September 15, 2025

Crawford ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក ៣ប្រភេទទម្ងន់ផ្សេងគ្នា ក្រោយផ្តួល Alvarez

អ្នកប្រដាល់អាម៉េរិក Terence Crawford បានផ្តួលកីឡាល្បីរបស់ម៉ិកស៊ិក Canelo Alvarez ដណ្តើមបានខ្សែក្រវាត់ពិភពលោកទម្ងន់មធ្យម (Super Middleweight) របស់ស្ថាប័ន The Ring កាលពីថ្ងៃទី១៣ កញ្ញា និងក្លាយជាអ្នកប្រដាល់ដំបូងគេ​ឈ្នះខ្សែក្រវាត់ពិភពលោក ៣ប្រភេទទម្ងន់ផ្សេងៗគ្នា។ ជ័យជម្នះទល់អ្នកប្រដាល់ម៉ិកស៊ិក Canelo Alvarez លើសង្វៀន Allegiant បានធ្វើឱ្យ Crawford បន្តកំណត់ត្រាប្រកួតមិនចាញ់ចំនួន ៤២លើកជាប់ៗគ្នា ហើយចំណោមនោះបានផ្តួលគូប្រកួតសន្លប់ ៣១លើក។ ក្រៅពីខ្សែក្រវាត់ The Ring Champions កម្រិតទម្ងន់មធ្យម ដែលមានការទទួលស្គាល់ពីសហព័ន្ធប្រដាល់ធំៗរួមមាន WBA, WBO,  WBC និង IBF  កីឡាករវ័យ ៣៧ឆ្នាំ ក៏ធ្លាប់បានឈ្នះខ្សែក្រវាត់ កម្រិតទម្ងន់ស្រាលរបស់ស្ថាប័នប្រដាល់កំពូលទាំងអស់នេះរួចមកហើយដែរ​។ ដើម្បីអាចតទល់អ្នកប្រដាល់​ម៉ិកស៊ិក កីឡាករអាម៉េរិក Crawford ត្រូវដំឡើងទម្ងន់ លើសពីទម្ងន់ដើមរបស់គេចំនួន ១៤៧ផោន(៦៦,៦គីឡូក្រាម) ទៅ ១៦៧,៥ផោន(៧៦គីឡូក្រាម) ទើបគេអាចប្រកួតបាន។  កន្លងមកអ្នកប្រដាល់សញ្ជាតិអាម៉េរិក តែងតែប្រកួតនៅក្នុងប្រភេទទម្ងន់ស្រាល (Super Lightweight) […]

Crawford ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក ៣ប្រភេទទម្ងន់ផ្សេងគ្នា ក្រោយផ្តួល Alvarez Read More »

មិន​គួរឲ្យ​ជឿ! ជប៉ុន ធ្លាក់​ក្នុង​ពូល លើក​ទី​២ក្នុង​ប្រវត្តិ​សាស្ត្រ ជើង​ឯក​បាល់ទះ​ពិភពលោក

ក្រុម​បាល់ទះ​ជម្រើស​ជាតិ ជប៉ុន បាន​ធ្លាក់ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ពិភព​លោក ឆ្នាំ ២០២៥ បន្ទាប់​ពី​ចាញ់​ ២ ប្រកួត​​នៅ​​វគ្គ​សនសន្សំពិន្ទុ​ក្នុង​ពូល។ ការ​ប្រកួត​សន្សំពិន្ទុ​ទី១ ជប៉ុន បាន​ចាញ់ តួកគី ដោយ​លទ្ធផល ០-៣ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា និង​លើកទី​២ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា បាន​ចាញ់ កាណាដា ដោយ​លទ្ធផល ០-៣ ដូច្នេះ​អស់ឱកាស​ឡើង​ទៅ​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​ហើយ បើ​ទោះ​ជា​នៅ​សល់​មួយ​ប្រកួត​ទៀត។ សម្រាប់​ការមិន​បាន​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នេះ មាន​ន័យ​ថា ជប៉ុន​ ត្រូវ​ប្រកួត​ចុង​ក្រោយ​ទៀត​ដើម្បី​ស្វែង​រក​​ចំណាត់​ចន្លោះ​ពី១៧ ដល់ ៣២។ ប្រវត្តិ​របស់​ជប៉ុន ក្នុង​ការ​ប្រកួត​បាល់ទះ​ជើង​ឯក​ពិភព​លោក លើក​ទី១ ឆ្នាំ ១៩៦០ លេខ ២ ​ក្នុងពូល និង​បញ្ចប់​ចំណាត់​ថ្នាក់លេខ ៨ លើកទី​២ ឆ្នាំ ១៩៦២ លេខ ១ ក្នុង​ពូល និង បញ្ចប់​ចំណាត់​ថ្នាក់លេខ ៥

