Admin

ជំនាញការអន្ដរជាតិ មានការភ្ញាក់ផ្អើលចំពោះកីឡាលើកទម្ងន់កម្ពុជា នៅការរីកចម្រើនស្ទើរមិនគួរឲ្យជឿ

(ភ្នំពេញ)៖ លោក យ៉ុង ជូលាវ ជំនាញការសហព័ន្ធកីឡាលើកទម្ងន់អន្ដរជាតិ បានបង្ហាញការភ្ញាក់ផ្អើល ចំពោះភាពរីកចម្រើននៃវិស័យកីឡាលើកទម្ងន់កម្ពុជា ស្ទើរមិនគួរឲ្យជឿ ទោះបីកីឡានេះ ទើបបង្កើតនៅកម្ពុជា ហើយមានភាពខ្វះខាតសម្ភារហ្វឹកហាត់ក៏ដោយ។ ការលើកឡើងនេះ បន្ទាប់ពីលោកបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្រោមគម្រោង «សាមគ្គីអូឡាំពិកដើម្បីអភិវឌ្ឍន៍គម្រោងប្រព័ន្ធកីឡាជាតិ» របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដែលឧបត្ថម្ភគាំទ្រដោយសហព័ន្ធកីឡាលើកទម្ងន់អន្ដរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចាប់ពីថ្ងៃទី១០-១៤ ខែសីហា ឆ្នាំ២០២៥ នេះ។ ជំនាញការអន្ដរជាតិខាងលើ បានឲ្យដឹងថា បន្ទាប់ពីបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាការចុះពិនិត្យផ្ទាល់ នៅមណ្ឌលបណ្ដុះបណ្ដាលកីឡាលើកទម្ងន់កម្ពុជា (ពហុកីឡដ្ឋានជាតិមរតកតេជោ) លោកសង្កេតឃើញមានការរីកចម្រើនខ្លាំង ហើយស្ទើរមិនគួរឲ្យជឿថា កីឡាលើកទម្ងន់កម្ពុជា អាចវិវឌ្ឍន៍ខ្លួនបានយ៉ាងល្អបែបនេះ។ បន្ថែមលើនេះ លោកក៏បានកោតសរសើរ ចំពោះមន្ដ្រីបច្ចេកទេសពាក់ព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលបានខិតខំក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗ តាមរយៈការចែករំលែករបស់លោករយៈពេលប៉ុន្មានថ្ងៃកន្លងមក ហើយលោកសង្ឃឹមថា ការព្យាយាមនេះ នឹងជំរុញឲ្យវិស័យកីឡាលើកទម្ងន់កម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត នៅថ្ងៃអនាគត។ ជាមួយគ្នាលោកក៏បានជំរុញឲ្យសហព័ន្ធ បន្ដការខិតខំប្រឹងប្រែង តាមរយៈការរៀបចំផែនការឲ្យបានច្បាស់លាស់ ទាំងផែនការរយៈពេលវែង និងរយៈពេលខ្លី ហើយរៀបចំផែនការហិរញ្ញវត្ថុ តាមរយៈការកៀគរថវិកា ទាំងក្នុង និងក្រៅស្រុក សម្រាប់វិនិយោគលើការអភិវឌ្ឍ ទាំងសម្ភារ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញឲ្យការហ្វឹកហាត់ទទួលបានគុណផលកាន់តែល្អប្រសើរ។ […]

ជំនាញការអន្ដរជាតិ មានការភ្ញាក់ផ្អើលចំពោះកីឡាលើកទម្ងន់កម្ពុជា នៅការរីកចម្រើនស្ទើរមិនគួរឲ្យជឿ Read More »

