ពត៌មានថ្មីៗ

Ferdinand ប្រាប់ Rashford គួរយកគំរូតាមអតីត​កីឡាករ Barcelona ម្នាក់ តែ​មិនមែន Messi

អតីតខ្សែការពារជើងចាស់របស់ Manchester United លោក Rio Ferdinand បានណែនាំឱ្យ Marcus Rashford ត្រូវមើលខ្សែប្រយុទ្ធជើងចាស់ Pedro ជាគំរូ ប្រសិនបើគេចង់ជោគជ័យនៅ Barcelona។ នៅរដូវក្តៅនេះ Rashford បានចាកចេញពី Man United ដោយបានផ្លាស់ទៅចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល អមជាមួយជម្រើសទិញផ្តាច់។ យ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំក៏បានបង្ហាញខ្លួនរួចហើយដែរជាមួយក្រុមអ្នកមានបុណ្យ នៅក្នុងការប្រកួតមិត្តភាពទល់នឹងក្រុម Vissel Kobe, FC Seoul និង Daegu។ ក្រោយមើលឃើញពីការលេងប៉ុន្មានប្រកួតរបស់ Rashford ជាមួយ Barcelona កន្លងមកនេះ លោក Ferdinand បានណែនាំបន្ថែមទៅកីឡាកររូបនេះថា៖ «ប្រសិនបើខ្ញុំនៅក្នុងក្រុមរបស់គាត់ឥឡូវ ខ្ញុំនឹងមិនមើល Messi, Henry, Eto’o ឬ Villa ឡើយ ប៉ុន្តែខ្ញុំនឹងមើល Pedro។ ហេតុអ្វីខ្ញុំនឹងមើលគាត់? គាត់មិនមែនជាកីឡាករល្អបំផុតទេ។ […]

Ferdinand ប្រាប់ Rashford គួរយកគំរូតាមអតីត​កីឡាករ Barcelona ម្នាក់ តែ​មិនមែន Messi Read More »

យប់​នេះ ក្រុម​នារី​កម្ពុជា ប៉ះ វៀតណាម លើក​ទី​៥ ក្នុង​ប្រវត្តិ​សាស្ត្រ

(កីឡាជាតិ)៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​នារី​ កម្ពុជា ត្រូវ​ប្រកួត​ជា​មួយ​ ក្រុម​នារីវៀតណាម វេលា​ម៉ោង ៧:៣០​នាទី យប់​ថ្ងៃ​ពុធ ទី​៦ ខែ​សីហា ឆ្នា ២០២៥ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូលពាន​រង្វាន់​នារី​អាស៊ាន ASEAN Women’s Championship នៅ​ប្រទេស​វៀតណាម។ ក្រុមនារីវៀតណាមជាក្រុមខ្លាំងមួយនៅតំបន់អាស៊ានដែលមានបទពិសោធក្នុងការប្រកួតលើឆាកអន្តរជាតិជាច្រើនឆ្នាំមកហើយ ប្រៀបធៀបនឹងក្រុមនារីកម្ពុជាជាក្រុមក្មេងខ្ចីទើបមានសកម្មភាពផ្លូវលើឆាកអន្តរជាតិកាលពីឆ្នាំ ២០១៨។ នេះជាការជួបគ្នាលើកទី៥ ក្នុងប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់នារីទាំងពីរ។ ៤លើកកន្លងមក ក្រុមនារីកម្ពុជាមិនធ្លាប់យកឈ្នះវៀតណាមឡើយ។ កាលពីឆ្នាំ ២០១៩ ក្រុមនារីកម្ពុជា បានចាញ់ នារី វៀតណាម ០-១០ ក្នុងពាននារីអាស៊ាន, ឆ្នាំ ២០២១ ចាញ់ ១-៦ ក្នុងកីឡាស៊ីហ្គេម, ឆ្នាំ ២០២២ ចាញ់ ០-៣ ក្នុងពាននារីអាស៊ាន និងឆ្នាំ ២០២៣ បានចាញ់ ០-៣ ក្នុងកីឡាស៊ីហ្គេម។ ទោះ​បី​ជាយ៉ាង​ណា សង្កេត​ឃើញ​ថា ក្រុម​នារី​កម្ពុជា​បាន​កាត់​បន្ថយ​ពី​ការ​ចាញ់​ដោយ​គ្រាប់​បាល់​ច្រើន​មក​សល់​តិច​គ្រាប់។ សម្រាប់​ការ​ប្រកួត​លើក​ទី​៥​នេះ ក្រុម​នារី​កម្ពុជា​ក៏​មិន​សង្ឃឹម​ឈ្នះ​ដែរ​ ខណៈ​សមាជិក​ល្អ​ៗ​មួយ​ចំនួន​មិន​បាន​ចូល​រួម​ជា​មួយ​ទេ។ កីឡាការិនី​ខ្លះ​ជាប់​ជួយ​ក្រុម​សម្រាប់​ពាន​រង្វាន់​អាស៊ី និង​កីឡាការិនី​ខ្លះ​នៅ​ប្រទេស​វៀតណាម។

