Admin

Son ផ្តល់ដំណឹង នឹងចាកចេញពីក្លិបក្រោយរួមរស់រយៈពេល ១០ឆ្នាំ ដ្បិតក្លិបថ្មីមានការផ្សាភ្ជាប់ទៅលីគ MLS

(បរទេស)៖ កីឡាករអន្តរជាតិកូរ៉េខាងត្បូង Son Heung-min បានឱ្យដឹងថានាថ្ងៃសៅរ៍នេះថា រូបគេនឹងចាកចេញពីក្លិប Tottenham Hotspurs នៅទីផ្សារដូវក្តៅនេះ ខណៈបានរួមរស់ជាមួយក្លិបរយៈពេល ១០ឆ្នាំ ដ្បិតក្នុងកិច្ចសន្យានឹងផុតនៅឆ្នាំ២០២៦ ក្រោយពេលរូបគេមិនបានបង្ហាញគោលដៅបន្ទាប់ណាមួយជាមួយក្លិប ។ នេះបើតាមប្រភពពី Reuters នាថ្ងៃទី០២ ខែសីហហា ឆ្នាំ២០២៥ ។ Son ដែលកំពុងស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ក្នុងរយៈពេលកន្លងមកនេះបានរួមចំណែកជួយក្លិប Spurs ឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ១៧ឆ្នាំ បានស្គាល់ការឈ្នះពានរង្វាន់លីគអឺរ៉ុបលំដាប់ទី២ Europa League 2024-25 កាលពីខែឧសភា ពីការយកឈ្នះ Manchester United ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ក៏ឱ្យដឹងថារូបគេអាចមានការផ្សាភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិប Los Angeles FC នៃលីគអាមេរិក Major League Soccer ។ ក្នុងគ្រានេះដែល Son បានលើកឡើងងា «នេះជាកន្លែងដែលខ្ញុំចូលចិត្តអស់រយៈពេល ១០ឆ្នាំមកហើយ នេះជាកន្លែងដែលខ្ញុំរីកចម្រើនយ៉ាងខ្លាំងក្នុងនាមជាកីឡាករបាល់ទាត់ ដូច្នេះខ្ញុំពិតជាមានចិត្តដឹងគុណខ្លាំងណាស់»។ «វាគឺជាការសម្រេចចិត្តដ៏លំបាកបំផុតមួយដែលខ្ញុំមិនធ្លាប់ធ្វើនៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ក្នុងការលេងបាល់ទាត់ និងនៅជាមួយក្រុមតែមួយអស់រយៈពេល ១០ឆ្នាំ […]

Son ផ្តល់ដំណឹង នឹងចាកចេញពីក្លិបក្រោយរួមរស់រយៈពេល ១០ឆ្នាំ ដ្បិតក្លិបថ្មីមានការផ្សាភ្ជាប់ទៅលីគ MLS Read More »

Premier League បដិសេធមិនបន្ថយក្រុមមកនៅត្រឹម ១៨ឡើយ ចំពោះភាពតានតឹងជាមួយ FIFA

(ឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នឹងមិនកាត់បន្ថយចំនួនបច្ចុប្បន្នពី ២០មកនៅត្រឹម ១៨ក្រុមឡើយ។ នេះបើយោងតាមការឱ្យដឹងពីប្រធាននាយកប្រតិបត្តិលីគ លោក Richard Masters បើទោះបីកំពុងស្ថិតក្នុងភាពតានតឹងជាមួយ FIFA ជុំវិញប្រក្រតិទិនប្រកួតដ៏មមាញឺកក៏ដោយ។ លីគអាជីពអង់គ្លេសនឹងចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពោលគឺនៅសល់តែ ១១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 នៅអាមេរិក មិចស៊ិក និងកាណាដាមកដល់។ ទោះជាយ៉ាងណា លោក Masters បានថ្លែងថា «ខ្ញុំពិតជារីករាយចំពោះកំណើននៃការប្រកួត ដោយមានក្លិបរបស់ពួកយើងចូលរួម។ គិតចាប់ពីឆ្នាំ១៩៩៤ Premier League មាន ៣៨០ប្រកួតជារៀងរាល់រដូវកាល ដោយមាន ២០ក្លិបប្រកួតប្រជែង ដោយពួកយើងពុំដែលមានការផ្លាស់ប្តូរម្តងណាឡើយ»។ កាលពីឆ្នាំទៅ ម្ចាស់ពានបាល់មាស Ballon dÓr ខ្សែបម្រើ Rodri មកពីក្លិបមេឃខៀវ Manchester City បានលើកឡើងថា កីឡាករកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកហានិភ័យ ក៏ព្រោះតែកម្មវិធីប្រកួតច្រើនពេក ស្ទើររកពេលសម្រាកគ្មាន។ ប្រការនេះ លីគកំពូលបារាំង Ligue

