Admin

Cristiano Ronaldo បង្ហាញម៉ូដសក់ថ្មីលើ Instagram ទទួលបានការចុច Like ដល់ទៅ ៥ លានដងក្នុងរយៈពេលតែប៉ុន្មានម៉ោង

ខ្សែប្រយុទ្ធ  Cristiano Ronaldo បានបង្ហាញម៉ូដសក់ថ្មីគួរឱ្យភ្ញាក់ផ្អើល ខណៈដែលគាត់មានបំណងឈ្នះជើងឯកលីកដំបូងរបស់គាត់ជាមួយ Al-Nassr ។ ក្លឹបរបស់កំពូលតារាបាល់ទាត់រូបនេះបានឈរនៅលើតារាងនៃក្របខណ្ឌ Saudi Pro League បន្ទាប់ពីលេងចំនួន 4 ប្រកួតជាមួយនឹងក្រុមដែលមានមូលដ្ឋាននៅទីក្រុង Riyadh ។ ថ្វីបើជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេពីរដងក្នុងលីគក៏ដោយ ក៏គាត់មិនទាន់ទទួលបានពានរង្វាន់លីគនៅឡើយទេ ចាប់តាំងពីការផ្លាស់ប្តូរនៅចុងឆ្នាំ 2022 បន្ទាប់ពីការចាកចេញដ៏គួរឱ្យកត់សម្គាល់របស់គាត់ពី Manchester United ។ ប៉ុន្តែ Ronaldoដែលមាន វ័យ 40 ឆ្នាំ ពេលនេះបានបង្ហាញម៉ូតសក់ថ្មីយ៉ាងក្លាហាន បន្ទាប់ពីត្រលប់មកពីបំពេញកាតព្វកិច្ចអន្តរជាតិជាមួយព័រទុយហ្គាល់។ ជើងខ្លាំងរូបនេះបានថតរូបក្នុងការហ្វឹកហាត់ដែលបង្ហាញថាគាត់ជាអ្នកលេងកីឡា ដោយដាក់ចំណងជើងលើការបង្ហោះនោះថា៖ «ប្រឹងប្រែងធ្វើការ»។ ថាមពលតារារបស់គាត់ គឺការបង្ហោះនោះបានទទួលការចូលចិត្តជិតប្រាំលានដងក្នុងរយៈពេល 16 ម៉ោងដោយមានមិត្តរួមក្រុមព័រទុយហ្គាល់ និងប្រធានក្រុម Man United Bruno Fernandes ក្នុងចំណោមពួកគេ។ ប្រតិកម្មក្នុងការបញ្ចេញមតិលើបណ្ដាញសង្គម អ្នកគាំទ្រម្នាក់បាននិយាយថា៖ «ម្នាក់នេះពិតជាគាត់មែន»។ អ្នកទីពីរបាននិយាយថា៖ «បងមិនដូចអាយុ ៤០ទេ»៕ ប្រភព៖ NKDNEWS

Cristiano Ronaldo បង្ហាញម៉ូដសក់ថ្មីលើ Instagram ទទួលបានការចុច Like ដល់ទៅ ៥ លានដងក្នុងរយៈពេលតែប៉ុន្មានម៉ោង Read More »

កម្ពុជា ឡើង ១ លេខ ខណៈ ឥណ្ឌូណេស៊ី ធ្លាក់ ៣ លេខ ក្នុងចំណាត់ថ្នាក់បាល់ទាត់ពិភព​លោក

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកសម្រាប់ខែ តុលា ឆ្នាំ ២០២៥ ក្នុងនោះនៅតំបន់ អាស៊ាន មានជម្រើសជាតិចំនួន ៦ បានឡើងចំណាត់ ខណៈក្រុមជម្រើសជាតិចំនួន ៥ បានធ្លាក់ចំណាត់ថ្នាក់។ ក្រុមជម្រើសជាតិ កម្ពុជា បានស្ថិតនៅក្នុងចំណោមក្រុមជម្រើសជាតិក្នុងតំបន់ អាស៊ាន ទាំង ៦ ដែលបានឡើងចំណាត់ថ្នាក់ក្នុងតារាងបាល់ទាត់ពិភពលោក បើធៀបនឹងខែ កញ្ញា។ កម្ពុជា បានឡើង ១ ចំណាត់ថ្នាក់ ពីចំណាត់ថ្នាក់លេខ ១៨០ មក ១៧៩។ យ៉ាងណា ការឡើងចំណាត់ថ្នាក់របស់ កម្ពុជា ហាក់ភ្ញាក់ផ្អើលបន្តិចដែរ ព្រោះថានៅខែ តុលា នេះ ក្រុមរហស្សនាមគោព្រៃមិនមានសកម្មភាពការប្រកួតណាមួយសោះឡើយ។   ចំណែកក្រុម ៥ ទៀត ដែលបានឡើងចំណាត់ថ្នាក់ផងដែរ ក្នុងនោះ ថៃ បានឡើង ៥ ចំណាត់ថ្នាក់ពីលេខ ១០១ មកលេខ ៩៦, វៀតណាម ឡើងពីលេខ ១១៤