មិន​គួរឲ្យ​ជឿ! ជប៉ុន ធ្លាក់​ក្នុង​ពូល លើក​ទី​២ក្នុង​ប្រវត្តិ​សាស្ត្រ ជើង​ឯក​បាល់ទះ​ពិភពលោក Read More »

មួយ​ប្រកួត​នៅ​សៀមរាប​របស់​ រិទ្ធី​ គីងកុង​ ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ជិត​ ៣លាន​នេះ​មិនទាន់​បូក​តម្លៃ​ខ្លួន​

កីឡាករ​ រិទ្ធី គីងកុង​ មួយ​ប្រកួត​របស់​គេ​ដែល​យក​ឈ្នះ​​កីឡាករ​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​ឯខេត្ត​​សៀមរាប​នេះ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​សរុប​ប្រហែល​ជិត​ ៣លាន​រៀល​នេះ​មិន​ទាន់​បូក​ប្រាក់​តម្លៃ​ខ្លួន​ផង។ លោក​ ផាត​ សូដា​ ដែល​ជា​គ្រូ​បង្វឹក​របស់​ រិទ្ធី​ គីងកុង​ បាន​ឲ្យ​ដឹង​មក​ថា​ មួយ​ប្រកួត​នៅ​ឯ​ខេត្ត​សៀមរាប​ជា​មួយ​កីឡាករ​ម៉ាឡេស៊ី​នេះ​សិស្ស​របស់​ខ្លួន​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​កម្មវិធី​រួម​ទាំង​សប្បុរសជន​មួយ​ចំនួន​ទៀត​បាន​សរុប​ជិត​ ៣លាន​រៀល​ផង​ដែរ។​ ថវិកា​ខាង​លើ​នេះ​ រិទ្ធី​ គីងកុង​ គឺ​មិន​ទាន់​បូក​តម្លៃ​ខ្លួ​ន​ប្រកួត​ពេល​នោះ​នៅ​ឡើយ​ទេ។​ លោក​ក៏​មិន​ទាន់​ដឹង​ថា​កូន​សិស្ស​របស់​លោក​នឹ​ងទទួល​បាន​តម្លៃ​ខ្លួន​ប្រកួត​នៅ​ឯ​សៀមរាប​នេះ​ប៉ុន្មាន​ដែរ។​ បញ្ជាក់​ដែរ​ថា​ កីឡាករ​ រិទ្ធី​ គីងកុង​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ទី១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នេះ​រូប​គេ​បាន​ប្រកួត​អន្តរជាតិ​ជា​មួយ​កីឡាករ​ម៉ាឡេស៊ី​ MUHAMHAD DINI ដោយ​ឈ្នះ​ពិន្ទុ​លើ​ដៃគូ។​ គេ​ឃើញ​កីឡាករ​ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុងកម្មវិធី​ Land Of Peace​ នោះ​ទទួល​បាន​ថវិកា​លើក​ទឹកចិត្ត​ផង​ដែរ​រួម​ទាំង​កីឡាករ​ រិទ្ធី​ គីងកុង​ ផង​នៅ​ពេល​នោះ៕​ ប្រភព៖ KAMPUCHEATHMEY

មួយ​ប្រកួត​នៅ​សៀមរាប​របស់​ រិទ្ធី​ គីងកុង​ ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ជិត​ ៣លាន​នេះ​មិនទាន់​បូក​តម្លៃ​ខ្លួន​ Read More »

ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ​កម្ពុជា ចេញ​ទៅ​ប្រកួត​​កីឡា​អេឡិចត្រូនិកអាស៊ាន-ចិន លើក​ទី២