Premier League បដិសេធមិនបន្ថយក្រុមមកនៅត្រឹម ១៨ឡើយ ចំពោះភាពតានតឹងជាមួយ FIFA Read More »

មុនក្លាយជាកីឡាករអាជីព សឿត បារាំង ជម្នះ​នឹងការ​មិន​សូវគាំទ្រពីគ្រួសារ

ខ្សែការពារចំណូលថ្មីរបស់ក្លិប ព្រះខ័នរាជស្វាយរៀង សឿត បារាំង បានទម្លាយរឿងរ៉ាវពីក្មេងរបស់ខ្លួន មុនពេលក្លាយជាកីឡាករបាល់ទាត់អាជីព គឺគ្រួសាររបស់គេមិន​សូវ​គាំទ្រឱ្យគេចូលលេងបាល់ទាត់ឡើយ។ ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» ខ្សែការពារស្លាបឆ្វេងវ័យ ២៥ ឆ្នាំបាននិយាយថា៖ «និយាយដោយស្មោះត្រង់ទៅ ក្រុមគ្រួសាររបស់ខ្ញុំ មិនដែលគាំទ្រឱ្យខ្ញុំលេងបាល់ទាត់ទេ។ ប៉ុន្តែដោយសារក្តីស្រឡាញ់ និងការជំនះរបស់ខ្ញុំ ទើបពួកគាត់សម្រេចចិត្តឱ្យខ្ញុំចូលលេងបាល់ទាត់។ ខ្ញុំបានផ្លាស់ប្តូរពួកគាត់ ១៨០ ដឺក្រេ តាំងពីពួកគាត់មិនដែលគាំទ្រខ្ញុំ រហូតធ្វើឱ្យពួកគាត់ជម្រុញខ្ញុំបន្ថែមវិញ»។ សឿត បារាំង បានបន្តទៀតថា៖ «ពីមុនខ្ញុំមិនទាន់គិតថាចង់ក្លាយជាកីឡាករអាជីពទេ ខ្ញុំគ្រាន់តែទៅលេងដើម្បីសប្បាយនៅតាមភូមិ។ រាល់ពេលដែលខ្ញុំទៅលេង គ្រួសារតែងតែទៅហៅខ្ញុំត្រឡប់មកវិញរហូត មានន័យថាគាត់អត់ចង់ឱ្យយើងលេងទេ ដោយសារក្នុងគ្រួសាររបស់ខ្ញុំ មានតែខ្ញុំម្នាក់ទេ ដែលជាប្រុស ហើយបងប្អូនខ្ញុំសុទ្ធតែស្រី»។ តាមរយៈការលើកឡើងខាងលើ គឺសឿត បារាំង ប្រឹងជំនះខ្លាំងមែនទែន មុនក្លាយជាកីឡាករបាល់ទាត់អាជីពដូចសព្វថ្ងៃ។ រូបគេមិនដែលទទួលបានការគាំទ្រពីគ្រួសារឡើយ អំឡុងពេលរូបគេនៅក្មេង។ ជាពិសេស រាល់ពេលដែលរូបគេទៅលេងបាល់នៅតាមភូមិម្តងៗ គឺតែងតែគ្រួសារទៅហៅឱ្យត្រឡប់មកវិញ។ មូលហេតុធំ ដែលគ្រួសាររបស់គាត់មិនគាំទ្រចង់ឱ្យគាត់ក្លាយជាកីឡាករបាល់ទាត់ ព្រោះនៅក្នុងគ្រួសាររបស់គាត់ គឺមានតែគាត់ម្នាក់ប៉ុណ្ណោះ ដែលជាកូនប្រុសស្នងត្រកូល ហើយម្យ៉ាងពួកគាត់មានបំណងចង់ឱ្យ បារាំង ធ្វើការងារផ្សេងវិញ។ យ៉ាងណា គាត់នៅតែមានគោលដៅច្បាស់លាស់ និងប្រឹងជំនះគ្រប់យ៉ាង រហូតចុងក្រោយ

