Real Madrid ប្រឆាំងការយកប្រកួត La Liga ធ្វើនៅអាម៉េរិក និងជំរុញ UEFA, FIFA ជួយរារាំង
ក្លិប Real Madrid ប្រឆាំងដាច់ខាត លើគម្រោងរៀបចំការប្រកួតក្របខណ្ឌ La Liga រវាងក្លិប Barcelona ទល់នឹង Villarreal នៅទីក្រុងម៉ៃអាមី ប្រទេសអាម៉េរិក។ ក្លិបយក្សប្រចាំអេស្ប៉ាញ ក៏ព្រមានអំពីផែនការទាំងនោះថា នឹងធ្វើឱ្យបាត់ស្ថិរភាពការប្រកួតប្រជែងក្នុងលីគ និងទាមទារឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់តំបន់អឺរ៉ុប (UEFA) និងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ជួយរារាំង។ សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) កាលពីថ្ងៃទី១១ សីហា បានអនុញ្ញាតឱ្យការប្រកួតរវាងក្លិប Barcelona និង Villarreal នៅក្របខណ្ឌ La Liga ដែលតាមគម្រោងធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ផ្លាស់ពីការរៀបចំក្នុងទឹកដីអេស្ប៉ាញ ទៅរៀបចំនៅកីឡដ្ឋាន Hard Rock ប្រទេសអាម៉េរិកវិញ។ ផែនការនោះត្រូវបានគេរំពឹងថានឹងក្លាយជាការប្រកួតក្របខណ្ឌ La Liga និងជាការប្រកួតលីគអឺរ៉ុបដំបូង រៀបចំឡើងនៅលើទឹកដីអាម៉េរិក។ Real Madrid ចេញមុខប្រឆាំង ហើយច្រានចោលសំណើផែនការនោះ ដោយចាត់ទុកថាវានឹងធ្វើឱ្យបាត់ស្ថិរភាពការប្រកួតប្រជែងក្នុងលីគ La Liga។ ក្លិប Real Madrid បានបង្ហាញពីការប្រឆាំងគម្រោងនេះថា៖«ក្លិប […]
Real Madrid ប្រឆាំងការយកប្រកួត La Liga ធ្វើនៅអាម៉េរិក និងជំរុញ UEFA, FIFA ជួយរារាំង Read More »