កម្ពុជា ឡើង ១ លេខ ខណៈ ឥណ្ឌូណេស៊ី ធ្លាក់ ៣ លេខ ក្នុងចំណាត់ថ្នាក់បាល់ទាត់ពិភព​លោក Read More »

សូម​ស្វាគមន៍! ម្ចាស់​ជើង​ឯក U.S Open លោក Michael មក​ប្រកួត​កីឡា​វាយកូនហ្គោល នៅ​កម្ពុជា​

លោក Michael Campbell ជា​កីឡាករ​វាយកូនហ្គោល​សញ្ជាតិនូវែលហ្សេឡង់-អូស្ត្រាលីដ៏​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក នឹង​មក​ចូល​រួម​ប្រកួត​កីឡា​វាយកូន​ហ្គោលអន្តរជាតិ«ជើង​ឯក​វឌ្ឍនៈឡេជិន» ដ៏​ធំផុត​លើក​ដំបូង​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី​១៧ ដល់​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ទី​លាន​ វឌ្ឍនៈ ហ្គោល រីហ្សត ក្នុង​រាជ​ធានី​ភ្នំពេញ។ លោក Michael Campbell ដែល​មាន​កេរ្ត៍​ឈ្មោះ​បោះ​សំឡេង​ល្បី​ល្បាញ​ទូទាំង​ពិភពលោក បន្ទាប់​ពី​លោក​បាន​ឈ្នះ​ពាន​រង្វាន់ U.S Open ដែល​ជា​ពាន​រង្វាន់​កីឡា​វាយកូន​ហ្គោល​ធំ​បំផុត​នៅ​ក្នុង​ពិភព​លោក។   កាល​ពី​ឆ្នាំ ២០០៥​ ព្រឹត្តិការណ៍​ប្រកួត U.S Open មាន​កីឡាករ​ចំនួន ១៥៦​នាក់​មក​ពី​ទូទាំង​ពិភព​លោក ហើយ​មាន​ការ​ប្រកួត​​៤ជុំ​។ នៅ​ជុំ​ចុង​ក្រោយ​មាន​កីឡាករ​តែ​១០​នាក់​ប៉ុណ្ណោះ ហើយលោក Michael Campbell  ធ្វើ​បាន​ល្អ​បំផុត​យក​ឈ្នះ​លើ​កំពូល​កីឡាករ​វាយកូនហ្គោល​លេខ​១​លើ​គឺ លោក Tiger Woods ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​ក្នុង​ព្រឹត្តិការណ៍​បំផុត​សម្រាប់​អាជីព​របស់​លោក​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ១.១៧០.០០០​ដុល្លារ​អាមេរិក ហើយ​លោក Tiger Woods ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២។ ពាន​រង្វាន់​ធំ​ៗ​ផ្សេង​ទៀត​ដែល Michael Campbell  ឈ្នះគឺ PGA Tour ១លើក, ជើង​ឯកទ្វីប​អឺរ៉ុប

សូម​ស្វាគមន៍! ម្ចាស់​ជើង​ឯក U.S Open លោក Michael មក​ប្រកួត​កីឡា​វាយកូនហ្គោល នៅ​កម្ពុជា​ Read More »

អាហ្សង់ទីន នឹងឡើងមកឈរលេខ២ ពីលើបារាំងវិញក្នុងតារាង World Ranking ក្រោយ Mbappe អវត្តមាន

