullevaal Stadion ដែលស្ថិតក្នុងទីក្រុង Oslo នេះដែរ បានជួយឱ្យន័រវេសនាំមុខកំពូលតារាងដាច់ ៦ពិន្ទុពីក្រុមលេខ២ អាសូរីអ៉ីតាលី ប្រចាំពូល I ដើម្បីប្រជែងឡើងទៅ World Cup ជំនាន់ទី២៣ ទៅជុំចុងក្រោយជាលើកដំបូងផងដែរ ក្រោយរង់ចាំអស់រយៈពេល ២៧ឆ្នាំ។ ន័រវេស បានបំប៉ោងសំណាញ់ទីគូប្រកួត ១១គ្រាប់នេះជាលើកទី៣ ផងដែរ ខណៈកំណត់ត្រាចាស់ពួកគេបានបំបាក់ហ្វាំងឡង់ ១២-០ កាលឆ្នាំ១៩៤៦ ហើយការឈានដល់ជុំចុងក្រោយនៅ World Cup 1998

Haaland រកបាន ៥គ្រាប់ជាលើកដំបូងនៅជម្រើសជាតិន័រវេស ខិតជិតយកបានកៅអី World Cup 2026 លើកដំបូង ក្នុងរយៈពេល ២៧ឆ្នាំ Read More »

U23 កម្ពុជា ឆ្លងកាត់វគ្គជម្រុះពូលG ឈរត្រឹមលេខ២ ជាមួយកំណត់ត្រាលេងមិនស្គាល់ចាញ់ តែមិនអាចឡើងវគ្គបន្ដជើងឯក U23 អាស៊ី

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានបញ្ចប់យុទ្ធនាការ ក្នុងនាមម្ចាស់ផ្ទះវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំទ្វីបអាស៊ី (AFC U23 Asian Cup) ឆ្នាំ២០២៦ ពូលG ហើយ ដោយបានត្រឹមឈរលេខ២ ក្នុងពូល ជាមួយកំណត់ត្រាមិនស្គាល់ចាញ់ តែមិនអាចឡើងទៅជុំផ្ដាច់ព្រ័ត្របានឡើយ ក្រោយបន្ដស្មើក្រុមកំពូលតារាង U23 អ៊ីរ៉ាក់ ក្នុងជំនួបបញ្ចប់ពូល ដោយលទ្ធផល ០-០ កាលពីរាត្រីថ្ងៃទី៩ ខែកញ្ញាកន្លងទៅ។ ក្នុងជំនួបកាត់សេចក្ដីនេះ គេឃើញក្រុមជម្រើសជាតិយុវជន U23 អ៊ីរ៉ាក់ បានព្យាយាមដាក់សម្ពាធខ្លាំងលើក្រុមគោព្រៃជំទង់កម្ពុជា តែមិនអាចទម្លាយរបាំងការពាររបស់ក្រុមម្ចាស់ផ្ទះបានឡើយ ពិសេសក្រោយការព្យាយាមសង្គ្រោះបាល់បានម្ដងហើយម្ដងទៀតពីសំណាក់អ្នកចាំទី រ៉េត លីហេង ។ ជាមួយគ្នាក្រុម U23 កម្ពុជា ទោះបីព្យាយាមលេងការពារ តែក៏មានឱកាសម្ដងម្កាលផងដែរ តែមិនអាចបញ្ចប់ទីក្រុមខ្លាំងអ៊ីរ៉ាក់បានឡើយ ដែលនាំឲ្យក្រុមទាំងពីរ រក្សាលទ្ធផល ០-០ ពេញ ៩០នាទី។ ក្រោយបញ្ចប់ការប្រកួតនេះលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិ U23 កម្ពុជា បានលើកឡើងថា «យើងបានដឹងមុនហើយថា អ៊ីរ៉ាក់ គឺជាក្រុមខ្លាំង

U23 កម្ពុជា ឆ្លងកាត់វគ្គជម្រុះពូលG ឈរត្រឹមលេខ២ ជាមួយកំណត់ត្រាលេងមិនស្គាល់ចាញ់ តែមិនអាចឡើងវគ្គបន្ដជើងឯក U23 អាស៊ី Read More »

Ronaldo តាមស្មើកំណត់ត្រា Carlos Ruiz ជាកីឡាកររកគ្រាប់ច្រើនជាងគេនៅវគ្គជម្រុះ World Cup

