November 1, 2025

គ្រូបង្វឹក Amorim ចូលដឹកនាំ Man Utd បាន ១ឆ្នាំគត់គិតត្រឹមថ្ងៃទី០១-វិច្ឆិកា, តើគាត់សម្រេចបានអ្វីខ្លះហើយ?

(បរទេស)៖ គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ជាខួប ១ឆ្នាំនៃការចូលកាន់តំណែងអ្នកចាត់ការទូទៅរបស់លោក Ruben Amorim ក្នុងក្លឹបបិសាចក្រហម Manchester United តពីលោក Erik ten Hag ដែលត្រូវបានដកតួនាទី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ តើបុរសសញ្ជាតិព័រទុយហ្គាល់ វ័យ ៤០ឆ្នាំរូបនេះបានសម្រេចអ្វីខ្លះហើយនៅកីឡដ្ឋាន Old Trafford ក្នុងរយៈពេល ១២ខែពេញមកនេះ នៅទឹកដីអង់គ្លេស? លោក Amorim បានដឹកនាំ Man Utd ឈ្នះចំនួន ២២លើក និងស្ថិតិចាញ់មាន ២១លើកទៀតផង ជាមួយទម្រង់លេង ៣-៤-២-១ នៅពេលក្រុមខ្លាំងប្រចាំទីក្រុង Manchester មួយនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥ នៅ Premier League រដូវកាលមុន មិនទទួលបានកៅអីណាមួយលេងពានអឺរ៉ុបនារដូវកាលនេះឡើយ។ អ្នកចាត់ការដែលបានលាឈប់ពី Sporting Lisbon ដើម្បីមកដឹកនាំបិសាចក្រហម នឹងដឹកនាំក្រុមទៅប៉ះម្ចាស់ផ្ទះ Nottingham Forest នៅរាត្រីថ្ងៃសៅរ៍នេះ ប្រចាំសប្តាហ៍ទី១០ ជើងទី១ […]

គ្រូបង្វឹក Amorim ចូលដឹកនាំ Man Utd បាន ១ឆ្នាំគត់គិតត្រឹមថ្ងៃទី០១-វិច្ឆិកា, តើគាត់សម្រេចបានអ្វីខ្លះហើយ? Read More »

TFF! អាជ្ញាកណ្តាល និងជំនួយការសរុប ១៤៩នាក់ក្នុងលីគទួរគី រងពិន័យ បទពាក់ព័ន្ធល្បែងភ្នាល់

(ទួរគី)៖ សហ័ពន្ធកីឡាបាល់ទាត់ទួរគី (TFF) បានសម្រេចដាក់ពិន័យព្យួរក្រុមអាជ្ញាកណ្តាល និងជំនួយការប្រមាណ ១៤៩នាក់ កាលពីថ្ងៃសុក្រ ក្រោយការស៊ើបអង្កេតបានរកឃើញថា បានជាប់ពាក់ពាន់ល្បែងភ្នាល់លើការប្រកួតបាល់ទាត់ ។ ករណីនេះ ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធ (TFF) បានដាក់ពិន័យចាប់ពី ៨ ទៅ ១២ខែ លើមន្ត្រីចំនួន ១៤៩ នាក់ ពីបទពាក់ព័ន្ធនឹងសកម្មភាពភ្នាល់ដោយកំណត់ទៅតាមសកម្មភាពធ្ងន់ធ្ងរនៃទ្វើ ខណៈដែលការស៊ើបអង្កេតលើមន្ត្រី ៣នាក់ផ្សេងទៀតនៅតែកំពុងដំណើរការ។ លោក Ibrahim Haciosmanoglu ប្រធានសហព័ន្ធបាល់ទាត់ទួរគី (TFF) បាននិយាយថា ការស៊ើបអង្កេតរបស់សហព័ន្ធនេះដែរ គឺធ្វើឡើងដោយផ្អែកលើទិន្នន័យពីស្ថាប័នរដ្ឋបានបង្ហាញថា អាជ្ញាកណ្តាលសកម្មចំនួន ៣៧១នាក់ក្នុងចំណោម ៥៧១នាក់នៅក្នុងលីគអាជីពរទួរគី មានគណនីភ្នាល់ ហើយប្រមាណ ១៥២នាក់ក្នុងចំណោមនោះកំពុងលេងល្បែងស៊ីសងយ៉ាងសកម្ម។ ប្រធាន (TFF) បន្តឱ្យដឹងថា អាជ្ញាកណ្តាលមួយចំនួនបានដាក់ការភ្នាល់ក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងម្នាក់ភ្នាល់អាចមានចំនួន ១៨,២២៧ដង ហើយអាជ្ញាកណ្តាលចំនួន ៤២នាក់បានភ្នាល់លើការប្រកួតបាល់ទាត់ជាង ១,០០០លើកក្នុងម្នាក់ៗ ដោយហៅករណីនេះ «ជាវិបត្តិអសីលធម៌ក្នុងលីគបាល់ទាត់ទួរគី» ៕ ប្រភព៖ FRESHNEWS

