Admin

Ronnie វាយបកទម្លាក់ Wilson ចេញពីកម្មវិធី Masters 2025 ដែលមានបញ្ចប់ទឹកប្រាក់ ៥០ម៉ឺនផោន

(រីយ៉ាដ)៖ កីឡាករស្នូកឃ័រ Ronnie O’Sullivan បានវាយបកទម្លាក់ជើងខ្លាំង Kyren Wilson ដោយលទ្ធផល ៦-៥ ដើម្បីឆ្លងចូលវគ្គ ៤នាក់ចុងក្រោយនៃកម្មវិធី Saudi Arabia Masters 2025 ដែលមានប្រាក់រង្វាន់ ៥០០,០០០ផោន សម្រាប់ជើងឯក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករចាស់វស្សាអង់គ្លេស រហស្សនាម «The Rocket» ធ្វើបានជ័យជម្នះ ៣ ហ្វ្រេម (frames) ចុងក្រោយ បន្ទាប់ពី Wilson បានបើកការនាំមុខ ៥-៣ ពីការប្រកួតវគ្គ ៨នាក់យប់មិញនេះនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងប្រកួតនោះដែរ Ronnie អតីតជើងឯកពិភពលោក ៧សម័យកាល ក៏បានបើកការនាំមុខ ២-១ តាមរយៈវាយបានពិន្ទុខ្ពស់បំផុត ៨៨ពិន្ទុ និង ១១៦ពិន្ទុផងដែរ នៅមុនពេលម្ចាស់ជើងឯក Shanghai Masters ថ្មីៗនេះធ្វើបាន ៤សិតមកវិញ ដ្បិតគូប្រជែងវ័យ ៤៩ឆ្នាំ Ronnie ធ្វើបានតែ ១ហ្វ្រេមប៉ុណ្ណោះ។ ការឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ Ronnie […]

Ronnie វាយបកទម្លាក់ Wilson ចេញពីកម្មវិធី Masters 2025 ដែលមានបញ្ចប់ទឹកប្រាក់ ៥០ម៉ឺនផោន Read More »

ការព្យាករភាគច្រើនបង្ហាញថា Liverpool បន្តឈ្នះ Premier League គ្រាដែល AI ទាយថា Man City

(បរទេស)៖ ការស្ទង់មតិភាគច្រើនបានបង្ហាញថា Liverpool នៅតែជាក្រុមបន្តការពារតំណែងជើងឯកលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មី ២០២៥-២៦ ដដែល ស្របពេលបញ្ញាសិប្បនិមិត្ត AI បានព្យាករថា មេឃខៀវ Manchester City ទៅវិញទេ ដែលជាម្ចាស់ជើងឯក។ ការធ្វើសម្រង់ព្យាករ ដ៏ដូចជាប្រមូលទិន្នន័យនេះដែរ ត្រូវបានធ្វើឡើងដោយគេហទំព័រកីឡា BBC នៅពេលដែល Premier League រដូវកាលថ្មី នឹងចាប់ផ្តើមដំណើរការពីរាត្រីនេះតទៅហើយ តាមរយៈហង្សក្រហម Liverpool ដែលជាជើងឯករដូវកាល ២០២៤-២៥ ត្រូវបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួន ដើម្បីទទួលក្រុម AFC Bournemouth នៅថ្ងៃបើកឆាកមុនគេ។ នៅចាំបានថា ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅ Arne Slot ដណ្តើមបានជើងឯកលីគជាលើកដំបូង ក្នុងរដូវកាលទី១ របស់បុរសសញ្ជាតិហូឡង់ បាននាំមុខដាច់ ១០ពិន្ទុពីកាំភ្លើងធំ Arsenal នៅថ្ងៃបិទបញ្ចប់រដូវកាល និងតាមទាន់កំណត់ត្រាឈ្នះ PL គម្រប់ ២០លើកស្មើនឹង Man Utd ដែរ។ ទិន្នន័យព្យាករសរុបត្រូវបានបង្ហាញថា

ការព្យាករភាគច្រើនបង្ហាញថា Liverpool បន្តឈ្នះ Premier League គ្រាដែល AI ទាយថា Man City Read More »

កីឡាករបាល់ទះកំពូល ៥ រូប​ជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតក្នុង​លោក​ ឆ្នាំ ២០២៥