ក្រុមជម្រើសជាតិព័រទុយហ្កាល់វាយបកឈ្នះ ហុងគ្រី លទ្ធផល ៣-២ ក្នុងការប្រកួតវគ្គជម្រុះ World Cup 2026 ក្នុងពូល F ប្រចាំទ្វីបអឺរ៉ុប។ ប្រធានក្រុម Cristiano Ronaldo ដែលរកបាន ១គ្រាប់ដោយការស៊ុតបាល់ប៉េណាល់ទី បានជួយរូបគេតាមស្មើកំណត់ត្រាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅវគ្គជម្រុះបាល់ទាត់ពិភពលោក និងឈានទៅបំបែកកំណត់ត្រាថែមទៀត។ ក្រុមម្ចាស់ផ្ទះហុងគ្រី អាចស៊ុតគ្រាប់បើកឆាក នៅនាទី២១ សម្រេចបានដោយការតែតយ៉ាងល្អ ពីសំណាក់កីឡាករខ្សែប្រយុទ្ធ Barnabas Varga ហើយកីឡាករដដែលក៏ជាអ្នករកគ្រាប់ទី២ សម្រាប់ហុងគ្រី តាមស្មើព័រទុយហ្កាល់ លទ្ធផល ២-២ នៅនាទី៨៤។ ខ្សែបម្រើ Joao Cancelo ស៊ុតគ្រាប់ទី៣ មុន Bernardo Silva និង Ronaldo ដើម្បីជួយព័រទុយហ្កាល់ឈ្នះហុងគ្រី ៣-២។  ការទាត់បាល់ពិន័យ ១១ម៉ែត្រ ដ៏ល្អពីសំណាក់ Cristiano Ronaldo នៅនាទី៥៨ ជាការស៊ុតបាល់ចូលទីដ៏អស្ចារ្យមួយ ដែលកីឡាករវ័យ ៤០ឆ្នាំ បានផ្តួលអ្នកចាំទីហុងគ្រី ទោះគេបានលោតចំគោលដៅក៏ដោយ។ គ្រាប់បាល់នោះ ធ្វើឱ្យខ្សែប្រយុទ្ធវ័យ

Ronaldo តាមស្មើកំណត់ត្រា Carlos Ruiz ជាកីឡាកររកគ្រាប់ច្រើនជាងគេនៅវគ្គជម្រុះ World Cup Read More »

គ្រូ​អ៊ីរ៉ាក់​ និង​ ប៉ាគីស្ថាន​ អរគុណ​ចំពោះ​កម្ពុជា​ទទួល​បដិសណ្ឋារកិច្ច​ក្រុមយ៉ាង​ល្អ​

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ប៉ាគីស្ថាន​ និង អ៉ីរ៉ាក់​ បាន​ថ្លែង​អំណរគុណ​ដល់​ម្ចាស់​ផ្ទះ​កម្ពុជា​ សម្រាប់​បដិសណ្ឋារកិច្ច​ដល់​ក្រុម​លោក​បាន​យ៉ាង​ល្អ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ប្រកួត​ជម្រុះ​ AFC Asian Cup 2026​ នៅ​កម្ពុជា​។​ ក្រោយ​ចុង​បញ្ចប់​នៃ​សន្និសីទសារព័ត៌មាន​យប់​មិញ​នេះ​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​អ៉ីរ៉ាក់​ លោក​ Emad​ Mohammed​ បាន​ថ្លែង​អំណរគុណ​ដល់ម្ចាស់ផ្ទះ​កម្ពុជា​ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ក្រុម​លោក​បាន​យ៉ាង​ល្អ​។​ ការ​ទទួល​ស្វាគមន​ និង​អ្នកគាំទ្រ​របស់​កម្ពុជា​ពិ​តជា​ផ្ដល់​ភាព​កក់ក្ដៅដល់​ក្រុម​របស់​លោក​ ហើយ​សង្ឃឹម​ថា​ នឹង​បាន​មក​កម្ពុជា​ជា​ថ្មី​ទៀត​នៅ​ការ​ប្រកួត​ក្រោយៗ។​ ចំណែក​ខាង​ក្រុម​ប៉ាគីស្ថាន ​វិញ​ក៏​បាន​ឆ្លើយតប​ជា​មួយ​សំនួរ​របស់​ កម្ពុជា​ថ្មី​ តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ការ​រៀបចំការ​ប្រកួត​​របស់​ប្រទេស​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​នេះ? ពួកគេ​ឆ្លើយ​យ៉ាង​រីករាយ​ថា​ ម្ចាស់​ផ្ទះ​កម្ពុជា​គឺ​ពិត​ជា​រៀបចំ​បានល្អ​។ ពិសេស​នោះ​គឺ​បដិសណ្ឋារកិច្ច​ដល់​ក្រុម​ភ្ញៀវ​មិន​មាន​ចោទ​ជា​បញ្ហា​អ្វី​នោះ​ទេ។​ ទាំង​ការ​ទទួល​ចេញ​ពី​ព្រលាន​យន្តហោះ​ និង​ការ​ស្នាក់​នៅ​សណ្ឋាគារ​គឺ​កម្ពុជា​ធ្វើ​បាន​ល្អ។​ បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជម្រុះ​ចុងក្រោយ​ក្នុង​ពូល​ G នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ប្រកួត​ពាន​រង្វាន់​ AFC Asian Cup 2026 កន្លង​ទៅ​នេះ​គឺ​កម្ពុជា​ជា​​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន​ប្រទេស​ទាំង ​៣​មក​ប្រកួត​រួម​មាន​ ប៉ាគីស្ថាន​ អ៉ីរ៉ាក់​ និង​អូម៉ង់។​ ការ​ប្រកួត​ជា​ផ្លូវ​ការ​ចាប់​ពីថ្ងៃ​ទី៣​ ខែ​កញ្ញា​ ២០២៥​ បាន​បិទ​បញ្ចប់​ហើយ​កាល​ពីយប់​ថ្ងៃ​ទី៩​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ក្រោយ​ក្រុម​នីមួយៗ​ប្រកួត​បាន​ ៣ប្រកួត​រួច​មក​៕​ ប្រភព៖ KAMPUCHEATHMEY