Williams វ័យ ៤៥ឆ្នាំ ទទួលបានការអនុគ្រោះចូលរួមប្រកួតពាន US Open 2025

(បរទេស)៖ កីឡាការិនីវាយកូនបាល់ទោល Venus Williams នឹងក្លាយជាអត្តពលិកវ័យចំណាស់ជាងគេ ក្នុងរយៈពេល ៤៤ឆ្នាំនៃកម្មវិធី US Open បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យលេងក្នុងពានកម្រិត Grand Slam មួយនេះនៅ Flushing Meadows។ ជាមួយគ្នានោះដែរ Williams ក៏បានកំពុងព្យាយាមឈ្នះពាន US Open របស់អាមេរិក ស្ថិតក្នុងក្របខណ្ឌ Grand Slam ក្នុងនាមកីឡាការិនីចាស់ជាងគេផងដែរ គិតចាប់តាំងពីនាង Martina Navratilova ធ្លាប់ធ្វើបានក្នុងកម្មវិធី Wimbledon របស់អង់គ្លេសនាឆ្នាំ២០០៤។ អតីតជើងឯក Grand Slam ៧សម័យកាលមួយនេះ បានវិលចូលទីលានវិញ ដោយស្ថិតក្នុងវ័យ ៤៥ឆ្នាំនាអំឡុងខែកក្កដា ឆ្នាំ២០២៥ និងទទួលបានជ័យជម្នះក្នុងជុំទី១ ផងដែរនៅឯកម្មវិធី Washington Open ក្រោយពេលអវត្តមាន ១៦ខែមកនេះ។ ការផ្តួលគូប្រជែងសញ្ជាតិអាមេរិកដូចគ្នាគឺនាង Peyton Stearns នៅជុំទី១ បានញាំងឱ្យ Williams បានក្លាយជាកីឡាការិនីចាស់ជាងគេនៅកម្រិត WTA Tour បំបែកកំណត់ត្រាចាស់មានរយៈពេលជាង ២១ឆ្នាំមកនេះ។

Williams វ័យ ៤៥ឆ្នាំ ទទួលបានការអនុគ្រោះចូលរួមប្រកួតពាន US Open 2025 Read More »

Man Utd ប៉ះក្រុមមកពី League 2 គឺ Grimsby ក្នុងជុំទី២ នៃកម្មវិធី League Cup 2025-26

(មេនឆេស្ទើ)៖ បិសាចក្រហម Manchester United ត្រូវពើបប្រទះគូប្រជែង Grimsby មកពី League Two ក្នុងជុំទី២ ព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ អតីតម្ចាស់ជើងឯកពាន EFL Cup ៦សម័យកាលមួយនេះ នឹងធ្វើដំណើរទៅផ្ទះរបស់ Grimsby ដើម្បីប្រជែងយកកៅអីឡើងទៅជុំទី៣ ជាបន្តទៀតនារាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ គ្រាដែលក្រុមការពារតំណែងជើងឯក Newcastle United អង្គុយរង់ចាំលេងជុំទី៣ ក្នុងនាមជាក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទាំង៩ នៅលីគ Premier League រដូវកាលមុន។ ក្រុមរបស់លោក Ruben Amorim ដែលពុំមានកៅអីលេងពានអឺរ៉ុបណាមួយនារដូវកាលថ្មី បានស្ថិតក្នុងចំណោមក្រុមទាំង១១ នៅ Premier League ដែលត្រូវបានចាប់ឆ្នោតផ្តើមចេញពីជុំទី២ នៃពាន EFL Cup 2025-26 នាចុងខែនេះតែម្តង។ ក្នុងការចាប់ឆ្នោតនាយប់មិញនេះដែរ មាន ២ប្រកួតដែលត្រូវប៉ះគ្នាសុទ្ធតែជាក្រុមចេញពី Premier League ដូចគ្នារួមមាន

Man Utd ប៉ះក្រុមមកពី League 2 គឺ Grimsby ក្នុងជុំទី២ នៃកម្មវិធី League Cup 2025-26 Read More »

ប្រាក់រង្វាន់ជើងឯកបាល់ទះពិភពលោក ឆ្នាំនេះ កើនដល់១លានដុល្លារ

ការប្រកួតបាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship នៅប្រទេស ហ្វីលីពីន ឆ្នាំ ២០២៥ បានបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកយ៉ាងច្រើនមហាសាល ពោលគឺដល់ ១ លានដុល្លារអាមេរិក។ ព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក តែងតែរៀបចំរៀងរាល់ ៤ ឆ្នាំម្តង ខណៈកាលពីឆ្នាំ ២០២២ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងនៅប្រទេស ស្លូវេនី ដែលពេលនោះក្រុមបាល់ទះជម្រើសជាតិ អ៉ីតាលី បានក្លាយជាជើងឯក។ សម្រាប់ប្រាក់រង្វាន់វិញ ក្រុម អ៉ីតាលី ទទួលបានចំនួន ២០ ម៉ឺនដុល្លារអាមេរិក។ រីឯក្រុមជើងឯករង ប៉ូឡូញ ទទួលបាន ១២៥, ០០០ ដុល្លារអាមេរិក និងក្រុមលេខ ៣ ប្រេស៊ីល ទទួលបាន ៧៥, ០០០ ដុល្លារអាមេរិក។ ងាកមកមើលប្រាក់រង្វាន់ សម្រាប់ព្រឹត្តិការណ៍ជើងឯកពិភពលោក ២០២៥ នេះវិញ គឺមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ពោលក្រុមជើងឯកឈានដល់ ១ លានដុល្លារអាមេរិកឯណោះ។ ចំណែកក្រុមជើងឯករងនឹងទទួលបាន ៥០

