EPL ត្រឡប់ចូលរដូវកាលថ្មី ស្របពេលក្រុមធំៗ វិនិយោគកីឡាករថ្លៃៗ
ការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៥-២៦ នឹងដំណើរការនៅរាត្រីថ្ងៃទី១៥ ខែសីហា ដោយម្ចាស់ការពារតំណែងជើងឯក Liverpool នឹងបើកឆាកមុនគេទទួលស្វាមគន៍ Bournemouth វេលាម៉ោង ២ អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ទីផ្សារដោះដូរកីឡាករមិនទាន់បិទទ្វារផង ប៉ុន្តែក្លិបធំៗនៅអង់គ្លេស ចាយលុយរាប់រយលានដុល្លាររួចហើយ ដើម្បីទិញចូលកីឡាករមានគុណភាពទៅរួមក្រុម។ មិនខុសពីរដូវកាលមុខៗឡើយ ក្លិបធំៗនៅគ្រប់ក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលៗនៅតំបន់អឺរ៉ុប សុទ្ធតែបញ្ចេញខ្ទង់ចំណាយរយលានដុល្លារដើម្បីនាំចូលកីឡាករល្បីៗមានសមត្ថភាពទៅពង្រឹងក្រុមពួកគេ។ ចំណោមលីគកំពូលទាំង ៥ តំបន់អឺរ៉ុប ក្លិបធំៗនៃលីគកំពូលអង់គ្លេស លេចធ្លោជាងគេក្នុងការទិញដូរកីឡាករ នៅរដូវកាល ២០២៥-២៦ នេះ។ សូម្បី Manchester United ដែលគ្មានកៅអីអឺរ៉ុបផងនោះ បានចាយលុយជាង២០០លានដុល្លាររួចហើយ ដើម្បីទិញកីឡាករពង្រឹងក្រុមប្រជែងលីគ និងខាប់នៅអង់គ្លេសរដូវកាលថ្មី។ នៅ Premier League មាន៨ក្រុមឯណោះដែលបានកៅអីរ៉ុប ក្នុងនោះ ៦ក្រុម រួមមាន Liverpool, Arsenal, Manchester City, Chelsea, Newcastle Untied និង Tottenham Hotspurត្រូវប្រជែង UEFA […]
EPL ត្រឡប់ចូលរដូវកាលថ្មី ស្របពេលក្រុមធំៗ វិនិយោគកីឡាករថ្លៃៗ Read More »










