October 8, 2025

វគ្គ​ផ្ដាច់ព្រ័ត្រ​រវា​ង​ ធន់​ បុរី​ និង​ សៅយ៉ាន់​ វិសាល​ ត្រូវ​លើក​ពេល​ជាប់ភារកិច្ច​ប្រកួតតំណាង​ជាតិ​នៅ​ឯ​បារ៉ែន​

វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ IPCC​ រវាង​កីឡាករ​វ័យ​ ធន់​ បុរី​ និង​ សៅយ៉ាន់​ វិសាល​ ត្រូវ​បាន​លើកពេល​ហើយ​​ដោយ​សារ​កូន​ប្រុស​លោក​ សាន់​ សៅយ៉ាន់​ ជាប់​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​នៅ​ព្រឹត្តិការណ៍​កីឡាយុវជន​អាស៊ី​ លើក​ទី៣​ នៅ​ឯ​ប្រទេស​បារ៉ែន។​ បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​គឺ​បាន​បញ្ជាក់​ហើយ​ថា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ IPCC​ នៅ​ថ្ងៃ​ទី១២​ ខែ​តុលា​ ឆ្នាំ​២០២៥​ នៅឯ​សង្វៀន​ថោន​គឺ​ត្រូវ​លើក​ពេល​ទៅ​ខែ​វិច្ឆិកា​វិញ។​ មូលហេតុ​នោះ​ដោយ​សារ​ សៅយ៉ាន់​ វិសាល​ ត្រូវ​ចេញ​ទៅ​ប្រកួតនៅ​ប្រទេស​​បារ៉ែន​ ថ្ងៃ​ទី២០​ ខែតុលា​ ប្រកួត​តំណាង​ប្រទេស​កម្ពុជា។​ ដូច្នេះ​ប្រសិន​បើ​អ្នក​ប្រដាល់​រូប​នេះ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ IPCC​ ថ្ងៃ​ទី១២​ តុលា​ គឺ​ខ្លាច​មាន​របួស​ស្នាម​ណា​មួយ ឬ​ជួប​បញ្ហា​ធំ​ដោយ​ចៃដន្យ​រហូត​ខកខាន​ការ​ប្រកួត​សំខាន់​នៅ​ឯ​ប្រទេស​បារ៉ែន​ដែល​ជា​ព្រឹត្តិការណ៍​ធំ​ប្រចាំ​ទ្វីប​អាស៊ី​ និង​ធ្វើ​ឡើង​រយៈពេល​ ៤ឆ្នាំ​ម្ដង។​ បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុវជន​អាស៊ីន​ លើក​ទី៣​ នៅ​ឯ​ប្រទេស​បារ៉ែន​ នេះ​នឹង​ចាប់​ផ្ដើម​ពីថ្ងៃ​ទី២២ ដល់ ទី​ ៣១ ខែ​តុលា​ ឆ្នាំ ២០២៥ ដែល​មានចំនួន ២៤​​ប្រភេទ​កីឡា។ កម្ពុជា​នឹង​បញ្ជូន​អត្តពលិក​ចំនួន​ ១៥០នាក់​ប្រកួត​លើ​ ១៤​ប្រភេទ​កីឡា​ផ្សេងគ្នា។​ ជា​មួយ​គ្នា​នេះ​ដែរ​កម្ពុជា​ក៏​នឹង​ទទួល​ទង់​កីឡា​យុវជន​អាស៊ី​នេះ​ពី​ប្រទេស​បារ៉ែន​​ផង​ដែរ​ដោយ​សារ​តែ​ការ​ប្រកួត​លើក​ទី៤​ ឆ្នាំ​២០២៩​ នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​កម្ពុជា៕​ ប្រភព៖​ […]

វគ្គ​ផ្ដាច់ព្រ័ត្រ​រវា​ង​ ធន់​ បុរី​ និង​ សៅយ៉ាន់​ វិសាល​ ត្រូវ​លើក​ពេល​ជាប់ភារកិច្ច​ប្រកួតតំណាង​ជាតិ​នៅ​ឯ​បារ៉ែន​ Read More »