ក្រុម​កីឡាអេឡិចត្រូនិកម្ពុជា ​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួមប្រកួត​​ក្នុង​ព្រឹត្តិការណ៍កីឡាអេឡិច​ត្រូនិក​ចិន-អាស៊ាន (China-ASEAN Esports Competition) លើក​ទី​២ កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ទី​ក្រុង​ណាន់នីង ប្រទេស​ចិន។ លោក លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ដែល​បាន​ជូន​ដំណើរ​ប្រតិភូ​​ឡើង​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​​បានបញ្ជូន​ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ​ចំនួន ២ ក្រុម​ ទៅ​ចូលរួម​​ប្រកួត​ព្រឹត្តិការណ៍​កីឡាអេឡិច​ត្រូនិក​ចិន-អាស៊ាន លើក​ទី​២ ឆ្នាំ២០២៥ គឺ វិញ្ញាសា Mobile Legends Bang Bang និង Valorant ។ លោក​បាន​បញ្ជាក់​ថា ៖«​កាល​លើក​ទី​១ ឆ្នាំ ២០២៤ ក្រុម​កម្ពុជា​យើង​បាន​ឈ្នះ​ជើង​ឯក (MLBB) ដូច្នេះ​សម្រាប់​​ការ​ចូល​រួម​ប្រកួត​ លើក​ទី​២ ឆ្នាំ​នេះ យើង​សង្ឃឹម​ច្រើន ក្នុង​ការ​ឈាន​ទៅ​ដល់​ដណ្តើម​បាន​មេដាយ​ទៀត»។ ប្រទេស​ចូល​រួម​សម្រាប់​វិញ្ញាសា BLBB គឺ ​ពូល A៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និង ទីម័រ​ខាង​កើត

ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ​កម្ពុជា ចេញ​ទៅ​ប្រកួត​​កីឡា​អេឡិចត្រូនិកអាស៊ាន-ចិន លើក​ទី២ Read More »

លោក Amorim ថាបើចង់ផ្លាស់ប្តូរប្រព័ន្ធលេងថ្មី ទាល់តែ Man Utd ដកលោកពីតំណែង

លោក Ruben Amorim បានរក្សាជំហមុតមាំមិនព្រមផ្លាស់ប្តូរទម្រង់ ៣-៤-៣ ក្នុងក្រុម Manchester United ពេលនេះ ទោះមានការទាមទារខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់ប្រចាំអង់គ្លេស ក្រោយចាញ់ Manchester City ៣-០ ក្នុងជំនួប Premier League សប្តាហ៍ទី៤។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ បញ្ជាក់ច្បាស់ថា បើចង់ប្តូរប្រព័ន្ធនេះ ទាល់តែដកលោកពីតំណែង បើក្លិបបាត់ទំនុកចិត្ត។ Man Utd រងបរាជ័យលើកទី៣ ប្រចាំរដូវកាលថ្មី ក្នុងនោះចាញ់លើកទី២ ក្នុងក្របខណ្ឌ Premier League និងធ្លាក់ចេញពី EFL Cup ទល់ក្រុមមកពីលីគកម្រិតទី៤ អង់គ្លេស Grimsby Town។ រីឯ ​Man City របស់លោក Pep Guardiola ដណ្តើមបាន ៣ពិន្ទុ ទល់នឹងក្រុមមកពីទីក្រុងតែមួយ ក្រោយចាញ់ការប្រកួត ២លើកជាប់ៗគ្នារួចមក។ ចាញ់ការប្រកួតធ្វើឱ្យបុរសព័រទុយហ្កាល់ បន្តកត់កំណត់ត្រាអាក្រក់ ក្នុងការដឹកនាំចំនួន ៣១ប្រកួត ឈ្នះតែ

លោក Amorim ថាបើចង់ផ្លាស់ប្តូរប្រព័ន្ធលេងថ្មី ទាល់តែ Man Utd ដកលោកពីតំណែង Read More »

FIFA វិភាគលើកត្តា ៤ចំណុចជាសំខាន់ រាល់ពេលធ្វើបច្ចុប្បន្នភាពនៃតារាងចំណាត់ថ្នាក់ពិភពលោក