ប្រាក់រង្វាន់ជើងឯកបាល់ទះពិភពលោក ឆ្នាំនេះ កើនដល់១លានដុល្លារ Read More »

បេក្ខភាពកីឡាករកំពូលទាំង ៥ មានភាគរយខ្ពស់ឈ្នះពាន Ballon d’Or ឆ្នាំនេះ

នៅសល់ត្រឹមតែរយៈពេលជាង ១ ខែទៀតប៉ុណ្ណោះ នឹងរកឃើញអ្នកឈ្នះពាន Ballon d’Or ឆ្នាំ ២០២៥ ជាផ្លូវការ ខណៈគិតត្រឹមបច្ចុប្បន្ន មានកីឡាករឆ្នើម ៥ កំពុងក្លាយជាបេក្ខភាពមានភាគរយឈ្នះខ្ពស់ជាងគេបំផុត។ ដកស្រង់ចេញពី GOAL ខាងក្រោមនេះ ជាបេក្ខភាពកីឡាករលំដាប់កំពូលទាំង ៥ ដែលមានភាគរយអាចឈ្នះពានបាល់មាសខ្ពស់ជាងគេបំផុត៖ ៥. Mohamed Salah (Liverpool)៖កាលពីរដូវកាល ២០២៤-២០២៥ កន្លងទៅ Salah បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោរ ដោយរូបគេរកបានគ្រាប់បាល់ចំនួន ៣៦ គ្រាប់ និង ២៤ បញ្ជូន (assist)។ ចំពោះសមិទ្ធផលជាមួយក្លិប រូបគេបានរួមចំណែកយ៉ាងធំធេងជួយឱ្យ Liverpool ឈ្នះពាន Premier League ចំនួន ១។ ៤. Raphinha (Barcelona)៖Raphinha បានដើរតួជាកម្លាំងស្នូលដ៏សំខាន់របស់ Barcelona កាលពីរដូវកាលមុន ២០២៤-២០២៥។ រូបគេរកបាន ៣៩ គ្រាប់ និង ២៥ បញ្ជូន

បេក្ខភាពកីឡាករកំពូលទាំង ៥ មានភាគរយខ្ពស់ឈ្នះពាន Ballon d’Or ឆ្នាំនេះ Read More »

