ដាវីន យុវជននៅប្រទេស កាណាដា មានមោទនភាពសម្រាប់ការជាប់ជម្រើសជាតិ U23 កម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៦ នាក់ជាផ្លូវការ ត្រៀមប្រមូលផ្តុំហ្វឹកហាត់ប្រកួតវគ្គជម្រុះពាន AFC U23 Asian Cup ឆ្នាំ ២០២៦។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺមានវត្តមានកីឡាករថ្មីម្នាក់ មកពីថ្នាលយុវជនក្លិប York United FC របស់កាណាដា ឈ្មោះ ឈឿន ដាវីន។ នេះគឺជាលើកដំបូងហើយសម្រាប់កីឡាករវ័យ ១៨ ឆ្នាំរូបនេះ ដែលបានជាប់ក្នុងក្រុមអាយុក្រោម ២៣ ឆ្នាំរបស់ កម្ពុជា។ ក្រោយការកោះហៅនេះ កីឡាករ ដាវីន បាននិយាយថា៖ «វាជាកិត្តិយសក្នុងការតំណាងឱ្យប្រទេស ដែលជាកំណើតរបស់គ្រួសារ និងខ្ញុំ ហើយដើម្បីតំណាងឱ្យមនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា។ AFC U23 Cup នឹងក្លាយជាការប្រកួតប្រជែងដ៏អស្ចារ្យ ហើយខ្ញុំពិតជារំភើបក្នុងការចូលរួម និងតំណាងឱ្យប្រទេសរបស់ខ្ញុំ»។ ឈឿន ដាវីន គឺជាកូនខ្មែរម្នាក់ ដែលបានរស់នៅប្រទេស កាណាដា។ បច្ចុប្បន្នរូបគេមានវ័យ ១៨ ឆ្នាំកំពុងតែហ្វឹកហាត់នៅសាលាបាល់ទាត់ថ្នាលរបស់ក្រុម York United FC។ រូបគេលេងតួនាទីជាខ្សែប្រយុទ្ធ និងមានជំនាញជើងស្តាំ។ គួរឱ្យដឹងថា […]
ដាវីន យុវជននៅប្រទេស កាណាដា មានមោទនភាពសម្រាប់ការជាប់ជម្រើសជាតិ U23 កម្ពុជា Read More »