(បរទេស)៖ សហព័ន្ធបាល់ទាត់ FIFA តែងតែផ្តោតលើកត្តា ៤ចំណុចជាគោល ដើម្បីវាយតម្លៃក្រុមនីមួយៗ នៅពេលធ្វើបច្ចុប្បន្នភាព (update) នៃតារាងចំណាត់ថ្នាក់ម្តងៗ។ នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័រផ្ទាល់របស់សហព័ន្ធ។ មែនទែនទៅ FIFA បានបង្កើតតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិឈុតធំ ផ្នែកបុរស Men’s World Ranking ក្នុងឆ្នាំ១៩៩២ ដើម្បីបែងចែកចំណាត់ថ្នាក់ទាំង ២១១ក្រុម (ប្រទេស) ដែលជាសមាជិករបស់ខ្លួនដោយផ្អែកលើលក្ខណៈសម្បតិ្តខាងក្រោមនេះ៖ • ពាក់ព័ន្ធភាពខ្លាំងរបស់ក្រុម• ប្រកួតសំខាន់ៗ• លទ្ធផលប្រកួត (ឈ្នះ = ១ពិន្ទុ, ស្មើ = ០.៥ពិន្ទុ និងចាញ់ = ០ពិន្ទុ)• លទ្ធផលប្រកួតរំពឹងទុក។ សូមបញ្ជាក់ផងថា FIFA បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់ចុងក្រោយ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅពេលអាហ្សង់ទីន ឈរនៅចំណាត់ថ្នាក់លេខ១ ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា ស្ថិតនៅលេខរៀងទី១៨០ មុនពេល Update បន្តនា ៣ថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕ ប្រភព៖ FRESHNEWS

FIFA វិភាគលើកត្តា ៤ចំណុចជាសំខាន់ រាល់ពេលធ្វើបច្ចុប្បន្នភាពនៃតារាងចំណាត់ថ្នាក់ពិភពលោក Read More »

អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Hatton ស្លាប់នៅវ័យ ៤៦ឆ្នាំ

អតីតម្ចាស់ខ្សែក្រវាត់កីឡាករប្រដាល់ពិភពលោក Ricky Hatton ទទួលមរណភាពក្នុងវ័យ ៤៦ឆ្នាំនៅផ្ទះរបស់គេក្នុងទីក្រុង Greater Manchester នៅថ្ងៃទី១៤ ខែកញ្ញា។ មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់អតីតគូប្រជែង Manny Pacquiao និង Floyd Mayweather រូបនេះនៅឡើយទេ។ ប៉ូលិសក្រុង Greater Manchester ប្រទេសអង់គ្លេស រាយការណ៍ថាសាកសពមនុស្សម្នាក់ត្រូវបានរកឃើញនៅផ្ទះរបស់ Hatton នៅម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី១៤ ខែកញ្ញា។ ក្រោយការពនិត្យ សាកសពនោះគឺជាកីឡាករប្រដាល់អង់គ្លេសតែម្តង។ យ៉ាងណាក៏ដោយ មកទល់ពេលការស្លាប់នេះនៅមិនទាន់រកឃើញថាជាករណីគួរសង្ស័យនៃអំពើឃាតកម្មណាមួយឡើយ។ Hatton ដែលដំណើរការអាជីពប្រដាល់ពីឆ្នាំ១៩៩៧ មានប្រវត្តិប្រកួត ៤៨ដង ឈ្នះ៤៥ដង មុនសម្រេចចូលនិវត្តន៍នៅឆ្នាំ២០១២។ កីឡាករអង់គ្លេស ដែលជាអតីតជើងឯកពិភពលោកធ្លាប់បរាជ័យ៣លើក ក្នុងចំណោមនោះចាញ់ក្រោមដៃស្តេចប្រដាល់អាម៉េរិក Mayweather នៅឆ្នាំ២០០៧ និងស្តេចប្រដាល់ហ្វីលីពីន Pacquiao នៅឆ្នាំ២០០៩។ បើតាមការផ្សាយរបស់កាសែត BBC ក្រោយចូលនិវត្តន៍ Hatton បានព្យាបាល ផ្តាច់ការសេព គ្រឿងស្រវឹង និងជំងឺធ្លាក់ទឹកចិត្ត ហើយនៅទីបំផុតរូបគេមានភាពប្រសើរឡើងវិញ ដោយបាន

អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Hatton ស្លាប់នៅវ័យ ៤៦ឆ្នាំ Read More »