គ្រូ​អ៊ីរ៉ាក់​ និង​ ប៉ាគីស្ថាន​ អរគុណ​ចំពោះ​កម្ពុជា​ទទួល​បដិសណ្ឋារកិច្ច​ក្រុមយ៉ាង​ល្អ​ Read More »

ខំ​ត្រៀម​ខ្លួន​ជាង​មួយ​ឆ្នាំ ចុងក្រោយ​ ក្រុម​បាល់ទះ​យុវជន​កម្ពុជា មិន​បាន​ទៅ​ប្រកួត​កីឡា​យុវជន​អាស៊ី

វិញ្ញាសា​កីឡា​បាល់ទាត់​ផ្នែក​បុរសអាយុ ១៨ ឆ្នាំ ទាំង​បុរស និង U18 ត្រូវ​បាន​ចាប់​ឆ្នោត​​ជ្រើស​រើស​ពូល​រួច​រាល់​ហើយ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​​យុវជន​ទ្វីប​អាស៊ី (Asian Youth Games) លើកទី​៣ ឆ្នាំ ២០២៥ នៅ​ប្រទេស​បារ៉ែន ប៉ុន្តែ​មិន​មាន​​​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​​យុវជន​កម្ពុជា​ឡើយ។ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់បានឲ្យដឹងក្នុងបទសម្ភាសកន្លងមកថា សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រមូលផ្តុំក្រុមបាល់ទះកម្ពុជាអាយុក្រោម ១៨ ឆ្នាំ ហ្វឹកហាត់ត្រៀមខ្លួនប្រមាណ ១ ឆ្នាំមកហើយ ដើម្បីទៅចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន។ ទោះបីជាយ៉ាងណា កាលពីថ្ងៃទី៨ ខែកញ្ញា ការចាប់ឆ្នោតជ្រើសរើសពូល លើវិញ្ញាសាបាល់ទះបុរស មានចំនួន ១២ ប្រទេសប៉ុណ្ណោះគឺពូល A មាន បារ៉ែន (ម្ចាស់ផ្ទះ) ប៉ាគីស្ថាន ម៉ុងហ្គោលី, ពូល B មាន អ៉ីរ៉ង់ ចិន កាតា, ពូល C មាន

ខំ​ត្រៀម​ខ្លួន​ជាង​មួយ​ឆ្នាំ ចុងក្រោយ​ ក្រុម​បាល់ទះ​យុវជន​កម្ពុជា មិន​បាន​ទៅ​ប្រកួត​កីឡា​យុវជន​អាស៊ី Read More »

Rooney មិន​បាន​ចាត់​ទុក​លោក Alex Ferguson​ ជាគ្រូបង្វឹកល្អបំផុតរបស់ខ្លួននៅ Man United