(បរទេស)៖ ក្រុមបាល់ទាត់អាហ្សង់ទីន របស់ Lionel Messi នឹងឡើងមកឈរលេខ២ វិញក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking ប្រចាំខែតុលា ឆ្នាំ២០២៥ នៅពេលដែល Kylian Mbappe របស់បារាំងបានអវត្តមានពីជម្រើសជាតិ។ គេហទំព័រ msn បានចេញផ្សាយថា FIFA នឹងធ្វើបច្ចុប្បន្នភាពនូវតារាងចំណាត់ថ្នាក់នាថ្ងៃទី២២ ខែតុលា នៅពេលដែលអាហ្សង់ទីន ម្ចាស់ពាន World Cup 2022 នៅកាតានឹងឡើងឈរលេខ២ ដែលជាទីតាំងរបស់បារាំង និងរុញក្រុមខ្លាំងនៅអឺរ៉ុបមួយនេះ ធ្លាក់មកលេខ៣ វិញទៀតផង។ ទោះជាយ៉ាងណា វាក៏ជាព័ត៌មានអស្ចារ្យសម្រាប់ Messi និងជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីពួកគេបានបាត់បង់តំណែងលេខ១ កាលពីខែកញ្ញា ក៏ព្រោះតែចាញ់អេក្វាទ័រជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកឡាទីន នៅពេលអេស្ប៉ាញដែលមាន Lamine Yamal ឡើងឈរទីកំពូលតារាងវិញម្តង។ ចំណែកមាន់គកបារាំង អតីតម្ចាស់ជើងឯក World Cup 2018 និងរងជើងឯកកាល ៣ឆ្នាំមុន បានបរាជ័យក្នុងការយកឈ្នះអ៉ីស្លង់ នៅពេលខ្សែប្រយុទ្ធ

អាហ្សង់ទីន នឹងឡើងមកឈរលេខ២ ពីលើបារាំងវិញក្នុងតារាង World Ranking ក្រោយ Mbappe អវត្តមាន Read More »

កីឡាករ Odegaard ប្រធានក្រុម Arsenal នឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ដោយសាររបួស

អ្នកចាត់ការ Mikel Arteta បាននិយាយកាលពីថ្ងៃសុក្រថា ខ្សែបម្រើ Martin Odegaard របស់ Arsenal នឹងអវត្តមានរយៈពេលពីរបីសប្តាហ៍ដោយសារបញ្ហាជង្គង់។ ប្រធានក្រុម Arsenal កីឡាករ Odegaard ដែលបានអវត្តមានរយៈពេលពីរសប្តាហ៍កាលពីខែមុនដោយសារបញ្ហាស្មា គឺជាកីឡាករទីបួនរបស់ក្លឹបនាពេលបច្ចុប្បន្ននេះ ដោយសាររបួសជង្គង់រួមជាមួយកីឡាករផ្សេងទៀតដូចជា Gabriel Jesus, Kai Havertz និង Noni Madueke ក៏កំពុងសម្រាកព្យាបាលរបួស។ អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Mikel Arteta បាននិយាយកាលពីថ្ងៃសុក្រថាក្រុមកាំភ្លើងធំដែលកំពុងនាំមុខគេនៅអង់គ្លេស Premier League បានវិលត្រលប់មកពីសម្រាកអន្តរជាតិជាមួយនឹងកីឡាករសំខាន់ៗជាច្រើនមានបញ្ហារបួស និងទម្រង់លេងមិនសូវល្អ។ លោកArteta បានបញ្ចាក់ថាកីឡាករ Martin Zubimendi និង Ben White ដែលបានខកខានការហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍នឹងមានវត្តមានសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ខណៈដែលខ្សែការពារកណ្តាលអេក្វាឌ័រ Piero Hincapie អាចនឹងត្រលប់មករួមក្រុមក្នុងការប្រកួតវិញបន្ទាប់ពីបានបាត់មុខមួយខែដោយសាររបួសក្រលៀន។ គ្រូបង្វឹករូបនេះបានបន្ថែមថា Arsenal ដែលមានកំណត់ត្រាការពារល្អបំផុតក្នុងលីគដោយត្រូវបានគេស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការប្រកួត៧លើក មានជំនឿចិត្តថាក្រុមអាចទប់ទល់នឹងរបួស ប៉ុន្តែនៅតែត្រូវការកីឡាករសំខាន់ៗដូចជាកីឡាករអន្តរជាតិន័រវែស Odegaard ត្រឡប់មកវិញ។   Arsenal មានគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន

កីឡាករ Odegaard ប្រធានក្រុម Arsenal នឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ដោយសាររបួស Read More »

វឌ្ឍនៈ រៀបចំ​ព្រឹត្តិការណ៍ កីឡា​វាយកូនហ្គោល​អន្តរជាតិធំ​លើក​ដំបូង​ ​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​ៗ​ក្នុង​លោក ផ្សាយ​ទូទាំង​ពិភពលោក

វឌ្ឍនៈ ហ្គោល រីហ្សត ដែល​ជា​​ទី​លាន​កីឡាវាយកូន​ហ្គោល​ស្តង់ដា​អន្តរជាតិធំ​បំផុត​នៅ​កម្ពុជា​ នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួតកីឡា​វាយកូន​ហ្គោល​អន្តរជាតិ«ជើង​ឯក​វឌ្ឍនៈឡេជិន»​ដែល​ប្រជុំ​ដោយ​​វីរបុរស​​កីឡាករ​វាយ​កូន​ហ្គោល​ លំដាប់​ពិភព​លោក​ឆ្នើម​ៗ​មក​ចូល​រួម​ប្រកួត​នៅ​ប្រទេស​កម្ពុជា និង​មាន​ការ​ផ្សាយ​​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​កីឡា​​ល្បី​ៗ​ទូទាំងពិភព​លោក។ កាល​ពី​​​រសៀល​ថ្ងៃ​សុក្រ ទី១៧ ខែ​តុលា ឆ្នាំ ២០២៥ អ្នក​ឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុម​ហ៊ុន វឌ្ឍនៈ និង​ក្រុម​ការងារ​បាន​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​នៅ​ប្រទេស​កម្ពុជា​ដែល​រួម​ចំណែក​ដ៏​សំខាន់​​ក្នុង​ការ​ជំរុញ​កីឡា​វាយកូន​ហ្គោល​កម្ពុជា និង​សក្កានុពល​នៃ​ទី​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​ទេសចរណ៍​ទៅ​កាន់​ពិភព​លោក។ អ្នក​ឧកញ៉ា សំអាង វឌ្ឍនៈ មាន​ប្រសាសន៍​ថា ៖«កម្ពុជា​គឺ​ជា​បរទេស​ដែល​​ឲ្យ​តម្លៃ​ទៅ​លើ​សន្តិភាព និង​មិត្តភាព។ យើង​ស្វាគមន៍​អ្នក​រាល់​គ្នា​ដោយ​ក្តី​សោមនស្ស​រីក​រាយ​បំផុត ហើយ​កម្ពុជា​មិន​មែន​ត្រឹម​តែ​ជា​គោល​ដៅ​សម្រាប់​កីឡា និង​ទេសចរណ៍​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​ជា​ទី​កន្លែង​​ដែល​ត​ភ្ជាប់​វប្បធម៌ រួប​រួម​សហគមន៍ និង​ផ្តល់​ឲ្យ​គ្រប់​គ្នា​មក​ពី​​គ្រប់​ជាតិ​សាសន៍​មាន​អារម្មណ៍ដូច​ជា​ផ្ទះ​»។ ជើង​ឯកវឌ្ឍនៈឡេជិន​ នឹង​រៀបចំ​នៅ​លើ​ទី​លានកីឡា​វាយកូន​ហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។ ថ្ងៃចន្ទ អង្គារ៍ ពុធ៖ ការ​អញ្ជើញ​មក​ដល់ និង​ការ​ហ្វឹក​ហាត់​របស់​កីឡាករ ថ្ងៃ​ព្រហស្បតិ៍៖ ការ​ប្រកួត​ប្រូ-អែម ផ្លូវ​ការ​រវាង​ភ្ញៀវ និង​កីឡាករ​អាជីព ថ្ងៃ​សុក្រ៖ ការ​ប្រកួត​ជុំ​ទី១ (សម្រាប់​តែ​កីឡាករ​អាជីព)

វឌ្ឍនៈ រៀបចំ​ព្រឹត្តិការណ៍ កីឡា​វាយកូនហ្គោល​អន្តរជាតិធំ​លើក​ដំបូង​ ​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​ៗ​ក្នុង​លោក ផ្សាយ​ទូទាំង​ពិភពលោក Read More »