សម្រាប់ឆ្នាំ ២០២៥ នេះ មានកីឡាករបាល់ទះលំដាប់កំពូល ៥ នាក់ ត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក ខណៈអ្នកវាយផ្តាច់របស់ក្រុមជម្រើសជាតិ ប៉ូឡូញ Wilfredo Leon នៅតែឈរចំណាត់ថ្នាក់លេខ ១។ ដកស្រង់ចេញពី Volley Box ខាងក្រោមនេះជាកីឡាករបាល់ទះទាំង ៥ ដែលត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក គិតត្រឹមខែ សីហា ឆ្នាំ ២០២៥៖   ៥៖ អ្នកបាំងបាល់កណ្តាលសញ្ជាតិ ប្រេស៊ីល Lucas Saatkamp   កីឡាករវ័យ ៣៩ ឆ្នាំ កម្ពស់ ២.១០ ម៉ែត្ររូបនេះ ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ស្ថិតនៅលេខរៀងទី ៥ ក្នុងពិភពលោក។ កាលពីរដូវកាល ២០២៤-២០២៥ រូបគេបានឈ្នះពាន ២ ជាមួយក្លិប Sada Cruzeiro Vôlei ដូចជាលីគកំពូលប្រេស៊ីល Brazilian Superliga និងពានក្លិប​ទ្វីប​អាមេរិក​ខាង​ត្បូង South America Club Championship។

កីឡាករបាល់ទះកំពូល ៥ រូប​ជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតក្នុង​លោក​ ឆ្នាំ ២០២៥ Read More »

រដ្ឋាភិបាលស្វ៊ីសឱ្យ Federer ឬប្រធាន FIFA ជួយចរចាពន្ធគយអាម៉េរិក ជាមួយត្រាំ

រដ្ឋាភិបាលស្វ៊ីស ចង់ឱ្យវីរបុរសកីឡាវាយកូនបាល់ Roger Federer ឬលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ចូលរួមអន្តរាគមន៍ចរចាជាមួយលោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយបន្ទុកពន្ធ បន្ទាប់ពីអាម៉េរិកដាក់ពន្ធនាំចូល ៣៩ ភាគរយលើទំនិញរបស់ស្វ៊ីស។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីស្វ៊ីសលោកស្រី Karin Keller-Sutter។ អ្នកនយោបាយស្វ៊ីស មួយចំនួនបានស្នើលោក Infantino ដែលជាជនរួមជាតិខ្លួន ជាបណ្តាញចរចាក្រៅផ្លូវការជាមួយលោក ដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះ បានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup នៅរដ្ឋ New Jersey កាលពីខែកក្កដា។   ក្រៅពីមានទំនាក់ទំនងល្អជាមួយប្រធាន FIFA លោក ត្រាំ ក៏ជាអ្នកគាំទ្រអតីតតារាវាយកូនបាល់ដ៏ល្បី Federer មួយរូបដែរ។ Federer វ័យ៤៤ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈកីឡាវាយកូនបាល់ មុនសម្រេចចូលនិវត្តន៍នៅឆ្នាំ ២០២២។ អ្នកស្រី Keller-Sutter ប្រធានាធិបតីស្វ៊ីស បានប្រាប់ទូរទស្សន៍ Tele Zueri

រដ្ឋាភិបាលស្វ៊ីសឱ្យ Federer ឬប្រធាន FIFA ជួយចរចាពន្ធគយអាម៉េរិក ជាមួយត្រាំ Read More »