ត្រឹម​២​ប្រកួត​ដំបូង សា ទី កំពុង​បង្ហាញ​គុណផល​ភ្ញាក់​ផ្អើល​នៅ​ក្លិបភ្នំពេញ​ក្រោន

ខ្សែ​ប្រយុទ្ធ​ស្លាប សា ទី កំពុងទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ បន្ទាប់​ពី​រូប​គេ​បាន​បង្ហាញ​សមត្ថភាព​ល្អ​​នៅ​ក្លិប​ថ្មី​ ភ្នំពេញ​ក្រោន ក្រោយ​ចាក​ចេញ​ពី​ក្លិប វិសាខា នៅ​ក្នុង​រដូវ​កាល​នេះ។ ការ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​លើក​ទី១ សា ទី ត្រូវ​បានគ្រូ​បង្វឹក​លោក Oleg Starynskyi ប្តូរ​ចូល​នៅ​នាទី ៦៦​​ ក្នុង​វគ្គ​ទី២ ពានខេមបូឌាន​ស៊ុបភើខាប់ ឆ្នាំ ២០២៥ ហើយ​បាន​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់ ​ភ្នំពេញ​ក្រោន ល្អប្រសើរ។ ចូល​លេងបាន​ត្រឹម​តែ​១​នាទី រូប​គេ​បាន​បញ្ជូន​បាល់​ឲ្យ​ខ្សែ​ប្រយុទ្ធ Makerlo Tellez តែត​តាម​ស្មើ ព្រះ​ខ័ន​រាជ​ស្វាយរៀង ១-១ ហើយ​នៅ​នាទី៩០+៦ រូប​គេ​​បាន​ស៊ុត​គ្រាប់​បាល់តាម​ស្មើ​ជា​លើក​ទី​២ ប៉ុន្តែ​បាន​ស៊ុត​បាល់​​១១​ម៉ែត្រ​កាត់​សេចក្តី​មិន​ជោគជ័យ។ សម្រាប់​ការ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​លើក​ទី​២ សា ទី ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​ឲ្យ​ចូលលេង​នៅ​​វគ្គ​ទី​២ ដោយ​ជំនួស​កីឡាករ Maksym Priadun បន្ទាប់​ពី​ចប់​វគ្គ​ទី១ ដែល ភ្នំពេញ​ក្រោន នាំ​មុខ ក្រុម Kasuka FC ១-០ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ AFC Challenge League យប់​ថ្ងៃ​ទី​១២ ខែ​សីហា

ត្រឹម​២​ប្រកួត​ដំបូង សា ទី កំពុង​បង្ហាញ​គុណផល​ភ្ញាក់​ផ្អើល​នៅ​ក្លិបភ្នំពេញ​ក្រោន Read More »

PSG វាយបកយកឈ្នះ Spurs ដោយបាល់ប៉េណាល់ទីក្លាយជាម្ចាស់ពាន Super Cup

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Paris St Germain បានវាយបកតាមពីក្រោយម្ចាស់ជើងឯក Europa League ក្រុមTottenham Hotspur ដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល 4-3 ក្នុងការប្រកួតពានរង្វាន់ UEFA Super Cupកាលពីថ្ងៃពុធ។ ក្រុមTottehamដែលដឹកនាំដោយអ្នកចាត់ការថ្មី Thomas Frank បាននាំមុខលើក្រុមយក្សបារាំង Paris St Germain ដោយលទ្ធផល2-0មុនចប់ការប្រកួតទៅហើយកីឡាករ Lee Kang-in ទាញបានមួយគ្រាប់មកវិញនៅនាទីទី 85 ហើយ Goncalo Ramos បានតែតបញ្ចូលទីតាមស្មើនៅនាទីទី 4 ក្នុងម៉ោងបញ្ឈប់ដើម្បីរកគ្រាប់បាល់តាមស្មើ 2-2 ។ PSG បានជោគជ័យក្នុងការស៊ុតបាល់បញ្ចូលទី ខណៈដែលកីឡាករ Mathys Tel និង Micky van de Ven បានខកខានក្នុងការស៊ុតបញ្ចូលទីសម្រាប់ក្រុម Tottenham ហើយ Nuno Mendes ជាអ្នកស៊ុតបាល់ផ្តាច់ចុងក្រោយឱ្យPSG។ កីឡាកររបស់ក្រុម PSG បាននាំគ្នារត់នៅលើទីលានដើម្បីអបអរ ដោយដឹងថាពួកគេបានបញ្ចូលឈ្មោះរបស់ពួកគេទៅក្នុងប្រវត្តិសាស្ត្រក្នុងនាមជាក្រុមបារាំងដំបូងគេដែលលើកពាននេះ។

PSG វាយបកយកឈ្នះ Spurs ដោយបាល់ប៉េណាល់ទីក្លាយជាម្ចាស់ពាន Super Cup Read More »