លោក Scholes ថា អង់គ្លេស គ្មានឱកាសឈ្នះ World Cup ឡើយ បើគ្មានតួសំខាន់ ៣ នាក់នេះ

អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Manchester United និងជម្រើសជាតិ អង់គ្លេស លោក Paul Scholes បានលើកឡើងអំពីក្រុមរហស្សនាម តោកំណាចទាំង ៣ នឹងមិនមានឱកាសឈ្នះពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក World Cup ២០២៦ ឡើយ ប្រសិនបើគ្មានវត្តមានរបស់កីឡាករ ៣ នាក់។ ក្រុមជម្រើសជាតិ អង់គ្លេស បានកក់កៅអីឡើងទៅកាន់ជុំចុងក្រោយពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក ២០២៦ ហើយ ទោះនៅសល់ ២ ប្រកួតវគ្គជម្រុះក្នុងពូល K ទៀតក៏ដោយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមជម្រើសជាតិ ឡាតវី ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃ ពុធ ទី ១៥ ខែ តុលា កន្លងទៅ ដែលធ្វើឱ្យពួកគេមាន ១៨ ពិន្ទុ លើសក្រុមលេខ ២ អាល់បានី ដល់ទៅ ៧ ពិន្ទុ។ យ៉ាងណាមិញ សម្រាប់ការប្រកួតជម្រុះ World Cup ២០២៦ នា

លោក Scholes ថា អង់គ្លេស គ្មានឱកាសឈ្នះ World Cup ឡើយ បើគ្មានតួសំខាន់ ៣ នាក់នេះ Read More »

អ្នករៀបចំ World Cup 2026 ច្រានចោលការគំរាមប្តូរទីតាំងរបស់លោក ​ត្រាំ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក​ ធ្លាប់បានព្រមាន នឹងផ្លាស់ប្តូរទីក្រុងរៀបចំការប្រកួត FIFA World Cup ឆ្នាំ ២០២៦ បើសិនទីនោះគ្មានសុវត្ថិភាព និងអសន្តិសុខ។ ករណីនេះ ត្រូវបានអ្នករៀបចំចេញមុខច្រានចោលទាំងស្រុង និងឆ្លើយតបវិញថា ផែនការដែលបានរៀបចំទុកអស់ពេលជិត ១ទសវត្សរ៍ គ្មានការប្រែប្រួលឡើយ ស្របពេលសំបុត្រ រួមទាំងកញ្ចប់បដិសណ្ឋារកិច្ចផ្សេងៗ បានដាក់លក់ជិត ១ឆ្នាំហើយដែរ។ លោកប្រធានាធិបតីអាម៉េរិក វ័យ ៧៩ឆ្នាំ ព្រមានថានឹងដកសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២៦ ចេញពីទីក្រុងណាមួយ ដែលលោកគិតថាទីក្រុងនោះគ្មានសុវត្ថិភាព និងអសន្តិសុខ។ ការព្រមានជាលើកទី២ ពីសំណាក់លោក ត្រាំ ធ្វើឡើងកាលពីថ្ងៃទី១៥ តុលា បន្ទាប់ពីលោកធ្លាប់យករឿងនេះមកជជែកម្តង កាលពីចុងខែកញ្ញា។ ការគំរាមនេះ ភាគច្រើនសំដៅទៅលើទីក្រុងស្ថិតក្នុងរដ្ឋមួយចំនួន ដែលមិនចេញចិត្តចំពោះនយោបាយ ចាប់បង្រ្កាប់ក្រុមឧក្រិដ្ឋកម្ម និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ របស់លោក ត្រាំ។ កាលពីខែកញ្ញា ប្រធានាធិបតីអាម៉េរិកទី៤៧ ព្រមានចំៗទៅរដ្ឋបាលទីក្រុង San Francisco និង Seattle

អ្នករៀបចំ World Cup 2026 ច្រានចោលការគំរាមប្តូរទីតាំងរបស់លោក ​ត្រាំ Read More »