ឥណ្ឌូណេស៊ី មានឱកាសឡើងជុំចុងក្រោយ World Cup 2026 បើឈ្នះ ២ ក្រុមនេះបាន

ក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌូណេស៊ី អាចនឹងបង្កើតប្រវត្តិសាស្ត្រជាក្រុមក្នុងតំបន់ អាស៊ាន ដំបូងគេឡើងទៅកាន់ជុំចុងក្រោយនៃពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ ប្រសិនបើពួកគេឈ្នះការប្រកួតទាំង ២ ប្រកួតនៅក្នុងជុំទី ៤ នៃវគ្គជម្រុះ World Cup ប្រចាំទ្វីបអាស៊ី។ នៅតំបន់ អាស៊ី បានរកឃើញក្រុមជម្រើសជាតិចំនួន ៦ ហើយ ដែលបានឡើងទៅជុំចុងក្រោយពានបាល់ទាត់ជើងឯកពិភពលោក ឆ្នាំ ២០២៦ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងជុំទី ៣ ក្នុងនោះមាន អ៉ីរ៉ង់ អ៊ុយបេគីស្ថាន កូរ៉េខាងត្បូង ហ្ស៊កដានី ជប៉ុន និង អូស្ត្រាលី។ ដោយឡែក ឥណ្ឌូណេស៊ី វិញ គឺជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក្នុងពូល C ទទួលបានកៅអីឡើងមកជម្រុះជុំទី ៤ បន្ត ដើម្បីស្វែងរកកៅអី ២ ក្រុមទៀតក្នុងការឡើងទៅជុំចុងក្រោយពានបាល់ទាត់ជើងឯកពិភពលោក ឆ្នាំ ២០២៦។ ក្នុងជុំទី ៤ នេះ ឥណ្ឌូណេស៊ី ស្ថិតនៅក្នុងពូល

ឥណ្ឌូណេស៊ី មានឱកាសឡើងជុំចុងក្រោយ World Cup 2026 បើឈ្នះ ២ ក្រុមនេះបាន Read More »

ឆ្នាំ​មុន​ចាញ់ ព្រះខ័នរាជស្វាយរៀង ខណៈ​ឆ្នាំ​នេះ SP Falcons ប្លែក​ខ្លាំង មុនជួបគ្នាជាថ្មី

ក្រុម SP Falcons មកពីម៉ុងហ្គោលី ជាគូប្រជែងមួយរបស់ ព្រះខ័នរាជស្វាយរៀង មួយ ក្នុងចំណោមគូប្រជែង ២ ផ្សេងទៀតរួមមាន Mania Digger FC និង Ezra FC នៅក្នុងពូល D សម្រាប់ការប្រកួតវគ្គសន្សំក្នុងពូលពានក្លិបទ្វីប អាស៊ី កម្រិតទី ៣ AFC Challenge League រដូវកាល ២០២៥-២០២៦។ ក្រុម SP Falcons ត្រូវបានគេមើលឃើញ ថា ហាក់មានការប្រែប្រួលច្រើនសម្រាប់រដូវកាលនេះ បើធៀបនឹងរដូវកាលមុន ២០២៤-២០២៥។ កាលពីរដូវកាលមុន ក្រុម SP Falcons ធ្លាប់ជួបជាមួយក្រុម ព្រះខ័នរាជស្វាយរៀង រួចម្តងហើយ នៅក្នុងការប្រកួតវគ្គសន្សំក្នុងពូលពាន ACGL នេះ ដោយពេលនោះក្រុមរបស់ ម៉ុងហ្គោលី បានបរាជ័យក្រោមថ្វីជើងក្រុម ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២ ទល់នឹង ១។ នៅរដូវកាលនេះ ពួកគេនឹងត្រូវជួបគ្នាម្តងទៀត

ឆ្នាំ​មុន​ចាញ់ ព្រះខ័នរាជស្វាយរៀង ខណៈ​ឆ្នាំ​នេះ SP Falcons ប្លែក​ខ្លាំង មុនជួបគ្នាជាថ្មី Read More »

ពេជ្រ​ សម្បត្តិ​ ដៃ​របស់​កីឡាករ​ចិន​នេះល្អ​ដែរ​ ធ្ងន់​ វាយ​ចូល​ខ្លួន​ភ្លាម​មាន​អារម្មណ៍ដូចឆក់​ខ្សែភ្លើង​

អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ​ សម្បត្តិ​ មួយ​ប្រកួត​យប់​មិញនេះ​​ធ្វើ​ឲ្យ​អ្នក​គាំទ្រកម្ពុជា​​ពេញ​ចិត្ត​ពេញ​បេះដូង​តែ​ម្កង​បន្ទាប់ពី​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ចិន​ ខាឡូ សូ (Carlos SU) ខណៈ​ម្ចាស់​ខ្លួន​ថា​ចិន​ម្នាក់​នេះ​ដៃធ្ងន់​ល្អ​ វាយ​ចូល​ប៉ុន្មាន​ដៃ​ដូច​ឆក់​ខ្សែភ្លើង។​ ថ្លែងក្នុងកិច្ចសម្ភាសក្រោយបញ្ចប់ការប្រកួតយប់មិញ ពេជ្រ សម្បត្តិ លើកឡើងថា ខ្លួនចង់វាយផ្ដាច់កីឡាករចិន ខាឡូ សូ (Carlos SU) នេះដែរ ប៉ុន្តែធ្វើមិនបាន ព្រោះខ្លួនឯងផ្ទាល់រៀងអស់ៗនៅចុងទឹកដែរ។ កូនសិស្សគ្រូឆ្នើមរូបនេះបន្ថែមទៀតថា កីឡាករចិន ខាឡូ សូ (Carlos SU) រូបនេះល្អ មានចេញកណ្ដាប់ដៃ មានទាត់ មានកែងមួយៗទៀតផង។ ដៃកីឡាករចិនរូបនេះធ្ងន់ល្អ ព្រោះវាយចូលខ្លួនពេញៗ២ដងមានអារម្មណ៍ដូចឆក់ខ្សែភ្លើងដែរ។ ប៉ុន្តែកីឡាករចិនរូបនេះរៀងបើកមុខបន្តិចទើបធ្វើឲ្យខ្លួនអាចវាយដៃចូលច្រើន។ បញ្ជាក់​ដែរ​ថា​ កីឡាករ​ ពេជ្រ​ សម្បត្តិ​ កាល​ពី​យប់​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០២៥​ នេះ​បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ចិន​ ខាឡូ សូ (Carlos SU) និង​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ដល់​ ៨​ នៅ​ទឹក​ទី១​ ទៀត​ផង។​ សរុប​លទ្ធផល​ការ​ប្រកួតនៅ​ឯ​ប្រទេស​ចិន​យប់មិញនេះ​គឺ​ ពេជ្រ​ សម្បត្តិ​, រិទ្ធី​

ពេជ្រ​ សម្បត្តិ​ ដៃ​របស់​កីឡាករ​ចិន​នេះល្អ​ដែរ​ ធ្ងន់​ វាយ​ចូល​ខ្លួន​ភ្លាម​មាន​អារម្មណ៍ដូចឆក់​ខ្សែភ្លើង​ Read More »

កីឡា​ ៤ ប្រភេទ​​​រំពឹងទទួល​បាន​លទ្ធផលល្អ ក្នុង​កីឡា​យុវជន​អាស៊ី នៅ​បារ៉ែន​ ខែ​នេះ