កីឡាករជឺជិតស៊ូ គង់ម៉ូណា មិថុរ៉ា ដាក់គោលដៅអភិវឌ្ឍខ្លួន ឆ្ពោះទៅប្រជែងកម្រិតពិភពលោក

បន្ទាប់ពីចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ (12th World Games) នៅទីក្រុង Chengdu ប្រទេសចិន កីឡាករជឺជិតស៊ូកម្ពុជា គង់ម៉ូណា មិថុរ៉ា យល់ថាសមត្ថភាពខ្លួននៅមានកម្រិតទាប ហើយត្រូវការពង្រឹង និងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំង ដើម្បីអាចមានសមត្ថភាពប្រកួតប្រជែងក្នុងព្រឹត្តការណ៍កម្រិតពិភពលោក។ កីឡាករ គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា គឺជាកីឡាករជឺជិតស៊ូកម្ពុជា ២រូប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ នៅប្រទេសចិន។ កីឡាករកម្ពុជាទាំង២រូបនេះ បានបរាជ័យក្នុងព្រឹត្តិការណ៍នេះ ដោយបានចំណាត់ថ្នាក់លេខ៧ ក្នុងវិញ្ញាសាសម្ដែងគូបុរស កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២៥។ បន្ទាប់ពីឆ្លងកាត់ការប្រកួតកម្រិតពិភពលោកនេះ កីឡាករ គង់ម៉ូណា មិថុរ៉ា យល់ថាកម្រិត និងសមត្ថភាពខ្លួននៅទាប ហើយត្រូវការពង្រឹងបន្ថែមទៀត។ ចំពោះការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ កីឡាករកម្ពុជាទាំង២ រូបនេះ ធ្វើបានល្អ ដោយធ្លាប់ជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានតាំងចិត្តពង្រឹងសមត្ថភាពបន្ថែម ដោយចង់បានមេដាយកម្រិតពិភពលោកបន្ថែមទៀត។ គង់ម៉ូណា មិថុរ៉ា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «ចំណុចសំខាន់

កីឡាករជឺជិតស៊ូ គង់ម៉ូណា មិថុរ៉ា ដាក់គោលដៅអភិវឌ្ឍខ្លួន ឆ្ពោះទៅប្រជែងកម្រិតពិភពលោក Read More »

អត្ដពលិកឌូអាត្លុងកម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ១០ នៅកីឡាពិភពលោក

កីឡាករឌូអាត្លុងកម្ពុជា Sokha Mickael Chiumond បានដណ្ដើមបានលេខ១០ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ (12th World Games) នៅទីក្រុង Chengdu ប្រទេសចិន​ នាព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០២៥។ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ចាត់ទុកថាចំណាត់ថ្នាក់នេះ ល្អសម្រាប់កម្ពុជា ដ្បិតស្ថិតនៅលើកីឡាករអាស៊ី ដោយក្រោមតែកីឡាករអឺរ៉ុប។ កីឡាករ Sokha Michael Chiumond គឺជាកីឡាឌូអាត្លុងរបស់កម្ពុជា តែម្នាក់គត់ បានទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ នៅប្រទេសចិន។ វត្តមានរបស់កីឡាករកម្ពុជារូបនេះ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក មិនមែនបានដោយសារការផ្ដល់សិទ្ធិអនុគ្រោះឲ្យចូលរួមនោះទេ ប៉ុន្ដែបានមកដោយសារសមត្ថភាព នៃការប្រកួតប្រជែងវគ្គជម្រុះអន្ដរជាតិ។ Sokha Michael Chiumond ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ១០ ក្នុងព្រឹត្តិការណ៍ World Games បានចូលរួមប្រកួតលើកីឡាឌូអាត្លុង ក្នុងចំណោមអត្តពលិកសរុបចំនួន ៣៤នាក់ ដែលមានវិញ្ញាសារត់ប្រណាំង ១០គីឡូម៉ែត្រ ប្រណាំងកង់ ៤០គីឡូម៉ែត្រ និងរត់ប្រណាំង ៥គីឡូម៉ែត្រ។ កីឡាករ

អត្ដពលិកឌូអាត្លុងកម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ១០ នៅកីឡាពិភពលោក Read More »

Whyte លើកឡើងថា អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ២សម័យ Joshua គួរតែប៉ះ Jake Paul ម្តង!