យប់​នេះ ក្រុម​នារី​កម្ពុជា ប៉ះ វៀតណាម លើក​ទី​៥ ក្នុង​ប្រវត្តិ​សាស្ត្រ Read More »

អត្តពលិកល្បីៗ ដែលចាយប្រាក់សំណងឱ្យភរិយាច្រើនបំផុត ក្រោយលែងលះ

(បរទេស)៖ លើពិភពលោកនេះចំណងអាពាហ៍ពិពាហ៍ ការស្រលាញ់គ្នាទៅមកដោយភាពផ្អែមល្ហែម តែងកើតមានសម្រាប់មនុស្សគ្រប់រូប ហើយជួនកាលចំណងស្នេហាទាំងនោះក៏អាចរក្សាភាពល្អប្រសើរជាមួយគ្នាគង់វង្ស តែខ្លះទៀតក៏រក្សាបានត្រឹមតែពេលខ្លី ហើយក៏បែកបាក់ចែកផ្លូវគ្នារៀងខ្លួន។ តួយ៉ាងនៅក្នុងវិស័យកីឡាក៏មិនខុសគ្នា ចំណងស្នេហារវាងអត្តពលិកកីឡា ក៏ជួបរឿងរ៉ាវបែកបាក់គ្នាផងដែរ ដែលនេះជាធម្មជាតិនៃមនុស្សជាតិ។ អត្តពលិកកីឡាល្បីៗលើពិភពលោក សុទ្ធសឹងតែរកបានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការប្រកួត និងការឧបត្ថម្ភ ផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន ហើយរឿងរ៉ាវចំណងស្នេហាខ្លះក៏ជួបរឿងល្អ ខ្លះទៀតជួបរឿងរ៉ាវមិនចេះចប់ មិនចេះហើយ រហូតខ្លះមានជាប់ទោសទាន់ព្រោះតែបញ្ហាស្នេហាដៃគូ។  រឿងរ៉ាវអាស្រូវស្នេហា ការបែកបាក់ចំណងអាពាហ៍ពិពាហ៍របស់កីឡាករ-ការិនី ភាគច្រើនតែងត្រូវបានគេស្គាល់ទៅលើអត្តពលិកកីឡាល្បីៗ ស្ទើរគ្រប់វិស័យកីឡា ហើយការបែកបាក់ចំណងស្នេហាក្រុមគ្រួសារ របស់អត្តពលិកកីឡាទាំងនោះសុទ្ធសឹងតែបានចំណាយប្រាក់ជាច្រើន ទៅតាមការបែងចែកទ្រព្យសម្បត្តិក្រោយពេលភាគីសងខាងលែងលះគ្នា។  ខាងក្រោមនេះ ជាការបែកបាក់ចំណងស្នេហាអាពាហ៍ពិពាហ៍របស់ក្រុមអត្តពលិក ទាំង ៧ ក្នុងវិស័យកីឡា ដែលត្រូវចាយប្រាក់សំណងទៅឱ្យភរិយាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ក្រោយការលែងលះ៖ ១. លោក Michael Jordan និងអតីតភរិយា អ្នកស្រី Juanita Vanoy ម្ចាស់ជើងឯកបាល់បោះ NBA ៦សម័យ និងអតីតកីឡាករបាល់បោះ លោក Michael Jordan បានលែងលះប្រពន្ធនៅក្នុងឆ្នាំ ២០០៦ ក្រោយរៀបការអស់ពេល ១៧ឆ្នាំ ការលែងលះនោះធ្វើឱ្យលោកចាយប្រាក់អស់ជាង ១៦៨លានដុល្លារ។ ២.