មុនក្លាយជាកីឡាករអាជីព សឿត បារាំង ជម្នះ​នឹងការ​មិន​សូវគាំទ្រពីគ្រួសារ Read More »

នេះ​មូលហេតុ​ច្បាស់​ពីការបាត់​មុខ​ស្មាត់ឆ្នើម Nishida ក្នុង​ក្រុមជម្រើសជាតិជប៉ុន

តើ Yuji Nishida ចូលនិវត្តន៍ពីក្រុមបាល់ទះជម្រើសជាតិ ជប៉ុន មែនទេ? នេះ ជាសំណួរ ដែលអ្នកគាំទ្របានចោទសួរខ្លាំង បន្ទាប់ពីស្មាត់ឆ្វេងរូបនេះ បានអវត្តមានពីក្រុមជម្រើសជាតិ ជប៉ុន ក្នុងឆ្នាំ ២០២៥ និងនៅក្នុងការប្រកួតពានរង្វាន់លីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League។ ការបាត់មុខរបស់ Yuji Nishida ក្នុងពាន FIVB Men’s Volleyball Nations League កំពុងក្លាយជាមន្ទិលសម្រាប់អ្នកគាំទ្រខ្លាំងមែនទែន ដោយមានពាក្យចចាមអារ៉ាមមួយចំនួនបានអះអាងថា កីឡាករវ័យ ២៥ ឆ្នាំ កម្ពស់ ១.៨៦ ម៉ែត្ររូបនេះបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ។ ទោះ​បី​ជា​យ៉ាងណា តាមរយៈប្រភពពី Volleytrails និង Volleyballworld បានឱ្យដឹងថា Yuji Nishida មិនទាន់ចូលនិវត្តន៍ពីក្រុមបាល់ទះ ជប៉ុន នោះទេ។ មូលហេតុពិត​ដែល អវត្តមានពីក្រុមបាល់ទះ ជប៉ុន នៅក្នុងពាន FIVB Men’s Volleyball

នេះ​មូលហេតុ​ច្បាស់​ពីការបាត់​មុខ​ស្មាត់ឆ្នើម Nishida ក្នុង​ក្រុមជម្រើសជាតិជប៉ុន Read More »

លោក Koji នឹងដឹកនាំក្រុមជម្រើសជាតិនារី ប្រជែងពានរង្វាន់ ASEAN MSIG Serenity Cup

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា នឹងត្រូវទៅចូលរួមប្រកួតពានរង្វាន់ ASEAN MSIG Serenity Cup 2025 ចាប់ពីថ្ងៃទី៦-១៩ សីហា នៅទីក្រុង Hai Phong ប្រទេសវៀតណាម។ លោក Koji Gyotoku នឹងទទួលបន្ទុក ដឹកនាំក្រុមនារីសម្រាប់ព្រឹត្តិការណ៍នេះ។ ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ វៀតណាម ខណៈ ពូល B មានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត។ យោងទៅលើការផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Koji Gyokotu ត្រូវបានតែងតាំងធ្វើជាគ្រូបង្វឹក ដឹកនាំទៅប្រកួតក្នុងពានរង្វាន់នេះ។ កម្ពុជា ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី៦ សីហា វេលាម៉ោង៧:៣០យប់ និងថ្ងៃទី៩ សីហា ជួបជាមួយក្រុមនារីថៃ វេលាម៉ោង ៤:៣០រសៀល។ លុះចូលដល់ថ្ងៃទី១២ សីហា ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ត្រូវប៉ះជាមួយឥណ្ឌូណេស៊ី វេលាម៉ោង ៤:៣០រសៀល។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