កម្ពុជា នឹង​បញ្ជូន​កីឡាករ កីឡាការិនី​ចំនួន ១៥០​នាក់ ទៅ​ចូល​រួម​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៣ ​​ក្នុង​ខែ​តុលា ឆ្នាំ ២០២៥ នៅ​ប្រទេស​បារ៉ែន។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា កីឡាករ កីឡាការិនី​ចំនួន ១៥០​នាក់ លើ​ ១៤ ប្រភេទ​កីឡា​ កម្រិត​ក្រោម​អាយុ ១៨​ឆ្នាំ នឹង​ទៅ​ចូល​រួម​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៣ ដែល​មាន ៤៥​ប្រទេស​ចូល​រួម។ ការ​ទៅ​ចូល​រួម​នេះ​ គឺ​លើស​ពី​ការ​ប្រកួត​ប្រជែង​ដើម្បី​​ដណ្តើម​មេដាយ​ទៅ​ទៀត ពី​ព្រោះ​​កម្ពុជា ​មាន​ក្រុម​ការងារ​ត្រូវ​សិក្សា​រៀន​សូត្រ​ពី​របៀប​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី ក្នុង​នោះ​មាន​​ទាំង​ផ្នែក​បច្ចេកទេស និង​សម្តែង​ដើម្បី​ទទួល​ទង់​​​​កីឡា​យុវជន​អាស៊ី សម្រាប់​ឆ្នាំ ២០២៩ ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ។ ក្នុង​ចំណោម​កីឡា​ ១៤ ប្រភេទ ​ក៏​មាន​កីឡា​មួយ​ចំនួន​ដែល​មាន​សក្តានុពល​ក្នុង​ការ​ដណ្តើម​យក​មេដាយ​ជូនជាតិ។ លោក វ៉ាត់ ចំរើន បាន​លើក​ឡើង​ថា ៖«ភាគ​ច្រើន យើង​បញ្ជូន​​ប្រភេទ​កីឡា​​បែប​​ប្រយុទ្ធ​​ទៅ​ចូល​រួម​ប្រកួត​ ពី​ព្រោះ​កីឡា​ប្រយុទ្ធ​ យើង​មាន​សក្តានុពល ដូច​ជា​កីឡា​គុន​ខ្មែរ កីឡា​ជឺជីតស៊ូ កីឡា​យូដូ និង​ចំបាប់​ជា​ដើម។ យើង​សង្ឃឹម​​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ប្រភេទ​កីឡា​ទាំង​នេះ»។

កីឡា​ ៤ ប្រភេទ​​​រំពឹងទទួល​បាន​លទ្ធផលល្អ ក្នុង​កីឡា​យុវជន​អាស៊ី នៅ​បារ៉ែន​ ខែ​នេះ Read More »

Alba អតីតខ្សែការពារសំខាន់អេស្ប៉ាញ និង Barcelona ប្រកាសព្យួរស្បែកជើង នៅពេលចប់រដូវកាលនេះ

(បរទេស)៖ ខ្សែការពារស្លាបឆ្វេង Jordi Alba ដែលបានរួមចំណែកជួយជម្រើសជាតិអេស្ប៉ាញ ដណ្តើមបានជើងឯកអឺរ៉ុប UEFA Euro 2012 បានប្រកាសលាឈប់ពីបាល់ទាត់ហើយ ក្រោយពេលបិទរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Alba វ័យ ៣៦ឆ្នាំ បានឈ្នះពានលីគអេស្ប៉ាញ La Liga ចំនួន ៦លើកជាមួយ FC Barcelona មុនពេលចាកចេញទៅលេងទឹកដីសហរដ្ឋអាមេរិក ក្នុងក្លឹប Inter Miami CF ដោយបានរួមក្រុមជាមួយអតីតមិត្តចាស់ Lionel Messi, Sergio Busquets និង Luis Suarez ថែមទៀតផងកាលឆ្នាំ២០២៣។ Miami មានកៅអីលេងវគ្គជម្រុះ ក្នុងពានរង្វាន់លីគកំពូលអាមេរិក Major League Soccer នាដើមខែធ្នូ ឆ្នាំ២០២៥ ដែលជាពេលវេលាចុងក្រោយរបស់ Alba ផងដែរ ក្នុងការរត់លើទីលាន។ Alba បានបង្ហោះពាក្យលានៅលើ Instagram របស់ខ្លួនថា «ពេលវេលាដ៏មានអត្ថន័យពិតក្នុងជីវិតរបស់ខ្ញុំបានឈានមកដល់ហើយ។ ខ្ញុំសម្រេចបិទបញ្ចប់អាជីពបាល់ទាត់របស់ខ្ញុំត្រឹមរដូវកាលនេះតែម្តង។ ខ្ញុំបានធ្វើរឿងអស្ចារ្យជាច្រើន

Alba អតីតខ្សែការពារសំខាន់អេស្ប៉ាញ និង Barcelona ប្រកាសព្យួរស្បែកជើង នៅពេលចប់រដូវកាលនេះ Read More »