អត្តពលិកល្បីៗ ដែលចាយប្រាក់សំណងឱ្យភរិយាច្រើនបំផុត ក្រោយលែងលះ Read More »

ក្រុមកីឡាទូកនាគកម្ពុជា រំពឹងឈ្នះមេដាយកម្រិតពិភពលោក World Games ក្នុងការបង្ហាញខ្លួនលើកដំបូង នៅចិន

(ភ្នំពេញ)៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហានេះ បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទូកនាគចំនួន ១៥រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក (World Games) ឆ្នាំ២០២៥ នៅទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានការជូនដំណើរ និងជូនពរជាច្រើនពីថ្នាក់ដឹកនាំ មន្ដ្រីសហព័ន្ធ និងក្រុមគ្រួសារកីឡាករ-កីឡាការិនីផ្ទាល់ផងដែរ។ ជាមួយបេសកកម្មខាងលើ លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំលើក្រុមកីឡាករ-កីឡាការិនីកម្ពុជា ក្នុងការឈានទៅប្រជែងមេដាយជូនជាតិ ទោះបីនេះគឺជាលើកដំបូង ដែលក្រុមកីឡាទូកនាគកម្ពុជា បានចូលរួមព្រឹត្តិការណ៍ World Games ក៏ដោយ។ ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកបានមើលឃើញកីឡាករ-កីឡាការិនីទាំងអស់ បានខំប្រឹងហ្វឹកហាត់ជាខ្លាំង បន្ទាប់ពីជាប់វគ្គជម្រុះក្នុងការប្រកួតនៅហ្វីលីពីន កាលពីឆ្នាំ២០២៤ កន្លងទៅ។ លោកបន្ដថា «ក្រោយជាប់វគ្គជម្រុះ យើងបានដាក់គោលដៅ ទាំងការហ្វឹកហាត់ និងវិន័យ ជាមួយការវាយតម្លៃជាប្រចាំ។ កីឡាទូកនេះ គិតលើថិរវេលា ហើយផ្អែកលើការព្យាយាមហ្វឹកហាត់កន្លងមក ក៏ដូចជាលទ្ធផលនៃការធ្វើតេស្ដ យើងឃើញពួកគាត់ឈានដល់ចំណុចមួយ ដែលអាចទទួលបានមេដាយ។ នេះគឺជាក្ដីសង្ឃឹម ហើយយើងមានសុទិដ្ឋិនិយមថា ពួកគាត់នឹងធ្វើបានល្អ ហើយអាចដណ្ដើមបានមេដាយក្នុងការប្រកួតលើកដំបូង ក្នុងព្រឹត្តិការណ៍ World

ក្រុមកីឡាទូកនាគកម្ពុជា រំពឹងឈ្នះមេដាយកម្រិតពិភពលោក World Games ក្នុងការបង្ហាញខ្លួនលើកដំបូង នៅចិន Read More »

Salah បង្ហាញជម្រើស ៥ នាក់ក្នុងក្តីស្រមៃរបស់ខ្លួន មានទាំង M10 និង CR7

ខ្សែប្រយុទ្ធឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah បាន​បង្ហាញជម្រើស ៥ នាក់ក្នុងក្តីស្រមៃរបស់ខ្លួន ខណៈក្នុងនោះមានទាំង Cristiano Ronaldo និង Lionel Messi។ ថ្លែងនៅក្នុងកិច្ចសម្ភាសខ្លីមួយជាមួយទំព័រ Ballon d’Or ខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប វ័យ ៣៣ ឆ្នាំ បានជ្រើសរើសកីឡាករឆ្នើមៗ ៥ នាក់ ដែលជាជម្រើសក្នុងក្តីស្រមៃរបស់ខ្លួន។ ក្នុងនោះ Salah បានជ្រើសរើស Leo Messi, Cristiano Ronaldo, Zinedine Zidane, Ronaldo Nazario និងរូបគាត់ខ្លួនឯង។ ចំពោះកីឡាករទាំង ៥ នាក់ខាងលើ ដែល Salah បានជ្រើសរើស ហាក់មានការភ្ញាក់ផ្អើលដែរ ដោយក្នុងចំណោមកីឡាករទាំង ៥ នាក់នោះ គឺពុំមានអ្នកចាំទី ខ្សែការពារ ឬ ខ្សែបម្រើសូម្បីម្នាក់ ពោលគឺសុទ្ធតែជាខ្សែប្រយុទ្ធសុទ្ធតែម្តង៕ ប្រភព៖ KAMPUCHEATHMEY