លោក Koji នឹងដឹកនាំក្រុមជម្រើសជាតិនារី ប្រជែងពានរង្វាន់ ASEAN MSIG Serenity Cup Read More »

លោក ហ៊ុន ច័ន្ទរាជ្យ សង្ឃឹម​លើ គោរមៈ, សារ័ត្ន និង ឡុង ឡា ឈ្នះខ្សែក្រវាត់នៅវៀតណាម

(ភ្នំពេញ)៖ គ្រូបង្វឹកក្លឹបប្រដាល់ Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ ជឿជាក់លើសិស្សទាំង ៣នាក់ ដែលមាន គោរមៈ ច័ន្ទរាជ្យ, រិន សារ័ត្ន និង ឡុង ឡា នឹងឈ្នះខ្សែក្រវាត់គុនចម្រុះ GMA ទាំង៣នាក់តែម្ដងក្នុងការប្រកួតនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ប្រទេសវៀតណាម។ លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា លោកសង្ឃឹមជឿជាក់លើកូនសិស្សទាំង៣នាក់នឹងឈ្នះខ្សែក្រវាត់ទាំងអស់គ្នានៅថ្ងៃទី២ សីហា ស្អែកនេះ។ ដោយសារកូនសិស្សរបស់លោកបានហ្វឹកហាត់ត្រៀមខ្លួនបានល្អ និងមើលឃើញពីចំណុចខ្លាំង។ និយាយពីការធ្វើដំណើរ និងការថ្លឹងទម្ងន់ គឺរលូនល្អមិនមានចោទជាបញ្ហាអ្វីនោះឡើយ ពោលកីឡាករកម្ពុជាទាំង៣នាក់ខំប្រឹងរហូតដល់ខ្វះគីឡូទៅវិញផង។ ការស្នាក់នៅហូបចុក និងហ្វឹកហាត់សមគឺដំណើរការល្អត្រៀមតែការប្រកួតមកដល់ប៉ុណ្ណោះ។ គ្រូបង្វឹករូបនេះសំណូមពរដល់ប្រជាជនខ្មែរដែលស្រឡាញ់គាំទ្រសូមចូលទៅទស្សនាតាមការឡាយ និង Comment ជាទង់ជាតិខ្មែរក្នុងផេក GMA-Gods of Martial Arts ឲ្យបានច្រើនបញ្ជាក់ពីការគាំទ្រគុនខ្មែរ គាំទ្រកីឡាករខ្មែរ ក្នុងព្រឹត្តិការណ៍ធំនៅប្រទេសវៀតណាមលើកនេះ។ បញ្ជាក់ដែរថា ការប្រកួតដណ្ដើមខ្សែក្រវាត់របស់កីឡាករកម្ពុជាទាំង ៣ រូបរួមមាន កីឡាករ

លោក ហ៊ុន ច័ន្ទរាជ្យ សង្ឃឹម​លើ គោរមៈ, សារ័ត្ន និង ឡុង ឡា ឈ្នះខ្សែក្រវាត់នៅវៀតណាម Read More »