PSG រំពឹងឈ្នះពានទី៥ ប្រចាំឆ្នាំ២០២៥ នៅពេលប៉ះ Spurs ម៉ោង ២យប់រំលងអាធ្រាត្រនេះ

(បរទេស)៖ Paris Saint Germain បានកំពុងសំឡឹងរកការឈ្នះពានទី៥ របស់ពួកគេប្រចាំឆ្នាំ២០២៥ នៅពេលពើបប្រទះជាលើកទី១ ទល់នឹង Tottenham Hotspur ពីការប្រជែងយកពានបើករដូវកាលអឺរ៉ុប UEFA Super Cup 2025 នាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា (ម៉ោងនៅកម្ពុជា)។ ក្រុមជើងឯករបស់បារាំងមួយនេះ បានឈ្នះពាន៤ រួចទៅហើយក្នុងឆ្នាំ២០២៥ ដែលជារដូវកាលដ៏អស្ចារ្យបំផុតរបស់ពួកគេ តាមរយៈដណ្តើមបានពានអឺរ៉ុប UEFA Champions League 2024-25 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តផងដែរ។ ទោះជាយ៉ាងណា PSG ទើបតែបានខកចិត្តនៅផ្តាច់ព្រ័ត្រ FIFA Club World Cup 2025 ដែលបរាជ័យ ៣-០ ក្រោមថ្វីជើងរបស់តោខៀវ Chelsea នៅទឹកដីសហរដ្ឋអាមេរិកកាលពីខែមុន មុនពេលមកប៉ះក្រុមរបស់អង់គ្លេសមួយទៀតគឺ មាន់ខ្នាយមាស Spurs ដែលជាម្ចាស់ពានលំដាប់ទី២ អឺរ៉ុប UEFA Europa League 2024-25 ដែលបានផ្តួល Manchester United ១ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រនោះ។

PSG រំពឹងឈ្នះពានទី៥ ប្រចាំឆ្នាំ២០២៥ នៅពេលប៉ះ Spurs ម៉ោង ២យប់រំលងអាធ្រាត្រនេះ Read More »

លើក​ស្ទួយ​ផលិត​ខ្មែរ​!​ សេន​ ប៊ុនថេន​ ឈឺ​ចិត្ត​ជា​មួយ​សៀម​ ផលិត​ប្រេង​រឹតគុន​ខ្មែរ​ប្រើប្រាស់​បាន​ទាំង​ប្រដាល់​ និង​មនុស្ស​ទូទៅ​

ពិត​ជា​មិន​ធម្មតា ​រួម​ជា​មួយ​និងការ​ឈឺចាប់​ពី​សំណាក់ការ​ឈ្លានពាន​របស់​ប្រទេស​សៀម​មក​លើ​កម្ពុជា​ លោក​ សេន​ ប៊ុនថេន​ និង​ប្រជាជន​ទូទៅ​បង្ហាញ​ការ​ពហីការ​មិន​ប្រើប្រាស់​ផលិតផល​សៀម​ និង​ព្យាយាម​បង្កើត​ផលិតផល​ស្នាដៃខ្មែរបាន​ជា​ច្រើន​ដូច​ជា​ប្រេងរឹត​ប្រើប្រាស់​បាន​ទាំង​ផ្នែក​ប្រដាល់​ និង​មនុស្ស​ទូទៅនៅ​ពេល​នេះ។​ នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​ភរិយា​លោក​ សេន​ ប៊ុនថេន​ នៅ​មុន​នេះ​ថា​ ផលិត​ផល ​ប្រេង​រឹត​ប្រដាល់​គុន​ខ្មែរ ​​នេះក្រុម​ការងារ​រួម​មាន​អ្នក​ស្រី​ផ្ទាល់​ និង​​ប្ដី​ ដៃគូ​​សហការ ​បាន​សាកល្បង​ធ្វើ​អស់​រយៈពេល​ជាង ​១ឆ្នាំ​មក​ហើយទើប​សម្រេច​បាន​ផលិត​ផល​មួយ​នេះ​ឡើង។ អ្នក​នាង​ ឃឹម​ ខាន់សោភ័ណ្ឌ​ បន្ថែម​ទៀត​ថា​ ការ​តេស្តសាកល្បង​ជាច្រើន​លើក​ជា​ច្រើន​សារ​ និង​ការ​ចុះ​បញ្ជីរ​ផលិតផល​គឺបាន​​ត្រឹមត្រូវ​ស្រប​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដោយ​បាន​ឆ្លងកាត់ការ​ត្រួច​ពិនិត្យ​រួចរាល់អស់​ហើយ​សម្រាប់​ធានា​ដល់​ការ​ប្រើប្រាស់​។​ ប្រេងរឹត​នេះ​គឺ​ជំនួយ​ដល់​ការ​កម្ពៅ​សាច់​ដុំ​មុន​លេង​កីឡា​ពិសេស​សម្រាប់​អ្នក​ត្រូវ​ឡើង​ប្រកួត​ដែល​ធ្លាប់​ប្រើប្រាស់​របស់​សៀម​ពី​មុន។​ ប្រេង​នេះ​ជួយ​សម្រួល​​សរសៃ​ និង​បំបាត់​ការ​ឈឺចាប់​សាច់ដុំ​ផង​ដែរ។ ភរិយា​លោក​ សេន​ ប៊ុនថេន​ ខាង​លើ​អំពាវនាវ​ដល់​កីឡាករ​ កីឡា​ការិនី​ រួម​ទាំង​មហាជន​ទាំងអស់​បើ​មាន​តម្រូវ​ការ​សូម​សាកល្បង​ប្រើ ​ប្រេងរឹត​ប្រដាល់​គុន​ខ្មែរ​ ដែល​ជា​ផលិតផល​របស់​ខ្មែរ​ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ​ និង​ចូលរួម​លើក​ស្ទួយ​ផលិតផល​របស់​ខ្មែរ​ទាំង​អស់​គ្នា។​ ប្រសិន​បើ​ប្រិយមិត្ត​អ្នក​គាំទ្រ​ដែល​មាន​តម្រូវ​ការ​ផលិតផល​ប្រេងរឹត​គុន​ខ្មែរ​នេះ​អាច​ទាក់ទង​មក​កាន់​ហ្វេសបុក​លោក​ សេន​ ប៊ុនថេន​ ឬ​អ្នក​នាង​ផ្ទាល់​។​ ប្រេងរឹត​នេះ​បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ហើយទូទាំង​ប្រទេសកម្ពុជា៕​ ប្រភព៖ KAMPUCHEATHMEY