Salah បង្ហាញជម្រើស ៥ នាក់ក្នុងក្តីស្រមៃរបស់ខ្លួន មានទាំង M10 និង CR7 Read More »

កុំ​ភ្លេច រសៀល​​នេះ​ ក្រុម​ U20 នារី​កម្ពុជា​ ប្រកួត​ជា​មួយ​ ក្រុម​នារី​ លីប៉ង់ នៅ​​ចិន

ក្រុម​បាល់ទាត់ជម្រើស​ជាតិ​នារី​កម្ពុជា​អាយុ​​២០​ឆ្នាំ (U20) ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ U20 នារីលីប៉ង់ វេលា​ម៉ោង​ ២:៣០​នាទី រសៀល ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ ២០២៥ វគ្គ​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​នារី​អាស៊ី AFC U20 Women’s Asian Cup 2026 នៅ​ប្រទេស​ចិន។ នេះ​ជា​ស្ថិតិ​ថ្មី​សម្រាប់​ក្រុម​បាល់ទាត់​នារី​កម្ពុជា​​អាយុ​ ២០​ឆ្នាំ​ដែល​មាន​ឈ្មោះ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​នារី​កម្រិត​អាស៊ី ពី​ព្រោះ​កន្លង​មក​មិន​ធ្លាប់​បាន​ចូល​​រួម​ឡើយ ហើយ​មាន​តែ​ក្រុម​ធំ​ប៉ុណ្ណោះ​ដែល​មាន​សកម្មភាព​លើ​ឆាក​អន្តរជាតិ។ ក្រុម​នារី​កម្ពុជា ស្ថិត​នៅ​ពូល E ដែល​មាន​ក្រុម​នារី​ម្ចាស់​ផ្ទះ ចិន លីប៉ង់ និង​ស៊ីរី។ នៅ​ថ្ងៃ​ទី​៨ ក្រុម​នារី​កម្ពុជា ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​ ចិន និង​ចុង​ក្រោយ ប៉ះ ក្រុម​នារីស៊ីរី នៅ​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ ២០២៥។ ការ​ប្រកួត​នេះ​ក្រុម​នីមួយ​ៗ​មាន​ពេល​វេលា​សម្រាក​តែ​២​ថ្ងៃ​ប៉ុណ្ណោះ។ សូម​បញ្ជាក់​ថា ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​នេះ​មាន​ក្រុម​ចំនួន ​៣៣ ដែល​ត្រូវ​បាន​បែង​ចែក​ជា ៨ ពូល ហើយពូល​ចំនួន ៧​ មាន​ ៨​ក្រុម និង​ ១

កុំ​ភ្លេច រសៀល​​នេះ​ ក្រុម​ U20 នារី​កម្ពុជា​ ប្រកួត​ជា​មួយ​ ក្រុម​នារី​ លីប៉ង់ នៅ​​ចិន Read More »

លោក ឃួន ឡាបូរ៉ាវី៖ ក្រុមនារីកម្ពុជា អវត្តមានកីឡាការិនីឆ្នើមច្រើនរូប នៅ Serenity Cup 2025

ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយវៀតណាម ក្នុងពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Lach Tray វេលាម៉ោង ៧:៣០យប់។ លោក ឃួន​ ឡាបូរ៉ាវី គ្រូជំនួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា អះអាងថាទម្រង់លេង របស់កូនក្រុម នឹងមិនសូវលេចធ្លោដូចការប្រកួតក្នុងដី កន្លងមកនោះទេ ដោយសារតែបាត់សមាជិកឆ្នើមៗ ច្រើនរូប ដោយជំនួសសមាសភាពថ្មីវិញ។ ការប្រកួតពានរង្វាន់ ASEAN MSIG Serenity Cup 2025 ដែលធ្វើនៅប្រទេសវៀតណាម នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៦-១៩ សីហា ឆ្នាំ២០២៥។ ដោយឡែក សមាសភាពកីឡាការិនីភ្នំពេញក្រោន ដែលមានសក្ដានុពល និងតែងតែជាប់ក្នុងក្រុមជម្រើសជាតិនារីកម្ពុជា មិនអាចចូលរួមក្នុងបេសកកម្មនេះបានទេ។ ហេតុផលនោះ គឺក្រុមនារីភ្នំពេញក្រោន ជាប់ភារកិច្ចធ្វើជាម្ចាស់ផ្ទះ ពូល E នៃពានរង្វាន់ AFC Women’s Champions League 2025-2026

លោក ឃួន ឡាបូរ៉ាវី៖ ក្រុមនារីកម្ពុជា អវត្តមានកីឡាការិនីឆ្នើមច្រើនរូប នៅ Serenity Cup 2025 Read More »

កីឡាករថៃដែលវាយអាជ្ញាកណ្តាលត្រូវបានថ្កោលទោសដោយប្រធានសមាគមកីឡាបាល់ទាត់

លោកស្រី Madam Pang ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) បានបញ្ជាឱ្យចាត់វិធានការវិន័យយ៉ាងតឹងរ៉ឹងចំពោះកីឡាករក្នុងស្រុកដែលបានប្រើហិង្សាវាយប្រហារលើអាជ្ញាកណ្តាលអំឡុងពេលប្រកួតក្នុងក្លឹប។ នៅក្នុងការប្រកួត Pang Aai Open Cup កាលពីថ្ងៃទី 3 ខែសីហា កីឡាករ Paramachot Duangmit របស់ក្លឹប Ueang Fah A បានលើកជើងខ្ពស់ដ៏គ្រោះថ្នាក់ជាមួយកីឡាករក្លឹប Creative FC ហើយត្រូវបានអាជ្ញាកណ្តាល Siwakorn Singthana ពិន័យកាតក្រហមភ្លាមៗ។ កីឡាករ Ueang Fah A ខឹងសម្បារបានតបវិញដោយដាល់អាជ្ញាកណ្តាលពីរដងចំមុខ មុននឹងដេញគាត់ ចាប់ក្បាលគាត់ ហើយបន្តវាយគាត់។ លោក Siwakorn ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានស្នាមជាំលើមុខ ហើយក្រោយមកបានដាក់របាយការណ៍ប៉ូលិស។ កូឡាករ Paramachot បានបិទគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ចាប់តាំងពីពេលនោះមក។ Siwakorn គឺជាសមាជិកនៃគណៈកម្មាធិការអាជ្ញាកណ្តាល FAT ហើយបច្ចុប្បន្នជាមន្ត្រីនៅក្នុង Thai League 3 ដែលជាផ្នែកមួយនៃប្រព័ន្ធបាល់ទាត់អាជីពរបស់ប្រទេសថៃ។ Madam Pang បានដឹកនាំ FAT

កីឡាករថៃដែលវាយអាជ្ញាកណ្តាលត្រូវបានថ្កោលទោសដោយប្រធានសមាគមកីឡាបាល់ទាត់ Read More »

ការប្រកួតសប្តាហ៍ទី៣ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្តថ្ងៃនេះបញ្ចប់៣គូ ដោយលទ្ធផលសុទ្ធតែតឹងតែង

ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ (ថ្នាក់ខេត្ត) សម្រាប់សប្តាហ៍ទី ៣ បានបញ្ចប់ចំនួន ៣ គូនៅថ្ងៃ អង្គារ៍ ទី ០៥ ខែ សីហា ឆ្នាំ ២០២៥ នេះ។ ក្នុងនោះក្រុម​បាល់ទាត់មន្ទីរអយក ខេត្តកំពត ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ ក្រោយយកឈ្នះលើក្រុមសមាគមកីឡាបាល់ទាត់ខេត្តកែប ក្នុងលទ្ធផល ៣ ទល់នឹង ២។ ចំណែកក្រុមភ្នំពេញហ្កាឡាក់ស៊ី ក៏ទទួលបាន ៣ ពិន្ទុផងដែរ ដោយយកឈ្នះលើក្រុម មន្ទីរអយក ខេត្តកំពង់ស្ពឺ ២ ទល់នឹង ១។ ដោយឡែកមួយគូទៀត គឺក្រុមសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល បានយកឈ្នះលើក្រុម ភ្នំដាមហានគរខេត្តតាកែវ ក្នុងលទ្ធផល ៣ ទល់នឹង ០។ លទ្ធផល សប្តាហ៍ទី៣ មន្ទីរអយក ខេត្តកំពត ៣-២ សមាគមកីឡាបាល់ទាត់ខេត្តកែប មន្ទីរអយក

ការប្រកួតសប្តាហ៍ទី៣ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្តថ្ងៃនេះបញ្ចប់៣គូ ដោយលទ្ធផលសុទ្ធតែតឹងតែង Read More »

លោក ​ត្រាំ នឹងបង្កើតក្រុមការងារគ្រប់គ្រងកីឡាអូឡាំពិកឆ្នាំ ២០២៨ ដើម្បីគ្រប់គ្រងសន្តិសុខ និងធ្វើដំណើរ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នឹងចុះហត្ថលេខាបង្កើតក្រុមការងារគ្រប់គ្រងរៀបចំកីឡាអូឡាំពិករដូវក្តៅទីក្រុង Los Angeles ឆ្នាំ ២០២៨ ពោលគឺមុនព្រឹត្តិការណ៍ជិត ៣ឆ្នាំ ដើម្បីដោះស្រាយបញ្ហាផ្នែកសន្តិសុខ និងបញ្ហាលិខិតធ្វើដំណើរផ្សេងៗ។ បើតាមមន្ត្រីរដ្ឋាភិបាលអាម៉េរិក ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ គ្រោងនឹងចុះហត្ថលេខាលើលិខិតបង្កើតក្រុមការងារអូឡាំពិកឆ្នាំ ២០២៨ នៅថ្ងៃទី៥ ខែសីហា នេះតែម្តង នៅឯសេតវិមាន។ ក្រុមការងាររៀបចំកីឡាអូឡាំពិកឆ្នាំ ២០២៨ គ្រោងបង្កើតនោះ ភាគច្រើនជាសមាជិកក្បាលម៉ាស៊ីនចេញពីមន្ត្រីរដ្ឋាភិបាល និងទីភ្នាក់ងាររដ្ឋាភិបាលរបស់លោក ត្រាំ ផ្ទាល់ ហើយពួគគេនឹងចូលខ្លួនក្លាយជាអ្នកសម្របសម្រួលរាល់កិច្ចការងារទាក់ទងនឹងផែនការកីឡាអូឡាំពិក។  បញ្ហាចម្បងៗក្នុងការរៀបចំកីឡាអូឡាំពិកឆ្នាំ ២០២៨ នៅអាម៉េរិក ដែលត្រៀមដាក់ឱ្យដោះស្រាយ រួមមានប្រព័ន្ធដឹកជញ្ជូន បញ្ហាលិខិតឆ្លងដែនរបស់ក្រុមអត្តពលិក ប្រតិភូគ្រូប​ង្វឹក មន្រ្តីការប្រកួត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងជាពិសេសទីតាំងកីឡដ្ឋានរៀបចំការប្រកួត ស្ថិតក្នុងទីក្រុង Los Angeles។ បើតាមសម្តីរបស់អ្នកស្រី Karoline Leavitt លេខាធិការសារព័ត៌មានរបស់សេតវិមាន លោក ត្រាំ រីករាយចំពោះពេលវេលាកាន់តំណែងជាលើកទី២ របស់លោក ដែលមានការរៀបចំព្រឹត្តិការណ៍កីឡាធំៗមានដូចជា World

លោក ​ត្រាំ នឹងបង្កើតក្រុមការងារគ្រប់គ្រងកីឡាអូឡាំពិកឆ្នាំ ២០២៨ ដើម្បីគ្រប់គ្រងសន្តិសុខ និងធ្វើដំណើរ Read More »

Scroll to Top