កីឡាករជើងស៊ុត Benjamin Šeško បើកភ្លើងខៀវចង់ចូលរួមជាមួយ Man United

ខ្សែប្រយុទ្ធសញ្ជាតិ ស្លូវេនី Benjamin Šeško បានបើកភ្លើងខៀវ ចង់ចូលរួមជាមួយក្លិបបិសាចក្រហម Manchester United នៅរដូវកាលនេះ បន្ទាប់ពីទទួលដំណឹងពីក្លិបធំប្រចាំលីគ អង់គ្លេស គ្រោងដាក់សំណើដេញថ្លៃយករូបគេពី RB Leipzig។ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Man United បានជូនដំណឹងទៅ RB Leipzig រួចរាល់ហើយ អំពីគោលបំណង ដែលពួកគេបានរៀបចំសំណើ ដើម្បីដេញថ្លៃយកខ្សែប្រយុទ្ធ Benjamin Šeško។ ប្រភពដដែល បានចុះផ្សាយបន្តថា កីឡាករសញ្ជាតិ ស្លូវេនី វ័យ ២២ ឆ្នាំរូបនេះ គឺពេញចិត្តយ៉ាងខ្លាំង ក្នុងការមកចូលរួមជាមួយ Man United ទោះបីជាក្លិបនៅរដូវកាលនេះ មិនមានកៅអីលេងពាន អឺរ៉ុប ណាមួយ ឬក៏ Champions League ក៏ដោយ។ ភាគីក្លិប និងកីឡាករបានធ្វើការសន្ទនាជាមួយគ្នាខ្លះៗហើយ អំពីព័ត៌មានផ្សេងៗទាក់ទងនឹងគម្រោង និងចក្ខុវិស័យរបស់ក្លិប

កីឡាករជើងស៊ុត Benjamin Šeško បើកភ្លើងខៀវចង់ចូលរួមជាមួយ Man United Read More »

កូនប្រុសលោកត្រាំ អះអាងថាក្លិប Chelsea អញ្ជើញឪពុកខ្លួនឱ្យលើកពាន CWC ជាមួយ

លោក Eric Trump ត្រូវជាកូនប្រុសរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ អះអាងថាក្លិប Chelsea អញ្ជើញឪពុកខ្លួនឱ្យចូលរួមលើកពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដែលដណ្តើមបានពីក្រុម Paris Saint Germain នៅធ្វើពិធីប្រគល់មេដាយ និងពានរង្វាន់ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។ ការអញ្ជើញនេះ គឺក្រោយពេលក្រុមរហស្សនាមតោខៀវ បានផ្តល់ជើងខ្លាំងបារាំង Paris Saint Germain លទ្ធផល ៣-០ ក្នុងជំនួបផ្តាច់ព្រ័ត្រធ្វើឡើងនៅកីឡដ្ឋាន MetLife កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៥។ ក្រុមមកពីអង់គ្លេស បានគ្រងជើងឯកជាម្ចាស់ពានរង្វាន់ពិភពលោក ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមដំបូងគេបង្អស់ដែលឈ្នះពាន ​CWC ដែលកែប្រែរូបមន្តប្រកួតថ្មី។ បន្ទាប់ពីបញ្ចប់ការប្រកួត ពិធីប្រគល់ពានរង្វាន់ក៏ចូលមកដល់ លោក Gianni Infantino និងលោក ត្រាំ បានចូលរួមប្រគល់ពានដោយផ្ទាល់ អមដោយប្រធានក្លិប Chelsea លោក Todd

កូនប្រុសលោកត្រាំ អះអាងថាក្លិប Chelsea អញ្ជើញឪពុកខ្លួនឱ្យលើកពាន CWC ជាមួយ Read More »