លើក​ស្ទួយ​ផលិត​ខ្មែរ​!​ សេន​ ប៊ុនថេន​ ឈឺ​ចិត្ត​ជា​មួយ​សៀម​ ផលិត​ប្រេង​រឹតគុន​ខ្មែរ​ប្រើប្រាស់​បាន​ទាំង​ប្រដាល់​ និង​មនុស្ស​ទូទៅ​ Read More »

កុំភ្លេច! Itauma ប៉ះ Whyte ចុងសប្តាហ៍នេះ ដើម្បីប្រជែងកៅអីឡើងទៅដណ្តើមក្រវាត់ពិភពលោក WBC

(បរទេស)៖ ការប្រកួតប្រដាល់សកលទម្ងន់ធ្ងន់រវាង Moses Itauma និង Dallian Whyte ដើម្បីប្រជែងយកកៅអី១ ឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ WBC ដែលកំពុងកាន់កាប់ដោយ Oleksandr Usyk នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករអង់គ្លេស Itauma មានអាយុប្អូនគូប្រជែង Whyte ដល់ទៅ ១៧ឆ្នាំ ពោលគឺរវាងអាយុទើបតែ ២០ឆ្នាំ ទល់នឹង ៣៧ឆ្នាំ ពីការពើបប្រទះគ្នាលើកទី១ ផងដែរ។ ទោះជាយ៉ាងណា Itauma នៅតែជាជើងខ្លាំងមួយរូប ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ក្នុងចំណោមប្រកួត ១២លើក ក្នុងនោះដែរធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ១០លើក ស្មើនឹង ៨៣% គ្រាដែល Whyte ធ្លាប់ជាអតីតជើងឯកពិភពលោក ជាមួយនឹងស្ថិតិឈ្នះ ៣១ដង ក្នុងចំណោម ៣៤ប្រកួតលក្ខណៈអាជីពមកដែរ។ សម្រាប់អ្នកទទួលបានជ័យជម្នះនេះ នឹងស្ថិតនៅលើផ្លូវឈានទៅប្រកួតដណ្តើមខ្សែក្រវាត់ពីជើងខ្លាំងវាយមិនដែលរបស់អ៊ុយក្រែន Usyk ដែលបច្ចុប្បន្ននេះ បានកំពុងគ្រប់គ្រងខ្សែក្រវាត់គ្រប់ស្ថាប័នទាំងអស់តែម្តង ក្រោយផ្តួល Daniel Dubois នាអំឡុងខែកក្កដា ឆ្នាំ២០២៥

កុំភ្លេច! Itauma ប៉ះ Whyte ចុងសប្តាហ៍នេះ ដើម្បីប្រជែងកៅអីឡើងទៅដណ្តើមក្រវាត់ពិភពលោក WBC Read More »

Scroll to Top