Arnold មានឱកាសលេងទល់មុខនឹងអតីតក្លឹបកុមារភាព ពេល Real ប៉ះ Liverpool នាខែវិច្ឆិកា

(បរទេស)៖ ខ្សែការពារស្តាំ Trent Alexander-Arnold មានឱកាសបង្ហាញមុខ ពេល Real Madrid ប្រទះនឹងអតីតក្លឹបចាស់របស់គេ Liverpool នៅពានអឺរ៉ុប UEFA Champions League នាខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានកំពុងទទួលបានភាពប្រសើរឡើងពីការជាសះស្បើយឡើងវិញនៃរបួស មុនពេលត្រឡប់ ទៅកាន់កីឡដ្ឋាន Anfield នាថ្ងៃទី០៤ ខែវិច្ឆិកា ដោយមានរយៈពេល ៧សប្តាហ៍ គិតចាប់តាំងពីរបួសទល់នឹង Marseille នៅថ្ងៃបើកឆាក UCL 2025-26។ ខ្សែការពារស្ថិតក្នុងក្រុមតោកំណាចអង់គ្លេសរូបនេះ បានចប់កិច្ចសន្យា និងចាកចេញពី Anfield ជាទីដែល Arnold លេងតាំងពីវ័យ ៨ឆ្នាំ ដោយបានមកចុះកិច្ចសន្យា ៦ឆ្នាំលេងនៅក្លឹបស្ថិតនៅតំបន់ Los Blancos នាអំឡុងខែមិថុនា ឆ្នាំ២០២៥។ តាំងពីផ្លាស់មកលេងនៅទឹកដីអេស្ប៉ាញ Arnold ទើបតែលេងបាន ៥ដង គ្រប់ការប្រកួតរបស់ Real Madrid ដែលស្មើនឹង ១៥៦នាទីប៉ុណ្ណោះ៕ ប្រភព៖FRESHNEWS

Arnold មានឱកាសលេងទល់មុខនឹងអតីតក្លឹបកុមារភាព ពេល Real ប៉ះ Liverpool នាខែវិច្ឆិកា Read More »

ពុំមានអ្នកគាំទ្រណាម្នាក់នៃក្លឹប Tel Aviv ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាទល់នឹង Aston នៅ UEL ឡើយ

(បរទេស)៖ ក្រុមអ្នកគាំទ្រនៃក្លឹបបាល់ទាត់ Maccabi Tel Aviv របស់អ៉ីស្រាអែល ពុំត្រូវបានអនុញ្ញាតឱ្យចូលទស្សនា នៅកីឡដ្ឋាន Villa Park ទល់នឹង Aston Villa ឡើយក្នុងកម្មវិធី Europa League 2025-26 ដោយសារបារម្ភរឿងសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ប៉ូលីសប្រចាំតំបន់ West Midlands បានបង្ហាញក្តីព្រួយបារម្ភរបស់ពួកគេ ចំពោះភាពដែលអាចកើតមានឡើងជាយថាហេតុ នាអំឡុងការប្រកួតទល់នឹងក្រុមមកពីអ៉ីស្រាអែលនៅ Villa Park រាត្រីថ្ងៃព្រហស្បតិ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ ស្ថាប័នការពារសន្តិសុខមួយនេះបានឱ្យដឹងថា ការប្រកួតបន្តបន្ទាប់មកទៀត នឹងត្រូវបានរឹតបន្តឹងសន្តិសុខខ្លាំងឡើងបន្ថែមទៀត ស្របពេលអ្នកនាំពាក្យបានថ្លែងថា «ការសម្រេចចិត្តនេះ គឺផ្អែកលើករណីដែលធ្លាប់កើតមានកន្លងមក បង្កជាអំពើហឹង្សា និងអាចឈានដល់ឧក្រិដ្ឋកម្មទៀតផង នាអំឡុងជំនួបនៅ Europa League 2024 រវាង Ajax និង Maccabi Tel Aviv នៅក្នុងទីក្រុង Amsterdam»។ ករណីផ្លាស់ប្តូរនេះដែរ នាំឱ្យមានការរិះគន់ជាខ្លាំងពីសំណាក់អ្នកនយោបាយ ដោយក្នុងនោះក៏មាននាយករដ្ឋមន្រ្តីអង់គ្លេស លោក

ពុំមានអ្នកគាំទ្រណាម្នាក់នៃក្លឹប Tel Aviv ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាទល់នឹង Aston នៅ UEL ឡើយ Read More »

Scroll to Top