ជើងខ្លាំងប្រដាល់ក្នុងទ្រុង McGregor បរាជ័យបណ្តឹងឧទ្ធរណ៍ ករណីរំលោភកាលឆ្នាំ២០១៨

(បរទេស)៖ កីឡាករប្រដាល់ក្នុងទ្រុង UFC គឺ Connor McGregor បានចាញ់ក្តីនៅបណ្តឹងឧទ្ធរណ៍ ករណីរំលោភសេពសន្ថវៈកាលឆ្នាំ២០១៨។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កាលពីខែវិច្ឆិកា McGregor ត្រូវបានតម្រូវឱ្យបង់ប្រាក់ពិន័យប្រមាណ ២០៦,០០០ផោន ចំពោះការបៀតបៀនកេរ្តិ៍ខ្មាស់ទៅលើនាង Nikita Hand នៅក្នុងសណ្ឋាគារមួយ ស្ថិតក្នុងទីក្រុង Dublin ប្រទេសអៀរឡង់ខាងជើងកាលឆ្នាំ២០១៨។ មន្រ្តីចៅក្រមទាំង ៣នាក់នៅតុលាការស្ថិតក្នុងទីក្រុង Dublin បានបដិសេធបណ្តឹងរបស់ McGregor គ្រប់រូបភាព នៅពេលរូបគេមិនបានបង្ហាញវត្តមានក្នុងអង្គជំនុំជម្រះនេះឡើយ ដោយមានតែនាង Nikita Hand រួមទាំងអ្នកគាំទ្រជាច្រើននាក់ផងដែរ។ តាមរយៈរបាយការណ៍របស់មន្រ្តីប៉ូលីស តុលាការបានរកឃើញថា មេធាវីរបស់ McGregor ពុំបានបង្ហាញភាពតក់ស្លុតចំពោះហានិភ័យនៃការកាត់ក្តីដោយអយុត្តិធម៌នេះទេ ក៏ព្រោះតែអំឡុងពេលសួរនាំភ្លាមៗ ក្រោយកើតហេតុ McGregor ពុំបាននិយាយអ្វីទេ នៅពេលប៉ូលីសបានសួរជិត ១០០ដងក្នុងបទសម្ភាសន៍នោះ។ ទន្ទឹមគ្នានោះមិត្តភក្រ្តរបស់ McGregor គឺលោក James Lawrence ក៏បានបរាជ័យក្នុងការប្តឹងបដិសេធនេះដែរ ដែលតម្រូវឱ្យបង់សំណងផងដែរ នៅពេលអ្នកស្រី Hand ក៏បានបញ្ជាក់ថា ក្នុងសកម្មភាពនោះគឺបានបង្កឡើងដោយ Connor McGregor

ជើងខ្លាំងប្រដាល់ក្នុងទ្រុង McGregor បរាជ័យបណ្តឹងឧទ្ធរណ៍ ករណីរំលោភកាលឆ្នាំ២០១៨ Read More »

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដឹកនាំក្រុមការងារ និងក្រុមកីឡាករគុនខ្មែរ ចុះចែកថវិកា, សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគដល់បងប្អូនជនភៀស ក្នុងខេត្តឧត្តរមានជ័យ

លោក សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ រួមទាំងក្រុមកីឡាករគុនខ្មែរ បានចុះជួយដោយផ្ទាល់ ចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានពីការបរិច្ចាគរបស់បងប្អូន ក្នុងការចូលរួមចំណែកជួយគ្នា ក្នុងស្មារតីខ្មែរតែមួយ ដើម្បីជួយដល់បងប្អូនជនភៀសខ្លួននៅឧត្តរមានជ័យ ដែលកំពុងជួបការលំបាក ខ្វះខាត នេះគឺជាផ្នែកដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹកផងដែរ។ ក្នុងស្មារតីខ្មែរតែមួយ សកម្មភាពនេះបានបញ្ជាក់ថា មានតែខ្មែរគ្នាឯងទេ ជាពិសេស ក្រុមហ៊ុនខ្មែរ ប៉ុណ្ណោះ ដែលជួយខ្មែរយើង។ ដូច្នេះ សូមបងប្អូនបន្ត គាំទ្រផលិតផលក្នុងស្រុក ជាពិសេសផលិតរបស់ ក្រុមហ៊ុន វឌ្ឍនៈ ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត ក៏ដូចជាជុំរុញឱ្យបងប្អូនមានការងារធ្ចើនៅក្នុងស្រុកច្រើន ចៀសជាងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស៕ ប្រភព៖ ThmeyThmey

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដឹកនាំក្រុមការងារ និងក្រុមកីឡាករគុនខ្មែរ ចុះចែកថវិកា, សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគដល់បងប្អូនជនភៀស ក្នុងខេត្តឧត្តរមានជ័យ Read More »

Scroll to Top