TFF! អាជ្ញាកណ្តាល និងជំនួយការសរុប ១៤៩នាក់ក្នុងលីគទួរគី រងពិន័យ បទពាក់ព័ន្ធល្បែងភ្នាល់ Read More »

IOC បញ្ចប់កិច្ចព្រមព្រៀងកីឡាអេឡិចត្រូនិក ជាមួយអារ៉ាប៊ីសាអូឌីត ក្រោយ សហការបានតែ១ឆ្នាំ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចប់កិច្ចព្រម ព្រៀងភាពជាដៃគូសហការ ​លើការរៀបំការប្រកួត និងការអភិវឌ្ឍប្រភេទ​កីឡាអេឡិច​ត្រូ​និក (Esports)។ កិច្ចព្រមព្រៀងនេះដើមឡើយមានរយៈពេល១២ឆ្នាំ តែក៏ត្រូវបញ្ចប់វិញ​យ៉ាង​ឆាប់រហ័ស ក្រោយ​ដំណើរ​ការ​បានត្រឹមតែជាង ១ឆ្នាំ ​ព្រោះតែភាគីទាំងពីរ ​ មាន​ចក្ខុ​វិស័យផ្ទុយគ្នា លើការអភិវឌ្ឍកីឡាអេឡិចត្រូនិក។ ការរំសាយកិច្ចព្រមព្រៀងនេះ ក៏ធ្វើឱ្យគម្រោងរៀបចំកីឡាអេឡិចត្រូនិកអូឡាំ​ពិក​ពិភព​លោក (Olympic Esports Games) លើកដំបូង​នៅទីក្រុងរីយ៉ាដ ឆ្នាំ២០២៧ ត្រូវលុប​ចោល​ដូចគ្នា។ គួររំឭកថា IOC និងអារ៉ាប៊ីសា​អូឌីត បានប្រកាសពីភាពជាដៃគូរយៈពេល១២ឆ្នាំ លើ​ការ​អភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនេះ កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ​២០២៤ កន្លងទៅ។ ប៉ុន្តែ​ពេលនេះ IOC បានប្រកាសថា បន្ទាប់ពីមានការជួបជជែក​ជាមួយ​គណៈកម្មាធិការ​អូ​ឡាំពិក និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអារ៉ាប៊ីសាអូឌីត កិច្ចសហការដែល​ដំណើរការ​បាន​​ ១ឆ្នាំ ២ខែនេះ​ បាន​បញ្ចប់ហើយ។ ​ «កន្លងមក ភាគីទាំងពីរ ក៏ដូចជាមូលនិធិកីឡាអេឡិចត្រូនិកពិភពលោក (EWCF) បានជួប​ប្រ​ជុំគ្នាជារឿយៗ និងត្រួតពិនិត្យឡើងវិញ លើបញ្ហាទាំងនេះ។ ពួកគេ ក៏បានយល់ព្រម ថា​នឹងបញ្ចប់កិច្ចសហការគ្នានេះ ទៅលើផែនការរៀបចំកីឡាអេឡិចត្រូនិកអូឡាំពិក​ពិភព​លោក​។ នៅក្នុងពេលដដែលនេះ ​ភាគីទាំងពីរ​បានប្តេជ្ញា​ជំរុញចក្ខុវិស័យ

IOC បញ្ចប់កិច្ចព្រមព្រៀងកីឡាអេឡិចត្រូនិក ជាមួយអារ៉ាប៊ីសាអូឌីត ក្រោយ សហការបានតែ១ឆ្នាំ Read More »

ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​រក្សា​​កំណត់​ត្រា​អ្នក​មើល​ច្រើន​បំផុត ក្នុងចំណោម​ ២០ ​ប្រកួត AFC រដូវ​កាលថ្មី