Erling Haaland រកបានពីរគ្រាប់ក្នុងជ័យជម្នះ 3-0 របស់Man City លើMan United

Manchester City រកឃើញជ័យជម្នះក្នុង Premier League វិញហើយដោយការផ្តួលគូប្រជែង Manchester United នៅកីឡដ្ឋាន Etihad ក្នុងលទ្ធផល3-0កាលពីថ្ងៃអាទិត្យ។ Phil Foden រកបានគ្រាប់បាល់ឱ្យ City ក្នុងការចាប់ផ្តើមរដូវកាលដំបូងរបស់គាត់ផងដែរ ដោយបានតែតបាល់បញ្ចូលទីក្រោយបញ្ចូនដោយកីឡាករ Jeremy Doku នៅនាទីទី 18 ។ ខ្សែប្រយុទ្ធHaaland ដែលស៊ុតបញ្ចូលទីបាន 7 គ្រាប់ក្នុងសប្តាហ៍នេះសម្រាប់ក្លឹប និងប្រទេសនោះ រកបានគ្រាប់ដំបូងរបស់គាត់នៅនាទីទី 53 នៅពេលដែល Doku វាយបកកាត់ Lenny Yoro មុនពេលបញ្ជូនបាល់ទៅឱ្យកីឡាករសញ្ជាតិន័រវេសហើយបានបំប៉ោងបាល់លើអ្នកចាំទី Altay Bayindir ។កីឡាករវ័យ 25នេះ បានស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់គេនៅនាទី 68។ ជ័យជម្នះនេះមានរយៈពេលមួយសប្តាហ៍សម្រាប់ Haaland ដែលរកបាន 5 គ្រាប់កាលពីថ្ងៃអង្គារនៅពេលដែលន័រវែសបានផ្តួល Moldova 11-1 ដើម្បីរក្សាកំណត់ត្រាដ៏ល្អឥតខ្ចោះរបស់ពួកគេក្នុងការប្រកួតជម្រុះ World Cup ផ្នែកបុរស។ គាត់ក៏បានស៊ុតបញ្ចូលទីគ្រាប់ទី 50 របស់គាត់ក្នុងការប្រកួតទី

Erling Haaland រកបានពីរគ្រាប់ក្នុងជ័យជម្នះ 3-0 របស់Man City លើMan United Read More »

បញ្ហាកើនឡើងកម្តៅ ជះឥទ្ធិពលដល់ទីតាំងកីឡដ្ឋានរៀបចំ World Cup 2026

ការកើនឡើងកម្តៅនៅទ្វីបអាម៉េរិកខាងជើង កំពុងបង្កការគំរាមកំហែងខ្លាំង ដល់កីឡដ្ឋានត្រៀមរៀបចំព្រឹត្តិការណ៍ FIFA World Cup 2026 ខណៈប្រទេសម្ចាស់ផ្ទះ ពុំទាន់មានវិធីសាស្រ្តសម្របខ្លួនឱ្យទាន់ពេល សម្រាប់ក្រុមចូលរួម។ នេះបើតាមការសិក្សាថ្មីមួយ បង្ហាញអំពីផលប៉ះពាល់ដែលបណ្តាលមកពីអាកាសធាតុក្តៅនាពេលបច្ចុប្បន្ន។ បើតាមការសិក្សានោះ ទីលានប្រកួត World Cup 2026 កំពុងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ដែលអាចបង្កការប៉ះពាល់ភ្លាមៗដល់កីឡាករ។ កីឡដ្ឋាន១០ ចំណោម១៦ រកឃើញថា នឹងបង្កហានិភ័យ អំពីការកើនឡើងកម្តៅខ្លាំង ដែលពុំអាចធ្វើឱ្យក្រុមកីឡាករអាចសម្របខ្លួនបាននៅពេលប្រកួត។ នៅឆ្នាំ២០៥០ កីឡដ្ឋាននៅក្នុងប្រទេសទ្វីបអាម៉េរិកខាងជើង យ៉ាងហោចចំនួន ៩០ភាគរយ អាចនឹងត្រូវកែតម្រូវប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសម្របទៅនឹងបញ្ហាកើនឡើងកម្តៅ ខណៈកីឡដ្ឋានមួយចំនួន នឹងមានតម្រូវការខ្ពស់ ក្នុងការប្រើប្រាស់ទឹក ហើយលើសការផ្គត់ផ្គង់។ World Cup នៅឆ្នាំ ២០៣០  អាចនឹងប្រឈមការគំរាមកំហែងអំពីការបម្រែបម្រួលអាកាសធាតុ និងជាពិសេសការប៉ះបាល់ដល់ស្មៅលើទីលាន និងបង្កហានិភ័យខ្ពស់ដល់កីឡាករ។ លោក Juan Mata អតីតកីឡាករ Manchester United ដែលធ្លាប់ឈ្នះពាន World Cup ជាមួយជម្រើសជាតិអេស្ប៉ាញ​ បានលើកឡើងពីបញ្ហាអាកាសធាតុដូច្នេះថា៖«ក្នុងនាមខ្ញុំជាមនុស្សម្នាក់មកពីអេស្ប៉ាញ ខ្ញុំមិនអាចធ្វើព្រងើយកណ្តើយលើបញ្ហាអាកាសធាតុបានឡើយ។ បាល់ទាត់គឺតែងតែនាំមនុស្សឱ្យមកជួបជុំគ្នា ប៉ុន្តែនៅពេលនេះ វាក៏បានដាស់តឿនយើងផងដែរ អំពីអ្វីដែលយើងអាចនឹងបាត់បង់។»។ Mata ថែមទាំងលើកឧទាហរណ៍ទឹកជំនន់នៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ ២០២៤ ដែលបានរំខានដល់ដំណើរការប្រកួតបាល់ទាត់ផងដែរ។ ទឹកដីអាម៉េរិក មិនត្រឹមតែមានបញ្ហាកើនឡើងកម្តៅខ្លាំង អំឡុងចន្លោះខែមិថុនា