លោក Wayne Rooney វីរបុរសមួយរូបរបស់ Manchester United បានបដិសេធ​លោក Sir Alex Ferguson ជាគ្រូបង្វឹកល្អបំផុត​របស់​ខ្លួន​ អំឡុងពេលលោកលេងនៅទឹកដី Old Trafford។ Wane Rooney ទទួលបានភាពជោគជ័យខ្លាំង អំឡុងពេលលេងនៅ Man United ក្រោមការដឹកនាំរបស់លោក Alex Ferguson ចន្លោះពីឆ្នាំពី ២០០៤ ដល់ឆ្នាំ ២០១៣។ អំឡុងពេលនោះ រូបគេបានឈ្នះពាន Premier League ចំនួន ៥ លើក, ពាន Champions League ១ លើក និងពានក្នុងស្រុកមួយចំនួនទៀត។ ទោះបីជាយ៉ាងណា Rooney មិនបានជ្រើសរើសយកលោក Alex Ferguson ជាគ្រូបង្វឹក ដែលគាត់ចាត់ទុកល្អបំផុតក្នុងអាជីពរបស់គាត់នៅ Man United ឡើយ។ ផ្ទុយទៅវិញ លោកបានជ្រើសរើសយកគ្រូបង្វឹកសញ្ជាតិ ហូល្លង់ លោក Louis

Rooney មិន​បាន​ចាត់​ទុក​លោក Alex Ferguson​ ជាគ្រូបង្វឹកល្អបំផុតរបស់ខ្លួននៅ Man United Read More »

គ្រូបង្វឹក Tuchel ដឹកនាំអង់គ្លេសឈ្នះ ១០០% លេងជម្រុះ World Cup 2026 និងមិនរបូតសូម្បី ១គ្រាប់

(បរទេស)៖ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ដែលមានកិច្ចសន្យាដឹកនាំតោកំណាចអង់គ្លេស ១៨ខែ បានកំពុងសាងកំណត់ត្រាដ៏ល្អមួយ តាមរយៈរកបានជ័យជម្នះ ៥ប្រកួតជាប់ៗគ្នានៃវគ្គជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប (UEFA)។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ អ្វីដែលកាន់តែពិសេសទៀតនោះ អតីតអ្នកចាត់ការទូទៅតោខៀវ Chelsea រូបនេះបានរក្សាសំណាញ់ទី (clean sheet) មិនឱ្យគូប្រកួតស៊ុតចូលសូម្បី ១គ្រាប់ឡើយ ក្រៅពីបំប៉ោងសំណាញ់ទីសរុបបាន ១៣គ្រាប់ទៀតផង ពីការប្រកួត ៥លើកសន្សំពិន្ទុប្រចាំពូល K។ ទោះជាយ៉ាងណា ក្រុមជម្រើសជាតិអង់គ្លេស អតីតជើងឯក World Cup 1966 និងរងជើងឯក Euro ២សម័យកាលចុងក្រោយនេះ ពុំទាន់ធានាកៅអីទៅដែនដីសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដានាឆ្នាំក្រោយនៅឡើយទេ ដ្បិតកំពុងឈរទីកំពូលដាច់ជាមួយនឹង ១៥ពិន្ទុពេញក៏ដោយ។ លោក Tuchel ដែលបានចូលកាន់តួនាទីជំនួសគ្រូបង្វឹក Gareth Southgate នាអំឡុងខែមករា ឆ្នាំ២០២៥ បានថ្លែងក្នុងសន្និសីទ មុនពេលយកឈ្នះម្ចាស់ផ្ទះស៊ែប៊ី ៥-០ នាយប់មិញថា «ខ្ញុំមើលឃើញ និងមានអារម្មណ៍ ជាមួយនឹងការប្តេជ្ញាចិត្តថា

គ្រូបង្វឹក Tuchel ដឹកនាំអង់គ្លេសឈ្នះ ១០០% លេងជម្រុះ World Cup 2026 និងមិនរបូតសូម្បី ១គ្រាប់ Read More »

ព្រឿង​ សុជាតិ​ ឆ្លៀតមក​មើល​ម្ដាយ​កំពុង​ឈឺ​ក្រោយស្ថានការណ៍​ព្រំដែន​ធូរស្រាល​បន្តិច​​​