ការ​ប្រកួត​រវាង​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​មួយ​ក្រុម SP Falcons ថ្ងៃ​អាទិត្យ ទី​២៦​ ខែ​តុលា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ ​មាន​អ្នក​ទស្សនាផ្ទាល់​ច្រើន​ជាង​គេ​បំផុត ក្នុង​ចំណោម​ការ​ប្រកួតសន្សំពិន្ទុក្នុង​ពូល​​ ​ចំនួន ២០ ប្រកួត​ទាំង​តំបន់​អាស៊ី​ខាង​លិច និង​ អាស៊ី​ខាង​កើត វគ្គ​សន្សំពិន្ទុ​​ក្នុង​ពូល ពាន​រង្វាន់ AFC Challenge League រដូវ​កាល​ថ្មី។ នៅ​ពេល ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ ៣-០ លើក្រុម SP Falcons នា​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា​ មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ១០,៣៦៩​នាក់។ ការ​ប្រកួត​ពូល E នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចំនួន ៤ ប្រកួត​ក៏មិន​មាន​ការ​ប្រកួត​ណា​ដែល​ មាន​អ្នក​ទស្សនាផ្ទាល់ច្រើន​ជាង​ដែរ។   ចំណែក​ការ​ប្រកួត ៣ ពូល នៅ​តំបន់​អាស៊ី​ខាង​លិច នៅ​ប្រទេស​ប៊ូតាន គុយវែត​ និង​ គីជីស្ថាន សម្រាប់​ ១២​

ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​រក្សា​​កំណត់​ត្រា​អ្នក​មើល​ច្រើន​បំផុត ក្នុងចំណោម​ ២០ ​ប្រកួត AFC រដូវ​កាលថ្មី Read More »

Haaland មានសុខភាពល្អហើយ Rodri ក៏អាចចូលលេងជាមួយMan City ទល់នឹង Bournemouth ដែរ

អ្នកចាត់ការក្រុម Manchester City លោកPep Guardiola បានថ្លែងថាកីឡាករសំខាន់ពីររូបគឺ ខ្សែបម្រើ Rodri អាចត្រលប់ពីរបួសទៅលេងវិញ ហើយខ្សែប្រយុទ្ធ Erling Haaland មានសុខភាពល្អរ សម្រាប់ការប្រកួតនៅក្នុងទឹកដីប៉ះជាមួយក្រុមលេខពីរ Bournemouth ក្នុង Premier League នៅថ្ងៃអាទិត្យ។ កីឡាករ Haaland ដែលនាំមុខគេក្នុងលីគដោយរកបាន 11 គ្រាប់តាមរយៈការប្រកួតចំនួន 9 លើកបានរងរបួសនៅក្នុងនាទីចុងក្រោយនៃការបរាជ័យ 1-0 របស់ Man City នៅលើទឹកដី Aston Villa កាលពីសប្តាហ៍មុនប៉ុន្តែលោក Guardiola ចាត់ទុកថាជាបញ្ហាបន្តិចបន្តួចប៉ុណ្ណោះ។ ខ្សែប្រយុទ្ធន័រវេសវ័យ 25 ឆ្នាំរូបនេះស្ថិតក្នុងចំណោមជម្រើសដំបូងសំខាន់ៗជាច្រើនអ្នកដែលមិនបានដាក់ឱ្យលេងក្នុងជ័យជម្នះ 3-1 របស់ Man City នៅ Swansea City ក្នុងការប្រកួត League Cup ជុំទី 4 កាលពីថ្ងៃពុធ។ ចំណែកRodri មិនបានលេងចាប់តាំងពីរបួសសរសៃពួរនៅទឹកដី Brentford

Haaland មានសុខភាពល្អហើយ Rodri ក៏អាចចូលលេងជាមួយMan City ទល់នឹង Bournemouth ដែរ Read More »

