ឥណ្ឌូណេស៊ី បង្កើតប្រវត្តិសាស្ត្រឈ្នះការប្រកួត U17 World Cup លើកដំបូង
ក្រុមបាល់ទាត់អាយុក្រោម ១៧ឆ្នាំ ឥណ្ឌូណេស៊ី បានបង្កើតប្រវត្តិសាស្ត្រថ្មី និងលើកដំបូង ដោយអាចដណ្តើមបានជ័យជម្នះនៅក្នុងការប្រកួតព្រឹត្តិការណ៍ FIFA U17 World Cup ឆ្នាំ ២០២៥។ ឥណ្ឌូណេស៊ីឈ្នះក្រុមហុងឌូរ៉ាស់ លទ្ធផល ២-១ នៅជំនួបបង្ហើយក្នុងពូល H ដែលនេះជាការឈ្នះការប្រកួត World Cup លើកដំបូងនៅគ្រប់កម្រិតរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។ បើទោះជាក្រុមដណ្តើមបានជ័យជម្នះ ព្រមទាំង ៣ពិន្ទុ នៅការប្រកួតចុងក្រោយក្នុងពូល H ក៏ពិតមែន ប៉ុន្តែវាមិនគ្រប់គ្រាន់ក្នុងការផ្តល់ឱកាសដល់ឥណ្ឌូណេស៊ី ឡើងវគ្គបន្តបានឡើយ។ តែយ៉ាងណាមិញ ឈ្នះការប្រកួតដំបូងនេះ បានផ្តល់កិត្តិយស មោទកភាព និងមុខមាត់ថ្មីមួយសម្រាប់ឥណ្ឌូណេស៊ី។ គ្រាប់បាល់ជ័យជម្នះរបស់ឥណ្ឌូណេស៊ីអាយុក្រោម ១៧ឆ្នាំ សម្រេចបានដោយកីឡាករប្រធានក្រុម Evandra Florasta ដែលជាអ្នកស៊ុតបាល់ពិន័យ ១១ម៉ែត្រ បើកឆាក។ ចំណែកគ្រាប់ទីពីរ ធ្វើបានដោយកីឡាករ Fadly Alberto។ លោក Nova Arianto គ្រូបង្វឹក U17 ឥណ្ឌូណេស៊ី បានចាត់ទុកជ័យជម្នះទល់នឹងក្រុមហុងឌូរ៉ាស់ ជាលទ្ធផលដ៏អស្ចារ្យបំផុតសម្រាប់ក្រុមរបស់លោក។ គ្រូបង្វឹកសញ្ជាតិឥណ្ឌូណេស៊ីលើកឡើងថា […]
ឥណ្ឌូណេស៊ី បង្កើតប្រវត្តិសាស្ត្រឈ្នះការប្រកួត U17 World Cup លើកដំបូង Read More »