(បរទេស)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់អង់គ្លេស Dallian Whyte បាននិយាយថា Anthony Joshua គួរតែវ៉ៃជាមួយ Jake Paul ម្តង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ការថ្លែងបែបនេះធ្វើឡើងក្នុងសន្និសីទ នៅពេលកីឡាករវ័យ ៣៧ឆ្នាំ Whyte ត្រៀមប្រកួតទល់នឹងជើងខ្លាំង Moses Itauma នៅអារ៉ាប៊ីសាអូឌីត នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ បើនិយាយពី អតីតតារា YouTube គឺ Jake Paul នៅតែមានលទ្ធភាពអាចប៉ះអតីតជើងឯកខ្សែក្រវាត់ពិភពលោក Joshua ដដែល ដែលមានការជជែកគ្នាច្រើនថ្មីៗនេះ។ នៅចាំបានថា Dallina Whyte ធ្លាប់បានចាញ់ Joshua ម្តងកាលឆ្នាំ២០១៥ ដែលជាជំនួបរវាងជើងខ្លាំងអង់គ្លេសមិនអាចបំភ្លេចបាន និងត្រូវបានផ្គូផ្គងប៉ះគ្នាលើកទី២ ទៀតក្នុងឆ្នាំ២០២៣ ក៏ប៉ុន្តែត្រូវបានលុបចោលវិញ ដោយសារ Whyte រងបទចោទប្រកាន់ទាក់ទងនឹងថ្នាំញៀន មុនពេលត្រឡប់ឡើងសង្វៀនវិញកាលខែមីនា ឆ្នាំ២០២៤៕ ប្រភព៖ FRESHNEWS

Whyte លើកឡើងថា អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ២សម័យ Joshua គួរតែប៉ះ Jake Paul ម្តង! Read More »

សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ប៉ះ​ ​ក្លឹបបាល់ទះ​វិសាខា​ ស្អែក​នេះ​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ

សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ នឹង​បើក​ទ្វារ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ ក្លឹបបាល់ទះ​វិសាខា​ ក្នុង​​ជំនួប​មិត្តភាព​កម្ពៅ​សាច់ដុំ​នៅ​រសៀល​ម៉ោង​ ៣​ ថ្ងៃ​ទី១៥​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះនៅ​ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ។ នេះ​បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសបុកផេក​ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ​មុន​នេះ​បាន​បញ្ជាក់​ថា​ ស្អែក​ម៉ោង ​៣រសៀល​នឹង​មាន​ការ​ប្រកួត​មិត្តភាព​​រវាង​ សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ប៉ះ​ ​ក្លឹបបាល់ទះ​វិសាខា ដែល​ជា​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ​ និង​ដក​ស្រង់​បទ​ពិសោធ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។​ ការ​ប្រកួត​នោះ​ដែរ​នឹង​មាន​ផ្សាយ​ជូន​ប្រិយមិត្ត​ដែល​ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា​បាល់ទះ​នៅ​កម្ពុជា​បាន​ទស្សនា​តាម​រយៈ​ផេក​ «ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» នេះ​តែ​ម្ដង។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ​ឯ​ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ៕​ ប្រភព៖ KAMPUCHEATHMEY

សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ប៉ះ​ ​ក្លឹបបាល់ទះ​វិសាខា​ ស្អែក​នេះ​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ Read More »

តើ Cristiano Ronaldo ត្រូវបង់លុយប៉ុន្មានទៅ Georgina Rodriguez ក្នុងករណីពួកគេចែកផ្លូវគ្នា?

Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើការរៀបចំហិរញ្ញវត្ថុដែលនឹងធ្វើឱ្យគាត់បង់ប្រាក់ឱ្យ Georgina Rodriguez នូវចំនួនទឹកប្រាក់យ៉ាងច្រើនបូករួមទាំងទ្រព្យសម្បត្តិប្រណីតប្រសិនបើពួកគេបែកគ្នា។ គូស្នេហ៍ដែលទើបបានភ្ជាប់ពាក្យបន្ទាប់ពីបានរួមរស់ជាមួយគ្នា ៩ ឆ្នាំបានធ្វើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ២០១៧ នៅពេលដែលកូនស្រីដំបូងរបស់ពួកគេឈ្មោះ Alana កើតមក។ យោងតាមទូរទស្សន៍ GUIA របស់ប្រទេសព័រទុយហ្គាល់ កិច្ចព្រមព្រៀងនេះត្រូវបានរចនាឡើងដើម្បីការពារទ្រព្យសម្បត្តិដ៏ធំរបស់ Ronaldo ខណៈពេលដែលធានាសុវត្ថិភាពហិរញ្ញវត្ថុរបស់ Georgina ប្រសិនបើទំនាក់ទំនងរបស់ពួកគេត្រូវបញ្ចប់។ ក្រោមកិច្ចព្រមព្រៀងនេះ Georgina នឹងទទួលបានជំនួយហិរញ្ញវត្ថុពេញមួយជីវិតក្នុងមួយខែជាង 114,000ដុល្លារ និងរក្សាវីឡាទំហំ 950 ម៉ែត្រការ៉េ នៅលើដីទំហំ 4,000 ម៉ែត្រការ៉េ នៅក្នុង La Finca, Pozuelo ដែលជាតំបន់លំនៅដ្ឋានផ្តាច់មុខបំផុតរបស់ Madrid ដែល Ronaldo បានទិញក្នុងឆ្នាំ 2010 ក្នុងតម្លៃប្រហែល 5.64 លានដុល្លារ។ ពាក្យបែបនេះកម្រមានណាស់ក្នុងពិភពបាល់ទាត់ ជាពិសេសសម្រាប់គូស្នេហ៍ដែលមិនទាន់រៀបការ។ លក្ខខណ្ឌផ្លូវច្បាប់អាចកាន់តែស្មុគស្មាញ ប្រសិនបើពួកគេរៀបការ អាស្រ័យលើច្បាប់អាពាហ៍ពិពាហ៍ និងការស្នាក់នៅ។ បច្ចុប្បន្នជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ពិភពលោក Ronaldo រកបានប្រហែល 200 លានអឺរ៉ូ