Yamal ទិញផ្ទះអតីតខ្សែការពារ Pique របស់ Barca តម្លៃជាង​ ១២,៥លានដុល្លារ

កីឡាករយុវជន Lamine Yamal ទំនងជិតផ្លាស់ទៅរស់នៅផ្ទះថ្មី ក្នុងទីក្រុង Barcelona ជា​អតីត​វីឡាទំនើបមួយ របស់អតីតខ្សែការពារ Gerard Pique និងតារាចម្រៀងឡាទីន​ដ៏​ល្បី​ល្បាញ Shakira ដែលពួកគេបានដាក់លក់ក្រោយចែកផ្លូវគ្នា។ ផ្ទះវីឡានោះទំហំប្រមាណ ៣ ៨០០ ម៉ែត្រការ៉េ លើផ្ទៃដីធំទូលាយមួយ ដោយតម្លៃលក់នៅពេលនេះ ជាង ១២,៥លាន​ដុល្លារ។ ផ្ទះវីឡាមួយនោះ ដំបូងឡើយត្រូវបានទិញដោយអតីតកីឡាករបាល់ទាត់ ក្រុម Barcelona ​ Pique និងអតីតគូស្នេហ៍របស់គេ តារាចម្រៀងឡាទីន Shakira។ ប៉ុន្តែក្រោយ​​អ្នកទាំង​ពីរ បាន​សម្រេចចែកផ្លូវគ្នា នៅឆ្នាំ២០២២ ពួកគេក៏បានដាក់លក់ផ្ទះរួមគ្នានោះ ក្នុងតម្លៃជាង​ ១៦,៣លានដុល្លារ។ តម្លៃនោះ​ក៏បានធ្លាក់ចុះទៅតាមទីផ្សាអចលទ្រព្យ​រហូតមក​ដល់ត្រឹម​ជាង ១២,៥លានដុល្លារ នៅពេលនេះ។  គ្រាន់តែទំហំផ្ទៃផ្ទះ មានរហូតដល់ទៅ ៣ ៨០០ម៉ែត្រការ៉េ ស្ថិតនៅតំបន់ទីប្រជុំទៅដោយ​អ្នកមា​នទ្រព្យសម្បត្តិស្តុកស្តម្ភ ក្នុងសង្កាត់ Ciutat Diagonal ទីក្រុង Barcelona។ ចំណែក​ឯជុំវិញបរិវេណផ្ទះនោះវិញ មានផ្ទៃធំទូលាយ មានទាំងអាងហែលទឹកក្នុង និងក្រៅផ្ទះ មាន​កន្លែងហ្វឹកហាត់លើកទម្ងន់ ទីលានកូនបាល់

Yamal ទិញផ្ទះអតីតខ្សែការពារ Pique របស់ Barca តម្លៃជាង​ ១២,៥លានដុល្លារ Read More »

អ្នកជំនាញម៉ាឡេស៊ីសង្ឃឹម FIFA បន្ថយទណ្ឌកម្ម ដើម្បីសង្គ្រោះអាជីពកីឡាករ​បន្លំចូល​សញ្ជាតិ​ទាំង៧នាក់

លោក Zulakbal Abdul Karim អ្នកជំនាញផ្នែកបាល់ទាត់ប្រចាំម៉ាឡេស៊ី សង្ឃឹមថា សហ​ព័ន្ធ​បាល់ទាត់អន្តរជាតិ (​​FIFA) នឹងបន្ថយទណ្ឌកម្ម លើកីឡាករបរទេស ​ដែលបានក្លែង​បន្លំ​ឯកសារចូលសញ្ជាតិ ចូលលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី កន្លងមក។ អ្នក​ជំ​នាញ​រូបនេះ ចាត់ទុកការបន្ថយទណ្ឌកម្មនោះ អាចសង្គ្រោះអាជីពបាល់ទាត់​របស់​កីឡា​ករ​ ទាំង៧នាក់។ កន្លងមក​ FIFA បានដាក់ពិន័យ​សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ជាប្រាក់ជាង​៤០​ម៉ឺន​ដុល្លារ និងកីឡាករ៧រូប មិនឱ្យជាប់ពាក់ព័ន្ធវិស័យបាល់ទាត់១២ខែ និងពិន័យជាប្រាក់​២ ៥០០ ដុល្លារក្នុងម្នាក់។ កីឡាករទាំង៧រូប រួមមាន Gabriel Palmero និង Jon Irazabal សញ្ជាតិ​ដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca សញ្ជាតិដើមអាហ្សង់ទីន ព្រមទាំងកីឡាករ Joao Figueiredo សញ្ជាតិដើម​ប្រេស៊ីល ហើយនិងកីឡាករ Hector Hevel ដើមកំណើតហូឡង់។ រឿងហេតុនាំឱ្យ FAM និងកីឡាករបរទេសទាំង៧នាក់

អ្នកជំនាញម៉ាឡេស៊ីសង្ឃឹម FIFA បន្ថយទណ្ឌកម្ម ដើម្បីសង្គ្រោះអាជីពកីឡាករ​បន្លំចូល​សញ្ជាតិ​ទាំង៧នាក់ Read More »

Scroll to Top