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ ព្រឿង​ សុជាតិ​ បន្ទាប់​ពី​ឈរ​ជើង​នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យទប់ទល់​ជា​មួយ​ការ​ឈ្លានពាន​របស់​សៀម​​អស់ជា​ច្រើន​សប្ដាហ៍​កន្ល​ងទៅ​នេះ​ ឥលូវ​ឆ្លៀតពេលមក​មើល​ម្ដាយ​កំពុង​ឈឺ​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ​​ក្រោយស្ថានការណ៍​ធូរស្រាលបន្តិច​​។​ ព្រឿង​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ ម្ដាយ​របស់​ខ្លួន​កំពុង​ឈឺ​ជំងឺ​លើសឈាម​ និង​ត្រូវ​បញ្ចូនមក​ពេទ្យ​ដើម្បី​សម្រាក​ព្យាបាល​នៅ​ឯ​ខេត្ត​កំពង់ចាម។​ ស្ថានភាព​ជំងឺ​នៅ​មិនទាន់ធូរស្រាល​នៅ​ឡើយ​ទេ ពោល​គ្រូ​ពេទ្យ​កំពុងតាមដាន​ជំងឺ​នៅ​ពេល​នេះ។​ សិស្ស​គុន​ក្លឹប​លោក​ សេន​ ប៊ុនថេន​ លើក​ឡើងទៀត​​ថា​ ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​អ្នក​ធ្វើ​ចំការ​ និង​ឪពុក​ម្ដាយ​មាន​ជីវភាព​ក្រលំបាក​បាន​ចំណូល​តែ​ពី​ការងារ​នេះ​ និង​ការ​ឧបត្ថម្ភខ្លះៗ​ពី​កូន​ប៉ុណ្ណោះ។​ ដោយ​មួយ​រយៈពេល​នេះ​មាន​បញ្ហា​ព្រំដែន​​ត្រូវ​ទៅ​ឈរ​ជើង​ច្បាំង​ជា​មួយ​សៀម​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ខ្លួន​មិនមាន​ពេល​មក​មើលថែ​ ឬ​ជូន​ថវិកា​ដល់ឪពុក​ម្ដាយ​នោះ​ឡើយ​។​ ​ពេល​នេះស្ថានការណ៍​ធូរស្រាល​បន្តិច ​ដូច្នេះទើប​រូប​គេ​ឆ្លៀត​មកមើល​ម្ដាយ​ដែល​កំពុង​ឈឺ​សម្រាក​ព្យាបាល។​ អតីត​អ្នក​ប្រដាល់​រូប​គេ​ក៏​បាន​លើក​ពី​ទុក្ខកង្វល់​របស់​ខ្លួន​ដែរ​ថា​ ឥលូវ​នេះ​កំពុ​ង​ខ្វះខា​ត​ខ្លាំង​ ពោល​ខ្លួន​ឯង​ឈឺ​ផង​ និង​មួយ​ទៀត​ម្ដាយ​ក៏​ត្រូវ​សម្រាក​ព្យាបាល​ជំងឺទៀត។​ ដូច្នេះ​កំពុង​ជួប​ទុក្ខលំបាក​មិន​សូវ​មាន​ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​នេះឡើយ។​ សុជាតិ​ ប្រាប់​ទៀត​ថា​ ខ្លួន​នឹង​វិល​ត្រឡប់​​ទៅ​បន្ទាយ​នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ​វិញ​ឆាប់​ៗនេះ​ ព្រោះ​មិន​អាច​នៅ​បាន​យូរ​នោះ​ឡើយ។​ បញ្ជាក់​ដែរ​ថា​ ព្រឿង​ សុជាតិ​ ជា​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ដោយ​សារ​តែ​រវល់​ក៏​អាក់ខាន​ឡើង​ប្រកួត​មួយរយៈពេល​ធំ។​ រូប​គេ​ជាទាហាន​នៅ​កងពលតូច​លេខ៦​ ចំណុះ​ឲ្យ​កងពល​ធំ​អន្តរាគមន៍លេខ២ ខេត្ត​ឧត្តរមានជ័យ។​ នេះ​លេខទំនាក់ទំនង និង​តេឡេក្រាម​​របស់​ ព្រឿង​ សុជាតិ​ 087 210 991៕​ ប្រភព៖ KAMPUCHEATHMEY

ព្រឿង​ សុជាតិ​ ឆ្លៀតមក​មើល​ម្ដាយ​កំពុង​ឈឺ​ក្រោយស្ថានការណ៍​ព្រំដែន​ធូរស្រាល​បន្តិច​​​ Read More »

Scroll to Top