តើ Cristiano Ronaldo ត្រូវបង់លុយប៉ុន្មានទៅ Georgina Rodriguez ក្នុងករណីពួកគេចែកផ្លូវគ្នា? Read More »

ភ្នំពេញក្រោន ប៉ះ បឹងកេត ក្នុង​ជំនួប The Classic Match កាន់តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍

ការ​ជួប​គ្នា​រវាង​ បឹងកេត និង ភ្នំពេញ​ក្រោន ម៉ោង​ ៦ ល្ងាច​ថ្ងៃ​អាទិត្យ ទី១៧ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នឹង​​កាន់​តែ​ពិសេស​ប្លែក​។ ជំនួបនេះត្រូវបានអ្នកគាំទ្រថា The Cambodian Classic Match ដោយសាររាល់ការប្រកួតតែងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ហើយសង្គ្រាមលើទីលានស្មៅបៃតងជក់ចិត្ត។ យ៉ាងណា ប៉ុន្មានរដូវកាលចុងក្រោយ ភ្នំពេញក្រោន ជាក្រុមមានប្រៀបខ្លាំងផ្នែកធនធានកីឡាករល្អៗ ដោយសារម្ចាស់ក្លិបមានធនធានហិរញ្ញវត្ថុខ្ពស់។ ផ្ទុយទៅវិញ បឹងកេត បានព្យាយាមប្រើប្រាស់កីឡាករទាំងស្រុក និងបរទេសតាមលទ្ធភាព ប៉ុន្តែពួកគេមានអ្នកគាំទ្រស្មោះស្ម័គ្រច្រើន។ ភ្នំពេញក្រោន ទទួលបានជ័យជម្នះច្រើនជាងក្នុងប្រវត្តិជួបគ្នា ១៧ លើក គឺឈ្នះ ១១ លើក ខណៈ បឹងកេត ឈ្នះ ៣ លើក ហើយស្មើគ្នា ៣ លើក។ អ្វីគួរឲ្យកត់សំគាល់ បឹងកេត បានបំបែកកំណត់ត្រាអាក្រក់របស់ខ្លួនជាយូរមកហើយដោយបានយកឈ្នះក្នុងលទ្ធផល ៤-៣ សម្រាប់ការជួបគ្នាចុងក្រោយក្នុងលីគចុងរដូវកាលមុន។ ជួប​គ្នា​ជា​ថ្មី​​លើក​នេះ ​អ្វី​​ៗ​ស្ទើរ​តែ​ថ្មី​ទាំង​ស្រុង​ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​​បាន​ផ្លាស់​ប្តូរ​កីឡាករ​ច្រើន។ ភ្នំពេញ​ក្រោន បញ្ចេញ​កីឡាករ​បរទេស​​ស្ទើរ​អស់​កាល​ពីចុង​រដូវ​កាល​មុន។

ភ្នំពេញក្រោន ប៉ះ បឹងកេត ក្នុង​ជំនួប The Classic Match កាន់តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ Read More »

Scroll to Top