គ្រូអៀរឡង់ទាមទារឱ្យ FIFA និង UEFA ដកអុីស្រាអែលពីការប្រកួត World Cup 2026

គ្រូបង្វឹកក្រុមជម្រើសជាតិអៀរឡង់ លោក Heimir Hallgrimsson បង្ហាញជំហរទាម​ទារ​ឱ្យ​សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ​ដកក្រុម​ជម្រើស​ជាតិអ៊ីស្រាអែល ចេញពីការប្រកួត World Cup 2026 ដូចទៅនឹងរុស្ស៊ី និងបេឡារុស។ គ្រូអៀរឡង់ បារម្ភថា នៅពេលក្រុមធ្លាក់វគ្គចែកពូល តែត្រូវទៅប៉ះក្រុមអ៊ីស្រាអែល នៅវគ្គ Playoffs បន្ត។ សប្តាហ៍នេះ UEFA នឹងរៀបចំការបោះឆ្នោតសម្រេច លើការដក ឬទុកក្រុមអ៊ីស្រាអែល នៅក្នុង​ការប្រកួតអន្តរជាតិរបស់ខ្លួន ក្រោយ​គណៈកម្មាធិការប្រតិបត្តិអង្គការសហប្រជាជាតិ UN ​ចោទប្រកាន់អ៊ីស្រាអែល ថាបានប្រព្រឹត្តិអំពើប្រល័យពូជសាស្រ្ត នៅតំបន់កាហ្សា។ អ៊ីស្រាអែល បច្ចុប្បន្នជាក្រុមឈរលេខ ៣ ក្នុងពូល I ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកតំបន់អឺរ៉ុប ឈរពីក្រោមក្រុមខ្លាំងៗ រួមមាន ន័រ​វែស ដែលឈរកំពូលតារាងមាន ១៥ពិន្ទុពីការប្រកួត៥លើក និងអ៊ីតាលី លេខ ២ ឆ្លងកាត់ ៤ប្រកួត មាន ៩ពិន្ទុ និងឈរលើក្រុមអេស្តូនី និងម៉ុលដាវី។ ក្រុមឈរតំណែងកំពូលតារាងវគ្គចែកពូលជម្រុះ World

គ្រូអៀរឡង់ទាមទារឱ្យ FIFA និង UEFA ដកអុីស្រាអែលពីការប្រកួត World Cup 2026 Read More »

លោក Mourinho ជាន់ដី Porto ក្នុងនាមគ្រូ Benfica បង្កឱ្យមានហិង្សារវាងអ្នកគាំទ្រ

លោក Jose Mourinho អ្នកចាត់ការ SL Benfica គ្រាន់តែវិលត្រឡប់ជាន់ទឹកដីក្រុម FC Porto វិញភ្លាម បានបង្កឱ្យអ្នកគាំទ្រក្រុមសងខាងផ្ទុះហិង្សាដាក់គ្នា ក្នុងការប្រកួតដែលក្រុមទាំងពីរស្មើ ១-១ ក្នុងលីគកំពូលព័រទុយហ្កាល់ ថ្ងៃទី៦ ខែតុលា។ អ្នកគាំទ្រ Porto ខ្លះបានចោលសម្ភារៈផ្សេងៗចូលទីលានសំដៅរហស្សនាម Special One ទៀតផង។ ទោះត្រូវអ្នកគាំទ្រ Porto ចោលរបស់របរដាក់ខ្លួន តែបុរសវ័យ ៦២ឆ្នាំ រក្សាភាពស្ងៀមស្ងាត់ និងដើរត្រឡប់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ព្រមទាំងរើសសម្ភារៈមួយចំនួននោះ ដោយមិនតបតរទៅនឹងភាពខឹងសម្បារបស់អ្នកគាំទ្រវិញឡើយ។​ លោក Mourinho ជាន់ដី FC Porto លើកដំបូង ក្រោយលោកចាកចេញក្នុងឆ្នាំ ២០០៤ ជាពេលដឹកនាំក្រុមនេះលើកពាន UEFA Champions League។ តែការវិលត្រឡប់ក្នុងនាមជាអ្នកចាត់ការក្រុមគូប្រជែង SL Benfica បានធ្វើឱ្យអ្នកគាំទ្រក្នុងកីឡដ្ឋាន Estadio do Dragao ផ្ទុះកំហឹង និងចាត់ទុកលោក Mourinho ជាជនក្បត់ក្លិបថែមទៀត។  ភាគច្រើនអ្នកគាំទ្រ Porto

លោក Mourinho ជាន់ដី Porto ក្នុងនាមគ្រូ Benfica បង្កឱ្យមានហិង្សារវាងអ្នកគាំទ្រ Read More »

Scroll to Top