ក្រសួងអប់រំ បើកកិច្ចប្រជុំពិសេលើផែនការមេត្រៀមធ្វើម្ចាស់ផ្ទះ The 23rd ASEAN University Games ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតជាគោលការណ៍តាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការទទួលសិទ្ធធ្វើម្ចាស់ផ្ទះជាផ្លូវការ នៃការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២៣ (The 23rd ASEAN University Games) ឆ្នាំ២០២៨ ខាងមុខ។ ដោយទទួលបានការអនុញ្ញាតខាងលើ កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដាកន្លងទៅ ក្រសួងអប់រំ បានបើកកិច្ចប្រជុំពិសេសមួយ ដោយមានការចូលរួមពីមន្ដ្រីអគ្គនាយកដ្ឋានកីឡា និងអង្គភាពពាក់ព័ន្ធ ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន និងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិភាក្សារៀបចំផែនការមេ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡានិស្សិតប្រចាំតំបន់ ២ឆ្នាំម្ដងនេះ។ លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំដំបូង ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីរៀបចំផែនការមេ ដោយត្រូវបង្កើតនូវក្រុមការងារបច្ចេកទេសពិសេសមួយ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវឯកសារ និងបទបញ្ញាត្តិនានា ពាក់ព័ន្ធនឹងការត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ដែលដឹកនាំដោយលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកកីឡា សហការជាមួយសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា និងសហព័ន្ធកីឡាជាតិនានា។ លោកថា […]