បញ្ហាកើនឡើងកម្តៅ ជះឥទ្ធិពលដល់ទីតាំងកីឡដ្ឋានរៀបចំ World Cup 2026 Read More »

ឆ្លងដែនទៅ អង់គ្លេស លើកដំបូង គោរមៈ ច័ន្ទរាជ្យ ត្រូវជួបដៃគូម្ចាស់ខ្សែក្រវាត់ WBC ៣ ខ្សែ

អ្នកប្រដាល់គុនខ្មែរវ័យក្មេងដ៏មានទេពកោសល្យ កីឡាករ គោរមៈ ច័ន្ទរាជ្យ ទទួលបានឱកាសឡើងទៅប្រកួតនៅប្រទេស អង់គ្លេស ជាលើកដំបូង ក្នុងកម្មវិធី MTGP Sheffield នាថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ។ ជារឿងដ៏ពិសេស សម្រាប់ គោរមៈ ច័ន្ទរាជ្យ ដែល​ទើប​ប្រឡង​បាក់ឌុប​ សម្រាប់​ការ​ចេញទៅប្រកួតនៅតំបន់ អឺរ៉ុប លើកដំបូង ដើម្បីដណ្តើមខ្សែក្រវាត់​អន្តរជាតិ MTGP ។ ជំនួបដណ្តើមខ្សែក្រវាត់នេះ កូនសិស្សរបស់លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ នឹងត្រូវជួប​កីឡាករជើងចាស់របស់ អង់គ្លេស ឈ្មោះ George Carter។ ការប្រកួតនេះ ទំនងនឹងក្លាយជាការប្រកួតដ៏តានតឹងមួយសម្រាប់ គោរមៈ ច័ន្ទរាជ្យ ដោយសារកីឡាករ George Carter នេះមានតែមត្រង់ម្ចាស់ផ្ទះ ហើយម្យ៉ាងគេក៏ជាអ្នកប្រដាល់ជើងចាស់មួយរូបរបស់ អង់គ្លេស ផងដែរ។ យោងតាមប្រភពពី Derby Telegraph អ្នកប្រដាល់វ័យ ៣២ ឆ្នាំអង់គ្លេស រូបនេះ បានចូលហ្វឹកហាត់ប្រដាល់សេរីដំបូងតាំងពីឆ្នាំ ២០១២

ឆ្លងដែនទៅ អង់គ្លេស លើកដំបូង គោរមៈ ច័ន្ទរាជ្យ ត្រូវជួបដៃគូម្ចាស់ខ្សែក្រវាត់ WBC ៣ ខ្សែ Read More »

Scroll to Top